ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ទទួលបានការកក់រថយន្តច្រើនជាងគេនៅពិពរណ៌រថយន្ត Motor Expo 2023 ក្នុងប្រទេសថៃ

[បរទេស] កាលពីថ្ងៃទី ២៩ នៅប្រទេសថៃបានចាប់ផ្តើមប្រារព្ធពិធីពិពរណ៌រថយន្ត Motor Expo 2023 ដោយមានក្រុមហ៊ុនជាច្រើនបាននាំយករថយន្តស៊េរីថ្មីចុងក្រោយរបស់ខ្លួនទៅដាក់តាំងបង្ហាញ ។ ខាងក្រោមនេះ ជាចំនួនរថយន្តដែលទទួលបានការកក់សរុប ៧ ៧៩២ គ្រឿងនៅពិពរណ៌នេះគិតចាប់ពីថ្ងៃទី ២៩ ខែវិឆ្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ ៖

ក្រុមហ៊ុន Toyota ទទួលបានការកក់រថយន្តដល់ទៅ ១១៨១ គ្រឿង

ក្រុមហ៊ុន BYD ទទួលបានការកក់រថយន្តដល់ទៅ ១១៧៧ គ្រឿង

ក្រុមហ៊ុន Honda ទទួលបានការកក់រថយន្តដល់ទៅ ៨៦៥ គ្រឿង

ក្រុមហ៊ុន Changan ទទួលបានការកក់រថយន្តដល់ទៅ ៦៦១ គ្រឿង

ក្រុមហ៊ុន GWM ទទួលបានការកក់រថយន្តដល់ទៅ ៥៧៨ គ្រឿង

ក្រុមហ៊ុន Aion ទទួលបានការកក់រថយន្តដល់ទៅ ៥១២ គ្រឿង

ក្រុមហ៊ុន MG ទទួលបានការកក់រថយន្តដល់ទៅ ៥០៣ គ្រឿង

ក្រុមហ៊ុន Isuzu ទទួលបានការកក់រថយន្តដល់ទៅ ៤០៩ គ្រឿង

ក្រុមហ៊ុន Nissan ទទួលបានការកក់រថយន្តដល់ទៅ ៣០១ គ្រឿង

ក្រុមហ៊ុន Neta ទទួលបានការកក់រថយន្តដល់ទៅ ២៨៩ គ្រឿង

ក្រុមហ៊ុន Suzuki ទទួលបានការកក់រថយន្តដល់ទៅ ២៤៨ គ្រឿង

ក្រុមហ៊ុន Ford ទទួលបានការកក់រថយន្តដល់ទៅ ២៣៧ គ្រឿង

ក្រុមហ៊ុន BMW ទទួលបានការកក់រថយន្តដល់ទៅ ២៣៤ គ្រឿង

ក្រុមហ៊ុន Mazda ទទួលបានការកក់រថយន្តដល់ទៅ ២១៤ គ្រឿង

ក្រុមហ៊ុន Mercedes-Benz ទទួលបានការកក់រថយន្តដល់ទៅ ២១០ គ្រឿង

ក្រុមហ៊ុន Mitsubishi ទទួលបានការកក់រថយន្តដល់ទៅ ១៧៣ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Seal ចេញលក់ជាផ្លូវការនៅប្រទេសថៃ ដោយតម្លៃចាប់ពីជិត ៤មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញនៅរថយន្តអគ្គីសនីសុទ្ធ BYD Seal មាន ៣ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣៧ ៩៣៥ ដុល្លារ ដល់ ៤៥ ៧៨០ ដុល្លារនៅឯពិពរណ៍ Motor Expo 2023 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ ។

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ ដំណើរការដោយជម្រើសថាមពលចំនួន ៣ រួមមាន៖

  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៦១,៤៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ១
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៣១៣ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង់ ប្រភេទបើកបរប៉ុង ១
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៥៣០ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ និងគាំទ្រដោយឆ្នាងសាកល្បឿនលឿន DC ទាំងអស់ ។

រថយន្តនេះ ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារ រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ដែលមានមុខងារ Follow Me Home កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធ Apple CarPlay និង Android Auto ក៏ដូចជាដំបូលកញ្ចក់ Panoramic sunroof ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធទ្វេថាមពល V2L (Vehicle-to-Load) ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ាស់! កំពូល SUV របស់ BYD លេចវត្តមាននៅពិពរណ៍ Motor Expo 2023 ក្នុងប្រទេសថៃ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ លេចវត្តមាននៅរថយន្ត BYD Yangwang U8 ដែលជារថយន្តប្រភេទ SUV លំដាប់ខ្ពស់ពីក្រុមហ៊ុន BYD ផ្តោតលើផ្លូវលំបាកៗ ឬ​ Off-Road ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងប្រទេសថៃនៅក្នុងព្រឹត្តិការណ៍ Motor Expo 2023 ។

