ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចេញឡានថ្មី តម្លៃ ២មុឺនដុល្លារជាង សាកម្តងរត់បានខ្ទង់ ៦០០គ.ម

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី Honda Ye S7 ប្រភេទ SUV ខ្នាតកណ្តាល ក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៧ ៩៥០ ដុល្លារ ហើយត្រៀមចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះ។

Honda Ye S7 មានប្រវែងតួខ្លួនសរុប ៤ ៧៥០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៦២៥ ម.ម ទម្ងន់ ២ ៣០៥ គ.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ 4WD ផលិតកម្លាំងបាន ៤៦៩ សេះ ផ្គួបជាមួយអាគុយទំហំ ៨៩,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមាន top-speed ១៨០ គីឡូម៉ែត្រ/ម៉ោង។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិញ រថយន្តស៊េរីថ្មីនេះមានលក្ខណៈទាន់បែបស្ព័រដោយទទួលបានប៉ាណាមុខបិតជិតអបដោយចង្កៀងមុខ-ក្រោយប្រភេទ LED ដ៏ស្លីមទាំងសងខាងរាងអក្សរ H ជាមួយឡូហ្គូលអក្សរ H នៅចំផ្នែកខាងមុខកណ្តាលរថយន្ត អូសកាត់ពីម្ខាងទៅម្ខាង រួមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២១ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់ឌីជីថល និងអេក្រង់​កម្សាន្ត​ទំហំធំរ​ចនាបែបបញ្ឈររួមជាមួយអេក្រង់សម្រាប់បញ្ជាម៉ាសុីនត្រជាក់និងកៅអី​ ក៏ដូចជាដំបូលកញ្ជក់ Panoramic sunroof ប្រព័ន្ធសំឡេង Bose និងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អត់មាត់ៗ! Toyota ចាយលុយជិត ៣០០ពាន់លានដុល្លារ បង្កើតរោងចក្រនៅឥណ្ឌា​ ផលិតរថយន្តប្រចាំឆ្នាំបាន ៤០មុឺនគ្រឿង

កាលពីពេលថ្មីៗនេះ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅឥណ្ឌារបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Kirloskar Motor (TKM) បានធ្វើចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការជាមួយរដ្ឋាភិបាលរដ្ឋ Maharashtra ក្នុងការបង្កើតរោងចក្រផលិតរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថានក្នុងប្រទេសឥណ្ឌា។

កិច្ចព្រមព្រៀងនេះ មានការវិនិយោគប្រាក់ប្រមាណ ២៤១ ពាន់លាដុល្លារ ដើម្បីសាងសង់រោងចក្រនៅក្នុងទីក្រុង Chhatrapati Sambhajinagar រដ្ឋ Maharashtra ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ៤០ មុឺនគ្រឿង ដែលផ្តោតលើការផលិតរថយន្តអគ្គិសនី និងរថយន្តកូនកាត់។ នៅពេលដែលបានការសាងសង់រោងចក្រនេះត្រូវបានបញ្ចប់ រោងចក្រនេះនឹងធ្វើឱ្យក្រុមហ៊ុន Toyota អាចមានសមត្ថភាពផលិតរថយន្តក្នុងទ្រង់ទ្រាយធំនៅក្នុងស្រុក ដោយបង្កើនសមត្ថភាពផលិតរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌារហូតដល់ ៨០ មុឺនគ្រឿងក្នុងមួយឆ្នាំ។

គួរឲដឹងថា ក្រុមហ៊ុន Toyota បានចូលឈានជើងចូលទីផ្សារឥណ្ឌាក្នុងឆ្នាំ១៩៩៧ ហើយបច្ចុប្បន្នដំណើរការរោងចក្រចំនួន ២ នៅក្នុងរដ្ឋ Karnataka ។ ទោះបីជាមានវត្តមានជាយូរមកហើយក៏ដោយក៏ចំណែកទីផ្សាររបស់ក្រុមហ៊ុនតូយ៉ូតានៅក្នុងប្រទេសឥណ្ឌាមិនបានធ្វើឲក្រុមហ៊ុន Toyota ក្លាយជាក្រុមហ៊ុនកំពូលទាំង១០ ក្នុងទីផ្សារឥណ្ឌានោះឡើយដោយសារបញ្ហាកង្វះរថយន្ត តម្លៃ និងបញ្ហាផ្សេងៗទៀត។

