ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានខ្នាតតូចរបស់ Mitsubishi ប្រើ Hybrid ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៣លីត្រ ឯតម្លៃក្រោម ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mitsubishi eK Space ស៊េរីឆ្នាំ ២០២៤ ប្រភេទ Hybrid ជាមួយតម្លៃលក់ចាប់ពី ៩ ៩៤៧ ដុល្លារ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។

រថយន្តនេះ ដំណើរការដោយជម្រើស Hybrid ចំនួន ២ រួមមាន៖

  • ម៉ាស៊ីន Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំង ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៥២ សេះ និងកម្លាំងរមួល ៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT Xtronic កម្រិតស៊ីប្រេងខ្ទង់ ៣-៤លីត្រ/១០០ គីឡូម៉ែត្រ
  • ម៉ាស៊ីន Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំង ជំនួយដោយ Turbo ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៤ សេះ និងកម្លាំងរមួល ១០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT Xtronic កម្រិតស៊ីប្រេងខ្ទង់ ៤-៥លីត្រ/១០០ គីឡូម៉ែត្រ ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ Mitsubishi eK Space ទទួលបានធ្វើឌីស្សាញថ្មីទៅលើប៉ាណាមុខ ចង្កៀងមុខ LED-projector ព្រមទាំងថាសកង់ស្ព័រទំហំ ១៤ អ៉ីញ​ និងចង្កៀងក្រោយ LED ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ទ្វាររូតបើក-បិទដោយថាមពលអគ្គិសនី និងឧបករណ៍បំពងសំឡេង ៦ចំនុច ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Semi-autonomous driving system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិធីប្រកាសជាផ្លូវការ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈរវាងក្រុមហ៊ុន MG Cambodia និង កញ្ញា ស៊ីន យូប៊ីន

សូមស្វាគមន៏ កញ្ញា ស៊ីន យូប៊ីន ក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់រថយន្ត MG ប្រចាំប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤, MG Cambodia ដែលជាក្រុមហ៊ុនយីហោចក្រភពអង់គ្លេសដ៏ល្បីមួយនៅក្នុងឧស្សាហកម្មរថយន្តបានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងប្រកាសជាផ្លូវការ កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈរបស់រថយន្ត MG ប្រចាំប្រទេសកម្ពុជា។ ខណៈដែល កញ្ញា ស៊ីន យូប៊ីន គឺជាតារាកម្ពុជាតែម្នាក់គត់ដែលបានទទួលស្គាល់ជាអន្តរជាតិក្នុងការការសហការការងារជាមួយក្រុមហ៊ុនដ៏ធំលំដាប់អន្តរជាតិជាច្រើនដូចជា: LVMH Group ដែលមានដូចជាម៉ាកយីហោ Dior និង BVLGARI​, ព្រមជាមួយម៉ាកយីហោអន្តរជាតិផ្សេងៗទៀតដូចជា Pedro, Fendi Casa, Calvin Klein, Samsung និងម៉ាកយីហោផ្សេងៗទៀតជាច្រើន ជាមួយគ្នានោះដែរគេក៏សង្កេតឃើញថាកញ្ញាធ្លាប់បានលេចមុខនៅលើគ្របទស្សនាវដ្តីលំដាប់ពិភពលោកដូចជា Bazzaar ផងដែរ ទាំងនោះហើយជាមូលហេតុដែលកញ្ញាគឺជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់យីហោរថយន្ត MG របស់ចក្រភពអង់គ្លេសផងដែរ។

កម្មវិធីបានប្រារព្ធឡើងនៅអគារតាំងបង្ហាញរថយន្ត MG សាខាទឺកថ្លា ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ និងការទទួលស្វាគមន៏ កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈរបស់រថយន្ត MG ដែលនេះជាសមិទ្ធិផលថ្មីដ៏សំខាន់មួយទៀតរវាងក្រុមហ៊ុនរថយន្ត MG ដ៏មានប្រជាប្រិយភាពនៅកម្ពុជានិងតារាដ៏ល្បីប្រចាំប្រទេសក្នុងការនាំយកនូវទស្សនៈវិស័យរួមគ្នាដើម្បីបង្កើនភាពរីកចម្រើនទៅមុខជាមួយគ្នា។​ ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃតំណាងក្រុមហ៊ុន អឹមជី ខេមបូឌា លោក អ៊ុំ គីម និង កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈក្នុងការចាប់ផ្តើមនៃភាពជាដៃគូរនិងការសហការគ្នា។ ជាមួយគ្នានោះដែលក៏មានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុន​, អ្នកកាសែត, អ្នកគាំទ្រ និងភ្ញៀវកិត្តិយសជាច្រើន ដែលបានផ្តល់កិត្តិយសចូលរួមធ្វើជាសាក្សីក្នុងឱកាសដ៏វិសេសវិសាលមួយនេះ ជាមួយនឹងការទទួលទានអាហារឆ្ញាញ់ៗ និងការប្រគុំតន្ត្រីវីយូឡុងកំដរ បានបង្កើតនូវបរិយាកាសកម្មវិធីកាន់តែរីករាយនិងអនុញ្ញាតឱ្យភ្ញៀវកិត្តិយសចូលរួមអបអរសាទរដល់ក្រុមហ៊ុន MG និងទូតសុច្ឆន្ទៈថ្មី។ បន្ថែមពីលើឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន MG ក៏បានធ្វើការប្រគល់រថយន្ត MG GT ស៊េរីថ្មីឆ្នាំ ២០២៤ ជាកាដូរដល់ កញ្ញា ស៊ីន យូប៊ីន ដែលជាទូតសុច្ឆន្ទៈផ្លូវការរបស់ខ្លួន និងបង្ហាញថាកញ្ញាក៏ប្រើប្រាស់រថយន្ត MG ផងដែរ។

