ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Picanto ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Kia Picanto ស៊េរីឆ្នាំ ២០២៤ សម្រាប់ទីផ្សារតំបន់អឺរ៉ុប និងអូស្រ្តាលី ជាមួយការអភិវឌ្ឍថ្មី ដែលផ្តល់ឲ្យរថយន្តនេះមានភាពហាប់ណែន និងមើលទៅរឹងមាំជាងមុន។

ចំណុចលេចធ្លោដែលបានពីការអភិវឌ្ឍន៍ថ្មីនេះ គឺនៅផ្នែកខាងក្រៅ ដោយទទួលបានផ្នែកខាងមុខថ្មី ជាមួយនឹងប៉ាណា កាងមុខ និងចង្កៀងមុខ LED រាងអក្សរ Yថ្មី ផ្តល់ឲ្យរូបរាងកាន់តែអំណាច និងស្ព័រខ្លាំង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំចាប់ពី ១៤ អ៉ីញ ដល់ ១៦ អ៉ីញ ចង្កៀងក្រោយ LED រចនាជាបញ្ឈរអូសទៅដល់ផ្នែកកណ្តាល និងកាងក្រោយត្រូវបានអាប់ដែតថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានធ្វើឲ្យប្រសើរឡើងនៅបច្ចេកវិទ្យា និងគ្រឿងបរិក្ខា ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៤,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ហើយក៏អាចភ្ជាប់ប្រព័ន្ធ​ OTA update ប្រព័ន្ធបញ្ជារដោយសំឡេង និង Bluetooth និងអាចផ្ទុកបាន ១០១០ លីត្រនៅពេលបត់កៅអីខាងក្រោយ ។ លើសពីនេះ ក៏បានបានបំពាក់នៅប្រព័ន្ធសុវត្ថិភាព ក៏ដូចជាប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលបានធ្វើឲ្យប្រសើរឡើងទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ Kia Picato ស៊េរីឆ្នាំ ២០២៤ របស់អឺរ៉ុប និងអូស្ត្រាលី មិនទទួលបានម៉ាស៊ីន Turbocharged ទៀតទេ ពោលដំណើរការដោយម៉ាស៊ីនប្រភេទ naturally-aspirated ចំនួន ២ រួមមាន៖

  • ម៉ាស៊ីនចំណុះ ១,០ លីត្រ naturally-aspirated ទំហំ ៣ ស៊ីឡាំង មានកម្លាំង ៦៧ សេះ
  • ម៉ាស៊ីនចំណុះ ១,២ លីត្រ naturally-aspirated ទំហំ ៤ ស៊ីឡាំង មានកម្លាំង ៨៣ សេះ ដោយម៉ាស៊ីនទាំង ២ ត្រូវបានភ្ជាប់ដោយប្រអប់លេខដៃ ៥ វគ្គ និងអូតូ ៥ វគ្គ ៕

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Kia សង្ឃឹមថា Kia Picato មុខមាត់ថ្មីស៊េរីឆ្នាំ ២០២៤នេះ នឹងបន្តភាពជោគជ័យដល់ក្រុនមហ៊ុនក្នុងនាមជាអ្នកកាន់ដំណែងដែលលក់ដាច់បំផុតនៅតំបន់ជាច្រើន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រណាំង Maserati GT2 បញ្ចប់ការអភិវឌ្ឍន៍ជាស្ថារពរ ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ម៉ាក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Maserati បានបញ្ចប់ការអភិវឌ្ឍន៍ជាស្ថារពរនៅរថយន្ត Maserati GT2 ដែលមានឈ្មោះពេញ MC20 GT2 ប្រភេទរថយន្តប្រណាំង នឹងគ្រោងចូលទៅការប្រកួតនៅក្នុងឆ្នាំ ២០២៤ ។

