ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan បញ្ចេញគំរូរថយន្តអគ្គិសនីសុទ្ធ CD701 ប្រភេទ SUV-Pick-up ដែលពោលពេញទៅដោយបច្ចេកវិទ្យា

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Changan CD701 ប្រភេទ SUV កាត់ Pick-up ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងចូលជាផលិតកម្មដ៏ធំនៅឆ្នាំ ២០២៤ ក្នុងប្រទេសចិន ។

រថយន្តនេះ ផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនី SDA smart electric platfrom របស់ Changan ត្រូវបានដាក់ជារថយន្តប្រភេទ SUV អគ្គិសនីសុទ្ធដ៏ទំហំធំ ដោយមានប្រវែងតួខ្លួនសរុប ៥ ០០០ ម.ម ទទឹថ ១ ៩៧០ ម.ម កំពស់ ១ ៦៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១០០ ម.ម ដែលអាចដឹងពីការប្តូររបៀប dual-mode រវាងរថយន្ត SUV និងរថយន្តភីកអាប់។ ការរចនាទាំងមូលបែបអនាគត ផ្នែកខាងមុខប្រើប្រាស់ចង្កៀងមុខរាងអក្សរ C ប្រភេទ dot matrix ជាមួយក្រាហ្វីកបែបឌីជីថលត្រូវបានដាក់នៅចន្លោះចង្កៀងដែលបង្ហាញព័ត៌មានដូចជាឈ្មោះរថយន្ត E0 និងព័ត៌មានអំពីអាគុយ ខណៈផ្នែកខាងក្រោយក៏មានអេក្រង់បង្ហាញឌីជីថលផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ជារថយន្តប្រភេទ ៥ កៅអី ដោយនៅលើតាប្លូមានអេក្រង់កំសាន្ត touchscreen ដៃចង្កូតរចនាថ្មី ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ផងដែរ ។

សម្រាប់ផ្នែកសំខាន់ៗរបស់រថយន្តនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Changan ដែលគាំទ្រមុខងារដូចជាការសាកថ្មដោយស្វ័យប្រវត្តិសម្រាប់ស្ថានីយសាកថ្មជាដើម។ លើសពីនេះ Changan អះអាងថា CD701 នឹងក្លាយជារថយន្តដំបូងគេរបស់ពិភពលោកដែលបំពាក់ដោយបច្ចេកវិទ្យាទំនាក់ទំនងតាមផ្កាយរណប vehicle satellite communocation technology ដែលអាចទំនាក់ទនងបានទូទាំងពិភពលោក ព្រមទាំងអាចភ្ជាប់អ៉ីនធឺណិតបានគ្រប់ពេល និងមិនដាច់ការតភ្ជាប់ណាមួយឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius ស៊េរីឆ្នាំ ២០២៣ ឈ្នះពានរង្វាន់សុវត្ថិភាពខ្ពស់បំផុត Top Safety pick+ ពីវិទ្យាស្ថាន (IIHS) នៅសហរដ្ឋអាមេរិក (មានវីដេអូ)

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៣ ទទួលបានពានរង្វាន់សុវត្ថិភាពខ្ពស់បំផុត Top Safety Pick+ ពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) សហរដ្ឋអាមេរិក ទៅលើម៉ូដែលកូនកាត់ hybrid និង Plug-in Hybrid ។

Toyota ម៉ូដែលទាំង ២ ប្រភេទនេះ បានទទួលចំណាត់ថ្នាក់ខ្ពស់បំផុត “Top Pick Plus” ពីប្រព័ន្ធការពារ និងផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គមកពីផ្នែកខាងមុខដែលដំណើរការបានល្អទាំងពេលយប់ និងពេលថ្ងៃ ជាមួយចង្កៀងមុខដែលមុខងារដំណើរការបានយ៉ាងល្អ ព្រមទាំងកម្រិតដែលអាចទទួលយកបានសម្រាប់ការធ្វើតេស្តបុកប៉ះនៅផ្នែកខាងមុខជាមួយនឹងដំណើរការការពារដ៏ល្អផងដែរ។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់សុវត្ថិភាពខ្ពស់បំផុតរបស់ IIHS សម្រាប់ឆ្នាំ ២០២៣ តម្រូវឲ្យរថយន្តទទួលបានពិន្ទុល្អលើការធ្វើតេស្តសុវត្ថិភាពផ្សេងៗ ដែល​រួម​បញ្ចូល​ទាំង​ផ្នែក​ខាង​មុខ​របស់​អ្នក​បើក​បរ​និង​អ្នក​ដំណើរ​ខាង​មុខ។ លើសពីនេះ ក៏ត្រូវតែមានចង្កៀងមុខដែលត្រូវនឹងស្តង់ដារដែលអាចដំណើរការបានល្អនៅពេលថ្ងៃ និងពេលយប់ រួមទាំងប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិដំណើរការបានល្អនៅពេលយប់ក្នុងការចាប់អ្នកថ្មើរជើង។

