ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកវិភាគរបស់អាមេរិក៖ តម្លៃប្រេងសាំង និងម៉ាស៊ូត នឹងបន្តធ្លាក់ចុះនៅឆ្នាំ ២០២៤

[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រ GasBuddy គឺជាក្រុមហ៊ុនផ្នែកវិភាគ តាមដានតម្លៃឧស្ម័នកំពុងព្យាករណ៍តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតសម្រាប់ឆ្នាំ ២០២៤ ដោយពួកគេរំពឹងថាតម្លៃជាមធ្យមជាតិប្រចាំឆ្នាំនៃប្រេងសាំងមួយហ្គាឡុងនឹងធ្លាក់ចុះពី ៣,៥១ ដុល្លារទៅ ៣,៣៨ ដុល្លារនៅឆ្នាំក្រោយនៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនខាងលើរំពឹងថា សហរដ្ឋអាមេរិកនឹងចំណាយប្រាក់សរុបចំនួនប្រមាណ ៤៤៦,៩ ពាន់លានដុល្លារលើប្រេងសាំង គិតជាធម្យមក្នុងមួយគ្រួសារចំនាយប្រហែល ២ ៤០៧ ដុល្លារ ដោយតួលេខនេះមានការធ្លាក់ចុះ ២% ពីឆ្នាំ ២០២៣ ។

GasBuddy បង្ហាញថាតម្លៃមធ្យមជាតិសម្រាប់សាំងមួយហ្គាឡុងអាចធ្លាក់ចុះក្រោម ៣ ដុល្លារក្នុងរដូវរងានេះ មុនពេលឈានដល់ ៤ ដុល្លារក្នុងមួយហ្គាឡុងឆ្ពោះទៅដើមរដូវក្តៅ។ តម្លៃខ្ពស់បំផុតត្រូវបានរំពឹងទុកនៅក្នុងខែឧសភា នៅពេលដែលមធ្យមភាគជាតិអាចឡើងខ្ពស់រហូតដល់ ៣,៨៩ ដុល្លារក្នុងមួយហ្គាឡុង ។ ខណៈតម្លៃប្រេងម៉ាស៊ូតមានតម្លៃជមធ្យមភាគជាតិ ៣,៨៧ ដុល្លារក្នុងមួយហ្គាឡុង ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងព័ត៌មានផ្សេងទៀត គេហទំព័រដដែលបាននិយាយថា រថយន្តអគ្គិសនីកំពុងជួយកាត់បន្ថយការប្រើប្រាស់ប្រេងសាំងបន្តិចម្តងៗ ទោះជាយ៉ាងណាក៏ដោយពួកគេមើលឃើញថា “ការផ្លាស់ប្តូរទៅប្រើបាស់រថយន្តអគ្គិសនីសុទ្ធមានការយឺតយ៉ាវនៅឆ្នាំ ២០២៤ និងអាចបន្តដល់ឆ្នាំ ២០២៥” ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងបញ្ចប់ឆ្នាំ ២០២៣ ជាមួយការលក់រថយន្តបានចំនួនច្រើនជាង ១០លានគ្រឿង

[បរទេស] ផលិតកម្ម និងការលក់របស់ក្រុមហ៊ុនផលិតរថយន្ត Toyota បានកើនឡើងដល់កម្រិតថ្មី ដោយចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota និង Lexus បានផលិតរថយន្តចំនួន ៩,២៣លានគ្រឿង និងលក់បានចំនួន ៩,៣៦លានគ្រឿងនៅលើទីផ្សារសលកលោក។

ដោយសារកង្វះខាតបន្ទះឈីប ក៏ដូចជាតម្រូវការដ៏ខ្លាំងសម្រាប់រថយន្តរបស់ខ្លួននៅអាមេរិកខាងជើង និងទូទាំងទ្វីបអឺរ៉ុប ក្រុមហ៊ុន Toyota រំពឹងថានឹងបញ្ចប់ឆ្នាំ ២០២៣ ដោយបានផលិតរថយន្តម៉ាក Toyota និង Lexus ច្រើនជាង ១០លានគ្រឿង។ លើសពីនេះ គិតក្នុងខែវិច្ឆិកា Toyota បានផលិតរថយន្តបាន ៩២៦ ៥៧៣ គ្រឿង ដែលក្នុងនោះរថយន្តចំនួន ៦១១ ៦៥៦ គ្រឿងផលិតនៅក្រៅស្រុក និងចំនួន ៣១៤ ៩១៧ គ្រឿងត្រូវបានផលិតក្នុងស្រុក។

