ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Hyundai បើករោងចក្រផលិតអាគុយ និងរោងចក្រតម្លើងរថយន្តអគ្គិសនីនៅថៃបាត់

ក្តៅៗ ហ៊ុយៗ ថ្មីៗនេះ ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បានប្រកាសសម្រេចអនុម័តពាក្យស្នើសុំជំរុញការវិនិយោគរបស់ក្រុមហ៊ុន Hyundai Mobility Manufacturing (Thailand) Co., Ltd. ដែលជាក្រុមហ៊ុនចែកចាយផ្ទាល់របស់ក្រុមហ៊ុន Hyundai Motor Company របស់ប្រទេសកូរ៉េ ដើម្បីធ្វើការបើករោងចក្រតម្លើងរថយន្តអគ្គិសនី (BEV) និងអាគុយនៅក្នុងប្រទេសថៃ។

ក្រុមហ៊ុន Hyundai បានវិនិយោគទឹកប្រាក់ប្រាក់ប្រមាណ ២៨ លានដុល្លារ ក្នុងដំណាក់កាលទី១ នៃគម្រោងនេះ ដែលពួកគេឲឈ្មោះថា កញ្ចប់ EV 3.5។ គម្រោងនេះ ត្រូវបានរដ្ឋាភិបាលរបស់ប្រទេសថៃផ្ទាល់ផ្តល់ការសាទរជាខ្លាំងដោយផ្តល់ការលើកទឹកចិត្ត ដូចជាការឧបត្ថម្ភធនក្នុងរយៈពេល ៤ ឆ្នាំ (២០២៤-២០២៧) ។ គួរបញ្ចាក់ផងថា គម្រោងនេះត្រូវបានសហការណ៏គ្នាជាមួយក្រុមហ៊ុន Thonburi Automotive Assembly Plant Co., Ltd. ដែលជាដៃគូអាជីវកម្មយុទ្ធសាស្ត្ររបស់ប្រទេសថៃផ្ទាល់។

គួរឲដឹងថា នៅពេលគម្រោងត្រូវបានដំណើការ វានឹងផ្តល់ឥទ្ធិពលជាខ្លាំងដល់ប្រទេសថៃផ្ទាល់ រួមជាមួយគោលបំណងជំរុញការវិនិយោគដែលគ្របដណ្តប់លើប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មយាន្តយន្តថៃទាំងមូល ចាប់ពីរថយន្តរហូតដល់អាគុយ គ្រឿងបន្លាស់សំខាន់ៗ និងស្ថានីយ៍សាកថ្ម ជាដើម។ បន្ថែមពីលើនេះទៅទៀត លោក Narit Therdsteerasukdi អគ្គលេខាធិការ BOI បាននិយាយថា ការវិនិយោគរបស់ក្រុមហ៊ុន Hyundai ក្នុងវិស័យយាន្តយន្តរបស់ប្រទេសថៃ គឺជាការរួមចំណែកអភិវឌ្ឍន៍ទីផ្សារដ៏សំខាន់ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំរបស់ប្រទេសថៃ ហើយអនុញ្ញាតឱ្យក្រុមហ៊ុន Hyundai ទទួលបានផលប្រយោជន៍មិនតិចជាងមួយភាគបីឡើយ។

ជំរាបថា ថៃបានចាប់ផ្តើមអនុវត្តគោលនយោបាយ 30@30 របស់ខ្លួនតាំងពីឆ្នាំ២០២១ មកម្លេះ ដើម្បីផ្លាស់ប្តូរការប្រើប្រាស់រថយន្តក្នុងប្រទេសខ្លួនចំនួន ៣០ ភាគរយ ទៅជាការប្រើប្រាស់រថយន្តអគ្គិសនីវិញនៅត្រឹមឆ្នាំ២០៣០ រួមជាមួយក្តីរំពឹងថាប្រទេសថៃនឹងក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយជាប់ចំណាត់ថ្នាក់កំពូលទាំង១០ នៅលើពិភពលោកក្នុុងនាមជាប្រទេសដែលមានការអភិវឌ្ឍន៍វិស័យយាន្តយន្តអគ្គិសនីល្អជាងគេ។ លើសពីនេះទៅទៀត គិតមកទល់ពេលនេះ មានក្រុមហ៊ុនផលិតរថយន្តចំនួន ១៨ ហើយដែលបានបណ្តាក់ទុនក្នុងប្រទេសថៃ ដូចជាក្រុមហ៊ុនចិន និងជប៉ុន ហើយពួកគេគ្រោងនឹងបើកដំណើរការសង្វាក់ផលិតកម្មរថយន្តអគ្គិសនីរបស់ពួកគេក្នុងរយៈពេល ២ ឆ្នាំខាងមុខទៀតនេះ។

