ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Kayoibako ជាប្រភេទ Van អគ្គិសនីសុទ្ធ សំបូរទៅដោយបច្ចេកវិទ្យាបែបអនាគត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Kayoibako ប្រភេទ van ខ្នាតតូច ប្រើថាមពលអគ្គិសនីសុទ្ធ នៅឯពិរព័ណ៌រថយន្ត Japan Mobility Show 2023 ដែលកំពុងធ្វើឡើងនៅប្រទេសជប៉ុន ។

គំរូរថយន្តនេះ មានទំហំប្រហាក់ប្រហែលទៅនឹងរថយន្ត Toyota Yaris ដោយមានប្រវែងតួខ្លួនសរុប ៣ ១២៧ ម.ម ទទឹង ១ ៤៨៥ ម.ម កំពស់ ១ ៤៣៧ ម.ម និងប្រវែងគន្លាតក់ងមុខ-ក្រោយ ៣ ៩៩០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានលក្ខណៈប្រអប់ជ្រុង ដោយមានបំពាក់ចង្កៀងមុខ-ក្រោយបែប futuristic LED ទ្វារូតចំហៀង និងកញ្ចក់រាងស្លីមជាដើម ។

ចំពោះនៅផ្នែកក្នុងវិញ ត្រូវបានឌីស្សាញឡើងផ្តល់នៅទំហំធំទូលាយ ដែលអាចផ្ទុកបានច្រើន ដែលផ្តល់ជូនកៅអីចំនួនមួយផ្ទាល់ខ្លួនសម្រាប់ធ្វើការ ឬផ្សេងៗទៀតបានច្រើនរបៀប ។  អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺកៅអីប្រភេទស្ព័រប្រើរទេះរុញបានជាមួយថាសកង់កង់ទំហំធំ ហ្វ្រាំងពណ៌ក្រហម និងស្រោបដោយសំបកកង់ប្រភេទ grippier ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្ត Toyota មិនបានចែករំលែកព័ត៌មានច្រើនអំពីគ្រោងឆ្អឹង និងថាមពលអគ្គិសនីនៅឡើយទេ គ្រាន់តែបបញ្ជាក់ថាវាជារថយន្តអគ្គិសនីសុទ្ធ ហើយគ្មានការបំភាយឧស្ម័នបំពុលប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តបើកបរដោយខ្លួនឯងរបស់ General Motors ត្រូវ​បាន​ហាម​ឃាត់នៅទូទាំងសហរដ្ឋអាមេរិក

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ Cruise Self-driving car ដែលជាក្រុមហ៊ុនរថយន្តបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន General Motors ត្រូវបានរដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ាបានចេញបម្រាបស្នើសុំឲ្យបញ្ឈប់ប្រតិបត្តិការទាំងអស់នៅសហរដ្ឋអាមេរិក ដែលបណ្តាលមកពីគ្រោះថ្នាក់ជាបន្តបន្ទាប់ ។

ជាមួយគ្នានេះ នាយកដ្ឋានយានយន្ដរដ្ឋកាលីហ្វ័រញ៉ា (DMV) បាននិយាយថា រថយន្តបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Cruise គឺជាហានិភ័យ និងមិនមានសុវត្ថិភាពសម្រាប់សហគមន៍ ហើយក្រុមហ៊ុនបាន “បំភ្លៃ” សុវត្ថិភាពនៃបច្ចេកវិទ្យា។

ក្នុងនោះផងដែរ ក្រុមហ៊ុន Cruise បាននិយាយថា “អ្វីដែលសំខាន់បំផុតសម្រាប់ពួកយើងនាពេលនេះគឺត្រូវចាត់វិធានការដើម្បីកសាងទំនុកចិត្តសាធារណៈឡើងវិញ”។ “ក្នុងស្មារតីនោះ យើងបានសម្រេចចិត្តផ្អាកប្រតិបត្តិការបើកបរដោយស្វ័យប្រវត្តិ ដើម្បីចំណាយពេលពិនិត្យឡើងវិញនៅប្រព័ន្ធនេះ “។

