ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំង១០ នេះ ជាឡានអគ្គិសនីស៊េរីថ្មីបើកបរបានចម្ងាយឆ្ងាយដោយយោងតាមស្ថាប័ន EPA

[បរទេស] យោងតាមគេហទំព័រ CarBuzz បានធ្វើការដាក់បង្ហាញចេញរថយន្តអគ្គិសនីស៊េរីថ្មី ដែលអាចបើកបរបានចម្ងាយឆ្ងាយ ដោយយោងតាមស្ថាប័ន EPA ។ ខាងក្រោយនេះ ជារថយន្តអគ្គិសនីដែលបើកបានចម្ងាយឆ្ងាយទាំង ១០ ៖

១) Lucid Air Dream Edition រថយន្តអគ្គិសនីនេះ អាចបើកបរបានចម្ងាយ ៨៣៦ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង

២) Lucid Air Grand Touring រថយន្តអគ្គិសនីនេះ អាចបើកបរបានចម្ងាយ ៨៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង

៣) Tesla Model S រថយន្តអគ្គិសនីនេះ អាចបើកបរបានចម្ងាយ ៦៥១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង

៤) Hyundai Ioniq 6 រថយន្តអគ្គិសនីនេះ បំពាក់អាគុយទំហំ ៧៧,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង

៥) Tesla Model 3 រថយន្តអគ្គិសនីនេះ អាចបើកបរបានចម្ងាយ ៦៧៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង

៦) Mercedes-Benz EQS រថយន្តប្រភេទ អគ្គិសនីនេះ អាចបើកបរបានចម្ងាយ ៥៦៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង

៧) Tesla Model X រថយន្តអគ្គិសនីនេះ អាចបើកបរបានចម្ងាយ ៥៦០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង

៨) Tesla Model Y រថយន្តអគ្គិសនីនេះ អាចបើកបរបានចម្ងាយ ៥៣១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង

៩) Rivian R1T រថយន្តអគ្គិសនីនេះ អាចបើកបរបានចម្ងាយ ៥២៧ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង

១០) BMW iX រថយន្តអគ្គិសនីនេះ អាចបើកបរបានចម្ងាយ ៥២១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តថ្មីជាង ៤០ ម៉ូដែលត្រូវបានបង្ហាញ គិតត្រឹមត្រីមាសទី២ ក្នុងឆ្នាំ២០២៣

[បរទេស] យោងទៅតាមគេហទំព័រ Motor1 បានឲ្យដឹងថា រថយន្តស៊េរីថ្មីសរុបចំនួន ៤៣ ម៉ូដែលត្រូវបានបង្ហាញដោយក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកនៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៣ ចំនួន​នេះ​រាប់​បញ្ចូល​តែ​រថយន្ត​ស៊េរី​បន្តបន្ទាប់ ឬ​រថយន្ត​ថ្មី​ទាំង​ស្រុង ហើយ​មិន​រាប់​បញ្ចូល​រថយន្តដែលត្រូវបានកែមុខមាត់ថ្មី​ទេ។

ក្នុងនោះ រថយន្តរបស់ប្រទេសចិនមានចំនួនជិតពាក់កណ្តាលនៃការចុះបញ្ជីរថយន្តស៊េរីថ្មីនៅក្នុងត្រីមាសទី ២ ដោយមានរថយន្តសរុបចំនួន ១៩ ម៉ូដែល ត្រូវបានដាក់បង្ហាញនៅក្នុងអំឡុងខែមេសាដល់ខែមិថុនា។ ខណះទីផ្សារអឺរ៉ុបបានដាក់បង្ហាញរថយន្តស៊េរីថ្មីសរុបចំនួន ៩ ម៉ូដែល និងជប៉ុនចំនួន ៥ម៉ូដែលផងដែរ។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ឈាន​មុខ​គេ​របស់​ពិភពលោក Toyota បាន​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី​សរុប​ចំនួន ៧ ក្នុង​ត្រីមាស​ទីពីរ ចាប់ពីខែមេសា ដល់ ខែមិថុនា មានដូចជា ភីកអាប់ Tacoma ជំនាន់ទី ៤ សម្រាប់ទីផ្សារអាមេរិកខាងជើង និង Yaris Cross សម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍, Lexus LM minivan សម្រាប់ទីផ្សារអាស៊ី និងអឺរ៉ុប និងរថយន្ត Toyota Alphard  ជំនាន់ទី៤ MPV ខ្នាតធំ ដែលទើបនឹងចេញថ្មី ក៏ជាម៉ូដែលមួយក្នុងចំណោមរថយន្តស៊េរីថ្មីដែលត្រូវបានដាក់បង្ហាញដោយក្រុមហ៊ុន Toyota ក្នុងត្រីមាសទីពីរផងដែរ។

