ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលថ្មីរបស់ GWM មួយនេះ ប្រើម៉ាស៊ីន plug-in hybrid ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំងតែ ២លីត្រប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Haval B26 ប្រភេទ SUV ប្រើប្រាស់សម្រាប់រផ្លូវលំបាកៗ ឬ Off-Road គ្រោងនឹងធ្វើការចេញលក់នៅទីផ្សារប្រទេសចិនចុងឆ្នាំនេះ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨០០ ម.ម ទទឹង ១ ៩១៦ ម.ម កំពស់ ១ ៨២២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣៨  ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ HAVAL B26 ផ្អែកលើរថយន្ត Haval H-Dog ដែលមានការរចនាទៅលើប៉ាណាមុខមានរបាអូសចំនួន ៣ និងឡូហ្គោ HAVAL ធំ អបសងខាងដោយចង្កៀងមុខ LED ដំបូល roof rack ពណ៌ប្រាក់ ប្រើប្រាស់នៅថាសកង់ទំហំ ១៩ អ៉ីញ​ និងចង្កៀងក្រោយរចនាដាច់ពីគ្នា ។

ចំពោះនៅផ្នែកខាងក្នុងជារថយន្តប្រភេទ SUV ៥ កៅអី នៅលើតាឡូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធ Qualcomm Snapdragon 8155,  ប្រអប់លេខអេឡិចត្រូនិច អេក្រង់បង្ហាញលើកញ្ចក់ទំហំ ៩ អ៉ីញ និងកាំម៉េរា ៣៦០ ដឺក្រេមួយជុំរថយន្តជាដើម ។ ខណះ រូបថតមិនត្រូវបានបង្ហាញនោះទេ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ Plug-in hybrid រួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានសរុប ៣២៦ សេស និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ២ វគ្គ ជាមួយកម្រិតស៊ីសាំងត្រឹមតែ ២លីត្រក្នុងរយះចំងាយ ១០០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើកបរបាន ១០០០ គីឡូម៉ែត្រឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BAIC Stone 01 ប្រភេទ SUV ជើងខ្លាំងខាង Off-Road ប្រើម៉ាស៊ីន Plug-in hybrid

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BAIC Stone 01 ប្រភេទ SUV ផ្តោតលើការបើកបរផ្លូវលំបាកៗ ឬ Off-Road នៅលើគេហទំព័រមួយនៅក្នុងប្រទេសចិន ជាមួយតម្លៃលក់ដែលរំពឹងថាចាប់ពី ៤២ ០៩៧ ដុល្លារ ដល់ ៧០ ១៦២ ដុល្លារ នៅទិផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៨៦៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០១០ ម.ម ។ BAIC Stone 01 ប្រើការរចនារាងជាប្រអប់ដូចទៅនឹង Defender និង Range Rover ដោយប៉ាណាមុខរាងជាជ្រុង ជាប់ចង្កៀង​មុខ​រាង​អក្សរ Y កាង​ខាង​មុខ​ពណ៌​ខ្មៅ កញ្ចក់​ចំហៀង​ពណ៌​ខ្មៅ ប្រអប់​ដំបូល​ត្រូវ​បាន​បំពាក់​ដោយសេនស័រមុខងារ​ឆ្លាតវៃ ចង្កៀងខាងក្រោយត្រូវបានរចនាឡើងបញ្ឈរ ជាមួយនឹងសំបកកង់ទំនេរខាងក្រោយជាដើម ។

ក្រុមហ៊ុនមិនទាន់បញ្ចេញព័ត៌មានលម្អិតនៃផ្នែកខាងក្នុងនៅឡើយទេ ប៉ុន្តែឯកសារបង្ហាញថា រថយន្ត SUV នឹងមានកៅអី ៦ និង ៧ កៅអី ជាមួយនឹងការកំណត់រចនាសម្ព័ន្ធបីជួរ ។ លើសពី នឹងរួមបញ្ចូលនៅប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ជាច្រើនផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ BAIC Stone 01 ដំណើរការដោយម៉ាស៊ីន Plug-in hybrid ចំណុះ ១,៥ លីត្រ Turbocharged ផ្គួបជាមួយម៉ូទ័រអគ្គិសនិចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៦៩ សេស និងបានបំពាក់ដោយអាគុយប្រភេទ Ternary lithium-ion battery ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ROYAL ENFIELD បន្តពង្រីកខ្លួនជាសកល ជាមួយនឹងការសម្ពោធរោងចក្រដំឡើង CKD ទី៥ នៅប្រទេសនេប៉ាល់

