ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Note Autech អាប់ឌែតថ្មីគ្រោងវៃចេញនៅទីផ្សារជប៉ុនជាមួយតម្លៃក្រោម២មុឺនដុល្លារ​

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការការកែកុនថ្មីបន្ថែមសម្រាប់រថយន្ត Nissan Note Autech Crossover បន្ទាប់ពីបង្ហាញខ្លួនអស់រយៈពេល៣ឆ្នាំក្នុងប្រទេសជប៉ុន ហើយគ្រោងបង្ហាញជាផ្លូវការជាថ្មីនៅខែកញ្ញា ឆ្នាំ២០២៤ នេះ ជាមួយតម្លៃលក់ចាប់ពី ១៧,៥៤៤ ដល់ ១៩,៤៩៧ ដុល្លារសហរដ្ធអាមេរិកនៅក្នុងប្រទេសជប៉ុន ។

ចំពោះផ្នែកខាងមុខ រថយន្តនេះទទួលបានការអាប់ដេតថ្មីដោយមាន ប៉ាណាខាងមុខភ្ជាប់ដោយកាងខាងមុខធំជាងមុនចំណែកឯភ្លើង (DRLs) ពណ៌ខៀវត្រូវបានដាក់នៅខាងក្រោមភ្លើង LED fog lights វិញ។ សម្រាប់ផ្នែកខាងក្រោយនិងផ្នែកខាងក្រោមវិញទទួលបាន កាង​ កំបាំង និងស្តុំភ្លើងសញ្ញាថ្មី​ ព្រមទាំងប្រើប្រាស់ថាសកង់ទំហំ ១៦អ៊ីញ របស់ Autech​​ និងអាប់ឌែតបាតខាងក្រោមរបស់រថយន្តខ្ពស់ជាងមុន ២៥ មីលីម៉ែត្រ ផងដែល។ បើនិយាយពី​ពណ៌ខាងក្រៅវិញរថយន្តថ្មីនេះមកជាមួយនឹងពណ៌ទង់ដែងស្រស់ ពណ៌ស្រមោលទឹកប៊ិច និងពណ៌ខៀវជាដើម។​

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញរថយន្តនេះដំណើរការដោយ ៖

  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ និងម៉ូទ័រអគ្គិសនី១​ប្រភេទនៅផ្នែកខាងមុខ អាចផលិតកម្លាំងសរុបបានចំនួន ១១៦ សេះ ប្រើប្រាស់ប៉ុង១ 2WD។
  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ និងម៉ូទ័រអគ្គិសនី១​ប្រភេទនៅផ្នែកខាងក្រោយ អាចផលិតកម្លាំងសរុបបានចំនួន ១៨១ សេះ ប្រើប្រាស់ប៉ុង២ AWD។

សម្រាប់ផ្នែកខាងក្នុងកាប៊ីនវិញមានបំពាក់ប្រអប់តាបឡូនិងគ្លប់ក្រោយធំជាងមុន គ្រឿងសម្ភារៈដែលធ្វើឡើងពីស្បែកនិងប៉ាក់ដោយដៃ កុងទ័រឌីជីថលទំហំ 7 អ៊ីញ អេក្រង់ព័ត៌មានកម្សាន្តទំហំ 9 អ៊ីញ និងបន្ថែមនូវប្រព័ន្ធបើកបរសុវត្ថិភាពកម្រិតខ្ពស់ ADAS ជាច្រើនផងដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខា​ខេត្តបាត់ដំបង ផ្លាស់ទីតាំងថ្មី ហើយធំជាងមុន

ការសម្ពោធជាផ្លូវការទីស្នាក់ការ​ សាខាខេត្តបាត់ដំបង បានប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ ដោយមានការចូលរួម ក្រោមអធិបតិភាពរបស់ឯកឧត្តម ផេង​ សិទ្ធិ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ  អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ថ្នាក់ដឹងក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)​ និងភ្ញៀវកិត្តិយសជាច្រើនបានចូលរួមកម្មវិធីសម្ពោធន៍ជាផ្លូវការក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខា​ខេត្តបាត់ដំបង។

