ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ប្តូរទីតាំងផលិតគ្រឿងបន្លាស់ ក្នុងការផលិតរថយន្តមានតម្លៃទាប ដើម្បីប្រកួតប្រជែងជាមួយចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងធ្វើការផ្លាស់ប្តូរទីតាំងផលិតគ្រឿងបន្លាស់ដែលផ្គត់ផ្គង់របស់ខ្លួននៅសៀងហៃមកកាន់តែគៀកប្រទេសកំណើតបស់ខ្លួនវិញ ដោយផ្លាស់ប្តូរទីតាំងផលិតគ្រឿងបន្លាស់មកកាន់ប្រទេសម៉ិកស៉ិកកូ ដើម្បីផលិតរថយន្តដែលមានតម្លទាប ក្នុងការប្រកួតប្រជែងជាមួយរថយន្តរបស់ប្រទេសចិន ។

លើសពីនេះ យោងតាមគេហទំព័រ Bloomberg បានឲ្យដឹងថា ទោះបីជាមានការព្រួយបារម្ភលើការចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិករបស់ក្រុមហ៊ុនផលិតរថយន្តចិនក៏ដោយ ក៏លោក Elon Musk បានអញ្ជើញអ្នកផ្គត់ផ្គង់ពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសចិន ទៅកាន់ប្រទេសម៉ិកស៊ិកកូ ដើម្បីសិក្សាខ្សែសង្វាក់ផ្គត់ផ្គង់ដែលរោងចក្រ Shanghai របស់ក្រុមហ៊ុន Tesla ប្រើប្រាស់នាពេលបច្ចុប្បន្នទៀតផង ។

គួរឲ្យដឹងថា Tesla នឹងមានការគាំទ្រពីរដ្ឋាភិបាលអាមេរិក ព្រមទាំងក្រុមពាណិជ្ជកម្មតំណាងឲ្យក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តរបស់ប្រទេសកាណាដា ដើម្បីរារាំងដល់ក្រុមហ៊ុនផលិតរថយន្តចិនក្នុងការនាំចូលរថយន្តរបស់ខ្លួនទៅក្នុងទីផ្សារប្រទេសម៉ិកស៊ិក ។ លើសពីនេះ សមាគមក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តនៅប្រទេសកាណាដា មានការបារម្ភថាប្រទេសចិនអាចផ្លាស់ប្តូរការវិនិយោគចេញពីទីផ្សារអាមេរិកខាងជើងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Terra ស៊េរីឆ្នាំ ២០២៤ អាប់ដេតថ្មី គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការចុងខែនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Terra ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV កៅអី ៣ជួរ ដែលទទួលបានបច្ចេកវិទ្យាច្រើនជាងមុន ជាមួយតម្លៃលក់ចាប់ពី ៣០ ៧៨៧ ដុល្លារ ដល់ ៤៣ ៩៦៤ ដុល្លារ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីផ្សារប្រទេសហ្វីលីពីន ។

Nissan Terra ស៊េរីឆ្នាំ ២០២៤ នៅតែប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៩ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទបើកបរប៉ុង ២ 4-wheel drive ជាមួយប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងក្រោយ ។

សម្រាប់បច្ចេកវិទ្យាដែល Nissan Terra ស៊េរីឆ្នាំ ២០២៤ ទទួលបាន និងបានអាប់ដេតថ្មីរួមមាន អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ហ្វ្រាំងដៃអេឡិចត្រូនិច ឧបករណ៍បំពងសំឡេងម៉ាក Bose ៨ចំនុច ព្រមទាំងប្រព័ន្ធកាម៉េរា ៣៦០ដឺក្រេ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានធ្វើឲ្យប្រសើរនៅព្រ័ន្ធសុវត្ថិភាពផងដែរ សម្រាប់ព័ត៌មានលម្អិតបន្ថែម ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី កាចជាងមុន បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រចាំនៅតំបន់អឺរ៉ុប បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៤ ដែលត្រូវបានឌីស្សាញឡើងផ្តោតទៅលើការបើកបរ Off-Road គ្រោងនឹងចេញលក់នៅពាក់កណ្តាលឆ្នាំ ២០២៤ ។

