ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ស្លាកលេខដែលមានតម្លៃថ្លៃបំផុតទាំង ១០

[បរទេស] នៅក្នុងបញ្ជីស្លាកលេខថ្លៃបំផុតទាំង ១០ ខាងក្រោមនេះ ជាបញ្ជីស្លាកលេខដែលមានតម្លៃលក់ជាផ្លូវការខ្ពស់បំផុតបើយោងតាមគេហទំព័រ CarBuzz ៖

១) Dubai “P7” មានតម្លៃរហូតដល់ទៅ ១៥ លានដុល្លារ

២) Abu Dhabi “5-1” មានតម្លៃរហូតដល់ទៅ ១៤,៥ លានដុល្លារ

៣) Dubai “AA-9” មានតម្លៃរហូតដល់ទៅ ១០ លានដុល្លារ

៤) Dubai “D-5” មានតម្លៃរហូតដល់ទៅ ៩,៦ លានដុល្លារ

៥) Dubai “AA-8” មានតម្លៃរហូតដល់ទៅ ៩,៥ លានដុល្លារ

៦) Abu Dhabii “5-5” មានតម្លៃរហូតដល់ទៅ ៦,៨៦ លានដុល្លារ

៧) Abu Dhabi “2-2” មានតម្លៃរហូតដល់ទៅ ៦,៣ លានដុល្លារ

៨) Dubai “0-9” មានតម្លៃរហូតដល់ទៅ ៥,៧ លានដុល្លារ

៩) Abu Dubai “7” មានតម្លៃរហូតដល់ទៅ ៣,៩ លានដុល្លារ

១០) Dubai “9” មានតម្លៃរហូតដល់ទៅ ២,៨ លានដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan Deepal S07 សាកភ្លើងម្តងជិះបានជិត ៥០០ គីឡូម៉ែត្រ ចេញលក់ជាផ្លូវការនៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Changan Deepal S07 ប្រភេទ Hatchback អគ្គិសនីសុទ្ធ នៅពិពរណ៌រថយន្ត Motor Expo 2023 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ មានតម្លៃលក់ចាប់ពី ៣៨ ០៣៦ ដុល្លារ ។

Changan Deepal S07 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង EPA1 platform មានប៉ាណាមុខបិទជិ ប្រើដៃ​ទ្វារប្រភេទ flush-door ​អគ្គិសនី​ ជាមួយទ្វារកញ្ចក់គ្មានស៊ុម ដំបូលកញ្ចក់ការពារកំដៅប្រភេទ Panoramic Glass Roof Sunshade ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ ចង្លៀងមុខ-ក្រោយ LED និងទ្វារខាងក្រោយបើក-បិទអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ ឌីស្សាញឡើងបែប minimalistic ដែលមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗទាំងអស់ ក៏អាចភ្ជាប់មុខងារ Apple CarPlay និងឧបករណ៍បំពងសំឡេង ១៤ ចំនុចផងដែរ ។

រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៥៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង មានរបៀបបើកបរចំនួន ៤ គឺ Eco, Comfort, Sport និង Customize ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកមើលឡាន MG ដាក់បង្ហាញនៅពិរពណ៌ Motor Expo 2023 កំពុងធ្វើនៅប្រទេសថៃ

[បរទេស] ពិធីពិពរណ៌រថយន្ត Motor Expo 2023 ជាលើកទី៤០ នៅឯប្រទេសថៃដែលកំពុងធ្វើឡើងចាប់ពីថ្ងៃទី ៣០ ខែវិឆ្ឆិកា ដល់ថ្ងៃទី ១៨ ខែឆ្នូ ឆ្នាំ ២០២៣ ដោយមានក្រុមហ៊ុនរថយន្តជាច្រើនបាននាំយករថយន្តទៅដាក់បង្ហាញ ហើយខាងក្រោមនេះ គឺជារថយន្តរបស់ក្រុមហ៊ុន MG ដែលបាននាំយកទៅដាក់បង្ហាញ ៖

  • GM Cyberster ជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ

  • MG Maxus 9 ជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ

  • MG 5 ជារថយន្តប្រើប្រាស់ថាមពលចំហេះក្នុង

  • MG ES ជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ

  • MG ZS EV ជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ

  • MG 4 ជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV របស់ Huawei ទទួលបានការកក់ទុកមុន ១០មុឺនគ្រឿងក្នុងរយៈពេលជាង ២ខែ

