ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បានវ៉ាដាច់ Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេរបស់ពិភពលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD ទម្លាក់ Tesla ពីដំណែងរក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេរបសើពិភពលោកនៅក្នុងត្រីមាសចុងក្រោយ ក្នុងឆ្នាំ ២០២៣ ដោយលក់រថយន្តអគ្គិសនីទាំងអស់ចំនួន ៥២៦ ៤០៩ គ្រឿង ខណៈ Tesla លក់រថយន្តចំនួនបាន ៤៨៤ ៥០៧ គ្រឿងប។

ជាមួយគ្នានេះ BYD មានកំណត់ត្រាលក់ក្នុងត្រីមាសទី ៤ នៅក្នុងឆ្នាំ ២០២៣ ដោយលក់រថយន្តបានចំនួនសរុប ៩៤២.៦៥១ គ្រឿង ដោយ ៥៥% ជារថយន្តអគ្គិសនីសុទ្ធ (BEV) និង ៤៥% ជារថយន្តប្រភេទ Plugin Hybrid (PHEVs)។

គួរឲ្យដឹងថា BYD បានលក់រថយន្តអគ្គិសនីបានសរុបចំនួន ៣ ០២៣ ៦៧៩ គ្រឿងក្នុងឆ្នាំ ២០២៣ កើនឡើង ៦២% ពីឆ្នាំ ២០២២ ខណៈ Tesla លក់បានចំនួន ១ ៨០៨ ៥៨១ នៅក្នុងឆ្នាំ ២០២៣ កើនឡើង ៣៨% កាលពីឆ្នាំ ២០២២ ដោយការលក់នៅក្នុងឆ្នាំ ២០២៣ របស់ក្រុមហ៊ុនទាំង ២ មានចំនួនលើសពីលើការប៉ាន់ស្មានពីការលក់ប្រចាំឆ្នាំរបស់ពួកគេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Custin ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV បង្ហាញខ្លួនជាផ្លូវការនៅប្រទេសហ្វីលីពីន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់ចេញជាផ្លូវការនៅរថយន្ត Hyundai Custin ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ៧កៅអី ជាគួប្រជែងរបស់រថយន្ត Toyota Innova Zenix នៅក្នុងទីផ្សារប្រទេសហ្វីលីពីន ដែលមានតម្លៃលក់ចាប់ពី ៣១ ៨០០ ដុល្លារ ដល់ ៣៧ ៣៨០ ដុល្លារ ។

Hyundai Custin ផលិតឡើងជារថយន្តប្រភេទ MPV ខ្នាតកណ្តាលស្ថិតនៅចន្លោះរថយន្ត Hyundai Stargazer និង Hyundai Staria ដោយមានទំហំប្រហាក់ប្រហែល Toyota Innova Zenix ពោលគឺមានប្រវែងតួខ្លួនសរុប ៤ ៩៥០ ម.ម ទទឹង ១ ៨៥០ ម.ម កំពស់ ១ ៧១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៥៥ ម.ម ។ សម្រាប់ចំណុចលេចធ្លោរបស់ Hyundai Custin គឺបំពាក់ទ្វាររូតសងខាង និង​នឹង​ទ្វារឃ្លុបក្រោយដើរដោយថាមពលអគ្គិសនី, ប៉ាណាមុខមួយផ្ទាំងធំ ចង្កៀង​មុខ-ក្រោយ LED ព្រមទាំងថាសកង់​ទំហំ ១៨ អ៉ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ Hyundai Custin ក៏ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារពេញលេញផងដែរ រួមទាំងកុងទ័របង្ហាញព័ត៌មានអំពីការបើកបរទំហំ ៤,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៤ អ៉ីញ ព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិដាច់ដោយឡែក និងកន្លែងសាកថ្មឥតប្រើខ្សែ ២តំបន់ កាមេរ៉ាមួយជុំរថយន្ត កៅអីប្រភេទ captain seat នៅជួរទី ២ ព្រមទាំងដំបូលកញ្ចក់ sunroof ចំនួន ២ និងប្រព័ន្ធសុវត្ថិភាពទំនើប Hyundai SmartSense ជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ប្រភេទ T-GDI ជំនួយដោយ turbocharged អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្ក ជាមួយរបៀបបើកបរចំនួន ៤ រួមមាន Eco, Smart, Comfort និង Sport ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធដំបូងគេដែលប្រើអាគុយសូដ្យូម (Sodium-ion) បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមានឈ្មោះថា JAC Motor ដែលស្ថិតនៅក្រោមក្រុមហ៊ុន Volkswagen Group បានធ្វើការផលិតរថយន្តអគ្គិសនីសុទ្ធដោយប្រើជាអាគុយប្រភេទសូចូម-អីយ៉ុង (Sodium-ion) ដែលមានតម្លៃទាប និងអាចបើកបរបានល្អប្រសើរជាងរថយន្តអគ្គិសនីប្រើអាគុយលីដ្យូមនៅក្នុងអាកាសធាតុត្រជាក់ ។

