ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពុងស្វែងរកឡានជិះពេលភ្ជុំ? ពេលនេះ តូយ៉ូតា បង្ហាញត្រកូល Hilux សេរ៊ីថ្មី ឆ្នាំ២០២៤ ២ម៉ូដែល ដោយបានបន្ថែមបច្ចេកវិទ្យាទំនើបជាងមុន

[ក្នុងស្រុក] ឱកាសពិធីបុណ្យភ្ជុំបិណ្ឌកំពុងខិតជិតមកដល់ហើយ ហើយបងប្អូនយើងក៏កំពុងស្វែងរកទិញរថយន្តភីកអាប់សេរ៊ីថ្មី សម្រាប់ប្រើប្រាស់ ក៏ដូចជាធ្វើដំណើរទៅកាន់ទីស្រុកកំណើត ដោយពេលនេះជាវេលាល្អមួយសម្រាប់បងប្អូន គឺក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) បានធ្វើការបើកទទួលការកក់ជាផ្លូវការនូវរថយន្តភីកអាប់សេរ៊ីថ្មីរបស់ខ្លួន គឺរថយន្ត Toyota Hilux Revo Rally សេរ៊ីថ្មីឆ្នាំ ២០២៤ នេះបើយោងតាមការបង្ហោះឡើងនៅលើទំព័រផ្លូវការ Toyota Cambodia បានមកដល់ហើយ អញ្ចឹងបានជិះមុនភ្ជុំបិណ្ឌតែម្តង។

ជាមួយការប្រកាសដំណឹងនេះ យើងក៏បានឃើញថារថយន្តសេរ៊ីថ្មីនេះ នឹងទទួលបាននូវការបន្ថែមនូវបច្ចេកវិទ្យាថ្មីៗ ជាច្រើនដើម្បីបំពេញតម្រូវការអតិថិជន អោយកាន់តែងាយស្រួល។

  • Toyota Hilux Revo Rally 2024 :

ជាក់ស្តែង នៅលើម៉ូឌែល Hilux Revo Rally ឆ្នាំ២០២៤នេះ គឺបានអាប់ដេតទៅលើអេក្រង់កម្សាន្តថ្មីធំជាងមុនរហូតដល់ ៩ អ៊ីញ ព្រមទាំងភ្ជាប់ដោយមុខងារឥតប្រើខ្សែ Wireless Apply CarPlay នឹង Andriod Auto កាន់តែពិសេសនោះគឺបានបន្ថែមទៅលើមុខងារជំនួយដល់ការបើកបរសុវត្ថិភាព Blind Sport Monitoring ដែលជួយផ្តល់ដំណឹងពីផ្នែកជំហៀង និងផ្នែកខាងក្រោយផងដែរ ដែលយើងមិនអាចមើលឃើញពីខាងក្នុងរថយន្ត និងមុខងារជំនួយពេលថតក្រោយ ឬចេញពីចំណត Rear Cross Traffic Alert  ដែលនឹងផ្តល់សញ្ញាអសន្នប្រសិនបើមានឧបសគ្គមកកៀករថយន្ត។

  • Toyota Hilux Revo V-Edition 2024 :

ចំណែកនៅលើ Toyota Hulux Revo V-Edition សេរ៊ីថ្មី ២០២៤ គឺកាន់តែពិសេស ដោយផ្នែកខាងមុខបានផ្លាស់ប្តូរពីការប្រើប្រាស់នូវប្រភេទ Chrom (ក្រូម៉េ) ទៅពណ៌ខ្មៅដែលជួយកាន់បន្ថែមរូបរាងនៃរថយន្តនេះអោយតែស្ព័រ ហើយចង្កៀងមុខប្តូរពីអំពូល Halogen ដែលជាអំពូលពងមាន់ ទៅជាភ្លើង LED ជួយសន្សំសំចៃ និងសោភណ្ឌភាព បន្ថែមជាមួយប្រើប្រាស់នូវសោឆ្លាតវៃ (Smart Key), កញ្ចក់បង្អូចទាំង ៤គឺអាច បិទ-បើក បញ្ជារដោយអេឡិចត្រូនិច ស្វ័យប្រវត្តិ (Power Windows) និងបំពាក់សេនស័រជំនួយដល់ការចូលចតសរុប ៦គ្រាប់ ដោយផ្នែកខាងមុខ២ និងខាងក្រោយចំនួន ៤ ។