សម្រាប់រដ្ឋាភិបាលប្រទេស​ថៃ​ផ្ទាល់ បានបរិច្ចាកប្រាក់មូលនិធិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ប្រមាណ ២,២ ពាន់លានដុល្លារ  ដើម្បី​បង្ហាញ​ថា ប្រទេស​ថៃបាន​ប្តេជ្ញា​ចិត្តក្នុងការក្លាយ​ជា​​ទីផ្សារ​ផ្គត់ផ្គងរថយន្ត​អគ្គិសនី​នៅលើពិភពលោក។

បើយោងតាមគេហទំព័រសារព៌ត័មាន ​​Global EV Outlook 2024 បាននិយាយថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ នេះ ការលក់រថយន្តអគ្គិសនីនៅជុំវិញពិភពលោកបានកើនឡើងប្រហែល ២៥ ភាគរយ បើធៀបនឹងត្រីមាសទីមួយនៃឆ្នាំ២០២៣ កន្លងទៅ។ សម្រាប់ការលក់រថយន្ត EV អាចឈានដល់ចំនួន ១៧ លានគ្រឿងនៅក្នុងឆ្នាំ២០២៤ នេះ មានន័យថា ក្នុងចំណោមរថយន្ត ៥ គ្រឿង ការប្រើប្រាស់រថយន្តអគ្គិសនីគឺមាន ២ គ្រឿង​ទៅហើយក្នុងចំណោមរថយន្តដែលត្រូវបានលក់នៅទូទាំងពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura RDX ស៊េរីឆ្នាំ ២០២៥ ទទួលបានមុខមាត់ថ្មី ព្រមទាំងបច្ចេកវិទ្យាទំនើបជាងមុន

ក្រុមហ៊ុនផលិតរថយន្ត Acura បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Acura RDX ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី បច្ចេកវិទ្យាទំនើបជាងមុន គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ ឬក្នុងឆ្នាំ ២០២៥ ។

Acura RDX ស៊េរីឆ្នាំ ២០២៥ នៅតែប្រើប្រាស់ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ។

សម្រាប់រថយន្តនេះ ទទួលបានប៉ាណាមុខថ្មី ប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៩អ៉ីញ រួមទាំងអេក្រង់កំសាន្ត touchscreen ថ្មីទំហំធំជាងមុនគឺ ១០,២ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ROYAL ENFIELD បើកដំណើរការកម្មវិធី “Borderless Warranty Program” ក្លាយជាម៉ាកយីហោផ្នែកយានយន្តឥណ្ឌាដំបូងគេ ដែលផ្តល់ជូននូវការធានាជាសាកល

  • ម៉ាកយីហោយានយន្តឥណ្ឌាដំបូងគេ ដែលផ្តល់ជូននូវការធានាជាសាកល គាំទ្រដោយបណ្តាញជាង ៣០០០ ជាមួយនឹងដៃគូផ្ដល់សេវាកម្មដែលទទួលបានសិទ្ធិពី Royal Enfield នៅក្នុងប្រទេសជាង ៧០
  • កម្មវិធីធានានេះ នឹងមាននៅក្នុងប្រទេសអាស៊ីប៉ាស៊ីហ្វិកទាំងអស់ ដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី អូស្ត្រាលី នូវែលសេឡង់ ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន កម្ពុជា និងវៀតណាម។