សម្រាប់អាគុយសូដ្យូម-អ៉ីយ៉ុង គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលងាយស្រួលប្រើប្រាស់ និងមានគុណសម្បត្តិច្រើន គឺច្រើនជាងអាគុយលីចូម-អ៉ីយ៉ុង ប៉ុន្តែអាគុយសូដ្យូម-អ៉ីយ៉ុងនេះមានទម្ងន់ធ្ងន់ជាងអាគុយលីចូមដល់ទៅ ៣ដងឯណ្ណោះ ។ សម្រាប់វត្ថុធាតុដើមសំខាន់សម្រាប់ផលិតអាគុយប្រភេទនេះរួមមាន សូដ្យូមកាបូណាត ដែលអាចទាញយកពីថ្ម ទឹកសមុទ្រ និងថ្មកំបោរជាដើម។

Honeycomb structure sodium-ion battery. Photo: JACគួរបញ្ជាក់ផងដែរថា បើយោងតាមសារព័ត៌មាន CarNewsChina សម្រាប់រថយន្តអគ្គិសនីសុទ្ធ JAC Yiwei ប្រភេទ hatchbacki ប្រើអាគុយប្រភេទសូដ្យូម (Sodium-ion) នឹងធ្វើការចាប់ផ្តើមចែកចាយនៅដើមឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែងរបស់ Honda Civic មកពី Changan មានតម្លៃលក់តែខ្ទង់ ១មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan Lamore ស៊េរីឆ្នាំ ២០២៤ ជាគូប្រជែងរបស់ Honda Civic ជំនាន់ថ្មី ដែលមានតម្លៃលក់ចាប់ពី ១១ ៧៧៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង Ark architecture មានប្រវែងតួខ្លួនសរុប ៤៧៧០ មម ទទឹង ១៨៤០ មម កំពស់ ១៤៤០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៧៦៥ មម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង Turbocharged អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៥-៦លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

Changan Lamore មានការឌីស្សាញបែបស្ព័រ ដោយបានបំពាក់ប៉ាណាគ្មានស៊ុបបែប Dot matrix grille ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨ អ៉ីញជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ផ្តោតទៅលើភាពប្រណិត ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់បង្ហាញព័ត៌មាន touchscreen ទំហំធំ គាំទ្រដោយឈីប build-in MTK 8666 8-core CPU ក៏ដូចជាប្រព័ន្ធដោយសំឡេង និងកាម៉េរា ៣៦០ដឺក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD លក់រថយន្តអគ្គិសនីសុទ្ធបានច្រើនជាង ៣លានគ្រឿងក្នុងឆ្នាំ ២០២៣

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញទិន្នន័យរពីការលក់រថយន្តអគ្គិសនីសុទ្ធ (NEV) បានចំនួន ៣ ០២៤ ៤១៧ គ្រឿងនៅក្នុងឆ្នាំ ២០២៣ ដែលជាចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ៦២,៣% ហើយចំនួនការលក់នេះ ​លើស​កំណត់​ត្រា​លក់​រថយន្ត​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ចំនួន ១.៨៦៣.៤៩៤ គ្រឿង។

ការរួមចំណែកដ៏សំខាន់ចំពោះភាពជោគជ័យរបស់ BYD គឺការផលិតរថយន្តអគ្គិសនីសុទ្ធ (NEV) ជាមួយនឹងចំនួន ៣ ០៤៥ ២៣១ គ្រឿងក្នុងឆ្នាំ ២០២៣ ដែលបង្ហាញពីការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ៦២,២% ។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តផ្នែកពាណិជ្ជកម្មរបស់ BYD លក់បានចំនួន ១១ ៥១១ គ្រឿងក្នុងឆ្នាំ ២០២៣ រថយន្តក្នុងផ្នែកបនេះរួមមារថយន្តក្រុង រថយន្តដឹកទំនិញ និងរថយន្តផ្សេងទៀតដែលមានការកើនឡើងដល់ទៅ ៨៨,២% ។

សម្រាប់ការលក់របស់ BYD នៅផ្នែករថយន្តដឹកអ្នកដំណើរបានចំនួន ៣ ០១២ ៩០៦ គ្រឿងក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ៦២,២% គឺការកើនឡើងនៃការលក់ក្នុងផ្នែកនេះ មានម៉ូដែលអគ្គិសនីសុទ្ធលក់បានចំនួនសរុប ១ ៥៧៤ ៨២២ គ្រឿង បានកើនឡើង ៧២,៨% និងរថយន្តអគ្គិសនី (BEV) មានចំនួន ៥២,៣% ។ ខណៈ ការលក់រថយន្តប្រើ plug-in hybrid បានចំនួន ១ ៤៣៨ ០៨៤ គ្រឿងកើនឡើង ៥២% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសចិនបានវ៉ាដាច់ប្រទេសធំចំនួន៣ ក្លាយជាអ្នកនាំចេញរថយន្តធំជាងនៅលើពិភពលោក

