ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Swift ឆ្នាំ ២០២៤ ប្រើ Hybrid ចេញតម្លៃលក់ជាផ្លូវត្រឹមតែ ១មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បញ្ចេញតម្លៃលក់ជាផ្លូវការរបស់រថយន្ត Suzuki Swift ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់ម៉ាស៊ីនកូនកាត់ Mild-Hybrid ដែលមាន ៦ ម៉ូដែលសម្រាប់ទីផ្សារប្រទេសជប៉ុន ដោយតម្លៃលក់ចាប់ពី៖

  • ម៉ូដែល XG ប៉ុង ១ មានតម្លៃលក់ ១១ ៧៦២ ដុល្លារ
  • ម៉ូដែល XG ប៉ុង ២ មានតម្លៃលក់ ១៣ ៤៩៩ ដុល្លារ
  • ម៉ូដែល Hybrid MX ប៉ុង ១ មានតម្លៃលក់ ១៣ ០៩៦ ដុល្លារ
  • ម៉ូដែល Hybrid MX ប៉ុង ២ មានតម្លៃលក់ ១៤ ២២០ ដុល្លារ
  • ម៉ូដែល Hybrid MZ ប៉ុង ១ មានតម្លៃលក់ ១៤ ៧៥៩ ដុល្លារ
  • ម៉ូដែល Hybrid MZ ប៉ុង ២ មានតម្លៃលក់ ១៤ ៨៨៣ ដុល្លារ

រថយន្ត Suzuki Swift ស៊េរីឆ្នាំ ២០២៤ ផលិតឡើងនៅលើគ្រោងឆ្អឹង HEARTECT platform ដំណើរការដោយម៉ាស៊ីនកូនកាត់ Mild-Hybrid ធ្វើការការួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន  ៨២ សេះ និងម៉ូទ័រអគ្គិសនីមានកម្លាំង ៣១ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៤-៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ IM LS6 ផលិតឡើងដោយ SAIC និង Alibaba បង្ហាញខ្លួននៅ Motor Expo 2023 ប្រទេសថៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC Motor បានសហការគ្នាជាមួយក្រុមហ៊ុន Alibaba ក្នុងការផលិតរថយន្តអគ្គិសនីសុទ្ធ IM LS6 ដោយបានដាក់បង្ហាញចេញជាលើកដំបូងនៅពិពរណ៏រថយន្ត Motor Expo 2023 នៅឯប្រទេសថៃ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩០០ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៩៥០ ម.ម បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៧៧៦ សេះ និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើរយៈពេល ៣,៤៨ វានាទី ។ ខណៈទំហំអាគុយក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

IM LS6 ត្រូវបានផលិតឡើងក្រោមការបណ្តាក់ទុនរួមគ្នារវាង SAIC Motor, Alibaba និង Shanghai Zhangjiang Hi-Tech ជាមួយការ​រចនា​ផ្នែក​ខាងក្រៅ​របស់​វា​គឺ​ផ្អែក​លើ​គោល​គំនិត​ដោយ​សង្កត់ធ្ងន់​លើ​ភាព​រលូន និង​ភាព​ទំនើប នឹងបច្ចេកវិទ្យា Ai Cabin ដែលជាបច្ចេកវិទ្យាថ្មីពី SAIC Motor។

ទោះជាយ៉ាងណាក៏ដោយ រថយន្តអគ្គិសនីសុទ្ធ IM LS6 ដែលកំពុងដាក់តាំងបង្ហាញនៅពិពរណ៍របស់ប្រទេសដៃក៏ដោយ ក៏មិនមានគម្រោងដាក់លក់សម្រាប់ទីផ្សារក្នុងប្រទេសថៃនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

All-New Chevrolet Bolt ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នឹងមកដល់នៅឆ្នាំ ២០២៥

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GM បានធ្វើការប្រកាសជាផ្លូវការទាកទងទៅនឹងរថយន្ត Chevrolet Bolt ជំនាន់ថ្មី ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធ ជាមួយរូបរាងថ្មីទាំងស្រុង នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។

