ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែល MPV អគ្គិសនីសុទ្ធថ្មីរបស់ Geely សាកភ្លើងម្តងជិះបាន ៦០០ គីឡូម៉ែត្រ បង្ហាញនៅប្រទេសចិន

[បរទេស] រថយន្ត Xspace ប្រភេទ MPV អគ្គិសនីថ្មីពីម៉ាក LEVC (London Electric Vehicle Company) ដែលគ្រប់គ្រងដោយក្រុមហ៊ុនផលិតរថយន្ត Geely បង្ហាញខ្លួន និងបានកំពុងធ្វើការដាក់ពាក្យសុំអាជ្ញាប័ណ្ណលក់នៅក្នុងទីផ្សារប្រទេសចិន ។

Xspace ផលិតឡើងនៅលើគ្រោងឆ្អឹង SOA platform មានប្រវែងតួខ្លួនសរុប ៥ ៣១៦ ម.ម ទទឹង ១ ៩៩៨ ម.ម កំពស់ ១ ៩៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៨៥ ម.ម ដែលមានទំហំធំជាងរថយន្ត Toyota Alphard និងបានភ្ជាប់មកជាមួយជម្រើសកៅអី ៦ និងកៅអី ៨ ។

រីឯនៅផ្នែកថាមពលវិញ រថយន្តប្រភេទ MPV នេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ២៦០ សេះ និងអាគុយរបស់ក្រុមហ៊ុន CATL ទំហំ ៧៣ គីឡូវ៉ាត់ម៉ោង ដល់ ១២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ១០-៨០% ប្រើរយៈពេល ៣០ នាទី និងសាកថ្មត្រឹម ១០ នាទីអាចបើកបរបាមចម្ងាយ ២០០ គីឡូម៉ែត្រ ។ សម្រាប់ព័ត៌មានលម្អិតផ្សេងទៀត ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបរាងម៉ូដែលថ្មីរបស់ BYD ប្រភេទ Crossover អគ្គិសនីសុទ្ធ តម្លៃតែជាង ១ មុឺនដុល្លារ

[បរទេស] កាលពីពេលថ្មីៗនេះ លេចចេញនៅវត្តមានម៉ូដែលថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត BYD ដែលឲ្យឈ្មោះថា BYD Yuan UP ប្រភេទ Crossover ប្រើថាមពលអគ្គីសនីសុទ្ធ គ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៤ នៅទីផ្សារប្រទេសចិន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៣១០ ម.ម ទទឹង ១ ៨៣០ ម.ម កំពស់ ១ ៦៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦២០ ម.ម ដោយមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងរថយន្ត BYD Song L ដែលមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៧ អ៉ីញ​ ដំពូលកញ្ចក់ Panoramic sunroof និងកាង spoiler បែបស្ព័រផងដែរ ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះ ទទួលបានអាគុយ ២ ជម្រើសរួមមាន ដែលបំពាក់ម៉ូទ័រអគ្គិសនីមានកម្លាំង ៩៣ សេះ និងម៉ូទ័រអគ្គិសនីមានកម្លាំង ១៧៤ សេះ ដែលមានតម្លៃលក់រំពឹងចាប់ពី ១៤ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris Cross ស៊េរីថ្មីចុងក្រោយ ប្រើ Hybrid បង្ហាញខ្លួននៅពិពរណ៍ AEON Mall Auto Show 2023

[ក្នុងស្រុង] ក្រុមហ៊ុន Toyota Cambodia បានធ្វើការនាំយករថយន្ត All-New Toyota Yaris Cross ប្រើម៉ាស៊ីនកូនកាត់ Hybrid ទៅដាក់តាំងបង្ហាញនៅឯពិពរណ៍ AEON Mall Auto Show 2023 ដែលកំពុងធ្វើឡើងនៅផ្សារទំនើប អ៉ីអនម៉ល សាខាសែនសុខ ចាប់ពីថ្ងៃទី ៨-១០ ខែធ្នូ ឆ្នាំ ២០២៣ ទីក្រុងភ្នំពេញ។

