ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CR-V ប្រភេទ PHEV ចាក់សាំង និងសាកថ្មពេញម្តង ជិះបានជិត ១ពាន់គីឡូម៉ែត្រ ឯតម្លៃអត់ដល់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Honda បានធ្វើការបញ្ចេញតម្លៃលក់នៃរថយន្ត Honda CR-V ស៊េរិឆ្នាំ ២០២៤ ប្រភេទ e:PHEV ដែលមានតម្លៃលក់ចាប់ពី ១៨ ៩៨២ ដុល្លារឡើងទៅនៅក្នុងទីផ្សារប្រទេសចិន ។

Honda CR-V របស់ប្រទេសចិននេះ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២១៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩១៦គីឡូម៉ែត្រនៅពេលចាក់សាំង និងសាកថ្មពេញម្តង ។

រថយន្តនេះមានលក្ខណៈដូចគ្នាទៅនឹងម៉ូដែលរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ជាមួយប៉ាណាមុខថ្មី ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៩អ៉ីញ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android, កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងឧបករណ៍បំពងសំឡេងម៉ាក BOSE ១២ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wuling ចេញឡានថ្មី តម្លៃ​ ១មុឺនដុល្លារជាងនៅចិន

[ទីផ្សារចិន] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី Wuling Starlight S ជាប្រភេទរថយន្ត SUV ខ្នាតកណ្តាល ជាមួយតម្លៃលក់លើទីផ្សារចាប់ពី ១៤ ១០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

Wuling Starlight S ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Tianyu D platform មានប្រវែងតួខ្លួនសរុប ៤ ៧៤៥ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៦៨០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយ៖

  • ម៉ាសុីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២២៨ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៩ និង ២០ គីឡូវ៉ាត់ អាចបើកបរបានចម្ងាយពី​ ៦០ ទៅ ១៣០ គីឡូម៉ែត្រ អត់ចាក់សុាំង និងបើកបរសរុបបានចម្ងាយ ១ ១០០ គីឡូម៉ែត្រ។
  • ម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៥០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយចំនួន១ អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកថ្មល្បឿន សាក ១៥ នាទី ជិះបាន ២០០ គីឡូម៉ែត្រ។

សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាជាមួយប៉ាណាបិទជិតដោយបានភ្ជាប់មកជាមួយចង្កៀងមុខ-ក្រោយជាប្រភេទ LED ដ៏ស្លីម ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និិងជម្រើសពណ៌តួខ្លួនចំនួន ៥ រួមមាន Coconut Brown, Dark Black និង Light Sand។

ចំពោះផ្នែកខាងក្នុង ទទួលបានអេក្រង់ touchscreen ទំហំ ១៥,៦ អ៊ីញ និងអេក្រង់ឌីជីថលទំហំ ៨,៨ អ៊ីញ ដំបូល panoramic sunroof និងប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតរួមមាន ហ្វ្រាំងអូតូ ប្រព័ន្ធជំនួយរក្សាគន្លង ពោងសុវត្ថិភាព ៦ ចំនុច និងឧបករណ៏ចាប់សញ្ញាជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR Corolla ឆ្នាំ២០២៥ អាប់ឌែតថ្មី ទទួលបានកម្លាំងខ្លាំងជាងមុន ប្រអប់លេខថ្មី

[ទីផ្សារបរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Toyota GR Corolla សេរ៊ីឆ្នាំ២០២៥ អាប់ឌែតថ្មី ផ្តល់ជូននូវជម្រើសជាច្រើន ហើយគ្រោងបង្ហាញខ្លួនជាផ្លូវការនៅទីផ្សារអាមេរិកក្នុងពេលឆាប់ៗនេះ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់បង្ហាញ។

Toyota GR Corolla ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៣សុីឡាំង ផលិតកម្លាំងសរុបបានចំនួន ៣០០សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ​ និងប្រអប់លេខអូតូ ៨វគ្គ ប៉ុង២ ជាស្តង់ដារ។

