ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីរបស់ក្រុមហ៊ុនប្រទេសចិនមួយនេះ កំពុងត្រៀមវៃលុកទីផ្សារអង់គ្លេស ដោយសារមានតម្លៃទាប

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមានឈ្មោះថា Seres បាននាំយករថយន្តអគ្គិសនីសុទ្ធរបស់ខ្លួនគឺម៉ូដែល Seres 3 ជាមួយតម្លៃទាបជាងរថយន្ត BYD Dolphin, MG ZS រួមទាំងរថយន្តអគ្គិសនីផ្សេងទៀតមកពីតំបន់អឺរ៉ុប នៅក្នុងទីផ្សារចក្រភពអង់គ្លេស ដែលមានតម្លៃលក់ ៣៧ ៨០៦ ដុល្លារ ។

រថយន្តប្រភេទ Crossover នេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦១ សេះ និងកម្លាំងរមួល ១៩៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៤គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៥០៧ គីឡូម៉ែត្រ ដែលគាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកបានពី ២០-៨០% ប្រើរយៈពេល ៣០នាទី ។

រថយន្តនេះ ភ្ជាប់មកជាមួយនឹងកាមេរ៉ាមើលក្រោយ សេនស័រជំនួយចូលចំណត កៅអីស្រោបដោយស្បែក អេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ ក៏ដូចជាដំបូលកញ្ចក់ panoramic sunroof ។ លើសពីនេះ ក៏បានបំពាក់ចង្កៀងមុខ-ក្រោយ LED និងប្រើប្រាស់​ថាសកង់ស្ព័រទំហំ ១៨ អ៉ីញផងដែរ ។

ចំពោះផ្នែកប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះ ទទួលបានប្រព័ន្ធជំនួយ និងផ្តល់សញ្ញាព្រមាននៅពេលរថយន្តចាកគន្លង ប្រព័ន្ធជំនួយទប់លំនឹង ប្រព័ន្ធកំណត់ល្បឿន ប្រព័ន្ធពោងសុវត្ថិភាព ៦ចំនុច និងមួយចំនួនផ្សេងទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Chery សាកភ្លើងជាង ២០នាទី អាចបើកបរបានចម្ងាយ ៤៣០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ OMODA E5 EV ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ៣១ ២២២ ដុល្លារ ។

 

Chery OMODA E5 EV បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយគាំទ្រដោយឆ្នាំងសាកល្បឿនលឿន ដែលអាចសាកពី ៣០-៨០% ប្រើរយៈពេល ២៨នាទីប៉ុណ្ណោះ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤២៤ ម.ម ទទឹង ១ ៨៣០ ម.ម កំពស់ ១ ៥៨៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៣០ ម.ម និងភ្ជាប់មកជាមួយផ្នែកខាងក្រៅជាស្តង់ដារដូចជា ចង្កៀងមុខ-ក្រោយ LED ដែលបើក និងបិទដោយស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ touchscreen ទំហំ ២៤,៦ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងឧបករណ៍បំពងសំលេងម៉ាក Sony ចំនួន ៨ចំនុច ដំបូលកញ្ចក់ Panoramic Sunroof និងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់របស់ BYD មានរូបរាងស្ទើរតែដូចបងប្អូនភ្លោះជាមួយ Ford Ranger

[បរទេស] កាលពីពេលថ្មីនេះ កន្លងទៅនេះ ប្រទះឃើញនៅភីកអាប់ BYD កំពុងធ្វើតេស្តបើកបរសាកល្បងនៅតាមផ្លូវជាមួយរូបរាងដូចគ្នាទៅរូបភាពដែលបានបង្ហាញនៅក្នុងរូបភាពប៉ាតង់នៅក្នុងប្រទេសចិន ជាមួយចង្កូតស្តាំដែលគ្រោងនាំយកទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី ។

