ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC M8 Master ស៊េរីឆ្នាំ ២០២៤ ប្រើ Hybrid បង្ហាញខ្លួនជាផ្លូវការនៅប្រទេសចិនតម្លៃក្រោម ៤មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត GAC M8 Master ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ប្រើ Hybrid នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣៧ ៥៤៨ ដុល្លារ ។

GAC M8 Master ដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥២ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៩៨ ម.ម ទទឹង ១ ៨៨៤ ម.ម កំពស់ ១ ៨២២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ដោយបានភ្ជាប់មកជាមួយការឌីស្សាញដ៏ប្រណិត ដែលមានប៉ាណាទំហំធំស្រោបដោយក្រូម៉េ ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាទ្វារូតសងខាងបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ built-in ADiGO 4.0 រួមទាំងឈីប Qualcomm Snapdragon 8155 អេក្រង់កំសាន្តសម្រាប់អ្នកដំណើរខាងក្រោយ ឧបករណ៍បំពងឡេងម៉ាក YAMAHA ១៦ចំនុច និងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! BYD គ្រោងបង្ហាញរថយន្តប្រើប្រាស់អគ្គិសនីសុទ្ធមួយទៀតក្នុងត្រកូល Seal​ របស់ខ្លួន

[បរទេស] បន្ទាប់ពីធ្វើការបង្ហាញរថយន្ត BYD Seal 06 ជាផ្លូវការរួចមក ពេលនេះក្រុមហ៊ុនផលិតរថយន្ត BYD ក៏បានត្រៀមបញ្ជេញនូវរថយន្ត BYD Seal 07 មួយទៀតប៉ុន្តែប្រើប្រាស់អគ្គិសនីសុទ្ធវិញហើយក៏មានមកជាមួយមុខងារជំនួយការបើកបរថ្មីផងដែល។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨០០ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនី ២​ ប្រភេទគឺប្រភេទម៉ូទ័រអគ្គិសនី១​ ផ្គួបជាមួយអាគុយទំហំ ៦១,៤ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុបចន្លោះពី ១៥០ ​ទៅ ២៣០គីឡូវ៉ាត់​ និងកម្លាំងរមួលចន្លោះពី ៣១០ ទៅ​ ៣៦០ ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប៉ុងមួយ Rear-wheel drive និងប្រភេទម៉ូទ័រអគ្គិសនី២ មុខ-ក្រោយ ផ្គួបជាមួយអាគុយទំហំ ៨២,៥ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ៣៩០គីឡូវ៉ាត់ ប្រើប្រាស់ប៉ុងពីរ All-wheel drive និងអាចបើកបរបានចម្ងាយពី ៥៥០ គីឡូម៉ែត្រ ទៅ​ ៧០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការរចនាផ្នែកខាងក្រៅរថយន្តនេះបំពាក់ដោយប៉ាណាមុខបិតជិតមានសភាពប្រណិតនិងរឹងមាំុ អមដោយចង្កៀងមុខ-ក្រោយ ដំណក់ទឹកដ៏ស្លីមប្រភេទ LED ជាមួយនិងភ្លឺង (DRLs)​ និងដំបូលដែលបំពាក់ដោយរ៉ាដា ព្រមទាំងប្រើប្រាស់មុខងារជំនួយការបើកបរកម្រិតខ្ពស់ផងដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep គ្រោងនឹងផលិតរថយន្តអគ្គិសនីសុទ្ធតម្លៃត្រឹមតែ ២មុឺនដុល្លារជាងប៉ុណ្ណោះ

[បរទេស] យោងតាមគេហទំព័រ CNBC បានឲ្យដឹងថានាយកប្រតិបត្តិក្រុមហ៊ុន Stellantis លោក Carlos Tavares បានបញ្ជាក់ថា ក្រុមហ៊ុន Jeep គ្រោងនឹងផលិតរថយន្តអគ្គិសនីសុទ្ធដែលមានតម្លៃ ២៥ ០០០ ដុល្លារនៅក្នុងសហរដ្ឋអាមេរិក ឆាប់ៗនេះ ។

ក្នុងនោះ លោកមិនបានចែករំលែកច្រើនទាក់ទងនឹងរថយន្តអគ្គិសនីថ្មីនេះទេ ប៉ុន្តែកត់សម្គាល់ថាវានឹងមានតម្លៃប្រហាក់ប្រហែលនឹងរថយន្តអគ្គិសនីសុទ្ធ Citroën e-C3 SUV ដែលមានតម្លៃលក់ ២៥ ២០០ ដុល្លារនៅទីផ្សារប្រទេសប៉ារាំង ។

