ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic ជំនាន់ថ្មី ឆ្នាំ ២០២៥ មុខមាត់ថ្មី ចេញតម្លៃលក់ជាផ្លូវការខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារប្រទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារសហរដ្ឋអាមេរិក បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់ជាផ្លូវការនៅរថយន្ត Honda Civic ជំនាន់ទី ១១ ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី  ប្រភេទកូនកាត់ Hybrid ជាមួយតម្លៃលក់ចាប់ពី ២៨ ៧៥០ ដុល្លារ ដល់ ៣១ ៧៥០ ដុល្លារ និងម៉ូដែលម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ មានតម្លៃលក់ចាប់ពី ២៤ ២៥០ ដុល្លារ ដល់ ២៦ ២៥០ ដុល្លារ ។

Honda Civic ជំនាន់ថ្មីនេះ ដំណើរការម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ។ លើសពីនេះ ក៏ទទួលបានជម្រើសម៉ាស៊ីនសាំងចំណុះ ២,០ លីត្រផងដែរ ។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិញ Honda Civic ស៊េរីថ្មីចុងក្រោយមានលក្ខណៈបែបស្ព័រជាងមុន ដោយទទួលបានប៉ាណា រួមទាំងកាងមុខថ្មី ចង្កៀងមុខ-ក្រោយប្រភេទ LED រាងស្លីម និងថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងក៏ទទួលបានការតុបតែងថ្មី រួមមានអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធ Google Built-in ឧបករណ៍បំពងសំលេងម៉ាក BOSE ១២ចំនុច និងដំបូលកញ្ចក់ Sunroof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! រថយន្តអគ្គិសនី Nio Onvo L60 ចេញលក់នៅចិនតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារចិន] ផ្លូវការ! ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការចេញលក់នូវរថយន្តអគ្គិសនី Nio Onvo L60 នៅក្នុុងប្រទេសចិន ជាមួយនឹងតម្លៃលក់ចាប់ពី ៣០,៥០០ដុល្លារ នៅលើទីផ្សារ។

រថយន្តនេះដំណើរការដោយថាមពលអគ្គិសនីសុទ្ធចំនួន ២ប្រភេទ រួមមាន៖

  • ប្រភេទម៉ូទ័រអគ្គិសនី ១ ប្រើប្រាស់ប៉ុង ១ RWD​ ដែលអាចផលិតកម្លាំងសរុបបានចំនួន ៣២២សេះ៕
  • ប្រភេទម៉ូទ័រអគ្គិសនី ២ ប្រើប្រាស់ប៉ុង ២ AWD​ ដែលអាចផលិតកម្លាំងសរុបបានចំនួន ៤៥៥សេះ៕

គួរបញ្ជាក់ផងដែរថា​ សម្រាប់ម៉ូទ័រអគ្គិសនីទាំងអស់នេះនឹងត្រូវបំពាក់ដោយអាគុយទំហំ ៦០, ៩០ និិង ១៥០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយសរុបចាប់ពី ៥៥០ ទៅ ១,០០០គីឡូម៉ែត្រជាង នៅពេលសាកថ្មពេញម្តង។ លើសពីនេះទៅទៀតថ្មទំហំ ៧៥​ និង ១០០គីឡូវ៉ាត់ម៉ោង ក៏អាចនឹងត្រូវបានប្រើក្នុងរថយន្តនេះដែរ ប៉ុន្តែជាជម្រើស។

សម្រាប់រូបរាងខាងក្រៅរថយន្តនេះមានទម្ងន់ជិត ២តោន ដែលមានប្រវែងតួខ្លួនសរុប ៤,៨២៨ ម.ម ទទឹង ១,៩៣០ ម.ម កំពស់ ១,៦១៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩៥០ ម.ម នឹងមានការរចនាលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ និង ២០អ៊ីញ៕ ខណៈ ផ្នែកខាងក្នុង មិនទាន់មានរបាយការណ៏។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Smart បញ្ចេញឡានអគ្គិសនីសុទ្ធថ្មី សាកភ្លើងម្តងរត់បានជិត ៦០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Mercedes-Benz និង Geely បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Smart #5 concept ប្រភេទ Mid-size SUV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នឹងដាក់បង្ហាញខ្លួនជាផ្លូវកានៅក្នុងពាក់កណ្តាលទីពីរនៃឆ្នាំ ២០២៤ នៅទីផ្សារប្រទេសចិនក៏ដូចជានៅអឺរ៉ុបផងដែរ។