តាមរូបភាពដែលថតបាននេះ ភីកអាប់របស់ BYD មានការឌីស្សាញរូបរាងផ្នែកខាងក្រៅមានលក្ខណៈស្រដៀងគ្នាទៅនឹងភីកអាប់ Ford F-150 Lightning និង Ford Ranger រួមមានផ្នែកខាងមុខសណុំចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កាងការពារផ្នែកខាងមុខ ដំបូល roof-rail ។

ភីកអាប់នេះ នឹងទទួលបានជម្រើសម៉ាស៊ីនថាមពលចំនួន ២ ដោយរួមមានប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ និងម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៩០ សេះ ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris Hybrid ឆ្នាំ២០២៤ អាប់ដេតបន្ថែម សន្សំសំចៃខ្លាំង បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅតំប់អឺរ៉ុប បានធ្វើការដាក់បង្ហាញចេញជាផ្លូវការរថយន្ត Toyota Yaris ស៊េរីឆ្នាំ ២០២៤ ប្រភេទ Hybrid ជាមួយការអាប់ដេតថ្មីទៅលើប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា ព្រមទាំងផ្នែកម៉ាស៊ីន ជាមួយតម្លៃលក់ចាប់ពី ២៣ ៤២៤ ដុល្លារ ដល់ ៣៣ ៧៩៩ ដុល្លារ ។

រថយន្តនេះ បំពាក់ម៉ាស៊ីនកូនកាត់ hybrid ជំនាន់ទី៥ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣២ សេះ​ និងកម្លាំងរមួល ១៨៥ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេល ៩,២ វិនាទី និងមានការបំភាយឧស្ម័ន CO2 ដែលជាមធ្យមចន្លោះពី ៨៧ទៅ ១២១ ក្រាមក្នុងមួយគីឡូម៉ែត្រ ខណៈកម្រិតស៊ីប្រេងក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីប្រេងចន្លោះពី ៣-៤លីត្រប៉ុណ្ណោះ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ ទទួលបានពណ៌តួខ្លួន រួមទាំងថាសកង់ស្ព័រទំហំ ១៨ អ៉ីញជាដើម ។ លើសពីនេះ ទទួលបានកញ្ចប់សុវត្ថិភាព Toyota Safety Sense ត្រូវបានពង្រឹងជាមួយនឹងមុខងារថ្មីៗ និងធ្វើឲ្យប្រសើរឡើងផងដែរ។

ចំពោះនៅក្នុងផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ដល់ ១០,៥ អ៉ីញ អាចភ្ជាបមុខងារ Android Auto និង Apple CarPlay ព្រមទាំងទទួលបានសោរឆ្លាតវៃ Smart Digital Key ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Nissan សាកភ្លើងម្តងជិះបាន ៤០០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ២មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Nissan Micra ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនៅពាក់កណ្តាលឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ២៦ ៩០៣ ដុល្លារនៅទីផ្សារតំបន់អឺរ៉ុប ។

Nissan បានបញ្ជាក់ថា រថយន្តនេះនឹងផលិតឡើងនៅលើគ្រោងឆ្អឹង CMF-BEV platform ដែលជាគ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីខ្នាតតូច បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣៥ សេះ ផ្គួបជាមួយអាគុយទំហំ ៥០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

តាមរូបភាព Teaser ដែលបានបង្ហាញពីមុន Nissan Micra EV មានរូបរាងឌីស្សាញស្រដៀងគ្នាទៅនឹងរថយន្ត Nissan Juke ដោយមានប៉ាណាមុខបិទជិត សំនុំចង្កៀងមុខ-ក្រោយ LED រាងមូល ប្រើប្រាស់នៅថាសកង់ស្ព័រឌីស្សាញថ្មីជាដើម ។ លើសពីនេះ ក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិតទៀតនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកឌីស្សាញឡាន Land Defender និង Range Rover នឹងក្លាយជាប្រធានផ្នែកឌីស្សាញថ្មីរបស់ Audi