ជាមួយគ្នានេះ រថយន្តអគ្គិសនីសុទ្ធរបស់ Jeep នេះ រំពឹងថាអាចនឹងបំពាក់ម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ១១១ សេះ និងអាគុយទំហំ ៤៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមទាក់ទងទៅនឹងរថយន្តនេះ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Accent ជំនាន់ថ្មី ចេញលក់នៅប្រទេសវៀតណាមតម្លៃចាប់ផ្តើមក្រោម ២មុឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Accent ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ នៅទីផ្សារប្រទេសវៀតណាម ជាមួយតម្លៃលក់ថ្លៃជាងឆ្នាំមុន ពោលគឺមានតម្លៃលក់ចាប់ពី ១៧ ២៤៧ ដុល្លារ ដល់ ២២ ៣៥៥ ដុល្លារ ។

Hyundai Accent ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៥ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ iVT និងលេខដៃ ៦វគ្គ ដោយកម្លាំងរមួលរបស់ម៉ូដែលឆ្នាំ ២០២៤ ខ្លាំងជាងឆ្នាំមុន ១២ ញ៉ូតុនម៉ែត្រ ។

រថយន្តប្រភេទ sedan មានការឌីស្សាញបែបស្ព័រដោយផ្នែកខាងមុខមានប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ១៦អ៉ិញ​ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការអាប់ដេតបន្ថែមដោយបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច និងមុខងារ Auto Hold ខណៈដំបូលកញ្ចក់ Panoramic Sunroof ត្រូវបានដកចេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញម៉ូដែលថ្មីត្រកូល Crown សម្រាប់តែទីផ្សារប្រទេសចិន តម្លៃជិត ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅម៉ូដែលថ្មីរថយន្ត Toyota Crown ដែលមានតម្លៃលក់ចាប់ពី ៣៩ ៣៦៩ ដុល្លារ ដល់ ៤៦ ០០៤ ដុល្លារ សម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ ។

សម្រាប់ Toyota Crown Kluger ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៩ សេះ និងកម្លាំងរមួល ២៣៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២
  • ម៉ាស៊ីន Hybrid ធ្វើការជាមួយម៉ាស៊ីនចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៤៦ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ប្រភេទបើកបរប៉ុង ២ ។

ទាក់ទងទៅនឹងរួបរាងផ្នែកខាងក្រៅវិញ ទទូលបានប៉ាណា និងរន្ធខ្យល់រចនាថ្មី ចង្កៀងមុខ-ក្រោយ LED ក៏ឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ ។ ចំពោះនៅផ្នែកខាងក្នុងជាប្រភេទកាប៊ីន ៣ជួរ ៧កៅអី បំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ គាំទ្រដោយឈីប Qualcomm 8155 ក៏ដូចជាប្រព័ន្ធបញ្ជាដោយសំឡេងជាដើម ។ លើសពីនេះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃកម្រិតខ្ពស់ Toyota Pilot ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW ចាប់ដៃគ្នាជាមួយ Ford ផលិតរថយន្ត Van សេរ៊ីថ្មីហើយគ្រោងចេញលក់នៅលើទីផ្សារនៅឆ្នាំក្រោយ

[បរទេស] កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនូវរូបភាពមួយចំនួននៃរថយន្ត Volkswagen Transporter T7 សេរ៊ីឆ្នាំ២០២៥ របស់ខ្លួនហើយគ្រោងចេញលក់នៅលើទីផ្សារនៅក្នុងត្រីមាសទី១ នៅឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែលថាក្រុមហ៊ុន Volkswagen បានចាប់ផ្តើមលក់រថយន្ត Transporter T7 នេះរួចហើយនៅអឺរ៉ុប ជាមួយនឹងតម្លៃលក់ចាប់ពី ៣៣,៩៤២ដុល្លារសហរដ្ឋអាមេរិក ហើយរថយន្តនេះនឹងធ្វើការផលិតឡើងជាបន្តបន្ទាប់ទៀតដើម្បីផ្គត់ផ្គង់ទីផ្សាររបស់ពិភពលោកនៅឯរោងចក្រ Ford Otosan ក្នុងប្រទេសទួរគីដែលរួមសហការណ៍ជាមួយក្រុមហ៊ុន Ford Transit/Tourneo Custom ដើម្បីជំនួសកន្លែងរបស់រថយន្តវេនដ៏ពេញនិយមគឺ Volkswagen Transporter T6.1។