កម្មវិធីបានចាប់ផ្តើមដោយសុន្ទរកថាស្វាគមន៍របស់លោក អ៊ុំ គីម អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន អឹមជី ខេមបូឌា ដោយលោកបានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូរថា “ដោយបានឃើញពីទេពកោសល្យដ៏អស្ចារ្យរបស់ កញ្ញា ស៊ីន យូប៊ីន និងការបង្ហាញថា MG បានចូលរួមគាំទ្រ និងលើកស្ទួយដល់សិល្បៈកម្ពុជាដែលមានទេសកុស្យវ័យក្មេង និងមានអត្តចរិកលក្ខណៈល្អ មានឆន្ទៈ និងការតាំងចិត្តដ៏មោះមុតដូចជា កញ្ញា ស៊ីន យូប៊ីន ជាដើម។ ដូចដែលកញ្ញាបានសម្រេចនូវសម្ធិទ្ធផលនិងក្តីស្រមៃជាច្រើន ចាប់តាំងពីកញ្ញាជា Freshie Girls រហូតក្លាយជាតារាល្បីប្រចាំប្រទេស និងទទួលស្គាល់ដោយម៉ាកយីហោអន្តរជាតិជាច្រើន ព្រមទាំងអាចបង្ហាញខ្លួននៅលើឆាកអន្តរជាតិបានទៀតផង។ ប្រៀបដូចទៅនឹង MG ដែលជាម៉ាកយីហោរបស់ចក្រភពអង់គ្លេស មានអាយុកាល ១០០ឆ្នាំនៅលើឆាកអន្តរជាតិ និង ១៤ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងកំណើននៃការលក់ ការពង្រីកបន្ថែមនូវសាខាអគារតាំងបង្ហាញថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ហើយឆាប់ៗនេះយើងនឹងមានការបន្ថែមសាខាថ្មីមួយទៀតក្នុងខេត្តបាត់ដំបង ដែលនឹងផ្តល់បទពិសោធន៍ថ្មីដ៏ល្អមួយកម្រិតទៀតដល់ក្រុមគ្រួសារ MG របស់យើង។ វាពិតជារីករាយនិងមានមោទនៈភាពបំផុតសម្រាប់យើងខ្ញុំក្នុងការប្រកាសទូតសុឆន្ទៈដ៏អស្ចារ្យរបស់យើង ហើយយើងជឿជាក់ថាយើងនឹងអាចសម្រេចបានលទ្ធផលល្អជាច្រើនជាមួយគ្នាចាប់ពីពេលនេះតទៅ។”

