ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lucid Motors ថារថយន្តអគ្គិសនីទី២ របស់ខ្លួននឹងផលិតនៅចុងឆ្នាំនេះ ឯតម្លៃលក់លើទីផ្សារគឺក្រោម ៨មុឺនដុល្លារ

[បរទេស]  កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Lucid Motors បានធ្វើការប្រកាសថា រថយន្តអគ្គិសនីរបស់ខ្លួនគឺ Lucid Gravity ដែលជារថយន្តអគ្គិសនីទី២ បន្ទាប់ពី Lucid Air ដែលបានដាក់លក់នៅក្នុងឆ្នាំ២០២១ នឹងត្រូវចូលសង្វាក់ផលិតកម្មនៅចុងឆ្នាំ២០២៤ នេះហើយ។

ចំពោះការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពី រថយន្តដំបូងបង្អស់របស់ពួកគេ(Lucid Gravity)បានធ្វើការតម្លើងរួចរាល់។

Lucid Gravity​​ គឺជារថយន្ត SUV អគ្គិសនី ៧កៅអី ដែលត្រូវបានរំពឹងថានឹងបើកបរបានចម្ងាយខ្ទង់ ៧០៨ គីឡូម៉ែត្រ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ដែលប្រហែលជាមានតម្លៃលក់ក្រោម ៨មុឺនដុល្លារ ហើយគ្រោងចូលសង្វាក់ផលិតកម្មនៅក្នុងខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុខនេះ ជាប្រភេទសេរ៊ីឆ្នាំ២០២៥ នេះបើយោងតាម នាយកប្រតិបត្តិរបស់ Lucid លោក Peter Rawlinson។ គួរបញ្ជាក់ថា Lucid Gravity នឹងផលិតនៅក្នុងរោងចក្រ Casa Grande របស់ Lucid ផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD និង Uber សហការគ្នាប្រើប្រាស់រថយន្តអគ្គិសនីចំនួន ១០ មុឺនគ្រឿងជាមធ្យោបាយដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប

[បរទេស] កាលពីពេលថ្មីៗនេះ​ ក្រុមហ៊ុនផលិតរថយន្ត BYD និងក្រុមហ៊ុន Uber បានធ្វើការប្រកាសសហការគ្នាប្រើប្រាស់រថយន្តអគ្គិសនីចំនួន ១០ មុឺនគ្រឿងរបស់ BYD ជាមធ្យោបាយដឹកជញ្ជូនក្នុងតំបន់តំបន់អឺរ៉ុប ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នបំពុលបរិយាកាស។

កិច្ចសហការនេះគ្រោងនឹងចាប់ផ្តើមនៅអឺរ៉ុប និងអាមេរិកឡាទីន ហើយគ្រោងនឹងពង្រីកទៅកាន់តំបន់មជ្ឈិមបូព៌ា កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ជាដើម (ចំពោះភាពជាដៃគូនេះមិនរាប់បញ្ចូលសហរដ្ឋអាមេរិកទេ)។ លើសពីនេះ Uber និង BYD ក៏គ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យាបើកបរដោយខ្លួនឯងទៅក្នុងរថយន្តរបស់ពួកគេផងដែរ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ភាពជាដៃគូរបស់ពួកគេនឹងគាំទ្រដល់ការផ្លាស់ប្តូរថ្មីមួយចំនួនដូចជាការបញ្ចុះតម្លៃដល់អ្នកបើកបរលើការថែទាំយានយន្ត ការគិតប្រាក់ ការផ្តល់ហិរញ្ញប្បទាន និងការជួសជុល ជាដើម។ នាយកប្រតិបត្តិក្រុមហ៊ុន Uber លោក Dara Khosrowshahi បានលើកឡើងថា ការផ្លាស់ប្តូរថ្មីនេះនឹងអាចកាត់បន្ថយការបំភាយឧស្ម័នបានដល់ទៅ ៤ ដង បើប្រៀបធៀបទៅនឹងការបើកបរធម្មតាតាមដងផ្លូវ។

