ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Territory Dark Edition រូបរាងថ្មីប្លែក បានប្រកាសសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា!

កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធកម្មវិធីបើកបរសាកល្បង និងពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Territory Dark Edition ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង ២ ០០០ នាក់។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “រថយន្ត Ford Territory Dark Edition គឺជារថយន្តស៊េរីពិសេស ដែលមានរចនាខុសប្លែកពីរថយន្ត Ford Territory ធម្មតាដែលមានរចនាពណ៌ខ្មៅទាំងខាងមុខ និងខាងក្រោយដ៏ប្រណឹត បូករួមទាំងបច្ចេកវិទ្យាទំនើបៗផ្សេងៗទៀត ដែលមានបំពាក់ក្នុងរថយន្ត។

មិនត្រឹមតែប៉ុណ្ណោះ កត្តាដែលធ្វើអោយយើងទទួលបានការគាំទ្រយ៉ាងច្រើនមកលើរថយន្តយើងនេះ មិនមែនដោយសារតែការលក់រថយន្តថ្មី តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគឺដោយសារគុណភាពនៃសេវាកម្មដែលផ្តល់ជូនទៅកាន់អតិថិជន ដូចជាមជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្តគ្រប់ខេត្តក្រុង សេវាជំនួយជួសជុលចល័តដល់កន្លែង ២៤ម៉ោង ទទួលបានអត្ថប្រយោជន៍ និងព័ត៌មានផ្សេងៗពីកម្មវិធី Ford Cambodia Mobile App ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន (រៀងរាល់ ១០ ០០០គីឡូម៉ែត្រម្តង) មាន‍ឱកាសចូលរួមដំណើរកម្សាន្តគ្រួសារ ហ្វដ ជារៀងរាល់ឆ្នាំ និងសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មីជាដើម។ លើសពីនេះទៅទៀត យើងក៏មានបង្កើតនូវការិយាល័យទំនាក់ទំនងអតិថិជន (Call Center) ដែលមានតួនាទីផ្តល់ប្រឹក្សាយោបល់អំពីចម្ងល់ផ្សេងៗទៅកាន់អតិថិជន មិនអោយលើសពី ១៥នាទី។”

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “រថយន្ត Ford Territory ស៊េរីថ្មីនេះ គឺកំពុងមានការគាំទ្រជាច្រើន នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារតែការរចនា មានសមត្ថភាពខ្ពស់ និងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗដែលមាននៅលើរថយន្ត Ford Territory។ សម្រាប់ក្រុមហ៊ុន Ford International Markets Group, រថយន្ត Ford Territory បានក្លាយជារថយន្តដ៏សំខាន់មួយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយសារបានទទួលជោគជ័យយ៉ាងខ្លាំងនៅទូទាំងពិភពលោកដូចជា ប្រទេសហ្វីលីពីន វៀតណាម មជ្ឈិមបូព៌ា អាហ្រ្វិកខាងត្បូង និងជាពិសេសប្រទេសកម្ពុជា។”

កាន់តែពិសេសនោះគឺ ផ្នែកខាងក្រៅនៃរថយន្ត Ford Territory Dark Edition នេះ ត្រូវបានរចនាម៉ូដថ្មីប្លែកបែបស្ព័រពណ៌ខ្មៅ ជាមួយនឹងចង្កៀងមុខដែលមានភ្លើងបំភ្លឺពេលថ្ងៃ  អំពូលកាត់អ័ព្ទ និងចង្កៀងខាងមុខជាប្រភេទ LED បិទនិងបើកហ្វាកូដដោយស្វ័យប្រវត្ត ជាមួយមុខងារ (Follow Me Home)  ចង្កៀងក្រោយជាប្រភេទ LED បែប 3D ដែលមានពន្លឺភ្លឺច្បាស់ល្អ។