ក្រុមហ៊ុន General Motors គឺជាក្រុមហ៊ុនរថយន្តលំដាប់ទីពីរនៅទូទាំងពិភពលោកបន្ទាប់ពីក្រុមហ៊ុន Toyota នៅពេលដែលខ្លួនបានបញ្ចេញរថយន្តស៊េរីថ្មីចំនួន ៥ ម៉ូដែលនៅក្នុងត្រីមាសទីពីរ។ ខណះ Geely មកពីប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងការចេញលក់រថយន្តសរុបចំនួន ៤ ម៉ូដែលនៅចន្លោះខែមេសាដល់ខែមិថុនា។

សរុបមក ក្រុមហ៊ុនផលិតរថយន្តនៅទូទាំងពិភពលោក បានដាក់លក់រថយន្តប្រភេទ SUV ចំនួន ២៥ គ្រឿង ក្នុងនោះ ១៣ គ្រឿងមកពីប្រទេសចិន ៤ គ្រឿងមកពីអឺរ៉ុប ៣ គ្រឿងនៅឥណ្ឌា ៣ គ្រឿងនៅជប៉ុន និង ១ ម៉ូដែលនៅទីផ្សារអាមេរិក និងឥណ្ឌូនេស៊ី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda2 មុខមាត់ថ្មី ទទួលបានការកក់ទុកមុន ១៥០០ គ្រឿង ត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះនៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda ប្រចាំនៅប្រទេសថៃ បានធ្វើការប្រកាសថា ខ្លួនទទួលបានការកក់ទុកមុននៅរថយន្ត Mazda2 ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មី ដល់ទៅ ១ ៥០០ គ្រឿងក្នុងរយះពេល ៥ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីធ្វើការដាក់បង្ហាញនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៣ ។

Mazda2 មុខមាត់ថ្មីនេះមានការកែប្រែការរចនាសម្រាប់ទាំងម៉ូដែលទ្វារ ៤ និង ៥ ដោយប្រើការរចនាដែលមានឈ្មោះថា New Wave Design និង Sport Design ។ ខណះម៉ូដែលធម្មតា មាន ៥ម៉ូដែលសម្រាប់ជ្រើសរើសដែលចែកចេញទៅ ៣ ប្រភេទផ្សេងទៀត។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Mazda2 មុខមាត់ថ្មីនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៣ លីត្រ Skyactive-G អាចផលិតកម្លាំងបាន ៩៣ សេះ និងកម្លាំងរមួល ១២៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ Skyactiv-Drive ៦វគ្គ។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ Skyactiv-D អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ Skyactiv-Drive ៦វគ្គ ។

Mazda2 ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មី នៅក្នុងទីផ្សារប្រទេសថៃសរុបទាំងអស់មាន ៧ ម៉ូដែលសម្រាប់ជ្រើសរើស មានតម្លៃលក់ចាប់ពី ១៦ ៧៩៧ ដុល្លារ ដល់ ១៨ ១៤៣ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ាស់! Toyota Hilux នឹងមានជម្រើសម៉ាស៊ីនកូនកាត់ប្រភេទម៉ាស៊ូតមកជាមួយ

[ប្រទេសអូស្រ្តាលី] ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្រ្តាលីបានធ្វើការបញ្ជាក់ជាផ្លូវការថា រថយន្តភីកអាប់ Hilux ជំនាន់បច្ចុប្បន្ននឹងទទួលបាននូវជម្រើសម៉ាស៊ីនកូនកាត់នៅឆមាសទី១ ឆ្នាំ២០២៤ ដែលវានឹងត្រូវផលិតឡើងនៅលើម៉ាស៊ីនម៉ាស៊ូត(turbodiesel) ដែលមានស្រាប់។

