ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Isuzu D-Max V-Cross 2024 ចេញលក់នៅប្រទេសចិន តម្លៃចាប់ពី ២ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តភីកអាប់ Isuzu D-Max V-Cross ស៊េរីឆ្នាំ ២០២៤ មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ២៣ ៩២៣ ដុល្លារ ដល់ ៣០ ៩២៦ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

សម្រាប់ភីកអាប់ Isuzu D-Max V-Cross របស់ទីផ្សារប្រទេសចិន បានផ្លាស់ប្តូរសម្រាប់លក្ខណៈពិសេសមួយចំនួនសម្រាប់ផ្តោតទៅលើអតិថិជនរបស់ខ្លួន។ សម្រាប់នៅផ្នែកខាងក្រៅមើលទៅមិនមានភាពខុសគ្នាច្រើនពីម៉ូដែលចេញលក់នៅលើទីផ្សារពិភពលោកទេ ប៉ុន្តែ​ចំណុច​សំខាន់​គឺ​ម៉ាស៊ីន និង​កាប៊ីន​ខាង​ក្នុង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​ចិន។

ចំពោះនៅផ្នែកខាងក្នុងវិញ កុងសូលខាងមុខដែលត្រូវបានរចនាឡើងវិញទាំងស្រុង ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និង អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ​ជាមួយនឹងភ្លើងលម្អនៅលើបន្ទះកុងសូលខាងមុខ ដែលអាចលៃតម្រូវបានដល់ទៅ ៦៤ ពណ៌, កៅអីដែលអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ៨ របៀប, ប្រព័ន្ធប្រអប់លេខអេឡិចត្រូនិច, ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកន្លែងសាកថ្មឥតខ្សែជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ នៅក្នុងប្រទេសចិនជ្រើសរើសបំពាក់ម៉ាស៊ីនចំណុះ ១,៩ លីត្រ ប្រភេទ Ddi BluePower ទំហំ  ៤ ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួលកើនឡើងដល់ ៤១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៦ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Toyota Hilux ប្រភេទម៉ាស៊ីន hybrid នឹងទទួលបានម៉ាស៊ីនចំនួន ២ ជម្រើស

[បរទេស] យោងតាមគេហទំព័រ Response.jp របាយការណ៍ចុងក្រោយបានបង្ហាញថា ភីកអាប់ Toyota Hilux ប្រភេទម៉ាស៊ីនកូនកាត Hybrid នឹងមានពីរប្រភេទគឺ៖

  • ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ turbo
  • ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ turbo ទំហំ ៤ស៊ីលាំង ខណះ ម៉ាស៊ីនទាំង ២ នេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ។

គួរឲ្យដឹងថា កាលពីមុនគេហទំព័រ Carsguide.com.au ប្រព័ន្ធផ្សព្វផ្សាយរថយន្តអូស្ត្រាលីនិយាយថា Toyota Hilux ប្រើម៉ាស៊ីន Mild-hybrid 48V នឹងក្លាយជារថយន្តភីកអាប់ Hilux ល្អបំផុត ដោយបាននិយាយថា បច្ចេកវិទ្យានេះមិនត្រឹមតែកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈប៉ុណ្ណោះទេ ពោលគឺការសន្សំបាន ១០% ថែមទាំងផ្តល់នូវ “ការពង្រឹងការអនុវត្តទាំងនៅលើផ្លូវធម្មតា និងផ្លូវលំបាកៗ ឬ Off-Road ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ គេហទំព័រ CarsGuide យល់ថាប្រព័ន្ធនេះនឹងធ្វើឱ្យប្រសើរឡើងនៅការឆ្លើយតបរបស់ម៉ាស៊ីនថ្មី គឺជាការជំរុញថាមពល ដែលត្រូវបានគេរំពឹងថានឹងបង្កើនកម្លាំងច្រើនជាងមុន ២០ សេះ នៅលើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ turbo ទំហំ ៤ ស៊ីឡាំងដែលមានកម្លាំង ២០៤ សេះ ដែលបង្ហាញថា Hilux ប្រើម៉ាស៊ីនកូនកាត់ hybrid ថ្មី អាចផលិតបានច្រើនជាង ២២០ ប្រសិនបើម៉ូទ័រអគ្គីសនីត្រូវបានរួមបញ្ចូល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយតម្លៃលក់របស់រថយន្ត Mitsubishi XFC មុនពេលចេញលក់ជាផ្លូវការនៅសប្តាហ៍ក្រោយ