[ទីផ្សារបរទេស] បន្ទាប់ពីចេញលក់នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ ពេលនេះក្រុមហ៊ុន Huawei ប្រកាសថាទទួលបានការកក់ទុកមុន ១០០ ០០០ គ្រឿង ត្រឹមរយៈពេល ៤៥ ថ្ងៃ សម្រាប់រថយន្តម៉ូដែល Huawei Aito M7 នោទីផ្សារប្រទេសចិន ។

Aito’s M7 ថ្មី គឺជាប្រភេទ SUV ៥ កៅអី ដែលមានប្រវែងតួខ្លួនសតុប ៥ ០២០ ម.ម ទទឹង ១ ៩៤៥ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ដំណើរការដោយថាមពល ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីន plug-in hybrid ជាមួយសាំងចំណុះ ១,៥ លីត្រ ផ្គួបនឹងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីន plug-in hybrid ជាមួយសាំងចំណុះ ១,៥ លីត្រ ផ្គួបនឹងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៤២ សេះ និងកម្លាំងរមួល ៦៦០ ញ៉ូតុនម៉ែត្រ បំពាក់អាគុយទំហំ ៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៤០ គីឡូម៉ែត្រ ។

មិនត្រឹមតែប៉ុណ្ណោះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ HarmonyOS ក៏ដូចជាប្រព័ន្ធជំនួយការអ្នកបើកបរ ADS 2.0 និងមានតម្លៃលក់ចាប់ពី ៣៥ ២០០ ដុល្លារ ដល់ ៥៣ ៥០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ខ្នាតធំឆ្នាំ ២០២៥ របស់ Chevrolet ២ ម៉ូដែល ទទួលបានការផ្លាស់ប្តូរថ្មីស្ទើរតែទាំងស្រុង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chevrolet Tahoe និង Suburban ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV ខ្នាតធំ ដែលទទួលបានការផ្លាស់ប្តូរថ្មីស្ទើរតែទាំងស្រុង ព្រមទាំងផ្នែកម៉ាស៊ីន គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ ។

Tahoe និង Suburban ម៉ូដែលឆ្នាំ ២០២៥ មានរូបរាងថ្មីដែលយកចេញពីភីកអាប់ Silverado HD ដោយបានបំពាក់ជាមួយ ប៉ាណាមុខថ្មី កាងការពារផ្នែកខាងមុខ សណុំចង្កៀងថ្មី ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រថ្មីទំហំ ២៤ អ៉ីញ ។ មិនត្រឹមតែប៉ុណ្ណោះ ផ្នែកប្រព័ន្ធសុវត្ថិភាពក៏បានធ្វើឲ្យប្រសើរឡើង ដែលផ្តល់នៅសុវត្ថិភាពល្អជាងមុនទៀតផង ។

ចំពោះនៅខាងក្នុងត្រូវបានផ្លាស់ប្តូរថ្មីស្រុងផ្តល់នៅភាពប្រណិតជាងមុន មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៉ីញ ដូចគ្នាទៅនឹងរថយន្ត Traverse ដែលបានរចនាឡើងវិញ និងទទួលបានប្រព័ន្ធបើកបរស្វ័យប្រវត្តិ Super Criuse ជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Chevrolet Tahoe និង Suburban ស៊េរីឆ្នាំ ២០២៥ ត្រូវបានបំពាក់ជាមួយម៉ាស៊ីន Duramax turbodiesel ចំណុះ ៣,០ លីត្រ ជំនាន់ទី ២ អាចផលិតកម្លាំងបាន ៣ឥ៥ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ ដែលជាការកែលម្អដ៏ធំជាងម៉ាស៊ីនបច្ចុប្បន្នដែលមានកម្លាំង ២៧៧ សេះ និងកម្លាំងរមួល ៦២៣ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Ioniq ប្រើអគ្គិសនីសុទ្ធ ចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Ioniq ជាមួយតម្លៃលក់ចាប់ពី ៤៨ ៦៧៩ ដុល្លារ ដល់ ៦៨ ៧៣៦ ដុល្លារនៅពិពរណ៌រថយន្ត Motor Expo 2023 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ ។

IONIQ 5 ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារផ្នែកខាងក្រៅ រួមទាំងចង្កៀងមុខប្រភេទ Parametric Pixel LED និងភ្លើងខាងក្រោយជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃក៏ជាប្រភេទ LED កញ្ចក់ចំហៀងមុខងារក្តោបអូតូ ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ អ៉ីញជាដើម។ លើសពីនេះ ក៏បានបំពាក់នៅប្រព័ន្ធសុវត្ថិភាព Honda SmartSense safety system ដែលរួមបញ្ចូលមុខងារជាច្រើនផងដែរ ។