រថយន្តនេះត្រូវបានរំពឹងថានឹងមានប្រវែងតួខ្លួនសរុប ៥,០៥០ ម.ម ដល់​ ៥,៤៥០ ម.ម ទទឹង ៣,១០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,៥០០ ម.ម ដែលដំណើរការដោយម៉ាស៊ូត, Hybrid និងអគ្គិសនីសុទ្ធ។ ចំពោះការប្រើប្រាស់ម៉ូទ័រអគ្គិសនីសុទ្ធអាចផលិតកម្លាំងសរុបបានចំនួន ១០៨សេះ ទៅ ២១៨សេះ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរថយន្តនេះនឹងទទួលបានការរចនាយ៉ាន់កង់ស្ព័រថ្មីដែលមានទំហំចាប់ពី​ ១៦អ៊ីញ​ ដល់ ១៩អ៊ីញ ភ្លឺរលោងចាំងផ្លេក។ ចំពោះផ្នែកខាងក្រោយវានឹងទទួលបានចង្កៀងរាងស្លីមប្រភេទ LED​ ទាំងសងខាង ជាមួយគ្លប់ទ្វារក្រោយ ១ ឫក៏ ២ ដូចទៅនឹងរថយន្តវេនផ្សេងៗទៀតដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD និង Geely តឹងសរសៃកដាក់គ្នាដោយសាររឿងមួយនេះ

[បរទេស] កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុនផលិតរថយន្ត BYD បានដាក់បញ្ចេញជាផ្លូវការនៅរថយន្ត BYD Qin L ប្រើបច្ចេកវិទ្យា DM-o Plug-in hybrid ជំនាន់ទី ៥ ជាមួយកម្រិតស៊ីប្រេង ២,៩លីត្រ/១០០ គីឡូម៉ែត្រ បើកបរបានចម្ងាយ ២១០០ គីឡូម៉ែត្រនៅពេលចាក់ និងសាកថ្មពេញ ជាពិសេសម៉ាស៊ីនកំដៅដែលមានប្រសិទ្ធភាពបំផុតរបស់ពិភពលោក ៤៦,០៦% ។

 

ក្នុងនោះ ក្រុមហ៊ុន Geely បានឆ្លើយតបថានេះមិនមែនជាការពិតទេ ហើយថាម៉ាស៊ីនដែលមានប្រសិទ្ធភាពបំផុតគឺ ៤៦,១% ។ លើសពីនេះ Geely ថែមទាំងបានបង្ហាញពីវិញ្ញាបនបត្រជាភាសាចិន និងភាសាអង់គ្លេសពីមជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យារថយន្តចិន CATARC ដើម្បីបញ្ជាក់តួលេខ។

 

សម្រាប់វិញ្ញាបនបត្រអំពីម៉ាស៊ីន BHE15 Plus ដែលមានប្រសិទ្ធភាពកម្ដៅ ៤៤.២៦% បង្ហាញពីកាល នៅខែកក្កដា ឆ្នាំ ២០២៣ ប៉ុន្តែបច្ចុប្បន្នម៉ាស៊ីនមិនត្រូវបានប្រើទេ ដោយជាផ្នែកនៃការអភិវឌ្ឍនៃប្រព័ន្ធ NordThor PHEV ជំនាន់ថ្មីដែលនឹងចេញនៅឆ្នាំក្រោយ។

Li Yunfei GM នៃនាយកដ្ឋាន BYD Group PR  ក៏បានធ្វើការឆ្លើយតបទៅវិញថា  នេះគឺជា “ផលិតកម្មដ៏ធំ ផលិតកម្មទ្រង់ទ្រាយធំ ដែលមានបញ្ចេញជាសាធារណៈ បន្ថែមពីនេះ ញ្ញាបនបត្រ CATARC មជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យារថយន្តចិន បានបង្ហាញថា ម៉ាស៊ីនរបស់ BYD ពិតជាមានប្រសិទ្ធភាពបំផុតរបស់ពិភពលោក ៤៦,០៦% ពិតមែន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac Optiq សេរ៊ីឆ្នាំ២០២៥​ ប្រើអគ្គិសនីសុទ្ធឯតម្លៃ៥មុឺនដុល្លារជាងនៅសហរដ្ឋអាមេរិក

[បរទេស] កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Cadillac Optiq សេរ៊ីឆ្នាំ២០២៥ ប្រើអគ្គិសនីសុទ្ធ ហើយគ្រោងបង្ហាញជាផ្លូវការនៅចុងឆ្នាំនេះជាមួយតម្លៃលក់ប្រមាណ ៥​៤,០០០ ដុល្លារនៅសហរដ្ឋអាមេរិក។

