ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បញ្ចេញម៉ូដែលថ្មីប្រើអគ្គិសនីសុទ្ធ អាចរត់បានជាង ៤០០គីឡូម៉ែត្រ តម្លៃខ្ទង់ ១មុឺនដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបរាងរថយន្តអគ្គិសនីសុទ្ធ Geely Xingyuan EV ឬ Geely Geome ដែលជាគូប្រជែងរបស់រថយន្តអគ្គិសនីសុទ្ធ BYD Dolphin គ្រោងនឹងចេញលក់នៅក្នុងចុងខែសីហា ឆ្នាំ ២០២៤ ជាមួយតម្លៃ ១១ ០០០ ដុល្លារនៅប្រទេសចិន ។

Geely Xingyuan EV ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១១៤ សេះ ផ្កួបជាមួយអាគុយទំហំ ៤០,១៦ គីឡូវ៉ាត់ម៉ោងអាចបើករបានចម្ងាយ ៤១០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ១៣៥ ម.ម ទទឹង ១ ៨៩៥ ម.ម កំពស់ ១ ៥៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ។ សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅមានប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយ LED រាងជាពងក្រពើ ព្រមទាំងថាសកង់រចនាថ្មីហើយប្លែកផងដែរ ។ ខណៈផ្នែកខាងក្នុង ក្រុមហ៊នមុនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan ចេញឡាន SUV ថ្មី ប្រើសុាំង ឯតម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារចិន] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានប្រកាសដាក់បង្ហាញចេញនូវរថយន្ត Changan UNI-Z ក្នុងទីផ្សារប្រទេសចិន ផ្តល់ជូនជម្រើសប្រព័ន្ធថាមពលថ្មី ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងថ្ងៃទី១០ ខែសីហានេះ ខណៈតម្លៃមិនទាន់បង្ហាញ ប៉ុន្តែចំពោះជម្រើសម៉ាសុីនកូនកាត់មានតម្លៃលក់ចាប់ពី ១៦ ៥០០ ដុល្លារ​ដល់ ១៨ ៤០០ ដុល្លារ ដូច្នេះតម្លៃរបស់ Changan UNI-Z ម៉ាសុីនសុាំងប្រហែលជាទាបជាងម៉ាសុីនកូនកាត់។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៣០ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៦៨០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៩៥ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ១៨៥ សេះ​ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ​ ៧​វគ្គ។

ចំពោះការរចនាផ្នែកខាងក្រៅមានលក្ខណៈទាន់សម័យជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED​អបដោយអំពូល DRLs មួយខ្សែអូសកាត់ពីម្ខាងទៅម្ខាង ដំបូល panoramic sunroof ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩អ៊ីញ។

សម្រាប់ផ្នែកខាងក្នុងវិញទទួលបាន អេក្រង់បង្ហាញព៌ត័មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១៤,៦ អ៊ីញ កន្លែងសាកថ្មឥតខ្សែ កៅអីម៉ាស្សា កៅអីក្តៅ-ត្រជាក់ និងប្រព័ន្ធជំនួយការបើកបរផ្សេងៗជាដើម។

គួរបញ្ជាក់ផងថា រថយន្ត Changan UNI-Z ត្រូវបានចេញលក់កាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៤ កន្លងទៅជាប្រភេទរថយន្តប្រើប្រាស់ម៉ាសុីនកូនកាត់ Plug-in hybrid ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr ថាខ្លួននឹងបើកអគារតាំងបង្ហាញរថយន្តចំនួន១៤ បន្ថែមទៀតនៅចុងឆ្នាំនេះបន្ទាប់ពីប្រកាសបង្ហាញរថយន្តអគ្គិសនី​ Zeekr X ក្នុងប្រទេសថៃ

[បរទេស] កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Zeekr X ស៊េរីឆ្នាំ២០២៥ ក្នុងទីផ្សារប្រទេសថៃ និងសិង្ហបុរី។ បច្ចុប្បន្ននេះរថយន្តអគ្គិសនី Zeekr X RHD នៅក្នុងប្រទេសថៃទទួលបាន ២ ជម្រើសរួមមាន standard និង Flagship versions រួមជាមួយពណ៌ខាងក្រៅចំនួន៥ ដែលមានតម្លៃលក់ចាប់ពី ៣៤,០០០ ដុល្លារ ដល់ ៣៨,៤០០ ដុល្លារ។ សម្រាប់ទីផ្សារសិង្ហបុរីវិញមានតម្លៃលក់់ចាប់ពី ១៥០,៧០០ ដុល្លារ ដល់ ១៦២,០០០ ដុល្លារ។