គំរូរថយន្ត Smart #5 concept ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖

  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣៥ សេះ និង ៣៥៨ សេះ ផ្គួបជាមួយអាគុយប្រភេទ LFP battery
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤១៦ សេះ និង ៦៣៧ សេះ បានប្រើប្រាស់ស្ថាបត្យកម្ម 800-Volt របស់ Geely ព្រមទាំងអាគុយទំហំលើសពី ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៤៩ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង នឹងអាចបញ្ចូលថាមពលពី ១០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧០៥ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៧០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ដោយផ្នែកខាងមុខមានរន្ធសម្រាប់ខ្យល់ចេញ-ចូលទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំធំ ស្រោបដោយសំបកកង់ប្រភេទ all-terrain tires ។ ខណៈនៅផ្នែកខាងក្នុងក្រុមហ៊ុនមុនទាន់បង្ហាញនៅឡើយទេ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Song L ប្រើ Hybrid ជំនាន់ទី៥ គ្រោងចេញលក់នៅចិនជាមួយតម្លៃ ១មុឺនដុល្លារជាង

[ទីផ្សារចិន] យោងតាម MIIT របស់ប្រទេសចិន នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់ applied នូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនគឺ BYD Song L ប្រភេទកូនកាត់ Plug-in Hybrid (DM-i5) ជាមួយតម្លៃលក់ចន្លោះពី ១៦​,៥៥០ ដល់ ១៧,៩០០ដុល្លារ នៅលើទីផ្សារកំណើត។

រថយន្តសេរ៊ីថ្មីនេះមានប្រវែងតួខ្លួនសរុប ៤,៧៨០ ម.ម ទទឹង ១,៨៩៨ ម.ម កំពស់ ១,៦៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៨២ ម.ម ដែលដំណើរការដោយម៉ាស៊ីន Plug-in hybrid (DM-i 5.0) ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី ១ប្រភេទ ផ្គួបជាមួយអាគុយទំហំ ៧០គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ៣១៤ សេះ និងអាចបើកបរបានចម្ងាយពី ២១០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ខណៈមានកម្រិតស៊ីប្រេងត្រឹមតែ ២,៩ លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះមានការរចនាបែបអនាគត Dragon Face Design ដោយភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំអមដោយចង្កៀងមុខ-ក្រោយ LED ដ៏ស្លីម​ អូសកាត់តភ្ជាប់គ្នាដោយភ្លើង DRLs មួយខ្សែ និងប្រើប្រាស់ដៃទ្វារអាចដកដាក់បាន ជាដើម ។ ខណៈ ផ្នែកខាងក្នុង មិនទាន់មានរបាយការណ៏នៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk គំរាមដកប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Apple ទាំងអស់ចេញពីក្រុមហ៊ុនរបស់គាត់

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានគំរាមហាមឃាត់ប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Apple ចេញពីក្រុមហ៊ុនរបស់គាត់រួមទាំង SpaceX បន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសរួមបញ្ចូលកម្មវិធី ChatGPT software ថ្មីរបស់ក្រុមហ៊ុន OpenAI ទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនដែលឲ្យឈ្មោះថា Apple Intelligence ។