មិនតែប៉ុណ្ណោះ Ford Territory Dark Edition នេះ ក៏មានបំពាក់នូវ សែនសឺចំនួន ១២ គ្រាប់ជុំវិញរថយន្ត ផ្លឹតទឹកអូតូ និង កញ្ចក់ក្តោបអូតូ ដែលជួយអោយការបើកបរកាន់តែមានភាពឆ្លាតវៃ និងចំណុចដែលពិសេសសម្រាប់រថយន្ត Ford Territory Dark Edition គឺមុខងារបញ្ឆះ និងពន្លត់ពីចម្ងាយ (Remote Start/Stop) ដែលបង្កភាពងាយស្រួលដល់អតិថិជន ក្នុងតម្រូវការអោយរថយន្តដំណើរការមុននឹងចូលក្នុងរថយន្ត។

ចំណែកឯផ្នែកខាងក្នុងនៃរថយន្តនេះវិញ ត្រូវបានរចនាម៉ូដប្រណិតលាយជាមួយនឹង Carbon Fiber ធំទូលាយ ប្រកបដោយផាសុខភាព ដែលមានដូចជា៖ កៅអីបែបប្រណិតរំលេចដោយថ្នេរពណ៌ទឹកក្រូច និងបំពាក់មកនូវមុខងារកៅអីត្រជាក់ផ្នែកខាងមុខ ដំបូលកញ្ចក់ធំអាច បិទនិងបើកបាន និងពោងសុវត្ថិភាពជុំវិញរថយន្ត។

រថយន្តនេះក៏បានបំពាក់នូវកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ ១២,៣ អ៉ីញ រួមជាមួយអេក្រង់ Touch Screen កណ្តាលទំហំ ១២ អ៉ីញ ជាមួយប្រព័ន្ធ Wireless Apple CarPlay និង Android Auto, ចង្កឹះលេខអេឡិចត្រូនិច E-Shifter ដែលអាចធ្វើការដោយស្វ័យប្រវត្ត, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចស៊េរីថ្មី, ប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ (Wireless Charging), ចង្កូតអេឡិចត្រូនិច (EPAS) ធូរងាយស្រួលពេលបើកបរ, ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត, ប្រព័ន្ធចុចបញ្ឆេះរថយន្ត (Smart key), កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត (Auto-Dimming) ។

ជាពិសេសនោះគឺអតិថិជននឹងពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីនថ្មីនៃរថយន្ត Ford Territory Dark Edition ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ ១៦៣ សេះ និងកម្លាំងរមួលកង់រហូតដល់ទៅ ២៥០ ញ៉ូតុនម៉ែត្រ និងប្រអប់លេខស្វ័យប្រវត្ត ៧វគ្គ ដែលផ្តល់នូវសន្ទុះខ្លាំងក្នុងការបើកបរ។

មិនតែប៉ុណ្ណោះនៅមានមុខងារប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត, ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត, អ្វីដែលអតិថិជននឹងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រព័ន្ធបើក និងបិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រាន់តែគ្រវាសជើង, អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Territory Dark Edition បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត និងមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត ។

រថយន្ត Ford Territory Dark Edition មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ ៣ ជម្រើសរួមមាន៖ ពណ៌ស ពណ៌ប្រផេះ និង ពណ៌ខ្មៅ ជាមួយនឹងតម្លៃពិសេសត្រឹមតែ ៤៩ ០០០ ដុល្លារ ($49,900) តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Territory Dark Edition នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖ សាខាព្រះមុនីវង្ស 078 999 773, សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Xpander ឈរកំពូលតារាងលក់ដាច់ជាងគេនៅវៀតណាម ខណៈ Toyota មាន ៤ម៉ូដែលក្នុងបញ្ចីនេះ

[បរទេស] ការលក់រថយន្តទូទៅនៅក្នុងខែឧសភា ឆ្នាំ ២០២៤ នៅទីផ្សារប្រទេសវៀតណាម ដែលលក់បានចំនួនសរុប ៩ ៩៤៤ គ្រឿងពីរថយន្តទាំង ១០ម៉ូដែល ដោយក្នុងនោះរថយន្ត Mitsubishi Xpander ស៊េរីឆ្នាំ ២០២៤ ឈរលើកំពូលតារាងក្នុងនាមលក់ដាច់គេ ខណៈរថយន្តរបស់ Toyota មានដល់ទៅ ៤ម៉ូដែលក្នុងបញ្ជីនេះ ។ ខាងក្រោមនេះ ជារថយន្តទាំង ១០ម៉ូដែល លក់ដាច់ជាងគេក្នុងខែឧសភា ឆ្នាំ ២០២៤ នៅទីផ្សារប្រទេសវៀតណាម ៖