ក្នុងនាមជាទូតសុច្ឆន្ទៈ កញ្ញា ស៊ីន យូប៊ីន បានរៀបរាប់ថា “ជាកិត្តិយសខ្លាំងណាស់សម្រាប់កញ្ញាដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់ MG ប្រចាំនៅប្រទេសកម្ពុជា​ និងសូមអរគុណខ្លាំងមែនទែនដែលបានផ្តល់ភាពជឿជាក់លើកញ្ញាក្នុងការធ្វើដំណើរជាមួយគ្រួសារ MG។ ឆ្លៀតក្នុងឱកាសនេះ កញ្ញាពិតជាសូមកោតសរសើរដល់ក្រុមហ៊ុន​ MG ដែលបានជ្រើសរើសនិងលើកស្ទួយសិល្បៈខ្មែរស្របតាមអនុសាស្ត្ររបស់ប្រមុខរដ្ឋាភិបាលរបស់យើងដែលលោកបានលើកឡើងថា តារាសិល្បៈខ្មែរយើងគឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការចូលរួមថែរក្សា ការពារ និងអភិវឌ្ឍន៏បន្ត និងជាបុគ្គលដ៏សំខាន់ក្នុងការផ្សព្វផ្សាយលើគ្រប់វិស័យទាំងអស់មិនថានៅក្នុងស្រុក ឬទៅកាន់ឆាកអន្តរជាតិនោះទេ។ កត្តាចម្បងដែលធ្វើឱ្យកញ្ញាព្រមព្រៀងក្លាយជាទូតសុច្ឆន្ទៈរបស់ MG គឺ MG មានវត្តមាននៅប្រទេសកម្ពុជារយៈពេល ១៤ឆ្នាំមកហើយ ហើយពីមួយឆ្នាំទៅមួយឆ្នាំគឺមានតែភាពរីកចម្រើននិងរក្សាកេរ្តិ៏ឈ្មោះកាន់តែល្បីរន្ទឺ ដែលសរបញ្ផាក់អំពីការទទួលស្គាល់ពីប្រជាជនកម្ពុជា រហូតក្លាយជា Top 3 លើរថយន្តទំនើបលក្ខណៈគ្រួសារនៅកម្ពុជា ដែលមានន័យថាការខិតខំកសាងកេរ្តិ៏ឈ្មោះនិងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់នៅកម្ពុជា ដែលនេះហើយជាការផ្តល់ទំនុកចិត្តដល់កញ្ញាដូចគ្នាដែរ ហើយកញ្ញានឹងរួមគ្នាជាមួយក្រុមហ៊ុនដើម្បីផ្សព្វផ្សាយអំពីរថយន្តដែលមានគុណភាពជូនអតិថិជន។ ចំណុចមួយវិញទៀតគឺ MG បាននាំចូលនូវរថយន្តអគ្គិសនីចំនួន ៣ម៉ូឌែលសុតសឹងតែស្រស់ស្អាតនិងល្អខ្លាំងមែនទែន ហើយក្នុងនាមកញ្ញាជាទូតសុច្ឆន្ទៈនិងជាតារាប្រចាំប្រទេសកម្ពុជាក៏សុំអំពាវនាវដល់បងប្អូនទាំងអស់ប្រសិនជាអាចសូមងាកមកប្រើប្រាស់រថយន្តអគ្គិសនីទាំងអស់គ្នាដើម្បីបើកបរដោយមិនមានផលប៉ះពាល់ដល់បរិស្ថាន។ កញ្ញាក៏បានបន្ថែមថា កញ្ញានឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការផ្សព្វផ្សាយអំពីរថយន្ត MG ដល់ប្រជាជនកម្ពុជាឱ្យកាន់តែទូលំទូលាយ និងនាំនូវអ្វីដែលថ្មីៗជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នា។”

ជាមួយការចូលរួមពី កញ្ញា ស៊ីន យូប៊ីន នោះរថយន្ត MG នឹងត្រូវពន្លឿនសំទុះនៃការលក់ និងដំណើរឆ្ពោះទៅរកភាពរីចម្រើនជាមួយការទទួលស្គាល់នូវម៉ាកយីហោកាន់តែទូលំទូលាយ និងវត្តមាននៅលើទីផ្សារកាន់តែច្រើនឡើង។ ភាពជាដៃគូរនេះសន្យាថានឹងនាំមកនូវទស្សនវិស័យថ្មីៗ និងការអាប់ឌែតយុទ្ធនាការប្រកបដោយភាពច្នៃប្រឌិតក្នុងការជម្រុញឱ្យយីហោ MG ក្លាយជាអ្នកនាំមុខគេនៅក្នុងឧស្សាហកម្មរថយន្តថ្មី។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺមិនត្រឹមតែបង្ហាញពីជំពូកថ្មីសម្រាប់រថយន្ត MG ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់នូវជំហានបន្ទាប់ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៏នៅក្នុងឧស្សាហកម្មរថយន្តនៅប្រទេសកម្ពុជាផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Alfa Romeo Junior ស៊េរីថ្មី ប្រើអគ្គិសនីសុទ្ធ ចេញលក់នៅលើទីផ្សារជាមួយតម្លៃចាប់ពី ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Alfa Romeo បានប្រកាសដាក់ចេញតម្លៃលក់ជាផ្លូវការនូវរថយន្ត Alfa Romeo Junior ស៊េរីថ្មីរបស់ខ្លួន ប្រើអគ្គិសនីសុទ្ធ មាន ៣ជម្រើសរួមមាន Elettrica, Speciale និង Veloce (ត្រៀមចេញចុងឆ្នាំនេះ) ជាមួយតម្លៃលក់ចន្លោះពី ៤០,៧០០ដុល្លារ ទៅ ៥០,៩០០ដុល្លារ ក្នុងទីផ្សារ។

គួរឲដឹងផងដែរថារាល់ Alfa Junior ទាំងអស់ប្រើម៉ូទ័រអគ្គិសនីតែ១ និងកញ្ជប់ថ្មទំហំ ៥៤ គីឡូវ៉ាត់់ម៉ោងតែមួយប៉ុណ្ណោះ តែ៖

