ផ្ទាំងផ្សាយពាណិជ្ជកម្ម

LG ចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់អាគុយដល់រថយន្តអគ្គិសនី​របស់ Toyota ទាំងអស់​នៅ​អាមេរិក​ចាប់ពី​ឆ្នាំ ២០២៥

[បរទេស] កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣ ក្រុមហ៊ុនបច្ចេកវិទ្យា LG Energy Solution និងក្រុមហ៊ុនផលិតរថយន្ត Toyota បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់អាគុយរយៈពេលវែង សម្រាប់រថយន្តអគ្គិសនីសុទ្ធ BEV របស់ Toyota ដែលលក់នៅសហរដ្ឋអាមេរិក ។

ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រោមកិច្ចសន្យា ក្រុមហ៊ុន LG Energy Solution នឹងផ្គត់ផ្គង់អាគុយរថយន្តដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ ២០ ជីហ្គាវ៉ាត់ (20GWh) ចាប់ពីឆ្នាំ ២០២៥ នឹងត្រូវបានផលិតនៅរោងចក្ររបស់ LG Energy Solution នៅឯ Michigan factory ។

គួរឲ្យដឹងថា ការផលិតកម្មអាគុយរបស់ក្រុមហ៊ុន LG Energy Solution នឹងគាំទ្រដល់ការពង្រីករថយន្តអគ្គិសនីរបស់ Toyota ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រផលិតផលច្រើនផ្លូវរបស់ខ្លួន រួមទាំងរថយន្តអគ្គិសនីសុទ្ធ BEV ថ្មីដែលត្រូវផលិតនៅរោងចក្រ Toyota Motor Manufacturing រដ្ឋ Kentucky ឆ្នាំ ២០២៥ ផងដែរ ។ លើសពីេនះ ជួយដល់​ផ្នែក​អគ្គិសនី​របស់​រថយន្ត​របស់  TOYOTA និង LEXUS ដែលគ្រោងនឹងដាក់លក់រថយន្ត BEV ជាង ៣០ ម៉ូដែលនៅទូទាំងពិភពលោក ហើយផលិតរថយន្ត BEV ដល់ទៅ ៣,៥ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០៣០ ។

ដើម្បីបំពេញកិច្ចព្រមព្រៀងផ្គត់ផ្គង់នេះ LG Energy Solution នឹងវិនិយោគនៅទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារអាមេរិក នៅក្នុងរោងចក្ររបស់ខ្លួននៅ Michigan ដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មថ្មីសម្រាប់កោសិកាថ្ម និងម៉ូឌុលពិសេសសម្រាប់ Toyota វាត្រូវបានគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ។

មិនត្រឹមតែប៉ុណ្ណោះ កិច្ចព្រមព្រៀងដ៏សំខាន់នេះគឺជាកិច្ចព្រមព្រៀងផ្គត់ផ្គង់តែមួយដ៏ធំបំផុតរបស់ក្រុមហ៊ុន LG Energy Solution ដែលត្រូវបានធានានៅខាងក្រៅកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា។ បច្ចុប្បន្នក្រុមហ៊ុននេះផ្គត់ផ្គង់ថ្មដល់ក្រុមហ៊ុនផលិតរថយន្តឈានមុខគេចំនួន ៥ នៅទូទាំងពិភពលោកផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Tacoma ឆ្នាំ២០២៤ ជាភីកអាប់លក់ដាច់ជាងគេក្នុងរយៈពេល ៩ខែ នៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ភីកអាប់ Toyota Tacoma ចែកចាយបានកើនឡើង ២.២% ភាគរយនៅឆ្នាំនេះ ដែលលក់បានច្រើជាង Toyota Tundra ជាងផងដែរ។ ខាងក្រោមនេះ ជាភីកអាប់លក់បានច្រើនជាងគេ នៅសហរដ្ឋអាមេរិក ដោយគិតពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៣៖