យោងតាមប្រសាសន៍របស់លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានអោយដឹងថា៖

“ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានចាប់ផ្តើមពង្រីកទីផ្សារ តាមរយៈការសាងសង់សាខាលក់រថយន្តថ្មីជាផ្លូវការនៅក្នុងខេត្តបាត់ដំបងចាប់តាំងពីឆ្នាំ ២០១១ ដោយសារការសង្កេតឃើញពីការគាំទ្ររបស់អតិថិជន រួមជាមួយសក្តានុពលសេដ្ឋកិច្ចនៃខេត្តបាត់ដំបង។ ក្នុងរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន តូយ៉ូតា នៅតែបន្តអាជីវកម្មរបស់ខ្លួនយ៉ាងរឹងមាំ នៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ជាមួយនឹងកំណើននៃការលក់រថយន្ត និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន។ លើសពីនេះទៅទៀតក្រុមហ៊ុន តូយ៉ូតា ក៏បានរួមចំណែកក្នុងការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ដែលជាផ្នែកមួយនៃការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងវិស័យយានយន្តនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ទីតាំងថ្មីរបស់ក្រុមហ៊ុន តូយ៉ូតា​ (ខេមបូឌា) ​សាខា​ខេត្តបាត់ដំបង ត្រូវបានសាងសង់ឡើងដោយបំពាក់ជាមួយនឹងគ្រឿងបរិក្ខារថ្មីៗ កន្លែងតាំងបង្ហាញរថយន្តដ៏ធំទូលាយ ដែលនឹងផ្តល់នូវបទពិសោធន៍ថ្មី រួមជាមួយអារម្មណ៏​ស្រស់ស្រាយ និងផាសុកភាពជូនដល់អតិថិជន។

លើសពីនេះទៅទៀត បុគ្គលិកគ្រប់រូបក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការប្រឹក្សារយោបល់អំពីរថយន្តថ្មី និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)​ ​ជូនដល់អតិថិជនដែលនៅក្នុងខេត្តបាត់ដំបងផ្ទាល់ ក៏ដូចជាអតិជនដែលមកពីបណ្តាខេត្តមានព្រំប្រទល់ក្បែរខេត្តបាត់ដំបងផងដែរ។

ជាទីបញ្ចប់ តាងនាមឲ្យក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនតូយ៉ូតា ទាំងអស់ ដែលតែងតែគាំទ្រ និងជឿទុកចិត្ត ទៅលើគុណភាព ក៏ដូចជាសេវាកម្ម របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលរួមមានដូចជា៖

  • សេវាកម្មលក់រថយន្តថ្មី
  • សេវាកម្មជួសជុល និងប្តូរគ្រឿងបន្លាស់រថយន្តតូយ៉ូតា និង Lexus
  • សេវាកម្មបង់រំលោះពីក្រុមហ៊ុន តូយ៉ូតា ហ្វាយនែន
  • សេវាកម្មដោះដូររថយន្តចាស់យករថយន្តថ្មី
  • និង សេវាកម្មជួលរថយន្ត (Rent Plus)

គួរបញ្ចាក់ដែរថា អគារតាំងបង្ហាញរថយន្ត​​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ​ ៥​ សង្កាត់រតនៈ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង សំរាប់ពត៌មានលម្អិត សូមទំនាក់ទំនង ០១៧ ៣៣៣ ២៤១ / ០១៧ ៣៣៣ ៤៤១ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Qin L សេរ៊ីឆ្នាំ២០២៤ បង្ហាញខ្លួននៅចិនតម្លៃអត់ដល់ ២មុឺនដុល្លារផង ប៉ុន្តែប្រើ Hybrid

