ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធផលិតដោយ Huawei និង Chery ជិះបាន ៨៥៥ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery ធ្វើការរួមគ្នាជមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្យចិន Huawei បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Luxeed S7 ប្រភេទ sedan ជាមួយតម្លៃលក់ចាប់ពី ៣៥ ២០០ ដុល្លារ ដល់ ៤៩ ៣០០ ដុល្លារនៅទីផ្សាប្រទេសចិន ។

Luxeed S7 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Chery E0X platform គាំទ្រដោយបច្ចេកវិទ្យា 800v បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៨៩ សេះ ផ្គួបជាមួយអាគុយទំហំ ៨២- ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រ ដល់ ៨៥៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

ចំពោះនៅផ្នែកខាងក្រៅ បានឌីស្សាញឡើងជំនួយទៅដល់ប្រព័ន្ធជ្រែកខ្យល់ aerodynamic បានយ៉ាងល្អ ជាមួយកម្រិតចាញ់ខ្យល់ត្រឹមតែ ០,២០៣ ទាបជាងម៉ូដែល Tesla Model S ផងដែរ ។ លើសពីនេះ រួមបញ្ចូលប្រព័ន្ធបើកបរឆ្លាតវៃ Huawei ADS 2.0 ចុងក្រោយបង្អស់ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS 4 cockpit system ក៏ដូចជាប្រព័ន្ធជំនួយចូល-ចេញចំណតដោយស្វ័យប្រវតិ្តទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux Champ ២០២៤ មុខដូចឡង់គ្រីស័រ ត្រៀមចេញលក់នៅថៃ

[ទីផ្សារបរទេស] នៅឯប្រទេសថៃ បានបញ្ចេញរថយន្តរបស់ត្រកូល IMV របស់ Hilux ម៉ូដែលថ្មីឆ្នាំ២០២៤ រថយន្ត Toyota Hilux Champ ជាមួយមុខមាត់ផ្នែកខាងមុខកាត់ទៅរថយន្តបងធំ Land Cruiser ហើយក៏មានជម្រើស Option មានភ្លើង LED ផងដែរ។ សម្រាប់រថយន្តម៉ូដែលនេះ ត្រូវបានផលិតឡើងជារថយន្តដែលមានតម្លៃទាបជាងគេបំផុត ក្នុងត្រកូល Hilux ដែលមានគ្រឿងតុបតែងច្រើនជម្រើសប្រភេទ ដើម្បីបំពេញតម្រូវការលើការប្រើប្រាស់ មិនថាដឹង មិនថាជាការរកសុីនោះទេ។

រថយន្តនេះត្រូវបានផលិតឡើងសម្រាប់ទីផ្សារប្រទេស ដោយមានប្រភេទតួរខ្លីមានប្រវែងសរុប ៤ ៩៧០ម.ម៉ និងប្រភេទវែងបំផុតមានប្រវែងសរុប ៥ ៣០០ម.ម៉។ វិស្វករក្រុមហ៊ុនតូយ៉ូតាបានបន្ថែមរន្ធដោតនៅទីតាំងផ្សេងៗនៃតួរឡាន ដែលអនុញ្ញាតឱ្យម្ចាស់រថយន្តអាចផ្លាស់ប្ដូរតាមបំណង ដោយភ្ជាប់នូវប្រភេទផ្សេងគ្នានៃផ្នែកបន្ទាប់បន្សំ។ Toyota ប្រទេសថៃ បានលើកឡើងពីក្រុមហ៊ុនផលិតគ្រឿងបន្លាស់ជាង ១០០មុខ ដែលអាចផ្លាស់ប្តូរ Hilux Champ ទៅជារថយន្តអាជីវកម្មធន់ស្រាល (LCV) សម្រាប់តម្រូវការគ្រប់ប្រភេទ។

