ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ខ្នាតកណ្តាល Ram 1200 ស៊េរីឆ្នាំ ២០២៤ បង្ហាញខ្លួននៅប្រទេសមុិកសិក​ជាមួយតម្លៃក្រោម ៣មុឺនដុល្លារ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ram បានធ្វើការដាក់បង្ហាញចេញនូវភីកអាប់ Ram 1200 ស៊េរីឆ្នាំ ២០២៤ ប្រភេទ Mid-Size Pickup ដែលមានតម្លៃចាប់ពី ២៦ ៧២៩ ទៅ ៤០ ២០៦ដុល្លាសហរដ្ធអាមេរិកនៅប្រទេសមុិកសិក។

សម្រាប់រថយន្ត Mid-Size Pickup នេះមាន ៤ជម្រើស Trims គឺ Tradesman Regular Cab 6MT 4X2, Tradesman Double Cab 6MT 4X2,Bighorn 6AT 4X2 និង Laramie 6AT 4X4 ដំណើរការដោយម៉ាសុីនសាំុងចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៧ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃនិងលេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ១ Rear-wheel drive និងអាចអូសសណ្តោងបានដល់ ៣ ០០០ គីឡូក្រាមឯណ្ណោះ ។

ចំពោះរូបរាងផ្នែកខាងក្រៅរថយន្តនេះមានប៉ាណាមុខមួយផ្ទាំងធំតុបតែងដោយក្រូម៉េដែលមានឡូហ្គូ RAM នៅចំកណ្តាល អមដោយចង្កៀង LED ។ ខណៈព័ត៌មានផ្នែកខាងក្នុងនិងព័ត៌មានផ្នែកខាងក្រៅផ្សេងទៀតក្រុមហ៊ុនមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្អូនប្រុសបង្កើតរបស់ Kia EV9 សាកភ្លើងម្តងរត់បាន ៦០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Kia EV3 គ្រោងនឹងចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសកូរ៉េខាងត្បូងក្នុងខែ កក្កដា ឆ្នាំ​២០២៤ ដែលមានតម្លៃលក់ចាប់ពី ៣០ ០០០ ដុល្លារ ដល់ ៣៥ ០០០ ដុល្លារ ។

Kia EV3 ផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៨៣ ញ៉ូតុនម៉ែត្រ ផ្តល់ជូននៅជម្រើសអាគុយចំនួន ២ រួមមាន អាគុយទំហំ ៥៨,៣ គីឡូវ៉ាត់ម៉ោង និង ៨១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង រួមទាំងបច្ចេកវិទ្យា 400-volt architecture ដោយអាចសាកថ្មពី ១០-៨០% ប្រើរយៈពេល ៣១ នាទី ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣០០ ម.ម ទទឹង ១ ៨៥០ ម.ម កំពស់ ១ ៥៦០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៨០ ម.ម ដោយមានការឌីស្សាញផ្នែកខាងក្រៅស្រដៀងគ្នាទៅនឹង Kia EV9 ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ថាសកង់ស្ព័រទំហំ ១៩អ៉ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និង អេក្រង់កំសាន្ត touchscreen ទំហំ១២,៣​ អ៉ីញជាប្រភេទភ្លោះ ក៏ដូចជាអេក្រង់ទំហំ ៥អ៉ីញសម្រាប់បញ្ជាម៉ាស៊ីនត្រជាក់ ខណៈមុខងារសំខាន់ៗត្រូវបានដាក់នៅលើដៃចង្កូត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានក្រុង ២ជាន់ដ៏ល្បីរបស់ចក្រភពអង់គ្លេស នឹងត្រូវជំនួសវិញដោយឡានក្រុងប្រើអគ្គិសនីសុទ្ធរបស់ BYD

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់ដំណើរនៅរថយន្ត BYD BD11 ប្រភេទរថយន្តក្រុង ២ជាន់ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ សម្រាប់ប្រើប្រាស់នៅទីក្រុងឡុងដ៍ នឹងអាចជំនួសរថយន្តក្រុង Routemaster ដ៏ល្បីល្បាញរបស់ទីក្រុងឡុងដ៍ ប្រភេទ Hybrid នៅចុងឆ្នាំ ២០២៤ នេះ ។

BYD BD11 បំពាក់អាគុយប្រភេទ BYD Blade battery ទំហំដល់ទៅ ៥៣២ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៦៤៤ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន 500-volt charging ដែលអាចដោតខ្សែសាក ២ ក្នុងពេលតែមួយ ។

BYD BD11 ត្រូវបានអភិវឌ្ឍឡើងជាពិសេសសម្រាប់ទីក្រុងរបស់ចក្រភពអង់គ្លេស ដោយប្រើម៉ូទ័រអគ្គិសនី hub ចំនួន ៤ ជាមួយប្រព័ន្ធ active suspension ផ្តល់នៅសុវត្ថិភាពអ្នកដំណើរតាមរយៈការប្រើប្រាស់មុខងារជំនួយអ្នកបើកបរ ដូចជាប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។