[ទីផ្សារចិន] ជាមួយគ្នានិងការបង្ហាញរថយន្ត BYD Seal 06 ជាផ្លូវការ ក្រុមហ៊ុនផលិតរថយន្ត BYD ក៏បានបញ្ជេញនូវរថយន្ត BYD Qin L សេរ៊ីឆ្នាំ២០២៤ ប្រភេទ​​​ mid-size​ sedans ប្រើប្រាស់នូវម៉ាស៊ីនកូនកាត់ Plug-in Hybrid ជំនាន់ទី៥ ថ្មីរបស់ BYD ដែលអាចអោយរថយន្តរបស់ខ្លួនអាចបើកបានចម្ងាយ ២ ១០០km ដោយមិនចាំបាច់ឈប់ចាក់សាំង និងសាកថ្មនោះឡើយ។ 

សម្រាប់រថយន្ត BYD Qin L សេរ៊ីថ្មីនេះមានដល់ទៅ ០៦ជម្រើសឯណ្ណោះ ៖

  • DM-i Leading តម្លៃ ១៣​,៧៥០ដុល្លារសហរដ្ធអាមេរិក
  • DM-i Transcendence តម្លៃ ១៥,១៥០ដុល្លារសហរដ្ធអាមេរិក
  • DM-i Leading តម្លៃ ១៦,៥៥០ដុល្លារសហរដ្ធអាមេរិក
  • DDM-i Transcendence តម្លៃ ១៧,៩០០ដុល្លារសហរដ្ធអាមេរិក
  • DM-i Excellence តម្លៃ ១៩,៣០០ ដុល្លារសហរដ្ធអាមេរិក។

សម្រាប់រូបរាងខាងក្រៅរបស់រថយន្តនេះមានពីរជម្រើសគឺពណ៌​សនិងពណ៌​ប្រផេះ ដោយមានប៉ាណាមុខដ៏ធំដូចមាត់របស់សត្វនាគតុបតែងដោយរបាក្រូម៉េដាច់ៗ ចង្កៀងមុខ-ក្រោយរាងស្លីមប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៊ីញសម្រាប់ជម្រើស ៨០គីឡូម៉ែត្រ​ និង​ ១៨ អ៊ីញសម្រាប់ជម្រើស ១២០គីឡូម៉ែត្រ​​ និងទ្វារដៃប្រភេទ Flush-door ជាដើម។

ចំពោះផ្នែកខាងក្នុងនិងប្រព័ន្ធម៉ាសុីនដំណើរការវិញមានលក្ខណៈដូចគ្នាទាំងស្រុងទៅនិងរថយន្ត BYD Seal 06 ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Avatr បញ្ចេញម៉ូដែលថ្មី មានតម្លៃលក់ក្រោម ៣មុឺនដុល្លារ ដើម្បីប្រជែងទីផ្សារពី Tesla Model Y

[បរទេស] ក្រុមហ៊ុន Avatr ដែលស្ថិតក្រោមក្រុមហ៊ុន Huawei បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធម៉ូដែល Avatr 07 ជាផលិតរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្ត Changan និងក្រុមហ៊ុនអាគុយ CATL ជាគូប្រជែងនឹងរថយន្ត Tesla Model Y ដែលមានតម្លៃលក់រំពឹងថាចាប់ពី ២៨ ៩០០ ដុល្លារនៅទីផ្សារប្រទេសចិន ខណៈ Tesla Model Y មានតម្លៃចាប់ពី ៣៥ ១០០ ដុល្លារ ។

Avatr 07 ទទួលបានជម្រើសថាមពលអគ្គិសនីសុទ្ធ ចំនួន ២ម៉ូដែល និងអគ្គិសនី + សាំងចំនួន ២ម៉ូដែល រួមមាន៖

  • ម៉ូដែល BEV បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣៨ សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៩០ សេះ ផ្គួបជាមួយអាគុយប្រភេទ LFP របស់ក្រុមហ៊ុន CATL
  • ម៉ូដែល EREV បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១០ សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៨៥ សេះ ។