  • Elettrica អាចផលិតកម្លាំងសរុបបានចំនួន ១៥៤សេះ និងរត់ស្ទុះពី ០​ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៩វិនាទី។
  • Speciale បំពាក់ដោយ e-motor អាចផលិតកម្លាំងសរុបបានចំនួន ២៣៧សេះ។
  • Veloce អាចផលិតកម្លាំងសរុបបានចំនួន ២៧៨សេះ និងរត់ស្ទុះពី ០​ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៥,៩វិនាទី។

ចំពោះផ្នែកខាងក្រៅមានការឌីស្សាញទាន់សម័យជាមួយប៉ាណាបិទរាងអក្សរ V អមដោយកាងរន្ធខ្យល់ទំហំធំ ចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ​ ១៨ ដល់ ២០អ៊ីញ៕

សម្រាប់ផ្នែកខាងក្នុងកាប៊ីនវិញ មានបំពាក់អេក្រង់ភ្លោះទំហំ ១០,២៥អ៊ីញ  អាចភ្ជាប់​ Apple CarPlay និង Android Auto ឥតខ្សែ បូករួមទាំងភ្លើង ambient lighting ៨ពណ៌, កៅអី Icona ពណ៌ខៀវ និងខ្មៅ, ប្រព័ន្ធជំនួយការបើកបរផ្សេងៗ និងមុខងារបើកបរបែប Premium និង Sport ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC AION V ជំនាន់ទី ២ ស៊េរីឆ្នាំ ២០២៤ ប្រកាសចេញលក់ជាផ្លូវការលើទីផ្សារសកលក្នុងខែក្រោយនេះហើយ

[ទីផ្សារសកល] ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ GAC AION V ជំនាន់ទី ២ ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover  ហើយគ្រោងបង្ហាញជាផ្លូវការនៅខែក្រោយនេះលើទីផ្សារសកល។

រថយន្តនេះត្រូវផផលិតឡើងលើគ្រោងឆ្អឹង AEP មានប្រវែងតួខ្លួនសរុប ៤,៦០៥ ម.ម ទទឹង ១,៨៥៤ ម.ម កំពស់ ១,៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៥៥ ម.ម  ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ប្រភេទ ផ្សេងគ្នារួមមាន ១៥០គីឡូវ៉ាត់ និង ១៦៥គីឡូវ៉ាត់ ដែលអាចបើកបរបចម្ងាយ ៧៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចសាកថ្មត្រឹម ១៥នាទី ក៏អាចបើកបរបចម្ងាយ ៣៧០គីឡូម៉ែត្រផងដែរចំពោះដុំសាកល្បឿនលឿន ៤០០វ៉ុល។

ចំពោះផ្នែកខាងក្រៅមានការឌីស្សាញជាមួយប៉ាណាបិទជិត កាងរន្ធខ្យល់ទំហំធំ អមសងខាងដោយចង្កៀងមុខ ប្រភេទ LED រាងជាអក្សរ H  រួមទាំងចង្កៀងក្រោយប្រភេទ LED ដែរតែរចនាបែបបញ្ឈរ ៕

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលរាងចតុកោណ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ ដំណើរការដោយប្រព័ន្ធ ADiGO 5.0 របស់ GAC អាចភ្ជាប់​ arPlay, HiCar ក៏ដូចជា CarLife ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តការ ADiGO 5.0 ដែលជំនួយដល់ប្រព័ន្ធ AI, ឧបករណ៍បំពងសំលេង៩ទីតាំង, កៅអីផ្នែកខាងមុខបត់បែនបាន ៨របៀប, កៅអីម៉ាស្សា, ដំបូលបែប Panoramic, ទូទឹកកក,  ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ក៏ដូចជាសមត្ថភាពផ្ទុកបាន ៩២៧គីឡូក្រាមនៅពេលបត់កៅអីចុះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៤ បានត្រឡប់មកវិញហើយ!

នៅថ្ងៃទី14-16 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ នោះគឺ “ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford” នៅឯសួនបណ្តោះអាសន្នគម្រោង ដឹស្តាផ្លាទីនីម អេកូ ​សាន់​​រ៉ាយ​ ក្នុងបរិវេណបុរីប៉េង ហួតបឹងស្នោរ ដែលមានភ្ញៀវកិត្តិយស និងប្រិយមិត្ត​អ្នកសារព័ត៌មាន​ជាច្រើន​បានចូលរួម ក្នុងកម្មវិធីដ៏ពិសេស​នេះ។

ឯកឧត្តម ទៀ ស្យាម ស្ថាបនិកនៃក្រុម Cambodia Car Culture បានមានប្រសាសន៍ថា៖ “សម្រាប់រថយន្ត Ford ក្រោយពីបានធ្វើតេស្តជាច្រើនដងហើយ គឺខ្ញុំអាចសន្មត់ថាពិតជាខ្លាំង និងមានសមត្ថភាពខ្ពស់មែន ដោយយើង​បានឃើញហើយ នៅពេលយើងធ្វើការបើកបរឡើងចុះ និងមានលក្ខណៈហោះជាដើម គឺ​គ្មាន​​អ្វីជាបញ្ហា​​ទាំង​អស់សម្រាប់រថយន្ត Ford ។ នេះគឺការបញ្ជាក់ច្បាស់ថា រថយន្ត Ford គឺរឹងមាំ និងគ្មាន​អ្វីជំទាស់នោះ​ទេ”