ទាក់ទងទៅនឹងតម្លៃបើយោងតាមសាកសួររបស់ក្រុមការងារ ខេមបូអូតូ ទៅកាន់អ្នកដំណាងរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហាញថារថយន្តទាំង ២ម៉ូឌែលគឺប្រហាក់ប្រហែលនឹងតម្លៃនៃម៉ូឌែលដែលកំពុងលក់បច្ចុប្បន្ននេះទេ គឺ Toyota Hilux Revo Rally សេរ៊ីថ្មី ២០២៤ មានតម្លៃចាប់ពី ៥៣ ៦០០ដុល្លារ និង Toyota Hulux Revo V-Edition សេរ៊ីថ្មី ២០២៤ មានតម្លៃ ៤៤ ៥០០ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា)ផ្ទាល់ តាមរយ:

  • 🚩ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 222 451
  • 🚩សាខាទឹកថ្លា៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟕𝟑𝟎
  • 🚩សាខាបឹងកេងកង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟕𝟑𝟎
  • 🚩សាខាទួលសង្កែ៖​ 𝟎𝟏𝟕 𝟐𝟐𝟐 𝟕𝟑𝟑
  • 🚩សាខាខេត្តសៀមរាប៖​ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕
  • 🚩សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏
  • 🚩សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟎𝟒𝟗
  • Telegram: Toyota Cambodia Officail
  • Facebook Page: Toyota Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz នឹងផលិតរថយន្តអគ្គិសនីដោយប្រើប្រាស់អាគុយរបស់ BYD នៅឆ្នាំ ២០២៥

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមកាសែតចិន CBEA បានរាយការណ៍ថា ក្រុមហ៊ុន Mercedes-Benz នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីជាមួយនឹងការប្រើប្រាស់អាគុយរបស់ក្រុមហ៊ុម BYD ដោយចាប់ផ្តើមនៅឆ្នាំ ២០២៥ ។

សម្រាប់រថយន្តដំបូងដែលបំពាក់អាគុយ LFP Blade របស់ BYD នឹងក្លាយជាគំរូរថយន្ត Mercedes-Benz CLA Concept ដោយផ្អែកលើគ្រោងឆ្អឹង 800V MMA platform ប៉ុន្តែគេមិនទាន់ប្រាកដថា ថាតើក្រុមហ៊ុន Mercedes-Benz នឹងប្រើប្រាស់អាគុយ Blade battery របស់ BYD សម្រាប់តែការផលិតរបស់ប្រទេសចិន ឬសម្រាប់ទីផ្សារក្រៅប្រទេសចិននោះទេ។

Mercedes-Benz CLA Concept

គួរឲ្យដឹងថា CLA Concept ត្រូវបានបង្ហាញក្នុងពិរព័ណ៌រថយន្ត IAA Mobility នៅទីក្រុង Munich ប្រភេទអាឡឺម៉ង់ ដែលត្រូវបានបានផ្អែកនៅលើគ្រោងឆ្អឹង 800V MMA platform អាចបើកបរបានចម្ងាយជាង ៧៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ត្រូវបានគេរំពឹងថានឹងវាយលុកទីផ្សារនៅឆ្នាំ ២០២៥ ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនតែជាចាប់ផ្តើមសហការគ្នារវាងក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ និងក្រុមហ៊ុនផលិតយក្យរបស់ប្រទេសចិន BYD នោះទេ ដោយនៅក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន Mercedec-Benz បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ៥០/៥០ ជាមួយ BYD ហៅថា Denza ៕

Denza D9 recently made its EU debut at IAA
ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះគឺជា Peugeot E-3008 ប្រភេទអគ្គិសនីសុទ្ធ សាកភ្លើងពេញម្តងជិះបានជាង ៧០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការដាក់បង្ហាញចេញនៅរូបរាងរបស់រថយន្ត Peugeot E-3008 ប្រភេទ Crossover ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធ ជាមួយការឌីស្សាញថ្មី ដែលជួយដល់ប្រព័ន្ធ aerodynamic ប្រសើរជាងមុន មុនពេលបង្ហាញចេញជាផ្លូវការនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ ។

Peugeot E-3008 នឹងជាម៉ូដែលដំបូងគេផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី STLA Medium architecture ដែលជំនួសពីគ្រោងឆ្អឹង EPM2 platform ។ សម្រាប់ផ្នែកខាងក្រៅនៃរថយន្ត ប្រើប្រាស់ភាសារចនារបស់ក្រុមហ៊ុនដែលមានការវិវត្តន៍ជាមួយនឹងចង្កៀងមុខស្លីមជាងមុន និងអំពូលបំភ្លឺពេលថ្ងៃ LED រាងជាចង្គូមសត្វតោជាប់សងខាងនឹងប៉ាណា ព្រមទាំងប្រើប្រាស់នៅថាសក់ងរចនាបែបអនាគត ។

