ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot Scooter ក្លាយជាម៉ូតូផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ពណ៍ក្រហមនិងខៀវ

ជាមួយនឹងការលក់យ៉ាងឆាប់យ៉ាងរហ័ស និងមានភាពល្បីល្បាញនៅក្នុងទីផ្សារ ​Peugeot Motocycles កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ពណ៍ Version ពីរដូចជា Deep Ocean Blue និង Dragon Red White។ ចំនែកឯពណ៍ Milky white និង Matte Black ជាពណ៍ដែលទាក់ទាញអតិថិជនបែបវ័យកណ្តាលហើយសម្រាប់​អ្នក​ដែល​លង់​ស្នេហ៍​បែប​ធម្មជាតិ ពួកគេ​នឹង​ជ្រើសរើស​ពណ៌​ Adventure Green  ឬ Racing Green​​. Peugeot Django 150cc ជាម៉ូឌែលដែលនាំចូលមកពីប្រទេសបារាំងហើយ​ផ្តល់នូវ​រូបរាងដ៏​ស្រស់​ស្អាត​​ស្ទីលបែបស៊ីវីល័យសក្តិសមសម្រាប់​យុវវ័យ និង ​មនុស្ស​វ័យ​កណ្តាល​ដែល​ចូលចិត្ត​រូបរាង​​បែប Classic ផងដែរ។ ​Peugeot Django 150cc គឺជាម៉ូតូមួយដែលលើ​សពី​ម៉ូតូ Scooter ពោលគឺជាម៉ូតូដែលមានស្មារតីពោរពេញដោយអារម្មណ៍មោទនភាព និងបង្ហាញពីភាពជាម្ចាស់ដ៏ពិតប្រាកដ។

ម៉ូតូមានចំនួនពីរពណ៍ កែបស្បែកដ៏ទន់ និងការតុបតែងជាមួយបន្ទះដែក chrome ចែកពណ៍ជាពីរដ៏ល្អឥតខ្ចោះ ធានាថាអ្នកមិនអាចទប់បេះដូងពីភាពឆើតឆាយ និងទាក់ទាញពីម៉ូតូនេះទេ។ មិនតែប៉ុណ្ណោះ Peugeot Django ម៉ូតូ scooter ប្រភេទថ្មីនឹងនាំអ្នកត្រលប់ទៅសម័យកាលពីមុន នៃផ្លូវ The Festive Parisian នៃទីក្រុងប៉ារីសនៃទសវត្សរ៍ឆ្នាំ 1950 ។ រចនាឡើងសម្រាប់ជីវិតសម័យទំនើប ម៉ូតូ Django 150cc មានឃ្លុបពីរនៅខាងមុខដែលរួមបញ្ចូលគ្នាយ៉ាងស្រស់ស្អាត និងអាចចាក់សោបាន ជាមួយនឹងរន្ធថាមពល 12-volt ជាឧបករណ៍សម្រាប់សាកថ្មនៅពេលធ្វើដំណើរ បូករួមទាំងឃ្លុបដាក់មួកសុវត្ថិភាពទំហំធំក្រោមកែបផងដែរ។ កម្ពស់កែបមិនខ្ពស់ពេក ធ្វើឱ្យមានផាសុកភាពសម្រាប់អ្នកធ្វើដំនើរគ្រប់រូប។ កែបស្បែកប្រើប្រាស់វត្ថុធាតុដើមដ៏ទុន មានផ្ទៃធំទូលាយ មិនថាសម្រាប់អ្នកបើកបរ ឬអ្នកជិះខាងក្រោយនោះទេ។