ក្នុងថ្ងៃដ៏ពិសេសនេះ ក្រុមហ៊ុន Ford បានរៀបចំព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះឡើងសម្រាប់អោយបងប្អូនទាំងអស់គ្នាទទួលយកបទពិសោធន៍ថ្មី ក្នុងការបើកបរសាកល្បងរថយន្តFord គ្រប់ម៉ូឌែលទាំងអស់ដូចជា៖ Ford Territory, Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Everest, និង Ford Ranger Raptor

សម្រាប់ការបើកបរសាកល្បងគឺមានផ្លូវធម្មតា និងផ្លូវឧបសគ្គ ដែលរួមមានការបើកបរលើផ្លូវភ្នំឡើងចុះ ផ្លូវខ្សាច់ និងផ្លូវឧបសគ្គ ​(Off-Road) ផ្សេងៗទៀត ទៅលើប្រភេទ Pick-up ដូចជា Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Ranger Raptor និងប្រភេទ SUV ខ្នាតកណ្តាល ដូចជា Ford Everest ហើយអតិថិជនទាំងអស់នឹងជួបជាមួយអ្នកជំនាញមកពីបរទេសដូចជា៖

  • លោក Mana អ្នកជំនាញបើកបរ និងប្រណាំងរថយន្តលំដាប់អន្តរជាតិ
  • លោក Michael Freeman អ្នកជំនាញបើកបរ Off-Road លើរថយន្ត Ranger Raptor របស់ក្រុមអ្នកឯកទេស Ford Performance

និងរួមទាំងអ្នកឯកទេសបើកបរលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន ហ្វដ ផ្សេងៗទៀត ដែលមានបទពិសោធន៍​បើកបរយូរឆ្នាំ ដើម្បីធ្វើការយល់ដឹងអំពីរបៀបប្រើប្រាស់ប្រព័ន្ធបើកបរលើផ្លូវឧបសគ្គ និងទទួល​បាន​​បទពិសោធន៍ថ្មីជាមួយការធ្វើតេស្តសមត្ថភាពរថយន្ត Ranger Raptor ដោយការបើកបរ​ពី​អ្នកជំនាញបរទេសមកពីបរទេស ដោយប្រើប្រាស់មុខងារ Baja Mode។

អតិថិជននឹងស្វែងយល់អំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវទាំង 6 Mode សម្រាប់រថយន្តFord Ranger Wildtrak, រថយន្តFord Everest ដែលសម្រួលដល់ការបើកបរក្នុងឧបសគ្គផ្សេងៗ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ 7 Mode របស់រថយន្តFord Ranger Raptor ដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់តែម្តង និងថែមទាំងធ្វើការសាកល្បងបច្ចេកវិទ្យាទំនើបៗ​របស់​រថយន្ត Ford ដូចជា៖

  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ(T)
  • ប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត
  • ដំណើរការនៃប្រអប់លេខអេឡិចត្រូនិច 10​លេខអូតូ E-Shifter

និងបច្ចេកវិទ្យាផ្សេងៗទៀតរបស់រថយន្ត Ford ដែលមានបំពាក់ក្នុងកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 12.4 អ៊ីញ និងអេក្រង់ Touch Screen បញ្ឈរទំហំ 12 អ៊ីញ ដែលមានរូបភាពច្បាស់ត្រជាក់ភ្នែក និងមានបំពាក់មកនូវប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ និងមុខងារ Off-Road Screen ផងដែរ។ មិនតែប៉ុណ្ណោះ រថយន្ត Ford ក៏មានបំពាក់មកនូវបច្ចេកវិទ្យា​ SYNC 4A ជំនាន់ថ្មី​ អាចភ្ជាប់នឹង Apple CarPlay Android Auto & Google Map តាមរយះWireless ដែលវាជាភាពងាយស្រួលសម្រាប់អ្នកបើកបរទាំងអស់ ហើយថែមទាំងមានប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charging) រួមជាមួយរន្ធសាក USB Type A និង Type C ទាំងខាងមុខ និងខាងក្រោយផងដែរ។ លើសពីនេះទៅទៀត រថយន្ត Ford ក៏មានបំពាក់មកនូវប្រព័ន្ធបច្ចេកវិទ្យាសុវត្តិភាព​ទំនើបៗជាច្រើនរួមមាន៖

