ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Icon Butterfly រថយន្តប្រភេទ crossover បង្ហាញខ្លួនជាផ្លូវការជាមួយតម្លៃ១មុឺនស្តើងក្នុងប្រទេសចិន

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Geely Icon Butterfly ប្រភេទ crossover ដែលមានតម្លៃប្រមាណ ១៣ ៤០០ ដល់ ១៦ ១០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

រថយន្ត​ Geely Icon Butterfly ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង CMA (Compact Modular Architecture) ដែលមានប្រវែងតួខ្លួនសរុប ៤,៣៥០ ម.ម ទទឹង ១,៨១៥ ម.ម កំពស់ ១,៦២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៦៤០ ម.ម ដំណើរការដោយម៉ាសុីនសាំុងចំណុះ១,៥​លីត្រ Turbocharged បួនសុីឡាំង អាចផលិតកម្លាំងបាន ១៧៨សេះ និងកម្លាំងរមួល​ ២៩០ ញ៉ូតុនម៉ែត្រ ភ្ួាប់ដោយប្រអប់លេខ៧វគ្គអូតូ ជាមួយកម្រិតសុីប្រេងត្រឹមតែ ៦,៣​លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ និងមានសមត្ថភាពអូសទាញដល់ទៅ ២តោន។

សម្រាប់ការរចនាខាងក្រៅរថយន្តនេះមានរូបរាងថ្មីទាំងស្រុងអមជាមួយជម្រើសពណ៏ជាច្រើនដូចជា Fa Grey, Cai Pink, Diamond Gray, Fu White, Sapphire Blue និងដៃទ្វារទាំងសងខាងលឹបចូលក្នុង ជាមួយប៉ាណាមួយផ្ទាំងធំរចនាជារបារក្រូម៉េ ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ​ ១៩អ៊ីញ ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ចង្កូតដៃអក្សរ D ដំបូលថ្មី panoramic sunroof ទំហំ ១,៧ម៉ែត្រការ៉េ មុខងារបញ្ជាដោយប្រើប្រាស់ AI និងប្រព័ន្ធ ADAS កម្រិតទី២ ដែលបញ្ជាតាមរយៈរ៉ាដាចំនួន ១២គ្រាប់ មានដូចជា​ ប្រព័ន្ធជំនួយការចុះចតដោយស្វ័យប្រវត្តិ, ប្រព័ន្ធជំនួយការចុះចតពីចម្ងាយ, ឧបករណ៏ចាប់សញ្ញា, ហ្វ្រាំងអូតូ និងមុខងារផ្សេងៗទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

The All-New Hyundai Santa Fe ឆ្នាំ២០២៤ រូបរាងថ្មីបង្ហាញវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាហើយ

[ភ្នំពេញ, ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤] ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានសេចក្តីរំភើបជាខ្លាំង ក្នុងការបង្ហាញនូវវត្តមានរថយន្ត The All-New Santa Fe​ ឆ្នាំ២០២៤ រចនាប័ទ្មថ្មីទាំងស្រុង ជាផ្លូវការលើកដំបូងក្នុងសន្និសីទសារព័ត៌មាន ដែលបានប្រព្រឹត្តនៅអគារដាក់តាំងបង្ហាញរថយន្តHyundai City Store សាខាច្បារអំពៅ ស្ថិតក្នុង The Park Community Mall។

The All-New Santa Fe ឆ្នាំ២០២៤ ត្រូវ​បាន​រចនា​ឡើង​វិញ​ដោយ​ផ្តោត​លើសុវត្ថិភាព ​ផាសុកភាព និង​បច្ចេកវិទ្យា ព្រមទាំងមានលក្ខណៈពិសេសៗជាច្រើន។ ម៉ូដែល SUV នេះ​បង្កប់នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ចំពោះការច្នៃប្រឌិត គុណភាព និងរចនាប័ទ្ម។

លោក Brian KO នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនខេមកូ ម៉ូធ័រ ខមភេនី បានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការបង្ហាញវត្តមានរថយន្ត Santa Fe ឆ្នាំ២០២៤ រូបរាងថ្មីទាំងស្រុង មកកាន់ទីផ្សារកម្ពុជា។ ម៉ូដែលនេះតំណាងឱ្យការបោះជំហានទៅមុខដ៏ធំសម្រាប់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ទាក់ទងនឹងការរចនា សមត្ថភាព និងបច្ចេកវិទ្យា ហើយវាក៏បង្ហាញពីការយកចិត្តទុកដាក់ក្នុងការបង្កើតយានយន្តដែលបំពេញតម្រូវការ និងការរំពឹងទុករបស់អតិថិជនរបស់យើងផងដែរ”។