Peugeot Django ផ្តល់ជូននូវជម្រើសដ៏ល្អឥតខ្ចោះទាក់ទងទៅនឹង តម្លៃ ប្រាក់កម្ចីជាមួយធនាគារ ព្រមទាំងសេវាកម្មជួសជុល។ ប្រសិនថវិការបស់លោកអ្នកមានចំនួនប្រមាណ ៣xxx$ អ្នកប្រាកដជាចូលចិត្ត Django Scooter ដោយមានការធានារហូតដល់ទៅ ២ ឆ្នាំ។ ប្រសិនបើលោកអ្នកមានបំណងចង់បានប្រាក់កម្ចីជាមួយនឹងធនាគារ លោកអ្នកនៅតែមានភាគរយច្រើនក្នុងការសហកា​រណ៍ដោយជោគជ័យ ដោយសារក្រុមហ៊ុនមានដៃគូរធនាគារសហការណ៍ ជាច្រើនដូចជា I-finance, AEON, Mohanokor និង ថ្មីៗនេះបានសហការណ៍ ជាមួយធនាគារ Bred Bank​​ អាចអនុញ្ញាតិដល់ជនបរទេសដែលចង់ក្លាយជាម្ចាស់ម៉ូតូជាមួយនឹងប្រាក់កម្ចីផងដែរ ។ ជាពិសេសលោកអ្នកលែងមានកង្វល់ទៀតហើយបន្ទាប់ពីទិញម៉ូតូរួច ព្រោះខាងសេវាកម្ម Service Center មានគ្រឿងបន្លាស់គ្រប់គ្រាន់សម្រាប់ម៉ូតូ Peugeot ព្រមទាំងមានអ្នកបច្ចេកទេសយ៉ាងជំនាញដែលអាចជួយ និងផ្ដល់ជូនការប្រឹក្សាដល់លោកអ្នកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford លក់ឡានអគ្គិសនីខាតជាង ៣ មុឺនដុល្លារក្នុងមួយគ្រឿង ក្នុងត្រីមាសទី ២ នៅឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានព្យាករណ៍ថា រថយន្តអគ្គិសនីរបស់ខ្លួន Model e នៃអាជីវកម្មនឹងខាតទឹកប្រាក់ប្រហែល ៣ ពាន់លានដុល្លារនៅឆ្នាំនេះ ហើយរំពឹងថានឹងមានការខាតបង់ចំនួន ៤,៥ ពាន់លានដុល្លារ ខណៈដែលទើបតែបានប្រកាសពីការខាតបង់ចំនួន ១,៨ ពាន់លានដុល្លារនៅក្នុងត្រីមាសទីពីរ ដោយជាការខាតបង់ជាង ៣២ ០០០ ដុល្លារ លើរាល់រថយន្តអគ្គិសនីដែលបានលក់។

ការខាតបង់នេះ ធ្វើឲ្យ Ford បានផ្លាស់ប្តូរគោលដៅឆ្ពោះទៅរករថយន្តកូនកាត់ hybrid និងកាត់បន្ថយក្នុងការផលិតរថយន្តអគ្គិសនីបន្ថែមទៀត។ គោលដៅពីមុនរបស់ខ្លួនក្នុងការផលិតរថយន្តអគ្គិសនីចំនួន ៦០០ ០០០ គ្រឿងក្នុងមួយឆ្នាំនៅចុងឆ្នាំ ២០២៣ មានកាលកំណត់ថ្មីនៃឆ្នាំ ២០២៤ ឡើងវិញ ។ ខណះគោលដៅរយៈពេលវែងរបស់ខ្លួនគឺការលក់រថយន្តអគ្គិសនី ២ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦ លែងមានកាលបរិច្ឆេទទៀតហើយ នេះបើយោងតាមគេហទំព័រ ​CNBC ។