  • ប្រព័ន្ធប្រព័ន្ធចាប់ហ្រ្វាំងដៃអេឡិចត្រូនិចដោយស្វ័យប្រវត្ត
  • ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តក្រោយពេលមានការប៉ះទង្គិច
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ
  • ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត
  • ប្រព័ន្ធផ្តល់សញ្ញាដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត
  • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់
  • ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ
  • ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលចុះចំណោត
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលឡើងចំណោត
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់

ចំណុចលើសគេរបស់រថយន្តFord Ranger Raptor គឺ៖

  • ម៉ាស៊ីនសាំងជំនាន់ថ្មី Twin-Turbo 3.0L V6 EcoBoost
  • បូម Fox 2.5អ៊ីញ Live-Valve Internal Bypass Shock Absorbers
  • បំពង់ស៊ីមុំាងចំនួន 2 ដែលធ្វើអោយមានភាពស្ព័រ
  • មុខងារភ្លើងបំភ្លឺជុំវិញរថយន្ត (Zone Lighting)
  • សំបកកង់ Off Road ទំហំ 33អ៊ីញធន់រឹងមាំគ្រប់ស្ថានភាពផ្លូវ
  • ប្រព័ន្ធកំណត់ការប្រើប្រាស់ចង្កូតរថយន្ត (Normal, Comfort, Sport)
  • ប្រព័ន្ធកំណត់ការប្រើប្រាស់បូមរថយន្ត (Normal, Sport, Baja)
  • ប្រព័ន្ធកំណត់សម្លេងស៊ីមុំាងរថយន្ត (Quiet, Normal, Sport, Baja)
  • ប្រព័ន្ធកំណត់ និងគ្រប់គ្រងការបើកបរសម្រាប់ផ្លូវមានឧបសគ្គ Trail Control និងប្រព័ន្ធពិសេសៗជាច្រើនទៀត!

សម្រាប់រថយន្តFord Territory Dark Edition ក៏មានបំពាក់មកប្រព័ន្ធបច្ចេកវិទ្យាសុវត្តិភាព​ទំនើបៗជាច្រើនរួមមាន៖

  • មុខងារបញ្ឆះ​ និងពន្លត់រថយន្តពីចម្ងាយ តាមរយៈ Smart Key
  • មុខងារចងចាំផ្លូវត្រឡប់ក្រោយក្នុងប្រវែង 50m ចុងក្រោយ
  • ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រវាលជើង
  • ប្រព័ន្ធបិទកញ្ចក់បង្អួច និងដំបូលដោយស្វ័យប្រវត្ត ពេលមានភ្លៀងធ្លាក់ និងអាចចុច​បើក/បិទពីចម្ងាយ
  • ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវៈ ធម្មតា, សន្សំសំចៃ, ស្ព័រ, និងឧបសគ្គ
  • ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត
  • ប្រព័ន្ធកៅអីត្រជាក់ផ្នែកខាងមុខ និងប្រព័ន្ធពិសេសៗជាច្រើនទៀត!

ក្រៅពីការបើកបរសាកល្បង យើងក៏មានកម្មវិធីសប្បាយៗជាច្រើនដូចជាៈ ស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ ទំនិញ និងសេវាកម្មចម្រុះជាច្រើនមុខ រួមទាំងការប្រគំតន្ត្រី ដែលរៀបចំដោយបុរី ប៉េង ហួត ថែមទៀតផង​។ សូមធ្វើការទំនាក់ទំនងចុះឈ្មោះចូលរួមឥឡូវនេះតាមរយៈលេខទូរស័ព្ទលេខ 078 333 748 | 016 333 785

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi បញ្ជាក់ថា មិនមានគម្រោងបញ្ចប់ការផលិតរថយន្ត ២ម៉ូដែលនេះទេ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វើការបញ្ជាក់ថា មិនមានគម្រោងបញ្ចប់ការផលិតរថយន្ត Mirage និង Attrage ecocars ទេ ហើយកំពុងរៀបចំវិនិយោគទឹកប្រាក់ប្រមាណ ១៣លានដុល្លារ ដើម្បីអភិវឌ្ឍរថយន្តអគ្គិសនីសុទ្ធ xEV ។

ក្នុងនោះក្រុមហ៊ុនបាននិយាយថា ​”ជាមួយនឹងសមត្ថភាពផលិតរថយន្តជាង ៤០០ ០០០គ្រឿងក្នុងមួយឆ្នាំ រោងចក្រ Mitsubishi Motors Thailand ត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលផលិតរថយន្ត Mitsubishi ដ៏ធំបំផុតនៅក្រៅប្រទេសជប៉ុន ដែលនាំចេញជាង ៨០ ភាគរយនៃបរិមាណផលិតកម្មរថយន្តទៅកាន់ ១២០ ប្រទេសជុំវិញពិភពលោក ។ មិនត្រឹមតែប៉ុណ្ណោះ ផែនការផលិតកម្មរបស់ក្រុមហ៊ុនសម្រាប់ Mitsubishi Mirage និង Mitsubishi Attrage នៅតែបន្ត។

លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ក៏​បាន​បន្ថែម​ថា គម្រោង​វិនិយោគ​ថវិកាជាង ៥០០ លានបាត ស្មើនឹង ១៣ លានដុល្លារនឹងអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មនៅរោងចក្រដំឡើងរថយន្ត នៅក្នុងតំបន់ឧស្សាហកម្ម ខេត្តឆុនបូរីដើម្បីគាំទ្រដល់ការផលិតរថយន្តអគ្គិសនី xEV ដោយចាប់ផ្តើមជាមួយ Xpander HEV និង Xpander Cross HEV រួមជាមួយនឹងរថយន្តអេកូដែលមានស្រាប់ដែលបានផលិត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV របស់ Rezvani មួយនេះតួខ្លួនបាញ់អត់ធ្លុះ ឯតម្លៃ ២០មុឺនដុល្លារជាង មានតែ ១០០គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Rezvani បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Rezvani Arsenal ប្រភេទ SUV ដែលផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ២២៥ ០០០ ដុល្លារ នៅសហរដ្ឋអាមេរិក ។

Rezvani Arsenal ផលិតឡើងផ្អែកនៅលើ រថយន្ត Cadillac Escalade ដំណើរការដោយជម្រើសម៉ាស៊ីនចំនួន ៣ រួមមាន៖

  • ម៉ាស៊ីន V8 ចំណុះ ៦,២ លីត្រ អាចផលិតកម្លាំងបាន ៤២០ សេះ ជាស្តង់ដារ,
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbo ទំហំ ៦ស៊ីឡាំង
  • ម៉ាស៊ីន V8 ចំណុះ ៦,២ លីត្រ supercharged អាចផលិតកម្លាំងបាន ៧០០ សេះ

សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅផ្តល់នៅភាពអំណាច និងហាប់ណែន ដោយ​ផ្នែក​ខាង​មុខ​ដែល​បំផុស​គំនិត​ដោយ Ram 1500 TRX ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ២២អ៉ីញ ស្រោដោយសំបកកង់ទំហំ ៣៥ អ៉ីញ ក៏ដូចជាទ្វារក្រោយរចនាបែប Unique ។ លើសពីនេះ ក៏មានជម្រើសកញ្ចប់ Military Edition Package បន្ថែមជាមួយកញ្ចក់ការពារគ្រាប់កាំភ្លើង និងតួខ្លួនពាសដែកមានកម្រិតការពារជាមួយនឹងកាំភ្លើង AR15 និង AK47 ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១៤,២ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៦,៩ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក AKG ១៩ចំនុច និងដំបូលកញ្ចក់ Panoramic roof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Haval H6 ជំនាន់ទី៤ បង្ហាញខ្លួនជាផ្លូវការនៅប្រទេសចិន ជាមួយតម្លៃខ្ទង់ ១មុឺនដុល្លារក្រាស់

[ទីផ្សារចិន] កាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors បានធ្វើការដាក់បង្ហាញជាផ្លូវការនូវរថយន្ត Haval H6 ជំនាន់ទី៤ ជារថយន្តប្រភេទ SUV ៥កៅអី ដែលមានតម្លៃលក់នៅលើទីផ្សារចាប់ពី ១៦,២០០​ ដល់ ១៩,៨០០ ដុល្លារ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤,៧០៣ ម.ម ទទឹង ១,៨៨៦ ម.ម កំពស់ ១,៧៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៣៨ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ គឺទទួលបាននៅផ្នែកខាងមុខថ្មី “galaxy aesthetics” ដោយទទួលបានពណ៏តួខ្លួនចំនួន ៤ រួមមាន Star Gold, Interstellar Grey, Star White និង Star Vortex Black និងមានប៉ាណាមុខមួយផ្ទាំងធំតុបតែងដោយក្រូម៉េ, ចង្កៀងមុខប្រភេទ LED បញ្ឈរ, ចង្កៀងក្រោយរចនាថ្មី និងប្រើប្រាស់នៅថាសកង់ទំហំ ១៩ អ៉ីញជាដើម៕

