ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan និង Honda ចាប់ដៃគ្នាអភិវឌ្ឍរថយន្តអគ្គិសនី ដើម្បីប្រជែងជាមួយ Tesla និងក្រុមហ៊ុនរបស់ប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Honda និង Nissan ស្ថិតក្នុងដំណាក់កាលដំបូងក្នុងនាមជាដៃគូរសហការក្នុង​ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី រួមទាំងបច្ចេកវិទ្យាថាមពលថ្ម និងម៉ូទ័រអគ្គិសនី, ប្រព័ន្ធ Software និងសមាសធាតុផ្សេងៗទៀត។

ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Honda លោក Toshihiro Mibe បាននិយាយថា ក្រុមហ៊ុនមិនទាន់សម្រេចចិត្តលម្អិតអំពីកិច្ចសហការដ៏មានសក្តានុពលនេះនៅឡើយទេ ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Makoto Uchida អះអាងថា ពួកគេបើកចំហដើម្បីធ្វើការរួមគ្នាជាសកល ហើយមិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ។

គួរឲ្យដឹងថា ក្រៅពីភាពជាដៃគូរជាមួយក្រុមហ៊ុន Honda ក្នុងនោះក្រុមហ៊ុន Nissan ក៏មានដៃគូរសហការគ្នាផ្សេងទៀតរួមមាន ក្រុមហ៊ុន Renault, ក្រុមហ៊ុន GM និង Acura ផងដែរ ។

សម្រាប់ការសហការគ្នារវាងក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនទាំង ២ នេះ គឺក្នុងគោលបំណងផលិតរថយន្តអគ្គិសនីសុទ្ធទៅប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla និងក្រុមហ៊ុនរបស់ប្រទេសចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃលក់រថយន្ត​មួយទឹក​នៅទីផ្សារសហរដ្ឋ​អាមេរិក​កំពុង​ធ្លាក់ចុះ​​យ៉ាង​ខ្លាំង

[បរទេស] យោងតាមសារព័ត៌មាន Carscoop បានឲ្យដឹថា តម្លៃរថយន្តមួយទឹកនៅទីផ្សារសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះគឺធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំមុនរួមទាំងប្រភេទប្រើសាំង អគ្គិសនីសុទ្ធ និងរថយន្តកូនកាត់ Hybrid ផងដែរ។

ក្នុង​ឆ្នាំ ២០២២-២០២៣ ​រថយន្ត​អគ្គិសនី​មានតម្លៃលក់​ប្រហែល ៤៥ ៣១១ ដុល្លារ ប៉ុន្តែនៅឆ្នាំនេះ រថយន្តមួយទឹកមានតម្លៃជាមធ្យមមានចាប់ពី ៣១ ០០០ ដុល្លារប៉ុណ្ណោះ ។ លើសពីនេះ រថយន្តប្រើ Plug-in hybrid ក៏មានការធ្លាក់ចុះតម្លៃរហូតដល់ ៣១,៨% ខណៈរថយន្តប្រភេទ Hybrid ​ក៏​បាន​ធ្លាក់​ចុះ​​ប្រហែល ៦,៥% បើ​ធៀប​នឹង​ឆ្នាំ​មុន។

ជាមួយគ្នានេះ ការវិភាគរបស់គេហទំព័រ IseeCar លើរថយន្តចំនួន ១,៨ លានគ្រឿងនៅលើទីផ្សារមួយទឹករបស់សហរដ្ឋអាមេរិកបង្ហាញថា បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២-២០២៣ តម្លៃជាមធ្យមរបស់រថយន្តមួយទឹកគឺមានការធ្លាក់ចុះយ៉ាងខ្លាំង។

សម្រាប់ក្រុមរថយន្តដែលមានដាក់រថយន្តមួយដែលមានការបញ្ចុះតម្លៃខ្ពស់បំផុតនៅសហរដ្ឋអាមេរិករួមមានឈ្មោះល្បីៗជាច្រើនដូចជា Tesla Model X, រថយន្តអគ្គិសនីសុទ្ធ Hyundai Kona និង Mercedes-Benz CLS ខណៈ Chevorlet Bolt EV ដែលបានធ្លាក់ចុះប្រហែល ៣០,៤% ។