យោងតាមកាសែតជប៉ុន The Mainichi កត់សម្គាល់ថា Toyota លក់រថយន្តបានចំនួន ៩០៥ ០៦៦ គ្រឿងក្នុងខែវិច្ឆិកា កើនឡើង ១៣,៦% បើធៀបនឹងឆ្នាំមុន និងជាកំណត់ត្រាក្នុងមួយខែ។ តម្រូវការនៅក្នុងប្រទេសជប៉ុនបានបង្ហាញពីភាពរឹងមាំជាពិសេសដោយកើនឡើង ១៣៩ ៧៤៩ គ្រឿងស្មើនឹង ២៧,១% ខណៈដែលការលក់ទូទាំងពិភពលោកបានកើនឡើងដល់ ៧៦៥ ៣១៧ គ្រឿងស្មើនឹង ១១,៥% ។ ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនបានកើនឡើងដល់ ៣៤៣ ៩៨១ គ្រឿងស្មើនឹង ៥៣,៤% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ford F-Series នៅតែជារថយន្តដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសថា ភីកអាប់ Ford F-Series គឺជាភីកអាប់ដែលលក់ដាច់បំផុតនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០២៣ ក្នុងរយៈពេល ៤៧ ឆ្នាំជាប់ៗគ្នា ដោយលក់បានចំនួន ៧០០ ០០០ គ្រឿងនៅក្នុងឆ្នាំនេះ ។ លើសពីនេះទៀត F-Series គឺជារថយន្តដែលលក់ដាច់បំផុតនៅអាមេរិកសម្រាប់ឆ្នាំទី ៤២ ជាប់ៗគ្នាសម្រាប់ផ្នែករថយន្តទូទៅ។

ក្នុងនោះ ក្រុមហ៊ុន Ford បានលក់រថយន្តភីកអាប់ F-Series បានចំនួន ៥៧៣ ៣៧០ គ្រឿងនៅក្នុងត្រីមាសទី ៣ ដំបូងនៃឆ្នាំ ២០២៣ បានយកឈ្នះភីកអាប់របស់ក្រុមហ៊ុន RAM ដែលលក់បាន ៣៣២ ៤៤០គ្រឿង ខណៈភីកអាប់ Chevrolet Silverados លក់បានចំនួន ៥១១ ៧៥៨គ្រឿង និងភីកអាប់ GMC Sierras ២១៦ ២២៧គ្រឿង ដែលចំនួនសរុបរហូតដល់ទៅ ៦២៧ ៩៨៥ គ្រឿង ។

ជាមួយគ្នា ប្រធានផ្នែកលក់ Ford លោក Kaffl បានលើកសរសើរពីភាពជោគជ័យរបស់ F-Series ចំពោះភាពសម្បូរបែបនៃការផ្តល់ថាមពលជូនអតិថិជនដែលមានតម្រូវការខ្ពស់ សម្រាប់ការងារកសិដ្ឋាន ការដឹកជញ្ចូន ឬដំណើរផ្សងព្រេងជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! ឡានអគ្គិសនីដំបូងគេរបស់ Xiaomi បានចេញជាផ្លូវការហើយ

[បរទេស] ក្រុមហ៊ុន Xiomi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីដំបូងរបស់ពួកគេនៅក្នុងប្រទេសចិន ដែលជាមានឈ្មោះថា Xiaomi SU7 ប្រភេទ sedan គ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៤ ។

Xiaomi SU7 មានប្រវែងតួខ្លួនសរុប ៤ ៩៩៧ ម.ម ទទឹង ១ ៩៦៤ ម.ម កំពស់ ១ ៤៤០ និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម។

