ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ខ្នាតធំ Chevrolet Silverado ត្រូវបានកែឆ្នៃទៅជា K5 Blazer បង្ហាញខ្លួននៅ SEMA Show

[បរទេស] ក្រុមហ៊ុន Flat Out Autos ដែលស្គាល់ថាជាក្រុមហ៊ុនកែឆ្នៃរថយន្ត បានធ្វើការកែឆ្នៃទៅលើភីកអាប់សម័យថ្មី Chevrolet KS Blazer នឹងបាននាំយកទៅដាក់បង្ហាញនៅពិពរណ៌រថយន្ត SEMA Show ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ។

ក្រុមហ៊ុន Flat Out Autos បានចំណាយពេលជាច្រើនខែក្នុងការកែឆ្នៃរថយន្តនេះ ដែលផ្អែកនៅលើភីកអាប់ខ្នាតធំ Chevrolet Silverado ដោយដំបូងត្រូវកាត់ប្រវែងគន្លាតកង់មុខ-ក្រោយឲ្យមានប្រវែងដូចគ្នាទៅនឹងម៉ូដែលស្តង់ដារ K5 Blazer ជាមួយទ្វា ២ ព្រមទាំងបំពាក់នៅថាសកង់ស្ព័រ ស្រោបដោយសំបកកង់ទំហំ ៣៧ អ៉ីញ និងមានភ្ជាប់មកជាមួយប្រព័ន្ធទប់លំណឹង Long-travel suspension ផងដែរ ។

K5 Blazer

ចំពោះនៅផ្នែកខាងក្នុងវិញ ទោះបីជាបានកាត់បន្ថយទំហំដែលធ្វើឲ្យកាប៊ីនមានទំហំតូចជាងមុនក៏ដោយ ក៏ភីកអាប់នេះបានមិនដកកៅអីខាងក្រោយចេះនោះទេ។ ជំនួសមកវិញ កៅអីខាងក្រោយត្រូវបានដាក់នៅលើឃ្លុបក្រោយ ជាមួយដំបូលធ្វើពីកាបូនដែលអាចដកចេញបានផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន Flat Out Autos បានផ្តល់ឲ្យភីកអាប់នេះនៅម៉ាស៊ីន V8 ចំណុះ ៥,៣ លីត្រ Whipple supercharger និងបំពង់ស៊ីមាំងចំនួន ២ ប្រភេទ Vance និង Hines ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលថ្មី Chery Exeed VX ប្រភេទ SUV បង្ហាញខ្លួនជាផ្លូវការនៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chery Exeed VX ស៊េរីថ្មី ប្រភេទ SUV មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៣១ ៣០០ ដុល្លារ ដល់ ៣៣ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង M3X Mars Architecture 2.0 មានប្រវែងតួខ្លួនសរុប ៤ ៩៣០ ម.ម ទទឹង ១ ៩៤០ ម.ម កំពស់ ១ ៧៩២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខ ប៉ាណាមួយផ្ទាំងធំរចនាជារបាអូសកាត់ សំណុំចង្កៀងមុខ-ក្រោយជាប្រភេទ LED ព្រមទាំងថាសកង់ស្ព័រ និងបានតុបតែងជាមួយក្រូម៉េនៅកញ្ចក់ទ្វា ឈ្នាន់ជើងជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅតាប្លូមានបំពាក់អេក្រង់ទំហំធំចំនួន ៣ ដែលរួមមាន កុងទ័របង្ហាញព័ត៌មាន អេក្រង់កំសាន្ត touchscreen និងអេក្រង់កំសាន្តសម្រាប់អ្នកដំណើរ ដែលគាំទ្រដោយឈីប Qualcomm Snapdragon 8155 chip ព្រមទាំងប្រព័ន្ធប្រតិបត្តិការ Chery Lion 5.0 ផងដែរ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែល្បឿនលឿន កៅអីខាងកមុខមានមុខងារខ្យល់-កំដៅ និងម៉ាស្សាជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៦១ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ 4-wheel drive ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM ប្រកាសថា រថយន្ត SUV ខ្លួនមួយនេះ ទទួលបានការបញ្ជាទិញមុនដល់ទៅ ២ មុឺនគ្រឿង

[ទីផ្សារបរទេស] បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការកាលពីខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការប្រកាសថា ខ្លួនទទួលបានការបញ្ជាទិញនៅរថយន្ត GWM Tank 500 Hi4-T ប្រើម៉ាស៊ីនកូនកាត់ Plug-in hybrid ចំនួន ២០ ០០០ គ្រឿងឯណ្ណោះ នៅប្រទេសចិន ។