គួរបញ្ជាក់ផងដែរថា សម្រាប់ Tesla ជា​ក្រុមហ៊ុន​រថយន្ត​មាន​ការ​ធ្លាក់​ចុះ​តម្លៃ​ខ្ពស់​បំផុត​ព្រោះ​តម្លៃ​រថយន្ត​ថ្មី​របស់​ក្រុមហ៊ុននេះ​តែង​តែ​ថ្លៃ​បើ​ធៀប​នឹង​គូ​ប្រជែង​របស់​ខ្លួន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តស៊េរីថ្មី ២០២៤ ហាយព្រីតរបស់តូយ៉ូតា គ្រឿងទី២ បង្ហាញវត្តមានផ្លូវការនៅកម្ពុជា

នាល្ងាចថ្ងៃទី ១៤ ខែមិនា ឆ្នាំ ២០២៤ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំ អោយមាននូវមហាព្រឹត្តិការណ៍សម្ពោធរថយន្តផ្លូវការស៊េរីថ្មីទំនើប New Toyota Corolla Cross HEV ឆ្នាំ២០២៤ ប្រភេទជម្រើសថ្មីកូនកាត់ Hybrid គ្រឿងទី២ បន្ទាប់ពីរថយន្ត Toyota Yaris Cross HEV ដោយកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខ ក្រោមវត្តមានចូលរួមពីសំណាក់អតិថិជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ដើម្បីទទួលបានយកបទពិសោធន៍ថ្មីជាមួយរថយន្តស៊េរីទំនើប ពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយនឹកស្មានមិនដល់ សម្រាប់ទីផ្សារកម្ពុជា និងតម្លៃសមរម្យ។

នៅក្នុងកម្មវិធីនោះដែរ លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបើកសុន្ទរកថាស្វាគមន៍ និងសំដែងនូវការថ្លងអំណរអរគុណទៅកាន់អតិថិជន ភ្ញៀវជាតិ អន្តរជាតិ និងដៃគូសហការណ៍ របស់ខ្លួនដែលបានចំនាយពេលដ៏មានតម្លៃមកចូលរួម ជាសក្ខីភាពសម្រាប់កម្មវិធីដ៏មានអត្ថន័យនាយប់នោះ។ អ្វីដែលមិនអាចបំភ្លេចបាន ក៏បានលាយលំជាមួយនឹងរបាំប្រពៃណីជូនពរ ព្រមទាំងមានការធ្វើបទបង្ហាញទាក់ទងទៅនឹងរថយន្តពីអ្នកជំនាញទៀតផងដែរ។

