ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tata Safari ប្រភេទ SUV ៧កៅអី ឌីស្សាញឡើងយ៉ាងទាន់សម័យ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌា TATA Motor បានធ្វើការប្រកាសដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Tata Safari ប្រភេទ SUV ៧កៅអី ជាមួយការឌីស្សាញដ៏ប្រណិត និងទំនើប នៅក្នុងទីផ្សាររបស់ខ្លួន ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ។

Tata Safari ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង D8 platform របស់ Land Rover មានប្រវែងតួខ្លួនសរុប ៤ ៦៦៨ ម.ម ទទឹង ១ ៩២២ ម.ម កំពស់ ១ ៧៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៤១ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយផ្នែកម៉ាស៊ីនបានបំពាក់ប៉ាណាទំហំធំឌីស្សាញថ្មី អបសងខាងដោយចង្កៀងប្រភេទ Bi-LED projector មុខងារទម្លើងទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសក់ងស្ពួរទំហំ ១៩ អ៉ីញឌីស្សាញឡើងយ៉ាងពិសេសសម្រាប់ម៉ូដែលនេះ ខណៈផ្នែកខាងក្រោយបំពាក់ចង្កៀង LED រចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងទ្វាក្រោយបើក-បិទដោយថាមពលអគ្គិសនី ឬការគ្រវាសជើង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរចនាឡើងយ៉ាងប្រណិត ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញApple CarPlay និង Android Auto កៅអីអ្នកបើកបរអាចលៃម្រូវបាន ៦ របៀបជាមួយអង្គចងចាំ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold កាម៉េរា ៣៦០ ដឺក្រេ ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ២ តំបន់ និងដំបូលកញ្ចក់ panoramic sunroof បើក-បិទដោយការបញ្ជាដោយសំលេង ។ មិនត្រឹមតែប៉ណ្ណោះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថភាព និងជំនួយការអ្នកបើកបរច្រើនជាង ១៧ មុខងារ ។

ទាក់ទឹងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ និងលេខដៃ ៦ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Dongfeng Voyah Dreamer ឆ្នាំ ២០២៤ ប្រភេទ MPV បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Voyah Dreamer ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៥០ ៧០០ ដុល្លារនៅក្នុងប្រទេសចិន ។

រថយន្តប្រភេទ MPV នេះ មានប្រវែងតួខ្លួនសរុប ៥ ៣១៥ ម.ម ទទឹង ១ ៩៨៥ ម.ម កំពស់ ១ ៨០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ ចង្កៀងមុខ-ក្រោយប្រើប្រាស់ជាប្រភេទ LED ទាំងអស់ ទ្វារូតចំហៀងអូតូ ព្រមទាំងបំពាក់ថាសកង់ស្ព័រផងដែរ ។ បន្ថែមពីនេះ មានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ ADAS 2.5 ដែលមានប្រព័ន្ធសុវត្ថិភាពចំនួន ១៤ មុខងារ និងសេនស័ររហូតដល់ ២៣ ចំនុច ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានអេក្រង់ចំនួន ៣ រួមបញ្ចូលគ្នាប្រវែង ១,៤ ម៉ែត្រ គាំទ្រដោយឈីប built-in Qualcomm Snapdragon 8155 ក៏ដូចជាប្រព័ន្ធ OTA update ។ កៅអីទាំង ៣ ជួរស្រោបដោយស្បែក អាចលៃតម្រូវបាន ១២ របៀបសម្រាប់អ្នក, ៦ របៀបសម្រាប់អ្នកដំណើរខាងមុខ និង ១០ របៀបសម្រាប់កៅអីជួរទី ២ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ប្រព័ន្ធបញ្ជាដោយសំលេង កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ panoramic sunroof និងភ្លើងលម្អ ៦៤ ពណ៌។

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៤២៩ សេះ និងកម្លាំងរមួល ៦២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០៨,៧៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Venza ស៊េរីឆ្នាំ ២០២៤ ប្រើ Hybrid បង្ហាញខ្លួនជាងផ្លូវការ ជាមួយតម្លៃលក់ចាប់ពីខ្ទង់ ៣ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Venza ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ hybrid ជាមួយតម្លៃលក់ចាប់ពី ៣៤ ៩២០ ដុល្លារ ដល់ ៤៣ ០៦៥ ដុល្លារ ដែលមានតម្លៃចាប់ផ្តើមថ្លៃជាងម៉ូដែលឆ្នាំមុន ៣០០ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។