ដោយរថយន្តនេះ ដំណើរការជាមួយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម់ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ១៥០ សេះ ភ្ជាប់ដោយប្រអប់លេខ CVT ជាមួយកម្រិតស៊ីប្រេងត្រឹមតែ ៣ លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅមានបំពាក់ជាមួយប៉ាណារាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨ អ៉ីញ​ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយកញ្ចប់សុវត្ថិភាព Toyota Safety Sense ដែលរួមបញ្ចូលនៅមុខងារសុវត្ថិភាពដ៏សំបូរបែបទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងបំពាក់ជាមួយ អេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៉ីញ អាចភ្ជាប់ Apple CarPlay និង Android Auto ក៏ដូចជាដំពូលកញ្ចក់បែប Panoramic Roof និងកន្លែកសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ BYD Dolphin ស៊េរីឆ្នាំ ២០២៣ បង្ហាញវត្តមាននៅពិពរណ៍ AEON Mall Auto Show 2023

[ក្នុងស្រុង] ក្រុមហ៊ុននាំថយន្ត BYD ប្រចាំនៅប្រទេសកម្ពុជា បានធ្វើការនាំយករថយន្តអគ្គិសនីសុទ្ធ BYD Dolphin ស៊េរីឆ្នាំ ២០២៣ ទៅដាក់តាំងបង្ហាញនៅឯពិពរណ៍ AEON Mall Auto Show 2023 ដែលកំពុងធ្វើឡើងនៅផ្សារទំនើប អ៉ីអនម៉ល សាខាសែនសុខ ចាប់ពីថ្ងៃទី ៨-១០ ខែធ្នូ ឆ្នាំ ២០២៣ ទីក្រុងភ្នំពេញ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៩៣ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយប្រភេទ Bland Battery ទំហំ ៤៤,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ ជាប្រភេទ ទ្វារ ៥ ដោយមានបំពាក់ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៦ អ៉ីញក៏ដូចជាប្រព័ន្ធផ្ទេរថាមពល V2L ជាដើម ។

ខណះនៅផ្នែកខាងក្នុង អាចផ្ទុកអ្នកដំណើរ ៥ នាក់ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ កៅខាងមុខមានមុខងារកម្តៅ អាចលៃតាមរយៈថាមពលអគ្គិសនី ៦ របៀបសម្រាប់អ្នកបើកបរ និងអ្នកដំណើរ ៤ របៀប កន្លែងដាក់ដបខាងមុខ-ក្រោយ ។ សម្រាប់ព័ត៌មានបងប្អូនអាចទំនាក់ទនងទៅកាន់ក្រុមហ៊ុន BYD Cambodia ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model 3 ឆ្នាំ ២០២៤ សាកភ្លើងម្តងជិះបានជាង ៦០០ គីឡូម៉ែត្រ បង្ហាញខ្លួននៅពិពរណ៍ AEON Mall Auto Show 2023

[ក្នុងស្រុង] Showroom នាំចូល និងចែកចាយរថយន្តអគ្គិសនីគ្រប់ម៉ាក គ្រប់ប្រភេទ No.1 EV បាននាំយករថយន្ត TESLA MODEL 3 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ទៅដាក់បង្ហាញនៅឯពិពរណ៍ AEON Mall Auto Show 2023 ដែលកំពុងធ្វើឡើងនៅផ្សារទំនើប អ៉ីអនម៉ល សាខាសែនសុខ ចាប់ពីថ្ងៃទី ៨-១០ ខែធ្នូ ឆ្នាំ ២០២៣ ទីក្រុងភ្នំពេញ។

ដោយរថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៨១ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយជាង ៦០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

TESLA MODEL 3 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី មានប្រវែងតួខ្លួនសរុប ៤ ៧២០ ម។ម ទទឹង ១ ៩៣៣ ម។ម កំពស់ ១ ៤៤១ ម។ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៨៧៥ ម។ម ។ សម្រាប់ការរចនា នៅតែប្រើប្រាស់ការឌីស្សាញឲ្យឈ្មោះថា Minimalistic ដដែល ជាមួយការឌីស្សាញថ្មីដែលជួយដល់ប្រព័ន្ធ aerodynamic ទទួលបានផ្នែកខាងមុខថ្មី រួមទាំងរូបរាងចង្កៀងមុខថ្មីរាងស្លីមជាងមុន ព្រមទាំងចង្កៀងក្រោយប្រភេទ LED ក៏ត្រូវបានរចនាថ្មីមានរាងជាអក្សរ C ជាមួយជម្រើសថាសក់ងស្ព័រថ្មីទំហំ ១៨ -១៩ អ៉ីញ ។