ដោយម៉ាស៊ីន ២,៨លីត្រ ៤ស៊ីឡាំង turbodiesel នឹងត្រូវបានអភិវឌ្ឍន៍ជាមួយប្រព័ន្ធ Mild-hybrid ៤៨វ៉ុល ដែលវានឹងជួយកាត់បន្ថយដល់កម្រិតនៃការស៊ីម៉ាស៊ូត ១០ភាគរយ។ ហើយប្រព័ន្ធ turbodiesel នឹងធ្វើការរួមគ្នាជាមួយម៉ូទ័រអគ្គិសនី និងអាគុយ ៤៨វ៉ុល ខណ:ថាមពលត្រូវបានបញ្ជូនទាំងកាន់កង់តាមរយ:ប្រអប់លេខ ៦វគ្គដោយស្វ័យប្រវត្តិ។

នាពេលនេះ Toyota ពុំទាន់បានធ្វើការបង្ហាញចេញនូវព័ត៌មានលម្អិតនៅឡើយនោះទេ ប៉ុន្តែបានសន្យាថានឹងធ្វើអោយប្រសើរឡើងនូវថាមពលនៃការបើកបរទាំងលើផ្លូវមិនលំបាក និងផ្លូវលំបាក ដែលមានន័យទៅលើផ្លូវ On-road និង Off-road ជាមួយការអោយតម្រុយទាក់ទងទៅនឹងការបង្កើននូវទិន្នផលនៃកម្លាំងសេះ និងកម្លាំងរមួល។ បន្ថែមពីនេះវានឹងជួយកាត់បន្ថយសម្លេងរំខាន, ភាពញ័រ និងភាពរឹង។

សម្រាប់ទីផ្សារអូស្រ្តាលី ម៉ាស៊ីនកូនកាត់ដែលជាជម្រើសថ្មីនេះ នឹងមានស្តង់ដារនៅលើម៉ូឌែល 4×4 SR5 និង Rogue Double Cab ឬ 4×4 SR Double Cab។ ជាមួយការបញ្ជាក់ផ្លូវការនេះ គេរំពឹងថាជម្រើសម៉ាស៊ីនថ្មីនឹងអាចមានវត្តមាននៅនៅលើទីផ្សារដទៃទៀតនៅក្នុងតំបន់អាស៊ាន និងតំបន់អាហ្រិ្វច។

គួររំលឹកផងដែរថា Toyota Hilux ជំនាន់ទី៨ ដែលជាជំនាន់បច្ចុប្បន្នគឺត្រូវបានបង្ហាញខ្លួនដំបូងនៅក្នុងឆ្នាំ ២០១៥ ជាមួយនឹងការអាប់ដេតសំខាន់ៗ២ដងរួចមកហើយដោយនៅក្នុងឆ្នាំ ២០១៧ និងឆ្នាំ ២០២០។ ហើយក៏មានពាក្យចចាមអារ៉ាមអំពីជំនាន់ថ្មី វាអាចត្រៀម​ខ្លួន​បង្ហាញក្នុង​ឆ្នាំ ២០២៥ ដែលនឹងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Innova Zenix ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ចេញលក់ជាផ្លូវការនៅប្រទេសក្នុងតំបន់អាស៊ានមួយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Innova Zenix ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV មានទាំងជម្រើសម៉ាស៊ីនសាំង និងកូនកាត់ hybrid ជាមួយតម្លៃលក់ចាប់ពី ៣៥ ០៧០ ដុល្លារ ដល់ ៤២ ៩២៦ ដុល្លារនៅទីផ្សារប្រទេសម៉ាឡេស៊ី ។

