ផ្ទាំងផ្សាយពាណិជ្ជកម្ម

Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ –MOTUL និងក្រុមហ៊ុន Autolube Capital Co.,Ltd បានរៀបចំកម្មវិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងផ្តល់សិទ្ធិចែកចាយជាផ្លូវការក្នុងការនាំចូលប្រេង ម៉ាស៊ីន រថយន្ដម៉ាក MOTUL។

Motul ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការរចនា ការអភិវឌ្ឍន៍ និងការចែកចាយប្រេងរំអិលម៉ាស៊ីនបច្ចេកវិទ្យាខ្ពស់ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកចែកចាយផ្លូវការសម្រាប់ក្រុមហ៊ុន ប្រេងម៉ាស៊ីនដឹកអ្នកដំណើរ (PCMO) នៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងការពង្រីកយុទ្ធសាស្រ្តរបស់ Motul នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។

ក្នុងនាមជាក្រុមហ៊ុនទទួលបានសិទ្ធចែកចាយផ្តាច់មុខលើប្រេងមាស៊ីនរថយន្ដម៉ាក Motul របស់ ក្រុមហ៊ុន Autolube Capital Co.,Ltd មានទស្សនវិស័យ និងចក្ខុវិស័យ៖

  • អ្នកចែកចាយថ្មី៖ ក្រុមហ៊ុន Autolube Capital Co., Ltd. នឹងចែកចាយផលិតផល PCMO របស់ Motul នៅទូទាំងប្រទេសកម្ពុជា ដោយធានាថាប្រេងរំអិលគុណភាពខ្ពស់អាចរកបានសម្រាប់អ្នកប្រើប្រាស់ និងអ្នកជំនាញផ្នែកយានយន្ត។
  • ភាពអាចរកបានកាន់តែប្រសើរឡើង៖ ភាពជាដៃគូមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពប្រើប្រាស់នៃទម្រង់ប្រេងម៉ាស៊ីនទំនើបរបស់Motulគាំទ្រដល់ទីផ្សាររថយន្តដែលកំពុងរីកចម្រើននៅកម្ពុជា។
  • ការប្តេជ្ញាចិត្តចំពោះគុណភាព៖ Autolube Capital Co., Ltd. ចែករំលែកការប្តេជ្ញាចិត្តរបស់ Motul ចំពោះឧត្តមភាព ដោយធានាថាផលិតផលទាំងអស់បំពេញតាមស្តង់ដារខ្ពស់បំផុតនៃការអនុវត្តន៍ និងភាពជឿជាក់។

ក្នុងនោះដែរលោក Steven Sim នាយកក្រុមហ៊ុន Autolube Capital Co., Ltd បានមានប្រសាសន៍ថា “យើងមានកិត្តិយសណាស់ ដែលត្រូវបានតែងតាំងជាអ្នកទទួលសិទ្ធិចែកចាយជាផ្លូវការសម្រាប់ Motul PCMO នៅកម្ពុជា” ។ លោក បានបន្ថែមទៀតថា MOTUL មានកិត្តិសព្ទលើគុណភាព និងការបង្កើតថ្មី ស្របនឹងបេសកកម្មរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយរថយន្តដ៏ល្អឥតខ្ចោះដល់អតិថិជន។ យើងទន្ទឹងរង់ចាំភាពជាដៃគូជោគជ័យជាមួយគ្នា»។

ស្របជាមួយគ្នានេះដែរ លោកស្រី Nguyen Thį Quoc Bao នាយិកាផ្នែកទីផ្សារនៃក្រុមហ៊ុន Motul មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកចែកចាយផ្លូវការរបស់យើងនៅក្នុងប្រទេសកម្ពុជា”។ “បណ្តាញ និងជំនាញដ៏ទូលំទូលាយរបស់ពួកគេនៅក្នុងឧស្សាហកម្មរថយន្តនឹងមានសារៈសំខាន់ក្នុងការនាំយកផលិតផល PCMO ដ៏ទំនើបរបស់យើងទៅកាន់អតិថិជនកាន់តែទូលំទូលាយ បង្កើនប្រសិទ្ធភាពម៉ាស៊ីន និងការការពារសម្រាប់អ្នកបើកបរនៅកម្ពុជា”។

