ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ២៤ម៉ោង ឡានអគ្គិសនីសុទ្ធ Wuling Air EV ទទួលការកក់ទុកមុនលើស ៥០០ គ្រឿងនៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុន EV Primus ជាក្រុមហ៊ុននាំចូលរថយន្តអគ្គិសនីនៅប្រទេសថៃ បានធ្វើការប្រកាសថា ក្រុមហ៊ុនបានទទួលការកក់ទុកមុននៅរថយន្តអគ្គិសនី Wuling Air EV ច្រើនជាង ៥០០ គ្រឿងក្នុងរយះពេល ២៤ ម៉ោង បន្ទាប់ពីបើកទទួលការកក់នៅថ្ងៃទី៣ ខែកក្កដា ហើយរំពឹងថានឹងឈានឡើងដល់ ១ ០០០ គ្រឿងផងដែរ ។

Wuling Air EV គឺជារថយន្តអគ្គិសនីខ្នាតតូចប្រភេទទ្វារ ៣ ជាមួយនឹងកាប៊ីនដែលអាចផ្ទុកបាន ៤ កៅអី ដែលស័ក្តិសមសម្រាប់ការប្រើប្រាស់នៅក្នុងទីក្រុង មានប្រវែងតួខ្លួនសរុប ២ ៩៧៤ ម.ម ទទឹង ១ ៥០៥ ម.ម កម្ពស់ ១ ៦៣១ ម.ម និងប្រវែងគន្លតកង់មុខ-ក្រោយ ២០១០ ម.ម។

សម្រាប់នៅទីផ្សារប្រទេសថៃ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ នៅផ្នែកខាងក្រោយ ផលិតកម្លាំងបាន ៤០ សេះ ផ្គួបជាមួយអាគុយទំហំ ១៧,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងអាគុយទំហំ ២៦,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

រថយន្តអគ្គិសនីសុទ្ធ Wuling Air EV នៅក្នុងទីផ្សារប្រទេសថៃ មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ១១ ២៤០ ដុល្លារ ដល់ ១៣ ២៣២ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តថ្មីខ្លាញ់គោ ក្រោម ២ម៉ឺនដុល្លារ និង ៣ម៉ឺនជាង បានបង្ហាញខ្លួននៅទីផ្សាររថយន្តកម្ពុជាយ៉ាងកក្រើក!

ទីបំផុតក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្ពោធជាផ្លូវការនូវរថយន្ត ២ ម៉ូឌែលស្របគ្នា All New Toyota Wigo 2024 និង ALL NEW TOYOTA YARIS CROSS 2024 នៅថ្ងៃទី ៧ កក្កដា ឆ្នាំ ២០២៣ នេះ ដែលបានធ្វើឡើងនៅ ដឺព្រីមៀរ សេនធ័រ សែនសុខ។

នេះជាការបំពេញនូវតម្រូវការអតិថិជន ដែលត្រូវការរថយន្តថ្មីខ្លាញ់គោយកទៅប្រើប្រាស់ ជាមួយនឹងមុខងារចាំបាច់ប្រចាំថ្ងៃ ហើយ នឹងតម្លៃពិសេសលើសពីការរំពឹងទុកថែមទៀតផង។ ជាមួយគ្នានេះដែរ រថយន្តនេះក៏ត្រូវបានបង្កើតឡើង ក្រោមបរិបទមនុស្សសម័យថ្មី ស៊ីវិល័យឆើតឆាយ ដែលសាកសមបំផុតសម្រាប់យុវវ័យ ក្រុមគ្រួសារ និងអ្នកជំនួញវ័យក្មេង។

សូមប្រិយមិត្តអ្នកអានមកដឹងពីចំនុចសំខាន់ៗនៃ រថយន្តទាំង ២ នេះ៖

១. All New Toyota Wigo ២០២៤

Toyota Wigo 2024 ជារថយន្តប្រភេទ A-Hatchback ដែលទទួលបានការកក់យ៉ាងច្រើនបំផុតតាំងពីពេលបើកកក់ដំបូងនៅថ្ងៃទី ២២ មិថុនា កន្លងទៅ។ រថយន្តនេះមកជាមួយតម្លៃ ១៩ ៩០០ដុល្លារ។