បើយោងតាមវិទ្យាស្ថាន Korea Institute for International Economic Policy បាននិយាយថា ទីផ្សាររថយន្តឥណ្ឌា គឺជាទីផ្សារធំបំផុតទី៤ នៅលើពិភពលោកក្នុងឆ្នាំ២០២១ ដែលមានតម្លៃស្មើ ៣២,៧ ពាន់លានដុល្លារ ហើយវាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៥៤,៨៤ ពាន់លានដុល្លារ នៅឆ្នាំ២០២៧ ដែលនឹងក្លាយជាទីផ្សារធំបំផុតទី៣ នៅក្នុងពិភពលោក។

គួរបញ្ជាក់ផងថា បច្ចុប្បន្ន ក្រុមហ៊ុន Hyundai គឺជាក្រុមហ៊ុនទី២ ដែលមានចំណែកទីផ្សារធំជាងគេនៅក្នុងប្រទេសឥណ្ឌាបន្ទាប់ពីក្រុមហ៊ុន Maruti Suzuki ។ កាល​ពី​ឆ្នាំ​មុនឆ្នាំ២០២៣ ក្រុមហ៊ុន Hyundai បានសហករណ៏​គ្នា​ជាមួយក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Kia ក្នុងការ​ផលិតរថយន្ត​ចំនួន ១,០៨៤,៨៧៨ គ្រឿង​ក្នុង​ប្រទេស​ឥណ្ឌា ដើម្បីពង្រឹងជំហររបស់ខ្លួនបន្ថែមទៀត បន្ថែមពីនេះទៀតសោក ក្រុមហ៊ុន Hyundai ក៏គ្រោងនឹងចុះបញ្ជីនៅផ្សារហ៊ុនឥណ្ឌានៅក្នុងឆ្នាំ២០២៤ នេះផងដែរ ដើម្បីទទួលបានមូលនិធិសម្រាប់ការវិនិយោគបន្ថែមនៅក្នុងទីផ្សារឥណ្ឌា។ សម្រាប់មូលនិធិនេះនឹងត្រូវរៃអង្គាសជាសាធារណៈ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានតួលេខចន្លោះពី ២,២ ពាន់លានដុល្លារ ទៅ ២,៩ ពាន់លានដុល្លារ ហើយដើមទុននេះត្រូវបានគេរំពឹងថានឹងត្រូវបានបណ្តាក់ទុនលើគ្រឿងបរិក្ខារសម្រាប់ផលិតយានយន្តដែលមិនប៉ះពាល់ដល់បរិស្ថានដូចជារថយន្តអគ្គិសនី និងរថយន្តកូនកាត់។

ចំពោះការអភិវឌ្ឍន៍រោងចក្រថ្មីនេះ បានធ្វើឲការប្រកួតប្រជែងរវាងក្រុមហ៊ុន Toyota និង Hyundai នៅក្នុងទីផ្សារប្រទេសឥណ្ឌា នឹងភាពតានតឹងកាន់តែខ្លាំងឡើងៗ នៅពេលដែលក្រុមហ៊ុនផលិតរថយន្តទាំងពីរបង្កើនការវិនិយោគរបស់ពួកគេនៅក្នុងការផលិតរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន។ ការប្រជែងគ្នានេះគឺជាផ្នែកមួយដើម្បីជំរុញទីផ្សាររថយន្តរបស់ប្រទេសឥណ្ឌាឲកាន់តែរីកចម្រើន រួមជាមួយការការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងកាត់បន្ថយការបញ្ចេញឧស្ម័នពុលកាបូនឌីអុកសុីតផងដែរ។