សម្រាប់ម៉ូឌែលដំបូងនេះ គឺនឹងត្រូវផលិតឡើងជាមួយការប្រើប្រាស់នូវអាគុយរបស់ក្រុមហ៊ុនយក្សរបស់ចិនដូចគ្នានោះគឺ CATL និង BYD ផ្គួបជាមួយការប្រើប្រាស់នូវបច្ចេកវិទ្យា Cell to Body ដែលអភិវឌ្ឍន៍រដោយខ្លួនឯងផ្ទាល់។ នោះ SU7 មាន ២ជម្រើសម៉ូឌែលគឺ SU7ធម្មតា និង SU7 Max។ ដោយ SU7 ធម្មតាដំណើរការដោយកង់ក្រោយ ដែលមានថាមពលសរុប 299Ps កម្លាំងរមួល ​400Nm អាចស្ទុះពីល្បឿន 0-100km/h ប្រើពេលខ្ទង់ 5.28វិនាទី និងមានល្បឿនអតិបរមា 210km/h។ ម៉ូឌែលនេះមានជម្រើសនៃទំហំអាគុយចំនួន២គឺ 73.6kwh និង 101kwh ដែលសាកមួយពេញអាចបើកបរបានចម្ងាយខ្ទង់ 668km។ 

ចំណែក SU7 Max ប្រភេទប៉ុង2 ដែលមានថាមពលសរុប 673Ps កម្លាំងរមួល ​838Nm អាចស្ទុះពីល្បឿន 0-100km/hប្រើពេលខ្ទង់ 2.78វិនាទី ដែលលឿនជាង Porsch Taycan Turbo បើយោងតាមការប្រៀបធៀបពី Xiaomi និងមានល្បឿនអតិបរមា 210km/h។ ដូចគ្នាដែរម៉ូឌែលនេះមានជម្រើសនៃទំហំអាគុយចំនួន ២គឺ 73.6kwh និងទំហំ 101kwh ដែលសាកមួយពេញអាចបើកបរបានចម្ងាយខ្ទង់ 800km ហើយសាករយ:ពេល 5នាទីអាចបើកបរបានចម្ងាយ 220km។ 

សម្រាប់ឈ្មោះ Xiaomi SU7 មានឈ្មោះថា Speed Ultra ដែលការរចនាមានលក្ខណៈបែបស្ព័រ ដោយកញ្ចក់ទ្វារគ្មានស៊ុប ដៃទ្វារប្រទេស flush-door ព្រមទាំងថាកសង់ស្ព័រទំហំ ២០ អ៉ីញ ជាមួយដុំហ្វ្រាំង Brembo brake caliper ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ HyperOS ឬហៅកាត់ថា ThePaper OS ព្រមទាំងឈីប Snapdragon 8295 ក៏ដូចជាអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកស្គាល់ឡានដាក់លក់ដេញថ្លៃបានថ្លៃបំផុតចំនួន ១០ម៉ូដែល នៅក្នុងឆ្នាំ ២០២៣

[បរទេស] យោងតាមគេហទំព័រ Car and Driver បានធ្វើការដាក់បង្ហាញចេញនៅរថយន្តដែលដាក់ដេញថ្លៃដែលទទលបានតម្លៃខ្ពស់ជាងគេនៅឆ្នាំ ២០២៣ ។ ខាងក្រោមនេះ ជារថយន្តទាំង ១០ ម៉ូដែលដែលដាក់ដេញថ្លៃនៅក្នុងឆ្នាំ ២០២៣ ទទួលបានតម្លៃខ្ពស់បំផុត៖

១) Porsche 910 ម៉ូដែលឆ្នាំ ១៩៦៧ រថយន្តនេះត្រូវបានដាក់ដេញថ្ងៃ ដោយលក់បានតម្លៃ ២ ៥០០ ០០០ ដុល្លារ ។

២) Ford Liquid Carbon GT ម៉ូដែលឆ្នាំ ២០២០ រថយន្តនេះត្រូវបានដាក់ដេញថ្ងៃ ដោយលក់បានតម្លៃ ១ ៧៩១ ០០០ ដុល្លារ ។