Toyota Venza ស៊េរីឆ្នាំ ២០២៤ ប្រភេទ crossover នេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២១៩ សេះ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥-៦ លីត្រ ក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ទាក់ទងទៅនឹងការរចនានៅផ្នែកខាងក្រៅ មានប៉ាណាទំហំធំ ប្រើប្រាស់នៅចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ អ៉ីញ ក៏ដូចជាកញ្ចក់បែបឯកជនជាដើម ។ បន្ថែមពីនេះ ក៏បំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.5+ ដែលរួមបញ្ចូនមុខងារជំនួយការអ្នកបើកបរជាច្រើនទៀតផង ។

រីឯនៅផ្នែកខាងក្នុងវិញ បំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងកៅអីស្រោបដោយស្បែកប្រភេទ SofTex មុខងារខ្យល់-កំដៅអាចលៃតម្រូវបាន ៨ របៀបសម្រាប់អ្នកបើកបរ។ លក្ខណៈពិសេសសផ្សេងទៀតរួមមាន អេក្រង់បង្ហាញលើកញ្ចក់ កន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេង ៦ ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Isuzu D-Max ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Isuzu D-Max ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ដែលមានជម្រើសរហូតដល់ទៅ ៥ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ១៤ ៦១៨ ដុល្លារ ដល់ ៣៤ ២១៧ ដុល្លារនៅក្នុងទីផ្សារប្រទេសថៃ ។

សម្រាប់ភីកអាប់ថ្មីនេះ ត្រូវបានផលិតឡើងនៅតួគ្រោងធ្វើអំពីដែកប្រភេទ Ultra-High Tensile steel ដែលផ្តល់នៅភាពរឹងមាំជាងមុនទ្វេដង មានប្រវែងតួខ្លួនសរុប ៥ ២៨០ ម.ម ទទឺង ១ ៨៧០ ម.ម កំពស់ ១ ៧៩០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១២៥ មម និងកំពស់ពីដីទៅបាតរថយន្ត ២៤០ ម.ម ។ ចំពោះការឌីស្សាញនៅផ្នែកខាងក្រៅទទួលបានផ្នែកខាងមុខថ្មីដូចជា ប៉ាណា កាង និងចងៀងមុខប្រភេទ Bi-LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨ អ៉ីញ​រចនាថ្មី ចង្កៀងក្រោយ LED រចនាថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកៅអីស្បែកឌីស្សាញថ្មីជាមួយបច្ចេកវិទ្យា Coolmax technology និងនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ​ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ២ តំបន់ និងឧបករណ៍បំពងសំលេង ៨ ចំនុចជាដើម ។ លើសពីេនះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ផងដែរ ។

 

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ២ និងប្រើប្រាស់ប៊ូមខាងមុខប្រភេទ double wishbone និងផ្នែកខាងក្រោយ semi-elliptical ជាមួយ shock abserber ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) នឹងនាំយករថយន្តប្រភេទ Hybrid Electric Vehicle មកដែរឬទេ ស្របពេលប្រទេសក្នុងតំបន់អាស៊ី បង្ហាញខ្លួនយ៉ាងគគ្រឹកគគ្រេង?

ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) អាចនឹងនាំយករថយន្តប្រភេទHybrid Electric Vehicle មកកាន់ទីផ្សារកម្ពុជា ដើម្បីបំពេញនូវតម្រូវការអតិថិជនរបស់ខ្លួនដែលត្រូវការរថយន្តថ្មីដែលមានភាពសន្សំសំចៃសម្រាប់ការប្រើប្រាស់ដែរឬទេ? ទន្ទឹមនឹងប្រទេសជិតខាងបានប្រកាសជាផ្លូវការសម្រាប់ការទទួលកក់នូវ រថយន្ត Toyota Yaris Cross ប្រភេទ Hybrid Electric Vehicle។​

ដូចដែលអ្នកគាំទ្រវិស័យរថយន្តបានដឹងថា Toyota ប្រចាំប្រទេសវៀតណាម និង ឡាវបានប្រកាសជាផ្លូវការពីការនាំចូលរថយន្តប្រភេទ Hybrid Electric Vehicle ហើយនោះ កាលពីយប់ថ្ងៃទី៥ កន្លងទៅនេះ ក្រុមហ៊ុន Toyota ប្រចាំប្រទេសថៃ បានធ្វើការសម្ភោធជាផ្លូវការនូវរថយន្ត Toyota Yaris Cross ប្រភេទកូនកាត់ Hybrid បើកចម្ងាយ ១០០គ.ម ស៊ីសាំងខ្ទង់ ៣,៨លីត្រប៉ុណ្ណោះ។