រថយន្តសេរ៊ីថ្មីនេះត្រូវបានផលិតនៅលើគ្រោងឆ្អឹង  Ultium platform ដែលប្រវែងតួខ្លួនសរុប ៤ ៨២០ ម.ម ទទឹង ២ ១២៦ ម.ម កំពស់ ១ ៦៤៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៥៤ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២​ ប្រភេទ ផ្គួបជាមួយអាគុយទំហំ ៨៥គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ៣០០ សេះ និងកម្លាំងរមួល ៤៧៩ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប៉ុងពីរជាស្តង់ដា All-wheel drive អាចបើកបរបានចម្ងាយពី ៤៨៣គីឡូម៉ែត្រ នៅពេលសាកថ្មពេញ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះមានលក្ខណៈទាន់សម័យដូចគ្នានិង Lyriq  ដែលដោយមានប៉ាណាមុខពណ៌ខ្មៅ ដំបូល Panoramic ព្រមទាំងប្រើប្រាស់ទ្វារដៃប្រភេទ flush-mounted ជាដើម។

សម្រាប់កាប៊ីន​ខាង​ក្នុងវិញមាន​បំពាក់​ទៅ​ដោយ​គ្រឿងសម្ភារៈបរិក្ខារដែលធ្វើឡើងពី​ស្បែក អេក្រង់បញ្ជាព័ត៌មានទំហំ ៣៣អ៊ីញ និង​ប្រព័ន្ធប្រព័ន្ធអូឌីយ៉ូ AKG ១៩ចំនុច និងប្រព័ន្ធជំនួយអ្នកបើកបរផ្សេងទៀតដែលមានសមត្ថភាព កំណត់ល្បឿនអូតូ​ ចាប់សញ្ញា ជូនដំណឹង និងគ្រប់គ្រងការបើកបរជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកស្គាល់រថយន្តទាំង ១០ម៉ូដែលប្រើ Hybrid ស៊ីសាំងតិចជាងគេក្នុងឆ្នាំ ២០២៤

[បរទេស] យោងតាមគេហទំព័រសារព័ត៌មាន Motor1.com បានធ្វើការបង្ហាញនៅរថយន្តប្រើម៉ាស៊ីនកូនកាត់ Hybrid ទាំង ១០ ម៉ូដែលមានការសន្សំសំចៃប្រេងឥន្ធនះល្អជាងគេនៅក្នុងឆ្នាំ ២០២៤ ។ ខាងក្រោមនេះ ជាម៉ូដែលឆ្នាំ ២០២៤ ទាំង ១០មានកម្រិតស៊ីប្រេងតិចជាងគេ៖

Toyota Prius
  • ១) Toyota Prius ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៤,១ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
  • ២) Hyundai Elantra ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៤,៣ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
  • ៣) Kia Niro ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៤,៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
  • ៤) Toyota Camry ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៤,៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
  • ៥) Toyota Corolla ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៤,៧ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
  • ៦) Honda Accord  ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៤,៩ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
  • ៧) Hyundai Sonata ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
  • ៨) Lexus ES 300h ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៥,៣ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
  • ៩) Kia Sportage ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៥,៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
  • ១០) Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៥,៦ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕
Kia Niro
Toyota Corolla Hybrid
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser Prado ស៊េរីឆ្នាំ ២០២៥ ទទួលបានមុខមាត់ថ្មី ចេញលក់នៅអូស្រ្តាលីតម្លៃខ្ទង់ ៦មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Land Cruiser Prado ស៊េរីឆ្នាំ ២០២៥ ទទួលបានមុខមាត់ថ្មី មានតម្លៃលក់ចាប់ពី ៦៦ ១៧៨ ដុល្លារ ។

Toyota Land Cruiser Prado ម៉ូដែល Kakadu ទទួលបានតែជម្រើសម៉ាស៊ីនកូនកាត់ V-Active mild-hybrid 48V system ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។

ទាក់ទងទៅនឹងរូបរាងផ្នែកខាងក្រៅវិញ ម៉ូដែលនេះទទួលបានប៉ាណាមុខថ្មីរចនាបែបបញ្ឈរ ជាមួយឡូហ្គោ Toyota នៅចំកណ្តាល អបសងខាងដោយចង្កៀងមុខ LED រាងស្លីមជាការយកលំនាំចេញពី Prado ជំនាន់មុន ព្រមទាំងថាសកង់ស្ព័រទំហំដល់ទៅ ២០អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុង អាប់ដេតទៅលើកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំដល់ទៅ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៉ីញ ឧបករណ៍បំពងសំលេងម៉ាក JBL ចំនួន ១៤ចំនុច ដំបូលកញ្ចក់ Panoramic moonroof រួមទាំងកៅអីជំនួន ៧ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+