Motul គឺជាក្រុមហ៊ុនរបស់បារាំងដែលត្រូវបានទទួលស្គាល់សម្រាប់ប្រេងរំអិលដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់យានយន្ត និងឧស្សាហកម្មរថយន្ត។ ជាមួយនឹងប្រវត្តិដ៏សម្បូរបែបដែលមានអាយុកាល ១៧១ឆ្នាំ តាំងពីឆ្នាំ១៨៥៣ មក Motul បានជំរុញយ៉ាងខ្ជាប់ខ្ជួននូវព្រំដែននៃការច្នៃប្រឌិត ដោយធានានូវគុណភាព និងដំណើរការល្អឥតខ្ចោះនៅទូទាំងជួរផលិតផល។ គ្រប់ផលិតផលរបស់ MOTUL ត្រូវតែមានការទទួលស្គាល់ និងវាយតម្លៃដោយសមាគមន៍ និងស្ថាប័នស្តង់ដារប្រេងម៉ាស៊ីន ជាច្រើន លើពិភពលោក ដូចជា៖

  • API (American Petroleum Institute)
  • ACEA (Association des Constructeurs Européens d’automobiles) (European Automobile Manufacturers Association)
  • ILSAC (International Lubricant Standardization and Approval Committee)

ប្រេងម៉ាស៊ីនរថយន្ដម៉ាក Motul មានច្រើនជម្រើសតាម តម្រូវការ អ្នកប្រើប្រាស់ប្រភេទដូចជា៖

  • 8100 X-Clean សម្រាប់រថយន្ត Luxury រឺ Performance,
  • H-Tech Prime សម្រាប់រថយន្ត Luxury
  • H-Tech 100 Plus សម្រាប់រថយន្តបែប Premium សម្រាប់រថយន្តម៉ាស៊ីនសាំង
  • Motul Specific CRDi Plus សម្រាប់រថយន្តបែប Premium សម្រាប់រថយន្តម៉ាស៊ីនម៉ាស៊ូត
  • និងមានច្រើនប្រភេទផ្សេងទៀតតាមតម្រូវការរបស់អតិថិជន។

 

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ A KLASSE AUTO បានក្លាយជាយានដ្ឋានដំបូងគេនៅភ្នំពេញដែលបានក្លាយជាដៃគូសហការក្នុងការផ្តល់ជូននូវប្រេងម៉ាស៊ីនរថយន្ត MOTUL  គ្រប់ប្រភេទ ទាំង ៣ សាខាគឺ៖

  • សាខាជ្រោយចង្វារ​ (099 888 292)
  • សាខាទួលសង្កែ​ (099 888 293)
  • សាខាបឹងស្នោរ (099 888 294)

ក្រុមហ៊ុន Autolube Capital Co., Ltd. គឺជាក្រុមហ៊ុនចែកចាយផលិតផលសម្រាប់រថយន្តឈានមុខគេក្នុងប្រទេសកម្ពុជា ដោយយកចិត្តទុកដាក់ក្នុងការផ្តល់នូវដំណោះស្រាយគុណភាពខ្ពស់ និងសេវាកម្មពិសេសដល់អតិថិជនរបស់ខ្លួន។ ជាមួយនឹងបណ្តាញដ៏រឹងមាំ និងការផ្តោតទៅលើការច្នៃប្រឌិត Autolube Capital Co., Ltd. ត្រូវបានកំណត់ដើម្បីបង្កើនភាពអាចរកបាន និងការឈានទៅដល់នៃផលិតផល PCMO របស់ Motul នៅក្នុងតំបន់។

ចំពោះលោកអ្នកដែលមានបំណងចង់ក្លាយជាដៃគូ ឬដេប៉ូលក់ប្រេងម៉ាស៊ីនរថយន្ត Motul អាចទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម ៖