លោក Brian KO នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនខេមកូ ម៉ូធ័រ ខមភេនី

The All-New Santa Fe​ ឆ្នាំ២០២៤ ត្រូវបានរំពឹងទុកថានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សាររថយន្តក្នុងកម្ពុជា ជាមួយនឹងការ រចនាថ្មីទាំងស្រុងឡើងវិញតាំងពីរូបរាងផ្នែកខាងក្រៅ ដល់ផ្នែកខាងក្នុងដ៏ប្រណិត ជាពិសេស SUV មួយនេះនឹងផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងជីវិតរវល់ប្រចាំថ្ងៃក្នុងទីក្រុង និងដំណើរកម្សាន្តគ្រួសារ បោះជំរុំលំហែកាយចុងសប្តាហ៍ រឺដំណើរផ្សេងព្រេងផ្លូវឆ្ងាយ។

លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់បានមានប្រសាសន៍ថា” រថយន្តSUVមួយនេះមានភាពល្បីល្បាញ ពេញនិយមមែនទែននៅក្រៅស្រុក ហើយអថិតិជនហ៊ីយ៉ាន់ដាយតែងតែសាកសួរ និងចាប់អារម្មណ៍ជាខ្លាំង ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន​ ក៏ដូចជាទីផ្សាររថយន្តកម្ពុជា ឥឡូវនេះ The All-New Santa Fe​ ឆ្នាំ២០២៤ មានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាហើយ មិនត្រឹមតែរចនារូបរាងខាងក្រៅ និងផ្នែកខាងក្នុងថ្មីឡើងវិញនោះទេ ព្រមទាំងមានកំលាំងម៉ាស៊ីនសាំងធំជាងមុនរហូតដល់ ២,៥លីត្រ ជំនួយដោយ Turboថែមទៀតផង។

កក់ The All-New Santa Fe ឆ្នាំ២០២៤ឥឡូវនេះ ចំណេញ ៣ ០០០ដុល្លារ
ប្រញាប់ឡើង ការផ្តល់ជូននេះសម្រាប់តែក្នុងខែឧសភានេះប៉ុណ្ណោះ។ ទំនាក់ទំនងមកឥឡូវនេះ ទីប្រឹក្សាផ្នែកលក់រីករាយស្វាគមន៍ នឹងជម្រាបជូនរាល់ព័ត៌មានលម្អិត តាមរយៈលេខទូរស័ព្ទ៖ 010 755 133, 097 755 8133 ឬតាមរយៈតេឡេក្រាម៖ https://t.me/HyundaiCamkoHeadofsales

សូមបញ្ជាក់ថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្ម​ដែល​មានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៣សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តផ្ទាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mini John Cooper Works សេរ៊ីឆ្នាំ២០២៤ រូបរាងថ្មី បច្ចេកវិទ្យាថ្មី​ និងប្រព័ន្ធបើកបរថ្មី

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mini បានធ្វើកំណែទម្រង់ថ្មីទៅលើរថយន្ត JCW (John Cooper Works) សេរ៊ីឆ្នាំ២០២៤ របស់ខ្លួនជាមួយរូុបរាងថ្មី បច្ចេកវិទ្យាថ្មី​ និងប្រព័ន្ធបើកបរថ្មី សម្រាប់ការប្រកួត  24 Hours of Nürburgring ជាមួយតម្លៃចាប់ពី ៣៦,៣៩៥ ដុល្លារ ។

គួរបញ្ជក់ផងដែលថារថយន្ត JCW នេះមានពីរជម្រើសម៉ូដែលគឺ៖

  • Hardtop: រថយន្តទ្វារបី ប្រភេទ hatchback  ។
  • Countryman: រថយន្ត SUV​ កម្រិតមធ្យម ប្រភេទ crossover ។