១) Mitsubishi Xpander ស៊េរីថ្មីចុងក្រោយ លកើបានចំនួនសរុប ១៧៦៦ គ្រឿង

២) Ford Ranger ស៊េរីថ្មីចុងក្រោយ លកើបានចំនួនសរុប ១៤៧៧ គ្រឿង

៣) Toyota Corolla Cross ស៊េរីថ្មីចុងក្រោយ លកើបានចំនួនសរុប ៩៩៦ គ្រឿង

៤) Hyundai Accent ស៊េរីថ្មីចុងក្រោយ លកើបានចំនួនសរុប ៩២៤ គ្រឿង

៥) Toyota Yaris Cross ស៊េរីថ្មីចុងក្រោយ លកើបានចំនួនសរុប ៩០២ គ្រឿង

៦) Mazda CX-5 ស៊េរីថ្មីចុងក្រោយ លកើបានចំនួនសរុប ៨៩២ គ្រឿង

៧) Ford Everest ស៊េរីថ្មីចុងក្រោយ លកើបានចំនួនសរុប ៨១១ គ្រឿង

៨) Mitsubishi Xforce ស៊េរីថ្មីចុងក្រោយ លកើបានចំនួនសរុប ៨០៦ គ្រឿង

៩) Toyota Vios ស៊េរីថ្មីចុងក្រោយ លកើបានចំនួនសរុប ៧៦៦ គ្រឿង

១០) Toyota Veloz Cross ស៊េរីថ្មីចុងក្រោយ លកើបានចំនួនសរុប ៦០៤ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ID.2all ប្រើអគ្គិសនីសុទ្ធ ត្រៀមបង្ហាញខ្លួនជាផ្លូវការ​នៅចុងឆ្នាំនេះ ជាមួយតម្លៃលក់ក្រោម ២មុឺន៧ពាន់ដុល្លារ

Volkswagen ID.2all concept

[បរទេស] ក្រុម​ហ៊ុនផលិតរថយន្ត Volkswagen ​គ្រោងនឹងធ្វើការ​ប្រកាស​ពី​គម្រោង​ដាក់បង្ហាញ​ចេញជាផ្លូវការនូវរថយន្តអគ្គិសនីសេរ៊ីថ្មីបន្ទាប់​របស់​ពួកគេគឺរថយន្ត Volkswagen ID.2all ប្រើប្រាស់អគ្គិសនីសុទ្ធ ​នៅចុងឆ្នាំ២០២៤ ខាងមុខនេះ ជាមួយតម្លៃលក់ក្រោម ២៧,០០០ដុល្លារ។

Volkswagen ID.2all concept

សម្រាប់់ការរចនាផ្នែកខាងក្នុងវិញ មានការរចនារាងជាអក្សរ C មានភាពធំទូលាយ ដែលភ្ជាប់មកជាមួួយអេក្រង់បញ្ជាថ្មីទំហំ ១១២,៩អ៊ីញ និងអេក្រង់បញ្ជាម៉ាសុីនត្រជាក់ដាច់ដោយឡែកថែមទៀតផង៕

Volkswagen ID.2all concept

មិនត្រឹមតែប៉ុណ្ណោះ រថយន្តស៊េរីថ្មីនេះនឹងផលិតនៅលើគ្រោងឆ្អឹង MEB platform និងដំណើរការដោយថាមពលអគ្គិសនីសុទ្ធដែលអាចផលិតកម្លាំងបានសរុបចំនួនប្រមាណ ២២៣សេះ  និងអាចបើកបរបានចម្ងាយរហូតដល់ ៤៥០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយល្បឿនស្ទុះពី ០ ទៅ​ ១០០គីឡូម៉ែត្រ ចំណាយពេល ៧វិនាទី។