Ford Ranger MS-RT ស៊េរីឆ្នាំ ២០២៤ ទទួលបានតួគ្រោងថ្មី ត្រូវបានពង្រីកធំជាងមុន ៤០ ម.ម និងបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ V6 Turbocharged អាចផលិតកម្លាំងបាន ២៤០ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ full-time 4-wheel drive ។ លើសពីនេះ ក្រុមហ៊ុនបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមផងដែរ ។

ភីកអាប់នេះ ត្រូវបានពង្រីកប្រវែងទទឹងធំជាងមុន ៨២ ម.ម ព្រមទាំងទទួលបានរូបរាងហាប់ណែនជាងមុន ជាមួយប៉ាណាមុខថ្មីរចនារាងជាសំបុកឃ្មុំ ថាសកង់ស្ព័រទំហំធំ ២១អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ Off-Road រួមទាំងកាងការពារមុខ-ក្រោយឌីស្សាញថ្មី ជាមួយនឹងបំពង់ស៊ីមាំងផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានបំពាក់ជាមួយកៅអីស្ព័រដែលឌីស្សាញឡើងទប់នៅពេលបើកបរនៅផ្លូវការកោងសម្រាប់ផ្នែកខាងមុខ កុងទ័របង្ហាញព័ត៌មានថ្មីទំហំ ១២អ៉ីញ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់ ប្រព័ន្ធជំនួយចូលចត ប្រព័ន្ធកាម៉េរាមើលក្រោយ និងប្រព័ន្ធកំណត់ល្បឿន Adaptive Cruise Control ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ ម៉ូដែល GR Sport ប្រើ hybrid មានតម្លៃលក់ខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ម៉ូដែល GR Sport ប្រើម៉ាស៊ីនកូនកាត់ hybrid ដែលមានតម្លៃលក់ចាប់ពី ៣៤ ៧៦៣ ដុល្លារ ។

Toyota Corolla Cross GR Sport បំពាក់ជាមួយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយសាំងចំណុះ ១,៨ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានសរុប ១២២ សេះ និងកម្លាំងរមួល ភ្ជាបដោយប្រអប់លេខអូតូ E-CVT ។ រថយន្តនេះ ត្រូវបានភ្ជាប់មកជាមួយផ្នែកខាងមុខខុសពីម៉ូដែលដ៏ទៃ ចង្កៀងមុខ-ក្រោយ LED ដំបូលកញ្ចក់បែប Panoramic គ្មានស៊ុម ព្រមទាំងកញ្ចក់ការពារកម្តៅថ្ងៃដែលអាចបើក និងបិទដោយថាមពលអគ្គិសនី និងប្រើប្រាស់នីថាសកង់ស្ព័រ​ទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ បន្ថែមជាមួយនឹងអេក្រង់កំសាន្ត touchscreen កម្រិយ HD ទំហំ ១០,១ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense system ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Dolphin Mini ឆ្នាំ២០២៤ សាកភ្លើងម្តងជិះបានជាង ៤០០គីឡូម៉ែត្រ ឯតម្លៃលក់ខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Dolphin Mini ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលមានតម្លៃលក់ចាប់ពី ២១ ៩៩០ ដល់ ២៣ ៩០០ ដុល្លារ នៅទីផ្សារអាមេរិកខាងត្បូង ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៧៨០ ម.ម ទទឹង ១ ៧១៥ ម.ម កំពស់ ១ ៥៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥០០ ម.ម ដោយបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៧៤ សេះ និងកម្លាំងរមួល ១៣៥ ញ៉តូនម៉ែត្រ ទទួលបានជម្រើសអាគុយចំនួន ២ រួមានអាគុយទំហំ ៣០,០៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០៥គីឡូម៉ែត្រ និងអាគុយទំហំ ៣៨,៨៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រ ។

BYD Dolphin Mini បានភ្ជាប់ជាមួយសង់ដារដូចជា ចង្កៀងមុខប្រភេទ LED មុខងារបើក-បិទដោយស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៦អ៉ីញ និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។ ខណៈនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៉ីញ កៅអីស្បែកអាចលៃតម្រូវបាន ៦របៀប និងឧបករណ៍បំពងសំឡេង ៤ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចប់បាត់! Tesla លក់​រថយន្ត​បានតែ​មួយ​គ្រឿង​ប៉ុណ្ណោះ​​កាល​ពី​ខែ​មុន