៣) Porsche Carrera GT ម៉ូដែលឆ្នាំ ២០០៥ រថយន្តនេះត្រូវបានដាក់ដេញថ្ងៃ ដោយលក់បានតម្លៃ ១ ៧៨១ ៤២០ ដុល្លារ ។

៤) Porsche 935 ម៉ូដែលឆ្នាំ ២០១៩ រថយន្តនេះត្រូវបានដាក់ដេញថ្ងៃ ដោយលក់បានតម្លៃ ១ ៦២៦ ០០០ ដុល្លារ ។

៥) Porsche 934 ម៉ូដែលឆ្នាំ ១៩៧៦ រថយន្តនេះត្រូវបានដាក់ដេញថ្ងៃ ដោយលក់បានតម្លៃ ១ ៥៥០ ០០០ ដុល្លារ ។

៦) Ford GT 66 Heritage Edition ម៉ូដែលឆ្នាំ ២០២១ រថយន្តនេះត្រូវបានដាក់ដេញថ្ងៃ ដោយលក់បានតម្លៃ ១ ៤៥១ ០០០ ដុល្លារ ។

៧) Ferrari GT 250 GTO Lusso ម៉ូដែលឆ្នាំ ១៩៦៣ រថយន្តនេះត្រូវបានដាក់ដេញថ្ងៃ ដោយលក់បានតម្លៃ ១ ៤០២ ០០០ ដុល្លារ ។

៨) Ford GT 66 Heritage Edition 14 mile ម៉ូដែលឆ្នាំ ២០២១ រថយន្តនេះត្រូវបានដាក់ដេញថ្ងៃ ដោយលក់បានតម្លៃ ១ ៣៨៥ ០០០ ដុល្លារ ។

៩) McLaren Senna ម៉ូដែលឆ្នាំ ២០១៩ រថយន្តនេះត្រូវបានដាក់ដេញថ្ងៃ ដោយលក់បានតម្លៃ ១ ២៨៦ ០០០ ដុល្លារ ។

១០) Ford GT 68 Heritage Edition ម៉ូដែលឆ្នាំ ២០១៩ រថយន្តនេះត្រូវបានដាក់ដេញថ្ងៃ ដោយលក់បានតម្លៃ ១ ២៥៦ ០០០ ដុល្លារ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដាក់ចេញលក់បាន ២ម៉ោង ឡានរបស់ Hauwei មួយនេះ ទទួលបានការកក់ដល់ទៅ ១មុឺនគ្រឿង

[ទីផ្សារបរទេស] បន្ទាប់ពីក្រុមហ៊ុន Huawei បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Huawei Aito M9 ប្រភេទ SUV លំដាប់ខ្ពស់ ជាមួយតម្លៃលក់ចាប់ពី ៦៥ ៧៥០ ដុល្លារ ដល់ ៧៩ ៧៥០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ដោយត្រឹមរយៈពេល ២ម៉ោងប៉ុណ្ណោះ ទទួលបានការកក់ទុកមុនរហូតដល់ទៅ ១០ ០០០ គ្រឿង ។

Huawei Aito M9 ផលិតឡើងនៅលើគ្រោងឆ្អឹងធ្វើពីអាលុយមីញ៉ូម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥២៣ សេះ និងកម្លាំងរមួល ៦៧៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