ទន្ទឹងនឹងនេះ លោក Jim Farley នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford កត់សម្គាល់ថាមិនមានការប្រញាប់ប្រញាល់ធំណាមួយដើម្បីឈានដល់គោលដៅពីមុនរបស់ខ្លួននោះទេ។ លោកបានបន្តថា “ល្បឿននៃការអនុម័តរថយន្តអគ្គិសនីនឹងយឺតជាងការរំពឹងទុកបន្តិច ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកផ្លាស់ប្តូរដំបូងដូចជា Ford” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Alphard និង Toyota Vellfire គ្រោងនឹងចេញលក់នៅប្រទេសថៃខែក្រោយនេះហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Alphard និង Toyota Vellfire ប្រភេទ 40-series នៅខែសីហា ឆ្នាំ ២០២៣ ក្នុងទីផ្សាររបស់ខ្លួន ដោយមានតម្លៃលក់ចាប់ពី ៣៨ ១១៥ ដុល្លារ ដល់ ៦១ ៤០៧ ដុល្លារសម្រាប់ Alphard ខណះតម្លៃចាប់ពី ៤៦ ៦៧៤ ដុល្លារ ដល់ ៦៣ ៩០០ ដុល្លារសម្រាប់ Vellfire ។

រថយន្តទាំង ២ នេះ ផលិតឡើងនៅគ្រោងឆ្អឹង TNGA platform មានប្រវែងតួខ្លួនសរុប ៤ ៩៩៥ ម.ម ទទឹង ១ ៨៥០ ម.ម កំពស់ ១ ៩៣៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តទាំង២ បានប្រើប្រាស់គំនិតនៃការររចនាឲ្យឈ្មោហថា Forceful x IMPACT LUXURY មានការរចនាពិសេសរាងខ្លួន ដោយនៅផ្នែកខាងមុខ មានបំពាក់ប៉ាណាមួយផ្ទាំងធំ​ ជាប់សងខាងចង្កៀងមុខប្រភេទ LED មុខងារទម្លើងទម្លាក់ដោយស្វ័យប្រវត្តិ ខណះ Vellfire មានភាពស្ព័រជាងជាមួយកាងបឹតខ្យល់ទំហំធំ  ភាពខុសគ្នារវាងទាំងពីរត្រូវគឺនៅផ្នែងក្រោយ ទាក់ទងទៅនឹងចង្កៀង និងកាង ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានរចនាឡើងផ្តល់ផាសុកភាព ប្រណិតភាព និងពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ដោយនៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ។ លក្ខណះពិសេសផ្សេងទៀតរួមមាន អេក្រង់បង្ហាញលើកញ្ចក់ កៅអីស្រោបដោយស្បែក និងប្រភេទ Captain seat នៅជួរទី២ ដែលរួមបញ្ចូលមុខងារដ៏សំបូរបែប ឧបករណ៍បំពងសំលេងម៉ាក JBL ចំនួន ១៥ ចំនុច និងដំបូលកញ្ចក់ Panoramic moonroof ដាច់ដោយឡែកដើរដោយថាមពលអគ្គិសនីជាដើម ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដែលរួមបញ្ចូលនៅមុខងារប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផង ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តទាំង ២ នេះ មានមកជាមួយជម្រើសម៉ាស៊ីនដូចជា

  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំង ១៨២ សេះ និងកម្លាំងរមួល ២៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT និងមានកម្រិតស៊ីសាំងចន្លោះពី ៥ លីត្រ ទៅ ៦ លីត្រ ក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
  • ម៉ាស៊ីនចំណុះ ២,៤ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៩ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
  • ម៉ាស៊ីនកូនកាត់ Toyota hybrid system ដំណើររួមគ្នាជាមួយម៉ាស៊ីនសាំងចំណុង ២,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ២៥០ សេស ភ្ជាប់ដោយប្រអប់លេខ e-CVT និងមានកម្រិតស៊ីសាំងចន្លោះពី ៥ លីត្រ ទៅ ៦ លីត្រ ក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តថ្មី Chevrolet Trax 2024 បង្ហាញវត្តមានជាផ្លូវការ ជាមួយតម្លៃចាប់ពី $39,xxx ឡើងទៅ