ដោយឡែក ម៉ូឌែលថ្មីនេះដំណើរការដោយម៉ាស៊ីនសាំង 2NR-VEX ចំណុះ ១,៥លីត្រ រួមគ្នាជាមួយម៉ូទ័រអគ្គិសនី១ ដែលទទួលបានថាមពលពីកញ្ចប់អាគុយលីដ្យូម អាចផលិតកម្លាំងសរុបបាន ១១០សេះ ផ្គូរផ្គងជាមួយប្រអប់លេខ CVT។ មានកម្រិតស៊ីសាំងខ្ទង់ ៣,៨លីត្រ ក្នុងរយ:ចម្ងាយ ១០០គ.ម ឬចម្ងាយ ២៦,៣គ.ម ស៊ី ១លីត្រ។

សម្រាប់រូបរាងការឌីស្សាញ និងលក្ខណ:ពិសេសមួយចំនួនគឺពុំមានភាពខុសគ្នាច្រើនពីប្រភេទធម្មតានោះទេ។ គួរបញ្ជាក់ផងដែរថា Toyota Yaris Cross គឺជារថយន្តប្រភេទ Sub-Compact SUV ថ្មីរបស់ក្រុមហ៊ុនតូយ៉ូតា ដែលទើបតែសម្ភោធដាក់លក់នៅទីផ្សារប្រទេសយើងកាលពីពេលថ្មីៗកន្លងទៅនេះ ជាមួយតម្លៃត្រឹម ៣៧ ៥០០ដុល្លារប៉ុណ្ណោះ។

ចុះម៉ូឌែលកូនកាត់ថ្មីមួយនេះ តើក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) អាចនឹងនាំយករថយន្តប្រភេទកូនកាត់មួយនេះមកកាន់ទីផ្សារកម្ពុជា ដើម្បីបំពេញនូវតម្រូវការអតិថិជនរបស់ខ្លួនដែលត្រូវការរថយន្តថ្មីដែលមានភាពសន្សំសំចៃសម្រាប់ការប្រើប្រាស់ដែរឬទេ? ហើយក្នុងករណី បើនាំយកមកតើមានតម្លៃថ្លៃជាងម៉ូឌែលធម្មតាប៉ុន្មាន? ដូច្នេះយើងនឹងរង់ចាំព័ត៌មានផ្លូវការរពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ផ្ទាល់ ឬបងប្អូនអាចទំនាក់ទំនងសាកសួរក្រុមហ៊ុនដោយផ្ទាល់បានតាមរយៈទំព័រ Facebook: Toyota Cambodia និងទីស្នាក់ការលក់គ្រប់សាខារបស់តូយ៉ូតាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗ! Toyota Crown Sport ស៊េរីឆ្នាំ ២០២៤ ប្រើ Hybrid បង្ហាញខ្លួនជាផ្លូវការនៅប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Crown Sport ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ hybrid ជាមួយតម្លៃលក់ចាប់ពី ៣៩ ៦០០ ដុល្លារឡើងទៅនៅទីផ្សារប្រទេសជប៉ុន ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform មានប្រវែងតួខ្លួនសរុប ៤ ៧២០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៥៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅគឺត្រូវបានយកលំនាំចេញពីរថយន្ត Toyota prius និង Toyota bZ ដែលផ្តោតលើការរចនាបែបស្ព័រ ជាមួយរន្ធខ្យល់រាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ ប្រើប្រាស់នៅថាសកង់ស្ព័រពណ៌ខ្មៅទំហំ ២១ អ៉ីញ និងកាងការពារក្រោយទំហំធំពណ៌ខ្មៅផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការតុបតែងជាមួយគ្រឿងបិរក្ខាគុណភាពខ្ពស់ ដោយនៅលើតាប្លូមានបំពាក់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ប្រព័ន្ធ OTA update អេក្រង់បង្ហាញលើកញ្ចក់ និងដំបូលកញ្ចក់ panoramic sunroof ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ទៀតផង។

ទាកទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២៣៤ សេះ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ៦វគ្គ និងមានកម្រិតស៊ីសាំងចន្លោះពី ៤ លីត្រ ទៅ ៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បញ្ចេញគំរូរថយន្ត Galaxy E8 ប្រភេទ sedan អគ្គិសនីសុទ្ធ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Geely Galaxy E8 ម៉ូដែលខ្ពស់ជាងគេ ប្រើប្រាស់នៅអគ្គិសនីសុទ្ធ និងជាគូរប្រជែងរបស់ BYD Han EV គ្រោងនឹងចេញលក់ជាផ្លូវការនៅត្រីមាសទី៤ ឆ្នាំ ២០២៣ ។