ក្នុងនោះ នាយកប្រតិបត្តិក្រុមហ៊ុន GM បាននិយាយថា សម្រាប់ជំនាន់ក្រោយ រថយន្តនេះនឹងត្រូវបានផលិតឡើងលើស្ថាបត្យកម្ម Ultium architecture របស់ GM ដែលប្រើប្រាស់នៅអាគុយប្រភេទលីចូមដែកផូស្វាត ។ យោងតាមគេហទំព័រ Autonews រថយន្ត Chevrolet Bolt នឹងជារថយន្តប្រើអគ្គិសនីសុទ្ធ EV ដែលមានមូលដ្ឋាននៅអាមេរិកខាងជើងដំបូងគេក្នុងការរួមបញ្ចូលបច្ចេកវិទ្យានេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Chevrolet Bolt ម៉ូដែលបច្ចុប្បន្ននឹងត្រូវបានឈប់ផលិតនៅចុងឆ្នាំ ២០២៣ នេះហើយ ។ ជាមួយគ្នា ចំពោះរថយន្តអគ្គិសនីសុទ្ធ Chevrolet Bolt EV ក្រុមហ៊ុន GM មិនទាន់បង្ហាញព័ត៌មានលម្អិតអ្វីច្រើននៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery Discovery 06 ទំនើបមិនចាញ់ Land Rover ឯតម្លៃលក់អត់ដល់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery Auto បានធ្វើការដាក់បង្ហាញចេញនៅជាផ្លូវការនៅរថយន្ត Chery Discovery 06 ដែលមានតម្លៃលកចាប់ពី ១៦ ៤៧២ ដុល្លារ ដល់ ១៩ ៧១៣ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ជាប្រភេទ SUV ខ្នាតធំដែលមានការឌីស្សាញស្រដៀងគ្នាទៅនឹងរថយន្ត Land Rover ដោយប្រវែងតួខ្លួនសរុប ៤ ៥៣៨ ម.ម ទទឹង ១ ៨៩៨ ម.ម កំពស់ ១ ៦៨០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៧២ ម.ម និងកំពស់ពីដីទៅបាត ២០០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ពនិងត្រឡោកកញ្ចក់ចំហៀងមុខងារក្តោបអូតូ ព្រមទាំងថាសកស់ស្ព័រទំហំ ១៩ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ឌីស្សាញផ្តោតលើប្រណិតភាព និងពោរពេញទៅដោយបច្ចកវិទ្យា ដោយនៅលើតាប្លូមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic Sunroof ឧបករណ៍បំពងសំឡេងម៉ាក SONY ៨ ចំនុច និងកាម៉េរា ៥៤០ ដឹក្រេផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbo អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ១៩៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ និងមានជម្រើសប៉ុង ១ និងប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្តអគ្គិសនីសុទ្ធរបស់ Toyota ផលិតរួមគ្នាជាមួយ BYD បង្ហាញខ្លួននៅអឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Toyota Sport Crossover Concept ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងធ្វើការចេញលក់នៅក្នុងឆ្នាំ ២០២៥ នៅទីផ្សារអឺរ៉ុប ។

គំររថយន្ត Sport Crossover គឺជាលទ្ធផលនៃគម្រោងរួមគ្នារវាង Toyota និង BYD Toyota គិតថារថយន្ត Coupe នឹងជារថយន្តមួយរចនាដ៏ទំនើបនៃរថយន្តអគ្គិសនីសុទ្ធ EV ថ្មីក្នុងចំណោមចំនួន ៦ ម៉ូដែល ដែលខ្លួនគ្រោងនឹងចេញលក់នៅអឺរ៉ុបនៅឆ្នាំ ២០២៦ ។

Sport Crossover ដោយមានការរចនាស្រដៀងទៅនឹងរថយន្ត Toyota​ Prius ស៊េរីថ្មីចុងក្រោយ ដែលជំនួយទៅដល់ការជ្រែកខ្យល់ aerodynamic បានយ៉ាងល្អប្រសើរ និង​ផ្នែក​ខាង​ក្រោយ​​ដ៏​ទាក់ទាញ។ ជាមួយគ្នានេះ ក្រុមហ៊ុន Toyota មិនទាន់ធ្វើការបង្ហាញចេញនៅព័ត៌មានលម្អិតទាក់ទងទៅនឹងផ្នែកថាមពលនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានទាំង ១០ម៉ូដែល ដែលមិនធ្វើឲ្យម្ចាស់ឈឺក្បាលច្រើន ដោយ Toyota មាន ៧ម៉ូដែល