ដោយរថយន្តនេះ ត្រូវបានបំពាក់ជាមួយ e4 technology platform ដំណើរការដោយម៉ាស៊ីន plug-in hybrid ផ្គួបជាមួយម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ១ ១៨០ សេះ និងកម្លាំងរមួល ១ ២៨០ ញ៉ូតុនម៉ែត្រ អាចបើកបរបាននៅក្នុងទឹកជម្រៅ ១ម៉ែត្ររយៈពេល ៣០នាទី និងបំពាក់ដោយអាគុយទំហំ ៤៩,០៥ គីឡូវ៉ាត់ម៉ោងប្រភេទ Blade Battery អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ មិនត្រឹមតែប៉ុណ្ណោះ BYD Yangwang U8 ក៏បានបំពាក់នៅប្រព័ន្ធទប់លំនឹងដ៏ឆ្លាតវៃ DiSus Body Control Suspension System អាចគ្រប់គ្រង់ការបត់បែតរបស់រថយន្តបានគ្រប់ស្ថានភាព។

សម្រាប់នៅផ្នែកខាងក្រៅត្រូវបានបំពាក់ដោយចង្កៀងមុខ Interstellar Matrix LED ជាមួយមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាកាម៉េរា 360-degree U-turn technology និង ultrasonic ១២ ទីតាំង ។ ខណៈនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ២៣,៦ អ៉ីញ ព្រមទាំងឧបករណ៍បំពងសំឡេងម៉ាក Dynaudio ចំនួន ២២ ចំនុច ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ៣ ទីតាំង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានរបស់ក្រុមហ៊ុន Wuling មួយម៉ូដែលនេះ ជិះបាន ១៥០គីឡូម៉ែត្រមិនចាំបាច់ប្រើសាំង ឯតម្លៃតែជាង ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SIAC-GM-Wuling បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ Wuling Starlight ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ១៣ ១៦០ ដុល្លារ ដល់ ១៥ ៤០៥ ដុល្លារនៅទីផ្សារប្រទេសចិន ។

 

ថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៣៥ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៥១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខគ្មានស៊ុម ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗដែលបានបំពាក់នៅលើរថយន្តនេះ ។ លើសពីនេះ កៅអីខាងមុខអាចបង្វិលបាន ១៨០ ដឺក្រេ និងអាចផ្ទុកបាន ៥៤០ លីត្រ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១០៤ សេះ ផ្គួបជាមួយអាគុយទំហំ ២០,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៥០ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីប្រេងត្រឹមតែ ៤លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តអគ្គិសនីសុទ្ធរបស់ BYD នៅក្នុងវិឆ្ឆិកា បានចំនួនដល់ទៅជាង ៣០ មុឺនគ្រឿង កើនឡើង ៣២%

[បរទេស] កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញនៅទិន្នន័យនៃការលក់រថយន្តអគ្គិសនីស NEV របស់ខ្លួននៅក្នុងខែវិឆ្ឆិកា ដោយលក់បានសរុប ៣០១ ៣៧៨ គ្រឿងដោយកើនឡើង ៣១,១% បើធៀបទៅនឹងឆ្នាំមុន ។

សម្រាប់រថយន្តរបស់ BYD ដែលលក់បាននៃចំនួនសរុបរួមមាន៖

  • BYD Song លក់បានចំនួន ៦១ ៦៩៤ គ្រឿង
  • BYD Seagull លក់បានចំនួន ៤៤ ៦០៣ គ្រឿង
  • BYD Qin លក់បានចំនួន ៤២ ៤០០ គ្រឿង
  • BYD Yuan លក់បានចំនួន ៤២ ៣២៣ គ្រឿង
  • BYD Dolphin លក់បានចំនួន ៣៥ ២៤៦ គ្រឿង
  • BYD Han លក់បានចំនួន ២០ ៣៩២ គ្រឿង
  • BYD Seal លក់បានចំនួន ១៩ ៨៦០ គ្រឿង
  • BYD Tang លក់បានចំនួន ១០ ៦៤៣ គ្រឿង
  • BYD Destroyer លក់បានចំនួន ២ ៩៥០ គ្រឿង
  • BYD Corvette 07 លក់បានចំនួន ២ ៥៧៧ គ្រឿង
  • BYD e2 លក់បានចំនួន ១ ២៩០ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris CROSS ឆ្នាំ ២០២៤ តែងខ្លួនបន្ថែម បង្ហាញខ្លួន​នៅពិពរណ៍ Motor Expo 2023 ប្រទេសថៃ