១) Toyota Tacoma លក់បានចំនួន ១៧៩ ៦៨១ គ្រឿង កើនឡើង ២,២%

២)Chevrolet Colorado លក់បានចំនួន ៥៨ ៨៦៥ គ្រឿង កើនឡើង ១៤,៤%

៣) Jeep Gladiator លក់បានចំនួន ៤១ ៥២៨  គ្រឿង កើនឡើង ៣១%

៤) Honda Ridgeline លក់បានចំនួន ៣៩ ៥៦៨ គ្រឿង កើនឡើង ២២,៥%

៥) Nissan Frontier លក់បានចំនួន ៤៥ ៨៩៥ គ្រឿង កើនឡើង ១៨,៦%

៦) Ford Ranger លក់បានចំនួន ៣១ ៥០៣ គ្រឿង កើនឡើង ៣១,៩%

៧) GMC Canyon លក់បានចំនួន ១៩ ៣៥១ គ្រឿង កើនឡើង ៩,៦%

គួរបញ្ជាក់ផងដែរថា ភីកអាប់ខ្នាតកណ្តាលនេះស្ថិតក្នុងជំនាន់ទី៤ ប្រើប្រាស់គ្រោងឆ្អឹង TNGA-F platform ដូចទៅនឹងរថយន្តភីកអាប់ Toyota Tundra និងរថយន្ត Toyota Sequoia ប្រភេទ SUV ដំណើរការដោយម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីន i-Force ចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបានពី​ ២២៨ សេស ដល់  ២៧៨ សេស និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ដល់ ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ១ វិលកង់ក្រោយ ។
  • ម៉ាស៊ីនកូនកាត់ i-Force MAX hybrid ចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣២៦ សេស និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ បំពាក់អគុយទំហំ ១,៨៧ គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់ ជាមួយប្រព័ន្ធចាក់សោរប៉ុងនៅកណ្តាល ។ មិនត្រឹមតែប៉ុណ្ណោះ Toyota Tacoma ជំនាន់ថ្មីនេះ មានសមត្ថភាពអូសសណ្តោងបានដល់ ២ ៩៤៨ គីឡូក្រាមឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Atto 3 ស៊េរីថ្មីចុងក្រោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ នៅក្នុងការធ្វើប្រភេទ Green NCAP នៅអឺរ៉ុប

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្តអគ្គិសនីសុទ្ធ BYD Atto 3 ស៊េរីឆ្នាំ ២០២៣ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Green NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ដែលជាកម្មវិធីធ្វើតេស្តថ្មី ដែលស្ថិតនៅក្រោម Euro NCAP ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការធ្វើតេស្ត Green NCAP បានផ្តល់ពិន្ទុលើរថយន្តដោយផ្អែកលើការការពារដល់បរិស្ថានដែលបណ្តាលមកពីរថយន្ត ។ សម្រាប់ការធ្វើតេស្តនេះដែរ រថយន្តអគ្គិសនីសុទ្ធ BYD Atto 3 បានទទួលពិន្ទុទៅលើការ៖

  • ការបញ្ចេញខ្យល់បរិសុទ្ធ ( Clean Air Index ) ១០/១០
  • ប្រសិទ្ធភាពថាមពលម៉ាស៊ីនអគ្គិសនី ( Energy Efficiency Index ) ៩,៥/១០
  • ការបំភាយឧស្ម័ន ( Greenhouse Gas Index ) ៩,៧/១០

រថយន្តអគ្គិសនីសុទ្ធ​ BYD Atto 3 ផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 និងបានឌីស្សាញឡើងដោយអតិតអ្នកឌីស្សាញរបស់ Audi ដោយបច្ចុប្បន្នជាប្រធានឌីស្សាញរបស់ BYD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Suzuki ចាប់ដៃគ្នាផលិតរថយន្តអគ្គិសនីសុទ្ធ Toyota bZ ខ្នាតតូចគ្រោងនឹងមកដល់ឆ្នាំ ២០២៥

[បរទេស] យោងតាមគេទំព័រ Bestcarweb.jp បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត Toyota បានពង្រឹងយុទ្ធសាស្ត្ររថយន្តអគ្គិសនីរបស់ខ្លួន កំពុងស្ថិតក្នុងការអភិវឌ្ឍន៍តាមរយៈការសហការជាមួយក្រុមហ៊ុន Suzuki ដោយមានពាក្យចចាមអារ៉ាមថាគឺជារថយន្តអគ្គិសនី Toyota bZ ប្រភេទ Crossover ខ្នាតតូច គ្រោងបង្ហាញខ្លួននៅឆ្នាំ ២០២៥ ។