មិនត្រឹមតែប៉ុណ្ណោះ ភ្នាក់ងារសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិកបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតរបាយការណ៍បន្ថែមចំនួន ៥ នៃរថយន្តបើកបរដោយខ្លួនឯង Cruise self-driving ទាក់ទងនឹងការហ្វ្រាំងមិនត្រឹមត្រូវដែលបណ្តាលឲ្យគាំង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីរបស់ Chery នេះ សាកភ្លើងម្តងជិះបានជាង ៤០០ គីឡូម៉ែត្រ ឯតម្លៃតែ ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវនៅការរថយន្ត Chery Little Ant ប្រភេទ mini ប្រើអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី​ ១០ ៦០០ ដុល្លារ ដល់ ១១ ៣០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

Chery Little Ant មានប្រវែងតួខ្លួនសរុប ៣ ២៤២ ម.ម ទទឹង ១ ៦៧០ ម.ម កំពស់ ១ ៥៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ១៥០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខបិទជិត ប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED ព្រមទាំងបំពាក់ថាសក់ងស្ព័រពណ៌ខ្មៅទំហំ ១៥ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែប minimalistic ដោយនៅតាប្លូមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗទាំងអស់ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ។

ទាក់ទឹងទៅផ្នែកថាមពល ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៧៥ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៨ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Carnival ឆ្នាំ ២០២៥ មុខមាត់ថ្មី ប្រើ Hybrid បង្ហាញរូបរាងជាផ្លូវការនៅប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅរូបថតជាផ្លូវការ និងព័ត៌មានដំបូងអំពីរថយន្ត Kia Carnival ស៊េរីឆ្នាំ ២០២៥ ប្រភេទ Minivan ដែលទទួលបានការកែមុខមាត់ថ្មី ប្រើម៉ាស៊ីនកូនកាត់ Hybrid មុនការចេញលក់នៅលើទីផ្សារនៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូងនៅខែក្រោយ។

សម្រាថយន្តស៊េរីទំនើបនេះទទួលបាននៅភាសារចនាចុងក្រោយបង្អស់របស់ Kia ក្នុងនោះចំណុចលេចធ្លោនៃផ្នែកខាងក្រៅគឺផ្នែកខាងមុខដែលបានរចនាឡើងវិញ ស្រដៀងគ្នាទៅនឹងរថយន្ត Kia Sorento ខណៈម៉ូដែលខ្ពស់ជាងគេទទួលបានប៉ាណាមុខរចនាសម្រាប់ផ្ទាល់ខ្លួន អបសងខាងដោយចង្កៀងបំភ្លឺប្រភេទគុជចំនួន ៤ ជាមួយអំពូលបំភ្លឺពេលថ្ងៃរាងស្លីម LED ព្រមទាំងថាសកង់ស្ព័រដែលដូចទៅនឹងរថយន្តប្រើអគ្គិសនីសុទ្ធ និងចង្កៀងក្រោយ LED អូសកាត់វែង ។

សម្រាប់រូបថតនៃផ្នែកខាងក្នុង ក្រុមហ៊ុន Kia មិនទាន់បង្ហាញនៅឡើយនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា Carnival នឹងទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលដែលមានរាងកោងជាមួយនឹងអេក្រង់កំសាន្តទំហំ ១២,៣ អ៉ីញ រួមផ្សំជាមួយនឹងជម្រើសគ្រឿងតុបតែងថ្មី ក៏ដូចជាជម្រើសន ៧កៅអី ឬ ៨កៅអី។

ទាក់ទងទៅផ្នែកម៉ាស៊ីនវិញ Kia Carnival ត្រូវបានគេបញ្ជាក់ថាត្រូវបានផ្តល់ជូនជាមួយនឹងម៉ាស៊ីនកូនកាត់ hybrid រួមជាមួយនឹងជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូតចំណុះ ១,៦ លីត្រ turbocharged ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Swift ជំនាន់ទី ៤ ផ្លាស់ប្តូរថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការនៅ Japan Mobility Show 2023