[បរទេស] យោងតាមការស្ទង់មតិប្រចាំឆ្នាំរបស់គេហទំព័រ Consumer Reports (CR) ទៅលើរថយន្តទាំង ១០ ម៉ូដែលដែលជារថយន្តដែលមានបញ្ហាតិចបំផុតក្នុងពេលប្រើប្រាស់ ដោយទិន្នន័យឆ្នាំនេះគឺផ្អែកលើរថយន្តជាង ៣០០ ០០០ គ្រឿង រួមទាំងម៉ូដែលឆ្នាំ ២០០០-២០២៣ និងម៉ូដែលដើមឆ្នាំ ២០២៤ មួយចំនួនផងដែរ៖

១) Toyota 4Runner ទទួលបានពិន្ទុ ៨៧/១០០

២) Toyota Camry Hybrid ទទួលបានពិន្ទុ ៨៧/១០០

៣) Toyota Camry Hybrid ទទួលបានពិន្ទុ ៨៦/១០០

៤) Toyota Rav4 Prime ទទួលបានពិន្ទុ ៨៤/១០០

៥) BMW X5 ទទួលបានពិន្ទុ ៨២/១០០

៦) Subaru Forester ទទួលបានពិន្ទុ ៨២/១០០

៧) Toyota RAV4 ទទួលបានពិន្ទុ ៨០/១០០

៨) Acura RDX ទទួលបានពិន្ទុ ៨០/១០០

៩) Toyota Corolla ទទួលបានពិន្ទុ ៨៧៧/១០០

១០) Toyota Highlander Hybrid ទទួលបានពិន្ទុ ៧៥/១០០

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model 3 មុខមាត់ថ្មី ក៏មានវត្តមាននៅពិពរណ៍ Motor Expo 2023 ដែរ

[បរទេស] ក្រុមហ៊ុន Tesla ប្រចាំនៅប្រទេសថៃ បាននាំយករថយន្ត Tesla Model 3 មុខមាត់ថ្មី ទៅដាក់បង្ហាញនៅឯពិពរណ៍ Motor Expo 2023 ដែលមានតម្លៃលក់ចាប់ពី ៤៥ ៤០៤ ដុល្លារ ដល់ ៥៣ ៩២២ ដុល្លារសម្រាប់ទីផ្សាររបស់ខ្លួន ។

សម្រាប់ Tesla Model 3 មុខមាត់ថ្មីនេះ ដំណើរការដោយថាមពល ២ ជម្រើសរួមមាន៖

  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ និងអាគុយ អាចបើកបរបាន ៥១៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ និងអាគុយ អាចបើកបរបាន ៦២៩ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

Tesla Model 3 មុខមាត់ថ្មីនេះ នៅតែប្រើប្រាស់ការឌីស្សាញឲ្យឈ្មោះថា Minimalistic ដដែល ជាមួយការឌីស្សាញថ្មីដែលជួយដល់ប្រព័ន្ធ aerodynamic ជាមួយផ្នែកខាងក្រៅទទួលបានផ្នែកខាងមុខថ្មី រួមទាំងរូបរាងចង្កៀងមុខ-ក្រោយថ្មីរាងស្លីមជាងមុន LED ។ លើសពីនេះ បានធ្វើឲ្យប្រសើរឡើងនៅឧបករណ៍បំពងសំឡេងចំនួនដល់ទៅ ១៧ ចំនុច អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ សម្រាប់បញ្ជាមុខងារទាំងមូល និងមានអេក្រង់ផ្នែកខាងក្រោយទំហំ ៨ អ៉ីញថ្មីសម្រាប់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ កន្លែងសាកថ្មឥតខ្សែរចំនួន ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកស្គាល់ ឡានប្រើអគ្គិសនីសុទ្ធដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោកទាំង ១០ ម៉ូដែល

[បរទេស] ខាងក្រោមនេះជា ម៉ូដែលរថយន្តអគ្គិសនីដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​ទាំង ១០ ម៉ូដែល​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត ៣,៥៦ លាន​ដុល្លារ មាន​មួយ​ម៉ូដែល​មក​ពី​ប្រទេស​ជប៉ុន ៖

  • Aspark Owl ជារថយន្តអគ្គិសនីសុទ្ធរបស់ប្រទេសជប៉ុន ដែលផលិតតែ ៥០គ្រឿងប៉ុណ្ណោះនៅលើពិភពលោកដែលមានតម្លៃលក់ ៣,៥៦ លានដុល្លារ

