ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV អគ្គិសនីសុទ្ធលំដាប់ខ្ពស់របស់ Hauwei សាកភ្លើងម្តងជិះបានជាង ៦៣០ គីឡូម៉ែត្រ

[ទីផ្សារបទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Huawei Aito M9 ប្រភេទ SUV លំដាប់ខ្ពស់ប្រើថាមពលអគ្គិសនីសុទ្ធ ដែលមានតម្លៃលក់ចាប់ពី ៦៥ ៧៥០ ដុល្លារ ដល់ ៧៩ ៧៥០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

Huawei Aito M9 ផលិតឡើងនៅលើគ្រោងឆ្អឹងធ្វើពីអាលុយមីញ៉ូម មានប្រវែងតួខ្លួនសរុប ៥ ២៣០ ម.ម ទទឹង ១ ៩៩៩ ម.ម កំពស់ ១ ៨០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១១០ ម.ម ដោយត្រូវបានរចនាឡើងប្រព័ន្ធជ្រែកខ្យល់ aerodynamic ដែលមានកម្រិតចាញ់ខ្យល់ត្រឹមតែ 0,២៦៤ Cd ប៉ុណ្ណោះ ។ រថយន្តនេះ បានបំពាក់ជាមួយចង្កៀងមុខ LED Projector នឹងក៏ទទួលយកប្រព័ន្ធជំនួយការបើកបររបស់ Huawei ADS 2.0 ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់អេក្រង់ចំនួន ៣ ទំហំ ៤៣,៩ អ៉ីញគាំទ្រដោយប្រព័ន្ធប្រតិបតិ្តការ Huawei Harmony OS system ព្រមទាំងអេក្រង់កំសាន្តទំហំ ១០ អ៉ីញសម្រាប់អ្នកដំណើរជួរទី ២ និងជួរទី៣ ឧបករណ៍បំពងសំឡេង ២៥ ចំណុចជាដើម ។

Huawei Aito M9 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥២២ សេះ និងអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ជ្រើសយកប្រទេសមួយនេះ ក្នុងការសាងសង់រោងចក្រផលិតរថយន្តដំបូងគេរបស់ខ្លួននៅតំបន់អឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD គ្រោងនឹងសាងសង់រោងចក្រផលិតរថយន្តនៅអឺរ៉ុបដំបូងរបស់ខ្លួនក្នុងប្រទេសហុងគ្រី ដោយរោងចក្រផលិតនេះផលិតរថយន្ត អគ្គិសនី (NEVs) អគ្គិសនីសុទ្ធ (BEVs) និង Plug-in hybrid ដែលមានសមត្ថភាពផលិតរថយន្តរហូតដល់ ២០០ ០០០ គ្រឿងក្នុងមួយឆ្នាំនៅពេលដែលវាដំណើរការពេញលេញ។

គួរឲ្យដឹងថា BYD បានវាយតម្លៃប្រទេសជាច្រើននៅអឺរ៉ុបអស់រយៈពេលជាងមួយឆ្នាំ ហើយបានចាត់ទុកប្រទេសអាល្លឺម៉ង់ និងបារាំងជាទីតាំងសម្រាប់សាងសង់រោងចក្រ ប៉ុន្តែចុងក្រោយត្រូវបានជ្រើសយកប្រទេសហុងគ្រី បន្ទាប់ពីនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktok Orban ដែលកាលពីខែតុលាបានទៅទស្សនាទីស្នាក់ការកណ្តាលរបស់ BYD ក្នុងទីក្រុង Shenzhen ប្រទេសចិន។

គួរឲ្យដឹងថា មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ទាក់ទង​អំពី​ទំហំ​នៃ​រោងចក្រ​នេះ​ថា​តើ​វា​នឹង​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន ឬ​ពេល​ដែល​វា​នឹង​បើក​ដំណើរការ​នោះ​ទេ។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានបន្ថែមថា ការវិនិយោគដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចហុងគ្រី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai កំពុងពិចារណា ក្នុងការផលិតភីកអាប់ប្រើ Hybrid សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅប្រទេសអូស្រ្តាលី បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការផលិតនៅរថយន្តភីកអាប់ប្រើម៉ាស៊ីនកូនកាត់ Hybrid នៅក្នុងឆ្នាំ ២០២៤ ព្រមទាំងប្រើថាមពលអគ្គិសនីសុទ្ធផងដែរ នេះបើយោងតាមសារព័ត៌មាន Carexpert ។

ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Hyundai Australia លោក John Kett បាននិយាយថា សម្រាប់ព័ត៌មានលម្អិតបន្ថែមទាក់ទងទៅនឹងភីកអាប់ខាងលើនេះ ពួកយើងកំពុងពិចារណាក្នុងធ្វើការឆ្ពោះនៅក្នុងការផលិត ហើយអាចនឹងត្រូវបានដាក់បញ្ចេញនៅឆ្នាំក្រោយ ។ លើសពីនេះ យើងក៏បានគិតអំពីតម្លៃ ប៉ុន្តែក៏ផ្តោតលើសមត្ថភាពផងដែរ ។

គួរឲ្យដឹងថា កាលពីមុន លោក Kett បាននិយាយថា ក្រុមហ៊ុនដឹងថារថយន្តប្រើថាមពើអគ្គិសនីសុទ្ធ (EV) នឹងមិនអាចបំពេញតម្រូវការរបស់អ្នកគ្រប់គ្នាបាននៅក្នុងទីផ្សារនោះទេ ។ ដូចគ្នានេះដែរ ក្រុមហ៊ុន Ford Australia នឹងផ្តល់ជូននៅភីកអាប់ Ford Ranger ប្រភេទ Plug-in hybrid របស់ខ្លួនដែលនឹងមកដល់ដើមឆ្នាំ ២០២៥ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ GAC សាកភ្លើងម្តងជិះបាន ៦១០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GAC AION S MAX ប្រភេទអគ្គិសនីសុទ្ធមាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ២០ ៩៧៧ ដុល្លារ ដល់ ២៨ ៣៩៥ ដុល្លារនៅទីផ្សារប្រទេសចិន ។

GAC AION S MAX មានប្រវែងតួខ្លួនសរុប ៤ ៨៦៣ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៥១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦០ ម.ម ដោយមានការរចនានៅផ្នែកខាងក្រៅបែបស្ព័រ ជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED ជាមួយមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងអំពូលបំភ្លឺពេល និងកាត់អ័ព្ទក៏ជាប្រភេទ LED ត្រឡោកកញ្ចក់ក្តោបអូតូ និងថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្របច្ចេកវិទ្យា ADiGO4.5 system និងប្រព័ន្ធបញ្ជាដោយសំឡេង AI ផងដែរ ។ លើសពីនេះ ក៏បានបំពាក់ឧបករណ៍បំពងសំឡេង ១១ ចំនុច កន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងដំបូលកញ្ចក់ panoramic sunroof ទៀតផង ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៤១ សេះ ផ្គួបជាមួយអាគុយទំហំ ៦៧,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងមានមុខងារបញ្ចុះកំដៅអាគុយពេលក្តៅផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG HS ជំនាន់ថ្មី ប្រភេទអគ្គិសនីសុទ្ធ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC និង MG បានធ្វើការដាក់បង្ហាញចេញនៅរូបភាពប៉ាតង់នៃរថយន្ត MG eHS ជំនាន់ទី ២ ប្រើថាមពលអគ្គិសនីសុទ្ធ ដើម្បីជំនួសរថយន្តអគ្គិសនី Marvel R SUV របស់ខ្លួន គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០២៤ ។