  • អ៉ីមែល៖ [email protected]
  • ទូរស័ព្ទ៖ 092 999 156 /017 999 143
  • Facebook: Motul Auto Cambodia
  • Instagram: Motul Auto Cambodia
  • TikTok: Motul Auto Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Citroen C3 Aircross សេរ៊ីថ្មី មានប្រព័ន្ធដំណើរការ ៣ប្រភេទ ចេញលក់នៅបារាំងតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Citroen បានធ្វើការចេញនូវរថយន្ត Citroen C3 Aircross ថ្មី មានជម្រើសម៉ាសុីនជាច្រើន នៅក្នុុងប្រទេសបារាំង ជាមួយនឹងតម្លៃលក់ចាប់ពី ២០,០០០ ដល់ ២៨,០០០ ដុល្លារ នៅលើទីផ្សារ។

សម្រាប់រូបរាងខាងក្រៅរថយន្តនេះមានប្រវែងតួខ្លួនសរុប ៤,៣៩០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២,៦៧០ ម.ម និងមានកម្ពស់បាតក្រោម ២០០ ម.ម ដែលមានការរចនាទាន់សម័យ ជាមួយប៉ាណាមុខរាងអក្សរ I ផ្តេក អមដោយឡូហ្គូលដ៏ធំ និងចង្កៀងមុខ-ក្រោយ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៦ និង ១៧អ៊ីញ៕

រថយន្តនេះដំណើរការដោយម៉ាសុីន៣ប្រភេទខុសគ្នា រួមមាន៖

  • ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,២លីត្រ PureTech  ទំហំ ៣សុីឡាំង និងម៉ូទ័រអគ្គិសនី ១ប្រភេទ ផ្គួបជាមួយអាគុយទំហំ ៤៨វ៉ុល អាចផលិតកម្លាំងបានសរុប ១៦២សេះ ភ្ជាប់ដោយប្រអប់លេខអូតូជាស្តង់ដារ
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុយទំហំ ៤៤គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងសរុបបានចំនួន ១១១សេះ និងកម្លាំងរមួល ៣៨៥ញ៉ូតុនម៉ែត្រ ដែលអាចបើកបរបចម្ងាយ ៣០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចសាកឡើងពី ២០ ទៅ ៨០ភាគរយ ចំណាយពេល ២៦នាទី ចំពោះដុំសាកល្បឿនលឿន។
  • ដំណើរការដោយម៉ាស៊ីនសាំង PureTech Turbo អាចផលិតកម្លាំងបានសរុប ១០១សេះ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គជាស្តង់ដារ។

ចំពោះនៅផ្នែកខាងក្នុងក៏ទទួលបានការតុបតែងថ្មី រួមមានអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ កន្លែងសាកថ្មឥតខ្សែទំហំ ១៥វ៉ាត់ និងប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តរបស់ Toyota មួយនេះ ជិះ ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៥លីត្រ ឯតម្លៃអត់ដល់ ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Urban Cruiser Taisor ប្រភេទ Compact SUV ស៊េរីថ្មីចុងក្រោយ ឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ៩២៦៦ ដុល្លារឡើងទៅ ។

Toyota Urban Cruiser Taisor ដំណើរការដោយជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៤៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ និងអូតូ ៦វគ្គ ព្រមទាំងកម្រិតស៊ីប្រេងខ្ទង់ ៥លីត្រ/១០០គីឡូម៉ែត្រ
  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Turbo អាចផលិតកម្លាំងបាន ៩០ សេះ និងកម្លាំងរមួល ១១៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ និងអូតូ ៥វគ្គ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៧៦៥ ម.ម កំពស់ ១ ៥៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥២០ ម.ម ដោយការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានប៉ាណាទំហធំពណ៌ខ្មៅ ចង្កៀងមុខ-ក្រោយប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៦អ៉ីញ រួមទាំងកញ្ចក់ការពារពន្លឺ UV ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សេ ឧបករណ៍បំពងសំឡេង ៦ចំនុច និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Qashqai Classic មុខមាត់ថ្មី ត្រៀមបង្ហាញខ្លួនជាផ្លូវការនៅទីផ្សារចិនក្នុងពេលឆាប់ៗនេះ