ទាក់ទងទៅនឹងការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈស្រដៀងគ្នាទៅរថយន្ត Avatr 11 និង Avatr 12 ជាមួយការឌីស្សាញឲ្យឈ្មោះថា Avatr 2.0 design DNA  ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED រាងជាអក្សរ C-shaped ព្រមទាំងថាសកង់ស្ព័រទំហំដល់ទៅ ២១អ៉ីញ និងចង្កៀងក្រោយ LED មួយឆ្នូតរាងស្លីម ។ ខណៈនៅផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមរយៈពេលមួយឆ្នាំក្រុមហ៊ុន Geely លក់រថយន្ត Geely Galaxy L7 បានចំនួន១០មុឺនគ្រឿងនៅក្នុងស្រុកកំណើត

[ទីផ្សារចិន] យោងការប្រកាសរបស់ក្រុមហ៊ុនផលិតរថយន្ត Geely កាលពីម្សិលមិញនេះ (គិតត្រឹមខែឧសភា ឆ្នាំ២០២៤) ក្រុមហ៊ុនរបស់ចិនមួយនេះបានលក់រថយន្ត Geely Galaxy L7 បានសរុបចំនួន ១០០,០០០គ្រឿង នៅក្នុងប្រទេសកំណើតរបស់ខ្លួន។

គួរបញ្ជាក់ផងដែលថា L7 គឺជារថយន្តដំបូងគេដែលចេញលក់ក្នុងត្រកូល Galaxy និងជារថយន្ត SUV កម្រិតមធ្យមដែលបានប្រកាសចេញជាផ្លូវការកាលពីខែឧសភា ឆ្នាំ២០២៣​ ជាមួយតម្លៃលក់ចាប់ពី ១៩,៥០០ ដល់ ២១,២០០ដុល្លារសហរដ្ធអាមេរិក។

សម្រាប់រថយន្តនេះដំណើរការដោយ hybrid ធ្វើការរួមគ្នាជាមួយម៉ាសុីនសាំុងចំណុះ ១,៥លីត្រ ទំហំ ៤សុីឡាំងនិងម៉ូទ័រអគ្គិសនីចំនួន ២ប្រភេទ អាចបើកបរបានចម្ងាយសរុបចន្លោះពី ១,៣១០គីឡូម៉ែត្រ ទៅ ១,៣៧០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC GS8 ស៊េរីឆ្នាំ២០២៤ មុខមាត់ថ្មី ប្រើបច្ចេកវិទ្យា Hybrid របស់ Toyota បង្ហាញខ្លួននៅប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GAC GS8 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ប្រភេទ Luxury SUV ប្រើប្រាស់បច្ចេកវិទ្យារបស់ Toyota ជាមួយតម្លៃលក់ចាប់ពី ២៦ ០០០ ដុល្លារ ដល់ ៣៤ ២០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

GAC GS8 ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៥២ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២
  • ម៉ាស៊ីនកូនកាត់ Hybrid របស់ Toyota ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged អាចផលិតកម្លាំងបាន ៣៧២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥០១៥ មម ទទឹង ១៩៥០ មម កំពស់ ១៧៨០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៩២០ មម ។ ទាក់ទងនឹងផ្នែកខាងក្រៅមានការរចនាឌីស្សាញបន្ថែមម្រាប់ប៉ាណា និងការផ្នែកខាងមុខថ្មី ចង្កៀងមុខ-ក្រោយ LED និងថាសកង់ស្ព័រផ្តល់នៅរូបរាងកាន់ប្រណិត ។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ កៅអីផ្នែកខាងមុខមានមុខងារម៉ាស្សា និងខ្យល់-កំដៅសម្រាប់ជួរ ២ ក៏ដូចជាប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេមួយជុំរថយន្តផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely ជាក្រុមហ៊ុនរបស់ចិនដំបូងគេស្ថិតក្នុងក្រុមហ៊ុនទាំង ១០ ដែលលក់ដាច់ជាងគេលើពិភពលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Geely បានវ៉ាដាច់ក្រុមហ៊ុន Mercedes-Benz និង BMW ស្ថិតក្នុងក្រុមហ៊ុនផលិតរថយន្តកំពូលទាំង ១០ដែលមានការលក់ល្អបំផុតទូទាំងពិភពលោកនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ។