ខណៈនៅលើតាប្លូមានមានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ សម្រាប់បញ្ជាមុខងារទាំងមូល និងមានអេក្រង់ផ្នែកខាងក្រោយទំហំ ៨ អ៉ីញថ្មីសម្រាប់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ កន្លែងសាកថ្មឥតខ្សែរចំនួន ២ ជាដើម ។ សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់ហ្គារាសនាំចូលរថយន្តអគ្គិសនីសុទ្ធ Showroom No.1 ដោយផ្ទាល់បាន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន MG ស្ថិតនៅជួរមុខនៃរថយន្តអគ្គិសនីនៅកម្ពុជា

ប្រទេសកម្ពុជាកំពុងកំណត់ទិសដៅថ្មីឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពជាមួយប្រភេទរថយន្តអគ្គិសនី(EVs) ដែលនឹងដឹកនាំការផ្លាស់ប្តូរនេះ។ នៅជួរមុខនៃការជំរុញដ៏ខ្លាំងក្លានេះគឺ MG ដែលជាម៉ាករថយន្តដ៏ល្បីនិងកំពុងពេញនិយមបានក្លាយទៅជានិមិត្តរូបនៃការច្នៃប្រឌិតខ្ពស់ក្នុងវិស័យយានយន្តអគ្គិសនី។ ការប្ដេជ្ញាចិត្តរបស់ MG ក្នុងការប្រែក្លាយទិដ្ឋភាពនៃការប្រើប្រាស់យានយន្តនៅកម្ពុជាបានបង្ហាញឱ្យឃើញពីការជំរុញដ៏ខ្លាំងក្លារបស់ខ្លួនក្នុងការធ្វើឱ្យរថយន្តអគ្គិសនីទទួលបានការចាប់អារម្មណ៏ខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា។

ការលោតផ្លោះរបស់ MG ចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅប្រទេសកម្ពុជាកើតឡើងស្របពេលដ៏សំខាន់មួយដែលកំពុងតែមានតម្រូវការនិងការអភិវឌ្ឍន៏លើវិស័យនេះ។ ជាមួយនឹងការរីកចម្រើនលើវិស័យសេដ្ឋកិច្ចរបស់ប្រទេស បានធ្វើឱ្យប្រជាជនមានតម្រូវការកើនឡើងលើរថយន្តសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងរថយន្តដឹកអ្នកដំណើរ។ ទន្ទឹមនឹងនេះ តំបន់នៅទីក្រុងក៏កំពុងប្រឈមនឹងការកើនឡើងនៃឧស្ម័នបំពុលបរិយាកាស និងការកកស្ទះចរាចរណ៍ដែរ។ ដូច្នេះការនាំចូលឱ្យប្រើប្រាស់នូវរថយន្តអគ្គិសនីត្រូវបានគេមើលឃើញថាជាដំណោះស្រាយដ៏សំខាន់មួយចំពោះបញ្ហាប្រឈមដែលកំពុងកើនឡើងនេះ ដោយសារតែរថយន្តអគ្គិសនីនឹងមិនមានឧស្ម័នពុលបំភាយមកបរិយាកាស ដែលធ្វើឱ្យខ្យល់បរិសុទ្ធជាងមុននិងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៀតផង។

យុទ្ធសាស្ត្ររបស់ MG គឺមានច្រើនយ៉ាង ដោយមិនត្រឹមតែផ្តោតលើការលក់រថយន្តអគ្គិសនីប៉ុណ្ណោះទេ ក៏ប៉ុន្តែពួកគេក៏ចូលរួមលើការកសាងមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធអេកូឡូស៊ីឱ្យកាន់តែទូលំទូលាយផងដែរ។ នេះគឺជារបៀបដែល MG កំពុងជំរុញលើការអភិវឌ្ឍន៏រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។

MG មិនមែនគ្រាន់តែផ្សព្វផ្សាយពីការជម្រុញលើរថយន្តអគ្គិសនីប៉ុណ្ណោះទេ ថែមទាំងអនុវត្តផ្ទាល់ទៀតផង។ ក្រុមហ៊ុនក៏បានរួមបញ្ចូលរថយន្តអគ្គិសនីទៅក្នុងគោលដៅអាជីវកម្មរបស់ខ្លួនដោយបង្ហាញពីភាពជឿជាក់លើបច្ចេកវិទ្យាទំនើប និងឈានមុខគេ។ ការបោះជំហានជាមួយយុទ្ធសាស្ត្រនេះបានបង្ហាញយ៉ាងរឹងមាំដល់អតិថិជនសក្តានុពលដែលកំពុងស្ទាក់ស្ទើរអំពីដំណើរការបើកបរ ឬភាពជឿជាក់ក្នុងការប្រើប្រាស់រថយន្តអគ្គិសនី។