រថយន្ត Toyota Wigo ២០២៤ ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹងថ្មី ដោយមានប្រវែងសរុប ៣ ៧៦០ មីលីម៉ែត្រ ទទឹង ១ ៦៦៥ មីលីម៉ែត្រ កម្ពស់ ១ ៥០៥ មីលីម៉ែត្រ ប្រវែងពីកង់មុខ ទៅកង់ក្រោយ ២ ៥២៥ មីលីម៉ែត្រ និងកម្ពស់ពីដីទៅបាតរថយន្ត ១៦០ មីលីម៉ែត្រ។ ទំហំនេះ គឺស៊ីគ្នាជាមួយនឹងរូបរាងដែលបានរចនាទាន់សម័យ និងទាក់ទាញ។

ផ្នែកខាងក្រៅរបស់ Toyota Wigo ២០២៤ ត្រូវបានឌីហ្សាញជាបែបស្ព័រ ជាពិសេសផ្នែកខាងមុខគឺមានអំណាចទាំងចង្កៀងដែលជាប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ Daytime running Light និងកាងលំហូរខ្យល់ ជាមួយនឹងការរចនាផ្នែកចំហៀងបែប 3D អូសកាត់ពីទ្វារខាងមុខ ដល់ខាងក្រោយ។

ចំណែកផ្នែកខាងក្នុងរបស់រថយន្តនេះវិញ គឺមានភាពទូលាយទាំងជួរខាងមុខ និងជួរខាងក្រោយ រួមនឹងបច្ចេកវិទ្យាថ្មីៗថែមទៀតផង ធ្វើឱ្យអ្នកដំណើរក្នុងរថយន្តទទួលបានអារម្មណ៍ល្អ និងផាសុកភាព។ Toyota Wigo ២០២៤ បានបំពាក់អេក្រង់កម្សាន្តថាច់ស្គ្រីន ទំហំ ៨អ៊ីញ។ ជាមួយគ្នានេះ ផ្ទៃតាបឡូ និងបរិក្ខារប្រើប្រាស់ ត្រូវបានរចនាជាលក្ខណៈបែបស្ព័រ ស័ក្តិសមជាមួយអតិថិជនដែលជាយុវវ័យ។

ទន្ទឹមនឹងនេះ តូយ៉ូតា ក៏មិនភ្លេចឡើយនូវការបំពាក់ប្រព័ន្ធសុវត្ថិភាព បើទោះរថយន្តនេះ ជាប្រភេទធុនតូចលំដាប់ថវិកាយ៉ាងណាក្តី ពោលគឺ Toyota Wigo ២០២៤ បានបំពាក់ពោងសុវត្ថិភាពចំនួន៦គ្រាប់មួយជុំរថយន្តតែម្តង។ លើសពីនេះ មុខងារទំនើបមួយទៀតដែលជាប្រព័ន្ធជំនួយអ្នកបើកបរដ៏សំខាន់ផងដែរនោះគឺ មុខងារ Blind Spot Monitoring ដែលនឹងជួយផ្តល់សញ្ញាពីឧបសគ្គនានានៅផ្នែកចំហៀងរថយន្តដែលយើងមិនអាចមើលឃើញជាដើម។

២. Toyota All New Yaris Cross ២០២៤

All New Toyota Yaris Cross ២០២៤ ជារថយន្ត SUV ខ្នាតកណ្តាល ធំទូលាយ សមរម្យសម្រាប់ប្រើប្រាស់នៅក្នុងក្រុង បំពាក់ជាមួយគ្រោងឆ្អឹងចុងក្រោយ DNGA-Platform ព្រមជាមួយតម្លៃ ៣៧ ៥០០ដុល្លារ។

រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ១,៥លីត្រ ផ្តល់កម្លាំងសេះបានរហូតទៅដល់ ១០៥HP និងកម្លាំងរមួល ១៣៨Nm ផ្គួរផ្គងជាមួយប្រអប់លេខ CVT និងលេខដៃ ៧ វគ្គ ។

Yaris Cross ២០២៤ មានប្រវែងសរុប ៤ ៣១០ មីលីម៉ែត្រ ទទឹង ១ ៧៧០ មីលីម៉ែត្រ កម្ពស់ ១ ៦១៥ មីលីម៉ែត្រ គម្លាតកង់មុខក្រោយ ២ ៦២០ មីលីម៉ែត្រ និងកម្ពស់ពីបាតដីខ្ពស់ស្រឡះ ២១០ មីលីម៉ែត្រ មិនត្រឹមតែងាយស្រួលសម្រាប់បើកបរក្នុងក្រុងទេ តែវាក៏មិនខ្លាចនឹងចូលផ្លូវពិបាកតាមតំបន់ជនបទដែរ ។