គួរឲដឹងថា កាលពីខែមករាកន្លងទៅ ក្រុមហ៊ុន Uber ក៏បានប្រកាសពីកិច្ចសហការរបស់ខ្លួនជាមួយ Tesla ដើម្បីលើកទឹកចិត្តឲមនការប្រើប្រាស់រថយន្ត EV របស់ខ្លួននៅសហរដ្ឋអាមេរិក ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងទីក្រុងសហរដ្ឋអាមេរិក និងកាណាដា ត្រឹមឆ្នាំ២០៣០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ចេញឡានថ្មី បំពាក់ទាំងម៉ាសុីនកូនកាត់ និងអគ្គិសនី គ្រោងមកដល់ក្នុងពេលឆាប់ៗនេះក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន BYD បានធ្វើការដាក់ចេញនូវរថយន្ត BYD Seal 07 ប្រភេទ sedan កូនកាត់ និងអគ្គិសនី ក្នុងប្រទេសចិន​ ហើយគ្រោងចេញលក់ជាផ្លូវការនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នេះ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៨០ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម សម្រាប់ជម្រើសម៉ាសុីនកូនកាត់ plug-in hybrid ចំណែកជម្រើសអគ្គិសនីវិញ មានប្រវែងតួខ្លួនសរុប ៤ ៨០០ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ទទួលបានជម្រើសម៉ាសុីនជាច្រើនរួមមាន៖

  • ម៉ាស៊ីន plug-in hybrid (DM-i 5.0) ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៧៤ និង ១១៥ គីឡូវ៉ាត់ រួមជាមួយជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ រួមមានជម្រើស ១៦០ និង ២០០ គីឡូវ៉ាត់ (ទំហំអាគុយមិនទាន់បង្ហាញ)។
  • ម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៧០ និង ២៣០ គីឡូវ៉ាត់​ ចំណែកម៉ូទ័រអគ្គិសនីចំនួន ២ វិញ ផលិតកម្លាំងបាន ៣៩០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៦១ និង ៨០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៥១០ ដល់ ៦៥០ គីឡូម៉ែត្រ គាំទ្រការសាកថ្មល្បឿនលឿន ២៤០ គីឡូវ៉ាត់។

គួរបញ្ជាក់ផងថា រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 Evo ដែលទើបប្រកាសដាក់ឲដំណើរការថ្មីៗនេះក្នុងខែឧសភា។ លើសពីនេះទៅទៀត BYD Seal 07 នឹងបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ 12-in-1 electric drive system ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Maverick សេរ៊ីឆ្នាំ២០២៥ អាប់ឌែតថ្មី បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃ ២មុឺនដុល្លារជាងនៅអាមេរិក

[ទីផ្សារបរទេស] កាលពីីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford ​បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអាប់ឌែតថ្មីគឺភីកអាប់ Ford Maverick សេរ៊ីឆ្នាំ២០២៥​ ជាមួយតម្លៃលក់ចាប់ពី ២៦ ៣០០ ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។

រថយន្តនេះ ទទួលបានជម្រើសម៉ាសុីនចំនួន ២ រួមមាន៖

  • ម៉ាសុីនកូនកាត់ ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៩១ សេះ ភ្ចាប់ដោយប្រអប់លេខអូតូ CVT និងជម្រើសប៉ុង ១ វិលកង់មុខ និង ប៉ុង ២ AWD ។
  • ម៉ាសុីនសុាំងចំណុះ ២,០ លីត្រ ទំហំ ៤ សុីឡាំង ផលិតកម្លាំងបាន ២៣៨ សេះ ភ្ចាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងជម្រើសប៉ុង ២ AWD ។

សម្រាប់ការរចនាផ្នែកខាងក្រៅ ទទួលបានការរចនាផ្នែកខាងមុខថ្មី មានដូចជា ចង្កៀង ប៉ាណា កាង និងថាសកង់ជាដើមគឺទំហំ ១៩ អ៊ីញ ខណៈការផ្លាស់ប្តូរដ៏ពិសេសនោះគឺ​ ផ្នែកខាងក្នុង ដោយទទួលបានអេក្រង់កម្សាន្តថ្មីទំហំ ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ រួមជាមួយអេក្រង់បង្ហាញព៌ត័មានឌីជីផថទំហំ ៨ អ៊ីញ​ និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីចាយពេល ៥៤ឆ្នាំ ក្នុងប្រទេសថៃ តើក្រុមហ៊ុន​ផលិតរថយន្តរបស់ប្រទេសជប៉ុនត្រូវផ្លាស់ប្តូរ​ ៣៦០ដឺក្រេ ពិតមែនទេ?