ក្នុងនោះក្នុង Elon Musk បានបង្ហោះរូបភាព Meme មួយសន្លឹកនៅក្នុងបណ្តាញ X ជាមួយការខកចិត្តទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់សហរដ្ឋអាមេរិក ដែលបានបង្កប់ន័យថា ប្រព័ន្ធនេះអាចបង្កហានិភ័យដល់សុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ នឹងមិនមានអ្វីចំនេញឡើយ បើ Apple ប្រគល់ទិន្នន័យទៅឲ្យក្រុមហ៊ុន OpenAI ។

នៅក្រោមប្រព័ន្ធ “Apple Intelligence” ថ្មី AI នឹងត្រូវបានប្រើដើម្បីផលិតជំនួយការសំឡេង Siri ដ៏ឆ្លាតវៃ និងផ្តល់ភាពងាយស្រួលផ្ទាល់ខ្លួនបន្ថែមទៀតដល់អ្នកប្រើប្រាស់។ បច្ចេកវិទ្យារបស់ OpenAI នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់សួរសំណួរទៅកាន់ ChatGPT តាមរយៈប្រព័ន្ធប្រតិបត្តិការ Apple Device របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា Elon Musk ធ្លាប់ជាសហស្ថាបនិកនៃក្រុមហ៊ុន Open AI ប៉ុន្តែបានចាកចេញពីក្រុមហ៊ុនដោយសារមិនមានភាពចុះសម្រុងនឹងគ្នា។ គាត់ក៏ធ្លាប់មានជម្លោះជាសាធារណៈជាមួយ CEO របស់ក្រុមហ៊ុន OpenAI លោក Sam Altman និងបានប៉ះទង្គិចជាមួយ CEO Apple លោក Tim Cook នាពេលកន្លងមកផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីជំនាន់ថ្មី iCar 03 បូកផ្សំជាមួយប្រព័ន្ធជំនួយបើកបររបស់ DJI លក់ចេញនៅចិនតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីស៊េរីថ្មី iCar 03 ប្រភេទ SUV Off-Road ដែលមានឈ្មោះថា Intelligent Driving Edition និងមានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់របស់ DJI ដែលមានតម្លៃលក់ចាប់ពី ២០,៧០០ដុល្លារ ដល់ ២២,១០០ដុល្លារ ក្នុងប្រទេសចិន ។

វាត្រូវបានដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ (មុខ-ក្រោយ) ផ្គួបជាមួយអាគុយទំហំ ៦៥,៦៩គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងសរុបបានចំនួន ២៧៩សេះ និងកម្លាំងរមួល ៣៨៥ញ៉ូតុនម៉ែត្រ ដែលអាចបើកបរបចម្ងាយ ៥០១គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេល 30នាទី និងរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៦,៥វិនាទី។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤,៤០៦ ម.ម ទទឹង ១,៩១០ មម កំពស់ ១,៧១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧១៥ ម.ម និងកំពស់បាត ២០០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមាន ៦ពណ៌ រួមមាន ស ខ្មៅ ប្រផេះ ប្រាក់ ខៀវ និង​បៃតងដែលមានការរចនារូបរាងបែបប្រអប់ជ្រុងៗតុបតែងដោយអាលុយមីញ៉ូម អមដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED បញ្ឈរ, ធ្នើដាក់អីវ៉ាន់លើដំបូល និងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩អ៊ីញ៕

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ចង្កូតដៃរាងអក្សរ D និងT កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩,២អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155, ប្រព័ន្ធសំឡេងម៉ាក Infinity ថ្មី, ភ្លើង DRLs ៦៤ពណ៌, មុខងារកំដៅកៅអី/ចង្កូត, 4G, GPS, FOTA, មុខងារបញ្ជាពីចម្ងាយតាមទូរសព្ទដៃ និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់កម្រិត ២ របស់ DJI ដូចជា កាមេរ៉ាចំនួន ៧គ្រាប់, អង្គចងចាំ, full-speed adaptive cruise control, front collision warning, lane departure warning, lane departure assist, lane change assist, blind spot monitoring, rear collision warning, door opening warning, traffic sign recognition, automatic emergency braking និង lane keeping assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! គណៈកម្មការអឺរ៉ុប បន្ថែមពន្ធនាំចូលទៅលើរថយន្តរបស់ប្រទេសចិនដល់ទៅជិត ៤០%