ដើម្បីផ្តល់នូវភាពងាយស្រួល និងជាជម្រើសសម្រាប់អតិថិជន ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បាននាំចូលរថយន្ត Toyota Corolla Cross ស៊េរីថ្មី ឆ្នាំ២០២៤ មាន២ជម្រើស គឺប្រភេទប្រើប្រាស់សាំងសុទ្ធ ដែលមានតម្លៃ ៤៧ ៩០០ដុល្លារ និងជម្រើស HEV (សាំង+អគ្គិសនី) មានតម្លៃ ៤៩ ៩០០ដុល្លារ។ រថយន្ត Toyota Corolla Cross ស៊េរីថ្មី ឆ្នាំ២០២៤ ជារថយន្តប្រភេទ Crossover ដែលផលិតឡើងដោយបានប្រើប្រាស់គ្រោងឆ្អឹងជំនាន់ថ្មី TNGA platform ដែលជាតួគ្រោងមានការអភិវឌ្ឍន៍កាន់តែមានភាពរឹងមាំ អាចទ្រទ្រង់ និងផ្តល់លំនឹងនៅពេលបើកបរបានយ៉ាងល្អ ជារថយន្តជំនាន់ថ្មីបំផុត ដែលបានរចនាឡើងជាមួយភាពស៊ីវីល័យ ទាន់សម័យ។ កាន់តែពិសេសសម្រាប់ប្រភេទ HEV គឺបានបំពាក់មកជាមួយនូវបច្ចេកវិទ្យា HEV ហាយព្រីតជំនាន់ថ្មីចុងក្រោយរបស់តូយ៉ូតាផង ជាមួយការផ្លាស់ប្តូរលើការរចនានៅផ្នែកខាងមុខទាំងស្រុង ប៉ាណាស្ព័ររចនាបែបអនាគតកាល​ ស៊ីវិល័យ ទាក់ទាញខ្លាំងជាងមុន។ ចង្កៀងមុខបំពាក់ជាមួយអំពូល LED ភ្ជាប់ដោយមុខងារបិទ-បើក និងហ្វា-កូដស្វ័យប្រវត្ត។ សំណុំចង្កៀងមុខ បានផ្លាស់ប្តូរទៅលើអំពូលលំអរពេលថ្ងៃ Daytime Running Light រួមជាមួយសុីញ៉ូប្រដេញលេងការរចនាជាមួយ LED ៤គ្រាប់ ដែលស្រស់ស្អាត លេចធ្លោរ សុវត្ថិភាព និងសន្សំសំចៃ។ ថាសកង់ទំហំ ១៨អុីញ រឹងមាំ ផ្តល់ផាសុកភាព សម្លេងស្ងាត់ ផ្តល់ទំនុកចិត្តលើការបើកបរ។ និយាយជារួមនៅផ្នែកខាងមុខបានរចនាថ្មីសន្លាង រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ក៏ត្រូវបានរចនាថ្មី ភ្ជាប់ជាមួយបច្ចេកវិទ្យាកម្រិតខ្ពស់ ផ្តល់នៅភាពស្រស់ស្អាត សន្សំសំចៃ បំភ្លឺផ្លូវបានកាន់តែច្បាស់ល្អ ត្រឡោកកញ្ចក់ក្តោបអូតូ ប្រព័ន្ធបើកឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រវាសជើង។ និយាយពីទំហំវិញ រថយន្ត New Toyota Corolla Cross ឆ្នាំ២០២៤ មានប្រវែងបណ្តោយសរុប ៤៤៦០ម.ម៉ ទទឹងសរុប ១៨២៥ម.ម៉ កម្ពស់សរុប ១៦២០ម.ម៉ និងប្រវែងគម្លាតកង់-មុខក្រោយ ២៦៤០ម.ម៉។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៤ ផ្នែកខាងក្នុងបានធ្វើការអភិវឌ្ឍន៍បន្ថែម ដោយបានផ្លាស់ប្តូរផ្នែកសំខាន់ៗ និងបំពាក់បន្ថែមនូវបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនរថយន្តស៊េរីថ្មីទំនើបចុងក្រោយមួយនេះ។ កៅអីស្រោបដោយស្បែក ពណ៍ឆឺរី ពណ៍មានតម្រូវការខ្ពស់ មានមុខងារបញ្ជារដោយថាមពលអេឡិចត្រូនិចបាន ៨ទិសដៅ រចនាឡើងដើម្បីទ្រទ្រង់គ្រប់ទម្រង់នៃដងខ្លួនរបស់អ្នកបើកបរ កុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២,៣ អុីញ អេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អុីញ អាចភ្ជាប់មុខងារ Wireless Apple CarPlay និង Android Auto ដោយមិនចាំបាច់ប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិចថ្មី ជាមួយមុខងារ Auto Hold ថ្មី កន្លែងសាកថ្មទូរស័ព្ទដៃឥតខ្សែថ្មី Wireless Charging ថាមពលកម្លាំង ១៥វ៉ាត់ ប្រព័ន្ធកាម៉រា ៣៦០ ដឹក្រេថ្មី និងដំបូលកញ្ចក់មួយផ្ទាំងយ៉ាងធំពេញផ្ទៃផ្នែកខាងលើប្រភេទ Panoramic ថ្មីទៀតផងដែរ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្ត New Toyota Corolla Cross 2024 ប្រភេទសាំងសុទ្ធ ដំណើរការដោយម៉ាសុីនចំណុះ ១,៨លីត្រ ផលិតថាមពលកម្លាំងបាន ១៣៨សេះ កម្លាំងរមួល ១៧២ញ៉ូតុនម៉ែត្រ និង New Toyota Corolla Cross HEV 2024 ប្រភេទហាយព្រីត បំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid ជំនាន់ទី ៤ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ អាចផលិតកម្លាំងបាន ១៦៩សេះ ផ្គូបជាមួយម៉ូទ័រអគ្គិសនី និងកម្លាំងរមួល ១៤២ ញ៉ូតុនម៉ែត្រ មានកម្រិតស៊ីប្រេងចន្លោះពី ៣,៩លីត្រ – ៤,៦លីត្រជាមធ្យម សម្រាប់រយៈចម្ងាយ ១០០គីឡូម៉ែត្រ និងសម្រាប់ជម្រើសទាំង ២ គឺភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ CVT ដែលជួយអោយការបើកបរមានភាពរលូន ចូលលេខបានល្អ សន្សំសំចៃ។