រថយន្តនេះគឺជាស្នាដៃដ៏ពិសេសរបស់ក្រុម Centro Stile Maserati, Maserati Innovation Lab ដោយអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យា Dynamic simulation technology ចុងក្រោយបង្អស់របស់ម៉ាកពីប្រទេសអ៉ីតាលី។ សម្រាប់រថយន្ត MC20 GT2 ត្រូវបានផលិតលឡើងជាម៉ូដែលខ្ពស់បំផុតរបស់ម៉ាកដែលស្រដៀងគ្នាទៅនឹងម៉ូដែល MC12 GT1 ដោយបំពាក់ដោយកញ្ចប់ aerodynamic package ដែលផ្តល់ឲ្យការបើកបរមានកម្លាំងស្ទុះខ្លាំង និងជ្រែកខ្យល់បានយ៉ាងមានប្រសិទ្ធភាព ។

ចំពោះនៅផ្នែកខាងក្នុង Maserati GT2 ត្រូវបានរៀបចំឡើងបែប minimalistic ដែលប៉ូតុងសំខាន់ៗទាំងអស់ត្រូវបានយកទៅដាក់លើដៃចង្កូត និងកុងស៊ូលទាំងអស់ និងអេក្រង់បង្ហាញព័ត៌មានទំហំ ១០ អ៉ីញ នៅលើតាប្លូដែលធ្វើឡើងពី carbon fiber ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន Maserati GT2 ត្រូវបានប្រើប្រាស់ម៉ាស៊ីនដូចគ្នាទៅនឹងរថយន្ត MC20 ពោលគឺម៉ាស៊ីន Nettuno ចំណុះ ៣,០ លីត្រ twin-turbo V6 អាចផលិតកម្លាំងបាន ៦៣០ សេះ និងកម្លាំងរមួល ៧៣០ ញ៉ូតុនម៉ែត្រ និងដកប្រអប់លេខ dual-clutch ៨វគ្គ ចេញ ជំនួសមកវិញនៅប្រអប់លេខប្រភេទ sequential gearbox ៦វគ្គ ទៅតាមស្តង់ដារការប្រណាំង ។

គួរឲ្យដឹងថា Maserati GT2 នឹងត្រូវធ្វើតេស្តបើកបរសាកល្បងស្របគ្នានៅចុងឆ្នាំ ២០២៣ មុនពេលចូលរួមជាផ្លូវការក្នុងការប្រណាំងនៅឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus NX450h+ ស៊េរីឆ្នាំ២០២៤ ចេញតម្លៃលក់នៅកម្ពុជាខ្ទង់ ១១មុឺនដុល្លារជាង

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Lexus NX450h+ F-Sport Handing ស៊េរីឆ្នាំ២០២៤ ជាមួយតម្លៃសរុប ១១៧ ៣៧២ ដុល្លារសម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia

សម្រាប់តម្លៃ ១១៧ ៣៧២ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៦៨ ៩០០ ដុល្លារ ($68,900)
  • តម្លៃពន្ធនាំចូល ៣៩ ៩២៣ ដុល្លារ ($39,923)
  • តម្លៃដឹកជញ្ជូន ២ ៧៥០ ដុល្លារ ($2,750)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ ដុល្លារ ($250)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៣ ៧៥០ ដុល្លារ ($3,750)
  • តម្លៃសរុបទាំងអស់ ១១៧ ៣៧២ ដុល្លារ ($117,372)