ជំរាបជូនផងថា ការគាំទ្រ និងការលើកទឹកចិត្តរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការបង្កើតរោងចក្រផលិតរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចដែលបានបង្ហាញដោយ MOU របស់ក្រុមហ៊ុន Toyota បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគសំខាន់ៗរបស់់ប្រទេសឥណ្ឌា។ ការវិវឌ្ឍន៍ទាំងនេះនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងស្រុកយ៉ាងច្រើន រួមទាំងការបង្កើតការងារ វឌ្ឍនភាពបច្ចេកវិទ្យា និងការរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុកជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចពិសេសៗរបស់រថយន្ត Ford Territory Dark Edition ស៊េរីឆ្នាំ ២០២៥

កាលពីថ្មីៗនេះ ក្រុមហ៊ុន ហ្វដ បានធ្វើការសម្ពោធជាផ្លូវការនូវរថយន្ត Ford Territory Dark Edition ស៊េរីឆ្នាំ ២០២៥​ ដែលជារថយន្តដ៏ស្អាត ឆ្លាត និងទំនើបលើសគេក្នុងទីផ្សាររថយន្តថ្មីក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ តើអតិថិជនទាំងអស់បានដឹងឬទេថារថយន្ត Ford Territory Dark Edition មានលក្ខណៈពិសេស​អ្វីខ្លះ តស់យើងមកសង្កេតមើលបច្ចេកវិទ្យាទំនើបៗទាំងអស់គ្នា!

ចំណុចពិសេសទី១ គឺការរចនារបស់រថយន្ត Ford Territory Dark Edition គឺត្រូវបានរចនា​ម៉ូដថ្មីប្លែកបែបស្ព័រពណ៌ខ្មៅ រួមទាំងផ្នែកខាងក្នុងនៃរថយន្ត ក៏ត្រូវបានរចនាម៉ូដប្រណិតលាយជាមួយនឹង Carbon Fiber ធំទូលាយ ប្រកបដោយផាសុខភាព បូករួមជាមួយនឹងកៅអីបែបប្រណិតរំលេចដោយថ្នេរពណ៌ទឹកក្រូចដ៏ប្រណឹត និងបំពាក់មកនូវមុខងារកៅអីត្រជាក់ផ្នែកខាងមុខ ដែលបន្ថែមនូវភាពស្ព័រនៃរថយន្តផងដែរ។

ចំណុចពិសេសទី២ សម្រាប់រថយន្ត Ford Territory Dark Edition គឺមុខងារបញ្ឆះ និងពន្លត់ពីចម្ងាយ (Remote Start/Stop) ដែលបង្កភាពងាយស្រួលដល់អតិថិជន ក្នុងតម្រូវការអោយរថយន្តដំណើរការមុននឹងចូលក្នុងរថយន្ត​ ដែលមុខងារមួយនេះគឺបានផ្តល់នូវផាសុកភាពដល់អតិថិជន។ សម្រាប់មុខងារនេះ អតិថិជន គ្រាន់តែចុចទៅលើប៊ូតុង Lock ចំនួន ៣ ដងហើយចុចជាប់រយៈពេល ៣ វិនាទីជាការស្រេច!