គួរឲដឹងផងថា ក្រុមហ៊ុនផលិតរថយន្ត Zeekr បាននាំយករថយន្តអគ្គិសនី Zeekr X RHD ចូលទីផ្សារប្រទេសថៃជាផ្លូវការនៅថ្ងៃទី ១១ ខែកក្កដា បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr មានហាងតាំងបង្ហាញរថយន្តចំនួន៤ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយគ្រោងបើកបន្ថែមចំនួន ១៤ ទីតាំងផ្សេងទៀតនៅចុងឆ្នាំ២០២៤ េនះ។ លើសពីនេះទៅទៀត បើគិតត្រឹមដំណាច់ខែមិថុនា Zeekr បានវាយលុកទីផ្សារអន្តរជាតិចំនួន ២៥ប្រទេស រួចមកហើយរួមទាំងប្រទេសស៊ុយអែត ហូឡង់ អាល្លឺម៉ង់ អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយដៃគូនៅក្នុងប្រទេសអ៊ីស្រាអែល និងកាហ្សាក់ស្ថាន ជាដើម ហើយរំពឹងថានឹងកើនឡើងដល់ ៥០ប្រទេស ក្នុងទីផ្សារអន្តរជាតិនៅចុងឆ្នាំនេះ។ បន្ថែមពីនេះទៅទៀតក្រុមហ៊ុន Zeekr ក៏គ្រោងបើកការបញ្ជាទិញរថយន្ត Zeekr X ក្នុងទីផ្សារអូស្ត្រាលីក្នុងខែសីហានេះផងដែរ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៥០ ម.ម ទទឹង ១ ៨៣៦ ម.ម កំពស់ ១ ៥៧២ និងប្រវែងកម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ១ RWD ជាស្តង់ដារ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៥,៨ វិនាទី។
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤២២ សេះ និងកម្លាំងរមួល ៥៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ២ AWD ជាស្តង់ដារ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៣,៨ វិនាទី។

សម្រាប់នៅផ្នែកខាងក្នុងវិញមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ​, អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ និងអេក្រង់លើកញ្ជក់ head up display ទំហំ ២៤,៣ អ៊ីញ, កន្លែងសាកថ្មឥតខ្សែទំហំ ៥០ វ៉ាត់, ផែនទី 3D, ទូរទឹកកក ទំហំ ៥,៧ លីត្រ, ឧបករណ៍បំពងសំឡេង Yamaha ចំនួន ១៣ គ្រាប់, មុខងារសម្គាល់មុខ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Geely សាកថ្មម្តងជិះបាន ៥៣០គីឡូម៉ែត្រ ឯតម្លៃលក់ចាប់ពី ១មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញ និងដាក់លក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Geely Galaxy E5 ស៊េរីឆ្នាំ ២០២៤  ប្រភេទ SUV ដោយមានតម្លៃលក់ចាប់ពី ១៥ ៧៨៧ ដុល្លារ ដល់ ២០ ៨២៦ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង GEA architecture  ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុបចំនួន ២១៨ សេះ ផ្គួបជាមួយអាគុយទំហំ ៦០,២២ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥៣០គីឡូម៉ែត្រនៅពេលសាកថ្មពេញ ដោយការសាកថ្មល្បឿនលឿនប្រើរយៈពេល ៣០នាទី ។

សម្រាប់ការរចនាផ្នែកខាងក្រៅមានបំពាក់ប៉ាណាមុខបិទជិតអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ ជាដើម៕