ក្នុងនោះ រថយន្តក្រុងរបស់ BYD eBuses ចំនួន ១ ៨០០ គ្រឿងដែលកំពុងដំណើរការនៅលើផ្លូវនៅចក្រភពអង់គ្លេសអាចកាត់បន្ថយការបំភាយឧស្ម័ន CO2 ចំនួនដល់ទៅ ១៣៧ លានតោន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda និង Dongfeng ចាប់ដៃគ្នាផលិតរថយន្តអគ្គិសនី ត្រៀមវៃលុកទីផ្សារប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Honda-Dongfeng បានធ្វើការដាក់បង្ហាញចេញជាដំបូងនៅរថយន្តអគ្គិសនីសុទ្ធរបស់ពួកគេគឺម៉ូដែល Lingxi L នឹងគ្រោងនឹងចេញលក់ជាផ្លូវការនៅពាក់កណ្តាល ឆ្នាំ ២០២៤ ក្នុងប្រទេសចិន ។

រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ នៅផ្នែកខាងមុខ អាចផលិតកម្លាំងបាន ២១៥ សេះ ផ្គួបជាមួយអាគុយទំហំ ៥៩,២២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

Lingxi L មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៨៤៥ ម.ម កំពស់ ១ ៥០៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣១ ម.ម មានលក្ខណៈបែបស្ព័រដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED បែបអនាគតអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មីទំហំ ១៩អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់ touchscreen លាតសន្ទឹងពេញផ្ទៃតាប្លូ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold រួមទាំងប្រព័ន្ធរ៉ាដា ដែលជំនួយទៅលើប្រព័ន្ធសជំនួយការអ្នកបើកបរ Advanced driver assistance កម្រិតខ្ពស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Wagoneer S ប្រភេទ SUV ប្រើអគ្គិសនីសុទ្ធ ត្រៀមចូល showroom នៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Jeep Wagoneer S ប្រភេទ SUV ប្រើអគ្គិសនីសុទ្ធ ជាផ្លូវការដែលគ្រោងនឹងបង្ហាញខ្លួននៅ showroom ទីក្រុងញូ​វ​យ៉​ក​នៅចុងខែនេះ។

រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធអាចផលិតកម្លាំងបាន ៦០០ សេះនិងកម្លាំងរមួល ៨៣៦ ញ៉ូតុនម៉ែត្រ អាចបើកបរពី ០ ទៅ ១០០គីឡូម៉ែត្រ ប្រើពេលត្រឹមតែ ៣,៤​វិនាទីប៉ុណ្ណោះ ។

សម្រាប់រូបរាងខាងក្រៅមានលក្ខណៈបែបស្ព័រ ជ្រុងៗ ភ្ួាប់មកជាមួយប៉ាណាមុខបិទជិតអមដោយរុទ្ធអំពូលពន្លឺចំនួន ៧គ្រាប់, ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង,​ ដំបូល panoramic sunroof​, ប្រព័ន្ធភ្លើង ambient lighting សារ៉េតាមចិត្ត និងដៃទ្វារប្រភេទ flush door ​ជាដើម។ ចំពោះផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហ៊ានសន្យា ហ៊ានធ្វើ! រោងចក្រផលិតសំបកកង់ដំណាក់កាលទី ៣ Sailun នៅកម្ពុជា ត្រៀមបើកដំណើរការជាផ្លូវការឆាប់ៗនេះ (មានវីដេអូ)

[ក្នុងស្រុក] Sailun ដែលជាក្រុមហ៊ុនផលិតសំបកកង់ដំបូងគេបង្អស់ និងធំជាងគេនៅប្រទេសកម្ពុជាប្រើប្រាស់កសិផលជាតិ បាននឹងកំពុងតែសាងសង់រោងចក្រផលិតសំបកកង់ដំណាក់កាលទី៣ ជិតរួចរាល់ហើយ ដែលនេះជាការឆ្លើយតបទៅតាមការសន្យារបស់ខ្លួន នៅក្នុងកម្មវីធីសម្ភោធសំបកកង់ Sailun ដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជា និងតម្រូវការទីផ្សារនាពេលបច្ចុប្បន្នកាលពីខែកុម្ភះ ឆ្នាំ ២០២៤ កន្លងទៅនេះ។