ចំពោះនៅខាងក្នុងត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាអេក្រង់ភ្លោះ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំលេងម៉ាក Bose ៨ ចំនុច ព្រមទាំងកន្លែងសាកឥតខ្សែផងដែរ ។

Hyundai Ioniq បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយលីដ្យូមទំហំ ៧២,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៨១ គីឡូម៉ែត្រនៅសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកពី ០-៨០% ប្រើរយៈពេល ១៧ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Tacoma ស៊េរីឆ្នាំ ២០២៤ ចេញតម្លៃលក់ជាផ្លូវការ ថ្លៃជាងជំនាន់មុនជិត ៣ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់ភីកអាប់ Toyota Tacoma ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ៣២ ៩៩៥ ដុល្លារ ដល់ ៥៣ ៥៩៥ ដុល្លារ បូករួមទាំងថ្លៃដឹកជញ្ចូន ១ ៤៩៥ ដុល្លារ ដោយថ្លៃជាងម៉ូដែលឆ្នាំ ២០២៣ ដល់ទៅ ២ ៩០០ ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។

Toyota Tacoma ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់គ្រោងឆ្អឹង TNGA-F platform ដំណើរការដោយម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីន i-Force ចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបានពី​ ២២៨ សេស ដល់  ២៧៨ សេស និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ដល់ ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ១ វិលកង់ក្រោយ ។
  • ម៉ាស៊ីនកូនកាត់ i-Force MAX hybrid ចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣២៦ សេស និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ បំពាក់អគុយទំហំ ១,៨៧ គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់ ជាមួយប្រព័ន្ធចាក់សោរប៉ុងនៅកណ្តាល ។

គួរបញ្ជាក់ផងដែរដា សម្រាប់ភីកអាប់ Toyota Tacoma ស៊េរីឆ្នាំ ២០២៤ នឹងធ្វើការចាប់ផ្តើមដាក់លក់នៅខែធ្នូ ឆ្នាំ ២០២៣ នេះហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣

ថ្មីៗនេះរថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣​ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសភីលីពីនដែលរួមមាន​​៖ ការវាយតម្លៃលើកម្លាំងនិងសមត្ថភាពរបស់រថយន្តជារួម​ ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។

គួរបញ្ជាក់ផងដែរថា រថយន្ត Next-Generation Ford Territory បានត្រឡប់មកជាថ្មីម្តងទៀតក្នុងតំណែងជារថយន្ត Compact SUV ដែលលក់ដាច់បំផុត ជាពិសេសក្នុងទីផ្សារប្រទេស ភីលីពីន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៅឯពិព័រណ៍រថយន្តអន្តរជាតិ Manila International Auto Show (MIAS) ក្នុងខែមេសា រថយន្ត​ Ford Territory ត្រូវបានលក់ដាច់អស់ដល់ទៅ ៥០០០ គ្រឿងឯណោះ! ដែលនាំឱ្យចំនួនលក់សរុបកើនឡើងដល់ជាង ២៥ ០០០ គ្រឿងគិតចាប់តាំងពីការចេញលក់ក្នុងខែសីហា ឆ្នាំ២០២០​ កន្លងមក។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាសក្ខីភាពមួយដែលសបង្ហាញពីប្រជាប្រិយភាពនៃរថយន្ត Next-Generation Ford Territory ក្នុងចំណោមអតិថិជនថ្មីៗ អ្នកជំនួញវ័យក្មេង និងគ្រួសារខ្នាតតូចដែលស្វែងរករថយន្ត SUV ដែលឆ្លាតវៃ សុវត្ថិភាព ទំនើប និងទាន់សម័យ។

រថយន្ត Next-Generation Ford Territory ជារថយន្ត​ SUV ស៊េរីថ្មីឆ្នាំ ២០២៣ ឆ្លងកាត់នូវកំណែទម្រង់ថ្មីទាំងស្រុងទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ផ្តល់នូវផាសុកភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។