គួរឲ្យដឹងថា ក្រុមហ៊ុន Toyota បាននិយាយថាគំរូ bZ Small Crossover ដែលត្រូវបានដាក់បង្ហាញចេញកាលពីចុងឆ្នាំ ២០២១ ជាមួយគំរូរថយន្តចំនួន ១៥ ម៉ូដែល ត្រូវបានរចនាឡើងដោយផ្តោតលើទីផ្សារអឺរ៉ុប និងជប៉ុន ដែលស្របតាមរបាយការណ៍ចុងក្រោយបំផុត ហើយបានបញ្ជាក់ថាវាផ្អែកលើគ្រោងឆ្អឹង eTNGA មានប្រវែងតួខ្លួនសរុបចន្លោះរវាងរថយន្ត Toyota Aygo X និង Toyota Yaris Cross ពោលគឺប្រវែង ៣ ៧០០ ម.ម និង ៤១ ៨០ ម.ម។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្ត Toyota និង Suzuki មានទំនាក់ទំនងជិតស្និទ្ធ ដោយចូលរួមក្នុងការអភិវឌ្ឍន៍រថយន្តទៅវិញទៅមក និងការផ្លាស់ប្តូរបច្ចេកវិទ្យា ដើម្បីបំពេញតម្រូវការទីផ្សាររៀងៗខ្លួននៅទូទាំងពិភពលោក។ គម្រោង​សហការ​ជា​ច្រើន​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​មាន​រួច​ហើយ​សម្រាប់​ការ​ទិញ​នៅ​ក្នុង​តំបន់​រួម​មាន​អឺរ៉ុប ឥណ្ឌា អាហ្វ្រិក​ខាង​ត្បូង និង​អាស៊ីអាគ្នេយ៍ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki គ្រោងនឹងដាក់បង្ហាញគំរូរថយន្តអគ្គិសនីសុទ្ធ eVX Concept នៅឯពិរព័ណ៌រថយន្តនៅប្រទេសជប៉ុនចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ Suzuki eVX Concept នៅឯពិរព័ណ៌រថយន្ត Japan Mobility Show 2023 នៅចុងខែតុលា ឆ្នាំ ២០២៣ និងគ្រោងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។

Suzuki eVX Concept ដែលត្រូវបានដាក់បង្ហាញចេញដំបូងនៅក្នុងខែមករា ឆ្នាំ ២០២៣ ដែលត្រូវបានផលិតឡើងក្រោមការសហការគ្នារវាងក្រុមហ៊ុន Suzuku និង Toyota ត្រូវស្ថិតនៅជាគំរូក្រោមលេខកូដ YY8 ដែលជារថយន្តប្រភេទ SUV អគ្គិសនីខ្នាតមធ្យម ដែលរចនាឡើងឲ្យឈ្មោះថា “Emotional Versatile Cruiser” ដើម្បីបំពេញតម្រូវការរថយន្តអគ្គិសនីដែល​មានតម្លៃសមរម្យ​នៅក្នុងប្រទេស​ឥណ្ឌា ។

សម្រាប់គំរូរថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣០០ ម.ម, ទទឹង ១ ៨០០ ម.ម, កម្ពស់ ១ ៦០០ ម.ម និងត្រូវបានបំពាក់មកជាអាគុយដែល Suzuki ហៅថា ’Safe battery technology’ ទំហំ ៦០ គីឡូវ៉ាត់ម៉ោង ដែលវាអាចផ្តល់ចម្ងាយអតិបរមាប្រហែល ៥០០ គីឡូម៉ែត្រ នៅពេលសាកពេញម្តងនេះបើយោងតាមការតេស្តចេញពី MIDC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Swift Concept មុខមាត់ថ្មី ប្រើ hybrid គ្រោងនឹងបង្ហាញខ្លួននៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Suzuki Swift Concept ទទួលការបានកែមុខមាត់ថ្មី ប្រភេទកូនកាត់ mild-hybrid នៅឯពិរព័ណ៌រថយន្ត Japan Mobility Show 2023 នៅចុងខែតុលា ឆ្នាំ ២០២៣ ។

សម្រាប់គំរូរថយន្ត Toyota Swift ទទួលបានការឌីស្សាញថ្មី ដោយនៅផ្នែកខាងមុខមានប៉ាណារាងជាសំណាញ់ ចង្កៀងមុខ LED ក៏ត្រូវបានឌីស្សាញថ្មី ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព៏រ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។ លើសពី Suzuki និយាយ​ថា Swift ថ្មី​ត្រូវ​បាន​ភ្ជាប់មកជាមួយប្រព័ន្ធជំនួសការអ្នកបើកបរ ADAS ទៀតផង។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ទទួលបានការឌិស្សាញថ្មី ផ្តល់នៅភាពទាន់សម័យជាងមុន ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាឌីជីដល និងអេក្រង់កំសាន្ត touchscreen រចនាបែបបញ្ឈរជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Suzuku Swift ថ្មី ដំណើរការដោយម៉ាស៊ីនកូនកាត់ Mild-hybrid ជាមួយសាំងចំណុះ ១,២ លីត្រ ខណៈថាមពលកម្លាំងក្រុមហ៊ុននៅមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ាស់! Lexus LM350H VIP ស៊េរីឆ្នាំ ២០២៤ គ្រោងនឹងមកដល់ប្រទេសកម្ពុជានៅចុងខែនេះហើយ