[បរទេស] ប្រទេសចិនបានវ៉ាដាច់ប្រទេសជប៉ុន រួមទាំងអាល្លឹម៉ង់ និងកូរ៉េខាងត្បូង ក្លាយជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតនៅលើពិភពលោកនៅក្នុងឆ្នាំ ២០២៣ ក្នុងនោះ សមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) និយាយថា ប្រទេសចិនបាននាំចេញចំនួន ៤,៤១ លានគ្រឿងចន្លោះខែមករា និងខែវិច្ឆិកា កើនឡើង ៥៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈការនាំចេញរបស់ប្រទេសជប៉ុនមានចំនួន ៣,៩៩លានគ្រឿងដែលកើនឡើង ១៥% ភាគរយ។

បើយោងតាមសារព័ត៌មាន Nikkei បានឲ្យដឹងថា ប្រទេសចិនបាននាំចេញរថយន្តចំនួន ៧៣០ ០០០ ទៅកាន់ប្រទេសរុស្ស៊ីនៅចន្លោះខែមករា និងខែតុលា ដែលជាការកើនឡើងចំនួន ៧ ដងលើចំនួននៅក្នុងឆ្នាំ ២០២២ នាំចេញទៅប្រឬេសម៉ិកស៊ិកកូចំនួន ៣៣០ ០០០ គ្រឿងបានកើនឡើង ៧១%។

ទោះយ៉ាងណាក៏ដោយ មិនមែនរាល់ការនាំចេញរថយន្តរបស់ចិនសុទ្ធតែមានម៉ាកយីហោរបស់ចិននោះទេ ដោយក្នុងនោះរួមមាន  BYD, Tesla, Volvo, BMW និង Buick សុទ្ធតែផលិតរថយន្តនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន GAC Aion ជាក្រុមហ៊ុនផលិតរថយន្តបានលឿនបំផុតរបស់ពិភពលោក

[បរទេស] កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ កន្លែងទៅនេះ ក្រុមហ៊ុន GAC Aion ដែលស្ថិតនៅក្រោមក្រុមហ៊ុន GAC បានប្រកាសថា រថយន្តទី ១លានរគ្រឿងបស់ខ្លួន ដែលជារថយន្ត Hyper HT បានធ្វើការរំកិលចេញពីខ្សែសង្វាក់ផលិតកម្មបន្ទាប់ពី ៤ឆ្នាំ ៨ខែ នៅប្រទេសចិន។

លើសពីនេះ ក្រុមហ៊ុន GAC Aion បានបញ្ជាក់ថា វាមិនត្រឹមតែជាម៉ាករថយន្តអគ្គិសនី​ថាមពលថ្មីលឿនបំផុតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាម៉ាករថយន្តដែលលឿនបំផុតក្នុងពិភពលោកដែលបានផលិតរថយន្តបានដល់ចំនួននេះ ។

គួរឲ្យដឹងថា ម៉ាកនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយដំបូងដាក់ឈ្មោះថា GAC New Energy ហើយបន្ទាប់មកបានប្តូរឈ្មោះជាផ្លូវការទៅជា GAC Aion នៅឆ្នាំ ២០២២1។ បច្ចុប្បន្ន GAC Aion មានរោងចក្រឆ្លាតវៃចំនួនពីរ ហើយរោងចក្រទីបីរបស់ខ្លួនកំពុងរៀបចំ ដោយរោងចក្រនេះត្រូវបានគេរំពឹងថានឹងដំណើរការនៅខែមិថុនា ឆ្នាំ ២០២៤ ដែលមានសមត្ថភាពផលិតរបស់បានដល់ ៨០០ ០០០ គ្រឿងក្នុងមួយឆ្នាំ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការលក់របស់ GAC Aion បានកើនឡើងយ៉ាងខ្លាំង ជាមួយការលក់របស់ខ្លួនពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ មានចំនួនសរុប ៤៩៣ ៣៤៧ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ប្រទេសចិនមួយនេះ សាកភ្លើង ៣០នាទី ជិះបានលើស ១ពាន់គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Yuanhang Auto បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន Y6 ជាមួយតម្លៃលក់ចាប់ពី ៤៥ ១០០ ដុល្លារ ដល់ ៧៣ ០០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២៧០ ម.ម កំពស់ ២ ០០០ ម.ម ទទឹង ១ ៥០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៣០ ម.ម ។ សម្រាប់រចនានៅផ្នែកខាងក្រៅមានបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៣៨ អ៉ីញ​ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ជំនាន់ទី ៣ ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ AR-HUD ទំហំ ៧០អ៉ីញ ឧបករណ៍បំពងសំលេង ២៧ ចំណុច និងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ ផងដែរ ។