ចំពោះនៅផ្នែកខាងក្នុងវិញ E-3008 ក្លាយជាគំរូផលិតកម្មដំបូងគេដែលបំពាក់បច្ចេកវិទ្យា i-Cockpit ជំនាន់ក្រោយ ដោយនៅលើតាប្លូអេក្រង់កោងបែប Panoramic ទំហំ ២១ អ៊ីងដែលរួមបញ្ចូលគ្នានៅកុងទ័របង្ហាញព័ត៌មានឌីជីថល អេក្រង់បង្ហាញលើកញ្ចក់ និងអេក្រង់កំសាន្ត touchscreen ។ លើសពីនេះ ក៏មានអេក្រង់ទំហំតូចនៅលើកុងសូលកណ្តាល “i-Toggles” សម្រាប់បញ្ជាមុខងារផ្សេងៗផងដែរ ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ដោយបង្ហើបថា រថយន្តមានជម្រើសថាមពលចំនួន ៣ នឹងអាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Levorg Layback ស៊េរីថ្មី ទទួលបានការរចនាថ្មី និងទំហំធំជាងមុន នៅក្នុងប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានពង្រីកត្រកូល Levorg ដោយបានដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Subaru Levorg Layback ស៊េរីថ្មីចុងក្រោយ ប្រភេទ wagon ជាមួយការរចនាថ្មី និងទំហំធំជាងមុន ដែលស្ថិតនៅចន្លោះរថយន្ត Subaru Impreza និង Subaru Outback សម្រាប់នៅទីផ្សារប្រទេសជប៉ុន ។

រថយន្តនេះ មានប្រវែងសរុប ៤ ៧៧០ ម.ម ទទឹង ១ ៨២០ ម.ម កំពស់ ១ ៥៧០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៧០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២០០ ម.ម ។ Subaru Layback ទទួលបានផ្នែកខាងមុខថ្មី ជាមួយប៉ាណាទំហំធំ ជាប់សងខាងដោយចង្កៀងមុខប្រភេទ full-LED ព្រមទាំងប្រើប្រាស់ថាស់កង់រចនាថ្មីទំហំ ១៨ អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។

ចំពោះនៅផ្នែកខាងក្នុងវិញ បានតុបតែងជាមួយស្បែកដ៏ប្រណិតទៅលើតាប្លូ ក៏ដូចជាកៅអី និងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១១,៦ អ៉ីញ ឧកបរណ៍បំពងសំឡេងម៉ាក Harman Kardon និងដំបូលកញ្ចក់ sunroof ជាដើម ។ បន្ថែមពីនេះ ក៏បានបំពាក់នៅបច្ចេកវិទ្យា Eyesight X ADAS package ទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Boxer ចំណុះ ១,៨ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ២ និងប្រើប្រាស់នៅប្រព័ន្ធទប់លំនឹង MacPherson strut suspension នៅផ្នែកខាងមុខ និង Double wishbone suspension នៅផ្នែកខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Lotus Emeya ម៉ូដែលឆ្នាំ ២០២៥ ប្រភេទ sedan កម្លាំងខ្លាំងជិត ១ពាន់សេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lotus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Lotus Emeya ម៉ូដែលឆ្នាំ ២០២៥ ប្រភេទ sedan ទ្វារ ៤ របស់ខ្លួនជាលើកដំបូង ជាមួយកម្លាំងខ្លាំងបំផុត គ្រោងនឹងចេញលក់នៅឆ្នាំ ២០២៤ ។

ដោយរថយន្តនេះ ផលិតឡើងផ្អែកនៅលើគ្រោងឆ្អឹង Electric Premium Architecture ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៩០៥ សេះ និងកម្លាំងរមួល ៩៨៥ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ 0-១០០ គីឡូម៉ែត្រប្រើរយៈពេល ២,៧៨ វិនាទី ផ្គួបជាមួយអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រគាំទ្រដោយឆ្នាំងសាកល្បឿនលឿនកម្លាំង ៣៥០ គីឡូវ៉ាត់ អាចសាកពី ០-៨០% ត្រឹមរយៈពេល ១៨ នាទីប៉ុណ្ណោះ ។