គួរបញ្ជាក់ផងដែរថា រោងចក្រផលិតសំបកកង់ Sailun នៅកម្ពុជានេះ បាននឹងកំពុងសាងសង់នៅលើផ្ទៃដី ១២០ហិចតា ជាមួយទំហំទឹកប្រាក់វិនិយោគប្រមាណ ៧៦០ លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលជារោងចក្រធំជាងគេបំផុតមួយនៅខេត្តស្វាយរៀងផ្ទាល់។ ពិសេសជាងនេះទៅទៀតនោះ រោងចក្រផលិតសំបកកង់ Sailun នៅកម្ពុជា នឹងអាចផលិតសំបកកង់តូច-ធំ បានចំនួនដល់ទៅ ៣៣ លានកង់ បន្ទាប់ពីរោងចក្រដំណាក់កាលទី ៣ នេះត្រូវបានសាងសង់រួចរាល់នៅពេលដ៏ខ្លីខាងមុខនេះ។

សព្វថ្ងៃនេះរោងចក្រផលិតសំបកកង់ Sailun បាននឹងកំពុងចែកចាយស្ទើរតែទូរទាំងពិភពលោក ទៅកាន់ប្រមាណជាជាង ១៨០ប្រទេស និងឈានដល់កម្រិតនៃការចម្រាញ់កៅស៊ូគីមីដល់កម្រិត ១០ ០០០តោន និងមានគម្រោងកែច្នៃកៅស៊ូគីមី ទៅដល់ ៣០០ ០០០ តោនផងដែរ ហើយរោងចក្រផលិតសំបកកង់ Sailun នៅកម្ពុជា ដែលបានបំពាក់បច្ចេកវិទ្យាស្តង់ដារពិភពលោក ក៏កំពុងតែបាននាំចេញទៅលក់នៅលើទីផ្សារប្រមាណជាង ១២០ប្រទេស ដោយក្នុងនោះក៏មានប្រទេសថៃផងដែរ។

ចំពោះការវិនិយោគក្នុងប្រទេសកម្ពុជា Sailun Group នឹងបង្កើតការងារក្នុងប្រទេសប្រមាណជាង ៧ ០០០នាក់ នៅពេលរោងចក្រដំណាក់ការទី៣ រួចរាល់ ហើយកៅស៊ូធម្មជាតិទាំងអស់ត្រូវបានទិញក្នុងស្រុក ស្មើនឹង ៣០% នៃកៅស៊ូក្នុងស្រុកសរុប។ ក្រៅពីនេះក៏មានការសហការជាមួយគ្រឹះស្ថានសិក្សាដូចជា វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដោយបានផ្ដល់អាហារូបករណ៍ ដើម្បីផ្លាស់ប្តូរគ្រូបង្ហាត់បង្ហាញ និងការបង្កើតមូលដ្ឋានកម្មវិធីសិក្សាលើមុខវិទ្យជ័រកៅស៊ូទៀតផងដែរ។

Sailun Group មានផលិតផលសំបកកង់ជាច្រើនប្រភេទ និងបានផលិតសំបកកង់ឡានខ្នាតធំ ទំហំ ៦៣អ៉ីញថែមទៀតផង និងទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍សំបកកង់សម្រាប់វិស្វកម្មខ្នាតធំបំផុតរបស់ពិភពលោកលំដាប់ទី៣។ លើសពីនេះក្រុមហ៊ុនមួយនេះមានទ្រព្យរហូតទៅ ៣១ពាន់លានរ៉េនមីប៊ី RMB(Renminbi) និងមានបុគ្គលិកច្រើនជាង ១៨ ០០០នាក់នៅលើពិភពលោក៕


កាលពីកន្លងទៅ ក្រុមការងារខេមបូអូតូ ក៏ធ្លាប់បានទៅទស្សនាសង្វាក់ផលិតកម្ពុជារោងចក្រផលិតសំបកកង់ ហើយបងប្អូនក៏អាចទស្សនាវីដេអូខាងក្រោមបាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Galaxy E5 ស៊េរីឆ្នាំ ២០២៤  ប្រភេទ SUV​ ត្រៀមបង្ហាញខ្លួនជាផ្លូវការនៅចុងខែក្រោយ ជាមួយតម្លៃខ្ទង់២មុឺនជាងនៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely គ្រោងធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Geely Galaxy E5 ស៊េរីឆ្នាំ ២០២៤  ប្រភេទ SUV នៅខែក្រោយដោយមានតម្លៃចាប់ពី ២០ ៧០០ ដុល្លារ ដល់ ២៧ ៦០០ ដុល្លារសហរដ្ធអាមេរិកក្នុងទីផ្សាររបស់ប្រទេសចិន ។

Geely Galaxy E5 មានប្រវែងតួខ្លួនសរុប ៤ ៦១៥ ម.ម ទទឹង ១ ៩០១ ម.ម កំពស់ ១ ៦៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ផលិតឡើងនៅលើគ្រោងឆ្អឹង GEEA 3.0 electronic and electrical architecture ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៨ សេះ ផ្គួបជាមួយអាគុយពីរប្រភេទទំហំ ៤៩,៥២​  និង ៦០,២២ គីឡូវ៉ាត់ម៉ោងដែលអាចបើកបរបានចម្ងាយពី ៤៤០ ទៅ ៥៣០គីឡូម៉ែត្រនៅពេលសាកថ្មពេញ ។