ក្រៅពីភាពធន់រឹងមាំ រថយន្តនេះក៏បានរចនារូបរាងទាន់សម័យ ជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃ(DRL) អមជាមួយទំហំកង់ ១៨អុីញ បានបន្ថែមអោយរថយន្តនេះកាន់តែស្រស់ស្អាត និង មានអំណាច។ សំរាប់ទ្វាខាងក្រោយវិញក៏បានបំពាក់នូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើង ងាយស្រួលក្នុងការលើកដាក់អីវ៉ាន់ច្រើន ។

ងាកមកផ្នែកខាងក្នុង Yaris Cross ២០២៤ បានរចនាតាបឡូរាងស្លីម ស្រោបដោយស្បែកទន់ លម្អជាមួយភ្លើងពណ៌យ៉ាងស្រស់ស្អាត ជាពិសេសបានបំពាក់កុងទ័រឌីជីថលទំហំ អ៉ីញ និងអេក្រង់កម្សាន្តទំហំ ១០,១ អ៉ីញ អាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ។ លើសពីនេះក៏មាននូវមុខងារដែលចាំបាច់ផ្សេងៗដូចជា កន្លែងសាកថ្មទូរស័ព្ទដោយឥតខ្សែ ម៉ាស៊ីនត្រជាក់ និងកន្លែងសាកថ្មផ្នែកខាងក្រោយផងដែរ។

រថយន្ត SUV ខ្នាតកណ្តាលនេះ ក៏បានបំពាក់មុខងារសុវត្ថិភាពច្រើនសម្បូរបែប រួមមាន ៖ ពោងសុវត្ថិភាព ៦ គ្រាប់អាចការពារបានមួយជុំរថយន្តរួមជាមួយកញ្ចក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense កាម៉េរាថតពេលបើកបរ និង មុខងារទំនើបជាច្រើនទៀតដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបស័គ្គឬគ្រោះថ្នាក់ដែលអាចនឹងកើតមានដោយចៃដន្យ ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

  • ផ្នែកលក់អនឡាញ៖ 017 333 503/086 333 503/017 222 408/017 222 439
  • សាខាទឹកថ្លា៖ 017 222 730
  • សាខាបឹងកេងកង៖ 017 333 730
  • សាខាទួលសង្កែ៖ 017 222 733
  • សាខាខេត្តសៀមរាប៖ 017 222 557
  • សាខាខេត្តបាត់ដំបង៖ 017 333 241
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Invicto ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ប្រើ Hybrid បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Maruti Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Suzuki Invicto ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ Hybrid ជាមួយតម្លៃលក់ចាប់ពី ២៩ ៨៧១ ដុល្លារនៅក្នុងប្រទេសឥណ្ឌា ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ  ដោយផ្នែកខាងមុខ ត្រូវបានរចនាថ្មីទាំងស្រុងទៅលើប៉ាណា និងកាង ជាមួយនឹងក្រូម៉េ ដែលជាបចង្កៀងមុខ LED និងឡូហ្គោ Suzuki ទំហំធំនៅចំកណ្តាល ព្រមទាំងប្រើប្រាស់នៅបន្ថែមជាមួយថាសកង់ស្ព័តទំហំ ១៧ អ៉ីញ ផ្នែកខាងក្រោយមានចង្កៀងប្រភេទ LED និងកាងស្រោបដោយក្រូម៉េ ។

ចំពោះនៅផ្នែកផ្នែកខាងក្នុងត្រូវបានចែករំលែកការឌីស្សាញចេញពី Toyota Innova ផងដែរ ដោយអាចកំណត់ជា ៧ កៅអី និង ៨ កៅអី ដោយនៅលើតាប្លូមានអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធ Suzuki Connect Technology។ ចំណុចពិសេសផ្សេងទៀតរួមមាន ដំបូលកញ្ចក់ panoramic sunroof, ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ២ តំបន់ កៅអីអ្នកបើកបរអាចលៃតម្រូវតាម ៨ របៀបជាមួយមុខងារអង្គចងចាំ និងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid រួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយរបៀបបើកបរចំនួន ៤ គឺ EV, Normal, Eco និង Power និងមានកម្រិតស៊ីសាំងចន្លោះ ៤ លីត្រ ទៅ ៥ លីត្រប៉ុណ្ណោះក្នុងរយះចម្ងាយ ១០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់ដែលមានតម្លៃត្រឹមតែ $29,990 ធុនទាំងការធ្វើដំណើរផ្សងព្រេង និងការធ្វើអាជីវកម្មដឹកជញ្ជូនក្នុងក្រុង