ការរចនាផ្នែកខាងមុខគឺផ្អែកលើ DNA របស់រថយន្តអគ្គិសនី Lotus Eletre ប្រើប្រាស់ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំធំជាដើម ។ លើសពីនេះ បំពាក់ sensor ចំនួន ២៤ ចំនុច និង ultrasonic ចំនួន ១២ ព្រមទាំងកាម៉រាមួយជុំរថយន្តដល់ ១១ ចំនុចជាដើម ។  ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់បង្ហាញព័ត៌មាន touchscreen ទំហំ ១៥,១ អ៉ីញ ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ផ្នែកខាងក្នុងក៏ត្រូវបានតុបតែងជាមួយពូកស្បែកដ៏ប្រណិត និងកាប៊ូនហ្វាយបឺជាដើម។

បន្ថែមពីនេះ Lotus Emeya បំពាក់ជាមួយប្រព័ន្ធគ្រប់គ្រង់ប៉ូមដោយថាមពលអេឡិចត្រូនិច electronically control air suspension និងសេនស័រកម្រិតខ្ពស់ដែលអាចចាប់សញ្ញានៅផ្លូវបាន ១០០០ ដងក្នុងរយៈពេល ១ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Galaxy L7 ប្រភេទ plug-in hybrid ត្រឹមរយៈពេល ៣ខែ លក់បានច្រើនជាង ៣មុឺនគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញទិន្នន័យនៃចំនួនលក់របស់រថយន្ត Geely Galaxy L7 ប្រចាំខែសីហា ដោយលក់បានចំនួនដល់ទៅ ១១ ១១៧ គ្រឿង ក្លាយជារថយន្តរបស់ក្រុមហ៊ុនដែលលក់បានច្រើក្នុងរយៈពេលបីខែជាប់គ្នាបន្ទាប់ពីធ្វើការចេញលក់ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៣ មក ។

សម្រាប់ចំនួនលក់សរុបរបស់រថយន្ត Geely Galaxy L7 ទាំង ៣ ខែ លក់បានចំនួន ៣០ ៨៤៨ គ្រឿងសម្រាប់៖

  • នៅក្នុងខែមិថុនាលក់បានសរុប ៩ ៦៧៣ គ្រឿង
  • នៅក្នុងខែកក្កដាលក់បានសរុប ១០ ០៥៨ គ្រឿង
  • នៅក្នុងខែសីហាលក់បានសរុប ១១ ១១៧ គ្រឿង

គួរបញ្ជាក់ផងដែរថា ទោះបីជាកើនឡើងចំនួននៃការលក់ក៏ដោយ ក៏នៅមានចំនួនតិចជាងបើប្រៀបទៅនឹងរថយន្ត Changan CS75 plus ឬ Haval H6 ។ ជាមួយគ្នា បើសិនរថយន្តនេះនៅតែរក្សានៃការកើនឡើងនៃការលក់នេះ នោះ Geely Galaxy L7 នឹងបង្ហាញខ្លួននៅលើកំពូលរថយន្ត SUV របស់ចិនដែលលក់ដាច់បំផុតទាំង ១០ នាពេលអនាគតជាក់ជាមិនខាន ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីន plug-in hybrid អាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រក្នុងការប្រើប្រាស់ថាមពលអគ្គិសនី និងមានតម្លៃលក់ចាប់ពី ១៩ ៥០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Seal DM-i ប្រភេទ Plug-in hybrid ចេញលក់ជាផ្លូវការ ជាមួយតម្លៃចាប់ពីខ្ទង់ ២មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិន BYD បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត BYD Seal DM-i ប្រភេទ sedan ដំណើរការដោយ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ២២ ៨០០ ដុល្លារ ដល់ ៣២ ៤០០ ដុល្លារក្នុងប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៨០ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ BYD Seal DM-i plug-in hybrid version ត្រូវបានរចនាក្រោមភាសារចនាឲ្យឈ្មោះថា BYD Ocean Series ភ្ជាប់មកជាមួយការរចនាស្រដៀងនឹង BYD Seal ដែលមានប៉ាណាមុខរចនាថ្មី អបសងខាងដោយចង្កៀងមុខរាងស្រួច ព្រមទាំងបំពាក់ថាសកង់ទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ អាចភ្ជាប់មុខងារដ៏សំបូរបែប ព្រមតាំងអេក្រង់បង្ហាញលើកញ្ចក់ ភ្លើងលម្អ ៣១ ពណ៌ កន្លែងសាកថ្មឥតប្រើខ្សែ និងកាម៉េរា ៣៦០ ដឺក្រេទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំង ១៩៤ សេះ និងកម្លាំងរមួល ៣១៦ ញ៉ូតុនម៉ែត្រ ។ លើសពី ក៏មានជម្រើសអាគុយចំនួន ២ គី