ក្រោយ​ចប់សង្គ្រាមលោក​លើក​ទី២ នៅចុងទស្សវត្សរ៍ឆ្នាំ១៩៧០ ក្រុមហ៊ុន​ផលិតរថយន្តរបស់ប្រទេសជប៉ុនជាច្រើនរួមមាន ​Nissan, Mazda និងក្រុមហ៊ុនផ្សេងៗទៀត បានធ្វើការបណ្តាក់ទុនក្នុងការកសាងសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសថៃ ពេលនោះម៉ាកយីហោរបស់ជប៉ុនទាំងនោះបានគ្រប់គ្រងការលក់រថយន្តប្រហែល ៩០ ភាគរយ ក្នុងប្រទេសថៃទាំងមូល ដោយទទួលបានការគាំទ្រជាខ្លាំងក៏ព្រោះតែអតិថិជនយល់ឃើញថាអាចទុកចិត្តបាន។ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាច្រើនបានកំណត់គោលដៅសម្រាប់ទីផ្សារថៃ ប៉ុន្តែមិនបានធ្វើឱ្យខូចចំណែកទីផ្សាររបស់ជប៉ុនក្នុងប្រទេសថៃនោះទេ។

ខណៈការគ្រប់គ្រង់អស់ជាច្រើនទស្សវត្សរ៍មក ពេលនេះទីតាំងដ៏រឹងមាំរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ត្រូវបានកាត់បន្ថយក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយសារក្រុមហ៊ុនផលិតរបស់ចិនមួយចំនួនដូចជា BYD, Great Wall Motor និង SAIC Motor បានផ្តល់ជូននូវអ្វីដែលពួកគេមិនមានគឺរថយន្តអគ្គិសនីក្នុងតម្លៃសមរម្យ ដែលធ្វើអោយការលក់របស់ក្រុមហ៊ុនរបស់ជប៉ុនធ្លាក់ចុះ។

កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុន នាយករដ្ឋមន្ត្រីថៃ លោកស្រី ស្រេតថា ថាវីស៊ីន បាននិយាយទៅកាន់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនថា “You are not alone in the world” រួមជាមួយនឹងសារមួយទៀតសម្រាប់ក្រុមហ៊ុនជប៉ុនដែលបាននិយាយថា “Move quickly, invest in electric vehicles or lose out to China” មានន័យថា ក្រុមហ៊ុនជប៉ុនគួរតែចាប់ផ្តើមផលិតអគ្គិសនីដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន មិនមែននៅស្ងៀមមិនធ្វើអ្វីសោះនោះទេ ប៉ុន្តែនៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនជប៉ុនជាច្រើនប្រកាសចាប់ផ្តើមសហការណ៏គ្នាក្នុងការផលិតរថយន្តអគ្គិសនី ជាមួយនឹងអាគុយរបស់រថយន្តអគ្គិសនី ដូចជាក្រុមហ៊ុន Toyota និង Honda ជាដើម។

គួរឲដឹងផងថា កាលពីឆ្នាំមុន ឆ្នាំ២០២៣ ការលក់រថយន្តរបស់ក្រុមហ៊ុនជប៉ុនក្នុងប្រទេសថៃបានធ្លាក់ចុះ ២៥ ភាគរយ ខណៈការលក់សរុបបានធ្លាក់ចុះ ៩ ភាគរយ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយសារព័ត៌មានរថយន្ត MarkLines៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! ក្រុមហ៊ុន GAC Aion គ្រោងបើករោងចក្រផលិតរថយន្តក្នុងប្រទេសឥណ្ឌូនេសុីនៅដើមឆ្នាំក្រោយ

[បរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC Aion បានធ្វើការប្រកាសគ្រោងនឹងបើករោងចក្រផលិតរថយន្តអគ្គិសនីក្នុងប្រទេសឥណ្ឌូនេសុីនៅត្រឹមត្រីមាសទី ១ ឆ្នាំ២០២៥។ រោងចក្រផលិតរថយន្តថ្មីនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុង Cikampek ខេត្ត West Java ជាមួយគោលបំណងពង្រីកទីផ្សារលក់រថយន្តអគ្គិសនីក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាសដាក់បង្ហាញ​រថយន្ត​អគ្គិសនី​ Aion Y Plus ​ចំនួន ៥០០ គ្រឿង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