សម្រាប់រថយន្ត Lexus NX450h+ F-Sport handing ស៊េរីឆ្នាំ២០២៤ នេះ រថយន្តដំណើរការដោយម៉ាស៊ីន plug-in hybrid ជំនួយដោយ Turbocharged ប្រភេទបើកបរប៉ុង២ AWD ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 061 288 687 ៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Denza N7 សាកភ្លើងម្តងជិះបានជាង ៧០០ គីឡូម៉ែត្រ ចេញតម្លៃលក់ជាផ្លូវការនៅប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Denza បានធ្វើការដាក់ប្រកាសបញ្ចេញតម្លៃលក់ជាផ្លូវការរបស់រថយន្ត Denza N7 EV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ មាន ៦ម៉ូឌែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៤១ ៦៧០ ដុល្លារ ដល់ ៥២ ៤៤០ ដុល្លារ ជាមួយការរំពឹងលក់នៅក្នុងខែកក្កដាចំនួន ៣ ០០០ គ្រឿង និង ៦ ០០០ គ្រឿងនៅក្នុងខែសីហា ឆ្នាំ ២០២៣ ។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ប្រើប្រាស់តួប្រភេទ Fastback coupe ដោយសង្កត់ធ្ងន់លើការរចនាដ៏ប្រណិតជាមួយនឹងប៉ាណាខាងមុខបិទជិត ជាប់សងខាងចង្កៀងមុខរាងជាសញ្ញាព្រួញ ត្រូវបានបំពាក់ដោយប្រព័ន្ធចាប់សញ្ញា lidar, កញ្ចក់ចំហៀងអេឡិចត្រូនិច ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រចនាជាសញ្ញាព្រួញអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅខាងក្នុងរបស់ DENZA N7 បង្ហាញពីគំនិតភាសារចនាថ្មី  នៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្តបញ្ឈរ touchscreen មួយផ្ទាំងធំទំហំ ១៧,៣ អ៉ីញ ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែរ ដំបូលកញ្ចក់ panoramic sunroof ទំហំធំ និងឧបករណ៍បំពងសំឡេងម៉ាក Devialet ចំនួន ១៦ ចំនុចជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ ២ ប្រភេទគឺ ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣០៨ សេះ និងកម្លាំងរមួល ៣៦០ ញ៉តុនម៉ែត្រ ផ្គួបជាមួយអាគុយ blade battery របស់ BYD ទំហំ ៨២,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៣០ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ blade battery របស់ BYD ទំហំ ៩១,៣៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០២ គីឡូម៉ែត្រក្នុងការសាកថ្មពេញ ។ លើសពីម៉ាស៊ីនទាំង២ គាំទ្រដោយមុខងារសាកថ្មល្បឿនលឿនកម្លាំង ២២៦ គីឡូវ៉ាត់ ដោយសាកត្រឹម ១៥ នាទីអាចបើកបរបានចម្ងាយ ២៤០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari SF90 XX ជា Supercar ប្រើម៉ាស៊ីន Hybrid មានកម្លាំងខ្លាំងផុតលេខរបស់ Ferrari

[ទីផ្សារបរទេស] បន្ទាប់​ពី​ការ​រង់ចាំ​អស់រយះពេលជាយូរមក​ ពេលនេះក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអ៊ីតាលី Ferrari បាន​ធ្វើការដាក់​បង្ហាញ​ជា​ផ្លូវ​ការ​នៅរថយន្ត Ferrari SF90 XX ដែលមាន ២ ម៉ូដែល Stradale និង SF90 XX Spider ជា supercar ប្រើប្រាស់ម៉ាស៊ីនកូនកាត់ hybrid កម្លាំងខ្លាំងផុតលេខរបស់ក្រុមហ៊ុន ។

ដោយរថយន្តនេះ ផ្អែកនៅលើម៉ាស៊ីន PHEV structure ដំណើរការរួមគ្នាជាមួយម៉ាស៊ីនចំហេះក្នុង ចំណុះ ៤,០ លីត្រ twin-turbo V8 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ ផ្តល់ឲ្យរថយន្តនេះ អាចផលិតកម្លាំងបាន ១ ០៣០ សេះ និងកម្លាំងរមួល ៨០៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ F1 DCT ៨វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រត្រឹមរយះពេល ២,៣ វិនាទី និងមាន top speed ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចបើកបរបានចម្ងាយ ២៥ គីឡូម៉ែត្រដោយប្រើប្រាស់ថាមពលអគ្គិសនី ជាមួយល្បឿន ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។