ពិសេសជាងនេះទៅទៀត រថយន្ត Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយគឺ Toyota Safety Sense ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជា៖

  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្ត (PCS)
  • ប្រព័ន្ធផ្តល់ដំណឹងពេលចាកចេញពីគន្លងផ្លូវ (LDA) និងប្រព័ន្ធរក្សារថយន្តអោយស្ថិតក្នុងគន្លងដែលត្រឹមត្រូវ (LTA)
  • ប្រព័ន្ធគ្រប់គ្រងល្បឿនថេរដោយស្វ័យប្រវត្ត តាមល្បឿនរថយន្តខាងមុខ តាមការកំណត់របស់អ្នកបើកបរ (DRCC)
  • មុខងារជំនួយភ្លើង ហ្វា-កូដ ស្វ័យប្រវត្ត (AHB)

បន្ថែមពីនេះក៏មានបំពាក់មកជាមួយនូវប្រព័ន្ធជំនួយដល់ការបើកបរ និងសុវត្ថិភាពជាច្រើនទៀតដូចជា៖

  • ពោងសុវត្ថិភាពចំនួន ៧
  • សេនស័រជំនួយពេលចេញពីចំណត ៦ចំណុច
  • កាំមេរ៉ា ៣៦០ដឺក្រេ
  • មុខងារផ្តល់សញ្ញាអាសន្ននៅផ្នែកចំហៀង BSM
  • មុខងារជំនួយ ផ្តល់សញ្ញាអាសន្នពេលចេញពីចំណត RTCA និងប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ​ABS, BA, VSC, TRC, EBD, HAC, EBS ដើម្បីផ្តល់នៅទំនុកចិត្ត និងសុវត្ថិភាបលើកការបើកបររបស់អតិថិជន។

គួរបញ្ជាក់ផងដែរថា រថយន្តនេះបានធ្វើការចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟓𝟏 / 𝟎𝟏𝟕𝟑𝟑𝟑𝟓𝟎𝟑 / 𝟎𝟖𝟔𝟑𝟑𝟑𝟓𝟎𝟑 / 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟎𝟖

សាខាទឹកថ្លា៖ 𝟎𝟏𝟕𝟐𝟐𝟐𝟕𝟑𝟎

សាខាបឹងកេងកង៖ 𝟎𝟏𝟕𝟑𝟑𝟑𝟕𝟑𝟎

សាខាទួលសង្កែ៖ 𝟎𝟏𝟕𝟑𝟑𝟑𝟎𝟏𝟏

សាខាមានជ័យ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟑𝟖𝟗

សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕𝟐𝟐𝟐𝟓𝟓𝟕

សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕𝟑𝟑𝟑𝟐𝟒𝟏

សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕𝟐𝟐𝟐𝟎𝟒𝟗

ផ្នែកលក់ក្រៅ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟎𝟕 / 𝟎𝟏𝟕𝟐𝟐𝟐𝟑𝟖𝟔 / 𝟎𝟏𝟕𝟐𝟐𝟐𝟗𝟑𝟕