ក្នុងនោះ យោងតាមទិន្នន័យចេញពីគេហទំព័រ Nikkei Asia បង្ហាញថានៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ក្រុមហ៊ុន Geely  របស់ប្រទេសចិនដែលជាម្ចាស់ក្រុមហ៊ុន Volvo, Louts រួមទាំង Polestar និង Zeekr លក់រថយន្តបានចំនួន ៧៣០ ០០០ គ្រឿងនៅទូទាំងពិភពលោក កើនឡើង ២៧% បើធៀបនឹងឆ្នាំមុន នឹងបានក្រុមហ៊ុនរថយន្តចិនដំបូងគេដែលជាប់នៅក្នុងបញ្ជីក្រុមហ៊ុនផលិតចំនួន ១០ដែលមានការលក់ល្អបំផុតនៅលើពិភពលោក។

មិនត្រឹមតែប៉ុណ្ណោះ បញ្ជីនៃក្រុមហ៊ុនផលិតរថយន្តធំជាងគេទាំង ២០ របស់ពិភពលោកនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះក៏បានកត់ត្រាការលេចឡើងនៃឈ្មោះជាច្រើនពីឧស្សាហកម្មរថយន្តរបស់ចិនដូចជា BYD, Changan, Chery និង SAIC ។ ក្រុមនៃក្រុមហ៊ុនផលិតរថយន្តកំពូលទាំង ៥ របស់ប្រទេសចិនសម្រេចបាននូវអត្រាកំណើនសរុប ២០% ខណៈដែលសន្ទុះនៃកំណើនសរុបនៃក្រុមហ៊ុនផលិតរថយន្តកំពូលទាំង ២០ បានឈប់ត្រឹមតែ ២% ប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ BYD Seal 06 សេរ៊ីឆ្នាំ២០២៤ ប្រើHybrid បង្ហាញខ្លួនជាផ្លូវការជាមួយតម្លៃខ្ទង់១មុឺនដុល្លារស្តើងប៉ុណ្ណោះក្នុងទីផ្សារចិន

[ទីផ្សារចិន] កាលពី​យប់ម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញនូវរថយន្ត BYD Seal 06 ជាផ្លូវការ ប្រភេទកូនកាត់ Plug-in Hybrid ជាមួយតម្លៃលក់ចន្លោះពី ១៣​,៧៥០ ដល់ ១៩,៣០០ ដុល្លារសហរដ្ធអាមេរិក នៅទីផ្សារប្រទេសចិន ។

ក្នុងនោះដែលរថយន្ត BYD Seal 06 សេរ៊ីថ្មីនេះមានដល់ទៅ ០៦ជម្រើសឯណ្ណោះ ៖

  • ប្រភេទ ៨០គីឡូម៉ែត្រ DM-i Deluxe តម្លៃ ១៣​,៧៥០ដុល្លារសហរដ្ធអាមេរិក
  • ប្រភេទ ៨០គីឡូម៉ែត្រ DM-i Prestige តម្លៃ ១៥,១៥០ដុល្លារសហរដ្ធអាមេរិក
  • ប្រភេទ ១២០គីឡូម៉ែត្រ DM-i Prestige តម្លៃ ១៦,៥៥០ដុល្លារសហរដ្ធអាមេរិក
  • ប្រភេទ ១២០គីឡូម៉ែត្រ DM-i Premium តម្លៃ ១៧,៩០០ដុល្លារសហរដ្ធអាមេរិក
  • ប្រភេទ ១២០គីឡូម៉ែត្រ DM-i Flagship តម្លៃ ១៩,៣០០ ដុល្លារសហរដ្ធអាមេរិក។