ខែសីហា ឆ្នាំ ២០២៤៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកនៅក្នុងផ្នែកម៉ូតូធន់មធ្យម (250-750cc) ប្រកាសបើកដំណើរការកម្មវិធីដ៏ថ្មីស្រឡាងមិនធ្លាប់មានរបស់ខ្លួនមួយសំរាប់អតិថិជន នោះគឺ “ការធានាគ្មានព្រំដែន” “Borderless Warranty Program”  ដែលកម្មវិធីនេះ នឹងផ្ដល់ជូនដល់អ្នកបើកបរនូវសេរីភាពមិនធ្លាប់មានពីមុនក្នុងការធ្វើដំណើរជាមួយម៉ូតូ Royal Enfield និងការចាប់ផ្ដើមសាជាថ្មី។ មិនត្រឹមជាអ្នកបំបែកឧបសគ្គ និងកំណត់និយមន័យនៃដំណើរផ្សងព្រេងឡើងវិញទេ Royal Enfield ឥឡូវនេះ បានក្លាយជាម៉ាកយានយន្តឥណ្ឌាដំបូងគេ ដែលណែនាំគំនិតផ្តួចផ្តើមការធានាជាសកល ដោយលើកទឹកចិត្តម្ចាស់ម៉ូតូ Royal Enfield ទូទាំងពិភពលោកឱ្យងើបឡើងវិញ ធ្វើដំណើរកាន់តែច្រើន និងរុករកដោយគ្មានដែនកំណត់។

ត្រូវបានបង្កើតឡើងដើម្បីជំរុញការរុករកដោយគ្មានការព្រួយបារម្ភ កម្មវិធី “ការធានាគ្មានព្រំដែន”  ពី Royal Enfield នេះនឹងអនុញ្ញាតឱ្យអ្នកបើកបរទទួលបានអត្ថប្រយោជន៍នៅទូទាំងប្រទេសជាច្រើន ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Royal Enfield ចំពោះការពេញចិត្តរបស់អ្នកបើកបរ និងពង្រឹងបន្ថែមនូវវប្បធម៌ “Pure Motorcycling” របស់ម៉ាកយីហោនេះ។

ជាមួយនឹងកម្មវិធី Royal Enfield Borderless Warranty អ្នកប្រើប្រាស់ម៉ូតូ Royal Enfield ឥឡូវនេះអាចចាប់ផ្តើមការធ្វើដំណើររបស់ពួកគេដោយទំនុកចិត្តកាន់តែខ្លាំង ដោយដឹងថា ម៉ូតូ Royal Enfield របស់ពួកគេ ត្រូវបានគាំទ្រដោយ កម្មវិធីធានាដ៏ទូលំទូលាយ ពោលគឺធានាឆ្លងកាត់ព្រំដែនតែម្ដង។ ចំពោះកម្មវិធីធានានេះ នឹងត្រូវបានអនុវត្តសម្រាប់ម៉ូតូទាំងអស់របស់ Royal Enfield ដែលកំពុងស្ថិតក្រោមការធានា និងសម្រាប់ម៉ូតូថ្មីទាំងអស់ ដែលបានទិញពីហាងដែលទទួលបានសិទ្ធិពី Royal Enfield នៅទូទាំងពិភពលោក។ លើសពីនេះទៅទៀត Royal Enfield សូមលើកទឹកចិត្តអ្នកបើកបរឱ្យស្វែងរកការផ្សងព្រេងបែបថ្មី ស្វែងរកវប្បធម៌ចម្រុះ និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៅលើម៉ូតូ Royal Enfield របស់ពួកគេ ដោយគ្មាន បន្ទុកនៃបញ្ហាថែទាំ ដោយសារតែកម្មវិធី ធានាថ្មីនេះ ត្រូវបាន គាំទ្រដោយបណ្តាញរបស់ Royal Enfield ជាង ៣០០០ ដៃគូផ្ដល់សេវាកម្មដែលទទួលបានសិទ្ធិពី Royal Enfield នៅទូទាំង ២៦០៥ ទីក្រុង ក្នុងប្រទេសជាង ៧០ (រួមទាំងប្រទេសឥណ្ឌា)។