សម្រាប់ការរចនាផ្នែកខាងក្រៅ រថយន្តនេះ ទទួលការរចនាប្រព័ន្ធជើងក្រោមថ្មី និងទទួលបានការរចនាថ្មីបែបស្ព័រ aerodynamic ក៏ដូចជាការរចនាថ្មីចំពោះកាងផ្នែកខាងមុខ ក៏ដូចជា ចង្កៀងមុខ-ក្រោយដ៏ស្លីម ថាសកង់ស្ព័រ រួមជាមួយរន្ធសុីមុាំងស្ព័រចំនួន៣ និង spoiler ខាងក្រោយ ជាដើម។ ចំពោះផ្នែកខាងក្នុងវិញ មានបំពាក់នូវកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ​ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ និងអេក្រង់លើកញ្ជក់ ម៉ាសុីនត្រជាក់ ២ ចំនុច មុខងារកម្តៅដៃចង្កូត កៅអីស្ព័រ ប្រព័ន្ធសម្លេង JBL រួមទាំងភ្ជាប់មកជាមួយមុខងារជំនួយការបើកបររបស់ Toyota ផងដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែងរបស់ Mercedes EQE និង BMW i5 មកពី Audi សាកភ្លើងម្តងជិះបាន ៧៥០គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Audi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Audi A6 e-tron ស៊េរីឆ្នាំ ២០២៥  ដើម្បីប្រជែងជាមួយរថយន្ត Mercedes EQE និង BMW i5 មានតម្លៃលក់ចាប់ពី ៨១ ៩២៨ ដុល្លារ ដល់ ១០៧ ៨២៩ ដុល្លារនៅទីផ្សារប្រទេសអាល្លឺម៉ង់ ។

Audi A6 e-tron ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៤៣ សេះ ផ្គួបជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បៀនលឿនអាចសាក​បានពី ៣០-៨០% ប្រើរយៈពេល ៣០នាទីប៉ុណ្ណោះ ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ទទួលបានប៉ាណាមុខថ្មី ចង្កៀងមុខប្រភេទ matrix-LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រ និងចង្កៀងក្រោយ LED អាចប្តូរក្រាហ្វិចបាន ៨របៀប ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១,៩អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៥ អ៉ីញ រួមទាំងអេក្រង់ទំហំ ១០,៩អ៉ីញ​សម្រាប់អ្នកដំណើរផ្នែកខាងមុខ ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុងខារ Auto Hold ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ថៃថា ៥ឆ្នាំទៀតប្រទេសខ្លួននឹងក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីក្នុងតំបន់​អាស៊ីអាគ្នេយ៍

កាលពីពេលថ្មីៗនេះ ប្រទេស​ថៃ​បានប្រកាសមហិច្ឆតា​ដ៏ធំមួយរបស់ខ្លួនថា ពួកគេចង់​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្តអគ្គិសនីនៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ ដោយលើកឡើងថា ឧស្សាហកម្មផលិតរថយន្តអគ្គិសនីអាចនឹងមានការថយចុះនៅក្នុងតំបន់ខ្លះក្នុងពិភពលោក ដូចជាសហរដ្ឋអាមេរិក ប៉ុន្តែមិនមែននៅក្នុងប្រទេសថៃនោះទេ។ ក្រុមប្រឹក្សាវិនិយោគ BOI របស់ប្រទេសថៃ  បាននិយាយបន្ថែមទៀតថា នៅក្នុងប្រទេសថៃពេលនេះមានគម្រោងចំនួន ២៤ ដែលនឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះដើម្បីផលិតរថយន្តអគ្គិសនីគ្រប់ប្រភេទដូចជារថយន្តអគ្គិសនីសុទ្ធ រថយន្ត BEV និងរថយន្តកូនកាត់ជាដើម។

គោលនយោបាយថ្មីនេះត្រូវបានអនុម័តចាប់តាំងពីរដ្ឋាភិបាលថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី ថាវស៊ីន បានចូលកាន់អំណាចកាលពីខែកញ្ញា ឆ្នាំ២០២៣ មកម្លេះដើម្បីធ្វើឱ្យប្រទេសរបស់ខ្លួនក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី។ គោលដៅថ្មីនេះបានធ្វើឲប្រទេសថៃសម្រចចិត្តកាត់បន្ថយពន្ធគយយ៉ាងច្រើនពី ៨ ភាគរយ មកត្រឹម ២ ភាគរយ សម្រាប់ការផលិតរថយន្តអគ្គិសនីរួមជាមួយនឹងការកាត់បន្ថយពន្ធនាំចូលសម្រាប់គ្រឿងបន្លាស់រថយន្តកូនកាត់រហូតដល់ ៤០ ភាគរយផងដែរ។