 

  • Royal Enfield រីកលូតលាស់ និងពង្រឹងវត្តមានក្រៅពីប្រទេសឥណ្ឌា ជាមួយនឹងការចាប់ផ្តើមនៃរោងចក្រដំឡើង CKD ទី៥របស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំ
  • រោងចក្រដំឡើង CKD ទី៥ ដែលមានទីតាំងនៅប្រទេសនេប៉ាល់ រំពឹងថានឹងជំរុញតម្រូវការដែលកំពុងកើនឡើងសម្រាប់ម៉ូតូទម្ងន់មធ្យមកម្រិតខ្ពស់នៅក្នុងទីផ្សារ
  • ជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ២០ ០០០គ្រឿង រោងចក្រដំឡើង CKD នឹងចាប់ផ្តើមប្រតិបត្តិការដំឡើង ម៉ូតូ Classic 350 ថ្មី និង SCRAM 411 សម្រាប់ប្រទេសនេប៉ាល់

នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ទីក្រុង Kathmandu ប្រទេសនេប៉ាល់ ៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យម (250 – 750cc) បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការដំឡើង (Local Assembly Unit) និងរោងចក្រ CKD ផ្តាច់មុខរបស់ខ្លួននៅក្នុងប្រទេសនេប៉ាល់។

បង្កើតឡើងក្នុងភាពជាដៃគូជាមួយ Triveni Group សេចក្តីប្រកាសនេះ គឺជាការជំរុញយ៉ាងសំខាន់ដល់អាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងតំបន់ SAARC ហើយបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ Royal Enfield ចំពោះប្រទេសនេប៉ាល់។ មានទីតាំងនៅ Birgunj កន្លែងថ្មីនេះគឺជារោងចក្រដំឡើង CKD ទី៥ របស់ Royal Enfield នៅលើពិភពលោក បន្ទាប់ពីប្រេស៊ីល ថៃ កូឡុំប៊ី និងអាហ្សង់ទីន បន្ថែមពីលើរោងចក្រផលិតទំនើប និងគ្រឿងបរិក្ខារបន្ថែមដែលមានទីតាំងនៅ Tamil Nadu ប្រទេសឥណ្ឌា។

ក្នុងឱកាសអបអរសាទរពិធីសម្ពោធរោងចក្រ លោក B Govindarajan នាយកប្រតិបត្តិក្រុមហ៊ុន Royal Enfield ក៏បានមានប្រសាសន៍អំពីមហិច្ឆិតាជាសាកលរបស់ Royal Enfield យ៉ាងដូច្នេះថា «វាគឺជាការខិតខំប្រឹងប្រែងរបស់យើងក្នុងការរីកលូតលាស់ និងពង្រីកផ្នែកម៉ូតូទម្ងន់មធ្យមទូទាំងពិភពលោក ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានឃើញភាពជោគជ័យដ៏ធំធេងនៅក្នុងប្រតិបត្តិការអន្តរជាតិរបស់យើង។ ឥឡូវនេះ Royal Enfield ជាប់ចំណាត់ថ្នាក់ក្នុងចំណោមម៉ាកម៉ូតូ top mid-segment លំដាប់កំពូលនៅក្នុងទីផ្សារដូចជាចក្រភពអង់គ្លេស កូរ៉េ អូស្ត្រាលី-នូវែលសេឡង់ ក្នុងចំណោមម៉ាកផ្សេងៗទៀត»។