Volkswagen ID.2all concept

គួរបញ្ជាក់ងដែលថា ID.2all នឹងមានប្រវែងខ្លីជាង Polo ១៥០ ម.ម ពោលគឺមានប្រវែងត្រឹមតែ ៤,០៥០ ម.ម ប៉ុន្តែវាក៏ទទួលបានប្រវែងគម្លាតកង់មុខ-ក្រោយវែងជាង​ Polo ផងដែរ ធ្វើឲផ្នែកខាងក្នុងរបស់រថយន្តកាន់តែមានភាពទូលាយ និងមានសមត្ថភាពផ្ទុកចន្លោះពី ៤៩០ ទៅ ១,៣៣០គីឡូក្រាម នៅពេលដែលទម្លាក់កៅអីជួរទី២ ចុះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! Tata Altroz ​​Racer ស៊េរីឆ្នាំ២០២៤ បង្ហាញខ្លួនជាផ្លូវការក្នុងស្រុកកំណើតហើយ

[ទីផ្សារបរទេស] ទីបំផុត ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌា Tata Motor បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Tata Altroz ​​Racer ស៊េរីថ្មីឆ្នាំ២០២៤ មាន ៣ជម្រើសគឺ​ R1, R2 និង R3 ក្នុងទីផ្សារប្រទេសខ្លួន។

រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Turbo ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ១១៨ សេះ និងកម្លាំងរមួល ១៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ។

សម្រាប់ផ្នែកខាងក្រៅមានរូបរាងបែបស្ព័រដោយ​មាន​ជម្រើសតួខ្លួន​បី​ពណ៌​គឺ Pure Grey, Avenue White និង Atomic Orange និងមានបំពាក់ប៉ាណាខាងមុខរចនាថ្មី ចង្កៀងមុខ-ក្រោយ ប្រភេទ LED នឹងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៦អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៤ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចកន្លែងសាកថ្មឥតប្រើខ្សែ, កៅអីខ្យល់, សម្ភារៈធ្វើពីស្បែក និងមុខងារសុវត្ថិភាពមួយចំនួនដូចជា ABS, ESC, មុខងារបញ្ជាសម្លេងបើកដំបូល, ពោងសុវត្ថិភាពចំនួន ៦ចំនុច ព្រមទាំងកាមេរ៉ា ៣៦០ដឹក្រេ ជាស្តង់ដារផងដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Mitsubishi Xpander Cross ផលិតតែ ៨០០គ្រឿង ចេញលក់នៅឥណ្ឌូនេស៊ីតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅទីផ្សារប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mitsubishi Xpander Cross Elite Limited Edition ផលិតតែ ៨០០គ្រឿងប៉ុណ្ណោះ ដែលមានតម្លៃលក់ចាប់ពី ២២ ៣១៩ ដុល្លារ ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូជាមួយជម្រើសលេខដៃ ប្រភេទបើកបរប៉ុង ១ ។

គ្រឿងបរិក្ខាដែលបានបំពាក់បន្ថែមនៅលើ Mitsubishi Xpander Cross ម៉ូដែលពិសេសនេះ រួមមាន កញ្ចក់ចំហៀង ដំបូល និងអង់ទែនព្រុយត្រីឆ្លាមតុបតែងជាមួយពណ៌ខ្មៅ ក៏ដូចជា កន្លែងសាកថ្មឥតប្រើខ្សែរ និងឧបករណ៍បំពង Premium Sound Audio ផងដែរ។

ខណៈគ្រឿងបរិក្ខាជាស្តង់ដារមានដូចជា ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៧អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងប្រព័ន្ធទប់លំនឹង Active Yaw Control system ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Kia EV4 ត្រៀមបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ KIA EV4 ប្រភេទ High-performance sedan នៅក្នុងឆ្នាំ ២០២៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ដូចគ្នាទៅនឹង Kia EV3 រថយន្ត KIA EV4 ផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP architecture នឹងផ្តល់ជូនជម្រើសអាគុយចំនួន ២ ទំហំ ៥៨ គីឡូវ៉ាត់ម៉ោង និង ៧៧,៤គីឡូវ៉ាត់ម៉ោងពីរថយន្ត Kia EV6 ។