មានប្រជាជនកម្ពុជាជាច្រើនចូលចិត្តការធ្វើដំណើរបែបផ្សងព្រេងជាមួយនឹងគ្រួសារ ឬក៏មិត្តភក្កិដែលពួកគេអាចស្វែងរកបាននូវទីកន្លែងថ្មីៗជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យដូចជាការបោះតង់, ការបើកបរឡើងភ្នំជាមួយនឹងការទស្សនាទេសភាពបែបធម្មជាតិ។ ភាគច្រើននៃអ្នកធ្វើដំណើរផ្សងព្រេងគឺពួកគេជាម្ចាស់អាជីវកម្ម ឬជាអ្នកធ្វើការឯកជន ដែលពួកគេតែងតែត្រូវការមធ្យោបាយដឹកជញ្ជូនដែលផ្ដល់ឱ្យពួកគេនូវអត្ថប្រយោជន៍ជាច្រើនរួមគ្នាទាំងការធ្វើដំណើរផ្សងព្រេងជាមួយរថយន្តដែលមានថាមពលកម្លាំង និងមានផាសុកភាពសម្រាប់ការបើកបរលើផ្លូវពិបាក និងអាចជួយដល់ការងារអាជីវកម្មរបស់ពួកគេបានផងដែរ។ ដូចនេះហើយ រថយន្តភីកអាប់គឺជាជម្រើសដ៏ល្អសម្រាប់ពួកគេ ហើយថ្ងៃនេះយើងនឹងលើកយកនូវរថយន្តភីកអាប់មួយមួយឌែលដែលមានតម្លៃសមរម្យដើម្បីធ្វើការណែនាំដល់អ្នកអាន, នោះគឺរថយន្តភីកអាប់ Maxus T90 ដែលអាចជាដៃគូដ៏ល្អសម្រាប់លោកអ្នកក្នុងការធ្វើដំណើរលើផ្លូវពិបាកបែបផ្សព្វព្រេងនាថ្ងៃចុងសប្ដាហ៍ ឬការបើកបរសម្រាប់ការងារអាជីវកម្មដឹកជញ្ជូនរបស់អ្នកក្នុងក្រុងផងដែរ។

លោកអ្នកអាចធ្វើការស្វែងរករថយន្ត Maxus T90 ជាមួយនឹងតម្លៃយ៉ាងពិសេសត្រឹមតែ ២៩ ៩៩០ ដុល្លារ ($29,990) ប៉ុណ្ណោះនិងមានការធានាលើគុណភាពរយៈពេល ៣ឆ្នាំ ឬក៏ ១០០ ០០០ គីឡូមែត្រទៀតផង ដែលពិតជាជម្រើសល្អណាស់សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងហើយមិនចង់ចំណាយលុយច្រើនទៅលើរថយន្តផ្សេងៗសម្រាប់អាជីវកម្មផងនិងការធ្វើដំណើរផ្លូវពិបាកផង។ រថយន្ត Maxus T90 មិនត្រឹមតែជារថយន្តភីកអាប់ដែលអ្នកអាចប្រើសម្រាប់ការដឹកជញ្ជូន ឬក៏បើកបរលើផ្លូវដែលពិបាកនោះទេ, ប៉ុន្តែវាផ្ដល់នូវការបើកបរដ៏មានផាសុកភាពដូចរថយន្តគ្រួសារផងដែរ ទោះបីជាអ្នកដឹកទំនិញច្រើន ឬក៏បើកបរលើផ្លូវលំបាក ឬផ្លូវក្នុងក្រុងក៏ដោយ ដោយរថយន្ត Maxus T90 គឺបានបំពាក់មកនូវជាមួយបច្ចេកវិទ្យាទំនើបនិងមុខងារឆ្លាតវៃជាច្រើនដូចខាងក្រោម:

  • សមត្ថភាពនៃការបើកបរ: រថយន្ត Maxus T90 បាននាំមកនូវជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ 2.0T Bi-Turbo (តួបូភ្លោះ) ជាមួយនឹងប្រព័ន្ធប្រអប់លេខអូតូស្វ័យប្រវត្តិ ៨វគ្គ ដែលផលិតនូវកម្លាំងរហូតដល់ ២១៤ សេះ (160kW) ជាមួយនឹងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ហើយក៏បំពាក់នូវប្រភេទប៉ុង២ (All Wheel Drive) ហើយអ្នកបើកបរអាចជ្រើសរើសលក្ខខណ្ឌនៃបើកបរអាស្រ័យទៅតាមស្ថានភាពផ្លូវផ្សេងៗគ្នាដូចជា 2WD / Automatic / 4WD ល្បឿនលឿន / 4WD ល្បឿនយឺត។