យោងតាមលោក Major Qin អនុប្រធានក្រុមហ៊ុន Aion Indonesia បាននិយាយថា ក្រុមហ៊ុនបាន និងកំពុងផលិតរថយន្តអគ្គិសនីជាច្រើនប្រភេទ រួមមានម៉ូឌែល Aion Y Plus, Aion ES និង HYPTEC HT ជាដើម។ បន្ថែមពីលើទៅទៀត លោក Andry Ciu នាយកប្រតិបត្តិក្រុមហ៊ុន Aion Indonesia បាននិយាយថា រោងចក្រថ្មីនេះមិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលនាំចេញសម្រាប់ទីផ្សារផ្សេងទៀតផងដែរ។

គំនិតផ្តួចផ្តើមនេះមានគោលបំណងផលិតរថយន្ត EV លំដាប់ពិភពលោកសម្រាប់ប្រទេសឥណ្ឌូនេស៊ី និងទីផ្សារអាស៊ានសំខាន់ៗផ្សេងទៀត ទន្ទឹមនឹងនោះក៏បង្កើតឱកាសការងារសម្រាប់សហគមន៍មូលដ្ឋានផងដែរ។ រោងចក្រ​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ផលិត​រថយន្តបាន ៥០,០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ។

គួរឲដឹងផងដែរថា ប្រទេសឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសទី ២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានរោងចក្រផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន GAC Aion បន្ទាប់ពីប្រទេសថៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ៧២ម៉ោង ឡានប្រភេទ PHEV របស់ BYD ទទួលបានការកក់ទុនមុនដល់ទៅ ២មុឺនគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសថា ក្រុមហ៊ុនទទួលបានការកក់ទុនមុននៅរថយន្ត BYD Song L DM-I ប្រភេទ Plug-in hybrid ស៊េរីឆ្នាំ ២០២៥ ដែលមានតម្លៃលក់ចាប់ពី ១៨ ៨០០ ដុល្លារ ដល់ទៅ ២ម៉ឺនគ្រឿងក្នុងរយៈពេល ៧២ម៉ោងប៉ុណ្ណោះនៅប្រទេសចិន ។

រថយន្តនេះ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ជំនាន់ទី៥ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ២១៤ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៦,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦០គីឡូម៉ែត្រ ដោយថាមពលអគ្គិសនី និងអាចបើកបរបានចម្ងាយ ១៥០០គីឡូម៉ែត្រនៅពេលសាកថ្ម និងចាកសាំងពេញ ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៣-៤លីត្រ/១០០ គីឡូម៉ែត្រ ។

សម្រាប់រូបរាងនិងការឌីស្សាញនៅផ្នែកខាងក្រៅ មានការឌីស្សាញខុសគ្នាទៅលើប៉ាណាមុខ និងថាសកង់ប៉ុណ្ណោះ, ចង្កៀងមុខ-ក្រោយ LED ជាដើម ។ ចំពោះនៅផ្នែកខាងក្នុង មានកុងទ័រព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ​ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តរបស់ក្រុមហ៊ុន Toyota កំពុងផ្លាស់ប្តូរ ៣៦០ដឺក្រេ នៅក្នុងទីផ្សារអាស៊ី ក៏ដូចជាទីផ្សារក្នុងស្រុក

[បរទេស] កាលពីពេលថ្មីៗនេះ មានរបាយការណ៏សារព៌ត័មានបរទេសមួយចំនួនបាននិយាយថា ការលក់រថយន្តជាសកលរបស់ក្រុមហ៊ុនតូយ៉ូតាបានធ្លាក់ចុះជាង 5% កាលពីខែមិថុនា ដែលជាផ្នែកមួយបណ្តាលមកពីការកាត់បន្ថយតម្លៃលក់របស់ក្រុមហ៊ុន BYD នៅក្នុងទីផ្សារសំខាន់ៗដូចជាប្រទេសចិន អាស៊ីអាគ្នេយ៍ និងសូម្បីតែប្រទេសជប៉ុនផ្ទាល់ក៏ដោយ។