សម្រាប់ការរចនានផ្នែកខាងក្រៅវិញ មានការឌីស្សាញឡើងបែប aerodynamic ដែលជួយដល់ការជ្រែកខ្យល់មានប្រសិទ្ធភាពខ្លាំងមុន ដោយនៅផ្នែកខាងមុខ មានការរចនាថ្មីទាំងស្រុងនៃរន្ធខ្យល់, ចង្កៀងមុខភ្ជាប់ទៅនឹងកាងខាងមុខ និងបានបន្ថែមនៅប្រព័ន្ធ aerodynamic ទៅកាន់កង់ទាំងអស់ ផ្នែកខាងក្រោយត្រូវបានរចនាឡើងវិញទាំងស្រុងជាមួយការបំពាក់ម៉ាស៊ីន ខណះកាង spoiler ខាងក្រោយពីរថយន្ត Ferrari F50 នៅក្នុងឆ្នាំ ១៩៩៥ ដែលជួយការជ្រែកខ្យល់បានយ៉ាងល្អបំផុត ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរចនាស្រដៀងគ្នាទៅនឹងម៉ូដែល SF90 ស្តង់ដារ ដោយប្រើប្រាស់នៅដៃចង្កូតប្រភេទស្ព៏រ ជំនួសការប្រើប្រាស់ដៃចង្កូតរថយន្តប្រណាំង និងកុងទ័របង្ហាញព័ត៌មានរាងកោងទំហំ ១៦ អ៉ីញនៅលើតាប្លូ កៅអីស្ព័រ racing seat ត្រូវបានរចនាថ្មីមានទង្ងន់ស្រាល និងដៃទ្វារធ្វើពី Carbon fiber ជាដើម។

គួរឲ្យដឹងថា សម្រាប់រថយន្តទាំង ២ ម៉ូដែលនេះ ត្រូវបានផលិតក្នុងចំនួនមានកំណត់ ១ ៣៩៨គ្រឿង ជាមួយតម្លៃលក់ ៨៤២ ០០០ ដុល្លារ និង ៩២៩ ០០០ ដុល្លារ ត្រូវបានលក់អស់ហើយ។ លើសពីនេះ បើទោះបីស្ថិតនៅក្នុងត្រកូល XX ដែលផលិតឡើងជាមួយកម្លាំងខ្លាំងក៏ដោយ ក៏ SF90 XX Stradale និង SF90 XX Spider នៅតែអាចប្រើប្រាស់បាននៅតាមផ្លូវធម្មតាបានផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់! ឡានអគ្គិសនី Wuling Bingo គិតត្រឹមខែមិថុនា លក់បានរហូតដល់ជិត ២មុឺនគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wulung បានធ្វើការបង្ហាញទិន្នន័យនៃការលក់របស់រថយន្ត Wuling Bingo ប្រភេទអគ្គិសនីខ្នាតតូចត្រឹមរយះពេលមួយខែគិតត្រឹមខែមិថុនា ខ្លួនលក់បានរថយន្ត ១៩ ១១៨ គ្រឿង និងចំនួនសរុប ៦១,២៧២ គ្រឿងចាប់តាំងពីការចេញលក់ជាផ្លូវការនៅក្នុងខែមិនា ឆ្នាំ២០២៣ ។

រថយន្តអគ្គិសនី Wuling Bingo ត្រូវបានផលិតដោយ SAIC-GM-Wuling ដែលជារថយន្តមកជាមួយការរចនាប្លែកដែលមានប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៥ អ៉ីញស្រោបដោយសំបកកង់ 185/60 R15 និងចង្កៀងក្រោយក៏ប្រើប្រាស់ជាមួយអំពូល LED ផងដែរ ។

សម្រាប់នៅផ្នែកខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៧ អ៉ីញ និងអរក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ​រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ប្រអប់លេខអេឡិចត្រូនិក អាចភ្ជាប់ជាមួយប្រព័ន្ធ LING OS system និង Bluetooth, កៅអីស្បែក, កាមេរ៉ាមើលក្រោយ និងប្រព័ន្ធជំនួយពេលចតរថយន្តដោយស្វ័យប្រវត្តិជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Wuling Bingo ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ មានកម្លាំង ៤០ សេះ ដល់ ៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ១៧,៣ គីឡូវ៉ាត់ម៉ោង និង ៣១,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០៣ គីឡូម៉ែត្រ ដល់ ៣៣៣ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន ជាមួយតម្លៃលក់ ១០ ០៤៧ ដុល្លារ ដល់ ១៤ ៣៥៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus RX 500h ស៊េរីឆ្នាំ២០២៣ ប្រភេទ hybrid ចេញតម្លៃលក់នៅកម្ពុជាខ្ទង់ ១៣មុឺនដុល្លារជាង

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Lexus RX 500h F-Sport Handing ប្រភេទកូនកាត់ hybrid ស៊េរីឆ្នាំ២០២៣ ជាមួយតម្លៃសរុប ១៣១ ៧៥៩ ដុល្លារសម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia