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បាននាំយកគំរូរថយន្ត Suzuki Swift ជំនាន់ទី ៤ ដែលទទួលបានការឌីស្សាញឡើងវិញទាំងស្រុងទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ នៅឯពិរព័ណ៌រថយន្ត Japan Mobility Show 2023 ដែលកំពុងធ្វើឡើងនៅប្រទេសជប៉ុន ។

សម្រាប់គំរូ Suzuki SWIFT Concept ទទួលបាន​ការ​រចនា​ថ្មី​ទាំង​ស្រុង រួម​ទាំង​ចង្កៀង​មុខ​ថ្មី​ដែល​មាន​អំពូលបំភ្លឺ​ពេល​ថ្ងៃ​រាង​អក្សរ L និង​ប៉ាណាមុខ​រាងជាសំណាញ់ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព៏រ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។ លើសពី Suzuki និយាយ​ថា Swift ថ្មី​ត្រូវ​បាន​ភ្ជាប់មកជាមួយប្រព័ន្ធជំនួសការអ្នកបើកបរ ADAS ទៀតផង។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ទទួលបានការឌិស្សាញថ្មី ផ្តល់នៅភាពទាន់សម័យជាងមុន ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាឌីជីដល និងអេក្រង់កំសាន្ត touchscreen រចនាបែបបញ្ឈរជាដើម ។ វាក៏ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើនដូចជា ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ (Dual Sensor Brake Support II) ប្រព័ន្ធធ្នឹមខ្ពស់ស្វ័យប្រវត្តិ (ប្រព័ន្ធ Adaptive High Beam System) និងប្រព័ន្ធត្រួតពិនិត្យអ្នកបើកបរ (Driver Monitoring System) ជាដើម។

គួរបញ្ជាក់ផងដែរថា Suzuki មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីកម្លាំងម៉ាស៊ីនថ្មីរបស់ SWIFT នៅឡើយទេ ប៉ុន្តែគេរំពឹងថាវានឹងនៅតែមានម៉ាស៊ីនកូនកាត់ hybrid ជាមួយនឹងម៉ាស៊ីនចំហេះក្នុងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត Toyota Global Hiace BEV Concept ប្រើអគ្គិសនីសុទ្ធ បង្ហាញខ្លួននៅប្រទេសជប៉ុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota Auto Body បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Global Hiace BEV Concept ប្រភេទ Van ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នៅឯពិរព័ណ៌រថយន្ត Japan Mobility Show 2023 ដែលបានប្តូរឈ្មោះពី Tokyo Motor Show នៅប្រទេសជប៉ុន ។

សម្រាប់រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២៨០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៩៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២១០ ម.ម ។ សម្រាប់រចនារចនានៅផ្នែកខាងក្រៅ គឺផ្តោតទៅលើភាពនប្រណិតជាមួយរូបរាងជាជ្រុង ដោយមានបំពាក់ប៉ាណាមុខបិទជិត ចង្កៀងមុខរចនាលាតសន្ទឹងពេញផ្ទៃខាងមុខ ក៏ដូចជាទ្វារូតចំហៀង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានទំហំធំទូលាយ និងបានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ដែលរួមបញ្ចូលនៅបច្ចេកវិទ្យាជាច្រើនផងដែរ ។ បន្ថែមពីេនះ សម្រាប់បច្ចុប្បន្ននេះ Toyota មិនបានបង្ហាញព័ត៌មានលម្អិតអំពីថាមពលអគ្គិសនី ឬទំហំអាគុយរបស់ Global Hiace BEV Concept នៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru BRZ ឆ្នាំ ២០២៤ ទទួលបានបច្ចេកវិទ្យា EyeSight Driver Assist ឡើងថ្លៃជិត ២ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru BRZ ស៊េរីឆ្នាំ ២០២៤ មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៣០ ១៩៥ ដុល្លារ ដល់ ៣៥ ៣៤៥ ដុល្លារ ដែលមានតម្លៃថ្លៃជាងម៉ូដែលឆ្នាំមុន ១ ៦០០ ដុល្លារ នឹងផ្តល់ជូនតែជម្រសប្រអប់លេខដៃប៉ុណ្ណោះ ។