សម្រាប់រថយន្តនេះ ត្រូវបានរចនាឡើងប្រព័ន្ធជ្រែកខ្យល់ aerodynamic ដែលមានកម្រិតចាញ់ខ្យល់ត្រឹមតែ 0,២៦៤ Cd ប៉ុណ្ណោះ ។ រថយន្តនេះ បានបំពាក់ជាមួយចង្កៀងមុខ LED Projector ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញ ហើយក៏ទទួលយកប្រព័ន្ធជំនួយការបើកបររបស់ Huawei ADS 2.0 ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់អេក្រង់ចំនួន ៣ រួមមានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ និងអេក្រង់ផ្នែកអ្នកដំណើរទំហំ ១៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបតិ្តការ Huawei Harmony OS system ព្រមទាំងអេក្រង់កំសាន្តទំហំ ១០ អ៉ីញសម្រាប់អ្នកដំណើរជួរទី ២ និងជួរទី៣ ឧបករណ៍បំពងសំឡេង ២៥ ចំណុច កន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr 007 ជាឡានប្រើអគ្គិសនីសុទ្ធ ដែលមានការសាកថ្មលឿនបំផុតនៅលើពិភពលោក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr ដែលស្ថិតនៅក្រោមក្រុមហ៊ុន Geely បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Zeekr 007 ជាមួយតម្លៃលក់ចាប់ពី ២៩ ៤០០ ដុល្លារ ដល់ ៤២ ០០០ ដុល្លារ នៅប្រទេសចិន ហើយជារថយន្តមានការសាកថ្មលឿនបំផុតនៅលើពិភពលោក ។

ដោយរថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង PMA2+ platform ដែលគាំទ្រស្ថាបត្យកម្ម 800V architecture ការសាកថ្មល្បឿនលឿន សម្រាប់ជម្រើសអាគុយរបស់ CATL ទំហំ ១០០ គីឡូវ៉ាតម៉ោង ដែលអាចសាកបានពី ១០% ដល់ ៨០% ដែលសាកត្រឹម ១៥នាទី នឹងអាចបើករបានចម្ងាយ ៦១០ គីឡូម៉ែត្រ។ ខណៈជម្រើសអាគុយប្រភេទ Golden battery ទំហំ ៧៥គីឡូវ៉ាត់ម៉ោង អាចសាកបានពី ១០% ដល់ ៨០% ដែលសាកត្រឹម ១៥នាទី អាចបើករបានចម្ងាយ ៥១០ គីឡូម៉ែត្រ ។

សម្រាប់ការឌីស្សាញ ​រថយន្ត​ថ្មី​នេះ​មានការឌីស្សាញបែប minimalistic ដោយមានបំពាក់​ចង្កៀងអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ថាសកង់ស្ព័រ និងចង្កៀងក្រោយរាងស្លីមជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ ADAS ក៏ដូជាបំពាក់ប្រព័ន្ធរ៉ាដា LiDARs កាមេរ៉ាចំនួន ១២ ព្រមទាំង ultrasonic sensor ចំនួន ១២ និង​បន្ទះ​ឈីប Qualcomm Snapdragon 8295 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV អគ្គិសនីសុទ្ធថ្មីរបស់ BAIC សាកភ្លើងម្តងជិះបាន ៦៦០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ ArcFox Alpha T5 ប្រភេទ SUV ខ្នាតកណ្តាល ដែលមានតម្លៃលក់ចាប់ពី ២១ ៨០០ ដុល្លារ ដល់ ២៨ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

ArcFox Alpha T5 មានប្រវែងតួខ្លួនសរុប ៤ ៦៩០ ម.ម ទទឹង ១ ៩៣៦ ម.ម កំពស់ ១ ៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៤៥ ម.ម និងត្រូវបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៦៨ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៩,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៦០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានប៉ាណាមុខចបិទជិត ចង្កៀងមុខ-ក្រោយ LED ដៃទ្វារប្រភេទ flash-door និងថាសកង់ស្ព័រទំហំ ១៩-២០ អ៉ីញជាមួយដុំហ្វ្រាំង Calipers ពណ៌ក្រហម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែប minimalistic ដោយមានបំពាក់អេក្រង់ touchscreen ទំហំ ១៥,៦ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ទាំងអស់ ព្រមទាំងគាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nio ET7 បំពាក់អាគុយថ្មី សាកភ្លើងម្តងជិះបានលើស ១ពាន់គីឡូម៉ែត្រ

[បរទេស] យោងតាមគេទំព័រនៅក្នុងប្រទេសចិនបានឲ្យដឹងថា អាគុយប្រភេទ semi-solid state ដែលបានបំពាក់នៅលើ Nio ET7 ទំហំ ១៥០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១ ០៤៤ គីឡូម៉ែត្របន្ទាប់ពីការសាកពេញម្តង ដែលជាការធ្វើតេស្តបើកដោយផ្ទាល់ដោយលោក William Li ដែលជាប្រធានក្រុមហ៊ុន Nio ដែលចាប់ផ្តើមពីទីក្រុងសៀងហៃ ហើយបានបញ្ចប់នៅក្នុងទីក្រុង Xiamen (ខេត្ត Fujian) បន្ទាប់ពីការធ្វើដំណើរប្រហែល ១៤ ម៉ោង។