[ទីផ្សារចិិន] ទីបំផុត! ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការប្រកាសពីគម្រោងរបស់ខ្លួនក្នុងការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Nissan Qashqai Classic មុខមាត់ថ្មី ជំនាន់ទី២ ក្នុងទីផ្សារប្រទេសចិនហើយ។

គួួរឲដឹងផងដែរថា​ រថយន្ត Qashqai Classic នេះត្រូវបានផលិតនៅក្នុងប្រទេសចិនដោយក្រុមហ៊ុន Dongfeng Motors ដែលជាផ្នែកមួយនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Nissan ។

រថយន្តថ្មីនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ១៣៨សេះ និងកម្លាំងរមួល ២០០ញ៉ូតុនមែ៉ត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ CVT បូកផ្សំនឹងប្រើប្រាស់ប៉ុងមួយ FWD ជាស្តង់ដារ។

សម្រាប់ផ្នែកខាងក្រៅវិញទទួឡបានការរចនាផ្នែកខាងមុខថ្មីទាំងស្រុង ដែលទទួលបានប៉ាណារាងអក្ស V (V-motion grille) អមដោយចង្កៀងមុខ-ក្រោយដ៏ស្លីម ប្រភេទ LED និងភ្លើង DRLs​ ព្រមទាំងប្រើប្រាស់ថាស់កង់ស្ព័រជាដើម៕ ចំពោះនៅផ្នែកខាងក្នុង និងតម្លៃវិញខាងក្រុមហ៊ុនមិនទាន់ធ្វើការបង្ហាញជាផ្លូវការនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកស្គាល់ឡានអគ្គិសនីសុទ្ធស៊េរីថ្មីចុងក្រោយទាំង ១០ម៉ូដែល ជិះបានចម្ងាយឆ្ងាយជាងគេក្នុងឆ្នាំ ២០២៤

[បរទេស] យោងតាមគេហទំព័រសារព័ត៌មាន Motor1.com បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធស៊េរិថ្មីចុងក្រោយដែលអាចបើកបរបានចម្ងាយឆ្ងាយនៅពេលសាកថ្មពេញម្តងដោយការប៉ាន់ស្មានពីទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិកហៅកាត់ថា EPA ទាំង ១០ម៉ូដែលនៅក្នុងឆ្នាំ ២០២៤ ៖

១) Lucid Air Grand Touring អាចបើកបរបានចម្ងាយ ៨៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង

២) Chevrolet Silverado EV អាចបើកបរបានចម្ងាយ ៧២៤ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង

៣) Rivian R1T Dual Max អាចបើកបរបានចម្ងាយ ៦៧៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង

៤) Rivian R1S Dual Max អាចបើកបរបានចម្ងាយ ៦៥៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង

៥) Tesla Model S អាចបើកបរបានចម្ងាយ ៦៤៦ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង

៦) Hyundai Ioniq 6 Long range អាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង

៧) Mercedes-Benz EQS 450 Plus អាចបើកបរបានចម្ងាយ ៥៦៦ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង

៨) Tesla Model 3 Long Range អាចបើកបរបានចម្ងាយ ៥៤៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង

៩) Mercedes-Benz EQS SUV អាចបើកបរបានចម្ងាយ ៥៤៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង

១០) Tesla Model X អាចបើកបរបានចម្ងាយ ៥៣៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អបអរសាទរ! លោក Akio Toyoda ជាប់ឆ្នោតក្លាយជាប្រធានក្រុមហ៊ុន Toyota ឡើងវិញ

[បរទេស] កាលពីពេលថ្មីៗនេះ លោក Akio Toyoda ចៅប្រុសរបស់ស្ថាបនិកក្រុមហ៊ុន Toyota លោក Kiichiro Toyoda ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរបស់ក្រុមហ៊ុន Toyota ឡើងវិញ បន្ទាប់ពីលាលេងពីដំណែងនេះនៅក្នុងឆ្នាំ ២០២៣ កន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយ Toyoda ក៏បានទទួលរងនៅការរិះគន់ចំពោះជំហររបស់គាត់ចំពោះរថយន្តអគ្គិសនីសុទ្ធ ដែលមានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍន៍ទៅលើរថយន្តប្រភេទនេះ ដោយសារបន្តឆ្ពោះទៅមុខជាមួយនឹងជម្រើសម៉ាស៊ីនកូនកាត់ Hybrid និងអ៉ីដ្រូសែនរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ ។