MG eHS ជំនាន់ថ្មីនេះ នឹងផលិតឡើងនៅលើគ្រោងឆ្អឹង Modular Scalable Platform (MSP) ដែលគ្រោងឆ្អឹងនេះបានធ្វើឲ្យប្រសើរឡើងនៅជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ និងចំនួន ២ នឹងអាចមានថាមពលដូចទៅនឹងរថយន្ត Marvel R ម៉ូដែលបច្ចុប្បន្ន សម្រាប់ម៉ូដែលប៉ុង ១ មានកម្លាំង ១៧៨ សេះ និងកម្លាំងរមួល ៤១០ ញ៉ូតុនម៉ែត្រ ជម្រើសនៃម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ២៨៨ សេះ និងកម្លាំងរមួល ៦៦៥ ញ៉ូតុនម៉ែត្រ ។ ខណៈទំហំអាគុយ និងចម្ងាយនៃការបើកបរនៅមិនទាន់ដឹងនៅឡើយទេ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រដោយផ្នែកខាងមុខរន្ធខ្យល់ទំហំធំ ចង្កៀងមុខ Matrix LED រាងស្លីម និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។ ខណៈពេលដែលមិនមានរូបភាពខាងក្នុង ប៉ុន្តែត្រូវបានគេរំពឹងថាមានអេក្រង់ទំហំកំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធសុវត្ថិភាពនិងជំនួយការអ្នកបើកបរ MG Pilot ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

KNN Cambodia បានទទួលសិទ្ធនាំចូលឡានប្រណិត និងស៊ីវីល័យ JETOUR

កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន KNN CAMBODIA និងក្រុមហ៊ុន JETOUR AUTO បានប្រារព្ធពិធីចុះហត្ថលេខា ផ្តល់សិទ្ធចែកចាយផ្តាច់មុខរថយន្តម៉ាក JETOUR ជាផ្លូវការក្នុងប្រទេសកម្ពុជាក្រោមវត្តមានរបស់ថា្នក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរ ក្នុងទីក្រុងអានហ៊ួយ ប្រទេសចិន។

សូមបញ្ជាក់ថា រថយន្ត JETOUR ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chery Holding ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៧ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនយក្សរទាំង ៥ របស់ប្រទេសចិន ជាមួយនឹងប៉ាតង់បច្ចេកវិទ្យាដល់ទៅ ២៥ ០០០ មុខជំនាញខាងផលិតរថយន្ត និងម៉ាស៊ីន។  JETOUR ត្រូវបានគេទទួលស្គាល់ថាជាម៉ាកសញ្ញាល្បី ជាពិសេសគឺលក់ដាច់បំផុតក្នុងប្រទេសសហភាពអារ៉ាប់រួម UAE ហើយឥឡូវនេះ Jetour និងមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា​ជាផ្លូវការនៅ​ដើមឆ្នាំ ២០២៤​ ខាងមុខនេះហើយ។

JETOUR គឺជារថយន្តប្រភេទប្រណិតស៊ីវីល័យ ដែលបំពាក់ទៅដោយបច្ចេកវិទ្យាចុងក្រោយ ទាំងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធកំសាន្ត។ JETOUR ដែលសាកសមបំផុតសំរាប់យុវវ័យសម័យថ្មី ម៉ូដែល ៣ ដ៏ពេញនិយមនឹងលេចមុខជាផ្លូវការក្នុងឆ្នាំ២០២៤នេះ រួមជាមួយតម្លៃសមរម្យចាប់ពីជាង ៣ម៉ឺនដុល្លាតែប៉ុណ្ណោះ ដែលមានភ្ជាប់ជាមួយមុខងារទំនើបៗជាច្រើនដូចជា ប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៦ លីត្រ Turbo, ប្រអប់លេខ ៧វគ្គអូតូ, ទំហំកង់ទំហំ ២០ អ៉ីញ, អេក្រង់កំសាន្តធំទំហំ ១៥,៦ អ៉ីញ, មុខងារ Adaptive Cruise Control, មុខងារចាប់ហ្វ្រាំងអូតូ, មុខងារភ្លើងឈ្លាសវៃរេរតាមចង្កូត, មុខងារបញ្ជេះពីចំងាយ, មុខងារផ្តល់សញ្ញាវ៉ាជែង, មុខងាររក្សារគន្លង, កៅអីអូតូសងខាង, សេនស័រមុខក្រោយ​ ការម៉េរ៉ា ៥៤០ ដឺក្រេ និងមុខងារទំនើបៗជាច្រើនទៀត…

ប្រសិនបើលោកអ្នកមានការចាប់អារម្មណ៍ សូមទាក់ទងមកកាន់ផេកផ្លូវការ
Facebook Page: https://www.facebook.com/profile.php?id=61553610326112