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៣៣៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៨១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៦៩៧ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៥០ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ១០២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង អាគុយទាំង ២ នេះ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន ដោយសាចសាកពី ២០% ទៅ ៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាប់ Elon Musk សើចចំអក ពេលនេះ BYD នឹងវ៉ាដាច់ Tesla ជាម៉ាករថយន្តអគ្គិសនីធំជាងគេរបស់ពិភពលោក

[បរទេស] BYD ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ចិនដែលធ្លាប់ត្រូវ Elon Musk សើចចំអកចំពោះគំរូរថយន្តដែលថាវាអាចជាគូប្រជែងរបស់ Tesla កំឡុងពេលសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg កាលពីឆ្នាំ ២០១១ ឥឡូវនេះត្រូវបានគេព្យាករណ៍ថានឹងវ៉ាដាច់ Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកនៅចុងបញ្ចប់នៃឆ្នាំ ២០២៣ ។

គួរឲ្យដឹងថា បច្ចុប្បន្ន BYD កាន់កាប់តំណែងជាអ្នកផលិតរថយន្តអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក  ភាពជោគជ័យនៃការលក់នាពេលថ្មីៗនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ BYD ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។

មិនត្រឹមតែប៉ុណ្ណោះ BYD ក៏បានបំបែកចូលទៅក្នុងបញ្ជីកំពូលទាំង ១០ នៃក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុត និងត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៣ ជាមួយនឹងចំនួនរថយន្តសរុបចំនួន ៣,១៣ លានគ្រឿង  ខណៈ ក្រុមហ៊ុន Tesla ត្រូវបានគេរំពឹងថានឹងបញ្ចប់ឆ្នាំ ២០២៣ ដោយបានចែកចាយរថយន្តចំនួន ១,៨២ លានគ្រឿងនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពីគោលបំណងដែលបានបញ្ជាក់របស់លោក Elon Musk ដែលមានការចែកចាយចំនួន ២ លានគ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi ចង់ក្លាយជាក្រុមហ៊ុនរថយន្តលំដាប់កំពូលទាំង ៥ របស់ពិភពលោកក្នុងពេល ២០ ឆ្នាំខាងមុខ

[បរទេស] បន្ទាប់បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន Xiaomi ដាក់គោលដៅ ជាមួយឆន្ទៈចង់ក្លាយជា ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលទាំង ៥ របស់ពិភពលោកក្នុងរយៈពេល ២០ ឆ្នាំខាងមុខ និងគោលបំណងផលិតរថយន្តដែលមានប្រព័ន្ធជំនួយការអ្នកបើកបរនៅឆ្នាំ ២០២៤ ។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការក្នុងការឈានជើងចូលក្នុងអាជីវកម្មរថយន្តនៅថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០២១ ជាមួយកាវិនិយោគដំបូងជាមួយទឹកប្រាក់ប្រមាណ ១០ពាន់លានយ៉ាន់ ស្មើរនឹងទឹកប្រាស់ជាង ១ពាន់លានដុល្លារ នឹងអាចឡើងដល់ ១០ពាន់លានដុល្លារសម្រាប់ការវិនិយោគក្នុងរយៈពេល ១០ឆ្នាំខាងមុខ ។

ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Xiaomi លោក Lei បាននិយាយថា លោកមានសង្ឃឹមខ្ពស់ជាមួយម៉ូដែលដំបូងរបស់ក្រុមហ៊ុន ដែលចូលប្រលូកក្នុងឧស្សាហកម្មរថយន្តជាមួយគោលដៅរបស់ខ្លួន ។

យោកតាមគេហទំព័រ S&P Global Mobility របស់ Global Automotive Outlook ឆ្នាំ ២០២៣ សម្រាប់ក្រុមហ៊ុនផលិតរថយន្តលំដាប់ទាំង ៥ របស់ពិភពលោកនៅក្នុងឆ្នាំ ២០២២ រួមមាន៖

  • ១ ក្រុមហ៊ុន Toyota លក់រថយន្តបានសរុប ៩,៥៧ លានគ្រឿង
  • ២ ក្រុមហ៊ុន Volkswagen លក់រថយន្តបានសរុប ៨,៩៣ លានគ្រឿង
  • ៣ ក្រុមហ៊ុន General Motor (GM) លក់រថយន្តបានសរុប ៨,៤៥ លានគ្រឿង
  • ៤ ក្រុមហ៊ុន Stellantis លក់រថយន្តបានសរុប ៨,២៣ លានគ្រឿង
  • ៥ ក្រុមហ៊ុន Tesla លក់រថយន្តបានសរុប ៩៣៦ ០០០ លានគ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+