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមទិន្នន័យពីសមាគមអ្នកនាំចូល និងចែកចាយរថយន្តរបស់កូរ៉េ (KAIDA) បង្ហាញថា រថយន្តអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុន Tesla ដែលជាម៉ូដែល Y លក់បានត្រឹមតែមួយគ្រឿងប៉ុណ្ណោះ នៅក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់ខែមករា ឆ្នាំ ២០២៤ ។

ក្នុងនោះ តាមរបាយការណ៍មួយចំនួនបានឲ្យដឹងថា មូលហេតុចម្បងគឺដោយសារមកពីគោលនយោបាយកាត់បន្ថយរបស់រដ្ឋាភិបាលដើម្បីគាំទ្ររថយន្តអគ្គិសនីសុទ្ធរបស់ប្រទេសចិនវិញ ដែលមានតម្លៃលក់ទាបជាងក្រុមហ៊ុនដ៏ទៃ ។

គួរឲ្យដឹងថា នៅក្នុងប្រទេសចិន រថយន្តអគ្គិសនី Tesla Model Y បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងឆ្នាំ ២០២៣ ដោយបានបំពាក់ជាមួយ LFP នឹងមានតម្លៃថោកជាងម៉ូដែលដែលផលិតនៅសហរដ្ឋអាមេរិកដល់ទៅ ១៥ ០០០ ដុល្លារឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រមូលសំរាមប្រើអគ្គិសនីសុទ្ធដំបូងគេរបស់ Volvo សាកភ្លើងម្តងជិះបាន ២០០គីឡូម៉ែត្រ

[បរទេស] រថយន្តប្រភេទធន់ធ្ងន់ប្រើអគ្គិសនីសុទ្ធដំបូងគេរបស់ក្រុមហ៊ុនផលិតរថយន្ត Volvo ដែលមានឈ្មោះថា Volvo FM Low Entry នឹងប្រើប្រាស់ជារថយន្តប្រមូលសំរាមនៅក្នុងទីក្រុង នៅប្រទេសក្នុងតំបន់អឺរ៉ុប ប្រទេសទួគី និងប្រទេសកូរ៉េខាងត្បូងគ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំនេះ ។

រថយន្តនេះ មានទម្ងន់ចាប់ពី ១៩-៣២ តោន ត្រូវបានបំពាក់ជាមួយអាគុយចំនួន ៤ ដែលរួមបញ្ចូលគ្នាមានទំហំ ៣៦០គីឡូវ៉ាត់ម៉ោង ដោយអាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង រួមទាំងផ្កួបជាមួយម៉ូទ័រអគ្គិសនីផលិតកម្លាំងបាន ៤៨៣ សេះ ។

Volvo Trucks ត្រូវបានផលិតឡើងខុសពីរថយន្តរបស់ Volvo ដ៏ទៃ នឹងមានប្រភេទបើកបរចំនួន ៥ រួមមាន 4X2, 6X2, 6X4, 8X2 និង 8X4។ លើសពីនេះ អ្នកទិញអាចជ្រើសរើសម៉ូដែលដែលមានកៅអីពីមួយទៅបួន ហើយជ្រើសរើសសម្រាប់កាប៊ីនកៅអីខ្ពស់ដែលពង្រីកដោយ សម្រួលរថយន្តទៅតាមតម្រូវការ និងចំណូលចិត្តប្រតិបត្តិការផ្សេងៗ។

គួរបញ្ជាក់ផងដែរថា Volvo FM Low Entry ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ នៅលើស្តង់ដារ Direct Vision ថ្មីរបស់ចក្រភពអង់គ្លេសសម្រាប់រថយន្តធុនធ្ងន់ ហើយក៏ភ្ជាប់មកជាមួយប្រព័ន្ធត្រួតពិនិត្យកាមេរ៉ាកម្រិតខ្ពស់ថ្មីរបស់ Volvo ដើម្បីផ្តល់ឱ្យអ្នកបើកបរនូវទិដ្ឋភាពដ៏ល្អបំផុតនៃរថយន្តរបស់ពួកគេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux Revo ឈរកំពូលតារាងជាភីកអាប់លក់ដាច់ជាងក្នុងខែមករា ឆ្នាំ ២០២៤