នៅពេលគោលដៅថ្មីនេះ ត្រូវបានអនុម័តរួចរាល់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃនឹងមានចំនួនច្រើនជាងកន្លះលានគ្រឿងក្នុងមួយឆ្នាំ  បើគិតជាប្រាក់គឺ ៥,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការកំណត់គោលដៅថ្មីនេះត្រូវបានរំពឹងថានឹងបម្លែងការប្រើប្រាស់យានជំនិះក្នុងប្រទេសថៃចំនួន ៣០ ភាគរយ (រថយន្ត ៧២៥,០០០ គ្រឿង និងម៉ូតូចំនួន ៦៧៥,០០០ គ្រឿង) ទៅជាយានជំនិះដែលគ្មានការបំភាយឧស្ម័ននៅត្រឹមឆ្នាំ២០៣០។

គួរឲដឹងថា វិស័យឧស្សាហកម្មយាន្តយន្តបានរួមចំណែកនៃ GDP របស់ប្រទេសថៃប្រហែល ១០ ភាគរយ និងផ្តល់ឪកាសការងារដល់ប្រជាជនថៃប្រមាណ ៨៥មុឺននាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Outlander ស៊េរីឆ្នាំ ២០២៥ ប្រើ PHEV ទទួលបានមុខថ្មី នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser របស់រថយន្ត Mitsubishi Outlander ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ប្រភេទ Plug-in hybrid នឹងធ្វើឲ្យប្រសើរឡើងជាងមុន ​គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំ ២០២៤ នេះ ។

សម្រាប់ផ្នែកខាងក្រៅរបស់ Mitsubishi Outlander ស៊េរីឆ្នាំ ២០២៥ ទទួលបានផ្នែកខាងមុខថ្មី ជាមួយបច្ចេកវិទ្យាទំនើបជាងមុន ព្រមទាំងទទួលបានថាសកង់ឌីស្សាញថ្មីទំហំ ២០អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំ ត្រូវបានផ្តល់ជូនជាមួយនឹងកៅអីស្បែកប្រភេទ semi-aniline ដែលមានខ្យល់ចេញចូល រួមទាំងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៉ីញថ្មី ជំនួសអេក្រង់ទំហំ ៩អ៉ីញ និងឧបករណ៍បំពងឡេងម៉ាក Yamaha ផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Mitsubishi Outlander ស៊េរីឆ្នាំ ២០២៥ នឹងបំពាក់ជាមួយកញ្ចប់អាគុយថ្មី ដែលអាចបើកបរបានចម្ងាយឆ្ងាយជាងមុនដោយថាមពលអគ្គិសនីសុទ្ធ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery បញ្ចេញឡាន Mid-size SUV ជាមួយតម្លៃក្រោម ១មុឺនដុល្លារនៅប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chery Tiggo 3x ប្រភេទ Mid-size SUV នៅក្នុងទីផ្សារប្រទេសចិនដែលមានតម្លៃលក់ចាប់ពី ៨ ០០០ ដុល្លារឡើងទៅ ។

Chery Tiggo 3x ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៦ សេះ និងកម្លាំងរមួល ១៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង១ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ២០០ ម.ម ទទឹង ១ ៧៦០ ម.ម កំពស់ ១ ៥៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥៥៥ ម.ម ។ សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៦អ៉ីញ ក៏ដូចជាកញ្ចក់ចំហៀងធ្វើពីកាបូនជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold រួមទាំងដំបូលកញ្ចក់ Panoramic Sunroof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ចេញឡានវ៉ែនថ្មី ឯតម្លៃខ្ទង់ ៤មុឺនដុល្លារនៅតំបន់អឺរ៉ុប

[ទីផ្សារបរទេស] កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Volkswagen Transporter T7 សេរ៊ីឆ្នាំ២០២៥ ទទួលបានជម្រើសថាមពលជាច្រើន ជាមួយតម្លៃលក់ចាប់ពី ៣៩ ៦៥០ ដុល្លារ ដល់ ៤៧ ១០០ ដុល្លារ ក្នុងទីផ្សារតំបន់អឺរ៉ុប ហើយគ្រោងចេញលក់លើទីផ្សារជាផ្លូវការក្នុងត្រីមាសទី១ ឆ្នាំ២០២៥។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ដល់​ ៥ ៤៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣,១០០ ម.ម ដល់ ៣,៥០០ ម.ម ព្រមទាំងទទួលបានជម្រើសប្រព័ន្ធថាមពលជាច្រើនរួមមាន៖

  • ម៉ាសុីនម៉ាស៊ូត ប៉ុង ១ វិលកង់មុខ
  • ម៉ាសុីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២២៩ សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ វិលកង់ក្រោយ (៣ជម្រើស) ផលិតកម្លាំងបាន ១៣៤, ២១៤ និង ២៨២ សេះ ផ្គួបជាមួយអាគុយទំហំ ៦៤ គីឡូវ៉ាត់ម៉ោង