សម្រាប់តម្លៃ ១៣១ ៧៥៩ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៦៨ ៥០០ ដុល្លារ ($68,500)
  • តម្លៃពន្ធនាំចូល ៥៤ ០១០ ដុល្លារ ($54,010)
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៩០០ ដុល្លារ ($900)
  • តម្លៃឯកសារនៅខ្មែរ ៨៩៩ ដុល្លារ ($899)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ ដុល្លារ ($250)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៤ ៧៥០ ដុល្លារ ($4,750)
  • តម្លៃសរុបទាំងអស់ ១៣១ ៧៥៩ ដុល្លារ ($131,759)

សម្រាប់រថយន្ត Lexus RX 500h F-Sport handing ស៊េរីឆ្នាំ២០២៣ នេះ រថយន្តដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ប្រភេទបើកបរប៉ុង២ AWD ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 090 288 687 ៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Cambodia ត្រៀមសម្ពោធម៉ូដែលថ្មីរបស់ខ្លួនចំនួន ២ នៅសប្តាហ៍ក្រោយ

[ក្នុងស្រុក] យោងតាមទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន Toyota Cambodia បានឲ្យដឹងថា ក្រុមហ៊ុននឹងធ្វើការប្រារព្ធពិធីសម្ពោធជាផ្លូវការនៅម៉ូឌែលថ្មីរបស់ខ្លួនចំនួន ២ គឺរថយន្ត Toyota Yaris Cross ប្រភេទ Crossover និង Toyota Wigo ស៊េរីឆ្នាំ ២០២៤ ប្រភេទ Hatchback ។

កម្មវីធីដ៏ពិសេសនេះ គ្រោងនឹងធ្វើការឡើងនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ នៅ ដឺព្រឺមៀរ សេនធ័រ សែនសុខ ចាប់ពីម៉ោង ៥ ល្ងាចតទៅ ដែលបង្ហាញពីសមត្ថភាព និងចំនុចពិសេសរបស់រថយន្តទាំង ២ ម៉ូឌែលជូនអតិថិជនដែលកំពុងពិចារណាទៅលើរថយន្តទាំងនេះ  ។

ទាក់ទងនៅនឹងរថយន្ត Toyota Yaris Cross ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DNGA platform ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ប្រភេទ Dual VVT-I អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT ៥វគ្គ ជាមួយតម្លៃលក់ខ្ទង់ ៣ មុឺនដុល្លារ ។

រូបភាពពី Toyota Cambodia

ខណះ រថយន្ត Toyota Wigo ស៊េរីឆ្នាំ ២០២៤ នេះ ផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី ដែលលក្ខណះបែបស្ព័រ រួមបញ្ចូលនៅលក្ខណះពិសេសជាច្រើនទាំងផ្នែកខាងក្រៅ ខាងក្នុង ក៏ដូចជាប្រព័ន្ធសុវត្ថិភាពផងដែ ។ ខណះរថយន្តនេះមានតម្លៃលក់អត់ដល់ ២ មុឺនដុល្លារនោះទេ ។

នេះគ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ
នេះគ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ
នេះគ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ

សម្រាប់ព័ត៌មានលម្អិតបន្ថែម បងប្អូនអាចទំនាក់ទំនងសាកសួរក្រុមហ៊ុនដោយផ្ទាល់បានតាមរយៈទំព័រ Facebook: Toyota Cambodia និងទីស្នាក់ការលក់គ្រប់សាខារបស់តូយ៉ូតា (ខេមបូឌា) ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Triton Ralliart ជំនាន់ថ្មី ធ្វើតេស្តនៅក្នុងប្រទេសថៃ មុនពេលទៅប្រកួត Asia Cross Country Rally ខែក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើតេស្តបើកបរសាកល្បងទៅលើភីកអាប់ខ្នាតកណ្តាល Mitsubishi Triton Ralliart ស៊េរីឆ្នាំ២០២៤ នៅក្នុងប្រទេសថៃ ដើម្បីចូលរួមក្នុងការប្រណាំ Asia Cross Country Rally នៅខែសីហា ឆ្នាំ២០២៣ មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។