សម្រាប់ Toyota Innova ZENIX ដែល​លក់​ក្នុង​ប្រទេស​ម៉ាឡេស៊ី​មាន​រូបរាង​ស្រដៀង​នឹង​ម៉ូដែល​ឥណ្ឌូណេស៊ី​ និងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform ដែលខុសពី Innova មុនដែលត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame ហើយក៏ត្រូវបានបំពាក់ប្រព័ន្ធលំទប់លំនឹងថ្មី ដោយនៅផ្នែកខាងមុខបំពាក់ MacPherson strut suspension និង Torsion beam នៅផ្នែកខាងក្រោយ ។

សម្រាប់នៅផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារខាងក្រៅដូចជា ចង្កៀងមុខ-ក្រោយ LED និងអំពូលបំភ្លឺពេលថ្ងៃក៏ជាប្រភេទ LED, ត្រឡោកកញ្ចក់ចំហៀងអូតូជាមួយនឹងអំពូល Welcome Lamp, អង់តែនព្រុយត្រីឆ្លាម  និងថាស់កង់ស្ព័រទំហំ ១៨ អ៉ីញ និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ ជាប្រភេទកាប៊ីន ៣ជួរ  ដោយមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ក touchscreen ទំហំ​ ១០,១ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ កៅចង្កូតស្រោបដោយស្បែកអាចលៃតម្រូវបាន ៤ របៀប ដំបូលកញ្ចក់ panoramic sunroof និងកាំម៉េរា ៣៦០ ដឺក្រេផងដែរ ។ លើសពី ក៏បានមកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense system ជាស្តង់ដារទៀតផង ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសគឺ៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Dynamic Force ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ២០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ១០វគ្គ
  • ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ១៨៦ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Mitsubishi L200 Triton Savana 2023 បង្ហាញខ្លួននៅប្រទេសប្រេស៊ីល

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Mitsubishi L200 Triton Savana ស៊េរីឆ្នាំ ២០២៣ ផ្តោតលើផ្លូវលំបាកៗ ឬ Off-Road នៅក្នុងទីផ្សារប្រទេសប្រេស៊ីល ។ ខណះ Mitsubishi L200 Triton ជំនាន់ទី៦ ស៊េរីឆ្នាំ ២០២៤ នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ នៅក្នុងប្រទេសថៃ ។

Mitsubishi L200 Triton Savana ត្រូវបានតុបតែងជាមួយនឹងពណ៌លឿង Amarelo Rally និងឈ្នាន់ជើងចំហៀងពណ៌ខ្មៅ ដោយត្រូវបានស្រោបដោយសម្ភារៈការពារដែលហៅថា X-liner បន្ថែមដោយស្ទីគ័រតុបតែងនៅលើទ្វារចំហៀង បំពង់ផ្សែង snorkel ពណ៌ប្រផេះដើម្បីផ្តល់ប្រសិទ្ធភាពនៅពេលបើកបរក្នុងជម្រៅទឹក រួម​ទាំងថាស​កង់​ពណ៌​ខ្មៅ​ទំហំ ​១៧​អ៊ីញ​ ស្រោបដោយសំបកកងប្រភេទ all-terrain tire ផងដែរ ។

គួរឲ្យដឹងថា ទោះបីជាជាម៉ូដែលពិសេសដែលផ្តោតលើការបើកបរលើផ្លូវ Off-Road ប៉ុន្តែត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារពេញលេញ ដូជាជាចង្កៀងមុខ-ក្រោយប្រភេទ LED ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED, ផ្លិតទឹកអូតូ ម៉ាស៊ីនត្រអូតូដាច់ដោយឡែក ២តំបន់ ឧបករណ៍បំពងសំលេងម៉ាក JBL អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៉ីញ ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង២ 4-wheel drive ជាស្តង់ដារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LX600 ស៊េរីឆ្នាំ ២០២៣ ចេញតម្លៃលក់នៅកម្ពុជា ជាមួយតម្លៃជិត ២៨ មុឺនដុល្លារ

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Lexus LX600 ស៊េរីឆ្នាំ២០២៣ ជាមួយតម្លៃសរុប ២៧៨ ២១៥ ដុល្លារសម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