ឧបសគ្គដ៏ធំក្នុងការទទួលយករថយន្តអគ្គិសនី គឺកង្វះកន្លែងសាកថ្ម។ ដើម្បីដោះស្រាយបញ្ហានេះ MG បាននឹងកំពុងសហការជាបណ្តើរៗជាមួយក្រុមហ៊ុនជាច្រើនដូចជា PTT ក្នុងការបង្កើតបណ្តាញស្ថានីយ៍សាកថ្មល្បឿនលឿនទូទាំងប្រទេស។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឯកជនដែលវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាក MG កំពុងកាត់បន្ថយពីបញ្ហាព្រួយបារម្ភរបស់អ្នកប្រើប្រាស់ និងបំផុសគំនិតយ៉ាងទាក់ទាញដល់ប្រជាជនកម្ពុជាក្នុងការធ្វើជាម្ចាស់រថយន្តអគ្គិសនីឱ្យកាន់តែច្រើនជាមួយលទ្ធភាពសមរម្យដល់ប្រជាជនកម្ពុជាកម្រិតមធ្យម។

MG ផ្តល់ជូននូវម៉ូដែលរថយន្តអគ្គិសនីជាច្រើនដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជនជាចម្រុះ។ ចាប់ពីរថយន្តខ្នាតតូចម៉ូឌែល MG4 ដែលស័ក្តសមសម្រាប់ការបើកបរក្នុងទីក្រុង រហូតដល់ម៉ូដែលដ៏ប្រណិតដូចជា MG Marvel R សម្រាប់ការបើកបររយៈចម្ងាយឆ្ងាយ។ គ្រប់ម៉ូឌែលរបស់រថយន្តអគ្គិសនី MG គឺធានាថាជាជម្រើសល្អសម្រាប់អ្នកគ្រប់គ្នា។

ចំណេះដឹងគឺជាទិដ្ឋភាពដ៏សំខាន់មួយទៀតនៃការទទួលយកអគ្គិសនីមកកាន់ទីផ្សារកម្ពុជា។ MG បានឈានមុខគេក្នុងការអប់រំជាសាធារណៈអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនីតាមរយៈកម្មវិធីបើកបរសាកល្បង និងកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងាររដ្ឋាភិបាល។ យុទ្ធនាការទាំងនេះមានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់សាធារណៈជន និងលើកទឹកចិត្តឱ្យមានការទទួលយកនូវជម្រើសមធ្យោបាយធ្វើដំណើរដែលជួយដល់បរិស្ថាននិងសន្សំសំចៃ។

ដើម្បីធ្វើឱ្យរថយន្តអគ្គិសនីកាន់តែមានភាពទាក់ទាញ MG ក៏បានស្វែងរកភាពជាដៃគូរជាមួយស្ថាប័នគ្រឹស្ថានហិរញ្ញវត្ថុដើម្បីផ្តល់ជូននូវជម្រើសឥណទានដ៏សំបូរបែបនិងមានតម្លៃសមរម្យការប្រាក់ទាប អមជាមួយឯកសារងាយៗ។ តាមរយៈការកាត់បន្ថយរបាំងសេដ្ឋកិច្ច MG ក៏កំពុងធ្វើឱ្យភាពជាម្ចាស់រថយន្តអគ្គិសនីនឹងក្លាយជាការពិតសម្រាប់អ្នកប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាឱ្យបានយ៉ាងទូលំទូលាយ។