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារសំខាន់ៗ គាំទ្រដោយបឈីប Dragon Eagle-1 ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ  ឧបករណ៍បំពងសម្លេង ១៦ចំនុច, កៅអីខាងក្រោយអាចបត់បែនបាន ៣០ប្រភេទ និងមានជម្រើសពណ៌ខាងក្នុង ៣ផ្សេងគ្នាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM ចេញលក់ Tank 300 នៅម៉ាឡេសុី ផ្តល់ជូនប្រព័ន្ធថាមពល ២ជម្រើស ឯតម្លៃខ្ទង់ ៥មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការលក់ចេញជាផ្លូវការនូវរថយន្ត Tank 300 ប្រភេទ off-road SUV ជាមួយតម្លៃលក់ចាប់ពី ៥៥ ៧០០ ដុល្លារ ក្នុងទីផ្សារប្រទេសម៉ាឡេសុី។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame ធ្វើអំពីដែកប្រភេទ High-Strength steel ជាមួយប្រវែងតួខ្លួនសរុប ៤ ៧៦០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៩០៣ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២២៤ ម.ម ដំណើរការដោយ៖

  • ម៉ាសុីនកូនកាត់ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ទំហំ​ ៤សុីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបានសរុប ៣៤២ សេះ និងកម្លាំងរមួល ៦៤៨ ញ៉ូតុនម៉ែត្រ  ភ្ជាប់ដោយប្រអប់លេខអូតូ​ ៩វគ្គ ប៉ុង២ 4WD និងមានកម្រិតសុីប្រេង ៩,៨១ លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។។
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ទំហំ​ ៤ សុីឡាំង ផលិតកម្លាំងបានសរុប ២១៧ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ  ភ្ជាប់ដោយប្រអប់លេខអូតូ​ ៨វគ្គ ប៉ុង២ 4WD និងមានកម្រិតសុីប្រេង ៩,៩ លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។

សម្រាប់ការឌីស្សាញរបស់ Tank 300 ត្រូវបានឌីស្សាញឡើងបែប Off-Road  ដែលមើលទៅមានភាបហាប់ណែននិងអំណាច បំពាក់ជាមួយឈ្នាន់ជើងជំហៀង និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី។ ចំពោះនៅផ្នែកខាងក្នុងការរចនាបែបទំនើប ជាមួយនឹងកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ Head-up Display កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic sunroof និងប្រព័ន្ធ ADAS ផ្សេងៗជាដើម។

គួរបញ្ជាក់ផងថា ចំពោះការចេញលក់រថយន្ត Tank 300 នាពេលថ្មីៗនេះ ដែលជារថយន្តប្រភេទ SUV ដ៏ប្រណិត គឺជាគម្រោងមួយរបស់ក្រុមហ៊ុន Great Wall Motor (GWM) ដែលកំពុងបោះជំហាននៅក្នុងទីផ្សាររថយន្តម៉ាឡេស៊ី។ ទន្ទឹមនឹងនេះ GWM ក៏កំពុងចាប់ផ្តើមគម្រោង Complete Knock-Down (CKD) ដំបូងរបស់ខ្លួននៅក្នុងតំបន់អាស៊ាន តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន EP Manufacturing Berhad (EPMB) ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពុងត្រូវការរថយន្តជិះភ្ជុំ? ត្រូវតែម្តង បញ្ជាទិញរថយន្តពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ឥឡូវនេះ ទទួលបានការផ្តល់ជូនពិសេស ស្មើរទឹកប្រាក់ ២ ៥០០ដុល្លារភ្លាមៗ

កាន់តែចំណេញពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) រាល់ការបញ្ជាទិញរថយន្តណាមួយក្នុងចំណោម រថយន្តទាំង ៦ម៉ូឌែល របស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) លោកអ្នកនឹងទទួលបាននូវការថែមជូនកាតចាក់សាំង ដែលមានទឹកប្រាក់រហូតដល់ទៅ ២ ៥០០ដុល្លារភ្លាមៗ។ ដោយនៅក្នុងនោះ រាល់ការបញ្ជាទិញរថយន្ត៖

  •  Toyota Raize និង Toyota Raize GR នឹងទទួលបានកាតចាក់សាំងបន្ថែមដែលមានតម្លៃ ២ ៥០០ដុល្លារ 

  • Toyota Yaris Cross, Toyota Yaris Cross HEV, Toyota Corolla Cross, Toyota Veloz, Toyota Vios និង Toyota Wigo នឹងទទួលបានកាតចាក់សាំងបន្ថែមដែលមានតម្លៃ ២ ០០០ដុល្លារ 