ផ្នែកខាងក្នុងនៃ Hilux Champ ត្រូវបានរចនាឡើងប្រភេទមួយបាំង ទ្វា២ មានកៅអី ២នៅក្នុងកាប៊ីនខាងមុខ លេងការរចនាយ៉ាងសាមញ្ញ ដោយពណ៍ហៃឡាយទឹកក្រូច លេងខ្មៅច្រើន គ្មានអេក្រង់កំសាន្តដោយអ្នកបើកបរមានតែកុងទ័រសម្រាប់ការបើកបរ គ្មានកន្លែងសារ៉េម៉ាសុីនត្រជាក់ឡូយៗនោះឡើយមានតែការបង្វិលដៃ ដោយបានចម្លងការរចនាជារថយន្តបែបផ្សងព្រេង រឹងមាំដូចឡង់គ្រស័របែបក្លាស់ស្ស៉ីក មើលទៅស្អាតម្យ៉ាង និងសំបូរទៅដោយកន្លែងដាក់សំភារៈតូចៗច្រើនកន្លែង។

រថយន្តមួយនេះផ្តល់ជម្រើសម៉ាស៉ីន ៣ប្រភេទគឺម៉ាសុីនសាំងចំណុះ ២,០លីត្រ ផលិតកម្លាំងបាន ១៣៧សេស កម្លាំងបង្វិល ១៨៣ញូតុនម៉ែត្រ ម៉ាស៉ីនសាំងចំណុះ ២,៧លីត្រ ផលិតថាមពលកម្លាំង ១៦៤សេស កម្លាំងបង្វិល ២៤៥ញូតុនម៉ែត្រ និងម៉ាសុីនម៉ាស៊ូត ២,៤លីត្រ ផលិតថាមពលកម្លាំង ១៤៨សេស កម្លាំងបង្វិល ៣៤៣ញូតុនម៉ែត្រ ជាប្រភេទបើកបរប៉ុង១ វិលកង់ក្រោយ RWD ទាំងអស់ និងផ្តល់ជម្រើសទាបបំផុតជាលេខដៃ ៥វគ្គ និង ២ជម្រើសទៀតលេខអូតូ ៦វគ្គស្វ័យប្រវត្តិ។ រថយន្ត Hilux Champ នឹងមានតម្លៃចាប់ពី ១៣ ០៦៥ដុល្លារ ទៅ ១៦ ៤២៥ដុល្លារ សម្រាប់ទីផ្សារប្រទេសថៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានរបស់ប្រទេស​ចិន​ ២ ម៉ូដែល ​​ជាប់ឈ្មោះចុងក្រោយ​ទៅដណ្តើម​ពាន​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ ២០២៤ ​នៅ​អឺរ៉ុប​

[បរទេស] រថយន្តរបស់ចិនចំនួន ២ ម៉ូដែលរួមមាន BYD Seal និង Volvo EX30 ត្រូវបានជ្រើសរើសជាអ្នកចុងក្រោយសម្រាប់រថយន្តអឺរ៉ុបប្រចាំឆ្នាំ ២០២៤ ​ដែល​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ជា​មួយ​នឹង​រថយន្ត ​៥​ ម៉ូដែល​ផ្សេង​ទៀត ដោយអ្នកឈ្នះនឹងត្រូវប្រកាសនៅពិពរណ៌ Geneva Motor Show នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីក្រុងហ្សឺណេវ ប្រទេសស្វីស។

ក្នុងនោះ រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនចំនួន ៧ ម៉ូដែលបានក្លាយជាបេក្ខជនសម្រាប់រថយន្តប្រចាំឆ្នាំនៅអឺរ៉ុប ២០២៤ ជាមួយនឹងចំណែក ២៥% ក្នុងចំណោមអ្នកប្រកួតប្រជែងចំនួន ២៨ ។ បញ្ជីររថយន្តរបស់ចិនរួមមាន BYD Atto 3 , BYD Han, BYD Dolphin, BYD Seal, Nio ET7, Smart #1, និង Volvo EX30។ ទោះយ៉ាងណាក៏ដោយ មានតែរថយន្តចិនពីរម៉ូដែលប៉ុណ្ណោះដែលជាប់ក្នុងបញ្ជីចុងក្រោយគឺ BYD Seal និង Volvo EX30។