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Audi បានប្រកាសថា លោក Massimo Frascella នឹងកាន់តួនាទីជាប្រធានផ្នែកឌីស្សាញថ្មីរបស់ពួកគេចាប់ពីថ្ងៃទី ១ ខែមិថុនា បន្ទាប់ពីការចាកចេញពីក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover ដោយជំនួសលោក Marc Lichte ដែលផ្លាស់ប្តូរទៅតួនាទីថ្មីនៅក្នុង VW Group ។

Marc Lichte

គួរឲ្យដឹងថា លោក Frascella គឺជានិស្សិតបញ្ចប់ការសិក្សាផ្នែកឌីស្សាញនៅ Istituto d’Arte Applicata & Design នៅប្រទេសអ៉ីតាលី ដែលមានបទពិសោធន៍ឌីស្សាញឱ្យក្រុមហ៊ុន Ford, Kia, និង Jaguar Land Rover ។ ក្នុងអំឡុងពេលរបស់គាត់នៅ Jaguar Land Rover គាត់បានជួយឌីស្សាញ Defender ជំនាន់ថ្មី និង Range Rover ស៊េរីថ្មីម៉ូដែលខ្ពស់ជាងគេ ព្រមទាំង ការអភិវឌ្ឍន៍ម៉ូដែលអគ្គិសនីនាពេលខាងមុខរបស់ Jaguar ដែលគ្រោងនឹងបង្ហាញខ្លួននាពេលខាងមុខនេះ

ជាមួយគ្នានេហ​និយាយអំពីតួនាទីថ្មីរបស់គាត់ Frascella បាននិយាយថា “ការចូលរួមជាមួយ Audi គឺជាឱកាសពិសេសសម្រាប់ខ្ញុំ។ ខ្ញុំមានកិត្តិយសយ៉ាងជ្រាលជ្រៅដែលបានចូលកាន់តួនាទីជាប្រធានផ្នែកឌីស្សាញ និងដឹកនាំក្រុមដែលមានទេពកោសល្យបែបនេះក្នុងការរៀបចំអនាគតនៃម៉ាកយីហោទៅកាន់កម្រិតខ្ពស់នៃការច្នៃប្រឌិត និងភាពខុសគ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Sony និង Honda ចាប់ដៃគ្នាបង្កើតក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថ្មី ដើម្បីចង់បំបាក់ Tesla

[បរទេស] Afeela ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Sony និងក្រុមហ៊ុន Honda បានបង្កើតឡើងនៅក្នុងឆ្នាំ ២០២២ គ្រោងនឹងបង្ហាញរថយន្តអគ្គិសនីសុទ្ធចំនួន ៣ មុនឆ្នាំ ២០៣០ ជាមួយតម្លៃទាបក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត Tesla នៅទីផ្សារសហរដ្ឋអាមេរិក ។

ក្រុមហ៊ុនយក្សរបស់ជប៉ុនទាំង ២ នេះ ដែលបានបណ្តាក់ទុនរួមគ្នានេះ មានឈ្មោះថា Sony Honda Mobility ដោយបានបង្ហាញចេញនៅគំរូរថយន្តប្រភេទ sedan អគ្គិសនីសុទ្ធដំបូងរបស់ខ្លួន នៅក្នុងពិព័រណ៍ CES Auto 2023 ។ លើសពីនេះ សម្រាប់រថយន្តប្រភេទ sedan នេះនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ខណៈរថយន្តប្រភេទ SUV នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០២៧ ព្រមទាំងរថយន្តតូចដែលមានតម្លៃទាបនឹងមកដល់នៅឆ្នាំ ២០២៨ ។

គួរបញ្ជាក់ផងដែលថា សម្រាប់រថយន្តទាំង ៣ នេះនឹងត្រូវដាក់បង្ហាញចេញក្រោមម៉ាកយីហោ Afeela ហើយនឹងប្រើប្រាស់នៅគ្រោងឆ្អឹងដូចគ្នាទាំងអស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ៧កៅអី ខ្លាញ់គោនៅកម្ពុជា កំពុងដាក់លក់តម្លៃមិនធ្លាប់មាន