ក្រុមហ៊ុន Chevrolet Cambodia រៀបចំព្រឹត្តិការណ៍ដ៏ពិសេសនៃការបង្ហាញរថយន្តស៊េរីថ្មី ប្រណិត Chevrolet Trax ស៊េរីឆ្នាំ ២០២៤ ។ អ្វីដែលកាន់តែទាក់ទាញ ពីរថយន្តស៊េរីថ្មីនេះបាន ផ្លាស់ប្តូរ ការរចនាស្ទើរទាំងស្រុងទាំងផ្នែកខាងក្នុងនិងខាងក្រៅ ជាមួយនូវប្រព័ន្ធសុវត្ថិភាព ទំនើប បូករួមនឹងតម្លៃសមរម្យស្ទើរមិនគួរឲ្យជឿ។

ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ នៅផ្សារទំនើប អឺអន ម៉ស សែន សុខ ដោយមានការចូលរួមពី អ្នកសារព័ត៍មាន រួមទាំងកំពូលតារាចម្រៀងល្បី។ អ្វីដែលពិសេសមិនគួររំលងបាន គឺភ្ញៀវកិត្តិយសទាំងអស់អាចយល់ដឹងកាន់តែច្បាស់ពីមុខ ងារសំខាន់ៗរបស់រថយន្តស៊េរីថ្មី Chevrolet Trax 2024 ដែលបំពាក់មកសុទ្ធតែប្រព័ន្ធសុវត្ថិ ភាពប្រៀបដូចជំនួយការដ៏សកម្មរបស់អ្នកបើកបរ ព្រមទាំងការរចនារូបរាងថ្មីស្រឡាងបែប ស្ទ័រដ៏គួរឲ្យទាក់ទាញ ស័ក្តិសមជាប្រភេទឡាន The All-New Chevrolet Trax 2024 ។ មិនតែប៉ុណ្ណោះ Chevrolet Trax 2024 បំពាក់ជាមួយកម្លាំងម៉ាស៊ីនធំជាងមុន ដែលមិន ត្រឹមបើកបរស្ទុះលើដងផ្លូវទេ តែវាក៏ផ្តល់នូវផាសុកភាពសម្រាប់អ្នករួមដំណើរព្រោះកន្លែង អង្គុយខាងក្នុងមានភាពទូលាយជាងមុន ប្រវែងតួខ្លួនរថយន្តវែងជាងមុន និងកម្ពស់ពីបាតដឺក៍ខ្ពស់ធ្វើឲ្យការបើកបរលើផ្លូវដែលពិបាកមួយចំនួននៅតាមខេត្តកាន់តែងាយស្រួល។

ក្នុងឱកាសនេះ លោកស្រី ទុយ លក្ខិណា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chevrolet Carbodia មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានរថយន្តម៉ូដែលថ្មី Chevrolet Tra 2024 ហើយលោកស្រីជឿជាក់ថាម៉ូដែលថ្មីនេះនឹងមានសន្ទុះខ្លាំងក្លាក្នុងទីផ្សារនៅកម្ពុជា

អំពីរថយន្ត Chevrolet Trax 2024

  • ស៊េរីរថយន្តនេះមាន២ម៉ូដែល គឺ RS និង LT ដែលម៉ូដែល RS មាន៥ពណ៍ និងម៉ូដែល LT មាន៦ពណ៍ សម្រាប់ជ្រើសរើស។
  • កុងទ័រឌីជីថលទំហំធំ ៨អ៊ុញ និងអេក្រង់កម្សាន្ដថាច់ស្ត្រីនទំហំ១១ម៉ិញ ងាយស្រួលមើល

  • ម៉ាស៊ីន ១,២ លីត្រ ជំនួយដោយ Turbocharge កម្លាំង ១៣៧ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ
  • ប្រើប្រអប់លេខ ៦វគ្គ អូតូ
  • ប្រព័ន្ធមើលកាមេរ៉ាខាងក្រោយ (Rear view Camera)
  • ប្រព័ន្ធសាកថ្មទូរសព្ទដោយឥតខ្សែ (Wireless Smartphone Charging)
  • ថាសកង់ទំហំ ១៨ អ៉ីញ