  • ប្រព័ន្ធសុវត្ថិភាព: អ្នកបើកបរនិងអ្នករួមដំណើរនឹងទទួលបាននូវផាសុកភាពខ្ពស់ជាមួយមុខងារសុវត្ថិភាពជាច្រើនដូចជា: កាមេរ៉ាខក្រោយជាមួយសេនស័រជំនួយក្នុងការចតរថយន្ត, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធកំណត់ល្បឿនថេរ, ពោងសុវត្ថិភាពចំនួន ៧គ្រាប់, មុខងារផ្តល់ដំណឹងសម្ពាធកង់, ប្រព័ន្ឌ ESP+EBA (HAS, RMI, HDC) និងមានប្រព័ន្ធជាច្រើនទៀតដែលផ្តល់ជូននូវការបើកបរយ៉ាងមានទំនុកចិត្ត។
  • មុខងារផាសុកភាពជំនួយការបើកបរ: អ្នកបើកបរនឹងទទួលបាននូវអារម្មណ៍ល្អតាំងពីជំហ៊ានដំបូងនៃការចូលក្នុងរថយន្ត Maxus T90 ជាមួយនឹងមុខងារពិសេសដូចខាងក្រោម:

–  ប្រព័ន្ធសោឆ្លាតវៃ smart key ដែលអ្នកគ្រាន់តែចុចលើប៊ូតុងមួយ ម៉ាស៊ីននិងដំណើរការ

–  កៅអីស្ព័តដែលមិនធ្វើឱ្យធុញទ្រាន់ទោះបើកបរផ្លូវឆ្ងាយក៏ដោយ

–  Cool Box ធុងក្លាសេធ្វើឱ្យភេសជ្ជះរបស់អ្នកនៅតែត្រជាក់ទោះធ្វើដំណើរផ្លូវឆ្ងាយក៏ដោយ

–  កៅអីអូតូអេឡិចត្រូនិចងាយស្រួលក្នុងការសារ៉េទៅមុខទៅក្រោយដើម្បីផ្តល់នូវផាសុកភាពខ្ពស់

–  អេក្រង់កំសាន្តទំហំ ១២,៣ អ៉ីញ អាចតភ្ជាប់ជាមួយ Apple Car Play, ចម្រៀង,..

–  កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ ដែលមានតែក្នុងរថយន្តប្រណិត, ប៉ុន្តែ T90 យល់ដឹងពីរបៀបក្នុងការផ្ដល់នូវភាពងាយស្រួលនិងភាពទំនើបដល់ម្ចាស់រថយន្តនិងរីករាយជាមួយការធ្វើដំណើរជាមួយគ្រួសារ

–  ជាពិសេស, Maxus T90 បាននាំមកនូវជាមួយដំបូលលើបិទបើក Sunroof ដែលមានតែលើរថយន្តប្រភេទ SUV ឬរថយន្តគ្រួសារ និងរថយន្តដែលមានតម្លៃថ្លៃ, ប៉ុន្តែលោកអ្នកអាចស្វែងរកបានជាមួយរថយន្ត Maxus T90 ដើម្បីសម្រាកលំហែកាយនិងស្រូបយកខ្យល់អាកាសបរិសុទ្ធក្នុងកំឡុងពេលអ្នកធ្វើដំណើរលើដងផ្លូវ។