[ទីផ្សារបទេស] កាលពីពេលថ្មីនេះ រថយន្ត Mitsubishi XFC ទើបតែបានបង្ហាញខ្លួនជាផ្លូវការនៅពិរព័រណ៍រថយន្តក្នុងប្រទេសឥណ្ឌូនេស៊ី នឹងកគ្រោងចេញលក់នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ ពេលត្រូវបានលេចលឺថា រថយន្តនេះមានតម្លៃលក់ចាប់ពី ១៧ ៤៧៧ ដុល្លារ ដល់ ១៨ ៣៨០ ដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

រថយន្តនេះត្រូវបានរចនាក្រោមគំនិតរចនាឲ្យឈ្មោះថា Silky & Solid ដែលបង្កើតនៅរូបរាងប្លែកពីរថយន្តដទៃ ដោយនៅផ្នែកខាងមុខនៅតែរក្សាអត្តសញ្ញាណ Dynamic Shield ដដែល ដែលមានប៉ាណាមួយផ្ទាំងធំ អបខាងដោយចង្កៀងប្រភេទ LED រាងជា T-Shape និងឡូហ្គោនៅចំកណ្តាល, ថាស់កងស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងខាងក្រោយប្រើការរចនាជា T-Shape ផងដែរ ។

ចំពោះនៅខាងក្នុងកាប៊ីនវិញ បានភ្ជាប់មកជាមួយកុងទ័រឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំរួមចូលគ្នាជាអេក្រង់ភ្លោះ ក៏ដូចជាឧបករណ៍បំពងសំឡេងដ៏ប្រណិតពី YAMAHA ដែលអាចកែតម្រូវកម្រិតសំឡេង និងបាសជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ១ វិលកង់មុខ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយៗ! Toyota Land Cruiser ស៊េរីឆ្នាំ ២០២៤ បង្ហាញខ្លួនឡើងវិញនៅទីផ្សារអាមេរិកខាងជើង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ ២០២៤ មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើស សម្រាប់ទីផ្សារអាមេរិកខាងជើងឡើងវិញបន្ទាប់ពីខកខានតាំងពីឆ្នាំ ២០២១ ជាមួយតម្លៃលក់ចាប់ពីជាង ៥០ ០០០ ដុល្លារឡើងទៅ ដោយម៉ូដែលមុនមានតម្លៃដល់ទៅ ៨៥ ៥១៥ ដុល្លារ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform ដូចទៅនឹង Tacoma និង Tundra ដែរផ្តល់នៅភាពរឹងមាំជាងជំនាន់មុន មានប្រវែងតួខ្លួនសរុប ៤ ៩២០ ម.ម ទទឹង ២ ១៣៩ ម.ម កំពស់ ១ ៨៥៩ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២២១ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈរាងជាជ្រុងៗស្រដៀងទៅនឹងរថយន្ត Lexus GX 2024  ដោយនៅមានប៉ាណាជាប់ចង្កៀងបំភ្លឺផ្លូវប្រភេទគុជ ៣ គ្រាប់ជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED និងឡូហ្គោ Toyota នៅចំកណ្តាល ជាមួយបន្ទះដែកការពារផ្នែកខាងមុខ ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៉ីញ​ជាស្តង់ដារ និង ២០ អ៉ីញជាជម្រើស ស្រោបដោយសំបកកង់ទំហំ ៣៣ អ៉ីញ  ខណះផ្នែកខាងក្រោយមានចង្កៀងប្រភេទ LED។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កៅអីស្បែក SofTex មានមុខងារខ្យល់-កំដៅអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនីសម្រាប់នៅផ្នែកខាងមុខ ដោយនៅលើតាប្លូមានអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ និងឧបករណ៍បំពងសំឡេង ១០ចំនុច កន្លែងសាកថ្មឥតប្រើខ្សែរជាដើម ។ លើសពីនេះ Toyota ក៏ផ្តល់ជូនៅកញ្ចប់ premium package ដែលមានអេក្រង់បង្ហាញលើកញ្ចក់ទំហំ ១៤ អ៉ីញ ឧបករណ៍បំពងសំឡេងម៉ាក JBL កាំម៉េរាមើលក្រោយបែបឌីជីថល និងដំពូលកញ្ចក់ panoramic moonroof ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Toyota Land Cruiser ស៊េរីឆ្នាំ ២០២៤ ត្រូវបានបោះចោលម៉ាស៊ីនចំណុះ ៥,៧ លីត្រ V8 ដោយជំនួសមកវិញនៅម៉ាស៊ីនកូនកាត់ i-Force Max ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយអាគុយទំហំ ១,៨៧ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ៣២៦ សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ full-time 4WD និងប្រើប្រាស់នៅប្រព័ន្ធជើងក្រោមអភិវឌ្ឍថ្មី ដោយនៅផ្នែកខាងមុខមាន double wishbone និង Multi-link suspension នៅផ្នែកខាងក្រោយ ។ បន្ថែមពីនេះ ក៏ទទួលបាននៅកញ្ចប់សុវត្ថិភាព Toyota Safety Sense 3.0 ទៀតផង ៕