[ទីផ្សារក្នុងស្រុក] រថយន្ត Hyundai SantaFe ជាកំពូលរថយន្តមួយដ៏ពេញនិយមក្នុងចំណោមកំពូលរថយន្ត SUV របស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។ SantaFe ជារថយន្តប្រភេទ SUV ៧កៅអី ស័ក្តិសមគ្រប់កម្មវិធី ព្រមទាំងមានភាពងាយស្រួលបំផុតក្នុងការបើកបរជាមួយមុខងារពិសេស​ៗ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃជាច្រើន។

ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ បាននាំយកនូវប្រូម៉ូសិនយក្សដែលមិនធ្លាប់មានចំពោះរថយន្តម៉ូដែល SantaFe ស៊េរីឆ្នាំ ២០២៣ ។ នេះជាប្រូម៉ូសិនដែលពិសេសបំផុតសម្រាប់អតិថិជនក្នុងឱកាសឆ្នាំថ្មី ដោយប្រូម៉ូសិនយក្សនេះមានសម្រាប់តែប៉ុន្មានគ្រឿងចុងក្រោយប៉ុណ្ណោះ។ ប្រូម៉ូសិនយក្សនោះគឺ រថយន្ត SantaFe ស៊េរីឆ្នាំ ២០២៣ នៅសល់ត្រឹមតម្លៃ ៥៣ ០០០ ដុល្លារប៉ុណ្ណោះ  ($53,000) បន្ថែមពីនេះទៀត ក្រុមហ៊ុនបានផ្តល់ ការធានា ៥ឆ្នាំ រឺ ១០០ ០០០គីឡូម៉ែត្រ ផ្តល់ជូនប្តូរប្រេងចំនួន ៦ដង ថែមជូនស្លាកលេខធម្មតាមួយ ថែមបិទ UV កាពារ និងថែមកម្រាលជើងប្រណីតមួយឈុត។ អ្វីដែលកាន់តែពិសេសទៀតនោះគឺ ទិញភ្លាម បានភ្លាម តែម្តង។

អតិថិជនដែលចាប់អារម្មណ៏លើប្រូម៉ូសិនខាងលើនេះ អាចធ្វើការទាក់ទងដោយផ្ទាល់ទៅ​ទីប្រឹក្សាផ្នែកលក់ដែលនឹងជម្រាបជូនរាល់ព័ត៌មានលម្អិតបន្ថែម ឬទៅកាន់ក្រុមហ៊ុនដែលមានទីតាំងនៅផ្លូវមុនីវង្សជិតស្នាក់ការកណ្តាលធនាគារអេស៊ីលីដា សាខាស៊ីធីស្តរច្បារអំពៅ សាខាខេត្តសៀមរាប។

រួសរាន់ឡើងកុំឲ្យឱកាសដ៏វិសេសនេះកន្លងផុតឲ្យសោះ ទាក់ទងទៅក្រុមហ៊ុនឥឡូវនេះភ្លាមទៅ! ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកស្គាល់ឡានដែលគួរឲ្យទុកចិត្តបំផុត នឹងមានតម្លៃលក់ធូរថ្លៃទាំង ១០ម៉ូដែល

[បរទេស] រថយន្តដែលគួរឲ្យទុកចិត្តបំផុត គឺជារថយន្តមិនមានបញ្ហាទៅលើផ្នែកមេកានិច ផ្នែកប្រព័ន្ធសុវត្ថិភាព ឬបញ្ហាផ្សេងៗដែលធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តសម្រេចចិត្តប្រកាសប្រមូលយកមកវិញដើម្បីដោះស្រាយបញ្ហា ។ យោងតាមគេហទំព័រ CarBuzz បានបញ្ចេញរថយន្តទាំង ១០ម៉ូដែល ដែលមានតម្លៃទាប និងគួរឲ្យទុកចិត្តបំផុត៖