ចំណុចពិសេសទី៣ គឺប្រព័ន្ធថយក្រោយតាមគន្លងដើមដោយស្វ័យប្រវត្ត – Reversing​​ ដែលជាប្រព័ន្ធ​ពិសេសមួយសម្រាប់រថយន្ត Ford Territory Dark Edition ។ ប្រព័ន្ធនេះដំណើរក្នុងប្រវែង ៥០ម៉ែត្រ ចុងក្រោយ ដែលបានបើកបរឆ្លងកាត់ នៅក្នុងល្បឿនក្រោម ១៥គីឡូម៉ែត្រ/ម៉ោង ហើយប្រព័ន្ធនេះនឹងធ្វើការចងចាំ​គន្លងផ្លូវចាស់ និងថយក្រោយទៅគន្លងចាស់វិញ។

ចំណុចពិសេសទី៤ គឺ ​ប្រព័ន្ធបិទកញ្ចក់បង្អួច និងដំបូលដោយស្វ័យប្រវត្តនៅពេលធ្លាក់ភ្លៀង Closing Windows Sensors ដែលប្រព័ន្ធនឹងធ្វើដំណើរការនៅពេលដែលមានភ្លៀងធ្លាក់ ហើយម្ចាស់រថយន្តភ្លេច​បិទ​កញ្ចក់​រ​​ថយន្តរបស់ខ្លួន នោះប្រព័ន្ធនេះនឹងធ្វើការបិទបង្អួច និងដំបូលដោយស្វ័យប្រវត្តទាំងអស់ ដើម្បី​​បង្ការសម្ភារៈផ្សេងៗដែលរក្សានៅក្នុងរថយន្ត។​ ប្រព័ន្ធនឹងចាប់ផ្តើម​ដំណើរការនៅពេលពន្លត់​រថយន្ត​ក្នុងរយៈពេល ១៥នាទី និងមាន​សេនសឺ​​ចាប់ពីសកម្មភាព​ទឹក​ភ្លៀងដែលធ្លាក់មកលើរថយន្ត។

ចំណុចពិសេសទី៥ គឺ​ អតិថិជននឹងពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Ford​ Territory Dark Edition ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង ១,៥ លីត្រ EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ ១៦៣ សេះ និងកម្លាំងរមួលកង់រហូតដល់ទៅ ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ Dual-Clutch Transmission ៧ វគ្គ អេឡិចត្រូនិច E-Shifter ដែលជាប្រអប់លេខពិសេសមួយ ដែលមានតែនៅ​ក្នុង​រថយន្តស្ព័រទំនើបតែប៉ុណ្ណោះ ហើយក៏ជាប្រអប់លេខដែលចូលលេខលឿន និងរលូនផងដែរ និងផ្តល់នូវបច្ចេកវិទ្យាមួយគឺ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត បូកជាមួយនឹងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត និងប្រព័ន្ធបូម Independent Suspension ទាំងខាងមុខ និងទាំងខាងក្រោយនៃរថយន្ត ដើម្បីរក្សានូវ​ផាសុកភាពដល់អ្នកប្រើប្រាស់។

ចំណុចពិសេសទី៦ គឺ ប្រព័ន្ធ Drive Modes ដែលមានបំពាក់ក្នុងរថយន្ត Ford​ Territory Dark Edition រហូតដល់ ៤ Modes រួមមាន Normal​ សម្រាប់ការប្រើប្រាស់បើកបរប្រចាំថ្ងៃ Eco សម្រាប់ ការប្រើប្រាស់ លក្ខណៈសន្សំសំចៃ Sport សម្រាប់ការបើកបរបែបស្ព័រ ដែលផ្តល់នូវសន្ទុះខ្លាំង និង Mountain សម្រាប់​ការប្រើប្រាស់លើផ្លូវឧបសគ្គផ្សេងៗ ដែលបង្កភាពងាយស្រួលដល់ការបើកបរក្នុងកាលៈទេសៈផ្សេងៗ​របស់​អតិថិជនទាំងអស់។

មិនត្រឹមតែប៉ុណ្ណោះ រថយន្ត Ford Territory Dark Edition ក៏មានបំពាក់មកនូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាច្រើនទៀតដែលបានផ្តល់នូវទំនុកចិត្តដល់ការបើកបរដូចជា៖​​ ប្រព័ន្ធផ្តល់សញ្ញា​គ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត, ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត និងរួមមានប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត​ដើម្បីផ្តល់នូវទំនុកចិត្តដល់អ្នកបើកបរ។​