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥:https://t.me/toyotacambodiakh

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr បញ្ចេញរថយន្ត Minivan ប្រើអគ្គិសនីសុទ្ធ សាកភ្លើងម្តងអាចបើករបាន ៥០០ ដល់ ៦០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Zeekr MIX ប្រភេទ Minivan ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នឹងជាគូរប្រជែងរបស់រថយន្ត VW ID.Buzz ក៏ដូចជា Toyota VOXY នៅក្នុងទីផ្សារបរទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង 800-volt architecture របស់ក្រុមហ៊ុន Geely ដំណើរការដោយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ៤១៦ សេះ ផ្គួបជាមួយអាគុយទំហំ ៨៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយដែលរំពឹងទុកថាចាប់ពី ៥០០ គីឡូម៉ែត្រ ដល់ ៦០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

Zeekr MIX មានប្រវែងតួខ្លួនសរុប ៤ ៦៨៨ ម.ម ទទឹង ១ ៩៩៥ ម.ម កំពស់ ១ ៧៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០៨ ម.ម ជាមួយការឌិស្សាញនៅផ្នែកខាងក្រៅរាងជាប្រអប់ជ្រុង ចង្កៀងមុខ-ក្រោយ LED រចនាបែបអនាគត និងទ្វាររូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី ។ ខណៈនៅផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan GT-R ស៊េរីឆ្នាំ ២០២៥ បង្ហាញខ្លួនជាផ្លូវការ និងជាលើកចុងក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Nissan GT-R ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានការអាប់ដេតបន្ថែម អាចនឹងជាម៉ូដែលចុងក្រោយសម្រាប់រថយន្តនេះ នៅក្នុងទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ៩៧ ៧០៣ ដុល្លារ ដល់ ២០៧ ០៨៨ ដុល្លារ ។

សម្រាប់ម៉ូដែលឆ្នាំ ២០២៥ នេះ ត្រូវបានផ្លាស់ប្តូរទៅលើផ្នែកម៉ាស៊ីន ពោលគឺដំណើរការដោយម៉ាស៊ីន V6 ចំណុះ ៣,៨ លីត្រ twin-turbo អាចផលិតកម្លាំងបាន ៥៦៥ សេះ ដល់ ៦០០ សេះ ខណៈការផ្នែកខាងក្នុង និងផ្នែកខាងក្រៅមិនមានការផ្លាស់ប្តូរនោះទេ ។

យោងតាមពាក្យចចាមអារ៉ាមបានឲ្យដឹងថា ក្រុមហ៊ុន Nissan និងដៃគូសហការរបស់ខ្លួនកំពុងវិនិយោគយ៉ាងខ្លាំងក្នុងការផលិតរថយន្តប្រើថាមពលអគ្គិសនី ដូច្នេះរថយន្តជំនាន់ក្រោយតបស់ GT-R នឹងក្លាយជារថយន្តប្រើថាមពលអគ្គិសនីសុទ្ធ ឬយ៉ាងហោចណាស់ប្រើម៉ាស៊ីនកូនកាត់ Plug-in Hybrid ដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Nissan GT-R ស៊េរីឆ្នាំ ២០២៥ ក្រុមហ៊ុន Nissan ផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ១ ៥០០គ្រឿងប៉ុណ្ណោះ គ្រោងនឹងធ្វើការចេញលក់នៅក្នុងខែមិថុនា ឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីរបស់ Honda សាកភ្លើងម្តងជិះបាន ៥១០គីឡូម៉ែត្រ នៅប្រទេសឡាវលក់តែខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុននាំចូលរថយន្តរបស់ប្រទេសឡាវមានឈ្មោះថា Phaluay Motor បានធ្វើការនាំយករថយន្តអគ្គិសនីសុទ្ធ Honda e:NS1 ស៊េរីឆ្នាំ ២០២៤ មាន ២ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ២២ ៩០០ ដុល្លារ ដល់ ២៨ ៥០០ ដុល្លារ ។