ជាមួយគ្នានេះ រថយន្តផ្សេងទៀតដែលបានទទួលពានរង្វាន់ IIHS Top Safety Pick Plus 2023 រួមមានរថយន្ត Acura Integra ស៊េរីថ្មី, Honda Accord ស៊េរីឆ្នាំ ២០២៣, Toyota Camry ស៊េរីឆ្នាំ ២០២៣, Mercedes-Benz C-Class ស៊េរីឆ្នាំ ២០២៣ និងរថយន្ត Genesis G90 ស៊េរីឆ្នាំ ២០២៣ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Mercedes-Benz ថា G-Class ប្រើអគ្គិសនីសុទ្ធខ្នាតតូច នឹងមកដល់នាពេលខាងមុខនេះ

[បរទេស] យោងតាមការបញ្ជាក់ច្បាស់ៗពីប្រធានក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់ប្រទេសអាឡឺម៉ង់ Mercedes-Benz លោក Ola Kallenius បានឲ្យដឹងថា រថយន្ត Mercedes-Benz G Class ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធខ្នាតតូចគ្រោងនឹងបង្ហាញខ្លួននៅប៉ុន្មានឆ្នាំក្រោយទៀត ។

ខណៈពេលដែលព័ត៌មានលម្អិតត្រូវបានគេដឹងអំពីម៉ូដែលថ្មីនៅដំណាក់កាលដំបូងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Mercedes លោក Ola Källenius បាននិយាយថាទៅកាន់គេហទំព័រ CNBC ថា រថយន្តនេះនឹងមកដល់ក្នុងរយៈពេលពីរបីឆ្នាំទៀត ប៉ុន្តែបានបន្ថែមថាក្រុមហ៊ុនមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់ពេលណានោះទេ ។

គួរឲ្យដឹងថា តាមរូបភាព teaser ដែលចែករំលែកតាមអ៊ីនធឺណិតដោយ Auto Express បង្ហាញពីគ្រោងនៃរថយន្តថ្មី ដែលបញ្ជាក់ថាវានឹងមានរូបរាងប្រអប់ស្រដៀងទៅនឹង G-Class ធម្មតា ប៉ុន្តែគ្រាន់តែមានទំហំតូចជាងប៉ុណ្ណោះ ហើយនឹងត្រូវបានគេហៅថា g-Class ជាជាង G-Class ដែលសំដៅទៅលើទំហំតូចជាងរបស់វា។

ក្នុងនោះ ក៏មានពាក្យចចាមអារ៉ាមអំពី G-Class ខ្នាតតូចបានលេចចេញជាថ្មីនៅដើមឆ្នាំនេះ បន្ទាប់ពីប្រព័ន្ធផ្សព្ធផ្សាយរបស់អាឡឺម៉ង់បានអះអាងថា ម៉ូដែលបែបនេះកំពុងត្រូវបានត្រៀមសម្រាប់ការចេញលក់នៅឆ្នាំ ២០២៦។ លើសពីនេះ តាមប្រភពដដែលបានអះអាងថា រថយន្តនេះនឹងផលិតតឡើងនៅលើគ្រោងឆ្អឹង MMA platform ដោយមានតែប្រភេទអគ្គិសនីសុទ្ធប៉ុណ្ណោះ ជាមួយនឹងស្ថាបត្យកម្មអគ្គិសនី 800-volt electrical archtiteture មានទំហំតូចដូចរថយន្ត Suzuki Jimny ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MG3 ស៊េរីឆ្នាំ ២០២៤ ប្រភេទ Hybrid ផ្លាស់ប្តូររូបរាងថ្មី កំពុងធ្វើតេស្តបើកបរនៅលើដងផ្លូវ