រូបភាពពី Auto US Direct Cambodia

សម្រាប់តម្លៃ ២៧៨ ២១៥ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ១៤០ ០០០ ដុល្លារ ($140,000)
  • តម្លៃពន្ធនាំចូល ១២៣ ៦៦៧ ដុល្លារ ($123,667)
  • តម្លៃដឹកជញ្ជូន ២ ៧៥០ ដុល្លារ ($2,750)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ ដុល្លារ ($250)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៩ ៧៤៩ ដុល្លារ ($9,749)
  • តម្លៃសរុបទាំងអស់ ២៧៨ ២១៥ ដុល្លារ ($278,215)

សម្រាប់រថយន្ត Lexus LX600 ស៊េរីឆ្នាំ២០២៣ នេះ ជាម៉ូដែល Luxury ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៤ លីត្រ Twin-turbo V6 ប្រភេទបើកបរប៉ុង២ 4-wheel drive ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 098 288 687 ៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើនរណានៅពីក្រោយភាពជោគជ័យរបស់ Lamborghini?

[បរទេស] មានរយៈពេល ៦០ឆ្នាំហើយចាប់តាំងពីម៉ាកយីហោ Raging Bull ត្រូវបានបង្កើតឡើងដោយ Ferruccio Lamborghini ដែលជាបុរសម្នាក់ដែលបានប្តេជ្ញាថានឹងទម្លាក់ Ferrari ដោយបង្កើតរថយន្តទំនើបផ្ទាល់ខ្លួនរបស់គាត់។ ប៉ុន្តែ​មហិច្ឆតា​នឹង​មិន​អាច​ទៅ​រួច​ទេ​បើ​គ្មាន​ក្រុម​ការងារ​នៅក្នុង​រោងចក្រ​ដែល​ខិតខំដើម្បីសម្រេចជារថយន្ត Lambo ដែលអាចមានរូបរាងពេញលេញ។

ដើម្បីអបអរសាទរខួបលើកទី ៦០ ក្រុមហ៊ុនផលិតរថយន្តទំនើបរបស់អ៊ីតាលីបានបញ្ចេញវីដេអូខ្លីមួយថ្លែងអំណរគុណដល់បុគ្គលគ្រប់គ្នា “ដែលបានសាងអ្វីគ្រប់យ៉ាងអោយក្លាយជា Automobili Lamborghini ជារៀងរាល់ថ្ងៃ” ។ វីដេអូ​ខ្លី​នេះ​គឺ​បានរំលឹក​ដល់​ពួកគេ ដោយ​យីហោ​នេះ​បាន​និយាយ​ថា “Lamborghini គឺ​ជា​អ្នក​រាល់​គ្នា​ដែល​បាន​បង្កើត​វា”។

សម្រាប់រថយន្តដែលត្រូវជំនះដំបូងដែលមិនធ្លាប់មាននៅក្នុងរោងចក្រគឺការផលិត 350 GTV ដែលជារថយន្តទំនើបដែលដំណើរការដោយ V12 ដែលចារក្នុងប្រវត្តិសាស្ត្រក្នុងនាមជារថយន្ត Lamborghini ដំបូង។ រហូតដល់ពេលបីឆ្នាំក្រោយមក ក្រុមហ៊ុនផលិតរថយន្តនេះបាននាំយករថយន្ត Lamborghini Miura មកកាន់ពីភពលោក។

នៅឆ្នាំ ១៩៧៤ ក្រុមហ៊ុន Automobili Lamborghini បានដាក់ចេញនូវគំរូដ៏ល្បីបំផុតរបស់ខ្លួនដែលអោយឈ្មោះថា Countach ។ រហូតមកដល់ឆ្នាំ ២០២១ ក្រុមហ៊ុនបានកែប្រែប្រវត្តិសាស្រ្តរបស់ ក្នុងការផលិតរថយន្តកូនកាត់ V12 កូនកាត់ ដែលមានរយ:ពេល ៥០ ឆ្នាំបន្ទាប់ពីផលិតរថយន្តប្រើប្រាស់ម៉ាស៊ីនចំហោះក្នុង។ ហើយរថយន្តកូនកាត់ដំបូងគេ នោះគឺរថយន្ត Revuelto ដែលជារថយន្តកូនកាត់ដំបូងគេរបស់យីហោជាមួយនឹងការដំណើរការដោយម៉ាស៊ីន Plug-in powertrain V12 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG បានបើកបង្ហាញវត្តមានរថយន្តអគ្គិសនី MG4 ដើម្បីឆ្ពោះទៅអភិវឌ្ឍន៏វិស័យរថយន្តអគ្គិសនីនៅកម្ពុជា