ហើយចំពោះការអាប់ឌែតថ្មីនេះគឺមានតែនៅលើ Hardtop ប៉ុណ្ណោះ។

រថយន្ត Mini John Cooper Works នេះ ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ TwinPower Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៣០០សេះ និងកម្លាំងរមួល​ ៣២០​ ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប្រភេទបើកបរប៉ុងពីរ all-whewl drive សម្រាប់​ Countryman ​និងប្រភេទបើកបរប៉ុង​មួយ front-wheel drive សម្រាប់​ Hardtop ហើយវាអាចរត់ស្ទុះពី ០​ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,៤វិនាទីប៉ុណ្ណោះ។

ចំពោះផ្នែកខាងក្រៅរបស់ John Cooper Works ថ្មីនេះមានបំពាក់លក្ខណៈពិសេសជាច្រើន រួមជាមួយចង្កៀងមុខ-ក្រោយ LED ប្រព័ន្ធជើងក្រោមថ្មី ហ្វ្រាំងធំជាងមុន​ និង ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ ដែលផ្តោតទៅលើការបើកបរនិងការប្រណាំងជាសំខាន់។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់កៅអី និងដៃចង្កូត​ស្ព័ររបស់ JCW ផ្ទាល់ , អេក្រង់កម្សាន្ត Touchscreen ទំហំ ៨,៨អ៊ីញ ហើយក៏មាន Option មុខងារកម្តៅដៃចង្កូត​ និងប្រព័ន្ធ ADAS ជាច្រើនផងដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota លក់រថយន្តក្នុងផ្នែកភីកអាប់បានច្រើនជាងគេនៅត្រីមាសទី ១ ឆ្នាំ ២០២៤ នៅទីផ្សារប្រទេសថៃ

[បរទេស] ការលក់រថយន្តប្រភេទភីកអាប់នៅក្នុងទីផ្សារប្រទេសថៃនៅត្រីមាសទី ១ ឆ្នាំ ២០២៤ ដែលគិតចាប់ពីខែមករា ដល់ខែមេសា ដោយលក់បានចំនួនសរុប ៦០ ៦៥៦ គ្រឿង ខណៈភីកអាប់របស់ក្រុមហ៊ុន Toyota លក់ច្រើនជាងគេ ។ ខាងក្រោមនេះ ជាភីកអាប់ដែលលក់នៅក្នុងប្រទេសថៃ៖

១) Toyota Hilux + Champ ភីកអាប់ទាំង ២ នេះ លក់បានចំនួនសរុប ៧ ៣១២គ្រឿង

២) Isuzu D-Max ភីកអាប់ទាំងលក់បានចំនួនសរុប ៥ ០៤៧ គ្រឿង

៣) Ford Ranger ភីកអាប់ទាំងលក់បានចំនួនសរុប ១ ០០១ គ្រឿង

៤) Mitsubishi Triton ភីកអាប់នេះ លក់បានចំនួនសរុប ៣៥០ គ្រឿង

៥) Nissan Navara ភីកអាប់នេះ លក់បានចំនួនសរុប ២១១ គ្រឿង

៦) Mazda BT-50 ភីកអាប់នេះ លក់បានចំនួនសរុប ១០៤ គ្រឿង

៧) MG Extender ភីកអាប់នេះ លក់បានចំនួនសរុប ៤០ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Maverick សេរ៊ីឆ្នាំ២០២៥​ អាប់ឌែតមុខមាត់ថ្មីគ្រោងបង្ហាញខ្លូនជាផ្លូវការនៅចុងឆ្នាំនេះ

[បរទេស] កាលពីីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford ​បានធ្វើការអាប់ឌែតថ្មីបន្ថែមទៅលើផ្នែកខាងក្រៅនៃរថយន្តភីកអាប់ Ford Maverick សេរ៊ីឆ្នាំ២០២៥​ របស់ខ្លួនដែល Inspired ពីសេរ៊ីឆ្នាំ២០២២ ហើយគ្រោងដាក់់បង្ហាញជាផ្លូវការនៅចុងឆ្នាំនេះ។

រថយន្តនេះ ធំ កាច និងមានពណ៌ខៀវស្រស់ដោយមានប៉ាណាខាងមុខមួយផ្ទាំងធំពណ៌ខ្មៅរលោងរចនាដោយរបារបញ្ឈរជាច្រើនដែលមានឡូហ្គូល Ford នៅចំកណ្តាលអមដោយចង្កៀងមុខប្រភេទ LED​ ជាស្តង់ដារាងអក្សរ L សម្រាប់ផ្នែកខាងក្រោមវិញ កាងខាងមុខមានសភាពធំទូលាយធ្វើឲមានខ្យល់ចេញចូលច្រើនជាមួយនិងចង្កៀងអ័ព្ទ១គ្រាប់នៅសងខាង ប្រើប្រាស់ថាសកង់ “turbofan” ពណ៌ខ្មៅទំហំ ១៩ អ៊ីញ ចង្កៀងក្រោយ LED និងដំបូលពណ៌ខ្មៅជាដើម។