Toyota Land Cruiser 1958 Edition

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រផលិតរថយន្ដដំបូងគេរបស់ VinFast តម្លៃជាង ២ ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ចាប់ផ្តើមដំណើរការហើយ

[បរទេស] កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសវៀតណាម VinFast បានចាប់ផ្តើមបើកដំណើរការរោងចក្ររបស់ខ្លួនជាលើកដំបូងនៅសហរដ្ឋអាមេរិក ដែលមានសមត្ថិភាពផលិតរថយន្តបាន ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ។

គម្រោងរោងចក្រផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន VinFast ដែលមានទីតាំងនៅរដ្ឋ North Carolina បង្ហាញពីការបោះជំហានទៅមុខក្នុងយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការពង្រីកទីផ្សារ អភិវឌ្ឍម៉ាករថយន្តអគ្គិសនីជាសកល និងអាចផ្គត់ផ្គង់ដោយខ្លួនឯងបានក្នុងការផ្គត់ផ្គង់នៅអាមេរិកខាងជើង។ យោងតាមក្រុមហ៊ុន VinFast នេះគឺជារោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេនៅរដ្ឋ North Carolina និងជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងរដ្ឋនាពេលបច្ចុប្បន្ននេះ។

រោងចក្រនេះមានទុនវិនិយោគសរុបចំនួន ២ ពាន់លានដុល្លារក្នុងដំណាក់កាលទី ១ ដែលមានផ្ទៃដីចំនួន ៧៣៣ ហិកតា រួមទាំងតំបន់ផលិតកម្ម និងសិក្ខាសាលាសំខាន់ៗចំនួន ៥ ។ នៅក្នុងដំណាក់កាលដំបូង រោងចក្រនឹងផលិតរថយន្តអគ្គិសនីចំនួនបី រួមមាន VF 7, VF 8 និង VF 9 ផ្គត់ផ្គង់ទីផ្សារអាមេរិកខាងជើង ជាមួយនឹងសមត្ថភាពរំពឹងទុក ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ លោកស្រី Le Thi Thu Thuy ប្រធានក្រុមហ៊ុន VinFast បាននិយាយថា រោងចក្រនេះនឹងបង្កើតការងាររាប់ពាន់នាក់ រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋ North Carolina និងបញ្ជាក់ពីទីតាំងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុននៅក្នុងទីផ្សារអាមេរិកខាងជើងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សាហាវ! រោងចក្រ Tesla នៅប្រទេសចិន ផលិតឡានមួយគ្រឿងចាយពេលអត់ដល់ ១នាទី

[បរទេស] រោងចក្រផលិតរថយន្តអគ្គិសនី Tesla នៅក្នុងប្រទេសចិនដែលមានឈ្មោះថា The Tesla Gigafactory ដែលមានមូលដ្ឋាននៅក្នុងទីក្រុងស៊ាងហៃ អាចផលិតរថយន្ត Tesla Model 3 ឬ Model Y ក្នុងមួយគ្រឿងប្រើពេលតិចជាង ៤០ វិនាទីប៉ុណ្ណោះ ដែលជាការចាយពេលតិចជាងរោងចក្រផលិតរថយន្ត F-150 របស់ Ford ដែលប្រើពេល ៤៩ វិនាទីក្នុងមួយគ្រឿង ។

ជាមួយការផលិតដ៏លឿនបែបនេះ Tesla បានប្រើប្រាស់បច្ចេកវិជ្ជាខ្ពស់ក្នុងដំណើរការផលិត រួមទាំងដៃធមនុស្សយន្ត robotic arm ដែលធ្វើការរួមគ្នានៅលើខ្សែ ហើយតំបន់នីមួយៗអាចត្រូវបានបង្កើតឡើងជាចង្កោមឧបករណ៍សំរបសំរួលចំនួនពីរដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មឲ្យបានលឿន។