គួរបញ្ជាក់ផងដែរដា សម្រាប់រថយន្តមកពីប្រទេសចិនទទួលបាន ២៨,៥% នៃបេក្ខភាពចុងក្រោយ ខណៈ ២៨,៥% ផ្សេងទៀតជារបស់រថយន្តរបស់ក្រុមហ៊ុនប្រទេសបារាំង ព្រមទាំង រថយន្ត​ប្រទេសអាល្លឺម៉ង់ កូរ៉េ និង​ជប៉ុន​នីមួយៗ​មាន ១៤,៣% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡាន Hybrid ទាំង ១០ ដែលបើកបរបានលឿនជាងបំផុតលើលោក

មុននឹងនិយាយពីកំពូលរថយន្តកូនកាត់ Hybrid ទាំង ១០ ដែលមានល្បឿនលឿនបំផុតរបស់ពិភពលោក យើងគួរតែអរគុណដល់សង្វាកផលិតកម្មដ៏ធំ និងដំបូងគេបំផុតរបស់ពិភពលោកគឺរថយន្ត Toyota Prius។ ហើយរហូតមកដល់ពេលនេះ រថយន្តប្រភេទ Hybrid នៅតែឈរជាជម្រើសដ៏ល្អមួយសម្រាប់ប្រទេសមួយចំនួនធំ បើទោះបីជារថយន្តអគ្គិសនីកំពុងតែឈរលើជម្រើស និងការផលិតអោយប្រើ​ប្រាស់នាពេលអនាគតក៏ដោយ ព្រោះជាក់ស្តែងបញ្ហារបស់រថយន្តអគ្គិសនីគឺកន្លែងសាកភ្លើងល្បឿនលឿនតែម្តង។ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ប្រទេសកម្ពុជាយើងក៏មានការនាំចូលរថយន្តប្រភេទ Hybrid នេះពីក្រុមហ៊ុនផ្លូវការកំពូលៗ ប្រណិតៗ និងពីប្រទេសចិនជាច្រើនផងដែរដូចជា Toyota Cambodia, Land Rover Cambodia, DFSK E5, Dongfeng Aeolus Huge ជាដើម។

ឥឡូវនេះ យើងងាកមកនិយាយពីរថយន្តប្រភេទកូនកាត់ Hybrid ដែលមានល្បឿនលឿនបំផុតរបស់ពិភពលោកខាងក្រោម៖

១០. Acura NSX ដំណើរការដោយម៉ាស៉ីនសាំង 3.5L twin-turbo V6 ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ៣ ផលិតកម្លាំងបាន ៦០០សេស ល្បឿនអតិបរមា ៣០៧ km/h និងល្បឿនពី ០ – ៩៦km/h ប្រើពេល ៣វិនាទី។

៩. Porscha Panamera Turbo S E-Hybrid ដំណើរការដោយម៉ាសុីនសាំង 4.0L turbocharged V8 ប្រើម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតថាមពលកម្លាំងបាន ៦៩០សេស ល្បឿនអតិបរមា ៣១៥km/h។

៨. Mercedes-AMG GT 63 S E Performance ដំណើរការដោយម៉ាសុីនសាំង 4.0L twin-turbo V8 ប្រើម៉ូទ័រអគ្គិសនីចំនួន ១ ផលិតថាមពលកម្លាំងបាន ៨៣១សេស មានល្បឿនអតិបរមា ៣១៦km/h។

៧. លេខរៀងទី ៧ពិសេស ព្រោះមាន ៣ឡានគឺរថយន្ត Ferrari 296 GTB/GTS និង McLaren Artura ដោយ Ferrari 296 GTB/GTS ដំណើរការដោយម៉ាសុីនសាំង 3.0L twin-turbo V6 ប្រភេទ​ plug-in hybrid ប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ ផលិតថាមពលកម្លាំងបាន ៨១៩សេស ល្បឿនអតិបរមា ៣៣០ km/h។