ទាក់ទងទៅនឹងការឌីស្សាញវិញ មានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ូដែល Kia EV5 និង Kia EV9 ដោយនៅផ្នែកខាងមុខឌីស្សាញឲ្យឈ្មោះថា Tiger-grill ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ស្ព័ររចនាបែប Unique ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងបែប Minimalistic ស្រដៀងគ្នាទៅនឹងម៉ូដែល Kia EV5 ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទភ្លោះ ផ្តល់នៅភាពប្រណិតបែបអនាគត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mini Cooper C និង S ជំនាន់ថ្មី ប្រភេទទ្វារ៥ បង្ហាញខ្លួនជាមួយជម្រើសផ្នែកខាងក្នុង ខាងក្រៅ និង ម៉ាសុីន ដ៏សំបូរបែប

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mini បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Mini Cooper C និង Mini Cooper S ជំនាន់ថ្មី ២ម៉ូឌែល ប្រភេទទ្វារ៥ ជាមួួយជម្រើសផ្នែកខាងក្នុង ខាងក្រៅ និង ម៉ាសុីន ដ៏សំបូរបែប។

សម្រាប់ការរចនាខាងក្រៅរថយន្តនេះទទួលបានពណ៌តួខ្លួនចំនួន ១១ និងពណ៌ដំបូលចំនួន ៣ ប៉ុន្តែមានរូបរាងបែប Mini Classic ដដែល ដោយផ្នែកខាងមុខមានបំពាក់ដោយប៉ាណាដ៏ធំតុបតែងដោយសំណាញ់ក្រូម៉េ អបខាងដោយចង្កៀងមុខ LED មូល និងភ្លើង DRLs ខណៈចង្កៀងក្រោយ LED មានការរចនាថ្មី ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៦-១៨ អ៊ីញសម្រាប់ជ្រើសរើសផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញមានមាន ៤ជម្រើស រួមមាន Essential, Classic, Favored និង JCW ដោយមានបំពាក់អេក្រង់រាងជារង្វង់ធំទំហំ ៩,៤អ៊ីញ ប្រភេទ OLED អាចភ្ជាប់ប្រព័ន្ធប្រតិបត្តិការ​របស់ Mini ចុងក្រោយបង្អស់ទាំង ៩ រួមទាំង Mini Intelligent Personal Assistant ។ អ្វីដែរកាន់តែពិសេសទៀតនោះ យើងក៏អាចផ្លាស់ប្តូរបរិយាកាសផ្នែកខាងក្នុងបានចំនួន ៧របៀប ផ្សេងគ្នាផងដែរ។

សម្រាប់ប្រព័ន្ធដំណើរការរថយន្ត Mini Cooper នេះមាន ២ ជម្រើសសម្រាប់ជ្រើសរើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៣សុីឡាំង អាចផលិតកម្លាំងបានសរុបចំនួន ១៥៦សេះ និងកម្លាំងរមួល ២៣០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៨វិនាទី ជាមួួយល្បឿនកប់បំផុត ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានសរុបចំនួន ២០៤សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេល ៦,៨វិនាទី ជាមួួយល្បឿនកប់បំផុត ២៤២គីឡូម៉ែត្រក្នុងមួយម៉ោង។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Skoda Kodiaq iV រថយន្តប្រើ hybrid​ ដំបូងក្នុងត្រកូល​ Kodiaq ដែលមានតម្លៃលក់លើទីផ្សារខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] មកហើយ ក្រុមហ៊ុនផលិតរថយន្ត Skoda បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Skoda Kodiaq iV ប្រភេទ SUV ៥កៅអី ប្រើប្រាស់ hybrid ដែលមានតម្លៃលក់ចាប់ពី ៤៩,៦០ដុល្លារ ដល់ ៥២,៧០០ដុល្លារ។

រថយន្តនេះដំណើរការដោយម៉ាស៊ីនកូនកាត់ Plug-in Hybrid ចុងក្រោយបំផុតរបស់ Skoda ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុយទំហំ ២៥,៧គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងសរុបបានចំនួន ២០១សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ។