BYD Seal 06 មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៤៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៩០ ម.ម បំពាក់ជាមួយម៉ាស៊ីន Plug-in hybrid (DM-i 5.0) ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី ២​ ប្រភេទគឺប្រភេទ​ ១៦០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ១៥,៨៧៤ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ៣១៤ សេះ និងប្រភេទ ១២០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ១០,០៨ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ២៦៣ សេះ អាចបើកបរបានចម្ងាយពី ៨០ គីឡូម៉ែត្រ ទៅ​ ១២០ គីឡូម៉ែត្រ ដោយមិនប្រើសាំង ខណៈមានកម្រិតស៊ីប្រេងត្រឹមតែ ២,៩ លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ នៅតែប្រើប្រាស់ការឌីស្សាញ BYD Ocean series ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៊ីញសម្រាប់ជម្រើស ៨០គីឡូម៉ែត្រ​ និង​ ១៨ អ៊ីញសម្រាប់ជម្រើស ១២០គីឡូម៉ែត្រ​​ និងប្រើប្រាស់ដៃទ្វារប្រភេទ semi-hidden ជាដើម ។

ចំពោះផ្នែកខាងក្នុង បានរួមមកជាមួយគ្រឿងបរិក្ខាស្តង់ដារមួយចំនួនរួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ និងអេក្រង់បញ្ជាព័ត៌មាន touchscreen ទំហំ ១៥,៦ អ៊ីញ អាចភ្ជាប់មុខងារ Android Auto/Apple CarPlay, កន្លែងសាកថ្មឥតខ្សែ, ម៉ាស៊ីនត្រជាក់អូតូ, កៅអីក្តៅ-ត្រជាក់, ការ​កែប្រែកៅអីបើកបរ ៨​ ចំនុច និងប្រព័ន្ធជំនួយការបើកបរ ADAS ជាច្រើនផងដែររួមមាន ពោងសុវត្ថិភាពចំនួន ៦ ចំនុច, ប្រព័ន្ធកំណត់ល្បឿន, ប្រព័ន្ធជំនួយពេលឡើង-ចុះចំណោត,  និង កាមេរ៉ាមើលមួយជុំរថយន្ត ៣៦០ ដឺក្រេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ បានបង្ហាញខ្លួនជាផ្លូវការហើយ​!

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការនូវកំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង ១,៥០០ នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The Premier Center Sen Sok ។

កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ត្រូវបានទទួលស្គាល់ពីអតិថិជនហ្វដជាច្រើនអំពីសមត្ថភាពរបស់រថយន្ត បច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច ១០វគ្គអូតូ (E-Shifter)​  ដែលនាំមកនូវបច្ចេកវិទ្យាទំនើបផ្សេងៗដូចជា ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ (T) និង​ប្រព័ន្ធចាកចេញពីចំណតដោយស្វ័យប្រវត្ត រួមទាំងមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាព​របស់​រថយន្តដោយ​មាន​ការបំពាក់នូវបូម FOX ២,៥អ៉ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់​ទៅតាមស្ថានភាពផ្លូវនីមួយៗទាំងអស់។

នៅក្នុងកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ Ford Ranger Raptor ជាកំពូលរថយន្ត Pick-up ដែលគ្មានរថយន្ត  Pick-up ណាអាចប្រៀបផ្ទឹមបានដោយសារតែមានបច្ចេកវិទ្យាទំនើបលើសគេ ដូចជាជម្រើស​ម៉ាស៊ីន​សាំង​ នោះគឺយើងអាចកំណត់សំឡេងរថយន្តបាន នឹងមានបូមអេឡិចត្រូនិចដែលដូចទៅនឹងរថយន្ត​ស្ព័រអញ្ចឹង ដែលមិនត្រឹមតែអាចបើកបរក្នុងទីក្រុងនោះទេ រថយន្តនេះគឺអាចបត់បែនបានគ្រប់កាលៈ​ទេសៈ ហើយរថយន្តនេះក៏មានអ្នកជំនាញបានយកទៅកែឆ្នៃ ដើម្បីប្រកួតក្នុងកម្មវិធីប្រណាំងរថយន្ត Off-Road ផងដែរ ដោយអាចបើកក្នុងល្បឿនលឿនបានដល់ទៅ ១៩៨ គីឡូម៉ែត្រ/ម៉ោងឯណោះ និងអាចរក្សា​លំនឹងបានយ៉ាងល្អឥតខ្ចោះ។ លើសពីនេះទៅទៀត រាល់អតិថិជនដែលបានទិញរថយន្ត ហ្វដ គឺនឹង​ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដែលនេះគឺជាការផ្តល់ជូនទៅកាន់អតិថិជនវិញ ក៏ដូចជា​ការ​ផ្តល់​​​នូវទំនុកចិត្តទៅកាន់អតិថិជនក្នុងការប្រើប្រាស់រថយន្ត ហ្វដ”