សម្រាប់ផ្នែកខាងក្រៅនៃរថយន្តវិញមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញជាមួយជម្រើសពណ៌​ជាច្រើនដូចជា Glowing Red, Evening Cherry Pink, Morning Mist Gray, Azure Green, Dawn White និង Streaming Silver។

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់បន្ទះឈីប Dragon Eagle-1 ដោយភ្ជាប់មកជាមួយ ដៃចង្កូតថ្មីរាបស្មើ, LCD, head up display, អេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារសំខាន់ៗ កន្លែងសាកថ្មឥតខ្សែ  ឧបករណ៍បំពងសម្លេង ១៦ ចំនុច កៅអីខាងក្រោយអាចបត់បែនបាន៣០ប្រភេទជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai គ្រោងផលិត Supercar ដើរដោយថាមពលចំហាយទឹក ដែលមានតម្លៃជាង ៣៦មុឺនដុល្លារ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនផលិតរថយន្ត Hyundai គ្រោងនឹងផលិតរថយន្តប្រភេទ Supercar ដើរដោយថាមពលចំហាយទឹក Hydrogen ដែលមានឈ្មោះថា Hyundai N74 គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០២៦ ។

Hyundai N74 នឹងអាចផលិតកម្លាំងបានដល់ទៅ ៧៦៥ សេះ និងមានល្បឿនស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៣ វិនាទីប៉ុណ្ណោះ។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិត Hyundai គ្រោងនឹងកំណត់ការផលិតរថយន្តនេះត្រឹមតែ ២០០គ្រឿង ហើយនឹងមានតម្លៃលក់ប្រហែល ៣៦៦ ០០០ ដុល្លារ ។ ខណៈព័ត៌មានលម្អិតបន្ថែម ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ VF ម៉ូដែលនេះ គ្រោងចេញលក់នៅប្រទេសជាប់កម្ពុជាជាមួយតម្លៃ ១មុឺនដុល្លារស្តើង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត VinFast គ្រោងនឹងនាំយករថយន្តអគ្គិសនីសុទ្ធ Vinfast VF 5 ទៅកាន់ទីផ្សារប្រទេសថៃនៃត្រីមាសទី ៣ ឆ្នាំ ២០២៤ ដែលមានតម្លៃលក់រំពឹងថាចាប់ពី ១៣ ៦៩១ ដុល្លារឡើងទៅ ។

Vinfast VF 5 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣៤ សេះ និងកម្លាំងរមួល ១៣៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៧,២៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២៦ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿន DC អាចសាកបានពី ១០-៧០% ប្រើរយៈពេល ៣០នាទី ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៩៦៥ ម.ម ទទឹង ១ ៧២០ ម.ម កំពស់ ១ ៥៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥១៣ ម.ម ដោយបានបំពាក់ជាមួយរបាជាប់ប៉ាណារាងជាអក្សរ V ចង្កៀងមុខ-ក្រោយប្រភេទ LED រួមទាំងថាកសង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចប្រើប្រាស់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធបញ្ជាដោយសំឡេង កន្លែងសាកថ្មឥតប្រើខ្សែ។ លើសពីនេះ Vinfast VF 5 ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពីអង្គភាព ASEAN NCAP ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic ជំនាន់ថ្មី ឆ្នាំ ២០២៥ មុខមាត់ថ្មី ប្រើ Hybrid បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Civic ជំនាន់ទី ១១ ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ទទួលបានម៉ាស៊ីនកូនកាត់ Hybrid គ្រោងនឹងចេញលក់នៅខែមិថុនា ឆ្នាំ ២០២៤ នៅទីផ្សារសហរដ្ឋអាមេរិក ដែលរំពឹងថាមានតម្លៃលក់ក្រោម ៣០ ០០០ ដុល្លារ ។

Honda Civic ជំនាន់ថ្មីនេះ ដំណើរការម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ។ លើសពីនេះ ក៏ទទួលបានជម្រើសម៉ាស៊ីនសាំងចំណុះ ២,០ លីត្រផងដែរ ។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិញ Honda Civic ស៊េរីថ្មីចុងក្រោយមានលក្ខណៈបែបស្ព័រជាងមុន ដោយទទួលបានប៉ាណា រួមទាំងកាងមុខថ្មី ចង្កៀងមុខ-ក្រោយប្រភេទ LED រាងស្លីម និងថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងក៏ទទួលបានការតុបតែងថ្មី រួមមានអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធ Google Built-in ឧបករណ៍បំពងសំលេងម៉ាក BOSE ១២ចំនុច និងដំបូលកញ្ចក់ Sunroof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+