សម្រាប់រថយន្តអគ្គិសនីសុទ្ធ e:NS1 ប្រើប្រាស់នៅគ្រោងឆ្អឹង e:N Architecture F ថ្មី ដំណើរការដោយម៉ូទ័រអគ្គិសនីនៃម៉ូដែល e-motor ផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉តុនម៉ែត្រ ភ្ជាប់ជាមួយអាគុយប្រភេទ Ternary Lithium ទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រនៅពេលសាកថ្មម្តង។ ខណៈ CLTC នៅក្នុងម៉ូដែល e-Type ផលិតកម្លាំង ១៨២ សេះ អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

រថយន្តនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើ HR-V ថ្មី ប្រភេទ Crossover ក្រោមគំនិតនៃការរចនា E:N Design ដែលជាការរចនាថ្មីទាំងស្រុង និងបានបំពាក់ជាមួយប៉ាណាមុខបិទជិតអបជាមួយចង្កៀងមុខរាងស្លីម LED ថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះផ្ទៃខាងក្នុង បំពាក់ជាមួយកុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្តជាកណ្តាលបញ្ឈរទំហំ ១៥,២ អ៉ីញ និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING 360 និងប្រព័ន្ធភ្ជាប់នប្រតិបត្តិការ Honda CONNECT 3.0 ជាមួយនឹងជំនួយការសំឡេង AI ការអាប់ដេត OTA តាមអ៊ីនធឺណិត និងមុខងារផ្សេងៗទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda VEZEL ស៊េរីឆ្នាំ ២០២៤ ប្រភេទ Hybrid អាប់ដេតថ្មី ឯតម្លៃលក់ប្រហែលខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda VEZEL ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកែមុខមាត់ថ្មី ប្រភេទកូនកាត់ Hybrid គ្រោងនឹងចេញលក់ក្នុងខែមេសា ឆ្នាំ ២០២៤ នៅក្នុងប្រទេសជប៉ុន ខណៈតម្លៃលក់រំពឹងថាខ្ទង់ ២០ ០០០ ដុល្លារ ដល់ ៣០ ០០០ ដុល្លារ ។

Honda VEZEL ស៊េរីឆ្នាំ ២០២៤ បំពាក់ជាមួយម៉ាស៊ីន hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៨ សេះ និងកម្លាំងរមួល ១២៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ១០៩ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ និងអាគុយប្រភេទលីចូម ភ្ជាបដោយប្រអប់លេខអូតូ e-CVT ប្រភេទបើកបរប៉ុង ២ ។

រថយន្តនេះ បានភ្ជាប់ជាមួយប៉ាណា និងកាងមុខដែលត្រូវបានឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់រចនាថ្មីប្រភេទអាលុយមីញ៉ូមទំហំ ១៨អ៉ីញ ក៏ដូចជាទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ​ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Honda Connect ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ Panoramic roof ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ចេញម៉ូដែលថ្មីប្រើអគ្គិសនីសុទ្ធសម្រាប់ទីផ្សារប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Honda-Dongfeng ក្នុងការបង្កើតក្រុមហ៊ុន Lingxi សម្រាប់ផលិតរថយន្តអគ្គិសនីសុទ្ធនៅក្នុងប្រទេសចិន ជាមួយការដាក់បង្ហាញចេញជាដំបូងនៅរថយន្តអគ្គិសនីសុទ្ធរបស់ពួកគេគឺម៉ូដែល Lingxi L ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប្រទេសចិន ។

រថយន្តនេះ មានទំហំស្រដៀងគ្នាទៅនឹងរថយន្ត Honda Civic ពោលមានប្រវែងគន្លាតកងមុខ-ក្រោយ ២ ៧៣១ ម.ម ប៉ុន្តែប្រើប្រាស់នៅអាគុយខុសគ្នាពី Civic និងបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៥ សេះ ខណៈទំហំអាគុយមិនទាន់បង្ហាញនៅឡើយទេ ។