[បរទេស] បន្ទាប់ពីបង្ហាញចេញរូបភាពប៉ាតង់នាពេលកន្លងមក ពេលនេះត្រូវបានគេប្រទះឃើញ ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើតេស្តបើកបរសាកល្បងទៅលើរថយន្ត MG3 ស៊េរីឆ្នាំ ២០២៤ ប្រភេទ hatchback ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ hybrid ដែលផលិតឡើងផ្តោតសំខាន់ទៅលើទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុបគ្រោងនឹងចេញលក់នៅឆ្នាំក្រោយ ។

រូបភាពប៉ាតង់

សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានបំផុសគំនិតពីរថយន្ត MG5 ប្រភេទ Sedan ដោយនៅផ្នែកខាងមុខឌីស្សាញឡើងបែប shark-nose មានប៉ាណាទំហំធំ ជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ត្រូវឌីស្សាញថ្មីទំហំ ១៦ អ៉ីញ ផ្តល់រូបរាងកាន់តែស្ព័រ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មិនទាន់មានព័ត៌មានលម្អិតនៅឡើយ ប៉ុន្តែតាមរូបភាពបានបង្ហាញពីកៅអីស្រដៀងគ្នាទៅនឹងរថយន្តអគ្គិសនី MG4 និងគ្រឿងបរិក្ខាផ្សេងៗទៀតអាចត្រូវបានយកចេញពីរថយន្ត MG5  និង MG4 ផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ និងអាគុយលីដ្យូមទំហំ ២,១ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានករណីឆេះ BYD Atto 3 នៅប្រទេសថៃត្រង់ប្លុក… (មានវីដេអូ)

កាលពីម្សិលមិញថ្ងៃអាទិត្យ នៅឯប្រទេសថៃ មានករណីឡានអគ្គិសនី BYD Atto 3 ត្រង់ចំណុចផ្សារទំនើប BigC កន្លែងសាកភ្លើងរថយន្តអគ្គិសនី វេលាម៉ោងប្រហែលជាង ២រសៀល។

Fb.Arter
Fb.Arter
Fb.Arter

យោងតាមគណនីហ្វេសប៊ុក Arter បានរៀបរាប់ថាករណីឆេះនេះគឺកើតមានឡើងនៅត្រង់ប្លុកអាគុយ បង្កើតចេញជាផ្សែងត្រង់ប្លុកផ្នែកខាងមុខ ប៉ុន្តែករណីនេះមិនចំណាយពេលយូរក្នុងការពន្លត់នោះឡើយ។

Fb.Arter

ដើម្បីជ្រាបច្បាស់ពីព្រឹត្តិការណ៍សូមទស្សនាវីដេអូ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡានអគ្គិសនី Zeekr 001 FR បំពាក់ម៉ូទ័រដល់ទៅ ៤ ឯកម្លាំងខ្លាំងជាង ១ ពាន់សេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Zeekr 001 FR ដែលមានកម្លាំងផុតលេខរបស់ក្រុមហ៊ុន និងជាគូរប្រជែងតបស់ Tesla Model S Plaid ដែលផលិតត្រឹមតែ ៩៩ គ្រឿងប៉ុណ្ណោះសម្រាប់នៅក្នុងទីផ្សារប្រទេសចិន ។

Zeekr 001 FR បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសរុបដល់ទៅ ១២៦៥ សេះ និងកម្លាំងរមួល ១២៨០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រត្រឹមរយៈពេល ២,៧ វិនាទី និងមាន top-speed ២៨០ គីឡូម៉ែត្រក្នុងម៉ោង ប្រភេទបើកបរប៉ុង ២ AWD ។ ថាមពលត្រូវបានផ្តល់ដោយកញ្ចប់អាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង ដែលបំពាក់នូវបច្ចេកវិទ្យា 800V និងបច្ចេកវិទ្យាដែលធ្វើអោយប្រសើរឡើងយ៉ាងខ្លាំងនូវដង់ស៊ីតេថាមពល ការសាយភាយកំដៅ និងសុវត្ថិភាព” ។ ក្រុមហ៊ុន​មិន​បាន​និយាយ​អំពី​ជួរ​នោះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា​ថ្ម​អាច​សាក​ពី ១០ ទៅ ៨០ ភាគរយ​ក្នុង​រយៈពេល ១៥ នាទី​ប៉ុណ្ណោះ។