សរុបមក, រថយន្តភីកអាប់មិនត្រឹមតែជារថយន្តសម្រាប់ដឹកជញ្ជូន ឬក៏សម្រាប់ធ្វើដំណើរផ្សងព្រេងទេ, ប៉ុន្តែអ្នកផលិតរថយន្ត Maxus បានដឹងពីអ្វីដែលអ្នកទិញត្រូវការជាមួយអត្ថប្រយោជន៍យ៉ាងច្រើនមុខ ដែលជាហេតុធ្វើឱ្យរថយន្ត Maxus T90 គឺជាជម្រើសពិតប្រាកដនិងល្អបំផុតសម្រាប់អ្នកដែលត្រូវការរថយន្តភីកអាប់ដែលមានកម្លាំងខ្លាំងជាមួយនឹងមុខងារដ៏ទំនើននិងប្រណិតភាព ហើយធ្វើឱ្យអ្នករួមដំណើរទទួលបានផាសុកភាព និងសុវត្ថិភាពខ្ពស់។ ជាពិសេសរថយន្ត Maxus T90 ពិតជាស័ក្តសមសម្រាប់គ្រួសារ ឬក៏អ្នកប្រើប្រាស់សម្រាប់អាជីវកម្ម និងការធ្វើដំណើរបែបផ្សងព្រេង, ដូច្នេះ អ្នកទិញអាចសន្សំសំចៃលុយច្រើនសម្រាប់វិនិយោគទៅលើអាជីវកម្មរបស់ពួកគេ ហើយអាចរីករាយជាមួយរថយន្តភីកអាប់ថ្មីតម្លៃត្រឹមតែ ២៩ ៩៩០ ដុល្លារ ($29,990) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ BYD Dolphin ស៊េរីឆ្នាំ ២០២៣ ចេញលក់នៅប្រទេសថៃ តម្លៃខ្ទង់ ២ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំនៅប្រទេសថៃ បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត BYD Dolphin ស៊េរីឆ្នាំ ២០២៣ ប្រភេទអគ្គិសនីសុទ្ធ មាន ២ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ១៩ ៨៣៦ ដុល្លារ ដល់ ២៤ ៣៧០ ដុល្លារ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 ជាមួយប្រព័ន្ធ 8 in 1 power ដែលផល់ឲ្យថាមពលម៉ាស៊ីនកើនឡើង ២០% និងមានប្រវែងគន្លាតកង់មុខ-ក្រោយ ២៧០០ មម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ជាប្រភេទ ទ្វារ ៥ ដោយមានបំពាក់ចង្កៀងមុខ-ក្រោយប្រភេទ LED ថាសកង់ស្ព័រទំហំចាប់ពិ ១៦ អ៉ីញ ដល់ ១៧ អ៉ីញជាដើម។

ខណះនៅផ្នែកខាងក្នុង អាចផ្ទុកអ្នកដំណើរ ៥ នាក់  មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មាន full LCD ទំហំ ៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ កៅខាងមុខមានមុខងារកម្តៅ អាចលៃតាមរយៈថាមពលអគ្គិសនី ៦ របៀបសម្រាប់អ្នកបើកបរ និងអ្នកដំណើរ ៤ របៀប កន្លែងដាក់ដបខាងមុខ-ក្រោយ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី BYD Dolphin ស៊េរិឆ្នាំ ២០២៣ ដំណើរកាដោយម៉ាស៊ីនចំនួន ២

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ និងកម្លាំង ១៧៤ សេះ​ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade battery ទំហំ ៤៤,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រដោយមុខងារសាកថ្មល្បឿនលឿន ។
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រផ្គួបជាមួយអាគុយ BYD Blade battery ទំហំ ៦០,១៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៩០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយមុខងារសាកថ្មល្បឿនលឿន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហាញរូបភាព teaser ជាលើកដំបូងរបស់ Toyota Land Cruiser ស៊េរីឆ្នាំ ២០២៥

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរូបភាព teaser នៃរថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ ២០២៥ ជាលើកដំបូងក្រោយពេលក្រុមហ៊ុនបានប្រកាសមានបំណងក្នុងការនាំរថយន្តមកវិញ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

តាមរូបភាព បានបង្ហាញពីភាពងងឹតនៃរថយន្ត Toyota Land Cruiser ស៊េរីថ្មី ដែលដាក់នៅជាប់នឹង FJ40 ជំនាន់ឆ្នាំ ១៩៦០ ខណះ រូបរាងរបស់រថយន្តថ្មីនេះ មើលទៅស្រដៀងទៅនឹងរថយន្ត Lexus GX ឆ្នាំ ២០២៤ ដែលមានន័យថារថយន្ត SUVs នឹងចែករំលែកការឌីស្សាញមួយចំនួនពី Lexus GX ស៊េរីឆ្នាំ ២០២៤ ។ លើសពីនេះ Toyota Land Cruiser ស៊េរីឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថានឹងផលិតនៅលើគ្រោងឆ្អឹង TNGA-F platform ដូចទៅនឹង Lexus GX ផងដែរ។