ផ្តល់យោបល់លើការចាប់ផ្តើមកម្មវិធី “ការធានាគ្មានព្រំដែន” លោក Yadvinder Singh Guleria ប្រធានផ្នែកពាណិជ្ជកម្ម Royal Enfield បានមានប្រសាសន៍ថា “នៅ Royal Enfield យើងមានគោលបំណងដើម្បីជំរុញសហគមន៍នៅក្នុងពិភពលោកដ៏រស់រវើក នៃអ្នកបើកបរដែលចែករំលែកចំណង់ចំណូលចិត្តរបស់យើង សម្រាប់ការរុករក និងការផ្សងព្រេង។ ជាមួយនឹងការណែនាំអំពីកម្មវិធី Royal Enfield Borderless Warranty យើងមានគោលបំណងកំណត់បទពិសោធន៍អតិថិជនឡើងវិញ ដោយផ្តល់នូវកម្រិតនៃការគាំទ្រ និងការធានាដែលមិនធ្លាប់មានពីមុនមកដល់អ្នកបើកបរជុំវិញពិភពលោក”។

កម្មវិធី “ការធានាគ្មានព្រំដែន” នេះបញ្ជាក់ជំហររបស់ Royal Enfield ជាកម្លាំងត្រួសត្រាយក្នុងឧស្សាហកម្មម៉ូតូខ្នាតមធ្យមពិភពលោក ដោយកំណត់ស្តង់ដារថ្មីសម្រាប់ការថែទាំ និងការពេញចិត្តរបស់អតិថិជន។ ជាមួយនឹងគំនិតផ្តួចផ្តើមនេះ Royal Enfield បន្តជម្រុញអ្នកបើកបរជុំវិញពិភពលោកឱ្យធ្វើដំណើរកាន់តែច្រើន ស្វែងយល់បន្ថែម និងទទួលយកស្មារតីនៃការផ្សងព្រេងលើម៉ូតូ Royal Enfield ដែលគួរឱ្យទុកចិត្តរបស់ពួកគេ ។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ www.royalenfield.com/borderless-warranty/

អំពី Royal Enfield៖

យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។

ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន Hunter 350, Classic 350, Meteor 350 cruiser, ម៉ូតូភ្លោះប៉ារ៉ាឡែល 650 , New Super Meteor 650, Interceptor 650 និង Continental GT 650, ម៉ូតូផ្សងព្រេង – Himalayan adventure tourer ,411 ADV Crossover, និង iconic Bullet 350។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង ២០០០ នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត ៨៥០ នៅក្នុងប្រទេសជាង ៦០ ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួនប្រាំនៅក្នុងប្រទេសនេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន និងកូឡុំប៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Tesla គ្រោងចាយលុយលើសពី ៥ ពាន់លានដុល្លារ បង្កើតបណ្តាញស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីក្នុងប្រទេសថៃ

កាលពីថ្មីៗនេះ យោងតាមប្រភពមួយបានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Tesla បានសម្រេចចិត្តផ្អាកគម្រោងសាងសង់រោងចក្រផលិតរថយន្ត gigafactory របស់ខ្លួននៅក្នុងប្រទេសថៃ និងនៅទូទាំងពិភពលោក លើកលែងតែក្នុងប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសអាឡឺម៉ង់ តែប៉ុណ្ណោះ។

ក្រុមហ៊ុន Tesla បានសម្រេចចិត្តបញ្ឈប់ផែនការរបស់ខ្លួនក្នុងការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍ដូចជានៅប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ។ ផ្ទុយទៅវិញ ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍ថាពួកគេបានសម្រេចចិត្តបោះចោលគំនិតសាងសង់រោងចក្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែពួកគេគឺនឹងផ្តោតលើការបង្កើតបណ្តាញស្ថានីយ៍សាកថ្មដ៏រឹងមាំវិញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បើតាមការចុះផ្សាយដោយកាសែត The Nation របស់ប្រទេសថៃផ្ទាល់។ គួរបញ្ជាក់ថា ពេលនេះ ក្រុមហ៊ុន Tesla កំពុងធ្វើការស្ទង់មតិក្នុងការកំណត់ទីតាំងរោងចក្រដែលមានសក្តានុពលចំនួន៣ នៅក្នុងប្រទេសថៃ ហើយត្រូវបានគេរំពឹងថានឹងទទួលការវិនិយោគលើសពី ៥ ពាន់លានដុល្លារ លើការបង្កើតបណ្តាញស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីក្នុងប្រទេសថៃ។

គួរឲដឹងផងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ នាយករដ្ឋមន្ត្រីថៃលោកស្រី ស្រេតថាថាវីស៊ីន ធ្លាប់បានប្រកាសថាក្រុមហ៊ុផលិតរថយន្ត Tesla បានកំណត់គោលដៅយកប្រទេសថៃក្នុងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដែលធំជាងគេដើម្បីប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី បន្ទាប់ពីមានកិច្ចប្រជុំជាច្រើនដងជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla ទាំងនៅក្នុងប្រទេសថៃ និងសហរដ្ឋអាមេរិក។ ជំរាបផងថា ក្រៅពីគម្រោងបញ្ឈប់គម្រោង gigafactory នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Tesla  ក៏បានពន្យារពេលគម្រោង gigafactory របស់ខ្លួន នៅក្នុងប្រទេសម៉ិកស៊ិក ហើយផែនការគម្រោង gigafactory នៅក្នុងប្រទេសឥណ្ឌាក៏ត្រូវបានបញ្ឈប់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់របស់ក្រុមហ៊ុន RAM មួយនេះ នឹងបញ្ឈប់ការផលិតនៅត្រឹមឆ្នាំ ២០២៥

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ram គ្រោងនឹងធ្វើការបញ្ឈប់ការផលិតនៅភីកអាប់ Ram 1500 Classic ស៊េរីឆ្នាំ ២០២៤ នៅត្រឹមឆ្នាំ ២០២៥ នឹងត្រូវជំនួសវិញដោយភីកអាប់ Ram 1500 Tradesman ស៊េរីថ្មីនៅសហរដ្ឋអាមេរិក ដោយសារការធ្លាក់ចុះនៃការលក់ ។

ការបញ្ឈប់ការផលិត Ram Classic ចេញពីត្រកូល 1500 គឺជាការបញ្ចប់នៃជម្រើសនៃម់ាស៊ីន Hemi ចំណុះ ៥,៧ លីត្រ V8 អាចផលិតកម្លាំងបាន ៣៩៥ សេះ និងកម្លាំងរមួល ៥៥៦ ញ៉ូតុនម៉ែត្រ ។ ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីន Hemi នឹងបន្តជាមួយនឹងកំណែចំណុះ ៦,៤ លីត្រ ដែលផ្តល់ថាមពលទៅលើភីកអាប់ខ្នាតធំ Heavy Duty trucks ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ភីកអាប់ Ram 1500 Classic មាននៅលើគេហទំព័រផ្លូវការរបស់ Ram ជាមួយនឹងតម្លៃលក់ ៣៨ ៧០៥ ដុល្លារសម្រាប់ម៉ូដែល Tradesman និង ៤៣ ៦៣៥ សម្រាប់ម៉ូដែល Warlock ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Software ប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ចិននឹងត្រូវហាមឃាត់នៅសហរដ្ឋអាមេរិកដោយសារហេតុផលនេះ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលរបស់លោក Joe Biden គឺក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានហាមឃាត់កម្មវិធី Software ប្រើនៅក្នុងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ៣ នៅលើរថយន្តរបស់ប្រទេសចិនដែលលក់នៅទីផ្សាររបស់ខ្លួន ។

ក្នុងនោះ បើយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា យល់ថាសំណើនេះនឹងបង្ខំក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់របស់ពួកគេឲ្យផ្ទៀងផ្ទាត់ថាកម្មវិធីរបស់ពួកគេមិនត្រូវបានបង្កើតឡើងនៅក្នុងអង្គភាពបរទេសដែលមានការព្រួយបារម្ភ រួមទាំងប្រទេសចិនផងដែរ។ លើសពីនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យមកពីនាយកដ្ឋានពាណិជ្ជកម្មបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីហានិភ័យសន្តិសុខជាតិដែលទាក់ទងនឹងបច្ចេកវិទ្យាដែលបានតភ្ជាប់នៅក្នុងរថយន្ត។

មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិកបានបើកកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តធំៗ រួមមាន អូស្ត្រាលី កាណាដា សហភាពអឺរ៉ុប អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង អំពី “ហានិភ័យសន្តិសុខជាតិដែលទាក់ទងនឹងយានជំនិះដែលបានតភ្ជាប់” ។  ជាមួយគ្នានេះសមាជិកសភាអាមេរិកមួយក្រុមបានលើកឡើងពីការព្រួយបារម្ភអំពីក្រុមហ៊ុនចិនដែលប្រមូល និងដោះស្រាយទិន្នន័យរសើបក្នុងអំឡុងពេលធ្វើតេស្តរថយន្តប្រើប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិនៅសហរដ្ឋអាមេរិក ៕