រួសរាន់ឡើងការផ្តល់ជូនដ៏ពិសេសនេះ នឹងផ្តល់ជូនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះផងដែរ ដូច្នេះសម្រាប់លោកអ្នកដែលកំពុងតែមានតម្រូវការ សូមប្រញាប់ឡើង ព្រោះការផ្តល់ជូននេះមានចំនួនកំណត់។ 

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នសម្រាប់តម្លៃពេញនៃម៉ូឌែលរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) រួមមាន៖

  • Toyota Raize មានតម្លៃចាប់ពី ២៦ ៨០០ដុល្លារ(មួយពណ៌) និងមានតម្លៃ ២៧ ២០០ដុល្លារ (ដំបូលខ្មៅ)
  • Toyota Raize GR មានតម្លៃ ២៨ ០០០ដុល្លារ
  •  Toyota Yaris Cross មានតម្លៃ ៣៧ ៥០០ដុល្លារ (ប្រភេទម៉ាស៊ីនចំហេះ) និង ៤៣ ៥០០ដុល្លារ (ប្រភេទកូនកាត់ហាយប្រ៊ីដ)
  • Toyota Corolla Cross មានតម្លៃ ៤៧ ៩០០ដុល្លារ 
  • Toyota Veloz ប្រភេទ MPV មានតម្លៃ ៣៥ ៩០០ដុល្លារ
  • Toyota Vios ប្រភេទ Sedan មានតម្លៃ ៣៣ ៩០០ដុល្លារ
  • Toyota Wigo ប្រភេទ Hatchback មានតម្លៃ ១៩ ៩០០ដុល្លារ

ដូច្នេះសម្រាប់ព័ត៌មានបន្ថែម អំពីការផ្តល់ជូនពិសេស ព័ត៌មានអំពីរថយន្ត ការបើកបរសាកល្បង បងប្អូនអាចទំនាក់ទំនងទៅកាន់៖

  • ផ្នែកលក់អនឡាញ: 017 222 451/ 017 333 503/ 086 333 503/ 017 222 408
  • សាខាទឹកថ្លា: 017 222 730
  • សាខាបឹងកេងកង: 017 333 730
  • សាខាទួលសង្កែ: 017 333 011
  • សាខាមានជ័យ: 017 222 389
  • សាខាខេត្តសៀមរាប: 017 222 557
  • សាខាខេត្តបាត់ដំបង: 017 333 241
  • សាខាខេត្តកំពង់ចាម: 017 222 049
  • ផ្នែកលក់ក្រៅ: 017 222 407/017 222 386/ 017 222 937
  • Telegram Chanel: https://t.me/toyotacambodiakh
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari Purosangue ស៊េរីឆ្នាំ២០២៤ ដឹកមកដល់ប្រទេសកម្ពុជាតម្លៃ ១,៥លានដុល្លារ

[ក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Ferrari Purosangue ស៊េរីឆ្នាំ២០២៤ ជាមួយតម្លៃសរុប ១ ៥៤០ ២៤៦ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ១ ៥៤០ ២៤៦ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៩៩៩ ៩៩៨ ដុល្លារ ($999,998)
  • តម្លៃពន្ធនាំចូល ៥២០ ៧០០ ដុល្លារ ($520,700)
  • តម្លៃដឹកជញ្ជូន ២ ៧៥០ ដុល្លារ ($2,750)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ១៤ ៤៩៩ ដុល្លារ ($14,499)
  • តម្លៃសរុបទាំងអស់ ១ ៥៤០ ២៤៦  ដុល្លារ ($1,540,246)
រូបភាពពី Auto US Direct Cambodia

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Ferrari Purosangue ស៊េរីឆ្នាំ២០២៤ នេះ ដំណើរការដោយម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ អាចផលិតកម្លាំងបាន ៧១៥ សេះ និងកម្លាំងរមួល ៧១៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង២ AWD ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 061 288 687៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger និង Ford Everest ជំនាន់ថ្មី គ្រោងនឹងមានការអាប់ដេតបន្ថែម រួមទាំងកែមុខមាត់ថ្មី

[បរទេស] យោងតាមគេហទំព័រ Drive បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី គ្រោងនឹងធ្វើការកែមុខមាត់ថ្មីទៅលើរថយន្តភីកអាប់ Ranger និង Everest ម៉ូដែលឆ្នាំ ២០២៦ នឹងមានតែនៅទីផ្សារមួយនេះប៉ុណ្ណោះនៅឆ្នាំ ២០២៦ ។