  • បំពាក់មកជាមួយ Speaker 6គ្រាប់ ធ្វើឲ្យការស្តាប់ចម្រៀងកាន់តែពិរោះ
  • Automatic emergency braking / ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់
  • Forward collision alert / ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គនៅផ្នែកខាងមុខ
  • Front pedestrian braking / ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិពេលមានថ្មើរជើងឆ្លងកាត់
  • Following distance indicator / ប្រព័ន្ធរក្សាគម្លាតសុវត្ថិភាពរថយន្ត
  • Lane keeps assist with lane departure warning / ប្រព័ន្ធដាស់តឿនពេលរើចង្កូត ចេញពីគន្លងផ្លូវ និងរក្សារថយន្តក្នុងគន្លងផ្លូវសុវត្ថិភាព
  • IntelliBeams auto high beams / ប្រព័ន្ធចង្កៀងគុជឆ្លាតវៃ ទម្លាក់ និងតម្លើងហ្វាកូដ ដោយស្វ័យប្រវត្តិ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz កែមុនមាត់ថ្មីទៅលើគ្រួសាររថយន្តប្រភេទ Van របស់ខ្លួនសម្រាប់ទីផ្សារអឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការដាក់បង្ហាចេញនៅរថយន្តប្រភេទ Van របស់ខ្លួនចំនួន ៤ ម៉ូដែលដែលទទួលបានការអាប់ឌែតថ្មីដែលមានដូចជា EQV, V-Class, eVito និង Vito សម្រាប់ទីផ្សារតំបន់អឹរ៉ុប ។

រថយន្ត Mercedes-Benz ទាំងបួនម៉ូដែលនេះ  គឺផ្អែកលើ W447 ជំនាន់ទី ៣ ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០១៩ ដោយនឹងប្រើគ្រោងឆ្អឹងថ្មីដែលមានឈ្មោះថា VAN.EA (Van Electric Architecture) ចាប់ពីឆ្នាំ ២០២៦ ។ សម្រាប់ការ​រចនា​ផ្នែក​ខាង​ក្រៅ​របស់ Mercedes-Benz Van ទាំង ៤ ម៉ូដែល​ត្រូវ​បាន​រចនាប៉ាណាមុខ​​ធំ​ជាងមុន ទទួលបានចង្កៀងមុខប្រភេទ Adaptive Multibeam LED ជាស្តង់ដារ ព្រមទាំងថាសកង់ទំហំ ១៧ អ៉ីញ ដល់ ១៩ អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានធ្វើឲ្យប្រសើរឡើងផ្តល់នៅផាសុកភាព និងប្រណិតជាងមុន ជាមួយនឹងការរចនាកុងសូលថ្មី ក៏ដូចជាអេក្រង់ភ្លោះដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ។ ខណៈពេលដែលម៉ូដែល eVito និង Vito ទទួលបានកុងទ័របង្ហាញព័ត៌មានទំហំ ៥,៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ គេរំពឹងថា ម៉ូដែល EQV និង eVito ដែលដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ២០២៤ សេះ និងកម្លាំងរមួល ៣៦២ ញ៉ូតុនម៉ែត្រ នឹងមានអាគុយទំហំ ៦០ គីឡូវ៉ាត់ម៉ផង និងទំហំ ៩០ គីឡូវ៉ាត់ម៉ោង ។ ខណៈពេលដែលម៉ាស៊ីនម៉ាស៊ូតត្រូវបានគេរំពឹងថានឹងនៅតែមាននៅក្នុងចំណុះ ១,៦ លីត្រ, ១,៧ លីត្រ, ២,០ លីត្រ និង ២,២ លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Nissan Rich 7 ម៉ូដែលឆ្នាំ ២០២៣ កែមុខមាត់ថ្មី ចេញលក់នៅក្នងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Dongfeng Nissan បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Nissan Rich 7 ដែលត្រូវបានកែមុនមាត់ថ្មី ម៉ូដែលឆ្នាំ ២០២៣ និងបានធ្វើឲ្យប្រសើរឡើងជាងមុន ជាមួយតម្លៃលក់ចាប់ពី ១៥ ៩០០ ដុល្លារ ដល់ ២២ ៤៦៩ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