  • អាគុយទំហំ ១៨,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២១ គីឡូម៉ែត្រ
  • អាគុយទំហំ ៣០,៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ដោយគំាទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានពី ៣០% ទៅ ៨០% ប្រើរយៈពេល ១៩ នាទី​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរងចាំត្រូវបានបញ្ចប់! Toyota Century ប្រភេទ SUV ទំនើបបែបអភិជន បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Century ប្រភេទ SUV គ្រោងនឹងចេញលក់នៅក្នុងប្រទេសជប៉ុនអោយបានចំនួន ៣០ គ្រឿងក្នុងមួយខែ ប៉ុន្តែមានចំនួនកំណត់ ជាមួយការបើកទទួលកក់ទុកមុខដែលមានតម្លៃចាប់ពីខ្ទង់ ១៦៩ ៥៨០ ដុល្លារ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើតួគ្រោងឆ្អឹង TNGA ប្រវែងតួរខ្លួនសរុប ៥ ២០៥ ម.ម, ទទឹង ១ ៩៩០ ម.ម, កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ បើនិយាយពីការរចនានៅផ្នែកខាងក្រៅ មានបំពាក់ឡូហ្គូតំណាងដូចទៅនឹងប្រភេទ Sedan ដែលគឺប្រើប្រាស់នូវរូប Phonix ដែលជំនួសអោយឡូហ្គូ Toyota ជាមួយការប្រើប្រាស់នៅក្រូម៉េដែល Inspired ចេញពី Roll-royce ក៏ដូចជាបំពាក់នៅចង្កៀងមុខ-ក្រោយដាច់ចេញពីគ្នាប្រភេទ LED ដែលស្រដៀងទៅនឹងរថយន្ត Geneis ។ បន្ថែមពីនេះទ្វារថយន្តនេះអាចបើកបាន ៧៥ ដឺក្រេ ជាមួយការប្រើនៅកញ្ចក់ដែលជួយកាត់បន្ថយសម្លេងរំខាន ក៏ដូចជាឈ្នាន់ជំហៀងអេឡិចត្រូនិច ក្នុងនោះ Toyota​ ក៏មានគម្រោងផ្តល់នៅជម្រើសប្រភេទទ្វារ៉ូតសម្រាប់ជ្រើសរើសផងដែរ។

ចំណែកផ្នែកខាងក្នុងបំពាក់ស្តង់ដាជាមួយកៅអីចំនួន ៤ ដោយនៅលើតាប្លូបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ។ លើសពីនេះ កៅអីខាងក្រោយសងខាងទទួលបាននូវអេក្រង់ទំហម ១១,៦ អ៉ីញ, smartphone ចំនួន ២ ដូចទៅនឹងអេក្រង់កំណត់មុខងារ, ភ្លើងលម្អ ambient lighting, ដំបូលកញ្ចក់ និងប្រព័ន្ធសម្លេងដ៏ទំនើបផងដែរ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនPlug-in Hybrid ចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង អាចផលិតកម្លាំងបាន ៤០៦ សេះ ជាមួយការបញ្ជូលថាមពលទៅកាន់កង់ទាំង៤ តាមរយ:ប្រអប់លេខ E-CVT និងប្រព័ន្ធបើកបរ E-Four Advanced AWD។ លើសពីនេះ បានបំពាក់ជាមួយមុខងារ Dynamic Rear Steering ដែលជួយផ្តល់នៅភាពងាយស្រួលក្នុងការគ្រប់គ្រង់នៅពេលបើកល្បឿនយឺត ព្រមទាំង Rear Comford Mode ដែលជួយដល់អ្នកបើកបរក្នុងការផ្តល់នៅផាសុកភាពដល់អ្នកនៅខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes បង្ហាញគំរូរថយន្តអគ្គិសនី Mercedes CLA Concept សាកភ្លើងពេញម្តងជិះបាន ៧៥០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគំរូរថយន្ត Mercedes CLA Concept ដែលបង្ហាញជាគំរូផលិតកម្មសម័យថ្មីដែលមានទាំងប្រភេទកូនកាត់ Hybrid និងប្រភេទអគ្គិសនីសុទ្ធ នឹងក្រោងនាំយកទៅដាក់បង្ហាញនៅពិរព័ណ៌រថយន្ត Munich motor show នៅក្នុងប្រទេសអាឡឺម៉ង់ ។