[ក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រហ្វេសបុក Heng Huy AutoCars បានធ្វើការបង្ហោះនៅលើករណីរបស់ខ្លួន គ្រោងនឹងនាំយករថយន្ត Lexus LM350h ស៊េរីឆ្នាំ ២០២៤ មកកាន់នៅទីផ្សារប្រទេសកម្ពុជានៅចុងខែនេះ ។

គួរឲ្យដឹងថា សម្រាប់រថយន្តដែល Heng Huy AutoCars គ្រោងនឹងនាំយកមកកាន់ទីផ្សារប្រទេសកម្ពុជា គឺជា Lexus LM350H ស៊េរីឆ្នាំ ២០២៤ ម៉ូដែល VIP 4seat ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ។ ក្រៅពីព័ត៌មានដែលបានបង្ហាញនេះ ខាង Heng Huy AutoCars នៅមិនទាន់បង្ហាញអ្វីទៀតទេ យ៉ាងណាមិញមានតែរងចាំរថយន្តនេះមកដល់ជាផ្លូវការ ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម ឬបងប្អូនចង់សាកសួរបន្ថែមអំពីរថយន្ត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Heng Huy AutoCars ឬតាមលេខទូរស័ព្ទ 061 85 5555 / 076 36 36 369 ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan បញ្ចញគំរូ Hyper Urban Concept បែបអនាគត មុនពេលដាក់បង្ហាញនៅឯពិរព័ណ៌ Tokyo Motor Show នៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Nissan Hyper Urban Concept ប្រភេទ SUV អគ្គិសនីសុទ្ធ សម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង មុនពេលនាំយកគំរូរថយន្តនេះ ទៅដាក់បង្ហាញនៅឯពិរព័ណ៌ Tokyo Motor Show នៅចុងខែនេះ ។

ក្នុងនោះ Nissan និយាយថា Hyper Urban ភ្ជាប់មកនៅការរចនា និងសមត្ថភាពបច្ចេកវិទ្យានៃការផ្តល់ជូនអគ្គិសនីនាពេលអនាគតរបស់ក្រុមហ៊ុនខ្លួន ។ ការរចនាផ្នែកខាងក្រៅយកលំនាំចេញពីរថយន្តអគ្គិសនី Nissan Ariya ​ជាមួយការឌីស្សាញបែបអនាគត ដោយនៅផ្នែកខាងមុខមានរបាចង្កៀងអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រភេទ LED និង​បំពាក់​កាង​ពណ៌​ខ្មៅ​រលោង​ដើម្បី​ផ្ទុយ​ពីពណ៌តួខ្លួន ដែល​ក្រុមហ៊ុន Nissan និយាយថា ដែលអាច​ផ្លាស់ប្តូរ​ពណ៌​បាន ព្រមទាំងប្រើដៃទា្វបើកឡើងលើប្រភេទ butterfly door និងផ្នែកខាងក្រោយមានចង្កៀង LED រចនាបែបក្រាហ្វិច ។

ចំពោះនៅផ្នែកខាងក្នុងវិញ ពោរពេញទៅដោយបច្ចេកវិទ្យា ដែលមានភាពទាកទាញដូចទៅនឹងផ្នែកខាងក្រៅ ត្រូវបានរចនាឡើងដោយផ្តល់នៅដូចការរស់នៅក្នុងសម័យឌីជីថលដ៏ទំនើប ដោយកៅអីអាចផ្លាស់ប្តូរជាច្រើនរបៀបដូចជា សាឡុង ជាមួយអេក្រង់កំសាន្តនៅចំកណ្តលផងដែរ ។