រថយន្តអគ្គិសនីនៅប្រទេសកម្ពុជាកំពុងក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់ប្រជាជនកម្ពុជា ព្រោះវាមានតម្លៃសមរម្យ, សន្សំសំចៃលើថ្លៃថែទាំនិងមិនព្រួយបារម្ភអំពីការបំពុលឧស្ម័នកាបូនិចទៅបរិយាកាសដែលប៉ះពាល់ដល់ការប្រែប្រួលអកាសធាតុនិងសុខភាព។ ចំនួននៃអ្នកយល់ដឹងអំពីការប្រើប្រាស់រថយន្តអគ្គិសនីមានការកើនឡើងដោយសារពួកគេចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៏នៃរថយន្តអគ្គិសនី ហើយរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាក៏កំពុងតែយកចិត្តទុកដាក់និងផ្សព្វផ្សាយអំពីការប្រើប្រាស់រថយន្តអគ្គិសនីនិងកំពុងអភិវឌ្ឍន៏ពង្រីងបន្ថែមទៅលើទីតាំងស្ថាន៏យសាកថាមពលឱ្យកាន់តែច្រើនដើម្បីផ្តល់នូវភាពងាយស្រួលដល់ម្ចាស់រថយន្តអគ្គិសនី។

ជាជំហានដំបូងក្នុងទិសដៅនៃការអភិវឌ្ឍន៏រថយន្តអគ្គិសនីនៅកម្ពុជា ក្រមហ៊ុន MG Cambodia បានបើកបង្ហាញនូវវត្ថមានរថយន្តអគ្គិសនី MG4 ដែលជារថយន្តប្រភេទ SUV ខ្នាតតូចជាមួយការរចនារូបរាងបែបអនាគតយ៉ាងទាក់ទាញនិងគ្មានការបញ្ចេញជាតិពុលមកបរិយាកាស ហើយកាន់តែពិសេសនោះគឺរថយន្ត MG4 បានផ្តល់នូវតម្លៃយ៉ាងសមរម្យជាងគេក្នុងថ្នាក់នៃរថយន្តអគ្គិសនីនៅកម្ពុជា។ អតិថិជនអាចទទួលបាននូវបទពិសោធន៏ថ្មីនៃការបើកបររថយន្តអគ្គិសនី MG4 ដោយអាចស្វែងរកបានជាមួយតម្លៃចាប់ពី ៣៤ ៩០០ ដុល្លារ ($34,990) តែប៉ុណ្ណោះ ហើយបន្ថែមការធានាគុណភាពជូនរយៈពេល ៥ឆ្នាំឬ ១៥០ ០០០ គីឡូម៉ែត្រ។ ជាមួយគ្នានេះដែរ MG4 ក៏បានទទួលពានរង្វាន់រថយន្តល្អបំផុតពីអ្នកជំនាញផ្នែករថយន្តនៃចក្រភពអង់គ្លេស ដែលបង្ហាញឱ្យឃើញថាវាពិតជារថយន្តដ៏ល្អ។

–  ការឌីស្សាញ: រថយន្ត MG4 បានរចនាឡើងជាមួយគំនិតបែបអនាគតយ៉ាងទាក់ទាញដោយរួមបញ្ចូលគ្នារវាងការអនុវត្តន៏និងស្ទីលបែបស្ព័រជាមួយទំហំស្តង់នៃប្រវែងបណ្តោយ ៤ ២៨៧ ម.ម ហើយប្រវែងទទឺង ១ ៨៣៦ ម.ម និងកម្ពស់ ១ ៥០៤ ម.ម ។ ប្រវែងគម្លាតពីកង់មុខទៅកង់ក្រោយគឺ 2,705mm ដែលផ្តល់ភាពធំទូលាយនៃផ្នែកខាងក្នុងជាមួយពូកស្បែកពណ៏ខ្មៅយ៉ាងប្រណិតនិងផ្តល់ឱ្យអ្នករួមដំណើរកាន់តែមានផាសុកភាព ទោះបីជាអ្នកមានសមាជិកគ្រួសារចាប់ពី៥នាក់ក៏ដោយ ហើយផ្នែកឃ្លុបសម្រាប់អ្នកអីវ៉ាន់វិញទំហំរហូតដល់ 363L ដែលម្ចាស់រថយន្តអាចរីករាយក្នុងការផ្ទុកសម្ភារៈសម្រាប់ដំណើរកម្សាន្តយ៉ាងពេញចិត្ត។