រីឯ McLaren Artura ដំណើរការដោយម៉ាសុីនសាំង 3.0L twin-turbo V6 ផលិតថាមពលកម្លាំងបាន ៦៧១សេស ល្បឿនអតិបរមា ៣៣០ km/h។

៦. Ferrari SF90 Stradale/SF90 Spider ដំណើរការដោយម៉ាសុីនសាំង 4.0L twin-turbo V8 ម៉ូទ័រអគ្គិសនី ៣ អាចផលិតថាមពលកម្លាំងបាន ៩៨៦សេស ល្បឿនអតិបរមា ៣៤០ km/h។

៥. Porsche 918 Spyder ដំណើរការដោយម៉ាសុីនសាំង 4.6L twin-turbo V8 ម៉ូទ័រអគ្គិសនី ២ អាចផលិតថាមពលកម្លាំងបាន ៨៧៤សេស ល្បឿនអតិបរមា ៣៤៥ km/h រត់ពីកុងទ័រ ០ – ១០០km/h ប្រើពេល ២,៦វិនាទី។

៤. McLaren P1 និង Lamborghini Revuelto ដោយ McLaren P1 ដំណើរការដោយម៉ាសុីនសាំង 3.8L twin-turbo V8 ម៉ូទ័រអគ្គិសនី ១ អាចផលិតថាមពលកម្លាំងបាន ៩០៣សេស ល្បឿនអតិបរមា ៣៥០ km/h រត់ពីកុងទ័រ ០ – ១០០km/h ប្រើពេល ២,៨វិនាទី។

រីឯ Lamborghini Revuelto ដំណើរការដោយម៉ាសុីនសាំង 6.5L twin-turbo V12 ម៉ូទ័រអគ្គិសនី ១ អាចផលិតថាមពលកម្លាំងបាន ១០០១សេស ល្បឿនអតិបរមា ៣៥០ km/h រត់ពីកុងទ័រ ០ – ១០០km/h ប្រើពេល ២,៥វិនាទី។

៣. Mercedes-AMG ONE ដំណើរការដោយម៉ាសុីនសាំង 1.6L turbocharged V6 ម៉ូទ័រអគ្គិសនី ៤ អាចផលិតថាមពលកម្លាំងបាន ១០៤៩សេស ល្បឿនអតិបរមា ៣៥១ km/h រត់ពីកុងទ័រ ០ – ១០០km/h ប្រើពេល ២,៩វិនាទី។

២. McLaren Speedtail ដំណើរការដោយម៉ាសុីនសាំង 4.0L twin-turbo V8 ម៉ូទ័រអគ្គិសនី ១ អាចផលិតថាមពលកម្លាំងបាន ១០៥៥សេស ល្បឿនអតិបរមា ៤០២ km/h រត់ពីកុងទ័រ ០ – ១០០km/h ប្រើពេល ៣វិនាទី។

១. Koenigsegg Regera រថយន្តកំពូលរបស់ពិភពលោកនាពេលបច្ចុប្បន្ន និងត្រូវបានផលិតឡើងតាំងពីឆ្នាំ ២០១៦។ រថយន្តនេះដំណើរការដោយម៉ាសុីនសាំង 5.0L twin-turbo V8 ម៉ូទ័រអគ្គិសនី ៣ អាចផលិតថាមពលកម្លាំងបាន ១៤៨៩សេស ល្បឿនអតិបរមា ៤១០ km/h រត់ពីកុងទ័រ ០ – ១០០km/h ប្រើពេល ២,៨វិនាទី។

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានតាក់ស៊ីអគ្គិសនី Hyundai បើកស្វ័យប្រវត្តិ នៅសិង្ហបុរី កំពុងផលិត

[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai នឹងផលិតរថយន្តតាក់ស៊ីបើកបរស្វ័យប្រវត្តិចេញពីរថយន្តអគ្គិសនីសុទ្ធ Ioniq 5 ដែលខ្លួនបានបង្កើតឡើងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Motional នៅឯមជ្ឈមណ្ឌល Hyundai Motor Group Innovation Center ក្នុងប្រទេសសិង្ហបុរី។