Nissan Rich 7 បានទទួលការរចនាថ្មីដែលឲ្យឈ្មោះថា Tiger Tooth Style និង Tiger Roaring Version ដោយមានប៉ាណាធំតុបតែងជាមួយក្រូម៉េ ចង្កៀងមុខប្រភេទ matrix-LED ជាស្តង់ដា អំពូលបំភ្លឺពេលថ្ងៃ និងអំពូលកាត់អ័ព្ទក៏ជាប្រភេទ LED ផងដែរ ។ ខណះ រូបភាពផ្នែកខាងក្រោយមិនត្រូវបានបង្ហាញនោះទេ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានតុបតែងឲ្យមានភាពប្រណិតជាងមុន ជាមួយគ្រឿងបរិក្ខាដូចជាឈើជាដើម ដោយនៅលើតាប្លូមានអេក្រង់កំសាន្ត touchscreen ដែលអាចប្រើប្រាស់នៅប្រព័ន្ធបញ្ជាដោយសំឡេង និងប្រព័ន្ធ OTA update ជាដើម ។ លើសពីនេះ ក៏មានកាម៉េរា ៣៦០ ដឺក្រេ កៅអីស្រោបដោយស្បែកអាចលៃតម្រូវបាន ៨ របៀបសម្រាប់អ្នកបើកបរ និងហ្វ្រាំងដៃអេឡិចត្រូនិច ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ទទួលបានម៉ាស៊ីន ២ ជម្រើសរួមមាន ៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ២២៨ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ និងអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣ លីត្រ Turbo អាចផលិតកម្លាំងបាន ១៦៦ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ និងអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Foton បញ្ចេញភីកអាប់ Foton Mars Series ប្រើ hybrid តម្លៃចាប់ពី ១ មុឺនដុល្លារឡើងទៅប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Foton របស់ប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Foton Mars Series ប្រើប្រាស់ម៉ាស៊ីនកូនកាត់ hybrid មាន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១៦ ៥៧៣ ដុល្លារ ដល់ ២១ ៤៥៦ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

ភីកអាប់នេះ មានប្រវែងតួខ្លួនសរុប ៥ ៧៩៧ ម.ម ទទឹង ២ ០០០ ម.ម កំពស់ ១ ៨៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៥០៥ ម.ម ។ បើនិយាយពីការរចនារបស់ FOTON ផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំជាប់សងខាងដោយសុំណំចង្កៀងប្រភេទ LED រាងជាអក្សរ L, កាងការពារមុខ រួមទាំងថាសកង់ និងទ្វារឃ្លុប្រើប្រាស់ពណ៌ខ្មៅ កន្លែងដាក់ឥវ៉ាន់លើដំបូល និងចង្កៀងក្រោយ LED ជាមួយឡូហ្គោ Foton ផុសទំហំធំ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន full-LCD និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ប្រអប់លេខអេឡិចត្រូនិច និងដំបូលកញ្ចក់ Panoramic sunroof ជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ និង ២,៥ លីត្រ។ ខណៈដែលម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ turbo នឹងមកជាមួយប្រព័ន្ធកូនកាត់ 48V hybrid អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៦ វិនាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Toyota Prius Prime ស៊េរីឆ្នាំ ២០២៣ មួយម៉ូដែលនេះ ដឹកមកដល់កម្ពុជាតម្លៃខ្ទង់ ៨ មុឺនដុល្លារជាង

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Toyota Prius Prime ឆ្នាំ២០២៣ ប្រភេទ plug-in hybrid ជាមួយតម្លៃសរុប ៨៣ ៨០០ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ៨៣ ៨០០ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៤២ ០០០ ដុល្លារ ($42,000)
  • តម្លៃពន្ធនាំចូល ៣៥ ៧៥១ ដុល្លារ ($35,751)
  • តម្លៃដឹកជញ្ជូន ១ ៧៥០ ដុល្លារ ($1,750)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ២ ០០០ ដុល្លារ ($2,000)
  • តម្លៃសរុបទាំងអស់ ៨៣ ៨០០ ដុល្លារ ($83,800)