ផ្នែកមួយនៃការតម្លើងតម្លៃនេះ គឺដោយសារ Subaru បានបំពាក់បច្ចេកវិទ្យាដ៏ឆ្លាតវៃ ពោលបច្ចេកវិទ្យាជំនួយការបើកបរ EyeSight Driver Assist ជាស្តង់ដារនៅលើគ្រប់ម៉ូដែលទាំងអស់ ។

មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលបានជាមួយនឹងចង្កៀងមុខ-ក្រោយ LED និងថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងនៅខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ដៃចង្កូតស្រោបដោយស្បែក ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិពីរតំបន់ ។ ម៉ូដែលនេះក៏ភ្ជាប់មកជាមួយប្រព័ន្ធប៊ូម Torsen Limited-slip rear defferential ផងដែរ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ គ្រប់ម៉ូដែលទាំងអស់ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលផលិតកម្លាំងបាន ២២៨ សេះ និងកម្លាំងរមួល ២៤៩ ញ៉ូតុនម៉ែត្រភ្ជាប់ដោយប្រអប់លេខដៃ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហាញចេញគំរូរថយន្តអគ្គិសនីសុទ្ធ Toyota FT-3e នៅឯពិរព័ណ៌រថយន្ត Japan Mobility Show

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ Toyota FT-3e ប្រភេទ Crossover ជាមួយការឌីស្សាញដ៏ទាក់ទាញ និងពោរពេញទៅដោយបច្ចេកវិទ្យា នៅឯពិរព័ណ៌រថយន្ត Japan Mobility Show ដែលកំពុងធ្វើឡើងនៅក្នុងប្រទេសជប៉ុន ។

Toyota FT-3e មើលទៅដូចគ្នាទៅនឹងគំរូរថយន្ត Land Cruiser Se concept ដោយបានបំពាក់ជាមួយប៉ាណាមុខបិទជិត អំពូល LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងគម្របម៉ាស៊ីនត្រូវបានឌីស្សាញឡើងដើម្បីជំនួយទៅដល់ប្រព័ន្ធជ្រែកខ្យល់ aerodynamic ផ្នែកចំហៀងប្រើប្រាស់នៅដៃទ្វា flush-door ជាមួយអេក្រង់ដែលបង្ហាញពី ដែលបង្ហាញព័ត៌មានអំពីអាគុយ ខណៈនៅផ្នែកខាងក្រោយការឌីស្សាញស្រដៀងគ្នាទៅនឹងរថយន្ត bZ4x ។

ក្រុមហ៊ុន Toyota មិនបានបញ្ចេញអ្វីច្រើនអំពីគំរូរថយន្តនេះទេ ប៉ុន្តែចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានប្រើប្រាស់ការឌីស្សាញបែប minimalist បំពាក់ដៃចង្កូតជាប់ជាមួយ​អេក្រង់​ចំនួន ៣ និងអេក្រង់កំសាន្ត touchscreen ជាដើម ។ ខណៈ ផ្នែកថាមពលក្រុមហ៊ុនក៏មិនទាន់បានបង្ហាញនៅឡើយដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែមានទំនុកចិត្ត លើការចែកចាយគ្រឿងបន្លាស់សុទ្ធតូយ៉ូតា ផ្លូវការស្របច្បាប់

[ក្នុងស្រុក] នាព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ផ្នែកគ្រឿងបន្លាស់សុទ្ធ បានរៀបចំកម្មវីធី ចែករំលែកអំពី គ្រឿងបន្លាស់សុទ្ធ តូយ៉ូតា ជាមួយយានដ្ឋានដៃគូ​ និងអ្នកចែកចាយបន្តរបស់ខ្លួន​ នៅក្រុមហ៊ុន Toyota តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (ខណ្ឌកំបូល) ក្រោមការចូលរួមពីយានដ្ឋានដៃគូ អ្នកចែកចាយបន្តស្របច្បាប់ ក៏ដូចជាថ្នាក់ដឹកនាំនៃក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ផ្នែកគ្រឿងបន្លាស់សុទ្ធ​ដែលមាន លោក ដោ ទិវា នាយកចាត់ការទូទៅផ្នែកសេវាកម្ម ជាតំណាង និងគណៈគ្រប់គ្រងផ្នែកគ្រឿងបន្លាស់ បុគ្គលិកផ្នែកលក់ ក៏ដូចជាអ្នកជំនាញដែលទទួលបានការបណ្តុះបណ្តាលពីរោងចក្ររបស់តូយ៉ូតាផងដែរ។