លោកបន្តថា «ចេតនាជាយុទ្ធសាស្រ្តរបស់យើងក្នុងការខិតទៅជិតទីផ្សារពិភពលោកបានដំណើរការយ៉ាងពិតប្រាកដ ដោយសារយើងបានបង្កើតរោងចក្រ CKD ចំនួនបួនដោយជោគជ័យនៅទូទាំង APAC និងអាមេរិកឡាទីន ហើយថ្មីៗនេះយើងក៏បានចាប់ផ្តើមយុទ្ធសាស្រ្តទីផ្សារដោយផ្ទាល់របស់យើងនៅក្នុងចក្រភពអង់គ្លេសផងដែរ។ គ្រឿងបរិក្ខារ CKD ថ្មីនេះនៅក្នុងប្រទេសនេប៉ាល់គឺស្របតាមយុទ្ធសាស្ត្រពង្រីកជាសកលប្រកបដោយមហិច្ឆិតារបស់យើងក្នុងការវិនិយោគលើទីផ្សារដែលមានសក្តានុពលដ៏ធំក្នុងការលូតលាស់។ យើងប្ដេជ្ញាក្នុងការនាំយកនូវម៉ូតូដ៏ប្រណិតៗ និងបទពិសោធន៍នៃការជិះទោចក្រយានជំនិះ ជូនអ្នកស្រលាញ់វិស័យជិះម៉ូតូធំនៅប្រទេសនេប៉ាល់»។

លោក Yadvinder Singh Guleria ប្រធានផ្នែកពាណិជ្ជកម្ម Royal Enfield បាននិយាយថា «ថ្ងៃនេះជាជំពូកដ៏សំខាន់មួយក្នុងការធ្វើដំណើររបស់យើងនៅក្នុងទីផ្សារនេប៉ាល់ នៅពេលដែលយើងប្រកាសពីការចាប់ផ្តើមរបស់យើង ប្រតិបត្តិការ CKD នៅ Birgunj ។ នេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះសក្តានុពលទីផ្សារ និងសហគមន៍ម៉ូតូដែលកំពុងរីកចម្រើន។ សណ្ឋានដីក្នុងតំបន់នៃប្រទេសនេប៉ាល់ផ្តល់នូវការកំណត់ដ៏ល្អសម្រាប់ប្រភេទនៃការជិះម៉ូតូរបស់យើង។ បន្ថែមពីលើការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើនទីផ្សារក្នុងប្រទេស យើងនឹងពង្រីកបណ្តាញលក់រាយរបស់យើងនាពេលបច្ចុប្បន្នពី ១៨ ដល់ ៣៥កន្លែងនៅទូទាំង ៣០ទីក្រុងក្នុងឆ្នាំបន្ទាប់។ យើងមានទំនុកចិត្តថាយើងនឹងអាចទាក់ទាញអ្នកប្រើប្រាស់មួយឈុតថ្មី ហើយក៏បង្កើនផ្នែកទម្ងន់មធ្យមក្នុងប្រទេសនេប៉ាល់ផងដែរ»។

ជាមួយនឹងសមត្ថភាពដំឡើងម៉ូតូ ២០ ០០០ គ្រឿងក្នុងមួយឆ្នាំ រោងចក្រដំឡើង CKD មូលដ្ឋាននៅ Birgunj គឺជាកន្លែងទំនើប ដែលលាតសន្ធឹងលើផ្ទៃដីជាង ៩ ០០០ ពាន់ម៉ែត្រការ៉េ ដែលនឹងបំពេញតម្រូវការដែលកំពុងកើនឡើងនៅក្នុងប្រទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery OMODA 5 រូបរាងទាក់ទាញខ្លាំង ចេញលក់ជាផ្លូវការ ឯតម្លៃតែជាង ១ មុឺនដុល្លារ