–  ដំណើរការនិងទំហំអាគុយ: MG បានផ្តល់ជូនជម្រើស២បែបសម្រាប់រថយន្ត MG4 គឺប្រភេទ MG4 Standard និង Luxury ដែលមានទំហំអាគុយនិងរយៈចម្ងាយនៃការបើកបរខុសគ្នា។ រថយន្ត MG4 Standard បំពាក់ដោយអាគុយទំហំ ៥១ គីឡូវ៉ាត់ម៉ោង ហើយអាចបើកបរបានរហូតដល់ ៣៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងផ្តល់កម្លាំង ១៨១ សេះ (135kW) ។ សម្រាប់ MG4 Luxury វិញវាបានបំពាក់ដោយអាគុយទំហំ ៦៤ គីឡូវ៉ាត់ម៉ោង និងផ្តល់កម្លាំង ២០១ សេះ (150kW) ជាមួយរយៈចម្ងាយបើកបរបានរហូតដល់ ៤៥០ គីឡូម៉ែត្រក្នុងការសាកពេញម្តង ។ ចំណែកការសាកថាមពលវិញ លោកអ្នកពិតជាចំណេញពេលវេលាដោយចំណាយត្រឹមតែ ៣៥នាទីសម្រាប់ការសាកថាមពលពី ១០% ទៅ ៨០% ជាមួយការប៉ាន់ស្មានតម្លៃត្រឹមតែ ១១,២០ ដុល្លារប៉ុណ្ណោះ ដូច្នេះវាពិតជាចំណេញក្នុងការធ្វើដំណើរឆ្ងាយៗសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារឬអាជីវកម្មឬដំណើរកម្សាន្តផ្សេងៗយ៉ាងងាយស្រួល។

–  ប្រព័ន្ធសុវត្ថិភាពនិងផាសុកភាព: MG4 បានឆ្លងកាត់ការតេស្តអំពីប្រព័ន្ធសុវត្ថិភាពនិងទទួលបានពិន្ទុខ្ពស់កម្រិតផ្កាយ៥ពីវិទ្យាស្ថាន Euro NCAP ជាមួយមុខងារសុវត្ថិភាពជាច្រើនដូចជា: MG Pilot ដែលជាមុខងារក្នុងការផ្តល់ជូននូវការការពារបន្ថែមនិងមានសុវត្ថិភាពខ្ពសដល់ម្ចាស់រថយន្ត, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធកំណត់ល្បឿនថេរ, ប្រព័ន្ធជំនួយពេលបើកបរខុសគន្លង, ប្រព័ន្ធផ្តល់ដំណឹងពេលអ្នកបើកបរងងុយគេង, ប្រព័ន្ធ Speed Limit Assist, ប្រព័ន្ធ Intelligent High Beam, កាំមេរ៉ា៣៦០ជាមួយសេនស័រជំនួយពេលចតរថយន្ត និងប្រព័ន្ធផ្សេងៗទៀតជាច្រើន។ លើសពីនេះរថយន្ត MG4 ក៏បានបំពាក់នូវមុខងារផាសុកភាពដូចជា: អេក្រង់កម្សាន្តទំហំ ១០,២៥ អ៉ីញ អាចភ្ផាប់ជាមួយ Apple CarPlay&Android Auto, កុងទ័រឌីជីថល ហើយគ្រាន់តែជាន់ហ្វ្រាំង២ដងរថយន្តនឹងចាប់ផ្តើមដំណើរការដែលពិតជាបទពិសោធន៏មួយថ្មីសម្រាប់អតិថិជន។