លោក ដោ ទិវា នាយកចាត់ការទូទៅផ្នែកសេវាកម្ម

កម្មវីធីនេះត្រូវបានរៀបចំឡើងក្រោមគោលបំណងក្នុងការចែករំលែកនូវចំណេះដឹង និងគន្លឹះក្នុងការពិនិត្យ ដើម្បីជ្រើសរើសនូវគ្រឿងបន្លាស់សុទ្ធផ្លូវការអោយបានត្រឹមត្រូវ ក្នុងការបំពេញនូវតម្រូវការអាជីវកម្មរបស់ម្ចាស់យានដ្ឋានដៃគូ និងអ្នកចែកចាយបន្តទាំងអស់ ព្រោះថានៅលើទីផ្សារនាពេលចប្ចុប្បន្នមានគ្រឿងបន្លាស់ក្លែងក្លាយ និងមិនស្របច្បាប់ជាច្រើនកំពុងចរាចរណ៍នៅលើទីផ្សារ ដែលមានរូបរាង និងការវេចខ្ចប់ស្ទើរតែដូចគ្នាទាំងស្រុង។ នៅក្នុងការចែករំលែកនោះផងដែរ យានដ្ឋានដៃគូទាំងអស់ក៏បានទទួល ចំណេះដឹងបន្ថែមទាក់ទងនឹងអាយុកាល កត្តាស្ថានភាព លើការថែទាំ និងការផ្លាស់ប្តូរគ្រឿងបន្លាស់សុទ្ធដើម្បីផ្តល់ការបកស្រាយ និងប្រឹក្សាត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសស្តង់ដាជប៉ុនដល់អតិថិជនរបស់ខ្លួនដូចជា ផលប៉ះពាល់លើការប្រើប្រាស់ផលិតផលក្លែងក្លាយ តំហែទាំតាមកាលកំណត់ដែលមានដូចជាការប្តូរប្រេងម៉ាស៊ីនសុទ្ធ ទឹកស្អំម៉ាស៊ីន តម្រងប្រេង តម្រងខ្យល់ជាដើម។

បន្ទាប់ពីបានទទួលនូវចំណេះដឹង សំនួរចម្លើយដើម្បីស្រាយចម្ងល់ផ្សេងៗរួចហើយ យានដ្ឋានដៃគូ និងអ្នកចែកចាយបន្តក៏បានធ្វើទស្សនកិច្ចនៅឃ្លាំងគ្រឿងបន្លាស់តូយ៉ូតា ដើម្បីមើលពីការរៀបចំ ការរក្សាទុក ការរៀបចំស្តុកឥវ៉ាន់ ការដឹកជញ្ជូន និងដំណើរការស្តង់ដាមួយចំនួនទៀតរបស់តូយ៉ូតា។ ក្រោមទឹកមុខសប្បាយរីករាយ ក្នុងការរៀបចំដ៏កក់ក្តៅមួយនេះ បើទោះបីជាមេឃហាក់មានកម្តៅបន្តិច ប៉ុន្តែយានដ្ឋានដៃគូ និងអ្នកចែកចាយបន្ត ហាក់មានទំនុកចិត្តកាន់តែខ្លាំងឡើងលើផលិតផលសុទ្ធរបស់តូយ៉ូតា និងបន្តចែកចាយគ្រឿងបន្លាស់សុទ្ធជូនអតិថិជនរបស់ខ្លួនដោយភាពជឿជាក់។