រថយន្ត Ford Territory Dark Edition មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ ៣ ជម្រើស៖ ពណ៌ស ពណ៌ប្រផេះ និង ពណ៌។ សម្រាប់​អតិថិជន​​ដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើរថយន្ត Ford Territory Dark Edition សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖

  • សាខាព្រះមុនីវង្ស 078 999 773​
  • សាខាទឹកថ្លា 095 939 939
  • សាខាទូលសង្កែ 078 935 935
  • សាខាជ្រោយចង្វារ 017 999 027
  • សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
  • សាខាបឹងបៃតង 099 999 747
  • សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
  • សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលរបស់ Lynk & Co មួយនេះ អត់មានសាំងក៏ជិះបាន ២៥០គីឡូម៉ែត្រ តម្លៃដល់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅររថយន្ត Lynk & Co 08 EM-P ស៊េរីឆ្នាំ ២០២៥ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ២៧ ៥០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

Lynk & Co 08 EM-P គឺជារថយន្តប្រភេទ SUV ខ្នាតកណ្តាល ប្រើប្រាស់នៅថាមពលប្រព័ន្ធ Plug-in hybrid ដែលផ្តល់នៅចម្ងាយនៃបើកបរបានប្រហែល ២៤៥ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនីសុទ្ធ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨២០ ម.ម ទទឹង ១ ៩១៥ ម.ម កំពស់ ១ ៦៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៤៨ ម.ម ដោយបានបំពាក់ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រ ។ ខណៈនៅផ្នែកខាងក្នុងរំពឹងថានឹងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG ចេញឡានថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ សាកម្តងជិះបានខ្ទង់ ៤០០គ.ម

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត MG Motor India បានធ្វើការប្រកាសដាក់បង្ហាញបញ្ចេញនូវរថយន្តអគ្គិសនី MG Windsor ប្រភេទ MPV ដែលមានតម្លៃលក់ចាប់ពី ២៣ ៨០០ ដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌាផ្ទាល់ ហើយគ្រោងនឹងចេញលក់ជាផ្លូវការក្នុងខែកញ្ញានេះ។

MG Windsor ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ វិលកង់មុខ ផលិតកម្លាំងបានសរុប ១៣៤ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៦០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

ចំពោះការឌីស្សាញផ្នែកខាងក្រៅមានភាពទាន់សម័យ បំពាក់ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយរចនាថ្មីប្លែក  កាងរន្ធខ្យល់ទំហំធំល្មម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រ និងដៃទ្វារប្រភេទអគ្គិសនីផងដែរ។ ខណៈនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ អំពូល ambient lighting រួមជាមួយមុខងារទម្លាក់ទម្លើងកៅអីមុខ-ក្រោយ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនដូចជា ពោងសុវត្ថិភាពចំនួន ៦ចំនុច មុខងារគ្រប់គ្រងលំនឹងឡាន មុខងារត្រួតពិនិត្យសម្ពាធសំបកកង់ ហ្វ្រាំងអូតូ និងកាមេរ៉ា ៣៦០ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ល្មមទិញជិះ! ឡានអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុនចិនមួយនេះ សាកភ្លើងម្តងរត់បាន ៥០០គីឡូម៉ែត្រ តម្លៃក្រោម ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Omoda ដែលស្ថិតនៅក្រោមក្រុមហ៊ុន Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Omoda C5 EV ស៊េរីឆ្នាំ ២០២៤ នៅទីផ្សារប្រទេសថៃដែលមានតម្លៃលក់ចាប់ពី ២៨ ០០០ ដុល្លារ ។