គួរកត់សម្គាល់ថា Drive បានបង្ហាញឱ្យឃើញថា រថយន្ត Ford Ranger ប្រភេទ plug-in hybrid variant នឹងមាននៅក្នុង showrooms Ford នៅដើមឆ្នាំ ២០២៥ ប៉ុន្តែនឹងរក្សារូបរាងខាងក្រៅ និងខាងក្នុងដូចគ្នាទៅនឹងជំនាន់បច្ចុប្បន្ន។

Ford Ranger ជំនាន់ក្រោយត្រូវបានគេរំពឹងថានឹងចែករំលែកនៅតួខ្លួនប្រភេទ Body-on-frame ចុងក្រោយបង្អស់មួយនឹង Ford F-150 ដែលត្រូវបានគេរំពឹងថានឹងឃើញជំនាន់ថ្មីនៅប្រហែលឆ្នាំ ២០២៣០ ។ ទន្ទឹមនឹងនេះ របាយការណ៍បាននិយាយថា ខ្សែសង្វាក់ផលិតកម្ម Ford Ranger នៅសហរដ្ឋអាមេរិក ដែលបម្រើអតិថិជននៅក្នុងតំបន់អាមេរិកខាងជើង នឹងត្រូវបញ្ឈប់នៅខែមេសា ឆ្នាំ ២០២១។

លើសពីនេះ Drive ក៏បានបង្ហាញផងដែរថា Ford Ranger និង Ford Everest ជំនាន់បច្ចុប្បន្ន ទំនងជានឹងឈប់ផលិតនៅឆ្នាំ ២០២៩ ឬ ២០៣០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic ជំនាន់ទី១១ អាប់ឌែតថ្មីចេញលក់នៅថៃតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអាប់ឌែតថ្មី Honda Civic ជំនាន់ទី១១ ជាមួយតម្លៃលក់ចាប់ពី ៣១ ៣០០ ដុល្លារ ដល់ ៣៩ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសថៃ។

Honda Civic (Thai-spec) ទទួលបានជម្រើសប្រព័ន្ធថាមពលចំនួន២ រួមមាន៖

  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប៉ុង ១ វិលកង់មុខ។
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ សុីឡាំង ផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប៉ុង ១ វិលកង់មុខ។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិញ Honda Civic ស៊េរីថ្មីចុងក្រោយមានលក្ខណៈបែបស្ព័រជាងមុន ដោយទទួលបានប៉ាណារចនាបែបសំបុកឃ្មុំ រួមទាំងកាងមុខថ្មី ចង្កៀងមុខ-ក្រោយប្រភេទ LED រាងស្លីម អំពូល LED daytime running lights និងជម្រើសថាសកង់ស្ព័រទំហំ ១៧ និង ១៨ អ៊ីញ ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងក៏ទទួលបានការតុបតែងថ្មី រួមមានអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ព្រមទាំងប្រព័ន្ធ Google Built-in ឧបករណ៍បំពងសំលេងម៉ាក BOSE ១២ ចំនុច និងដំបូលកញ្ចក់ Sunroof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CR-V ប្រភេទ PHEV ចាក់សាំង និងសាកថ្មពេញម្តង ជិះបានជិត ១ពាន់គីឡូម៉ែត្រ ឯតម្លៃអត់ដល់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Honda បានធ្វើការបញ្ចេញតម្លៃលក់នៃរថយន្ត Honda CR-V ស៊េរិឆ្នាំ ២០២៤ ប្រភេទ e:PHEV ដែលមានតម្លៃលក់ចាប់ពី ១៨ ៩៨២ ដុល្លារឡើងទៅនៅក្នុងទីផ្សារប្រទេសចិន ។

Honda CR-V របស់ប្រទេសចិននេះ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២១៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩១៦គីឡូម៉ែត្រនៅពេលចាក់សាំង និងសាកថ្មពេញម្តង ។

រថយន្តនេះមានលក្ខណៈដូចគ្នាទៅនឹងម៉ូដែលរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ជាមួយប៉ាណាមុខថ្មី ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៩អ៉ីញ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android, កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងឧបករណ៍បំពងសំឡេងម៉ាក BOSE ១២ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+