ដូច្នេះជៀសវាងទិញប៉ះគ្រឿងបន្លាស់ក្លែងក្លាយ ម្ចាស់រថយន្តទាំងអស់គួរត្រួតពិនិត្យអោយបានច្បាស់លាស់មុនពេលសម្រេចចិត្តជ្រើសរើសយកមកប្រើប្រាស់ ជាពិសេសម្ចាស់រថយន្តតូយ៉ូតា និងឡ៉ិចស៊ីសទាំងអស់ គួរស្វែងរកនូវគ្រឿងបន្លាស់សុទ្ធរបស់ក្រុមហ៊ុនតូយ៉ូតា ដែលមានបិទតែមក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ជាសម្គាល់ ទើបបញ្ជាក់ថាជាគ្រឿងបន្លាស់សុទ្ធ និងត្រូវបាននាំចូលមកស្របច្បាប់ ជៀសវាងការផាកពិន័យផ្សេងៗ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 017 222 455 / 017 333 952 សម្រាប់ផ្នែកគ្រឿងបន្លាស់សុទ្ធ ឬតាម Facebook Page: Toyota Cambodia Genuine Parts

រូបភាពបន្ថែម

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូឡានអគ្គិសនីសុទ្ធ Lexus LF-ZC Concept បែបអនាគតដ៏ទំនើប បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បាននាំយកគំរូរថយន្ត LF-ZC Concept ប្រើអគ្គិសនីសុទ្ធដាក់បង្ហាញនៅឯពិរព័ណ៌រថយន្ត Japan Mobility Show 2023 ដែលកំពុងដំណើរការនៅក្នុងប្រទេសជប៉ុន ជាមួយការឌីស្សាញដ៏ទំនើបបែបអនាគតគ្រោងនឹងចេញលក់នៅឆ្នាំ ២០២៦ ។

LF-ZC មកពីឈ្មោះពេញថា Lexus Future Zero-Emission Catalyst ដែលត្រូវបានគាំទ្រដោយស្ថាបត្យកម្ម EV architecture ថ្មី មានប្រវែងតួខ្លួនសរុប ៤ ៧៥០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៣៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម ។ សម្រាប់ការេចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខប្រើប្រើការឌីស្សាញ spindle desigh ដែលផ្តល់នៅលក្ខណៈបែបស្ព័រ ជាមួយតួខ្លួនស្រដៀងទៅនឹងរថយន្ត Kia EV6 ព្រមទាំងបំពាក់ថាសកង់ស្ព័ររចនាថ្មី និងចង្កៀងក្រោយអូសកាត់វែងជាមួយឡូហ្គោអក្សរ Lexus នៅចំកណ្តាល ។

ចំពោះនៅផ្នែកខាងក្នុងនៃ LF-CZ មានបំពាក់ដៃចង្កូត yoke-style អបសងខាងដោយកុងទ័របង្ហាញព័ត៌មានបែបនអនាគតសម្រាប់បញ្ជាមុខងារជាច្រើន ខណៈនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និង អេក្រង់កំសាន្តទំហំធំ និងអាចប្រើប្រព័ន្ធបញ្ជាដោយសំលេង ក៏ដូចជាបច្ចេកវិទ្យា AI technology ព្រមទាំងដំបូលកញ្ចក់ full panoramic roof ដែលផ្តល់នៅភាពកាន់តែប្រណិតថែមទៀត ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយអេក្រង់កំសាន្តសម្រាប់អ្នកដំណើរខាងក្រោយ និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិផងដែរ ។

ជាមួយគ្នានេះ ក្រុមហ៊ុន Lexus មិន​ទាន់​បាន​ផ្តល់​នៅព័ត៌មានលម្អិតអំពីថាមពលរបស់គំរូ​រថយន្ត​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​បញ្ជាក់ថានឹង​មាន​ប្រព័ន្ធ​បើកបរប៉ុង ២​​ Direct4 all-wheel drive​ និង​ប្រព័ន្ធ​ Steer-by-wire ស្រដៀង​នឹង​ Lexus RZ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+