ក្រោមការគូសបញ្ជាក់នៃម៉ូដែលថ្មីនេះ គឺផលិតឡើងផ្អែកលើស្ថាបត្យកម្ម Mercedes Modular (MMA) ថ្មី ផ្តល់នៅជម្រសើកញ្ចប់អាគុយចំនួន ២ ប្រភេទ រួមមានអាគុយគីមីលីដ្យូម (lithium-iron-phosphate chemistry) និងអាគុយប្រភេទសារធាតុស៊ីលីកុនអុកស៊ីដ (silicon-oxide) ខណៈពេលដែលម៉ាកនេះមិនបានប្រាប់ថាទំហំអាគុយនៅឡើយទេ ។

រថយន្តនេះ ត្រូវបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីដែលអភិវឌ្ឍដោយ Mercedes-Benz មានកម្លាំង ២៣៥ សេះ ប្រើប្រាស់ស្ថាបត្យកម្ម 800-volt និងគាំទ្រការសាកថ្មលឿន DC កំលាំង ២៥០ គីឡូវ៉ាត់ដោយសាកត្រឹម ១៥ នាទី អាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រ និងសាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ៧៥០ គីឡូម៉ែត្រ ហើយ​ក៏​អាច​គាំទ្រ​មុខងារផ្ទេរថាមពលចល័ត Vehicle-to-Home និង Vehicle-to-Grid ផងដែរ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់គំរូរថយន្ត Mercedes CLA-Class Concept បង្ហាញពីការរចនាបែបអនាគត និងមានភាព Unque ខុសពីរថយន្តដ៏ទៃ និងបែប dynamic performance ។ ទន្ទឹមនឹងនេះ នៅផ្នែខាងក្នុងផ្តោតលើបទពិសោធន៍បែបអនាគតអគ្គិសនី និងឌីជីថល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហាញរូបភាពភីកអាប់ Toyota Hilux ប្រើថាមពលអ៉ីដ្រូសែន ជិះបានចម្ងាយជិត ៦០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញរូបភាពជាផ្លូវការរបស់ភីកអាប់ Toyota Hilux ស៊េរីឆ្នាំ ២០២៣ ប្រើប្រាស់ថាមពលអ៉ីដ្រូសែន នៅ​រោងចក្រ​ក្នុង​ប្រទេស​អង់គ្លេស ដោយក្រុមហ៊ុនផលិតរថយន្តមានបំណងផលិតរថយន្តចំនួន ១០ គ្រឿងមុនដំណាច់ឆ្នាំនេះ។

ទាក់ទងទៅនឹងថាមពលនេះ គឹភីកអាប់ Toyota Hilux Hydrogen ប្រើប្រាស់ផ្នែកមួយចំនួនចេញពីរថយន្ត Toyota Mirai ក្នុងនោះ Toyota អះអាងថា ភីកអាប់នេះនឹងអាចបើកបរបានចម្ងាយ ៥៨៧ គីឡូម៉ែត្រ ។ តាមរូបភាពដែលបានបង្ហាញពីធុងសម្រាប់ផ្ទុកអ៉ីដ្រូសែនដែលដាក់នៅចន្លោះកណ្តាលគ្រោងឆ្អឹង ខណៈម៉ាស៊ីនចំហេះក្នុងត្រូវបានក្រោមគម្របម៉ាស៊ីនផ្នែកខាងមុខ និងអាគុយត្រូវបានដាក់នៅខាងក្រោយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota បានចាប់ផ្តើមគម្រោងនេះនៅដើមឆ្នាំ ២០២២ ខណៈការរចនា និងការអភិវឌ្ឍន៍បានចាប់ផ្តើមនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ និងក្រុមហ៊ុនបានចាប់ផ្តើមចេញគំរូនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣។

ក្រុមហ៊ុនផលិតរថយន្តមានបំណងដាក់បញ្ចេញគំរូចំនួន ១០ ដើម្បីធ្វើការធ្វើតេស្តដើម្បីធានាថាវាក្លាយជាគំរូរថយន្ត HILUX ដែលក្រុមហ៊ុន Toyota នឹងប្រើប្រាស់ដើម្បីសាកល្បងដំណើរការសុវត្ថិភាព មុខងារ និងភាពធន់ និងហានិភ័យនៃរថយន្តភីកអាប់ដែលដំណើរការដោយកោសិកាប្រេងឥន្ធនៈ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+