គួរឲ្យដឹងថា ទោះមានមានការទទួលរងនៅការរិះគន់ក៏ដោយ ដោយកាលពីឆ្នាំមុន ការផ្តោតអារម្មណ៍របស់ក្រុមហ៊ុន Toyota លើការបន្ថែមបច្ចេកវិទ្យាកូនកាត់ Hybrid របសគាត់ បានជួយឲ្យក្រុមហ៊ុនសម្រេចបានប្រាក់ចំណេញប្រចាំឆ្នាំដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តសេរ៊ីថ្មី Chery Tiggo 8L ចុះបញ្ជីក្នុងទីផ្សារចិនហើយ ក៏ត្រៀមនឹងបង្ហាញខ្លួនជាផ្លួវការនៅខែសីហានេះដែរ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Chery Tiggo 8L ប្រភេទ SUV លក្ខណៈគ្រួសារកៅអី ៥ និង ៧ មាន ៣ជម្រើស Tiggo 8, Tiggo 8 Pro និង Tiggo 8 Plus នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤,៧៩៥ ម.ម ទទឹង ១,៩៣០ ម.ម កំពស់ ១,៧២៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៧០ ម.ម ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged អាចផលិតកម្លាំងសរុបបានចំនួន ២៥១សេះ និងកម្លាំងរមួល ៣៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប៉ុងមួយ និងប៉ុងពី ជាមួយកម្រិតសុីសាំុង ៧,៨ និង ៨,៥លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានប៉ាណាមុខមួយផ្ទាំងធំ dot matrix design តុបតែងជាមួយក្រូម៉េ ចង្កៀងមុខ-ក្រោយ LED សម្រាប់ផ្នែកចំហៀងវិញ ប្រើដៃទ្វារលាក់ជិត ថាសកង់ស្ព័រទំហំ ១៨​ ដល់ ២០អ៊ីញ និងដំបូលកញ្ចក់ ជាដើម។ លើសពីនេះទៅទៀតរួមមានរ៉ាដាខាងមុខ/ខាងក្រោយ ធ្នើរដាក់ឥវ៉ាន់លើដំបូល និងការរចនាបថគែមផ្សេងៗផងដែរ នេះបើយោងតាម ​​MIIT របស់ចិន៕ ចំពោះនៅផ្នែកខាងក្នុងវិញ មិនទាន់មានរបាយការណ៏នៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo នឹងបញ្ចប់ជីវិតរថយន្តប្រភេទ sedan របស់ខ្លួននៅសហរដ្ឋអាមេរិកបន្ទាប់ពីដាច់ខែនេះ

[បរទេស] បន្ទាប់ពីអស់រយៈពេល ២៤ឆ្នាំក្នុងការបង្ហាញខ្លួន ខណៈពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Volvo នឹងធ្វើការបញ្ឈប់ការផលិតជាផ្លូវការនៅរថយន្ត Volvo S60 ប្រភេទ sedan នៅឯសហរដ្ឋអាមេរិកបន្ទាប់ដាច់ខែមិថុនា ឆ្នាំ ២០២៤ នេះ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសស៊ុយអែត នឹងផ្តោតលើការផលិតរថយន្តអគ្គិសនីសុទ្ធថ្មី EX90 SUV ជំនួសវិញ ដែលត្រូវរំពឹងថាផលិតនៅលើគ្រោងឆ្អឹង SPA2 platform ជាមួយអាគុយទំហំ ១១១ គីឡូវ៉ាត់ម៉ោង ។