[បរទេស] រថយន្ត Toyota Yaris CROSS ស៊េរីឆ្នាំ ២០២៤ បំពាក់ជាមួយកញ្ចប់តុបតែងខ្លយន Urban Sport និង Modellista ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ Motor Expo 2023 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ មាន ៣ ម៉ូដែលជាមួយតម្លៃលក់ចាប់ពី ២២ ៦២៦ ដុល្លារ ដល់ ២៥ ៧៨១ ដុល្លារ ។

សម្រាប់កញ្ចប់តុបតែងបែប Urban Sport សម្រាប់ Toyota Yaris CROSS មានកាងការពារខាងមុខមានតម្លៃ ១៤៦ ដុល្លារ កាងខាងក្រោយមានតម្លៃ ១៦៩ ដុល្លារ និងដំបូល Spoiler មានតម្លៃ ១១៩ ដុល្លារ ។ ខណៈកញ្ចប់តុបតែង Modellista រួមមាន កាងការពារខាងមុខ-ខាងក្រោយ និងផ្នែកចំហៀង ព្រមទាំងឡូហ្គោ Modellista នៅខាងក្រោយរថយន្ត ដែលមានតម្លៃសរុប ៦៥៦ ដុល្លារ ។

Toyota YARIS CROSS ២០២៤ ត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង Dual VVT-i អាចផលិតកម្លាំងបានសរុប ១១១ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាបដោយ​ប្រអប់លេខអូតូ E-CVT ជាមួយកម្រិតស៊ីសាំងចន្លោះពី ៤ លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកមើលឡានរបស់ក្រុមហ៊ុន Isuzu យកទៅដាក់តាំងនៅពិពរណ៌ Motor Expo 2023 នៅប្រទេសថៃ

[បរទេស] ពិធីពិពរណ៌រថយន្ត Motor Expo 2023 ជាលើកទី៤០ នៅឯប្រទេសថៃដែលកំពុងធ្វើឡើងចាប់ពីថ្ងៃទី ៣០ ខែវិឆ្ឆិកា ដល់ថ្ងៃទី ១៨ ខែឆ្នូ ឆ្នាំ ២០២៣ ដោយមានក្រុមហ៊ុនរថយន្តជាច្រើនបាននាំយករថយន្តទៅដាក់បង្ហាញ ហើយខាងក្រោមនេះ គឺជារថយន្តរបស់ក្រុមហ៊ុន Isuzu ដែលបាននាំយកទៅដាក់បង្ហាញ ៖

  • ភីកអាប់ Isuzu D-Max ស៊េរីថ្មីចុងក្រោយ

  • ភីកអាប់ Isuzu V-Cross 3.0 ស៊េរីថ្មីចុងក្រោយ

  • Isuzu MU-X ស៊េរីថ្មីចុងក្រោយ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM ORA 07 សាកភ្លើងម្តងជិះបាន ៦៤០ គីឡូម៉ែត្រ ចេញលក់ជាផ្លូវការនៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត ORA 07 មាន ២ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣៦ ៨៤០ ដុល្លារ ដល់ ៤២ ៥១០ នៅពិពរណ៌ Moto Expo 2023 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ ។

រថយន្តអគ្គិសនីសុទ្ធនេះ ដំណើរការដោយថាមពលចំនួន ២ ជម្រើសរួមមាន៖

  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៣,៤៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្ត
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២  មានកម្លាំង ៤០៨ សេះ និងកម្លាំងរមួល ៦៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៣,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

GWM ORA 07 ត្រូវបានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ ORA-PILOT 3.0 ដែលរួមបញ្ចូលនៅដូចជា សេនស័រ ២៨ ចំនុច ultrasonic radar ចំនួន ១២ ចំនុច និងកាម៉េរាមួយជុំរថយន្តផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei គ្រោងនឹងលក់ភាគហ៊ុន ៤០% ស្មើនឹងតម្លៃប្រមាណ ៣៥ ពាន់លានដុល្លារទៅឲ្យ Changan