សម្រាប់នៅលើរចនានៅផ្នែកក្រៅម Zeekr អះអាង​ថា បំពាក់​ដោយ​តួខ្លួនធ្វើការពីកាបូន​ហ្វាយបឺរ ដែលជំនួយទៅដល់ប្រព័ន្ធ aerodynamic រួមមានកាងជ្រែកខ្យល់ផ្នែកខាងមុខ កាងផ្នែកចំហៀង កាង spoiler ខាងក្រោយ ត្រឡោកកញ្ចក់ និងបំពង់ស៊ីមាំងជាដើម ។ លើសពីនេះ បំពាក់ថាសកង់អាលុយមីញ៉ូមទំហំ ២២ អ៉ីញ ស្រោបដោយសំបកកង់ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបើកបរ។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Zeekr OS 5.0 ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបំពាក់ជាមួយប្រព័ន្ធ NPZ ដែលជាប្រព័ន្ធជំនួយការអ្នកបើកបររបស់ Zeekr ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mini Cooper EV ម៉ូដែលឆ្នាំ ២០២៥ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mini បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mini Cooper EV ស៊េរីឆ្នាំ ២០២៥ ប្រភេទ hatchback ទ្វារ ២ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ទទួលបានការអាប់ឌេតថ្មី គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៤ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង EV platform ទទួលបានការរចនាទាន់សម័យជាងមុន ដោយប្រើប្រាស់ភាសារចនាថ្មី និងជា DNA ថ្មីផ្ទាល់ខ្លួន ដោយផ្នែកខាងមុខមានប៉ាណាបិទជិតតុបតែងដោយក្រូម៉េ អបខាងដោយចង្កៀងមុខ LED មូល ខណៈចង្កៀងក្រោយ LED រចនាថ្មី ព្រមទាំងថាសក់កង់ស្ព័រទំហំ ១៧-១៨ អ៉ីញសម្រាប់ជ្រើសរើសផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង រថយន្តថ្មីនេះមានលក្ខណៈពិសេសផ្នែកខាងក្នុងដ៏ប្រណិតជាងមុន និងធំទូលាយជាងមុន ដោយចំណុចកណ្តាលតាប្លូរមានបំពាក់អេក្រង់រាងជារង្វង់ធំ ដែលបច្ចេកវិទ្យាជំនាន់ក្រោយរបស់ Mini ដោយអេក្រង់ប្រភេទ OLED នេះផ្តល់នៅក្រាហ្វិកច្បាស់ និងអាចធ្វើការប្រើប្រាស់រូបរបស់អ្នកដើម្បីចូលទៅការបញ្ជាមុខងារបានផងដែរ ។

សម្រាប់រថយន្ត Mini Cooper EV ស៊េរីឆ្នាំ ២០២៥ មាន ២ ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន៖

  • ម៉ូដែល Cooper E ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៩៤ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤០,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៣៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • ម៉ូដែល Cooper SE ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៤,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ ដោយម៉ូដែលទាំង ២ នេះ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកពី ៣០% ទៅ ៨០% ប្រើរយៈពេល ៣០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺចចាមអារ៉ាមថា Ford RANGER ប្រភេទ Plug-in Hybrid គ្រោងនឹងចេញលក់ក្នុងប្រទេសអូស្ត្រាលីឆ្នាំក្រោយ

[បរទេស] យោងតាមគេហទំព័រ Drive ដែលជាប្រព័ន្ធផ្សព្ធផ្សាយរថយន្តរបស់ប្រទេសអូស្ត្រាលី បានបង្ហាញថា Ford RANGER ប្រភេទ Plug-in Hybrid គ្រោងនឹងចេញលក់ក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០២៤ ។ លើសពីនេះ ក៏នឹងដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិកផងដែរ។

សម្រាប់ភីកអាប់ Ranger អគ្គិសនី​ដំបូង​គេ​នឹង​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​សាំង​ចំណុះ ២,៣ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង​រួម​ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ច​មួយ ឬ​ម៉ូទ័រ​អគ្គិសនី​ពីរ។

rendering

គួរបញ្ជាក់ផងដែរថា ពីមុនលោក John Lawler ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Ford បាននិយាយថា ប្រទេសថៃនឹងក្លាយជាមូលដ្ឋានផលិតកម្មសម្រាប់រថយន្ត FORD RANGER ហើយ FORD EVEREST នឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់សម្រាប់អគ្គិសនី EVs+PHEV ។ រថយន្ត Ford Ranger អគ្គិសនី ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់នៅក្នុងផែនការរបស់ក្រុមហ៊ុនរថយន្តយក្សរបស់សហរដ្ឋអាមេរិក។