លេខទូរស័ព្ទ: 017-713-713

Telegram: t.me/jetour_cambodia

Tiktok: https://www.tiktok.com/@jetour_cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Platinum 4X សាកភ្លើងម្តងជិះបានជាង ៦០០ គីឡូម៉ែត្រ ចេញលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Toyota Platinum 4X ស៊េរីថ្មីចុងក្រោយប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ២៥ ១៨៦ ដុល្លារ ដល់ ៣៣ ៤៥១ ដុល្លារនៅទីផ្សារប្រទេសចិន ។

Toyota Platinum 4X ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-TNGA platform មានប្រវែងតួខ្លួនសរុប ៤ ៦៩០ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងដូចទៅនឹងរថយន្ត bZ4x តែប្រើប្រាស់ភាសារចនា Activity Hub មានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយរាងស្លីម LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញជាមួយប្រព័ន្ធ Audio Multimedia system ដូច Tundra ក៏ដូចជាដំបូលកញ្ចក់ sunroof ទំហំធំ និងអាចផ្ទុកបានដល់ ៤៥២ លីត្រ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធ Toyota Safety System 3.0 ទៀតផង ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ Toyota Platinum 4X ដំណើរការដោយ

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣៣៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរ X-Mode ប៉ុង ២ និងគាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានពី ០-៨០% ប្រើរយៈពេល ៣០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទៈឃើញភីកអាប់ Toyota Hilux GR Sport ជាលើកដំបូងនៅប្រទេសជាប់កម្ពុជា

[បរទេស] កាលពីពេលថ្មីៗកន្លែងទៅនេះ ប្រទះឃើញភីកអាប់ Toyota Hilux GR Sport ជាប្រភេទរថយន្តចង្កូតស្តាំ ដែលនាំយកពីប្រទេសអូស្ត្រាលី នៅ​ឯ​កន្លែង​តាំង​ពិព័រណ៍​រថយន្ត Toyota នៅ​ក្នុង​ព្រឹត្តិការណ៍ Toyota Gazoo Racing Motorsport 2023, Chang International Circuit ដែលបានធ្វើឡើងនៅខេត្ត Buriram ប្រទេសថៃ ។

Toyota Hilux GR Sport ដែល​លក់​ក្នុង​ប្រទេស​អូស្ត្រាលី​គឺ​ខុស​ពីប្រទេស​ថៃ ដោយម៉ូដែលរបស់អូស្ត្រាលីមានទទឹងតួខ្លួន ២ ០២០ ម.ម វែងជាង ១៦៥ ម.ម ធៀបនឹងម៉ូដែលរបស់ថៃដែលមានទទឹង ១ ៨៥៥ ម.ម និងមានកន្លាតរវាងកង់ខាងមុខ ១ ៦៧០ ម.ម និងកង់ខាងក្រោយ ១ ៧៥០ ម.ម ។

Toyota Hilux GR Sport របស់អូស្រ្តាលី ក៏មានបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលត្រូវបានកែសម្រួល ដើម្បីឲ្យមានកម្លាំងខ្លាំងជាងមុន ដោយផលិតកម្លាំងបាន ២២៤ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយស្វ័យប្រវត្តិអូតូ ៦ វគ្គ ជាមួយនឹង Paddle Shifters នៅលើដៃចង្កូតផងដែរ។ ខណៈ​ដែល​ប្រព័ន្ធទប់លំនឹងខាងមុខប្រភេទ Double-wishbone និង​ double leaf spring នៅ​ផ្នែកខាង​ក្រោយ ប៉ុន្តែប្រព័ន្ធហ្វ្រាំងត្រូវបានធ្វើឲ្យប្រសើរឡើងនៅដុំហ្វ្រាងឌីសជួយទៅដល់ការបើកបរកាន់តែប្រសើរ ។

ចំពោះនៅផ្នែខាងក្នុងវិញ ត្រូវបានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ភ្ជាប់ដោយ Apple CarPlay និង Android Auto ព្រមទាំងឧបករណ៍បំពងសំឡេងម៉ាក JBL ៩ ចំនុច ព្រមទាំងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense system និងមានតម្លៃលក់ ៥៣ ៧១៣ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Toyota ប្រកាសប្រមូលរថយន្តមកវិញចំនួនជាង ១ លានគ្រឿងដោយសារបញ្ហាពោងសុវត្ថិភាព