សម្រាប់រថយន្តនេះ ត្រូវបានផលិតឡើងផ្អែកនៅលើរថយន្ត GWM Tank500 មានប្រវែងតួខ្លួនសរុប ៥០៧៨មម ទទឹង ១៩៣៤ មម កំពស់ ១៩០៥ មម និងប្រវែងគន្លាតកង់មុខក្រោយ ២៨៥០ មម ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ ប្រើប្រាស់ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមើលទៅប្រណិតជាមួយគ្រឿងបរិក្ខាកម្រិតខ្ពស់ និងបានតុបតែងជាមួយឈើ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំ​សាន្ត touchscreen ទំហំ ១៤,៦ អ៉ីញជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ៤០២ សេះ និងកម្លាំងរមួល ៧៥០ ញ៉ូតុនម៉ែត្រ បំពាក់អាគុយទំហំ ៣៧,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៥ គីឡួម៉ែត្រដោយប្រើថាមពលអគ្គិសនី និងមានកម្រិតស៊ីប្រេងត្រឹមតែ ២,៣ លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ BYD Song L ស៊េរីថ្មីចុងក្រោយ ចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តយក្ស BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ BYD Song L ជាប្រភេទ Crossover ស៊េរីថ្មីចុងក្រោយ មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៣០ ១០០ ដុល្លារ ដល់ ៣៨ ៣០០ ដុល្លារ នៅប្រទេសចិន។

ម៉ូដែលនេះត្រូវបានផលិតឡើងនៅលើតួគ្រោងរសម្រាប់ថយន្តអគ្គិសនី e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៤ ៨៤០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៥៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ។ សម្រាប់នៅផ្នែកខាងក្រៅ មានប៉ាណាជាប់ជាមួយចង្កៀងមុខប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រួមផ្សំជាមួយកាងទំហំធំ ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ២០ អ៉ីញ នៅខាងក្រោយដែលមានកាង spoiler ចំនួន ២ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធ BYD DiLink OS Power ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ AR-HUD ទំហំ ៥០ អ៉ីញ  ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ DiPilot DAS រួមបញ្ចូលនៅមុខងារដ៏ទៅ ៣០ មុខងារ ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ BYD Song L បំពាក់ដោយ

  • ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៣១៣ សេះ ផ្គួបជាមួយអាគុយទំហំ ៨៧,៤ គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៦៦២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  •  បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥១៧ សេះ ផ្គួបជាមួយអាគុយទំហំ ៨៧,៤  គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៦០២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហាញគំរូភីកអាប់ Tacoma X-Runner នៅពិពរណ៌ SEMA Performance Show

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូភីកអាប់ Toyota Tacoma X-Runner ស៊េរីឆ្នាំ ២០២៤ រូបរាងថ្មីទាំងស្រុងនៅឯពិពរណ៌រថយន្ត SEMA Performance Show ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ។

បើប្រៀបធៀបជាមួយនឹងភីកអាបើTacoma គំរូនេះទទួលបានទំហំធំជាងមុន ៧៦ ម.ម រួមទាំងប៊ូមទម្លើង-ទម្លាក់ដោតស្វ័យប្រវត្តិ air suspension ហ្វ្រាំងមុខយកចេញពី Tundra ទំហំ ១៣,៩ អ៉ីញ និងមុខងារចាក់សោប៉ុងអេឡិចត្រូនិច។ មិនត្រឹមតែប៉ុណ្ណោះ ផ្នែកប្រព័ន្ធទប់លំនឹង suspensionជាច្រើនត្រូវបានយកចេញពី Toyota Tundra និងបានបំពាក់ដោយថាសកង់ធ្វើពីកាបូនទំហំ ២១ អ៉ីញត្រូវបានគ្រប់គ្រងដោយ Bilstein shocks ជាមួយនឹងតេឡេបញ្ជាពីចម្ងាយ។

ភីកអាប់នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA plaform និងផ្អែកនៅលើភីកអាប់ Toyota Tacoma ស៊េរីថ្មីចុងក្រោយ និងដំណើរការដោយម៉ាស៊ីន i-Force ចំណុះ ៣,៤ លីត្រ twin-turbo V6 ចំណុះ អាចផលិតកម្លាំងបាន ៤២១ សេះ និងិកម្លាំងរមួក ៦៥០ ញ៉ុតុនម៉ែត្រ ដែលមានកម្លាំងសេះខ្លាំងជាង Toyota Tundra ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី GAC Aion Hyper HT ទទួលបានការកក់ទុនមុនច្រើនជាង ១មុឺនគ្រឿងរត្រឹមតែរយៈពេល ១០ថ្ងៃ