បន្ថែមពីនេះ លោក Lawler បង្ហើបថា រោងចក្រនៅប្រទេសថៃ ដែលផលិតរថយន្ត Ranger និង Everest ត្រូវបានគេកំណត់ថាជាមជ្ឈមណ្ឌលរថយន្តអគ្គិសនីសម្រាប់ក្រុមហ៊ុន Ford ដោយបង្កើនលទ្ធភាពដែលរថយន្ត Ranger អគ្គិសនីនឹងមកដល់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្ត Mitsubishi សម្ពោធអគារតាំងបង្ហាញរថយន្តថ្មី ស្ថិតនៅក្នុងផ្សារទំនើបជីប ម៉ុង

នាថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៣ ក្រុមហ៊ុន Mitsu (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយជាផ្លូវការនូវរថយន្ត Mitsubishi ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្ពោធនូវអគារតាំងបង្ហាញរថយន្ត ដែលមានទីតាំងស្ថិតនៅលើផ្សារទំនើប Chip Mong 271 Mega Mall ជាន់ទី២ ក្រោមអធិបតីភាពវត្តមានដ៏ខ្ពង់ខ្ពស់ពីលោក Sombat Somboon Terdtana នាយកគ្របគ្រងនៃក្រុមហ៊ុន Mitsu(Cambodia) លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល ឯកឧត្តម លី ណាវុឌ្ឍ​ សាកលវិទ្យាធិការនៃសកលវិទ្យាល័យប៊ែលធី ព្រមទាំងដៃគូសហការណ៍ រួមទាំងគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ពីបុគ្គលិកនៃក្រុមហ៊ុន Mitsu (Cambodia) ភ្ញៀវកិត្តិយស និងមិត្តអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ ។

អគារតាំងបង្ហាញរថយន្តថ្មីរបស់ក្រុមហ៊ុន Mitsubishi នេះ ពិតជាពិសេស ជាលើកដំបូងបង្អស់ និងមិនធ្លាប់មាននៅកម្ពុជាឡើយ បើគិតរហូតមកដល់ពេលនេះសម្រាប់អគារលក់រថយន្តនៅលើផ្សារទំនើបបែបនេះ។ នេះក៏ដោយសារតែការគិតគូលើភាពងាយស្រួលជូនដល់អតិថិជនរបស់ខ្លួននៅតំបន់នោះ ដែលមានបំណងចង់មកមើលរថយន្តដោយផ្ទាល់ ជាមួយទីតាំងដែលមានផាសុកភាព សេវាកម្មល្អ ព្រមទាំងមានរថយន្តស៊េរីថ្មីចុងក្រោយគ្រប់ម៉ូដែលដាក់តាំងបង្ហាញជូនអតិថិជនទាំងអស់ដែលមានដូចជារថយន្ត Mitsubishi Xpander, Xpander Cross, Triton និង Pajero Sport។

លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ខណៈគ្រប់គ្រងរបស់ក្រុមហ៊ុន Mitsu (Cambodia) Co., Ltd. បានសម្តែងនូវការអរគុណយ៉ាងក្រៃលែងសម្រាប់វត្តមាន ភ្ញៀវកិត្តិយសដែលបានមកចូលរួមក្នុងកម្មពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្តថ្មីរបស់ក្រុមហ៊ុន ជាពិសេសអរគុណយ៉ាងខ្លាំងទៅដល់ទាំងអតិថិជនថ្មី អតិថិជនចាស់ដែលតែងតែជឿទុកចិត្ត គាំទ្រ និងប្រើប្រាស់រថយន្ត Mitsubishi ទាំងអស់។

កញ្ញា Tashinee Somboon Terdtana អគ្គនាយករងរបស់ក្រុមហ៊ុន Mitsu (Cambodia) Co., Ltd.
លោក ហ៊ូ សុផាន់ណា នាយកចាត់ការទូទៅរងរបស់ក្រុមហ៊ុន Mitsu (Cambodia) Co., Ltd.