MG មានគោលបំណងធ្វើឱ្យម្ចាស់រថយន្តអគ្គិសនីមានភាពងាយស្រួលជាងការប្រើប្រាស់រថយន្តសាំងសម្រាប់ការបើកបរក្នុងទីក្រុង ដោយផ្តល់នូវការតម្លើងឆ្នាំងសាកក្នុងផ្ទះដោយឥតគិតថ្លៃ។ ឆ្នាំងសាកល្បឿនលឿននេះគឺជាប្រភេទឆ្នាំងសាក AC កម្រិត2 ហើយគ្រប់អតិថិជនដែលដែលជាវរថយន្តអគ្គិសនី MG ក្រុមហ៊ុននឹងដំឡើងឆ្នាំងសាកជូនដោយអ្នកបច្ចេកទេសដែលមានជំនាញច្បាស់លាស់។ ដែលមានន័យថាការសាកថ្មនៅផ្ទះ គឺចំណេញពេលវេលាដោយសន្សំសំចៃពេលរបស់អ្នកពីការធ្វើដំណើរទៅកាន់ស្ថានីយ៍ប្រេងឥន្ធនៈអំឡុងពេលអ្នកបំពេញការងារ។ ហើយនៅក្នុងទីក្រុងភ្នំពេញគឺជាទីកន្លែងដែលការធ្វើដំណើរមានរយៈពេលខ្លី ជាពិសេសក្នុងពេលកកស្ទះចរាចរណ៏ដែលលោកអ្នកត្រូវធ្វើដំណើរទៅកាន់ស្ថានីយ៍ប្រេងឥន្ធនៈដោយអាចចំណាយពេលវេលាដ៏មានតម្លៃជាច្រើនរបស់អ្នក។ រថយន្តអគ្គិសនីបានក្លាយជារថយន្តសម្រាប់ការធ្វើដំណើរដែលល្អនិងសមរម្យបំផុត ឬអាចជារថយន្តបន្ទាប់បន្សំបន្ថែមដោយមិនមានការព្រួយបារម្ភពីការបញ្ចូលថាមពលថ្មឡើយ។

ដោយទទួលស្គាល់ពីតម្រូវការសម្រាប់ការគាំទ្រគោលនយោបាយក្នុងការលើកកម្ពស់រថយន្តអគ្គិសនី MG បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជា។ តាមរយៈការសហការ និងការលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា MG កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំនិងចូលរួមគាំទ្រគោលនយោបាយដែលផ្តល់នូវនិរន្តភាពនៃការធ្វើដំណើរឆ្ពោះទៅកាន់អនាគតពណ៌បៃតង។

នៅពេលដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៏នៅក្នុងទីក្រុង ហើយតម្រូវការសម្រាប់ដំណោះស្រាយមធ្យោបាយមានការកើនឡើងដែលសញ្ញាឆ្ពោះទៅរកអនាគតប្រើប្រាស់រថយន្តអគ្គិសនី។ កិច្ចខិតខំប្រឹងប្រែងត្រួសត្រាយផ្លូវរបស់ MG ជាមួយរថយន្តអគ្គិសនីគឺមិនមែនគ្រាន់តែជាការបង្កើតឧស្សាហកម្មរថយន្តប៉ុណ្ណោះទេ ក៏ប៉ុន្តែពួកគេកំពុងផ្តល់នូសញ្ញាវិជ្ផមានដល់បំលាស់ប្តូរសង្គមឆ្ពោះទៅរកនិរន្តរភាពនៃការធ្វើដំណើរជាមួយរថយន្តអគ្គិសនី។ ជាមួយនឹងការបន្តវិនិយោគ និងអប់រំបន្ថែម, MG មានចក្ខុវិស័យក្នុងការទទួលនាំចូលរថយន្តអគ្គិសនីឱ្យកាន់តែទូលំទូលាយមកកាន់ទីផ្សារប្រទេសកម្ពុជាដែលនឹងអាចធ្វើឱ្យក្តីស្រមៃរបស់ប្រជាជនក្លាយជាការពិតក្នុងពេលឆាប់ៗនេះជាមួយរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យប្រកបដោយនិរន្តរភាព បរិយាកាសបរិសុទ្ធជាងមុន និងឆ្ពោះទៅកាន់អនាគតពណ៌បៃតងនៃព្រះរាជាណាចក្រកម្ពុជា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 5-SERIES ស៊េរីឆ្នាំ ២០២៤ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ASEAN NCAP (មានវីដេអូ)

[បរទេស] កាលពីខែវិឆ្និកា ឆ្នាំ ២០២៣ កន្លងទៅនេះ រថយន្ត BMW 5 Series ស៊េរីថ្មី បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំតំបន់អាស៊ាន ASEAN NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ BMW 5 Series បានធ្វើតេស្តទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៩ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨១ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៦ ភាគរយ