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសប្រមូលត្រលប់រថយន្តរបស់ខ្លួនមកវិញចំនួន ១,១២ លានគ្រឿងនៅលើទីផ្សារសកលលោកដោយសារបញ្ហាពោងសុវត្ថិភាព ដោយមានរថយន្តចំនួន ១ លានគ្រឿងនៅសហរដ្ឋអាមេរិក ។

ជាមួយគ្នានេះ យោងតាមសារព័ត៌មាន Reuter បានឲ្យដឹងថា បញ្ហាទាំងនេះបណ្តាលមកពីប្រព័ន្ធប្រព័ន្ធសេនស័រ Occupant Classification System sensor (OCS) នៃកៅអីខាងមុខត្រូវបានផលិតមិនត្រឹមត្រូវ ដែលនៅពេលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ គឺពោងទាំងនោះអាចនឹងមិនផ្ទុះឡើង។

សម្រាប់រថយន្តដែល Toyota ប្រមូលត្រលប់មកវិញមានដូចជា Toyota Avalon, Camry, Corolla, RAV4, Highlanders, និង Sienna Hybrids ក៏ដូចជា Lexus ES250, ES300H, RX350s និងម៉ូដែលមួយចំនួនពីឆ្នាំ ២០២០-២០២២ ។

ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ ក្រុមហ៊ុន Toyota បាន​ស្នើឱ្យម្ចាស់រថយន្តទាំងអស់ នាំរថយន្តរបស់ខ្លួនទៅកាន់អគារចែកចាយរថយន្តដែលនៅជិតខ្លួនដើម្បីត្រួតពិនិត្យ ហើយសេនស័រនឹងត្រូវបានជំនួសតាមការចាំបាច់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bently ចាប់ដៃជាមួយ Ducatti ចេញម៉ូតូពិសេស បំផុសគំនិតចេញពីឡានថ្លៃបំផុតរបស់ខ្លួន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់ចក្រភពអង់គ្លេស Bently បានចាប់ដៃជាមួយ Ducatti ចេញម៉ូតូពិសេស ដែលទទួលបានការបំផុសគំនិតចេញពីរថយន្តដែលមានកម្លាំងខ្លាំងនិងថ្លៃបំផុតរបស់ខ្លួនគឺ Batur និងផ្អែកនៅលើម៉ូតូម៉ូឌែល Divel V4។

សម្រាប់ម៉ូឌែលពិសេសដែលជាកិច្ចសហការគ្នាដំបូងរវាង Bently និង Ducatti គឺត្រូវបានផលិតត្រឹមចំនួន ៥៥០ គ្រឿងប៉ុណ្ណោះ ដែល ៥០គ្រឿងសម្រាប់អតិថិជនពិសេសរបស់ Batur និង ៥០០ គ្រឿងបន្ថែមទៀតសម្រាប់បងប្អូនកំពុងទស្សនានេះ។

សម្រាប់សម្រស់របស់ម៉ូឌែលពិសេសនេះគឺមានពណ៌តួរខ្លួនបៃតង ដែលជាពណ៌អត្ថសញ្ញារបស់ Bently Muliner និងហាយឡាយក្រហមទៅលើផ្នែកមួយចំនួនដូចជាដុំហ្វាំង រន្ធខ្យល់ បូម និងកែបជាដើម។ បន្ថែមពីនេះក៌ប្រើប្រាស់កាបូននៅលើផ្នែកមួយចំនួននៃតួរខ្លួនដូចគ្នា។

ក្នុងនោះ ម៉ូតូដែលជាម៉ូឌែលពិសេសនេះបំពាក់ដោយម៉ាស៊ីនចំណុះ ១,២ លីត្រ V4 Granturismo ដែលមានកម្លាំង ១៦៨ សេះ និងអាចស្ទុះពីល្បឿន ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេលក្រោម ៣វិនាទី។ គួរបញ្ជាក់ផងដែរថា ម៉ូតូនេះនឹងចាប់ផ្តើមដឹកអោយអតិជននៅឆ្នាំក្រោយ ជាមួយតម្លៃខ្ទង់ ៩ម៉ឺនដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+