បើនិយាយពីកម្លាំងម៉ាស៊ីនវិញ Toyota Land Cruiser ស៊េរីថ្មីនេះនឹងបំពាក់ម៉ាស៊ីនចំណុះ ៣,៤ លីត្រ Twin-Turbo V6 ដែលផលិតកម្លាំងបាន ៣៤៩ សេះ ហើយអាចទទួលបាននៅជម្រើសម៉ាស៊ីនកូនកាត់ i-Force Max hybrid V6 ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ full-time 4WD ទៀតផង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota មិនបានបង្ហាញអ្វីច្រើមអំពីរថយន្ត SUV ដែលនឹងមកដល់នាពេលខាងមុខនេះទេ ប៉ុន្តែបានសន្យាថានឹងផ្តល់នៅព័ត៌មានលម្អិតបន្ថែមទៀតនាពេលអនាគត ដូច្នេះ មានតែរងចាំមើលទាំងអស់គ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តអគ្គិសនីជំនាន់ថ្មី ជាមួយ Subaru និង Mazda

[បរទេស] យោកតាមនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Toyota លោក Koji Sato មានផែនការធំសម្រាប់ក្រុមហ៊ុន ដែលសង្ឃឹមថានឹងផ្លាស់ប្តូរទៅជា EV juggernaut ដើម្បីជួយបង្កើតទំហំកាន់តែច្រើន វាអាចចែករំលែកបច្ចេកវិទ្យាអាគុយថ្មីរបស់ខ្លួនជាមួយដៃគូរបស់ខ្លួន ដូចជា Subaru, Mazda, Suzuki និងមួយចំនួនទៀត ក្នុងការបន្តការប្រកួតប្រជែងទៅនឹង Tesla ។

 

ជាផ្នែកមួយនៃផែនការអនាគតរបស់ខ្លួន ក្រុមហ៊ុន Toyota គ្រោងនឹងលក់រថយន្តអគ្គិសនីឲ្យបានចំនួន ៣,៥ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០៣០ ដែលពាក់កណ្តាលនឹងផ្អែកលើគ្រោងឆ្អឹង EV platform បានរចនាថ្មីដែលនឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០២៦ ហើយអាចផ្តល់ជូននៅការបើកបរបានចម្ងាយរហូតទៅដល់ ១,៥០០ គីឡូម៉ែត្រ ដោយសារបច្ចេកវិទ្យាអាគុយថ្មី។

ជាមួយគ្នានេះ បើយោងតាមគេហទំព័រ Autonews រាយការណ៍ថាក្រុមហ៊ុនផលិតរថយន្តក៏កំពុងងាកទៅរកអង្គភាពដែលទើបបង្កើតថ្មីហៅថាអាជីវកម្ម BEV Factory ដែលនឹងរចនាស្ថាបត្យកម្មរថយន្តថ្មីឲ្យមានលក្ខណៈសាមញ្ញតាមដែលអាចធ្វើទៅបានក្នុងការផលិត។

ដើម្បីជួយបង្កើនបរិមាណរបស់ខ្លួន ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនក៏អាចចែករំលែកបច្ចេកវិទ្យា EV ថ្មីរបស់ខ្លួនជាមួយដៃគូផងដែរ ដោយក្រុមហ៊ុនយក្សរបស់ជប៉ុននេះ មានភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើនដូចជា Subaru, Mazda, Suzuki, Daihatsu, Hino, Isuzu និងក្រុមហ៊ុនជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា Toyota បានសហការជាមួយដៃគូររបស់ខ្លួនដោយបានលក់រថយន្តចំនួន ១៦,៣ លានគ្រឿងក្នុងមួយឆ្នាំ ដូចជារថយន្តអគ្គិសនី Toyota bZ4X/Subaru Solterra ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Hyundai Creta Black Edition 2024 ផលិតត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ នៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការបន្ថែមម៉ូដែលពិសេសម្រាប់រថយន្ត Hyundai Creta Black Edition ស៊េរីឆ្នាំ ២០២៤ ផលិតត្រឹមតែ ៥០ គ្រឿងប៉ុណ្ណោះ ជាមួយតំលៃលក់ ២៧ ៣០០ ដុល្លារនៅក្នុងទីផ្សារប្រទេសថៃ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់ Hyundai CRETA Black Edition ត្រូវបានតុបតែងក្របដណ្តប់ទៅដោយពណ៌ខ្មៅយ៉ាងពិសេសជាមួយនឹងប៉ាណាមុខពណ៌ ជាប់សងខាងដោយអំពូលបំភ្លឺ និងឡូហ្គោប្រភេទ monochrome នៅចំណ្តាល ប្រើប្រាស់នៅថាសកង់ពណ៌ខ្មៅទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ នៅលើតាប្លូមានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងភ្លើងលម្អ ដំបូលកញ្ចក់ panoramic sunroof បើក-បិទដោយថាមពលអគ្គិសនី កន្លែងសាកថ្មឥតខ្សែរ ឧបករណ៍បំពងសំឡេងម៉ាក BOSE និងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Hyundai SmartSense Advanced Driver Assistance System ដែលរួមបញ្ចូលនៅមុខងារដ៏សំបូរបែប ។