Skoda Kodiaq iV ថ្មីនេះទទួលបាន ២ជម្រើសគឺ SE និង SE L ដែលទទួលបានការរចនាសម្រាប់ផ្នែកខាងក្រៅទាន់សម័យដោយទទួលបានប៉ាណាខាងមុខរាងជាអក្សរ O ផ្តេកឆ្លាក់ជ្រុង អមដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨អ៊ីញ និង ១៩អ៊ីញ៕

ចំពោះនៅផ្នែកខាងក្នុងវិញ បានបំពាក់ជាមួយកៅអីស្រោបដោយស្បែក ក៏ដូចជាដៃចង្កូតបែបអនាគត កុងទ័របង្ហាញបង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ១៣អ៊ីញ អាចភ្ជាប់មុចងារ Apple CarPlay និង Android Auto ឥតខ្សែ, កៅអីកម្ដៅ, ម៉ាសុីនត្រជាក់ ៣តំបន់ និងប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

XPeng បញ្ចេញម៉ូដែលអគ្គិសនីថ្មី បំពាក់អាគុយរបស់ BYD តម្លៃចាប់ពីខ្ទង់ ១មុឺនដុល្លារឡើងទៅប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Xpeng Mona MO3 ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងចេញលក់ក្នុងប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃលក់ចាប់ពី ១៤ ០៩០ ដុល្លារឡើងទៅ ។

Xpeng MO3 ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA 2.0 architecture រំពឹងថានឹងទទួលបានអាគុយពីក្រុមហ៊ុន BYD ដែលអាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED រចនាជារាងអក្សរ T ព្រមទាំងថាសកង់ស្ព័រទំហំធំ  ព្រមទាំងបំពាក់បច្ចេកវិទ្យាបើកបរដ៏ឆ្លាតវៃ Xpeng intelligent driving technology ផងដែរ ។ ខណៈផ្នែកខាងក្នុងក្រុមហ៊ុនមុនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់របស់ Tesla ប្រើជាឡានប៉ូលីស កំពុងទទួលការបញ្ជាទិញ នឹងចាប់ផ្តើមចែកចាយនៅចុងឆ្នាំនេះ

[បរទេស] ភីកអាប់អគ្គិសនីសុទ្ធរបស់ Tesla ត្រូវបានបំពាក់បន្ថែមជាមួយនឹងឧបករណ៍ជាច្រើនដើម្បីប្រើប្រាស់សម្រាប់ក្រុមប៉ូលីស ចេញពីក្រុមហ៊ុន UP.FIT ដែលមាន ៣ម៉ូដែលដូចជា Patrol Admin និង Tacitcal ជាមួយនឹងការធ្វើឲ្យប្រសើរឡើងជាពិសេសសម្រាប់ក្រុមអនុវត្តច្បាប់ កំពុងទទួលការបញ្ជាទិញ ហើយរំពឹងថានឹងចាប់ផ្តើមចែកចាយនៅចុងឆ្នាំ ២០២៤ ។

UP.FIT Cybertruck ទាំង ៣ម៉ូដែលនេះ អាចបើកបរបានចម្ងាយ ៥៤៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រប្រើរយៈពេល ២,៦វិនាទីប៉ុណ្ណោះ ។

រថយន្ត​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ថាសកង់ទំហំ ១៨អ៉ីញរចនាឡើងយ៉ាងពិសេស ព្រមទាំងភ្លើង​សញ្ញារបស់ប៉ូលីស ស៊ីរ៉ែន និង​ប្រព័ន្ធ PA ។ លើសពីនេះ UP.FIT ក៏មានកន្លែងសម្រាប់ផ្ទុកឧក្រិដ្ឋជន ទ្រុងទុកសម្រាប់សត្វឆ្កែរបស់ប៉ូលីស ឬបន្ទប់ឯកទេសដែលប្រើសម្រាប់រក្សាទុកអាវុធ ឧស្ម័ន។ ក្នុងនោះ UP.FIT និយាយថា Tesla Cybertruck ក៏អាចប្ដូរតាមបំណងសម្រាប់បេសកកម្ម យុទ្ធសាស្ត្រ យោធ និងជួយសង្គ្រោះផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+