ចំពោះក្រុមហ៊ុន Toyota រួមទាំងក្រុមហ៊ុនផលិតរថយន្តប្រណិត Lexus អាចលក់រថយន្តបានចំនួនត្រឹមតែ ៨៥៣,០៨២ គ្រឿងប៉ុណ្ណោះកាលពីខែមុន ដោយធ្លាក់ចុះ 5.1% ធៀបនឹងខែមិថុនាឆ្នាំ២០២៣ កន្លងទៅ បើទោះបីជាការលក់មានកំណើននៅអឺរ៉ុប (+2.7%) និងអាមេរិកឡាទីន (+6.5%) កាលពីខែមុនក៏ដោយ ក៏ការលក់របស់ក្រុមហ៊ុនតូយ៉ូតានៅតែត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងនៅអាស៊ី ដែលជាទីផ្សារធំបំផុតរបស់ខ្លួន។ កាលពីខែមុន ការលក់របស់ក្រុមហ៊ុនតូយ៉ូតាបានធ្លាក់ចុះ 7.2% នៅក្នុងទីផ្សារអាស៊ីទាំងមូល ខណៈជាមួយនឹងការធ្លាក់ចុះ 13% និង 11% នៅក្នុងទីផ្សារសំខាន់ៗចំនួន ២ គឺប្រទេសចិន និងប្រទេសថៃ។ គួរឲដឹងថា ការលក់រថយន្តនៅទូទាំងពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបានធ្លាក់ចុះ 0.9% ពីមួយឆ្នាំទៅមួយឆ្នាំ បើគិតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Song Plus ឬ BYD Seal គ្រឿងទី ១លាន បានរំកិលចេញពីរោងចក្រជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសជាផ្លូវការថា ក្រុមហ៊ុនបានសម្រេចបាននៅការផលិតរថយន្ត BYD Song Plus គ្រឿងទី ១លានគ្រឿង ដែលជាប្រភេទរថយន្តអគ្គិសនី NEV និងលក់នៅអឺរ៉ុបក្រោមឈ្មោះ Seal U ។

គួរឲ្យដឹងថា រថយន្ត BYD Song Plus បានលក់លើសពី ១លានគ្រឿងក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ ចាប់តាំងពីការចេញលក់ ដែលបានក្លាយជារថយន្ត SUV ថាមពលថ្មីដំបូងគេរបស់ប្រទេសចិនដែលឈានដល់ដំណាក់កាលដ៏សំខាន់នេះ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន BYD Song Plus បំពាក់ប្រព័ន្ធម៉ាសុីនជំនាន់ថ្មីនេះដំណើរការដោយ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន១ ប្រភេទ​ EHS160​ ផ្គួបជាមួយអាគុយប្រភេទ Blad battery ទំហំ ២៦,៦គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ៣១៤សេះ និងអាចបើកបរបានចម្ងាយ ១២៨គីឡូម៉ែត្រ ដោយមិនប្រើសាំង រួមទាំងអាចបើកបរបានចម្ងាយ ១៥០០គីឡូម៉ែត្រនៅពេលចាក់សាំង និងសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចេញឡាន Sedan ថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារនៅចិន

[ទីផ្សារបរទេស] កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនដៃគូសហការណ៏ផលិតរថយន្ត GAC-Honda បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Integra សេរីថ្មី  ដែលផលិតឡើងយ៉ាងពិសេសសម្រាប់ទីផ្សារប្រទេសចិន មានចំនួនកំណត់ ជាមួយតម្លៃចាប់ពីខ្ទង់  ១៨ ០០០ ដុល្លារ ដល់ ២៦ ០០០ ដុល្លារ។

រថយន្ត Honda Integra ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,៥លីត្រ Turbocharged ផលិតកម្លាំងបាន ១៨០សេះ និងម៉ាសុីន e:HEV ២,០លីត្រ ភ្ជាប់ជាមួយជម្រើសប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខ CVT ប៉ុង ១ វិលកង់មុខស្តង់ដារ ៕

សម្រាប់ការឌីស្សាញនៃរថយន្ត Honda Integra មានការឌីស្សាញបែបស្ព័រ ពណ៌ក្រហម ស ខ្មៅ ដោយភ្ជាប់មកជាមួយប៉ាណាបែបសំបុកឃ្មុំ ជាមួយចង្កៀងខាងមុខប្រភេទ LED ព្រមទាំងបំពាក់ដោយថាសកង់រចនាថ្មីបែបស្ព័រ។ រីឯផ្នែកខាងក្នុងទទួលបានការរចនាពណ៌ក្រហម និងពណ៌ខ្មៅ ព្រមទាំងទទួលបានប្រព័ន្ធសម្លេង Bose ចំនួន ១២ គ្រាប់ផងដែរ។

គួរឲដឹងផងថា រថយន្ត Honda Integra ត្រូវបានក្រុមហ៊ុន GAC-Honda ដាក់បង្ហាញដំបូងនៅក្នុងឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+