Biden អាចនឹងហាមឃាត់កម្មវិធីរបស់ចិនដែលប្រើក្នុងយានយន្តដែលបើកបរដោយខ្លួនឯង
ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែនជារឿងប្លែកនោះទេ! ពេលនេះ ក្រុមហ៊ុន Nissan Thailand​ ប្រកាសចាប់ផ្តើមផ្តោតលើសង្វាក់ផលិកម្មរថយន្តប្រភេទកូនកាត់

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan Thailand​ បានប្រកាសថាខ្លួននឹងផ្តោតលើផលិតកម្មរថយន្តជំនាន់ថ្មីរបស់ខ្លួនគឺសង្វាក់ផលិកម្មរថយន្តប្រភេទកូនកាត់ ក្នុងប្រទេសថៃផ្ទាល់ដែលជាទីផ្សារដ៏ធំមួយរបស់ខ្លួន។

យោងតាមសារព៌ត័មានរបស់ប្រទេសថៃផ្ទាល់ បាននិយាយថា ក្រុមហ៊ុន Nissan អាចនឹងចាយប្រាក់ដ៏ច្រើនរបស់ខ្លួនក្នុងផលិតជំនាន់ថ្មីនេះ ហើយ​ព៌ត៌មានច្បាស់ការមួយរយភាគរយនោះគឺ ក្រុមហ៊ុន Nissan នឹងផលិតរថយន្តជំនាន់ថ្មីដែលជារថយន្តមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។

ចំពោះហេតុផលសម្រាប់ការផ្លាស់ប្តូរថ្មីនេះ គឺមានគោលបំណងទាញយកអត្ថប្រយោជន៍ពីរដ្ឋាភិបាលថៃដើម្បីទទួលបានការ​កាត់​បន្ថយ​ពន្ធ​លើការ​ផលិត​រថយន្ត​កូនកាត់ និង​អគ្គិសនី​ក្នុង​ប្រទេសថៃផ្ទាល់។ គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រទេសថៃបានសម្រចចិត្តកាត់បន្ថយពន្ធគយពី ៨ ភាគរយ មកត្រឹម ២ ភាគរយ សម្រាប់ការផលិតកូនកាត់ រួមជាមួយនឹងការកាត់បន្ថយពន្ធនាំចូលសម្រាប់គ្រឿងបន្លាស់រថយន្តកូនកាត់រហូតដល់ ៤០ ភាគរយ ដើម្បីទាក់ទាញក្រុហ៊ុនផលិតរថយន្តអន្តរជាតិចូលមកវិនិយោគក្នុងប្រទេសខ្លួន។

គួរឲដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន Nissan បានបញ្ជេញលក់តែរថយន្តក្នុងត្រកូល Kicks របស់ខ្លួនតែប៉ុណ្ណោះក្នុងប្រទេសភាគច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹម​នឹង​នេះ ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីនេះរបស់ក្រុមហ៊ុន Nissan នេះគឺជាដំណោះស្រាយមួយដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈមនឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនផ្ទាល់ និងដើម្បីទាញយកចំណែកទីផ្សាររបស់ខ្លួនមកវិញពីសំណាក់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន។ លើសពីនេះទៅទៀត លោក ប្រធានក្រុមហ៊ុន Nissan Thailand បាននិយាយថា ក្រុមហ៊ុនបាននឹងចាប់ផ្តើមដំណើរការសង្វាក់ផលិកម្មរថយន្តជំនាន់ថ្មីរបស់ខ្លួនហើយដែលធ្វើឡើងនៅក្នុងរោងចក្រ Samut Prakan ហើយលោកបាននិយាយបន្ថែមទៀតថានៅចន្លោះឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៧ ក្រុមហ៊ុននឹងធ្វើការដាក់បង្ហាញចេញនូវរថយន្តចំនួន ៥ ម៉ូឌែល ក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Haval ចេញឡាន​ SUV ថ្មី ទទួលបានម៉ាសុីន ៣ ជម្រើស ឯតម្លៃខ្ទង់ ២មុឺនដុលា្លរជាង