  1. [បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei Technologies ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាដើម្បីលក់ភាគហ៊ុនប្រមាណ ៤០% របស់ខ្លួននៅក្នុងក្រុមហ៊ុនកម្មវិធី និងគ្រឿងបន្លាស់រថយន្តឆ្លាតវៃដែលទើបបង្កើតថ្មី ដែលមានតម្លៃ ២៥០ ពាន់លានយន់ ស្មើនឹង ៣៥,០៩ ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុន Changan Automobile ។

យោកតាមគេហទំព័រ ក្រុមហ៊ុន Huawei បានបង្កើតដំណោះស្រាយរថយន្តឆ្លាតវៃ (IAS)ក្នុងគោលបំណងក្លាយជា “សមមូលនៃក្រុមហ៊ុនផ្គត់ផ្គង់រថយន្តអាល្លឺម៉ង់ Bosch នៃសម័យរថយន្តអគ្គិសនីឆ្លាតវៃ (EV)” ។ ក្រុមហ៊ុនរថយន្តចិនផ្សេងទៀតរួមមាន FAW Group និង Dongfeng Motor Group ក៏ត្រូវបានគេនិយាយថាកំពុងពិភាក្សាគ្នាដើម្បីទទួលបានភាគហ៊ុន ៥% នៅក្នុងក្រុមហ៊ុននេះផងដែរ ។

គួរឲ្យដឹងថា យោងតាមប្រភពដែលមិនបញ្ចេញឈ្មោះប្រាប់ Reuters ថាហេតុផលមួយក្នុងចំណោមហេតុផលដែលក្រុមហ៊ុន Huawei កំពុងពិចារណាលក់អាជីវកម្មនេះគឺដើម្បីទាញយកមកវិញនៅប្រាក់មួយចំនួនដែលខ្លួនបានចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដោយក្នុងនោះក្រុមហ៊ុនបានវិនិយោគប្រហែល ៣ ពាន់លានដុល្លារនៅក្នុងអង្គភាពចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ហើយក្រុម R&D ដែលមានបុគ្គលិកជាង ៧ ០០០ នាក់។ ក្នុងនោះ អង្គភាពនេះរកបានប្រាក់ចំណូលត្រឹមតែ ១៤១ លានដុល្លារក្នុងឆមាសទី ១ នៃឆ្នាំ ២០២៣ ដែលស្ទើរតែធ្លាក់ចុះលើប្រាក់ចំណូលសរុប ៤៣,៨ ពាន់លានដុល្លារ ដែលក្រុមហ៊ុន Huawei បានបង្កើត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! Tesla Cybertruck ចាប់ផ្តើមប្រគល់ជូនអតិថិជនរបស់ខ្លួនជាលើកដំបូង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការចាប់ផ្តើមដឹកជញ្ចូននៅរថយន្តភីកអាប់អគ្គិសនីសុទ្ធ Tesla Cybertruck ជាលើកដំបូងបន្ទាប់ដាក់បង្ហាញចេញក្នុងឆ្នាំ ២០១៩ ដោយត្រឹមចំនួន ១០ គ្រឿងក្នុងចំនួន ២ លានគ្រឿងដែលទទួលបានការកក់នៅសហរដ្ឋអាមេរិក ។

សម្រាប់ព័ត៌មានលម្អិតជាច្រើនដែលទាក់ទងទៅនឹងភីកអាប់នេះ គេនៅមិនទាន់ដឹងនៅឡើយ ដោយក្រុមហ៊ុនមិនបានបង្ហាញជាផ្លូវការអំពីទំហំអាគុយដែលផ្តល់ថាមពលដល់រថយន្ត Cybertruck នឹងមានប៉ុន្មាននោះទេ ហើយក៏មិនមានម៉ូទ័រប៉ុន្មានដែរ ដែលរថយន្តដឹកទំនិញត្រូវបានចែកចាយនេះ។

ទោះជាយ៉ាងណាក៏ដោយ យើងរំពឹងថារថយន្តនេះនឹងត្រូវបានផ្តល់ជូននៅក្នុងប្លង់ផ្សេងៗគ្នា ជាមួយនឹងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ចំនួន ២ និងចំនួន ៣ ក៏ដូចជាការប៉ាន់ប្រមាណថាវានឹងទទួលបានជម្រើសអាគុយទំហំ ១២០ គីឡូវ៉ាត់ម៉ោង និង ១៦០ គីឡូវ៉ាត់ម៉ោងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+