ទាក់ទងទៅផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៥ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ IVT ប្រើប្រាស់បូម MacPherson strut suspension នៅផ្នែកខាងមុខ និង Torsion beam នៅផ្នែកខាងក្រោយជាមួយរបៀបបើកបរចំនួន ៤ គឺ Normal, Eco, Sport និង Smart ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ២សប្តាហ៍ Toyota Yaris Cross ទទួលបានការកក់លើសពី ១ ពាន់គ្រឿងនៅប្រទេសឥណ្ឌូនេស៊ី

[ទីផ្សារបរទេស] បន្ទាប់ពីធ្វើការដាក់បង្ហាញខ្លួនជាផ្លូវការក្នុងអស់រយះពេល ២ សប្តាហ៍មក ខណះពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានធ្វើការប្រកាសថា ខ្លួនទទួលបានទុកមុននៅរថយន្ត Toyota Yaris Cross ដល់ទៅចំនួន ១០៤៤ គ្រឿង ដោយ ៧៨% ជាម៉ូដែលប្រើម៉ាស៊ីន hybrid ។

យោងតាមរបាយការណ៍របស់លោក Anton បានឲ្យដឹងដា ពេញមួយខែកក្កដា ឆ្នាំ ២០២៣ ក្រុមហ៊ុន Toyota បានបង្កើនការផលិតរថយន្ត YARIS CROSS ម៉ូដែលកូនកាត់ជាមួយនឹងតម្រូវការខ្ពស់ ហើយក្រុមហ៊ុននឹងផ្តោតលើការផលិតម៉ូដែលកូនកាត់ hybrid ក្នុងខែក្រោយ ហើយនឹងវាយលុកទីផ្សារក្នុងខែកក្កដា ឆ្នាំ ២០២៣។ លើសពីេនះ Toyota នឹងផលិត Yaris Cross ប្រភេទ Hybrid ទាំងស្រុង ឬស្មើនឹង ១ ៨០០ គ្រឿងក្នុងមួយខែ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងនោះ ក្រុមហ៊ុនមានគម្រោងធ្វើការដំឡើងថ្លៃនៅរថយន្ត Toyota Yaris Cross ចាប់ពី ១ ០០០ ដុល្លារ ដល់ ២ ០០០ ដុល្លារ និងអាចឈានដល់ ៣ ០០០ ដុល្លារក្នុងរយះពេល ៣ ខែ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Yaris Cross ផលិតនៅប្រទេសឥណ្ឌូនេស៊ី មានសមាមាត្រកូនកាត់ hybrid ៦០% ហើយត្រូវបាន Toyota អះអាង​ថា កម្រិតស៊ីសាំង​របស់ Yaris Cross Hybrid គឺ ៣០,៣ គីឡូម៉ែត្រ​ក្នុង​មួយ​លីត្រប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ាស់! រថយន្ត Toyota Crown ស៊េរីឆ្នាំ២០២៣ ប្រើម៉ាស៊ីន hybrid ដឹកមកដល់កម្ពុជាតម្លៃខ្ទង់ ១១មុឺនដុល្លារជាង

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Toyota Crown ស៊េរីឆ្នាំ ២០២៣ ជាមួយតម្លៃសរុប ១១៥ ០២៤ ដុល្លារសម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ១១៥ ០២៤ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៤៦ ៩០០ ដុល្លារ ($46,900)
  • តម្លៃពន្ធនាំចូល ៦១ ៣៧៥ ដុល្លារ ($61,375)
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៩០០ ដុល្លារ ($900)
  • តម្លៃឯកសារនៅខ្មែរ ៨៩៩ ដុល្លារ ($899)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ ដុល្លារ ($250)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ២ ២៥០ ដុល្លារ ($2,250)
  • តម្លៃសរុបទាំងអស់ ១១៥ ០២៤ ដុល្លារ ($115,024)

សម្រាប់រថយន្តToyota Crown ស៊េរីឆ្នាំ ២០២៣ នេះ ជាម៉ូដែល XLE ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ hybrid ប្រភេទបើកបរប៉ុង២ AWD ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 090 288 687 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+