ជាមួយគ្នានេះ Tesla និយាយថា ការផលិតនៅក្នុងរោងចក្រ Shanghai Gigafactory គឺច្រើនជាងមួយលានគ្រឿងក្នុងមួយឆ្នាំ ហើយបានលក់រថយន្តជិតកន្លះលានគ្រឿងដែលផលិតនៅក្នុងប្រទេសចិននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ខណះ រថយន្ត Tesla Model 3 និង Model Y ដែលដឹកជញ្ជូនពីទីនេះ ក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារផ្សេងទៀត ដូចជាប្រទេសថៃ និងកាណាដាជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធដំបូង Honda e:Ny1 ប្រភេទ Crossover ចេញតម្លៃលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅតម្លៃជាផ្លូវការរបស់រថយន្ត Honda e:Ny1 ប្រភេទ Crossover អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៥៧ ៦៩៧ ដុល្លារ ដល់ ៦០ ៥១៨ ដុល្លារនៅក្នុងទីផ្សារចក្រភពអង់គ្លេស ។

រថយន្តអគ្គិសនីនេះផលិតឡើងនៅលើគ្រោងឆ្អឹង e:N Architecture F platform ដែលជាគ្រោងឆ្អឹងថ្មីដែលផ្តល់នៅភាពរឹងមាំជាងមុន ៤៧% នឹងធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ aerodynamic ផងដែរ ។ សម្រាប់ការចនាវិញ ត្រូវបានរចនាឡើងក្រោមភាសារចនាឲ្យឈ្មោះថា E:N design concept ជាមួយប៉ាណាមុខបិតជិតជាប់ជាមួយសំណុំចង្កៀងប្រភេទ LED រាងស្លីមដែល Honda មិនធ្លាប់ឌីស្សាញឡើងពីមុខមក, ថាសកង់ស្ព័រដែលបានរចនាយ៉ាងពិសេស និងចង្កៀងក្រោយរចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែប minimalist មានបំពាក់កុងទ័របង្ហាញព័ត៌មានប្រភេទ LCD ទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៥,២ អ៉ីញ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING និងប្រព័ន្ធ Honda CONNECT 3.0 ជាមួយនឹងបញ្ជាដោយសំឡេង AI, ប្រព័ន្ធ OTA, មុខងារសម្គាល់មុខ Face ID និងមុខងារផ្សេងៗទៀតផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេស និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្កង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានពី ១០% ទៅ ៨០% ប្រើរយៈពេល ៤៥ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Chevrolet Blazer EV ចេញតម្លៃលក់ជាផ្លូវការនៅអាមេរិក ជាមួយតម្លៃចាប់ពីជាង ៥ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់របស់រថយន្ត Chevrolet Blazer EV មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៥៦ ៧១៥ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ។

Chevrolet Blazer EV ស៊េរីឆ្នាំ ២០២៤ ភ្ជាប់មកជាមួយការរចនាបែបស្ព័រ ដោយទទួលបានប៉ាណាមុខបិទជិតសម្រាប់ម៉ូដែល ស្តង់ដារ ខណះម៉ូដែលផ្សេងទៀតមានប៉ាណារចនាថ្មី ចង្កៀងមុខប្រភេទ Full-LED, ដំបូលពណ៌ខ្មៅ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ អ៉ីញ ដល់ ២១ អ៉ីញ និងចង្កៀងក្រោយ LED រាងជាអក្សរ T ជាដើម។

ចំពោះនៅផ្នែកខាងក្នុង មានកៅអីធ្វើស្រោបដោយស្បែកធ្វើពី microfiber ពណ៌ក្រហម Adrenaline មុខមានកំដៅ និងខ្យល់សម្រាប់ផ្នែកខាងមុខ និងនៅលើតាប្លូត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៉ីញ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ផងដែរ ។

រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៥៧ សេះ និងកម្លាំងរមួល ៨៧៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៤៤៩ គីឡូម៉ែត្រ ដល់ ៥១៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ គាំទ្រឆ្នាំងសាកល្បឿនលឿន DC ដែលសាកត្រឹម ១០ នាទីជិះបានដល់ ១២៥ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mitsubishi XFC ប្រភេទ compact SUV បង្ហាញខ្លួនជាផ្លូវនៅប្រទេសឥណ្ឌូនេស៊ី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi XFC ប្រភេទ compact SUV នៅឯពិព័រណ៍រថយន្ត Indonesia International Auto Show មុនពេលចេញលក់នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣៩០ ម.ម ទទឹង ១ ៨១០ ម.ម កំពស់ ១ ៦៦០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២២២ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានរចនាក្រោមគំនិតរចនាឲ្យឈ្មោះថា Silky & Solid ដែលបង្កើតនៅរូបរាងប្លែកពីរថយន្តដទៃ ដោយនៅផ្នែកខាងមុខនៅតែរក្សាអត្តសញ្ញាណ Dynamic Shield ដដែល ដែលមានប៉ាណាមួយផ្ទាំងធំ អបខាងដោយចង្កៀងប្រភេទ LED រាងជា T-Shape និងឡូហ្គោនៅចំកណ្តាល ព្រមទាំងប្រើប្រាស់ថាស់កងស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងខាងក្រោយប្រើការរចនាជា T-Shape ផងដែរ ។

ចំពោះនៅខាងក្នុងកាប៊ីនវិញ បានភ្ជាប់មកជាមួយកុងទ័រឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំរួមចូលគ្នាជាអេក្រង់ភ្លោះ ក៏ដូចជាឧបករណ៍បំពងសំឡេងដ៏ប្រណិតពី YAMAHA ដែលអាចកែតម្រូវកម្រិតសំឡេង និងបាសជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ១ វិលកង់មុខ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកសម្ពោធសាខាថ្មីរបស់ខ្លួន នៅខេត្តកំពង់ចាម

 នារសៀលថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំនូវពីធីបើកសម្ពោធសាខាថ្មីរបស់ខ្លួន គឺសាខាខេត្តកំពង់ចាម។ សាខាថ្មីនេះ មានអាសយដ្ឋានស្ថិតនៅលើផ្លូវជាតិលេខ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) លោក រីយ៉ូជិ ហ៊្វូជិតា អគ្គនាយកក្រុមហ៊ុន ព្រមទាំងវត្តមានថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនជាច្រើនកុះករ។

សូមបញ្ជាក់ផងដែរថា គិតរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេល ៣០ ឆ្នាំមកហើយ។ ដោយសង្កេតឃើញថា សន្ទុះ និងការគាំទ្រពីអតិថិជនមានការកើនឡើងឥតឈប់ឈរ និងដើម្បីបំពេញតម្រូវការ ក៏ដូចជា ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនផងដែរនោះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្រេចបង្កើតសាខាថ្មីមួយទៀត ដែលមានបម្រើសេវាកម្មដូចជា៖ លក់រថយន្តថ្មី លក់រថយន្តមួយទឹក និងសេវាកម្មភតិសន្យាហិរញ្ញវត្ថុ (បង់រំលស់) ជាដើម។

នាឱកាសនេះលោក ឧកញ៉ា គង់ នួន​ ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានថ្លែងអោយបានដឹងថា៖ “ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខា ខេត្តកំពង់ចាមថ្មី ត្រូវបានសាងសង់ឡើងដោយបំពាក់ជាមួយនឹងគ្រឿងបរិក្ខារថ្មីៗ ជាច្រើនកន្លែង ក្នុងអគារតាំងបង្ហាញរថយន្តដ៏ធំទូលាយដែលនឹងផ្តល់អារម្មណ៏ស្រស់ស្រាយនិងផាសុកភាពជូនដល់អតិថិជន និងត្រៀមខ្លួនរួចរាល់ ក្នុងការផ្ដល់សេវាកម្មប្រឹក្សារយោបល់ អំពីរថយន្តថ្មី និង សេវាកម្មផ្សេងៗរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជូនដល់អតិថិជន ដែលនៅក្នុង ខេត្តកំពង់ចាម ផ្ទាល់ក៏ដូចជាអតិជនដែលមកពី បណ្តាខេត្តក្រុងផ្សេងៗ ជាពិសេសខេត្តដែលមានព្រំប្រទល់ក្បែរខេត្តកំពង់ចាមផងដែរ។

បន្ទាប់ពីការពង្រីកសាខាជាច្រើនមកនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) មានសង្ឃឹមយ៉ាងមុតមាំថា សាខាថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញសេចក្តីត្រូវការរបស់អតិថិជនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថាទីតាំងថ្មីនេះ នឹងចាប់ផ្តើមបម្រើសេវាកម្មជាផ្លូវការនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ លោកអ្នកអាចមកទទួលយកបទពិសោធន៏ថ្មី នៅទីតាំងថ្មីនៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)សាខាខេត្តកំពង់ចាម ចាប់ពីថ្ងៃជូនដំណងនេះតទៅ។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៧ ២២២ ០៤៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+