សម្រាប់ព័ត៌មានអំពីកម្លាំងនិងប្រភេទម៉ាសុីននិងផ្នែកខាងក្នុងខាងក្រុមហ៊ុនមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng ចេញលក់រថយន្តប្រើ Plug-in hybrid ជិះ ១០០គីឡូម៉ែត្រស៊ីសាំងអត់ដល់ ១លីត្រ តម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Dongfeng Aeolus L7 ប្រភេទ Plug-in hybrid មានការសន្សំសំចៃខ្ពស់នៅទីផ្សារប្រទេសចិន ដែលមានតម្លៃលក់ចាប់ពី ១៧ ៨០០ ដុល្លារ។

Dongfeng Aeolus L7 ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៣៥៥ សេះ និងកម្លាំងរមួល ៦១៥ ញ៉ូតុនម៉ែត្រ និងមានកម្រិតស៊ីប្រេងត្រឹមតែ ០,៥៦ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។ លើសពីនេះ ក៏បានផ្គួបជាមួយអាគុយទំហំ ៣០,៣២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០៥ គីឡូម៉ែត្រពីថាមពលអគ្គិសនី ព្រមទាំងការសាកថ្មល្បឿនលឿនអាចសាក ពី ៣០-៨០% ប្រើរយៈពេល ២៦ នាទីប៉ុណ្ណោះ ។

រថយន្តប្រភេទ Crossover នេះ មានប្រវែងតួខ្លួនសរុប ៤ ៦៧០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៦២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម ដែលមានឌីស្សាញទៅលើប៉ាណាមុខបិទជិត ចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold  ឧបករណ៍បំពងសំលេងម៉ាក Wind-HiFi ១3ចំនុច កន្លែងសាកថ្មឥតប្រើខ្សែ និងដំ​បូលកញ្ចក់ Panoramic sunroof ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV របស់ Nissan ជំនាន់ថ្មី ប្រើម៉ាស៊ីន e-POWER ចេញលក់នៅប្រទេសជប៉ុនតម្លៃខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Serena e-POWER Autech ជំនាន់ទី ២ ប្រភេទ MPV ដែលរួមបញ្ចូលគ្នារវាងថាមពលអគ្គិសនី និងប្រេងសាំង ជាមួយតម្លៃលក់ចាប់ពី ២៦ ៤២៩ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។

រថយន្តនេះ បំពាក់ដោយម៉ាស៊ីន e-Power ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៤ លីត្រ ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានសរុប ១៦៣ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអបលេខអូតូ CVT និងមានកម្រិតស៊ីប្រេងចន្លោះពី ៤-៥លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

Nissan Serena e-POWER Autech មានបំពាក់ប៉ាណាមុខមួយផ្ទាំងអបជាមួយអក្សរ Autech ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៦អ៉ីញ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Nissan 360° Safety Assist ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញជាកាប៊ីន ៣ជួរមាន ៧កៅអី ដោយបានកុងទ័របង្ហាញព័ត៌មានទំហំ ៧អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ឧបករណ៍បំពងសំលេង ៦ចំនុច កន្លែងសាកថ្មឥតប្រើខ្សែ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Silverado​ RST ស៊េរីឆ្នាំ ២០២៤ ប្រើអគ្គិសនីសុទ្ធមានតម្លៃត្រឹមតែ ៩៦ ៤៩៥ ដុល្លារប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការរដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តភីកអាប់ Chevrolet Silverado EV RST ស៊េរីឆ្នាំ ២០២៤ ប្រើអគ្គិសនីសុទ្ធជាមួយតម្លៃត្រឹមតែ ៩៦ ៤៩៥ ដុល្លារសហរដ្ធអាមេរិកប៉ុណ្ណោះ ។

រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធអាចផលិតកម្លាំងសរុុបបានចំនួន ៧៥៤សេះ និងកម្លាំងរមួល ១ ០៦៥ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប៉ុងពីរ All-wheel drive អាចបើកបរបានចម្ងាយ ៧០៨គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចរត់ពី ០ ទៅ ១០០គីឡូម៉ែត្រ ប្រើពេលត្រឹមតែ ៤,១វិនាទី ជាមួយសមត្ថភាពសណ្តោងបានដល់ទៅ ៤ ៥០០​គីឡូក្រាម។