[បរទេស] ការលក់រថយន្តប្រភេទភីកអាប់នៅទីផ្សារប្រទេសថៃគិតនៅត្រឹមពីខែកមរា ឆ្នាំ ២០២៤ ដោយលក់បានចំនួន ១៤ ៨៦១ គ្រឿង ខណៈភីកអាប់របស់ក្រុមហ៊ុន Toyota បានឈរលើកំពូលតារាងដែលលក់ដាច់ជាងគេ ។ ខាងក្រោមនេះជារថយន្តភីកអាប់ដែលលក់បាន ៖

១) Toyota Hilux REVO រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៦៨៤៧ គ្រឿង

២) Isuzu D-Max រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៥៩០៣ គ្រឿង

៣) Ford Ranger រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ១២៧៤ គ្រឿង

៤) Mitsubishi Triton រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៥១៧ គ្រឿង

៥) Nissan Navara រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ២២៧ គ្រឿង

៦) MG Extender រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៥០ គ្រឿង

៧) Mazda BT-50 រថយន្តប្រភេទភីកអាប់នេះលក់បានសរុប ៤៣ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC ES9 ស៊េរីឆ្នាំ ២០២៤ ប្រភេទ plug-in hybrid ចេញលក់ជាផ្លូវការ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត GAC ES9 ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ប្រើ plug-in hybrid ដែលមាន ៤ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣១ ៩៥០ ដុល្លារ ដល់ ៣៧ ៥១១ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង GPMA platform មានប្រវែងសរុប ៥ ១១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ដែលធំជាងរថយន្ត Toyota Land Cruiser PRADO មានប្រវែងសរុប ៤ ៩៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ។ GAC ES9 ត្រូវបានផ្តល់ជូននៅការឌីស្សាញជាមួយប៉ាណាមុខមួយផ្ទាំងធំប្រភេទ dot matrix grille ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញស្រោបដោយក្រូម៉េ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ផ្តោតទៅលើប្រណិតភាព ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធ ADiGo 4.0 ជំនាន់ចុងក្រោយ ក៏ដូចកញ្ចក់កម្រាស់ ៥ មម ជួយកាត់បន្ថយសំឡេងរំខានពីផ្នែកខាងក្រៅយ៉ាងល្អ រួមទាំងកាម៉េរា ៥៤០ដឺក្រេ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៥,៥៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤៣ គីឡូម៉ែត្រ  ផ្ជាប់ដោយប្រអប់លេខអូតូ និងអាចបើកបរបានចម្ងាយដល់ទៅ ១២១៥ គីឡូម៉ែត្រនៅពេលសាកថ្ម និងចាក់សាំងពេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

All-new Kia Sorento ស៊េរីឆ្នាំ ២០២៤ ប្រភេទ hybrid ចេញតម្លៃលក់ជាផ្លូវការនៅប្រទេសជាប់កម្ពុជា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់របស់រថយន្ត All-new Kia Sorento ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ៥៤ ៦៩៣ ដុល្លារ ដល់ ៥៨ ៦០២ ដុល្លារ គ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ ២០២៤ ។

សម្រាប់រថយន្តនេះ ផ្តល់ជូនទាមងជម្រើសប្រភេទ Hybrid និង Plug-in hybrid ដំណើរការដោយ៖

  • ម៉ាស៊ីន hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbo ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ២៣០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្ក រួមទាំងអាគុយប្រភេទលីដ្យូម ។
  • ម៉ាស៊ីន plug-hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbo ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្ក រួមទាំងអាគុយប្រភេទលីដ្យូម ប្រភេទបើកបរប៉ុង ២ ។

សម្រាប់នៅផ្នែកគ្រឿងខាងក្រៅរត្រូវបានបំពាក់មកជាស្តង់ដារដោយចង្កៀងមុខ LED Projection មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ បានបំពាក់ជាមួយនឹងកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះទំហំ ១២,៣អ៉ីញ កាម៉េរាមើលក្រោយប្រភេទជីឌីថល ដំបូលកញ្ចក់ panoramic sunroof ព្រមទាំងកៅអីស្បែកមុខងារខ្យល់-កំដៅ ដែលអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ៨របៀប ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+