[ទីផ្សារបរទេស] បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការបើកទទួលការកក់នៅរថយន្ត ប្រភេទ SUV ប្រើថាមពលអគ្គិសនីសុទ្ធ ជាមួយតម្លៃ ៣០៣៣៧ ដុល្លារ ខណៈក្រុមហ៊ុនប្រកាសថា ខ្លួណទទួលបានការកក់ទុកមុនដល់ ១១ ០៣១ គ្រឿងត្រឹមរយៈពេល ១០ ថ្ងៃប៉ុណ្ណោះ ។

GAC Aion Hyper HT ផលិតឡើងនៅលើគ្រោងឆ្អឹង AEP3.0 architecture មានប្រវែងតួខ្លួនសរុប ៤ ៩៣៥ ម.ម ទទឹង ១ ៩២០ មម កំពស់ ១ ៧០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣៥ ម.ម ។ សម្រាប់ការ​រចនា​ផ្នែក​ខាង​ក្រៅ​របស់​រថយន្ត​ប្រភេទ SUV គឺ​មាន​ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED និងថាសកង់ស្ព័រទំហំ ២០ អ៉ីញ  ព្រមទាំងបំពាក់ទ្វារដែលបំផុសគំនិតពី Tesla Model X ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារផ្សេងៗ ។ លើសពីនេះ ក៏មានឧបករណ៍បំបងសំឡេង ២២ ចំណុច ដំបូលកញ្ចក់បែប Panoramic ត្រូវបានបំពាក់តាមស្តង់ដារ និងកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំងផងដែរ ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តមានជម្រើសចំនួន ២ រួមមាន៖

  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤១ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ បពាក់បច្ចេកវិទ្យា 400-volt architecture ជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយ ១៤០ គីឡូម៉ែត្រនៅពេលសាកថ្ម ១០ នាទី
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣៥ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ បពាក់បច្ចេកវិទ្យា 800-volt system ជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៧៧០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយ ៤៥០ គីឡូម៉ែត្រនៅពេលសាកថ្ម ១០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius ជំនាន់ថ្មី នឹងមានវត្តមាននៅទីផ្សារ​ចក្រភព​អង់គ្លេស​វិញ​ក្រោយឆ្នាំ ២០២៣

[ទីផ្សារបរទេស] បន្ទាប់ពីបានបញ្ឈប់ការលក់នៅក្នុងទីផ្សារចក្រភពអង់គ្លេស កាលពីឆ្នាំមុនដោយសារតែមិនអាចប្រកួតប្រជែងជាមួយរថយន្ត SUV ពេលនេះ រថយន្ត Toyota Prius ជំនានថ្មី នឹងត្រូវបានបង្ហាញវត្តមានសម្រាប់លក់នៅចក្រភពអង់គ្លេសឡើងវិញបន្ទាប់ពីឆ្នាំ ២០២៣ ដោយអាចនឹងផ្តល់ជូននៅម៉ូដែលកូនកាត់នេះបើយោងតាមគេហទំព័រ AutoCar។

ទោះបីជា Toyota Prius ថ្មី​ ផ្តល់ជូនទាំងម៉ូដែលកូនកាត់ Hybrid និង Plug-in hybrid ខណៈនៅទ្វីបអឺរ៉ុបទទួលបានតែម៉ាស៊ីនកូនកាត Plug-in hybrid ប៉ុណ្ណោះ ដែលធ្វើការរួមគ្នាចាមួយម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ១ ដែលផលិតកម្លាំងបាន ២២០ សេះ ផ្គួបជាមួយអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨៥ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនីសុទ្ធ ។

បន្ថែមពីនេះ ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនផ្តោតលើការផ្តល់ជូននៅគ្រឿងបរិក្ខា និងបច្ចេកវិទ្យាកាន់តែល្អសម្រាប់ម៉ូដែលថ្មី ដែលអាចមានតម្លៃលក់ចាប់ពី ៤៨ ០៥៥ ដុល្លារឡើងទៅ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Tacoma ឈ្នះពានរង្វាន់ភីកអាប់ខ្នាតកណ្តាលល្អជាងគេប្រចាំឆ្នាំ ២០២៣ នៅសហរដ្ឋអាមេរិក