ជាមួយគ្នានេះ Nissan មិន​បាន​និយាយ​អំពី​ប្រភេទ​ម៉ាស៊ីន​អគ្គិសនី​របស់គំរូរថយន្តនេះនៅឡើយទេ ប៉ុន្តែ​និយាយ​ថា​វា​មាន​មុខងារ V2H និង​សមត្ថភាព V2G ដើម្បីសម្រួលដល់ការអាប់ដេតផ្នែក hardware និង sofrware ដែលត្រូវបានអាប់ដេតជាមួយនឹងកុងទ័រឌីជីថល ដើម្បីបង្ហាញពីបច្ចេកវិទ្យា និងនិន្នាការចុងក្រោយបំផុតរបស់អ្នកប្រើប្រាស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda N-Van ប្រើអគ្គិសនីសុទ្ធ សាកភ្លើងពេញម្តង ជិះបានជាង ២០០ គីឡូម៉ែត្រ តម្លៃតែខ្ទង់ ១ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda N-Van ប្រភេទ Van ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងចេញលក់ជាផ្លូវការនៅដើមឆ្នាំ ២០២៤ ក្នុងទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ខ្ទង់ ១ ម៉ឺនដុល្លារ ។

រថយន្តនេះ ត្រូវបានផលិតឡើងដោយផ្អែកនៅលើរថយន្ត N-Van ប្រើម៉ាស៊ីនចំហេះក្នុង ជាមួយការឌីស្សាញស្ទើរតែដូចគ្នាទាំងស្រុង ដោយផ្នែកមួយចំនួនគឺត្រូវបានផលិតឡើងពីវត្តុធាតុដើមកែច្នៃឡើងវិញ ។ ក្រុមហ៊ុន Honda បានបំពាក់អាគុយរាងស្តើងដើម្បីផ្តល់នៅផ្នែកខាងក្នុងធំទូលាយ។ ទន្ទឹមនឹងនេះ កៅអីអ្នកដំណើរ និងខាងក្រោយអាចបត់បានរាបស្មើសម្រាប់បផ្ទុកទំនិញបន្ថែមទៀត។

 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honda នឹងបំពាក់អាគុយឲ្យរថយន្តអគ្គិសនីសុទ្ធ Honda N-Van e របស់ខ្លួនដែលអាចបើកបរបានចម្ងាយជាង ២១០ គីឡូម៉ែត្រ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Tesla Model 3 មុខមាត់ថ្មី ចេញលក់នៅប្រទេសថៃ ជាមួយតម្លៃចាប់ពីខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Tesla Model 3 មុខមាត់ថ្មី ឬម៉ូដែល Highland មាន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៤៣ ០៨៨ ដុល្លារ ដល់ ៥១ ១៧២ ដុល្លារ ។

សម្រាប់ការរចនារបស់ Tesla Model 3 មុខមាត់ថ្មីនេះ នៅតែប្រើប្រាស់ការឌីស្សាញឲ្យឈ្មោះថា Minimalistic ដដែល ជាមួយការឌីស្សាញថ្មីដែលជួយដល់ប្រព័ន្ធ aerodynamic ជាមួយផ្នែកខាងក្រៅទទួលបានផ្នែកខាងមុខថ្មី រួមទាំងរូបរាងចង្កៀងមុខថ្មីរាងស្លីមជាងមុន ព្រមទាំងចង្កៀងក្រោយប្រភេទ LED ក៏ត្រូវបានរចនាថ្មីមានរាងជាអក្សរ C ជាមួយជម្រើសថាសក់ងស្ព័រថ្មីទំហំ ១៨ អ៉ីញប្រភេទ Photon និងប្រភេទ Nova ទំហំ ១៩ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងនៅតែប្រើប្រាស់ការរចនាបែប minimalistic មានភាពប្រណិតជាងមុន ដោយបានធ្វើឲ្យប្រសើរឡើងនៅឧបករណ៍បំពងសំឡេងចំនួនដល់ទៅ ១៧ ចំនុច ភ្លើងលម្អថ្មី និងមានទំហំធំជាងមុនពី ៥៦១ លីត្រ ទៅ ៥៩៤ លីត្រ ។ ខណៈនៅលើតាប្លូមានមានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ សម្រាប់បញ្ជាមុខងារទាំងមូល និងមានអេក្រង់ផ្នែកខាងក្រោយទំហំ ៨ អ៉ីញថ្មីសម្រាប់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ កន្លែងសាកថ្មឥតខ្សែរចំនួន ២ ។

សម្រាប់ Tesla Model 3 ស៊េរីឆ្នាំ ២០២៤ ត្រូវបានផ្តល់ជូនជា ២ ប្រភេទរួមមាន៖

  • ម៉ូដេលប៉ុង ១ (RWD)  អាចបើកបរបាន ៥១៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • ម៉ូដែលប៉ុង ២ (AWD)  អាចបើកបរបាន ៦២៩ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ ខណៈ ទំហំអាគុយសម្រាប់ម៉ូដែលទាំង ២ នេះ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+