មជ្ឈមណ្ឌលថ្មីដែលមានឈ្មោះកាត់ថា HMGICS បានបើកដំណើរការកាលពីដើមសប្ដាហ៍ និងត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលសម្រាប់មធ្យោបាយចល័យវៃឆ្លាតក្នុងទីក្រុងសម្រាប់ Hyundai។ មជ្ឈមណ្ឌលនេះមានកម្ពស់ ៧ជាន់ មានទំហំ ៨៦ ៩០០ម៉ែត្រការ៉េ និងអាចផលិតរថយន្តអគ្គិសនីបាន ៣ម៉ឺនគ្រឿង ជារៀងរាល់ឆ្នាំ។

នៅមជ្ឈមណ្ឌលថ្មីនេះក៏មានផលិតរថយន្ត Ioniq 5 ធម្មតាផងដែរ ហើយរថយន្ត Ioniq 5 ដែលជាតាក់ស៊ីបើកបរស្វ័យប្រវត្តិក៏នឹងត្រូវដំឡើងនៅទីតាំងនេះ ដើម្បីដាក់ឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំក្រោយ ដែលនេះជាផ្នែកមួយនៃកម្មវិធីបម្រើសេវាកម្មរបស់ក្រុមហ៊ុន Motional ដែលជាដៃគូរបស់ Hyundai។ ការផលិតរថយន្ត Hyundai នៅមជ្ឈមណ្ឌលខាងលើ មានប្រមាណ ៥០% គឺជាការងារដែលបំពេញដោយមនុស្សយន្តរ៉ូបូត ហើយ Hyundai ក៏បានដំឡើងជាកសិដ្ឋានវៃឆ្លាតនៅមជ្ឈមណ្ឌលនេះផងដែរ ដើម្បីបរិច្ចាគទៅកាន់សហគមន៍ក្នុងតំបន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងសង់រោងចក្រថ្មី ដែលផលិតបានជាង ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំនៅប្រទេសឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិត Toyota បានប្រកាសអំពីផែនការសាងសង់រោងចក្រថ្មីនៅក្នុងប្រទេសឥណ្ឌា តាមរយៈការវិនិយោគទឹកប្រាក់ ៤០០ លានដុល្លារ ស្របពេលដែលអបអរសាទរដល់ខួបប្រតិបត្តិការទី ២៥ឆ្នាំ ក្នុងប្រទេសនេះ។

រោងចក្រថ្មីនេះនឹងត្រូវបង្កើតតាមរយៈក្រុមហ៊ុនបង្កើតរួមគ្នាឈ្មោះថា Toyota Kirloskar Motor ហើយវានឹងមានទីតាំងស្ថិតនៅក្បែរនឹងរោងចក្រពីរដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋ Karnataka។ ក្នុងនោះ Toyota និយាយថារោងចក្រនេះនឹងមានទំហំផលិតបានជាង ១០ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ និងបង្កើតការងារបាន ២ពាន់កន្លែង ហើយវានឹងជួយឲ្យទំហំផលិតនៅឥណ្ឌាជារួមកើនដល់ ៤១០ ០០០គ្រឿង។

Toyota រំពឹងថានឹងបញ្ចប់ការសាងសង់ និងបើកដំណើរការរោងចក្រនៅត្រឹមឆ្នាំ២០២៦។ ប៉ុន្តែក្រុមហ៊ុនមិនបានប្រកាសអំពីគ្រប់ម៉ូដែលរថយន្តដែលនឹងផលិតនៅរោងចក្រថ្មីនេះឡើយ ដោយបានត្រឹមបញ្ជាក់ថាម៉ូដែលមួយដែលនឹងផលិតគឺជា Innova HyCross។