រថយន្តប្រភេទ sedan នេះ មានប្រវែងតួខ្លួនសរុប ៥ ០១០ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៤៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២៥ ម.ម ជាមួយការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយនៅផ្នែកខាងមុខមានចង្កៀង LED រាងស្លីប ព្រមទាំងបំពាក់ថាសកង់ស្ព័រ ដៃទ្វារប្រភេទ flash-door និងចង្កៀងក្រោយរាងជាអក្សរ C ។ លើសពីនេះ ក៏បានបំពាក់កាម៉េរា និងសេនស័រ ដែលជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់លាតសន្ទឹងពេញផ្ទៃតាប្លូទំហំដល់ទៅ ៤២ អ៉ីញ ជាមួយកម្រិត 8K គាំទ្រដោយឈីប built-in Qualcomm Snapdragon 8295 Geely ក៏​អះអាង​ថា​អេក្រង់​នេះ​មាន​លក្ខណៈ​ប្រឆាំង​នឹង​ពន្លឺ​ភ្លឺ​ច្បាស់ ការពារ​ស្នាម​ក្រយៅដៃ មិន​ជ្រាប​ទឹក និង​ការពារ​ធូលី ។

Galaxy E8 នឹង​មាន​ទាំង​ប្រភេទ​ប៉ុង ១ និងប៉ុង ២ ដែលត្រូវបានភ្ជាប់មកជាមួយស្ថាបត្យកម្ម 400V architecture បំពាក់ដោយម៉ូទ័រចំនួន ១ មានកម្លាំង ២៦៨ សេះ ល្បឿនអតិបរមារបស់វាគឺ ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បញ្ចេញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្តអគ្គិសនីសុទ្ធ Toyota Baby Lunar Cruiser ជាគំរូរថយន្តដែលចង់បង្ហាញពីអ្វីដែលអនាគតនឹងមាន

[បរទេស] ក្រុមអ្នកឌីស្សាញរបស់ក្រុមហ៊ុន Toyota នៅសហរដ្ឋអាមេរិកដែលត្រូវបានគេស្គាល់ថាជា CALTY Design Research បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តថ្មី Toyota Baby Lunar Cruiser EV Concept ជាការប្រារព្ធខួបទី ៥០ ឆ្នាំរបស់ខ្លួន ។

គំរូរថយន្តនេះ ដោយបំផុសគំនិតដោយ Japanese Aerospace Exploration Agency ដោយក្រុមអ្នកឌីស្សាញ CALTY បានសម្រេចចិត្តផលិតគំរូរថយន្ត Baby Lunar Cruiser (BLC) ជាមួយគោលគំនិតនៃលំហអាកាស ។

សម្រាប់ការផលិតរថយន្តនេះឡើង ត្រូវបានបញ្ចូលគ្នានៅគំរូ Lunar Cruiser ជាមួយនឹងប្រវត្តិរបស់ម៉ាក CALTY និងបានរចនាដែលបំផុសគំនិតដោយ FJ40 Land Cruiser ដោយមានប៉ាណា ក្រឡាចត្រង្គនៅខាងមុខរថយន្ត Baby Lunar Cruiser និងអក្សរ “TOYOTA” ជាមួយញ្ចក់បែប Panoramic ព្រមទាំងបំពាក់នៅថាសកង់ប្រភេទអត់ប្រើខ្យល់ ជាមួយនឹងម៉ូទ័រអគ្គិសនីនៅក្នុងកង់ ក៏ដូចជាកាម៉េរា និងប្រព័ន្ធរ៉ាដាផងដែរ ។

ចំពោះនៅផ្នែខាងក្នុង ភ្ជាប់មកជាមួយកៅអីប្រភេទ spaceframe seat និងអេក្រង់ប្រភេទ M.O.L.L.E. ដែលអាចលៃតម្រូវនិងធ្វើការកែតម្រូវ ដើម្បីត្រៀមខ្លួនសម្រាប់ការផ្សងព្រេងជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Kia EV9 ស៊េរីឆ្នាំ ២០២៤ នឹងបើកទទួលការកក់ ក្នុងពាក់កណ្តាលខែនេះ នៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស]ក្រុមហ៊ុនផលិតរថយន្ត Kia គ្រោងនឹងបើកទទួលការកក់ទុកមុននៅរថយន្តអគ្គិសនីសុទ្ធ Kia EV9 ស៊េរីឆ្នាំ ២០២៤ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ​ ២០២៣ ហើយនឹងផ្តល់ជូនអតិថិជននៅជម្រើសម៉ូដែលចំនួន ៤ ផ្សេងគ្នាសម្រាប់ជ្រើសរើសសម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក ។