យោងតាមគេហទំព័រដដែល បានសង្កត់ធ្ងន់ថា ការធ្វើដំណើរខាងលើនេះ ត្រូវបានអនុវត្តក្នុងស្ថានភាពដ៏លំបាក ដែលសីតុណ្ហភាពនៅខាងក្រៅមានត្រឹមតែពី -២ ទៅ ១២ អង្សាសេប៉ុណ្ណោះ ដែលមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ចម្ងាយនៃការបើកបររបស់ Nio ET7 ទោះបីជារថយន្តអគ្គិសនីត្រូវបានគ្រប់គ្រងដោយជំនួយពីប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិតទី ២ ក៏ដោយ ។

លោក William Li និយាយថា សម្រាប់អាគុយថ្មីទំហំ ១៥០ គីឡូវ៉ាត់ម៉ោង មានដង់ស៊ីតេថាមពលខ្ពស់គួរសម ហើយនឹងអាចប្រើប្រាស់បានជាមួយនឹងផលិតផលរថយន្តអគ្គិសនីដែលមានស្រាប់របស់ក្រុមហ៊ុនផងដែរ ។ លើសពីនេះ ការធ្វើតេស្តបើកបរនេះនឹងជំរុញបន្ថែមទៀតនៅការផ្លាស់ប្តូរឧស្សាហកម្មរថយន្តពីការប្រើប្រាស់សាំងទៅប្រើថាមពលអគ្គិសនី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VinFast ត្រៀម​​ដាក់បង្ហាញចេញភីកអាប់​អគ្គិសនីសុទ្ធ នៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត VinFast បានបញ្ជាក់ថា ខ្លួននឹងចូលរួមព្រឹត្តិការណ៍តាំងពិពរ CES Show 2024 ដែលគ្រោងធ្វើឡើងនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ក្នុងខែមករា ឆ្នាំ២០២៤ ដោយ​ក្រុមហ៊ុន​រថយន្ត​វៀតណាម​នឹង​នាំ​យក​គំរូ​រថយន្ត​​ថ្មី​ៗទៅ​កាន់​ព្រឹត្តិការណ៍​នេះ។

ជាមួយការបង្ហាញរូបភាពរបស់ VinFast នេះ អ្វីដែលគួរឲ្យគត់សម្គាល់ជាងគេនោះ ត្រូវបានគេរំពឹងថា VinFast ក្នុងចំណោមគំរូរថយន្តដែលក្រុមហ៊ុនមួយនេះយកទៅដាក់តាំងបង្ហាញគឺគំរូរថយន្តភីកអាប់ប្រើថាមពលអគ្គីសនីសុទ្ធ ។ សម្រាប់គំរូរថយន្តនេះ​ នៅ​តែ​មាន​ការ​រចនានៅផ្នែកខាងមុខ​​​ជាមួយ​ឡូហ្គោ VinFast នៅចំណ្តាល អបសងខាងដោយអំពូលបំភ្លឺពេលថ្ងៃដែលជាអត្តសញ្ញាណរបស់ក្រុមហ៊ុន ។

គួរឲ្យដឹងថា នៅលើទីផ្សារបច្ចុប្បន្ន សម្រាប់ភីកអាប់ប្រើថាមពលអគ្គិសនីសុទ្ធ មិនសូវទូលំទូលាយនៅឡើយទេ ខណៈនៅពេលគំរូ រថយន្តភីកអាប់អគ្គិសនីរបស់ VinFast ដាក់បង្ហាញ វានឹងប្រកួតប្រជែងជាមួយម៉ូដែលដូចជា Tesla Cybertruck, Ford F-150 Lightning, Rivian R1T ឬ Chevrolet Silverado EV ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+