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំុងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ១៨១សេះ និងកម្លាំងរមួល ២៧៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ​ និងប្រើប្រាស់ប៉ុង ១ ជាស្តង់ដារ។
  • ម៉ាស៊ីនសាំុងចំណុះ ២,០លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ២៣៥សេះ និងកម្លាំងរមួល ៣៨៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ​ និងប្រើប្រាស់ប៉ុង ២ ជាស្តង់ដារ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 អាចភ្ជាប់​ HiCar និង ICCOA Carlink, កន្លែងសាកថ្មឥតខ្សែទំហំ ៥០វ៉ាត់, អេក្រង់ HUD ទំហំ ៩អ៊ីញ, មុខងារកំដៅកៅអី/ចង្កូតខាងមុខ និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់កម្រិតទី ២ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ក៏មានផ្តល់ជូននូវសេវាកម្មពិសេសមួយសម្រាប់ភាពងាយស្រួលដល់អតិថិជន​ដែលមាន​ចំណាប់​អារម្មណ៍ក្នុងការជ្រើសរើសរថយន្តថ្មី នោះគឺសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយក​រថយន្ត​​​​ថ្មី ដែលអតិថិជនអាច​យក​រថយន្ត​ប្រភេទ​ណាក៏បានដែរ ហើយអាចផ្លាស់ប្តូរយករថយន្តថ្មីណា​មួយ​ដែល​ខ្លួនស្រលាញ់ពេញចិត្ត ក្នុង​លក្ខខណ្ឌ​​យ៉ាងងាយស្រួលបំផុត ដែលសេវាកម្មនេះ គឺមាន​នៅ​ក្នុ​ងអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ​ ​សាខា​ភ្នំពេញថ្មី នេះជាពិសេស​តែម្តង។”

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ​ ​សាខា​ភ្នំពេញថ្មីនេះ គឺជាអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ​ លំដាប់ខ្ពស់ដែលមានផ្នែកលក់ ផ្នែកសេវាកម្ម និងគ្រឿងបន្លាស់​គ្រប់​ប្រភេទ ដោយផ្តល់ជូននូវទំនុកចិត្តដល់អតិថិជនក្នុងការជ្រើសរើសរថយន្ត ហ្វដ របស់​យើង។ មិនត្រឹម​តែ​ប៉ុណ្ណោះ ការបង្កើត អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខា​ភ្នំពេញថ្មី​នេះ គឺ​ដើម្បីបង្ខិតសេវាកម្មជូនដល់អតិថិជនដែលរស់នៅក្នុងតំបន់នេះ នឹងផ្តល់ជូននូវបទពិសោធន៍សេវាកម្ម​យ៉ាង​កកក្តៅដល់ម្ចាស់រថយន្ត ហ្វដ ។”​

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មីនេះ គឺមានសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្ត​ថ្មី ដែលអតិថិជនអាចមានជម្រើសថ្មីក្នុងការផ្លាស់​មករករថយន្ត ហ្វដ ស៊េរីថ្មីដែលអតិថិជនពេញចិត្ត ដោយមានលក្ខខណ្ឌយ៉ាងស្រួល និងលឿន​បំផុត។ អគារតាំង​បង្ហាញ​ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មីនេះ គឺមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីហាណូយ ផ្លូវលេខ ១០១៩, ភូមិ ពោងពាយ, សង្កាត់ ភ្នំពេញថ្មី, ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។​​ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 077 722 999 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW Tharu XR ស៊េរីថ្មី ត្រៀមប្រកាសជាផ្លូវការនៅចុងឆ្នាំនេះ ជាមួយតម្លៃក្រោម ២មុឺនដុល្លារ ក្នុងប្រទេសចិន

[ទីផ្សារចិន]  ក្រុមហ៊ុនផលិតរថយន្ត SAIC Volkswagen បានប្រកាសដាក់ចេញនូវរថយន្ត VW Tharu XR ប្រភេទរថយន្ត​ SUV ស៊េរីថ្មីរបស់ខ្លួន ជាមួយតម្លៃលក់ចន្លោះពី ១៥,០០០ដុល្លារ ទៅ ២០,០០០ដុល្លារ ក្នុងទីផ្សារចិន។

រថយន្តថ្មីនេះមានប្រវែងតួខ្លួនសរុប ៤,៣៥៥ ម.ម ទទឹង ១,៧៦២ ម.ម កំពស់ ១,៦០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៦៥៥ ម.ម ដែលមានដោយការឌីស្សាញរូបរាងផ្នែកខាងក្រៅថ្មីទាំងស្រុង រួមមានប៉ាណាមុខរាងអក្សរ I ផ្តេក អមដោយឡូហ្គូលដ៏ធំ និងចង្កៀងមុខ ប្រភេទ LED ដ៏ស្លីម តភ្ជាប់ពីម្ខាងទៅម្ខាងដោយភ្លើង DRLs មួយខ្សែ ជាមួួយរន្ធខ្យល់ខាងមុខពណ៏ខ្មៅនិងកាងដ៏ធំ ៕សម្រាប់ការរចនាផ្នែកខាងក្នុងកាប៊ីនវិញ ខាងក្រុមហ៊ុ​នមិនទាន់បង្ហាញ។

វាដំណើរការដោយម៉ាស៊ីនសាំុង ២ប្រភេទផ្សេងគ្នារួមមាន៖

  • ម៉ាស៊ីនសាំុងចំណុះ ១,៥លីត្រ ធម្មតា។
  • ម៉ាស៊ីនសាំុងចំណុះ ១,៥លីត្រ turbocharged អាចផលិតកម្លាំងសរុបបានចំនួន ១៥៨សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ​ និងប្រើប្រាស់ប៉ុង ១ FWD ជាស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+