[បរទេស] កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ភីកអាប់ Toyota Tacoma បានឈ្នះពានរង្វាន់ភីកអាប់ខ្នាតកណ្តាលល្អជាងគេប្រចាំឆ្នាំ ២០២៣ ( Best Midsize Truck of 2023 ) របស់ SEMA និងជាលើកទី​ ២ ជាប់ៗគ្នា ដែលក្រុមហ៊ុន Toyota បានឈ្នះពានរង្វាន់ផ្នែកនេះ នៅក្នុងពិព័រណ៍ SEMA Show របស់ខ្លួនដែលធ្វើឡើងនៅសហរដ្ឋអាមេរិកថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា ២០២៣ ។

ជាមួយគ្នានេះ លោក Mike Spagnola ប្រធាន និងជានាយកប្រតិបត្តិ SEMA បាននិយាយថា “យើងសូមអបអរសាទរដល់ក្រុមហ៊ុន Toyota និងភីកអាប់ Tacoma សម្រាប់ការឈ្នះរង្វាន់ SEMA Midsize Truck ប្រចាំឆ្នាំរបស់យើង” ។ “ជ័យលាភីតំណាងឱ្យការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់របស់ Toyota ក្នុងការផលិតផលិតផលឈានមុខគេ ដែលទាក់ទាញអ្នកប្រើប្រាស់ និងទីផ្សារ”។

លោក Mike Tripp អនុប្រធានក្រុមក្រុមហ៊ុន Toyota Marketing បាននិយាយថា “យើងមានមោទនភាពក្នុងការទទួលបានពានរង្វាន់ SEMA Midsize Truck of the Year” ។ “ពានរង្វាន់ SEMA Awards អបអរសាទរក្នុងការច្នៃប្រឌិត និងការកំណត់ផ្ទាល់ខ្លួន ដែលដើរតួយ៉ាងសំខាន់ជាមួយអតិថិជន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota បាននកំពុងបង្ហាញរថយន្តដែលមានលក្ខណៈពិសេសជាច្រើន និងគំរូរថយន្ត រួមជាមួយនឹងរថយន្ត SUV ជាច្រើននៅក្នុងពិព័រណ៍ SEMA Show នេះផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Geely Jiyue 01 សាកភ្លើងម្តងជិះបាន ៦៦០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Geely-Baidu បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Geely Jiyue 01 មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៣៤ ១០០ ដុល្លារ ដល់ ៣៦ ៥០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SEA architecture របស់ Geely មានប្រវែងតួខ្លួនសរុប ៤ ៨៥៣ ម.ម ទទឹង ១ ៩៩០ ម.ម កំពស់ ១ ៦១១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខចបិទជិត ចង្កៀងមុខ LED រាងអក្សរ និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពេញផ្ទៃខាងមុខ ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ២១ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់អេក្រង់ទំហំ ៣៥,៦ អ៉ីញ កម្រិត 6K ដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ក៏ដូចជាប្រព័ន្ធបញ្ជាដោយសំឡេងជាដើម។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះ ទទួលបានជម្រើសថាមពលចំនួន ២ រួមមាន ៖

  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥៣៦ សេះ និងកម្លាំងរមួល ៦៨៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៦០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយអាគុយទាំង ២ នេះ គាទ្រដោយឆ្នាំងសាកល្ឡឿនលឿន អាចសាកពី ៣០-៨០% ប្រើរយៈពេល ៣០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Mercedes-Benz G-Class AMG G 63 Brabus ឆ្នាំ ២០២៣ ដឹកមកដល់កម្ពុជាតម្លៃខ្ទង់ ៨០មុឺនដុល្លារ

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Mercedes-Benz G-Class G AMG 63 Brabus 4 Matic ស៊េរីឆ្នាំ ២០២៣ ជាមួយតម្លៃសរុប ៨១៦ ០៦១ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ៨១៦ ០៦១ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៥៥៩ ៥០០ ដុល្លារ ($559,500)
  • តម្លៃពន្ធនាំចូល ១៩៥ ២៦៣ ដុល្លារ ($195,263)
  • តម្លៃដឹកជញ្ជូន ៣ ០០០ ដុល្លារ ($3,000)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ២ ៤០០ ដុល្លារ ($2,400)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ១៤ ៤៩៩ ដុល្លារ ($14,499)
  • តម្លៃសរុបទាំងអស់ ៨១៦ ០៦១ ដុល្លារ ($816,061)

សម្រាប់រថយន្ត Mercedes-Benz G-Class G AMG 63 Brabus 4 Matic ស៊េរីឆ្នាំ ២០២៣ ដំណើរការដោយម៉ាស៊ីន V8 ចំណុះ ៤,០ លីត្រ អាចផលិតកម្លាំងបាន ៥៧៧ សេះ ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 068 288 687 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+