[បរទេស] គណៈកម្មការអឺរ៉ុប (EC) បានប្រកាសពន្ធនាំចូលបណ្តោះអាសន្នលើរថយន្តអគ្គិសនីសុទ្ធ ដែលផលិតនៅប្រទេសចិនចាប់ពី ១៧,៤% ដល់ ៣៨,១% អាស្រ័យលើក្រុមហ៊ុនផលិតរថយន្តនៅលើពន្ធ ១០% ដែលមានស្រាប់ ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេនៅក្នុងប្រទេសចិនទទួលបានការឧបត្ថម្ភមិនយុត្តិធម៌។

សម្រាប់ពន្ធដែលគណៈកម្មការអឺរ៉ុប (EU ) បានប្រកាសពន្ធថ្មីមានទៅលើក្រុមហ៊ុនដូចជា៖

  • BYD ត្រូវបង់ពន្ធនាំចូល ១៧,៤%
  • Geely ត្រូវបង់ពន្ធនាំចូល ២០%
  • SAIC ត្រូវបង់ពន្ធនាំចូល ៣៨,១%

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងទៀតនៅក្នុងប្រទេសចិនដែលបានសហការក្នុងការស៊ើបអង្កេតនឹងត្រូវយកពន្ធនាំចូល ២១% ខណៈ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងទៀតទាំងអស់នៅក្នុងប្រទេសចិនដែលមិនបានសហការក្នុងការស៊ើបអង្កេតនឹងត្រូវយកពន្ធនាំចូល ៣៨,១% ។

គណៈកម្មាការរបស់អឺរ៉ុបបានទាក់ទងអាជ្ញាធរចិនដើម្បីពិភាក្សាអំពីការរកឃើញទាំងនេះ និងស្វែងរកមធ្យោបាយដែលអាចមានដើម្បីដោះស្រាយបញ្ហា ប្រសិនបើការពិភាក្សាបន្តជាមួយអាជ្ញាធរចិនមិននាំទៅរកដំណោះស្រាយទេ ការយកពន្ធទាំងនេះនឹងចូលជាធរមាននៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Renault Captur ស៊េរីឆ្នាំ២០២៥ អាប់ឌែតថ្មី ចេញលក់នៅចក្រភពអង់គ្លេស តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Renault បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Renault Captur ស៊េរីឆ្នាំ២០២៥ អាប់ឌែតថ្មី មាន ៣ជម្រើស Evolution, Techno និង Esprit Alpine ជាមួយតម្លៃលក់ចាប់ពី ២៨,៩០០ដុល្លារ ដល់ ៣៨,៣០០ដុល្លារ នៅចក្រភពអង់គ្លេស។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញរថយន្តអាប់ឌែតថ្មីនេះដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ turbo ៕
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ ផ្គួបជាមួយអាគុយទំហំ១,២៦គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងសរុបបានចំនួន ១៤៥សេះ។

សម្រាប់កញ្ចប់ខាងក្រៅទទួលបាន យ៉ាន់កង់ស្ព័រទំហំ ១៧អ៊ីញ ចង្កៀងមុខ-ក្រោយ LED ឧបករណ៍ចាប់សញ្ញាខាងក្រោយ និងកាមេរ៉ាចំណតខាងក្រោយ ជាស្តង់ដារ។

ចំពោះផ្នែកខាងក្នុងកាប៊ីនវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៤អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ និងមុខងារជំនួយអ្នកបើកបរផ្សេងៗទៀត (អាស្រ័យតាមជម្រើស) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រាងលូយកប់! Isuzu MU-X ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការនៅទីផ្សារប្រទេសជាប់កម្ពុជា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu ប្រចាំនៅទីផ្សារប្រទេសថៃបានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Isuzu MU-X ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី មានរហូតដល់ទៅ ៧ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣២ ៣៣១ ដុល្លារ ដល់ ៤៨ ០៣៣ ដុល្លារ ។