Mitsubishi Triton ថ្មី​នេះ​ យោងតាមសេចក្តីប្រកាសព័ត៌មាន រថយន្តត្រូវបានដំឡើងថ្មី និងត្រូវបានរចនាឡើងវិញទាំងស្រុង រួមមានតួខ្លួន គ្រោងឆ្អឹង និងម៉ាស៊ីន ដើម្បីធ្វើឲ្យប្រសើរឡើងសម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លួវការ ។ ក្នុងនោះ Triton ដែលរៀបចំដោយប្រមូលផ្តុំត្រូវបានកែប្រែបន្ថែមជាមួយនឹងបំពង់ផ្សែង snorkel នៅទីតាំង A-pillar, ថាសកង់ប្រភេទ beadlock ស្រោបដោយសំបកកង់ Geolandar M/T បន្ថែមថាសកង់ស្ព័រទំនេរមួយនៅឃ្លុបក្រោយ និងបានបង្កើនកម្ពស់ប្រព័ន្ធ suspension ដែលត្រូវបានកែលម្អឡើងវិញ ក៏ដូចជាកៅអីរថយន្តប្រណាំងផងដែរ ។

ជាមួយគ្នានេះ នាយក Team Mitsubishi Ralliart និងអ្នកឈ្នះពានរង្វាន់ Dakar ពីរសម័យគឺលោក Hiroshi Masuoka បាននិយាយថា “ដោយផ្អែកលើកម្លាំងដើមនៃ Triton ទាំងការបើកបរ ការគ្រប់គ្រង ស្ថេរភាពនៅលើផ្លូវលំបាក និងភាពងាយស្រួលនៃការបើកបរត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀត។ លើសពីនេះទៀតម៉ាស៊ីន turbocharger ត្រូវបានកែលម្អដើម្បីបង្កើនការឆ្លើយតបដែលអាចដោះស្រាយគ្រប់ស្ថានភាពផ្លូវ”។

គួរបញ្ជាក់ផងដែរថា ការប្រណាំង Asia Cross Country Rally 2023 នេះ ធ្វើឡើងនៅចន្លោះថ្ងៃទី ១៣ ដល់ ១៩ ខែសីហា ឆ្នាំ ២០២៣ ក្នុងរដូវភ្លៀង ជាមួយផ្លូវដែលមានចម្ងាយជាង ២ ០០០ គីឡូម៉ែត្រ បូករួមទាំងតំណាក់កាលពិសេសជាង ១ ០០០គីឡូម៉ែ្រត ដែលត្រូវឆ្លងកាត់ព្រៃភ្នុំ ភ្លូវភក់ ទន្លេជាដើមនៅក្នុងតំបន់នៃប្រទេសកម្ពុជា ថៃ ឡាវ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់អគ្គិសនីសុទ្ធ GMC Hummer EV ចេញតម្លៃលក់នៅកម្ពុជា ជាមួយតម្លៃជិត ២៥ មុឺនដុល្លារ

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃភីកអាប់អគ្គិសនី GMC Hummer EV ស៊េរីឆ្នាំ២០២២ ជាមួយតម្លៃសរុប ២៤៧ ៥៨៩ ដុល្លារសម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

រូបភាពពី Auto US Direct Cambodia

សម្រាប់តម្លៃ ២៤៧ ៥៨៩ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ១៦៩ ៩៩១ ដុល្លារ ($169,991)
  • តម្លៃពន្ធនាំចូល ៦៣ ៣៥០ ដុល្លារ ($63,350)
  • តម្លៃដឹកជញ្ជូន ២ ៧៥០ ដុល្លារ ($2,750)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៩០០ ដុល្លារ ($900)
  • តម្លៃឯកសារនៅខ្មែរ ៨៩៩ ដុល្លារ ($899)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ ដុល្លារ ($250)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៩ ៧៥០ ដុល្លារ ($9,750)
  • តម្លៃសរុបទាំងអស់ ២៤៧ ៥៨៩ ដុល្លារ ($247,589)

សម្រាប់ភីកអាប់ GMC Hummer EV ស៊េរីឆ្នាំ២០២២ នេះ ជាភីកអាប់ ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ដែលមានកម្លាំងខ្លាំង។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 090 288 687 ៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+