សរុបមក វាមានហេតុផលជាច្រើនសម្រាប់ការប្រើរថយន្តអគ្គិសនីដោយបានផ្តល់នូវអត្ថប្រយោជន៏ល្អៗជាច្រើនដែលសុតសឹងជាអ្វីដែលជាតម្រូវការរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន MG ជឿជាក់ថាបច្ចេកវិទ្យារថយន្តអគ្គិសនីគឺអាចផ្សារភ្ផាប់ទៅនឹងបរិបទនៃការរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង ហើយអ្វីដែលក្រុមហ៊ុនបានគិតគូរក្នុងការផ្តល់ដល់អតិថិជននោះគឺ តម្លៃសមរម្យ និងមានគុណភាពល្អ។ ដូច្នេះ ប្រជាជនកម្ពុជានឹងងាយស្រួលហើយមានលទ្ធភាពក្នុងការក្លាយជាម្ចាស់រថយន្តអគ្គិសនី MG4 ហើយអាចសំន្សំសំចៃលុយសម្រាប់ការងារអាជីវកម្មរបស់ពួកគេបានទៀតផង។ ជាពិសេសវាគឺជារថយន្តដែលបានអាប់ឌែតសម្រាប់អតិថិជនក្នុងការប្រើប្រាស់ឱ្យកាន់តែចំណេញនិងអភិវឌ្ឍន៏វិស័យរថយន្តអគ្គិសនីនៅកម្ពុជាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC M8 ប្រភេទ MPV ម៉ាស៊ីន plug-in hybrid ចេញតម្លៃលក់ជាផ្លូវការនៅប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញតម្លៃលក់ជាផ្លូវការរបស់រថយន្ត GAC M8 ប្រភេទ MPV ប្រើប្រាស់ម៉ាស៊ីន plug-in hybrid ដែលមានតម្លៃលក់ចាប់ពី ២៧ ៦៩៨ ដុល្លារ ដល់ ៣៤ ៦២២ នៅទីផ្សារប្រទេសចិន ។

GAC M8 ស៊េរីឆ្នាំ ២០២៣ មានប្រវែងតួខ្លួនសរុប ៥ ២១២ ម.ម ទទឹង ១ ៨៩៣ ម.ម កំពស់ ១ ៨២៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៧០ ម.ម ។ ត្រូវបានរចនាឡើងដើម្បីសង្កត់ធ្ងន់លើភាពប្រណីតជាមួយនឹងការរចនាប៉ាណាមុខមួយផ្ទាំងធំឲ្យឈ្មោះថា “Soaring Wings 2.0” អបដោយចង្កៀងមុខ LED រាងស្លីមត្រូវបានរចនារាងបញ្ឈរ ទ្វាររូតអូតូទាំងសងខាង, ថាសកង់ស្ព័រទំហំ ១៧ ដល់ ១៨ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

រីឯនៅផ្ទៃខាងក្នុងរបស់ GAC M8 ភ្ជាប់មកជាមួយដៃចង្កូត multi-function steering កុងទ័រព័ត៌មានទំហំ​ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត​ touchscreen ទំហំ ១៤,៦ អ៉ីញ ភ្ជាប់ជាមួយប្រព័ន្ធ ADiGo 4.0 នឹងត្រូវបានគាំទ្រដោយឈីប Qualcomm Snapdragon 8155 ដ៏ឆ្លាតវៃទៀតផង ។ លក្ខណះពិសេសផ្សេងទៀតរួមមាន ឧបករណ៍បំពងសំឡេងម៉ាក Yamaha ១៦ ចំនុច អេក្រង់កំសាន្តទំហំ ១២,៣ អ៉ីញ និងដំបូលកញ្ចក់ Panoramic sunroof ដាច់ដោយឡែកជាដើម ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Plug-in hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ រួមជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ៣៧៣ សេស ផ្គួបជាមួយអាគុយទំហំ ២៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ១០៦គីឡូម៉ែត្រសម្រាប់ថាមពលអគ្គិសនី និងអាចបើកបរបានចម្ងាយ ១០០០ គីឡូម៉ែត្រនៅពេលចាក់សាំងពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+