Omoda C5 EV ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៥០៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ២៨នាទីប៉ុណ្ណោះ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤៤២៤ មម ទទឹង ១៨៣០ មម កំពស់ ១៥៨៨ មម និងប្រវែងកន្លាតកង់មុខ-ក្រោយ ២៦៣០ មម ព្រមទាំងបានបំពាក់ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ រួមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់ភ្លោះទំហំ ២៤,៦ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំព​ងសំឡេងម៉ាក SONY ៨ចំនុច និងកាមេរ៉ា ៥៤០ដឹក្រេជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ថា ក្រុមហ៊ុន Lexus នឹងដើរតួយ៉ាងសំខាន់នៅក្នុងការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសជប៉ុននាពេលអនាគត

បន្ទាប់​ពី​បើក​ទីស្នាក់ការ​ធំ​​របស់​ខ្លួន (មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama) ក្នុងខែមិនា  ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា ក្រុមហ៊ុន Lexus ដែលជាក្រុមហ៊ុុនផលិតរថយន្តប្រណិតរបស់ខ្លួននឹងដើរតួយ៉ាងសំខាន់នៅក្នុងការផលិតរថយន្តអគ្គិសនី ក្រោម​យុទ្ធសាស្ត្រមួយដែលពួកគេឲឈ្មោះថា  “ajimigaki” ។ ប្រសិនបើអ្នកសួរ Google Translate ថាពាក្យជប៉ុន ajimigaki (Taste Refinement) មានន័យថាមិញនោះវាមានន័យតែ​​​ ២ម៉ាត់ប៉ុណ្ណោះគឺ គុណភាព និងប្រណិតភាព។

ទោះបីជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama មិនមែនជារោងចក្រផលិតក៏ដោយក៏មជ្ឈមណ្ឌលនេះនឹងបម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអភិវឌ្ឍន៍រថយន្តរបស់ Lexus និងរថយន្តស្ព័រក្នុងត្រកូល GR ផងដែរ។ នៅក្នុងអំឡុងពេលបើកសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota បាននិយាយថា មជ្ឈមណ្ឌលស្រាវជ្រាវ Shimoyama នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងការសិក្សាស្រាវជ្រាវ កែលម្អ តេស្ត បើកបរ សម្រាប់ផលិតរថយន្តដែលមានស្តង់ដារ ក្រោមទឹកដៃវិស្វករអាជីបចំនួន ៣ ០០០ នាក់។ គួរឲដឹងផងថា ក្រុមហ៊ុន Lexus គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Toyota ដែលយឺតយ៉ាវបំផុតក្នុងការផ្លាស់ប្តូរថ្មីរហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lexus នឹងក្លាយជាក្រុមហ៊ុនដែលនឹងដើរតួរសំខាន់បំផុតនៅក្នុងការផលិតរថយន្តអគ្គិសនីនាពេលអនាគតរបស់ជប៉ុន។

លើសពីនេះទៅទៀត Toyota គ្រោងនឹងប្រើប្រាស់គ្រោងឆ្អឹងជំនាន់ក្រោយបំផុតរបស់ខ្លួនក្នុងការផលិតរថយន្តអគ្គិសនី ដែលត្រូវបានរំពឹងនឹងបង្ហាញខ្លួនក្នុងត្រកូល LF-ZC និង LF-ZL របស់ Lexus នៅឆ្នាំ២០២៦។ គួរបញ្ជាក់ផងថា Lexus គ្រោងនឹងផលិតរថយន្តអគ្គិសនីសម្រាប់ត្រកូលរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០ ខណៈនៅឆ្នាំ២០៣៥ គ្រោងនឹងផលិតរថយន្តអគ្គិសនីទាំងស្រុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Nissan Frontier ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Nissan Frontier ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី សមត្ថភាពខ្លាំងជាងមុន គ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងរដូវក្តៅខាងមុខនេះ នៅទីផ្សារសហរដ្ឋអាមេរិក ។