គួរបញ្ជាក់ផងដែរថា សម្រាប់ BMW 5 Series ជាប្រភេទ sedan ដ៏ប្រណិតដែលផ្តល់ជូនទាំងជម្រើសម៉ាស៊ីនសាំង និង plug-in hybrid ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Triton ស៊េរីឆ្នាំ ២០២៤ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ASEAN NCAP (មានវីដេអូ)

[បរទេស] កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ ភីកអាប់ Mitsubishi Triton ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំតំបន់អាស៊ាន ASEAN NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ ភីកអាប់ Mitsubishi Triton បានទទួលពិន្ទុសរុប ៧៤,៧១ ទៅលើការ៖

  • ការពារអ្នកដំណើរពេញវ័យចំនួន ៣២,៥ ពិន្ទុ
  • ការពារអ្នកដំណើរវ័យក្មេង ១៧,៥៤ ពិន្ទុ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ១៤,៤៤ ពិន្ទុ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ១០,២២ ពិន្ទុ

ភីកអាប់ Mitsubishi Triton ស៊េរីថ្មីចុងក្រោយ ផលិតឡើងនៅលើគ្រោងឆ្អឹង MEGA frame platform បំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Twin-turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៤៧០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ Super Select Full-time 4WD II ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV លំដាប់ខ្ពស់របស់ Volkswagen តម្លៃ ៨មុឺនដុល្លារជាង ត្រៀមចេញលក់នៅក្នុងខែនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Viloran ប្រភេទ MPV លំដាប់ខ្ពស់ដែលអាចប្រើបែប Business និងដំណើរកកម្សាន្តក៏បាន គ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ ២០២៣ ដែលមានតម្លៃលក់ ៨១ ២៩៧ ដុល្លារឡើងទៅ​។

រថយន្តប្រភេទ MPV នេះផលិតឡើងនៅលើគ្រោងឆ្អឹង MQB platform ដូចគ្នាទៅនឹងរថយន្ត Audi Q3 មានប្រវែងតួខ្លួនសរុប ៥ ៣៤៦ ម.ម ទទឹង ១ ៩៧៦ ម.ម កំពស់ ១ ៧៨១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៨០ ម.ម ដែលមានទំហំធំជាង Kia Carnival ក្នុងប្រវែងសរុប និងប្រវែងគន្លាតកង់មុខ-ក្រោយ ព្រមទាំងត្រូវបានបំពាក់ដោយទ្វាររូតចំហៀងសងខាង ថាសកង់ស្ព័រទំហំ ២០ អ៊ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ កៅអីទាំង ៣ ជួរស្រោបដោយស្បែកទាំងអស់ ដោយកៅអីនៅជួរទី ២ ជាប្រភេទកៅអីដាច់ដោយឡែកបែប Business-style ជាមួយមុខងារម៉ាស្សាចំនួន ៣ របៀបព្រមទាំងកន្លែងសាកថ្ម កន្លែងផ្ទុកឯកសារសំខាន់ៗជាដើម ។

គួរបញ្ជាក់ផងដែរថា សម្រាប់ Volkswagen Viloran ប្រភេទ MPV ទាក់ទងទៅនឹងផ្នែកម៉ាស៊ីននៅមិនទាន់បង្ហាញនៅឡើយទេ ត្រូវរងចាំដល់រថយន្តនេះចេញលក់ជាផ្លូវការ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Sonata ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី តម្លៃចាប់ពីជិត ៣ មុឺនដុល្លារ នឹងដាក់លក់នៅឆ្នាំក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់រថយន្ត Hyundai Sonata ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី មាន ៦ ម៉ូដែលដែលមានតម្លៃលក់ចាប់ពី ២៧ ៥០០ ដុល្លារ ដល់ ៣៧ ២០០ ដុល្លាររួមបញ្ចូលនៅតម្លៃដឹកជញ្ចូន ១ ១១៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេទទួលបានជម្រើសម៉ាស៊ីនចំនួន ៣ រួមមាន៖

  • សម្រាប់ម៉ូដែល SEL, SEL AWD និង SEL Convenience ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ GDI ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩១ សេះ​ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ
  • សម្រាប់ម៉ូដែល N Line ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ GDI Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៩០ សេះ​ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ
  • សម្រាប់ម៉ូដែលកូនកាត់ SEL និង Limited ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ GDI Turbo ទំហំ ៤ ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Hyundai Sonata ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មីនេះ គ្រោងនឹងធ្វើការចេញលក់ជាផ្លូវការនៅត្រីមាសទី ១ ឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+