១) Toyota Corolla ស៊េរីឆ្នាំ ២០២៤ រថយន្តនេះ មានតម្លៃលក់ចាប់ពី ២២ ០៥០ ដុល្លារ ដល់ ២៣ ៥០០ ដុល្លារ

២) Toyota RAV4 ស៊េរីឆ្នាំ ២០២៤ រថយន្តនេះមានតម្លៃលក់ចាប់ពី ២៨ ៦៧៥ ដុល្លារ

៣) Honda Civic ស៊េរីឆ្នាំ ២០២៤ រថយន្តនេះ មានតម្លៃលក់ចាប់ពី ២៣ ៩៥០ ដុល្លារ

៤) Honda CR-V ស៊េរីឆ្នាំ ២០២៤ រថយន្តនេះ មានតម្លៃលក់ចាប់ពី ៣០ ០០០ ដុល្លារ

៥) Kia Forte ស៊េរីឆ្នាំ ២០២៤ រថយន្តនេះ មានតម្លៃលក់ចាប់ពី ២០ ០០០ ដុល្លារ

៦) Kia Soul ស៊េរីឆ្នាំ ២០២៣ រថយន្តនេះ មានតម្លៃលក់ចាប់ពី ២០ ២០០ ដុល្លារ

៧) Subaru Crosstrek ស៊េរីឆ្នាំ ២០២៤ រថយន្តនេះ មានតម្លៃលក់ចាប់ពី ២៥ ០០០ ដុល្លារ

៨) Hyundai Accent ស៊េរីឆ្នាំ ២០២២ រថយន្តនេះ មានតម្លៃលក់ចាប់ពី ១៥ ០០០ ដុល្លារ

៩) Mazda MX-5 Miata ស៊េរីឆ្នាំ ២០១៩ រថយន្តនេះ មានតម្លៃលក់ចាប់ពី ២៨ ០០០ ដុល្លារ

១០) Nissan Frontier ស៊េរីឆ្នាំ ២០២២ រថយន្តនេះ មានតម្លៃលក់ចាប់ពី ២០ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV អគ្គិសនីសុទ្ធរបស់ Geely សាកភ្លើង ១០នាទី ជិះបាន ២០០គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Geely LEVC L380 ប្រភេទ MPV ៨កៅអី នៅក្នុងទីផ្សារប្រទេសចិន និងឈានជើងចូលទីផ្សារអន្តរជាតិនៅ ២ឆ្នាំខាងមុខ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង SOA platform មានប្រវែងតួខ្លួនសរុប ៥ ៣១៦ ម.ម ទទឹង ១ ៩៩៨ ម.ម កំពស់ ១ ៩៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៨៥ ម.ម ដែលមានទំហំធំជាងរថយន្ត Toyota Alphard និងបានមានការឌីស្សាញនៅផ្នែកខាងមុខ ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ដៃទ្វារប្រភេទ flash-door និងប្រើប្រាស់នៅថាសកង់ស្ព័រ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយជម្រើសកៅអី ៦ និងកៅអី ៨ ដោយកៅអីជួរទី ២ និងទី ៣ អាចបត់រាបស្មើរបាន ដែលផ្តល់នៅភាពទូលាយ ក៏ដូចជាកន្លែកផ្ទុកបានច្រើនផងដែរ ។

រីឯនៅផ្នែកថាមពលវិញ រថយន្តប្រភេទ MPV នេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ២៦០ សេះ និងអាគុយរបស់ក្រុមហ៊ុន CATL ទំហំ ៧៣ គីឡូវ៉ាត់ម៉ោង ដល់ ១២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ១០-៨០% ប្រើរយៈពេល ៣០ នាទី និងសាកថ្មត្រឹម ១០ នាទីអាចបើកបរបាមចម្ងាយ ២០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+