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery Auto បានធ្វើការចេញជាលក់ជាផ្លូវការនៅរថយន្ត Chery OMODA 5 មានដែលមានការឌីស្សាញបែបអនាគត ៤ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១១ ១៦៧ ដុល្លារ ដល់ ១៥ ០៨០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Chery OMODA 5 មានប្រវែងតួខ្លួនសរុប ៤ ៤០០ ម.ម ទទឺង ១ ៨៣០ ម.ម កំពស់ ១ ៥៨៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៣០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះមានលក្ខណះបែបស្ព័រជាមួយការតុបតែងដោយឆ្នូតពណ៌ទឹកក្រូច ភ្ជាប់មកជាមួយប៉ាណាខាងមុខមួយផ្ទាំងធំមើលទៅទំនើប ចង្កៀងមុខប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃដាច់ដោយឡែក ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ចង្កៀងក្រោយប្រភេទ LED រចនាថ្មីប្លែក និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ ផ្តល់នៅភាពប្រណិត និងផាសុកភាព ដោយបានតុបតែងជា ២ពណ៌ នៅតាឡូមានកុងបង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen រួមគ្នាជាអេក្រង់ភ្លោះទំហំ ២៤,៦ អ៉ីញ បំពាក់ដោយប្រព័ន្ធឆ្លាតវៃដ៏សំបូរបែប ក៏ដូចជាបច្ចេកវិទ្យា Lion 5.0 AI technology ឧបករណ៍បំពងសំឡេងម៉ាក SSONY Hall-Class ៨ចំនុច ភ្លើងលម្អ ៦៤ ពណ៌ ដំបូលកញ្ចក់ Panoramic sunroof អេឡិចត្រូនិច កន្លែងសាកឥតប្រើខ្សែរ កៅអីអ្នកបើកបរអាចលៃតម្រូវបាន ៦ របៀបជាមួយប្រព័ន្ធតាមដានស្ថានភាពអ្នកបើកបរផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbo អាចផលិតកម្លាំងបាន ១៩៧ សេស និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ
  • ម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ១៥៦ សេស និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប្រភេទ CVT ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពរួមមាន កាំម៉េរា ៣៦០ ដឺក្រេ ប្រព័ន្ធផ្តល់សញ្ញាពេលមានរថយន្តមកពីផ្នែកចំហៀង ប្រព័ន្ធទប់លំនឹង ពោងសុវត្ថិភាព ៦ ចំនុច និងមួយចំនួនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់អគ្គិសនីសុទ្ធខ្នាតតូចនេះ កម្លាំងជាង ៥០០ សេស សាកភ្លើងពេញម្តងជិះបានជិត ៦០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តថ Telo បង្ហាញធ្វើការដាក់បង្ហាញជាផ្លូវការនៃរថយន្តភីកអាប់អគ្គិសនីសុទ្ធខ្នាតតូចដំបូងបង្អស់របស់ខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។ ខណះ ក្រុមហ៊ុន មិន​ទាន់​បាន​បង្ហាញ​ថា​ភីកអាប់នេះនឹង​ចូល​ផលិតកម្ម​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​តម្លៃត្រូវបានគេរំពឹងថានឹងចាប់ផ្តើមពី ៤៩ ៩៩៩ ដុល្លារ (50,000$)។

Telo Truck គឺជារថយន្តភីកអាប់អគ្គិសនីសុទ្ធខ្នាតតូចទ្វារ ៤ ដែលអាចផ្ទុកមនុស្សបានដល់ទៅ ៥ នាក់ រួមទាំងផ្នែកឃ្លុបខាងក្រោយប្រវែង ១ ៥២៤ មីលីម៉ែត្រ ដិតអាចដាក់ឧបករណ៍ប្រវែងបានដល់ ២ ៧៤៣ មម ។ រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣  ៨៦០ ម.ម ទទឹង ១ ៨៥៤ ម.ម កំពស់ ១ ៦៧៦ ម.ម ដែលមានប្រវែងដូចគ្នាទៅនឹងរថយន្ត Mini Electric ទ្វារ២ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តបានអះអាងថា ភីកអាប់នេះនឹងអាចផ្ទុកបានច្រើនដូចរថយន្តភីកអាប់ Toyota Tacoma ដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ផ្គួបជាមួយអាគុយទំហំ ១០៦ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ៥០០ សេស អាចបើកបរបានចម្ងាយ ៥៦៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដែលគាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកពី ០-៨០% ត្រឹមរយះពេល ២០ នាទី អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយះពេលតែ ៤ វិនាទី ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បោះទុន ៣២៨ លានដុល្លារបន្ថែម ដើម្បីសាងសង់រោកចក្រផលិត Tacoma ប្រភេទ hybrid