Nissan Frontier ស៊េរីឆ្នាំ ២០២៥ ថ្មីនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៨ លីត្រ V6 អាចផលិតកម្លាំងបាន ៣១០ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ព្រមទាំងមានសមត្ថិភាពអូសសណ្តោងបានធ្ងន់ជាងមុនគឺដល់ទៅ ៣២៤៣ គីឡូក្រាម ។

សម្រាប់នៅផ្នែកខាងក្រៅរបស់ភីកអាប់នេះ ទទួលបានប៉ាណាមុខថ្មី ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៉ីញឌីស្សាញថ្មី ព្រមទាំងចង្កៀងមុខ-ក្រោយ LED ដែលផ្តល់នៅភាពហាប់ណែនជាងមុន ។

ចំពោះនៅផ្នែកខាងក្នុងទទួលបានតប្លូថ្មី ជាមួយអេក្រង់កំសាន្ត Touchscreen ធំជាងមុនទំហំដល់ទៅ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេង ១០ចំនុច និងប្រព័ន្ធជំនួយអ្នកបើកបរដែលរួមបញ្ចូលនៅមុខងារដ៏សំបូរបែបផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡានថ្មី តម្លៃ ១មុឺនដុល្លារជាង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Toyota Starlet Cross ប្រភេទ SUV ខ្នាតកណ្តាល ក្នុងទីផ្សារប្រទេសអា​ហ្វ្រិក​ខាងត្បូង ជាមួយតម្លៃលក់ចាប់ពី ១៦ ២០០ ដុល្លារ ដល់់ ១៩ ៤០០ ដុល្លារ ។

Toyota Starlet Cross ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Suzuki Heartect platform មានប្រវែងតួខ្លួនសរុប ៣ ៧៤០ ម.ម ទទឹង ១ ៦២៥ ម.ម កម្ពស់ ១ ៤០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥២០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ សុីឡាំង ផលិតកម្លាំងបាន ១០៣ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ និងអូតូ ៤វគ្គ ប៉ុង ១ វិលកង់មុខ។

រថយន្តនេះ ទទួលបានការឌីស្សាញរូបរាងផ្នែកខាងក្រៅមានភាពទាន់សម័យ បំពាក់ជាមួយប៉ាណាទំហធំពណ៌ខ្មៅរចនាបែបសំបុកឃ្មុំ កាងរន្ធខ្យល់ទំហំធំផងដែរអបដោយចង្កៀងមុខ-ក្រោយប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័ររួមទាំងកញ្ចក់ការពារពន្លឺ UV ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ទំហំ ៧ និង ៩អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រន្ធ USB ចំនួន ៣ចំនុច ពោងសុវត្ថិភាពចំនួន ២ចំនុច និងប្រព័ន្ធ ADAS ជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រើម៉ាស៊ីនកូនកាត់ដំបូងគេរបស់ Lamborghini ដឹកមកដល់ប្រទេសកម្ពុជាតម្លៃ ១,៥លានដុល្លារជាង

[ក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Lamborghini Revuelto ស៊េរីឆ្នាំ២០២៤ ប្រភេទ PHEV  ជាមួយតម្លៃសរុប ១ ៥១៨ ៥១៣ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ១ ៥១៨ ៥១៣ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៩៧៩ ៩៨០ ដុល្លារ ($979,980)
  • តម្លៃពន្ធនាំចូល ៥១៨ ៩៨៥ ដុល្លារ ($512,985)
  • តម្លៃដឹកជញ្ជូន ២ ៧៥០ ដុល្លារ ($2,750)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ១៤ ៤៩៩ ដុល្លារ ($14,499)
  • តម្លៃសរុបទាំងអស់ ១ ៥១៨ ៥១៣  ដុល្លារ ($1,518,513)
Auto US Direct Cambodia

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Lamborghini Revuelto ស៊េរីឆ្នាំ២០២៤ នេះ ដំណើរការដោយប្រព័ន្ធ PHEV ជាមួយម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ១០០១ សេះ និងកម្លាំងរមួល ៧១៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 061 288 687៕

Auto US Direct Cambodia
Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+