ផ្នែកខាងក្នុងនៃរថយន្តនេះត្រូវបានបំពាក់មកជាមួយនូវ៖

  • កៅអីស្បែកប្រណិតផ្តល់ផាសុកភាពក្នុងពេលធ្វើដំណើរ និងមានមុខងារកៅអីត្រជាក់មិនធ្វើអោយអ្នកបើកបរមានអារម្មណ៍ថាហត់នឿយជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយ
  • កុងទ័រឌីជីថលទំនើបទាន់សម័យទំហំ ៣អ៊ីញផ្តល់រូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក
  • អេក្រង់កម្សាន្ត Touch Screen កណ្តាលទំហំ ១២អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay, Android Auto & Google Maps ដោយមិនចាំបាច់ប្រើខ្សែ
  • ​ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ Wireless Charge

មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានបំពាក់ជាមួយនឹងប្រព័ន្ធសុវត្ថិភាព ក៏ដូចជាបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយដូចជា៖

  • កាំមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេ កម្រិតខ្ពស់ជុំវិញរថយន្តផ្តល់រូបភាពច្បាស់ល្អ
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
  • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) បែបអក្សរ (T) និងប្រព័ន្ធជំនួយចាកចេញពីចំណត
  • ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តគ្រាន់តែគ្រវាសជើង៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជាឡានដែលមានល្បឿនស្ទុះលឿនបំផុតទាំង ១០

[បរទេស] រថយន្តដែលលឿនបំផុតនៅលើពិភពលោកតែងតែមានកិត្យានុភាពបំផុត នោះគឺជារថយន្តដែលបង្កើនថាមពល ក៏ដូចជាល្បឿនលឿនបំផុតដែលនឹងផ្តល់ឲ្យអ្នកនៅភាពរំភើបក។ ខាងក្រោមនេះ ជារថយន្តដែលមានល្បឿនលឿនបំផុតទាំង ១០

១) Rimac Nevera អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ១,៧៤ វិនាទី

២) Pininfarina Battista អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ១,៧៩ វិនាទី

៣) Lucid Air Sapphire អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ១,៨៩ វិនាទី

៤) Porsche 918 Spyder អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ២,២ វិនាទី

៥) Bugatti Chiron Pur Sport អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ២,៣ វិនាទី

៦) Ferrari SF90 Stradale អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ២,៤ វិនាទី

៧) Koenigsegg Jesko អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ២,៥ វិនាទី

៨) Chevrolet Corvette Z06 អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ២,៦ វិនាទី

៩) McLaren 750S អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ២,៧ វិនាទី

១០) McLaren P1 អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ២,៨ វិនាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru WRX STI មួយគ្រឿងនេះ តួខ្លួនផ្នែកខាងក្រៅបំពាក់ទៅដោយកាបូនសុទ្ធ

[បរទេស] កាលពីពេលថ្មីៗកន្លែងទៅនេះ រថយន្ត Subaru WRX STI មួយគ្រឿងត្រូវបានម្ចាស់តុបតែងផ្នែកខាងក្រៅជាមួយកាបូនទាំងស្រុង ត្រូវបានបង្ហាញនៅឯពិពរណឳរថយន្ត SEMA Show នៅ Las Vegas ជាមួយរូបរាងដូចទៅនឹងគំរូនៅក្នុងឆ្នាំ ២០០៩ នៅឯសហរដ្ឋអាមរិក។

ម្ចាស់បច្ចុប្បន្នត្រូវបានគេស្គាល់ថាជា carbon_mike ដោយបានទិញរថយន្តនេះនៅក្នុងឆ្នាំ ២០១២ ជាមួយនឹងប្រើប្រាស់បានជាង ៩៦ ០០០ គីឡូម៉ែត្រ ហើយត្រូវបានគាត់ប្រើប្រាស់ជាប្រចាំថ្ងៃរអស់រយៈពេលជាច្រើនឆ្នាំ។

សម្រាប់ការតុបតែងនេះ ចាប់ផ្តើមជាមួយនឹងផ្នែកខាងមុខដែលត្រូវបានកែសម្រួលមានដូចជា ប៉ាណា កាង ដែលទាំងអស់ត្រូវបានផលិតចេញពីកាបូន carbon-fiber ។ មិនត្រឹមតែប៉ុណ្ណោះ រួមទាំងដំបូល ទ្វារ របាំងការពារភុក និងផ្នែកខាងក្រោយទាំងមូល និងព្រមទាំងផ្នែកខាងក្នុងក៏ត្រូវបានបំពាក់ជាមួយកាបូនដូចជា តាប្លូ ដៃទ្វា ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+