ការលក់រថយន្ត Toyota នៅក្នុងប្រទេសឥណ្ឌា មានការកើនឡើង ដោយសារកិច្ចសហការជាមួយក្រុមហ៊ុន Suzuki ដែល Toyota ធ្វើការកែសម្រួលរថយន្តដែលបង្កើតឡើងដោយដៃគូរបស់ Suzuki ឈ្មោះថា Maruti រួចបញ្ចេញលក់ជាម៉ាក Toyota៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៤ ហេតុផលសំខាន់ៗ ដែលធ្វើឲ្យអ្នកប្រើប្រាស់ស្ទាក់ស្ទើក្នុងការទិញរថយន្តប្រើអគ្គិសនីសុទ្ធ

បើ​ទោះ​បី​ជា​ការ​លក់​រថយន្ត​អគ្គិសនីនៅ​លើសកលលោក​​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់ក៏ដោយ ប៉ុន្តែ​​ការ​លក់​រថយន្តប្រើអគ្គិសនីសុទ្ធ​នៅ​តែមានភាគរយតិចជាង​​រថយន្ត​ដែល​ប្រើ​ម៉ាស៊ីន​ចំហេះ​ដូច​ដដែល។ ខាងក្រោមនេះជា​មូល​ហេតុ​ចម្បង ៖

១ តម្លៃរថយន្តប្រើអគ្គិសនីសុទ្ធមានតម្លៃខ្ពស់៖ ភាពខុសគ្នានៃតម្លៃនៅតែមានកម្រិតខ្ពស់បើប្រៀបធៀបទៅនឹងរថយន្តដែលប្រើម៉ាស៊ីនចំហេះក្នុង។

២) ការបើកបរមានកំណត់ និងនៅមានកម្រិតនៅឡើយ៖ នៅពេលត្រូវការបើកបរទៅ​ខេត្ត​ផ្សេងៗ ត្រូវតែឈប់ដើម្បីសាកថ្មឡើងវិញនៅស្ថានីយសាកថ្មជាប្រចាំ ដោយការ​សាក​ម្តង​ៗ​ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច​ពី ៣០ នាទី​ទៅ​មួយ​ម៉ោង មិន​ដូច​រថយន្ត​ប្រើសាំងដែល​ចំណាយ​ពេល​តែ​ប៉ុន្មាន​នាទី​ដើម្បី​ចាក់សាំង ។

៣) ការយល់ដឹងនៃការប្រើប្រាស់៖  ទោះបីជារថយន្តអគ្គិសនី (EVs) មានដំណើរការបើកបរប្រសើរជាងរថយន្តដែលប្រើសាំងក្នុងតម្លៃដូចគ្នាក៏ដោយ ប៉ុន្តែវាបានភ្ជាប់មកជាមួយលក្ខខណ្ឌបន្ថែមនៃការប្រើប្រាស់ ដូចជាការស្វែងរកស្ថានីយ៍សាកថ្ម ការកក់ជួរនៅស្ថានីយ៍សាកថ្ម និងពេលវេលាសាកថ្ម និងថ្លៃថែទាំរយៈពេលវែងជាដើម ។

៤) ការព្រួយបារម្ភអំពីបច្ចេកវិទ្យា៖ មនុស្សភាគច្រើននៅតែមានការព្រួយបារម្ភអំពីបច្ចេកវិទ្យា EV ដូចជាការខូចអាគុយ តម្លៃអាគុយបន្ទាប់ពីរយៈពេលធានា និងសុវត្ថិភាពនៃការប្រើប្រាស់ រួមទាំងតម្លៃលក់បន្តដែលអាចប្រែប្រួលយ៉ាងខ្លាំងនាពេលអនាគតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ NEV ទី ៦ លានគ្រឿងរបស់ BYD រំកិលចេញពីរោងចក្រហើយ

[បរទេស] រថយន្តអគ្គិសនីសុទ្ធប្រភេទ NEV ទី ៦លានគ្រៀងពី BYD បានរំកិលចេញពីខ្សែសង្វាកផលិតកម្មនៅក្នុងប្រទេសចិន ដោយគឺជារថយន្ត BYD Leopard 5 ប្រភេទ SUV Off-road ។ ក្នុងនោះ ក្រុមហ៊ុន BYD ចាយពេល ៣ខែ បានផលិតរថយន្តបានពីចំនួន ៥ លានគ្រឿង ទៅដល់ ៦ លានគ្រឿង ។