គួរឲ្យដឹងថា Volvo S60 មានការលក់កើនឡើងរហូតដល់ទៅ ២៨១ ភាគរយកាលពីខែឧសភា ឆ្នាំ ២០២៤ នៅទីផ្សារសហរដ្ឋអាមេរិក តែនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្ត Volvo នេះទេ ។ ទោះយ៉ាងណាក៏ដោយ រថយន្ត Volvo S60 នៅតែបន្តលក់ក្នុងប្រទេសចិន និងអូស្ត្រាលីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Mercedes-Benz EQS និង BMW iX ក្នុងផ្នែកអគ្គិសនីសុទ្ធ មកពីក្រុមហ៊ុន Nio បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio ប្រចាំនៅទីផ្សារក្នុងតំបន់អឹរ៉ុប បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Nio EL8 ប្រភេទ Mid-size SUV កាប៉ីន ៣ ជួរ ៦កៅអី ជាគូប្រជែងថ្មីរបស់ BMW iX និង Mercedes-Benz EQS មានតម្លៃលក់ចាប់ពី ៨៨ ៧០០ ដុល្លារ ។

Nio EL8 បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៤៣ សេះ និងកម្លាំងរមួល ៨៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៥គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៤៦៣ គីឡូម៉ែត្រ និងអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៥០៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

គួរបញ្ជាក់ឲ្យដឹងថា  Nio EL8 គឺជារថយន្ត​ ES8 ដែល​បាន​ដាក់​លក់​ក្នុង​ប្រទេស​ចិន ដូចម៉ូដែលចិនដែរ ម៉ូដែលដែលត្រូវលក់នៅអឺរ៉ុបមានសេនស័រកម្រិតរខ្ពស់ចំនួនដល់ទៅ ៣៣ រួមទាំងប្រព័ន្ធ LiDAR ដើម្បីផ្តល់នៅសមត្ថភាពបើកបរដោយខ្លួនឯងកម្រិតខ្ពស់ផងដែរ។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ រួមទាំងអេក្រង់កំសាន្តទំហំ ៦,៦ អ៉ីញសម្រាប់អ្នកដំណើរផ្នែកខាងក្រោយ ក៏ដូចជាភ្លើងលម្អ និងឧបករណ៍បំពងសំលេង ២៣ ចំនុច

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រភេទ sedan តួវែងរបស់ Hongqi ចេញលក់នៅទីផ្សារប្រទេសចិនតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hongqi H6 ស៊េរីឆ្នាំ ២០២៤ ទទួលបានមុខមាត់ថ្មី ប្រភេទ sedan តួវែង ដែលមានតម្លៃលក់ចាប់ពី ២៤ ៨០០ ដុល្លារឡើងទៅនៅក្នុងទីផ្សារប្រទេសចិន ។

Hongqi H6 ដំណើរការជាមួយជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbo  អាចផលិតកម្លាំងបាន ២២១ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ និងមានកម្រិតស៊ីប្រេង ៦,៥លីត្រ/១០០គីឡូម៉ែត្រ ។
  • ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ២៤៨ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ម៉ាស៊ីនទាំងនេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ និងមានកម្រិតស៊ីប្រេង ៦,៥លីត្រ/១០០គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៩០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៤៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ។ សម្រាប់ការរចនារបស់ Hongqi H6 នៅតែប្រើប្រាស់ប៉ាណាអត្តសញ្ញាតិរបស់ក្រុមហ៊ុន ជាប់ជាមួយចង្កៀងមុខរាងស្រួច និងឡូហ្គោអូសកាត់នៅលើគម្របម៉ាស៊ីន និងផ្នែកខាងក្រោយ មានចង្កៀងប្រភេទ LED ជាមួយការរចនារាងអក្សរ Y ។

ផ្នែកខាងក្នុងមានការរចនាផ្តោតលើប្រណិតភាព បំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៦ អ៉ីញ ។ លក្ខណៈពិសេសផ្សេងទៀតរួមមានការភ្ជាប់បណ្តាញ 5G, កៅអីមានខ្យល់ និងការម៉ាស្សា, ដៃចង្កូតមុខងារកំដៅ, អេក្រង់បង្ហាញលើកញ្ចក់ ឧបករណ៍បំពងសំឡេងចំនួន ១២ ចំនុច និងសមត្ថភាពបើកបរពាក់កណ្តាលស្វ័យប្រវត្តិ semi-autonomous driving ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+