សម្រាប់ការរចនារូបរាងខាងក្រៅវិញមានលក្ខណៈកាច់ដោយភ្ជាប់មកជាមួយប៉ាណាមុខបិតជិតអមដោយឡូហ្គូល Chevrolet នៅចំកណ្តាលនិងប្រព័ន្ធភ្លើង ambient lighting អូសកាត់ពីម្ខាងទៅម្ខាង,​ ចង្កៀងមុខ-ក្រោយ LED​ និងថាសកង់ទំហំ ២៤ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ​ ១៧ អ៊ីញ ភ្ួាប់មកជាមួយមុខងារ Google Assistant, Maps និងកៅអីក្តៅ-ត្រជាក់ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser 10th Victory Edition បង្ហាញខ្លួនជាផ្លូវការជាមួយតម្លៃ៨មុឺនដុល្លារជាងក្នុងប្រទេសអារ៉ាប់រួម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Land Cruiser 10th Victory Edition ប្រភេទ SUV special edition ដើម្បីអបអរជ័យជំនះលើកទី១០ របស់ខ្លូនក្នុងការប្រកួត Dakar Rally ជាមួយតម្លៃលក់ ៨៧ ០៩៥ ដុល្លារសហរដ្ធអាមេរិកក្នុងប្រទេសអារ៉ាប់រួម។

រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ turbocharged V6 អាចផលិតកម្លាំងបាន ៤០៩ សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុងពីរ​ 4-wheel drive របស់ក្រុមហ៊ុន Toyota ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងទៅនឹងរថយន្ត Land Cruiser 300 Black Edition ដោយមានប៉ាណាមួយផ្ទាំងរចនាដោយរបារផ្តេកតុបតែងដោយក្រូម៉េនិងមានឡូហ្គូលរបស់ Toyota នៅចំកណ្តាល, ចង្កៀងមុខ-ក្រោយប្រភេទ LED និងប្រើប្រាស់ថាសកង់ alloy ទំហំ ១៨ អ៊ីញ​ជាដើម។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ, ម៉ាសុីនត្រជាក់បីតំបន់ tri-zone climate control ​និងបំពាក់ដោយគ្រឿងសម្ភារៈបរិក្ខារធ្វើឡើងពីឈើនិងស្បែកសុទ្ធ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Hustler ឆ្នាំ ២០២៤ ប្រើ Hybrid ចេញលក់នៅស្រុកកំណើតតម្លៃតែ ១មុឺនដុល្លារស្តើង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Suzuki Hustler ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ប្រភេទ Hybrid សម្រាប់ទីផ្សារប្រទេសជប៉ុន ដែលមានតម្លៃលក់ចាប់ពី ១១ ២០៨ ដុល្លារ ដល់ ១២ ៥៦០ ដុល្លារ ។

Suzuki Hustler ដំណើរការដោយម៉ាស៊ីនកូនកាត Mild-Hybrid ចំនួន ២ ជម្រើសរួមមាន

  • ម៉ាស៊ីនកូនកាត Mild-Hybrid  ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំង Turbocharged ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៦៧ សេះ និងកម្លាំងរមួល ៩៥ ញ៉ូតុនម៉ែត្រ មានកម្រិតស៊ីប្រេងចន្លោះពី ៤-៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ
  • ម៉ាស៊ីនកូនកាត Mild-Hybrid  ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំង ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៥០ សេះ និងកម្លាំងរមួល ៥៨ ញ៉ូតុនម៉ែត្រ មានកម្រិតស៊ីប្រេងចន្លោះពី ៤-៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ  ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៣៩៥ ម.ម ទទឹង ១ ៤៧៥ ម.ម កំពស់ ១ ៦៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ២៦០ ម.ម ដោយមានការឌីស្សាញផ្នែកខាងក្រៅស្រដៀងគ្នាទៅនឹង Suzuki Jimny ជាមួយប៉ាណាអបដោយចង្កៀងមុខរាងមូល LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ, ថាសកង់ទំហំ ១៥អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto កៅអីមុខងារកំដៅ ប៊ូតុង Start/Stop ប្រើជា smartkey និងឧបករណ៍បំពងសំលេង ៦ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+