ទាក់ទងទៅនឹងការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មីជាដើម ។ លើសពីនេះ Lingxi L ក៏បានភ្ជាប់មកជាមួយប្រព័ន្ធរ៉ាដា ដែលជំនួយទៅលើប្រព័ន្ធសជំនួយការអ្នកបើកបរ Advanced driver assistance កម្រិតខ្ពស់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Avalon ស៊េរីឆ្នាំ ២០២៤ ប្រើ Hybrid ជិះ ១០០គីឡូម៉ែត្រស៊ីសាំងតែជាង ៤លីត្រប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Avalon ស៊េរីឆ្នាំ ២០២៤ ប្រភេទ sedan ដែលបានបំពាក់ជាមួយម៉ាស៊ីន hybrid របស់ Toyota Camry ។

ដោយរថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ១៨៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៤-៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ទាក់ទងទៅនឹងការឌីស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ ទទួលបានប៉ាណាមុខថ្មីរាងជាសំបុកឃ្មុំមួយផ្ទាំងធំ​ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ ព្រមទាំងទទួលបាននៅកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ជំនាន់ចុងក្រោយផងដែរ ។ ខណៈព័ត៌មាននៅផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា)ម.ក និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស” ក្រោមអធិបតីភាពរបស់ លោក សេង​ វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ និង លោក មឿន សម្បត្តិ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានជាច្រើន។

លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ​ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស។ កិច្ចសហប្រតិបត្តិការនេះអាចកើតមានឡើង ដោយសារភាពរឹងមាំរបស់ក្រុមហ៊ុន អ​ អិម អេ  ដែលចាក់ឬសគល់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា អស់រយៈកាលជាង ៣០ឆ្នាំកន្លងមកនេះ។ ជាពិសេសនោះ គឺភាពជឿជាក់របស់ក្រុមហ៊ុន ឡារីតា និងទំនុកចិត្ត មកលើគុណភាព សុវត្ថិភាព បច្ចេកវិទ្យា និងសេវាកម្មរបស់ ហ្វដ ដែលជាកត្តាជំរុញដល់ក្រុមហ៊ុន ឡារីតា សម្រេចចិត្តជ្រើសរើសយករថយន្ត ហ្វដ មកប្រើប្រាស់ជាធ្យោបាយដឹកជញ្ជូនអតិថិជនរបស់ខ្លួន។”

លោក មឿន សម្បត្តិ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ឡារីតា បានសម្រេចចិត្តយករថយន្ត Ford Transit ដើម្បីធ្វើជាមធ្យោបាយដឹកអ្នកដំណើរ ដោយសាររថយន្តនេះ មានបច្ចេកវិទ្យាទំនើប សុវត្ថិភាពខ្ពស់ ជាពិសេស ក្រុមហ៊ុន ហ្វដ មានជាងជំនាញដែលទទួលបានការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់ និងអ្នកជំនាញខ្មែរ និងបរទេសដែលមានបទពិសោធន៍យូរឆ្នាំ ដើម្បីធ្វើការថែទាំ និងជួសជុលរថយន្ត។

ដោយសារតែកត្តាចម្បងទាំងអស់នេះ ទើបធ្វើអោយក្រុមហ៊ុន ឡារីតា សម្រេចជ្រើសរើសយកក្រុមហ៊ុន ហ្វដ ធ្វើជាដៃគូសហប្រតិបត្តិការជាយូរអង្វែង។”

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ គឺឆ្លុះបញ្ជាំងអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ដែលបានទំនាក់ទំនងជាយូរឆ្នាំណាស់មកហើយ រួមទាំងបានផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៅខាងដៃគូសហការផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហការនេះក៏ចង់បន្តលើស្ទួយនូវវិស័យដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស អោយកាន់តែល្អប្រសើរ និងបន្តជាមិត្តដៃគូស្អិតល្មួតរវាងគ្នាទៅវិញទៅមក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+