លោក ម៉ៃឃើល ហ្វ្រីមែន (Mr. Michael Freeman) អ្នកជំនាញខាងប្រណាំងឡាន Off-Road បានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាមានសេចក្តីរីករាយជាខ្លាំងដែលបានចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ ដែលយើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ ដើម្បីបង្ហាញអំពីសមិទ្ធផល​ដែល​រថយន្ត Ranger Raptor របស់យើងទទួលបាន ក្នុងការប្រកួតក្នុងកម្មវិធីប្រណាំងរថយន្ត Off-Road​ (Asia Cross Country Rally)។ ដោយសារកម្លាំងម៉ាស៊ីន ភាពរឹងមាំ និងបច្ចេកវិទ្យាទំនើបរបស់រថយន្ត Ranger Raptor ទើបធ្វើ​អោយយើងទទួលបានជ័យជំនះ​ក្នុងការប្រកួត និងមិនគ្មាន​ឧបសគ្គណា​ដែល​​ជាកង្វល់សម្រាប់រថយន្ត Ranger Raptor នោះទេ។”

កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ គឺមាន DNA ជាកំពូលរថយន្ត Off-Road Performance ដែលមានសមត្ថភាពខ្ពស់ក្នុងការបើកបរគ្រប់កាលៈទេសៈ និងគ្មានឧបសគ្គអ្វីដែលជាកង្វល់សម្រាប់រថយន្ត Ford Ranger Raptor​ នោះទេ ដោយក្រោមការ​ធ្វើតេស្តជាច្រើន​ពី​ក្រុមអ្នកជំនាញ ​Ford Performance គឺយើងទទួលបាននូវរថយន្តមួយដែលមានសមត្ថភាពយ៉ាងអស្ចារ្យនៅលើដងផ្លូវ ដោយបំពាក់មកនូវបំពង់ស៊ីមុំាងភ្លោះដែលអាចកំណត់នូវសំលេងបាន និងរួមទាំងបំពាក់នូវយ៉ាន់​កង់អាលុយមីញ៉ូម ១៧អ៉ីញ បូករួមសំបកកង់ក្រាស់ប្រភេទ Off-Road ទំហំ ៣៣អ៉ីញ ដែលអាច​ពុះពារគ្រប់ឧបសគ្គទាំងអស់ដែលមាននៅចំពោះ​មុខ។

ពិសេសជាងនេះទៅទៀត កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ក៏នៅតែបន្តបំពាក់មកនូវ​​បច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជន និងបង្ហាញអំពីទិន្នន័យ​ផ្សេងៗ​ជា​ច្រើន នៅលើកុងទ័រឌីជីថល ១២,៤អ៉ីញ ដោយមានប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវចំនួន ៧ជម្រើស ដូចជា Normal, Sport, Slippery, Mud/Ruts, Baja, Sand, និង Rock Crawl ភ្ជាប់ជាមួយអេក្រង់ Multi-Touchscreen ១២អ៉ីញ ដែលមានបំពាក់បច្ចេកវិទ្យា SYNC4A ដោយអាចភ្ជាប់ Apple Carplay និង Android Auto តាមរយៈ Wireless បូករួមជាមួយមុខងារភ្លើងបំភ្លឺជុំវិញរថយន្ត ដែលជួយសម្រួលដល់អ្នកប្រើប្រាស់រថយន្តក្នុងករណីត្រួវការភ្លើងបំភ្លឺក្នុងកន្លែងងងឹត និងប្រព័ន្ធគ្រប់​គ្រងប៉ុង អេឡិចត្រូនិច ដោយអាចចាប់ប៉ុងមុខ និងក្រោយ ជាមួយនឹងប្រព័ន្ធកំណត់ការ​បើកបរ​សម្រាប់ផ្លូវឧបសគ្គ និងដំណើរជាមួយប្រព័ន្ធកាមេរ៉ា ១៨០ដឺក្រេ និងកាមេរ៉ា ៣៦០ដឺក្រេ ដែលជួយសម្រួលដល់ការបើកបរ​របស់​អតិថិជន។ល។