  • Lotus Evija ជារថយន្តអគ្គិសនីសុទ្ធរបស់ប្រទេសអង់គ្លេស ដែលផលិតតែ ១៣០ គ្រឿងប៉ុណ្ណោះនៅលើពិភពលោកដែលមានតម្លៃលក់ ២,៥ លានដុល្លារ

  • Pininfarina Battista រថយន្តអគ្គិសនីនេះ មានតម្លៃលក់ ២,២ លានដុល្លារ

  • Rimac Nevera រថយន្តនេះផលិតតែ ១៥០ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក ដែលមានតម្លៃលក់ ២,២ លានដុល្លារ

  • Hispano Suiza Carmen Boulogne រថយន្តអគ្គិសនីនេះ មានតម្លៃលក់ ១,៨ លានដុល្លារ

  • Rolls-Royce Specter រថយន្តអគ្គិសនីនេះ មានតម្លៃលក់ ៤១៣ ០០០ លានដុល្លារ

  • Faraday Future FF01 91 រថយន្តអគ្គិសនីនេះ មានតម្លៃលក់ ៣០៩ ០០០ លានដុល្លារ

  • Cadillac Celestiq រថយន្តអគ្គិសនីនេះ មានតម្លៃលក់ ៣០០ ០០០ លានដុល្លារ

  • Lucid Air Sapphire រថយន្តអគ្គិសនីនេះ មានតម្លៃលក់ ២៤៩ ០០០ លានដុល្លារ

  • Meserati GranTurismo Folgore រថយន្តអគ្គិសនីនេះ មានតម្លៃលក់ ២១៥ ០០០ លានដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្តអគ្គិសនីសុទ្ធថ្មីរបស់ Toyota ជាគូប្រជែង Volvo EX30 នឹងចេញលក់ក្នុងឆ្នាំក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Toyota Urban SUV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ជាមួយរូបរាងស្រដៀងគ្នាទៅនឹង Yaris Cross Hybrid គ្រោងនឹងធ្វើការចេញលក់ពាកកណ្តាលឆ្នាំ ២០២៤ ជាមួយតម្លៃរំពឹងខ្ទង់ ៣៥ ០០០ ដុល្លារ ដល់ ៣៨ ០០០ ដុល្លារនៅទីផ្សារអឺរ៉ុប ។

រថយន្តនេះមានទំហំធំជាង Yaris Cross ពោលមានប្រវែងតួខ្លួនសរុប ៤ ៣០០ ម.ម ទទឹង ១ ៨២០ ម.ម កំពស់ ១ ៦២០ ខណៈ Yaris Cross មានប្រវែងសរុប ៤ ១៨០ ម.ម ទទឹង ១ ៧៦៥ ម.ម និងកំពស់ ១ ៥៩០ ម.ម ។

ក្រុមហ៊ុន Toyota មិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ប៉ុន្តែរំពឹងថា គំរូរថយន្តនេះ នឹងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-TNGA platform ដែលប្រើនៅលើរថយន្ត bZ4X ព្រមទាំងផ្តល់នៅជម្រើសប៉ុង ១ និងប៉ុង ២ ជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៤០២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux នៅទីផ្សារអឺរ៉ុប បន្ថែមម៉ូដែលថ្មីបំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid ថ្មី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Toyota Hilux បន្ថែមជាមួយម៉ាស៊ីន 48V hybrid ដែលផ្តល់នៅការបើកបរកាន់តែរលូតទាំងផ្លូវធម្មតា និង Off-Road នៅទីផ្សារតំបន់អឺរ៉ុប ។

ដោយភីកអាប់នេះ មានប្រវែងតួខ្លួនសរុប ៥ ៣២៥ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៨១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៨៥ ម.ម ដំណើរការដោយម៉ាស៊ីនកូនកាតថ្មី 48V hybrid system ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រដែលមានទម្ងន់ត្រឹមតែ ៧,៦ គីឡូក្រាមដែលអាចផលិតកម្លាំងបាន ២០៤ សេះ​ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ។ មិនត្រឹមតែប៉ុណ្ណោះ ម៉ាស៊ីនថ្មីមានបំពាក់មកជាមួយ waterproof ដែលអាចបើកបរនៅក្នុងជម្រៅទឹក ៧០០ ម.ម និងជាលើកដំបូងបានបំពាក់ជាមួយប្រព័ន្ធ Multi-Terrain Select System ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានអេក្រង់កំសាន្តទំហំ ៨,០ អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជំនាន់ចុងក្រោយផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+