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Prius Prime ស៊េរីឆ្នាំ ២០២៣ នេះ គឺជាម៉ូដែល SE ដំណើរការដោយម៉ាស៊ីន plug-in hybrid ប្រភេទបើកបរ FWD។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 061 288 687 (Telegram) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់! ឡាន Aston Martin មួយម៉ូដែលនេះ តម្លៃជិត ២ លានដុល្លារ លក់ដាច់គ្មានសល់

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Aston Martin បានធ្វើការដាក់លក់នៅរថយន្ត Aston Martin Valour ផលិតតែ ១១០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ១,២៩ លានដុល្លារ ដល់ ១.៩៤ លានដុល្លារ ខណៈពេលនេះ ក្រុមហ៊ុនរបស់អង់គ្លេសប្រកាសថា ខ្លួនបានលក់រថយន្តនេះអស់ហើយត្រឹមរយៈពេល ២ សប្តាហ៍ប៉ុណ្ណោះ ។

រថយន្តទំនើបដែលមានម៉ាស៊ីនខាងមុខបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិធីបុណ្យ Goodwood Festival of Speed ​​ កាលពីដើមខែនេះ កន្លងទៅ ដែលមានលក្ខណៈពិសេសការរចនាដែលបំផុសគំនិតដោយ V8 Vantage ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៥,២ លីត្រ Twin-turbo V12 អាចផលិតកម្លាំងបាន ៧០៥ សេះ និងកម្លាំងរមួល ៧៥៣ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ ត្រឹមរយៈពេល ៣,៤ វិនាទី និងមាន top-speed ៣២២ គីឡូម៉ែត្រក្នុងមួយម៉ោង ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ ។

គួរបញ្ជាក់ផងដែរ សម្រាប់រថយន្តទាំង ១១០ គ្រឿងនឹងនេះ ក្រុមហ៊ុននឹងធ្វើការដឹកជញ្ចូនដល់អតិថិជននៅចន្លោះខែកញ្ញា និងខែធ្នូ ក្នុងឆ្នាំនេះតែម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Changan Lantop ស៊េរីថ្មី ចេញលក់នៅប្រទេសកំណើត តម្លៃតែជាង ២ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Changan Lantop ជាមួយតម្លៃលក់ចាប់ពី ២៣ ៨៦០ ដុល្លារ ដល់ ២៤ ៧០២ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

ភីកអាប់នេះ មានប្រវែងតួខ្លួនសរុប ៥ ៣៥០ ម.ម ទទឺង ២ ០០៦ ម.ម កំពស់ ១ ៨៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៨០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ហាប់ណែន ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំ ជាប់ជាមួយចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ Off-Road បំពងផ្សែងអាចចុះទឹកបានជម្រៅ ៨០០ មម ផ្នែកខាងក្រយមាន ចង្កៀង LED កាងការពាររចនាថ្មី និងមានសមត្ថិភាពអូសសណ្តោងបានដល់ ២ ៥០០ គីឡូក្រាម ។

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានរចនាឡើងយ៉ាងប្រណិតជាមួយបែបស្ព័រ ដោយនៅលើតាប្លូមានបំពាក់ដោយអេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញ គាំទ្រដោយឈីប 8-core MT 8666 , ប្រអប់លេខចង្កូតអេឡិចត្រូនិច និងកាមេរ៉ា ៣៦០ ដឺក្រេរួមទាំង ១៨០ ដឺក្រេផងដែរ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីន Blue Whale ២,០ លីត្រ ជំនាន់ថ្មី Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៣ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្ក ប្រភេទបើកបរប៉ុង ២ 4-wheel drive មានរបៀបបើកបរចំនួន ៥ របៀប និងប្រព័ន្ធចាក់សោរប៉ុងមុខ-ក្រោយផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+