លើសពីនេះទៅទៀត កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជាប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត, ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់, ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច និងប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។

កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ មានជម្រើសពណ៌ចំនួន ៦ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌ក្រហម ពណ៌ខៀវ ពណ៌ខ្មៅ ពណ៌ប្រផេះស្ងួត ពណ៌ប្រផេះរលោង និងពណ៌ស។ សម្រាប់តម្លៃនៃរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ជម្រើសម៉ាស៊ីនសាំងគឺ ៧៩ ៩០០ ដុល្លារ ($79,900) និងជម្រើសម៉ាស៊ីនម៉ាស៊ូត គឺ ៧៥ ៩០០ ដុល្លារ ($75,900) សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ: សាខាព្រះមុនីវង្ស 078 999 773,​ សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC Trumpchi GS8 ស៊េរីឆ្នាំ២០២៤ ប្រភេទ៥កៅអី អាប់ឌែតថ្មីបង្ហាញខ្លួនជាផ្លូវការជាមួយតម្លៃ២មុឺនជាងក្នុងប្រទេសចិន

[ទីផ្សារបរទេស] នៅក្នុងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត GAC Trumpchi GS8 ស៊េរីឆ្នាំ ២០២៤ ជាប្រភេទរថយន្ត៥កៅអី អាប់ឌែតថ្មី ជាមួយតម្លៃលក់ចាប់ពី ២៦,០០០ ដល់ ៣៤,២០០ ដុល្លារសហរដ្ធអាមេរិកនៅក្នុងទីផ្សារប្រទេសចិន ។

GAC Trumpchi GS8 ស៊េរីឆ្នាំ ២០២៤ ត្រូវបានដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ GDI Turbocharged អាចផលិតកម្លាំងសរុបបានចំនួន ២៥២សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ៨វគ្គ ប្រើប្រាស់ប៉ុងពីរ Four-wheel drive។
  • ម៉ាស៊ីនកូនកាត់ Toyota Hybrid System  ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ 2.0 លីត្រ Turbocharged និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបានចំនួន ៣៧២សេះ ភ្ជាប់ជាមួយប្រអប់លេខ E-CVT ។

ទាក់ទងនឹងផ្នែកខាងក្រៅ រថយន្ត Trumpchi GS8 ឆ្នាំ ២០២៤ ថ្មីនេះមានរូបរាងសុីវិល័យដែលមានប្រវែងតួខ្លួនសរុប ៥,០១៥ ម.ម ទទឹង ១,៩៥០ ម.ម កំពស់ ១,៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩២០ ម.ម និងបានភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំអមដោយឡូហ្គូល GAC នៅចំកណ្តាល ចង្កៀងមុខ-ក្រោយប្រភេទ LED  ដៃទ្វារប្រភេទ flush-door ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័រល្បឿនឌីជីថលទំហំ 12.3 អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ រួមទាំងមុខងារម៉ាស្សានិងមុខងារជំនួយចង្កេះបួនបែបសម្រាប់អ្នកបើកបរនិងកៅអីអ្នកដំណើរខាងមុខនិងកៅអីកម្តៅសម្រាប់អ្នកដំណើរខាងក្រោយនិងប្រើប្រាស់មុខងារជំនួយការបើកបរកម្រិតខ្ពស់ដែលមានសមត្ថភាពការចុះចតដោយស្វ័យប្រវត្តិ, ចាប់សញ្ញា, ចាប់ហ្វ្រាំងអូតូ, កាម៉េរ៉ា ៣៦០ដឺក្រេ និងមុខងារផ្សេងៗទៀត។ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+