ក្នុងនោះ ក្រុមហ៊ុន Kia នឹងបើកការកក់នៅរថយន្ត SUV ថ្មីរបស់ពួកគេ ជាមួយកក់ទុកជាមួយនឹងការកក់នៅតម្លៃ ៧៥០ ដុល្លារ ជាមួយការផ្តល់ប្រាក់ពេញមកវិញ នៅលើ website Kia.com ជាមួយម៉ូដែល Light Long Range RWD, Wind AWD, Land AWD និង GT-Line AWD ជាម៉ូដែលខ្ពស់ជាងគេផងដែរ។

ទាក់ទងទៅនឹងការបើកបរវិញ សម្រាប់ម៉ូដែល Light Long Range RWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ ផ្គួបជាមួយអាគុយទំហំ ៩៩,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៣ គីឡូម៉ែត្រ ។

ជាមួយគ្នានេះ គេរំពឹងថាក្រុមហ៊ុនផលិតរថយន្ត Kia នឹងប្រកាសតម្លៃសម្រាប់ម៉ូដែលទាំងអសមុនពេលបើកទទួលការកក់បើកនៅលើ website របស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

LG ចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់អាគុយដល់រថយន្តអគ្គិសនី​របស់ Toyota ទាំងអស់​នៅ​អាមេរិក​ចាប់ពី​ឆ្នាំ ២០២៥

[បរទេស] កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣ ក្រុមហ៊ុនបច្ចេកវិទ្យា LG Energy Solution និងក្រុមហ៊ុនផលិតរថយន្ត Toyota បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់អាគុយរយៈពេលវែង សម្រាប់រថយន្តអគ្គិសនីសុទ្ធ BEV របស់ Toyota ដែលលក់នៅសហរដ្ឋអាមេរិក ។

ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រោមកិច្ចសន្យា ក្រុមហ៊ុន LG Energy Solution នឹងផ្គត់ផ្គង់អាគុយរថយន្តដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ ២០ ជីហ្គាវ៉ាត់ (20GWh) ចាប់ពីឆ្នាំ ២០២៥ នឹងត្រូវបានផលិតនៅរោងចក្ររបស់ LG Energy Solution នៅឯ Michigan factory ។

គួរឲ្យដឹងថា ការផលិតកម្មអាគុយរបស់ក្រុមហ៊ុន LG Energy Solution នឹងគាំទ្រដល់ការពង្រីករថយន្តអគ្គិសនីរបស់ Toyota ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រផលិតផលច្រើនផ្លូវរបស់ខ្លួន រួមទាំងរថយន្តអគ្គិសនីសុទ្ធ BEV ថ្មីដែលត្រូវផលិតនៅរោងចក្រ Toyota Motor Manufacturing រដ្ឋ Kentucky ឆ្នាំ ២០២៥ ផងដែរ ។ លើសពីេនះ ជួយដល់​ផ្នែក​អគ្គិសនី​របស់​រថយន្ត​របស់  TOYOTA និង LEXUS ដែលគ្រោងនឹងដាក់លក់រថយន្ត BEV ជាង ៣០ ម៉ូដែលនៅទូទាំងពិភពលោក ហើយផលិតរថយន្ត BEV ដល់ទៅ ៣,៥ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០៣០ ។

ដើម្បីបំពេញកិច្ចព្រមព្រៀងផ្គត់ផ្គង់នេះ LG Energy Solution នឹងវិនិយោគនៅទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារអាមេរិក នៅក្នុងរោងចក្ររបស់ខ្លួននៅ Michigan ដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មថ្មីសម្រាប់កោសិកាថ្ម និងម៉ូឌុលពិសេសសម្រាប់ Toyota វាត្រូវបានគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ។

មិនត្រឹមតែប៉ុណ្ណោះ កិច្ចព្រមព្រៀងដ៏សំខាន់នេះគឺជាកិច្ចព្រមព្រៀងផ្គត់ផ្គង់តែមួយដ៏ធំបំផុតរបស់ក្រុមហ៊ុន LG Energy Solution ដែលត្រូវបានធានានៅខាងក្រៅកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា។ បច្ចុប្បន្នក្រុមហ៊ុននេះផ្គត់ផ្គង់ថ្មដល់ក្រុមហ៊ុនផលិតរថយន្តឈានមុខគេចំនួន ៥ នៅទូទាំងពិភពលោកផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+