សម្រាប់ការប្រៀបធៀបនៅក្នុងឆ្នាំ ២០០៨  វាត្រូវចំណាយពេល ១៣ ឆ្នាំ ទើបក្រុមហ៊ុន BYD ដើម្បីផលិតរថយន្តអគ្គិសនី NEV បាន ១លានគ្រឿង និងលានដល់ផលិតរថយន្តបាន ២ លានគ្រឿងក្នុងរយៈពេល ១២ ខែ និង ៣ លានគ្រឿងក្នុងរយៈពេល ៦ ខែប៉ុណ្ណោះ ។ បន្ថែមពីនេះ BYD បានផលិតរថយន្តបន្ថែមចំនួន ២ លានគ្រឿងក្នុងរយៈពេល ៩ ខែ។

គួរឲ្យដឹងថា BYD Leopard 5 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO Platform ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦៨៧ សេះ នឹងមានតម្លៃលក់ចាប់ពី ៤០ ៨៣០ ដុល្លារ ដល់ ៤៩ ៦៩០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានទាំង ១០ ម៉ូដែល ដែលចោរពិបាកលួចបំផុត

[បរទេស] បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានធ្វើស្វែងរក ក៏ដូចជាបង្កើតនៅប្រព័ន្ធផ្តល់សញ្ញានៅពេលមានចោរចង់លួចរថយន្តដល់អតិថិជនរបស់ខ្លួន ។ ខាងក្រោមនេះ ជារថយន្តទាំង ១០ ដែលចោរពិបាកនឹងលួចបំផុត ៖

១) Tesla Model Y

២) Volvo XC90

៣) GMC Acadia

៤) Lexus UX

៥) Chevrolet Traiblazer

៦) Cadillac XT 5

៧) Buick Envision

៨) Land Rover Defender

៩) Nissan Leaf

១០) Mercedes-Benz GLE

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ទាំង ១០ ដែលមានកំពស់ពីដីទៅបាតរថយន្តខ្ពស់ជាងគេ

[បរទេស] នៅក្នុងពិភពនៃរថយន្តប្រភេទ SUV ដែលមានបាតខ្ពស់ពីដីជាកត្តាសំខាន់ដែលកំណត់សមត្ថភាពផ្លូវរបស់រថយន្ត និងសមត្ថភាពរបស់វាក្នុងការយកឈ្នះលើដីរដុប ឬ Off-Road ។ ខាងក្រោមនេះ ជារថយន្តប្រភេទ SUV ដែលមានកំពស់ពីដីទៅបាតរថយន្តដែលខ្ពស់ជាងគេទាំង ១០ ៖

១) Rivian R15 មានកំពស់ពីដីទៅបាតរថយន្ត ៣៧៨ ម.ម

២) Mercedes-AMG G63 4×4 Squared មានកំពស់ពីដីទៅបាតរថយន្ត ៣៥០ ម.ម

៣) Ford Bronco Raptor មានកំពស់ពីដីទៅបាតរថយន្ត ៣៣២ ម.ម

៤) Jeep Wrangler Rubicon មានកំពស់ពីដីទៅបាតរថយន្ត ៣២៧ ម.ម

៥) Land Rover Range Rover មានកំពស់ពីដីទៅបាតរថយន្ត ២៩៤ ម.ម

៦) Land Rover Defender មានកំពស់ពីដីទៅបាតរថយន្ត ២៩២ ម.ម

៧) Land Rover Range Rover Sport មានកំពស់ពីដីទៅបាតរថយន្ត ២៨១ ម.ម

៨) Land Rover Discovery មានកំពស់ពីដីទៅបាតរថយន្ត ២៨១ ម.ម

៩) Jeep Grand Cherokee មានកំពស់ពីដីទៅបាតរថយន្ត ២៧៦ ម.ម

១០) Ford Expedition មានកំពស់ពីដីទៅបាតរថយន្ត ២៦៩ ម.ម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+