សម្រាប់ការរចនានៅផ្នែកខាងក្រៅ រថយន្តនេះ ទទួលបានការរចនាថ្មីរួមមានចង្កៀងមុខ-ក្រោយថ្មីប្រភេទ LED និងយ៉ាន់កង់ស្ព័រថ្មីទំហំ ១៦ ដល់ ១៩អ៊ីញ (ការរចនាផ្នែកខាងក្រៅអាចមានភាពខុសគ្នាដោយសារទទួលបានប្រព័ន្ធថាមពលច្រើនជម្រើស)។ ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ព៌ត័មានឌីជីថលទំហំ ១២អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១៣អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រព័ន្ធសម្លេង ៦ ចំនុច និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតរួមមាន ហ្វ្រាំងអូតូ​ និងប្រព័ន្ធជំនួតរក្សាគន្លងជាដើម។ គួរបញ្ជាក់ផងថា សម្រាប់ព៌ត័មានលម្អិតរបស់រថយន្តនេះមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Seagull ឆ្នាំ២០២៥ សាកម្តងជិះបាន ៤០០គ.ម ឯតម្លៃ ១មុឺនដុល្លារនៅចិន

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី BYD Seagull ស៊េរីឆ្នាំ ២០២៥ ដែលមានតម្លៃលក់ចាប់ពី ៩ ៩០០ ដុល្លារ ដល់ ១២ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BYD e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៣ ៧៨០ ម.ម ទទឹង ១ ៧១៥ ម.ម កំពស់ ១ ៥៤០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៧៤ សេះ និងកម្លាំងរមួល ១៣៥ ញ៉តូនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣០ និង ៣៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៣០៥ ទៅ ៤០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង រួមជាមួយមុខងារសាកថ្មល្បឿនលឿន សាកឡើងពី​ ៣០ ទៅ ៨០ ភាគរយ ចំណាយពេល​៣០ នាទីប៉ុណ្ណោះ។

សម្រាប់ការចនាផ្នែកខាងក្រៅ រថយន្តនេះ ទទួលបានប៉ាណាមុខបិទជិត ចង្កៀងមុខដ៏ស្លីមប្រភេទ LED ភ្ជាប់ដោយមុខងារបើក-បិទដោយស្វ័យប្រវត្តិ ថាសកង់ស្ព័ររចនាថ្មីទំហំ ១៥ ដល់ ១៦​ អ៊ីញ និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ខណៈនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១០,១ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ កៅអីម៉ាស្សាសម្រាប់អ្នកបើកបរ ប្រព័ន្ធសំឡេង ៤ ចំនុច និងប្រព័ន្ធជំនួយការបើកបរជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lucid Motors ថារថយន្តអគ្គិសនីទី២ របស់ខ្លួននឹងផលិតនៅចុងឆ្នាំនេះ ឯតម្លៃលក់លើទីផ្សារគឺក្រោម ៨មុឺនដុល្លារ

[បរទេស]  កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Lucid Motors បានធ្វើការប្រកាសថា រថយន្តអគ្គិសនីរបស់ខ្លួនគឺ Lucid Gravity ដែលជារថយន្តអគ្គិសនីទី២ បន្ទាប់ពី Lucid Air ដែលបានដាក់លក់នៅក្នុងឆ្នាំ២០២១ នឹងត្រូវចូលសង្វាក់ផលិតកម្មនៅចុងឆ្នាំ២០២៤ នេះហើយ។

ចំពោះការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពី រថយន្តដំបូងបង្អស់របស់ពួកគេ(Lucid Gravity)បានធ្វើការតម្លើងរួចរាល់។

Lucid Gravity​​ គឺជារថយន្ត SUV អគ្គិសនី ៧កៅអី ដែលត្រូវបានរំពឹងថានឹងបើកបរបានចម្ងាយខ្ទង់ ៧០៨ គីឡូម៉ែត្រ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ដែលប្រហែលជាមានតម្លៃលក់ក្រោម ៨មុឺនដុល្លារ ហើយគ្រោងចូលសង្វាក់ផលិតកម្មនៅក្នុងខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុខនេះ ជាប្រភេទសេរ៊ីឆ្នាំ២០២៥ នេះបើយោងតាម នាយកប្រតិបត្តិរបស់ Lucid លោក Peter Rawlinson។ គួរបញ្ជាក់ថា Lucid Gravity នឹងផលិតនៅក្នុងរោងចក្រ Casa Grande របស់ Lucid ផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+