[ទីផ្សារចិន] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Haval បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Haval H9 ប្រភេទ SUV ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ២៦ ៤០០ ដុល្លារ ក្នុងទីផ្សារប្រទេស​ចិន ហើយគ្រោងដាក់បញ្ជេញជាផ្លូវការនៅចុងខែសីហានេះ។

ទាក់ទងទៅនឹងផ្នែកម៉ាសុីនវិញ Haval H9 ដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ AWD។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៤៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប្រភេទបើកបរប៉ុង ២ AWD ។

លើសពីនេះទៅទៀត រថយន្តនេះត្រូវបានរំពឹងថានឹងទទួលបានជម្រើសម៉ាសុីនសុាំងចំណុះ ៣,០ លីត្រ V6 របស់ក្រុមហ៊ុន Great Wall Motor (GWM) ផងដែរដែលភ្ជាប់មកជាមួយប្រអប់លេខអូតូ ៩វគ្គ  ខណៈកម្លាំងថាមពលមិនទាន់បង្ហាញនូវឡើយទេ។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅ ត្រូវបានឌីស្សាញជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាដោយរបាក្រូម៉េផ្តេករួមជាមួយឡូហ្គូលអក្សរ Haval នៅផ្នែកកណ្តាលអបដោយចង្កៀងមុខរចនាមូលប្រភេទ LED ព្រមទាំងថាសកង់ស្ព័រ ក៏ដូចជាចង្កៀងក្រោយ LED រចនាបែបបញ្ឈរផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញក៏ត្រូវបានឌីស្សាញថ្មី ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ រួមទាំងដៃចង្កូតឌីស្សាញថ្មី ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម។ គួរបញ្ជាក់ផងថា រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៧០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ របស់ GMW ចេញលក់នៅអូស្រ្តាលីតម្លៃតែ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់នបង្ហាញចេញជាផ្លូវការនៅភីកអាប់ GWM Cannon ស៊េរីថ្មីចុងក្រោយ ដែលទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពីការធ្វើតេស្ត N-Cap ជាមួយតម្លៃលក់ចាប់ពី ២០ ៨០០ ដុល្លារនៅទីផ្សារប្រទេសអូស្រ្តាលី ។

GWM Cannon ផលិតឡើងនៅលើគ្រោងឆ្អឹង Tank platform ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៤៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្ក ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ៤៤៤ ម.ម ទទឹង ១ ៩៥៨ ម.ម កំពស់ ១ ៨៩៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២៣០ ម.ម ។ ផ្នែកខាងក្រៅមានលក្ខណៈហាប់ណែនជាងមុន ជាមួយបាណាឲ្យឈ្មោះថា hexagonal wide grille ចង្កៀងមុខ-ក្រោយ LED ថាសកង់ប្រភេទ Off-road  បំពង់ផ្សែង snorkel រួមទាំងដំបូល roof-rack ។ លើសពីនេះ ក៏បានភ្ជាប់ដោយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័ឌីជីថល និងអេក្រង់កំសាន្ត touchscreen ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធផលិតដោយ Huawei និង BAIC សាកភ្លើងម្តងរត់បាន ៨០០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei និងក្រុមហ៊ុនផលិតរថយន្ត BAIC សហការគ្នាផលិតរថយន្តអគ្គីសនីសុទ្ធ Stelato S9 ប្រភេទ Luxury Sedan ជាគូប្រជែង Mercedes-Benz EQS ដែលមានតម្លៃលក់ចាប់ពី ៥៥ ៩០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Stelato S9 បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥១៦ សេះ ផ្គួបជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨១៦ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយ 800v architecture ដោយសាកថ្មត្រឹម ៥នាទី អាចបើករបានចម្ងាយ ២០០គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៦០ ម.ម ទទឹង ១ ៩៨៧ ម.ម កំពស់ ១ ៤៨៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៥០ ម.ម ។ ការឌីស្សាញផ្នែកខាងក្រៅត្រូវបានប្រើភាសារចនា Minimalistic ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រពន្ធប្រតិបត្តការណ៍ HarmonyOS 4 system រួមទាំងអេក្រង់ទំហំ ៣២អ៉ីញ សម្រាប់អ្នកដំណើរខាងក្រោយផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+