Isuzu MU-X ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ទទួលបានជម្រើសម៉ាស៊ីនម៉ាស៊ូតចំនួន ២ រួមមាន៖

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ Ddi Blue ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Ddi Blue ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ព្រមទាំងរបៀបបើកបរ Rough Terrain Mode system សម្រាប់តែម៉ូដែល RS ប៉ុណ្ណោះ ។

 

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅបន្ថែមនៅភាពស្ព័រជាងមុន ចង្កៀងមុខ-ក្រោយ LED ឌីស្សាញថ្មី ត្រូវបានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំពណ៌ខ្មៅ ព្រមទាំងថាសកង់ស្ព័រទំហំចាប់ពី ១៧ អ៉ីញ ដល់ ២០អ៉ីញ ក៏ដូចជាទ្វារបើក-បិទដោយថាមពលអគ្គិសនី ឬការគ្រវាសជើង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត Touchscreen ទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេកម្រិត 3D អាចបង្ហាញទិន្នភាពបាតក្រោម ដៃចង្កូតប្រភេទអគ្គិសនីថ្មី រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ។ លើសពីនេះ បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ជំនាន់ចុងក្រោយបង្អស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Seal 06GT សេរ៊ីថ្មី ត្រៀមបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិននៅខែក្រោយនេះ ជាមួយតម្លៃលក់ខ្ទង់ ២មុឹនដុល្លារ

[ទីផ្សារចិន] នាពេលថ្មីៗនេះ រូបភាពរបស់រថយន្ត Seal 06GT សេរ៊ីថ្មី របស់ BYD ត្រូវបានលេចរូបរាងតាមប្រព័ន្ធផ្សព្វផ្សាយហើយរថយន្តនេះក៏គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិននៅក្នុងខែក្រោយនេះ ជាមួយតម្លៃលក់នៅលើទីផ្សារខ្ទង់ ២០,៧០០ ដល់ ២៧,៦០០ដុល្លារ។

សម្រាប់រថយន្តនឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 Evo ថ្មី ដែលអាចជាមានប្រវែងតួខ្លួនសរុប ៤,៦៣០ ម.ម ទទឹង ១,៨៨០ ម.ម កំពស់ ១,៤៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៨២០ ម.ម ដែលមានការរចនាខាងក្រៅស្រដៀងនឹងរថយន្តក្នុងត្រកូល Ocean ដែរដោយភា្ជប់មកជាមួយប៉ាណាមុុខបិតជិត រន្ធខ្យល់ខាងមុខពណ៌​ខ្មៅដ៏ធំ ​ទ្វារដៃរាបស្មើ ចង្កៀងមុខដ៏ស្លីម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨​ និង ១៩អ៊ីញផងដែរ៕

រថយន្តថ្មីនេះមានជម្រើសម៉ាសុីនដំណើរការអគ្គិសនី ២ប្រភេទ រួមមាន៖

  • ប្រភេទម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុុយទំហំ ៥៩ និិង ៧៣គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ១៦០គីឡូវ៉ាត់ ដែលអាចបើកបរបានចម្ងាយពី ៥០៥ ទៅ​ ៦០៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ប្រភេទម៉ូទ័រអគ្គិសនីចំនួន ២ (មុខ-ក្រោយ) ផ្គួបជាមួយអាគុុយទំហំធំ អាចផលិតកម្លាំងសរុបបានចំនួន ៣១០គីឡូវ៉ាត់ ដែលអាចបើកបរបានចម្ងាយពី ៥៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំពោះផ្នែកខាងក្នុងវិញ មានការរចនាពណ៌ស្រាលនិងពណ៌ខៀវ ដោយមានបំពាក់អេក្រង់កណ្តាលទំហំធំ, អេក្រង់LCD, កៅអីស្ព័រ និងដៃចង្កូតជំនាន់ថ្មី ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+