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះក្រុមហ៊ុនរថយន្ត Mitsu (Cambodia) Co., Ltd. មានសាខាចំនួន៤ ដូចជា៖ ទីស្នាក់ការកណ្តាលរាជធានីភ្នំពេញ សាខាខេត្តបាត់ដំបង សាខាខេត្តសៀមរាប និងសាខាថ្មី Chip Mong 271 Mega Mall។

នៅក្នុងនោះផងដែរ ក្រុមការងារទាំងអស់របស់ Mitsu (Cambodia) Co., Ltd. បាននឹងកំពុងរង់ចាំបម្រើអតិថិជនទាំងអស់ ប្រឹក្សាយោបល់រាល់ចម្ងល់ដោយស្នាមញញឹម ចាប់ពីថ្ងៃនេះតទៅដែលមានទីតាំងនៅជាន់ទី ២ នៃផ្សារទំនើប Chip Mong 271 Mega Mall ។ សម្រាប់ព័ត៌មានបន្ថែម ឬបងប្អូនចង់សាកសួរអ្វីបន្ថែម បងប្អូនអាចធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 011 999 892 / 010 999 892 ឬតាមរយៈផែនទី https://goo.gl/maps/7XhWEnNh7H9G7yEE6

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយៗ! Tesla Model 3 ស៊េរីឆ្នាំ ២០២៤ ជាមួយការឌីស្សាញថ្មី និងបើកបរបានចម្ងាយឆ្ងាយជាងមុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បង្ហាញចេញជាផ្លូវការរថយន្ត Tesla Model 3 ស៊េរីឆ្នាំ ២០២៤ ជាមួយការឌីស្សាញថ្មី និងបើកបរបានចម្ងាយឆ្ងាយជាងមុន មានតម្លៃលក់ចាប់ពី ៣៥ ៨០០ ដុល្លារ ដល់ ៤០ ៨០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

Tesla Model 3 ស៊េរីឆ្នាំ ២០២៤ ត្រូវបានឌីស្សាញថ្មីដែលជួយដល់ប្រព័ន្ធ aerodynamic ជាមួយផ្នែកខាងក្រៅទទួលបានផ្នែកខាងមុខថ្មី រួមទាំងរូបរាងចង្កៀងមុខថ្មីរាងស្លីមជាងមុន គម្របម៉ាស៊ីនខាងមុខយកចេញពីរថយន្ត Roadster ព្រមទាំងចង្កៀងក្រោយប្រភេទ LED ក៏ត្រូវបានរចនាថ្មី ជាមួយជម្រើសថាសក់ងស្ព័រថ្មីទំហំ ១៨ អ៉ីញប្រភេទ Photon និងប្រភេទ Nova ទំហំ ១៩ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងនៅតែប្រើប្រាស់ការរចនាបែប minimalistic មានភាពប្រណិតជាងមុន និងមានភាពស្ងាត់ជាងមុន ដោយសារបានធ្វើឲ្យប្រសើរឡើងនៅកញ្ចក់ការពារសំឡេង និងសម្ភារៈការពារសំឡេង។ ខណៈនៅលើតាប្លូមានមានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ សម្រាប់បញ្ជាមុខងារទាំងមូល និងមានអេក្រង់ផ្នែកខាងក្រោយទំហំ ៨ អ៉ីញថ្មីសម្រាប់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ កន្លែងសាកថ្មឥតខ្សែរចំនួន ២ ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅឧបករណ៍បំពងសំឡេងចំនួនដល់ទៅ ១៧ ចំនុច ភ្លើងលម្អថ្មី និងមានទំហំធំជាងមុនពី ៥៦១ លីត្រ ទៅ ៥៩៤ លីត្រ ។

សម្រាប់ Tesla Model 3 ស៊េរីឆ្នាំ ២០២៤ ត្រូវបានផ្តល់ជូនជា ២ ប្រភេទរួមមាន

  • ម៉ូដេលប៉ុង ១ (RWD) ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៦០ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ អាចបើកបរបាន ៦០៦ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • ម៉ូដែលប៉ុង ២ (AWD) ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៤៤៣ សេះ និងកម្លាំងរមួល ៥៥៩ ញ៉ូតុនម៉ែត្រ អាចបើកបរបាន ៧១៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ ខណៈ ទំហំអាគុយសម្រាប់ម៉ូដែលទាំង ២ នេះ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+