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងវិនិយោគនៅទឹកប្រាក់ប្រមាណ ៣២៨ លានដុល្លារបន្ថែមទៀតនៅក្នុងរោងចក្រមួយនៅភាគកណ្តាលនៃរដ្ឋ Guanajuato របស់ប្រទេសម៉ិកស៊ិកកូដែលសរុបពីមុនទាំងអស់ស្មើ ១,២ ពាន់លានដុល្លារ ខណៈដែលខ្លួនកំពុងសម្លឹងមើលការកែសម្រួលដំណើរការផលិតរបស់ខ្លួនសម្រាប់ម៉ូដែលកូនកាត់ថ្មីនៃរថយន្តភីកអាប់ Tacoma របស់ខ្លួន នេះបើយោងតាមសារព័ត៌មាន Reuster ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota បាននិយាយថា “កំណែថ្មីនៃរថយន្ត Tacoma Pickup នៅក្នុងប្រទេសម៉ិកស៊ិកនឹងប្រើប្រាស់ម៉ាស៊ីនកូនកាត់ នឹងក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រអគ្គិសនីរបស់ក្រុម” ។ លើសពីនេះ ក្រុមហ៊ុន Toyota បានបញ្ជាក់ថា ការវិនិយោគដែលបានរៀបរាប់ខាងលើ ក៏នឹងជួយកែសម្រួលការផលិតម៉ូដែល Tacoma ថ្មីសម្រាប់ទីផ្សារអាមេរិកខាងជើងនាពេលអនាគតផងដែរ។

គួរឲ្យដឹងថា ប្រទេសម៉ិកស៊ិកកូត្រូវបានគេចាត់ទុកថាជារោងចក្រផលិតរថយន្តអគ្គិសនីដ៏សំខាន់ ប៉ុន្តែភាគច្រើននាំចេញផលិតផលទៅកាន់ប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាមេរិក ដោយសារតែរថយន្តអគ្គិសនីមានតម្លៃថ្លៃពេកនៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលបណ្តាញស្ថានីយ៍សាកថ្មនៅក្នុងប្រទេសអាមេរិកខាងជើងនេះពិតជាមិនទាន់ពេញលេញនៅឡើយ។ ដោយបច្ចុប្បន្ននេះ ប្រទេសម៉ិកស៊ិកមានស្ថានីយ៍សាកថ្មប្រហែល ១ ១០០ ស្ថានីយ៍ នៅក្នុងទីក្រុងធំៗប៉ុណ្ណោះ ។

មិនត្រឹមតែក្រុមហ៊ុន Toyota នោះទេ ក្នុងនោះ ក្រុមហ៊ុន Tesla ក៏បានបង្ហាញពីផែនការសាងសង់រោងចក្រ Gigafactory នៅក្នុងប្រទេសម៉ិកស៊ិកកូក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកផលិតកម្មសកលរបស់ខ្លួនផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្ត GWM Cambodia របស់ក្រុមហ៊ុន OneRoad Group សម្ភោធរថយន្ត ៥ម៉ូឌែល ដែលសុទ្ធសឹងជារថយន្តទទួលបាននូវការគាំទ្រខ្លាំងនៅប្រទេសចិន មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ!

កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន OneRoad Group ដែលមានក្រុមហ៊ុន GWM Cambodia បានធ្វើការនាំចូលរថយន្តរបស់ GWM ជាផ្លូវការមកកាន់ទីផ្សារប្រទេសកម្ពុជា និងបានរៀបចំនូវពិធីសម្ភោធជាផ្លូវការ និងការបើកបរសាកល្បងនៃរថយន្តស៊េរីថ្មីចុងក្រោយរបស់ខ្លួន ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខ ក្រោមវត្តមានថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ អ្នកសារព័ត៌មាន និងអតិថិជនរបស់ខ្លួន ដើម្បីផ្តល់ជូនបទពិសោធន៍ថ្មីសន្លាងជូនអ្នកចូលរួមទាំងអស់ ជាមួយការបើកបរសាកល្បងនៅរថយន្តគ្រប់ម៉ូដែលទាំងអស់មិនធ្លាប់មានពីមុនមក ជាមួយបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក ឧបសគ្គដែលបានរៀបចំយ៉ាងអស្ចារ្យ ក៏ដូចជាការបើកបរ on-road និង off-road ពោលគឺការប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមស្ថានភាពផ្លូវ ។

គួរឲ្យដឹងថា សម្រាប់រថយន្តទាំង ៥ម៉ូឌែលដែលបាននាំយកទៅក្នុងកម្មវិធីនេះរួមមាន ៖

HAVAL Dargo ស៊េរថ្មីចុងក្រោយ គឺជារថយន្តប្រភេទ SUV ដែលប្រើប្រាស់បានទាំង on-road និង off-road ដែលបំពាក់បច្ចេកវិទ្យាទំនើប ជាមួយកម្លាំងម៉ាស៊ីនខ្លាំង។

  • ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ កម្រិតឥន្ធនៈ Euro 5 មានកម្លាំង ១៩៦ សេះ និងកម្លាំងរមួល ៣២៥ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch និងមុខងារចូលលេខដៃលើដៃចង្កូត ប៉ុង ១ និងប៉ុង ២ មានកម្លាំងស្ទុះខ្លាំង។
  • ដៃចង្កូតស្រោបដោយស្បែកប្រភេទអេឡិចត្រូនិច និងកៅអីស្បែកមុខងារកម្តៅសម្រាប់ផ្នែកខាងមុខ
  • ចង្កៀងមុខប្រភេទ LED projector និងចង្កៀងក្រោយប្រភេទ LED
  • ថាសកង់ស្ព័រទំហំ ១៨ អ៉ីញ
  • ដំបូលកញ្ចក់ panoramic sunroof ទំហំធំ
  • ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS
  • ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold
  • ប្រព័ន្ធជំនួយពេលឡើង-ចុះចំណោទ
  • ពោងសុវត្ថិភាពមួយជុំរថយន្ត
  • ប្រព័ន្ធការពារពីចោរលួច

HAVAL H6 ជំនាន់ថ្មី ជារថយន្តប្រភេទ SUV ជាប់ចំណាត់លេខ១ លក់ដាច់ជាងគេនៅក្នុងប្រទេសចិនក្នុងរយះពេល ១១ឆ្នាំជាប់ៗគ្នា ដោយមានចំនុចពិសេសដូចជា ៖

  • ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និង ២,០ លីត្រ កម្រិតឥន្ធនៈ Euro 5 មានកម្លាំង ១៤៧ សេស និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch
  • ដៃចង្កូតស្រោបដោយស្បែកប្រភេទអេឡិចត្រូនិច និងកៅអីស្បែកមុខងារកម្តៅ-ត្រជាក់សម្រាប់ផ្នែកខាងមុខ
  • កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay/Android Auto , Bluetooth
  • ចង្កៀងមុខ-ក្រោយប្រើប្រាស់ជាអំពូលប្រភេទ LED
  • ថាសកង់ស្ព័រទំហំ ១៩ អ៉ីញ
  • កន្លែងសាកថ្មឥតប្រើខ្សែរ Wireless charging
  • ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធកាំម៉េរា ៣៦០ ដឺក្រេ
  • ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គពីខាងមុខ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធផ្តល់សញ្ញាព្រមានពេលរថយន្តចាកគន្លងផ្លុវ
  • ប្រព័ន្ធសម្គាល់ស្លាកចរាចរណ៍
  • ពោងសុវត្ថិភាព ៦ ចំនុច
  • ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold

HAVAL Jolion ជារថយន្តប្រភេទ SUV មានការរចនាដ៏ប្រណិត និងទំនើបដែលមានចំនុចពិសេសដូចជា ៖

  • ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ កម្រិតឥន្ធនៈ Euro 5 មានកម្លាំង ១៤០ សេស និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៧វគ្គ dual-clutch ប្រភេទបើកបរប៉ុង ១ មានរបៀបបើកបរ standard, sport, eco និង snow
  • ដៃចង្កូតស្រោបដោយស្បែកប្រភេទអេឡិចត្រូនិច និងកៅអីស្បែកអាចលៃតម្រូវបាន ៦ របៀបសម្រាប់អ្នកបើកបរ
  • កុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay/Android Auto , Bluetooth
  • ចង្កៀងមុខ-ក្រោយប្រើប្រាស់ជាអំពូលប្រភេទ LED បាញ់ពន្លឺច្បាស់ល្អ
  • កន្លែងសាកថ្មឥតប្រើខ្សែរ Wireless charging
  • ប្រព័ន្ធកាំម៉េរា ៣៦០ ដឺក្រេ

GWM POER Passenger ជារថយន្តប្រភេទភីកអាប់ដែលមានសុវត្ថិភាពកម្រិតខ្ពស់ ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ពីអង្គភាពវាយតម្លៃ ANCAP និងមានចំនុចពិសេសដូចជា៖

  • ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ កម្រិតឥន្ធនៈ Euro 4 មានកម្លាំង ១៦០ សេស និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ 4WD ជាមួយរបៀបបើកបរ Standard, Eco, Sport និង 4L និងមានមុខងារប្រើលេខដៃនៅលើដៃចង្កូត
  • ប្រព័ន្ធទប់លំនឹងប្រភេទស្លាបប្រចៀវឌុប Double Wishbone នៅខាងមុខ និងប៉ូម Leaf Spring suspension នៅផ្នែកខាងក្រោយ
  • ដៃចង្កូតស្រោបដោយស្បែកមានប៉ូតុងមុខងារជាច្រើន
  • កៅអីស្បែកស្រោបដោយស្បែកអាចលៃតម្រូវបាន ៦ របៀបសម្រាប់អ្នកបើកបរ និង ៤របៀបសម្រាប់អ្នកដំណើរខាងមុខ
  • ប្រព័ន្ធកំណត់ល្បឿន បន្ថែម-បន្ថយល្បឿនតាមរថយន្តខាងមុខ
  • ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យពេលមានឧបសគ្គខាងមុខ
  • ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold
  • ប្រព័ន្ធកាំម៉េរា ៣៦០ ដឺក្រេ

GWM POER Commercial ជាភីកអាប់ ដែលទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ពីអង្គភាពវាយតម្លៃ ANCAP និងមានចំនុចពិសេសដូចជា៖

  • ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ កម្រិតឥន្ធនៈ Euro 5 មានកម្លាំង ១៦០ សេស និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ប្រអប់លេខដៃ ៦វគ្គ ប្រភេទបើកបរប៉ុង ២ Tod 4WD system
  • ដៃចង្កូតស្រោបដោយស្បែកមានប៉ូតុងមុខងារជាច្រើន
  • ថាសកង់ស្ព័រទំហំ ១៧ អ៉ីញ
  • សោរឆ្លាតវៃ (Smart Key)
  • កៅអីស្បែកស្រោបដោយស្បែកអាចលៃតម្រូវបាន ៦ របៀបសម្រាប់អ្នកបើកបរ និង ៤របៀបសម្រាប់អ្នកដំណើរខាងមុខ
  • ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold
  • ប្រព័ន្ធជំនួយពេលឡើង-ចុះចំណោទ
  • ពោងសុវត្ថិភាពមួយជុំរថយន្ត
  • ប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់កង់
  • ប្រព័ន្ធកាំម៉េរា ៣៦០ ដឺក្រេ

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖

  • Facebook: https://www.facebook.com/gwmcambodia
  • Tel: Khmer/English : 089 666 859 | Khmer/中文: 086 666 813
  • ទីតាំង: ផ្ទះលេខ15z, ផ្លូវលេខ៩៣ (មហាវិថីព្រះមុនីវង្ស) កែងផ្លូវលេខ៤២២, ភូមិ១៣, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ

អំពីក្រុមហ៊ុន

OneRoad Group

  • Oneroad Group គឺជាសហគ្រាសដ៏ធំមួយដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១២ នៅទីក្រុងឌូបៃ
  • Oneroad Group បានចូលរួមក្នុងអាជីវកម្មដែលទាក់ទងនឹងរថយន្តតាំងពីឆ្នាំ ២០១៨ ហើយបានទទួលសិទ្ធិចែកចាយម៉ាករថយន្តល្បីៗនៅមជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់។
  • នៅឆ្នាំ ២០២០ ក្រុមហ៊ុនបានចាប់ផ្តើមបោះជុំហ៊ានចូលទីផ្សារនៅអាស៊ីអាគ្នេយ៍។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំ អាជីវកម្មរបស់ Oneroad Group នៅអាស៊ីអាគ្នេយ៍បានរីកចម្រើនជាបន្តបន្តាប់។ វិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុនបានគ្របដណ្តប់លើពាណិជ្ជកម្ម​ជាច្រើនដូចជា៖ Public Transportation, Automobile Distribution, Auto Leasing, Convoy Fleet Service, Petroleum refining project investment, Oneroad Public Welfare Foundation
  • ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនបានបង្កើតទីស្នាក់ការកណ្តាលនៅអាស៊ី​អា​គ្នេ​យ៏ដែលស្ថិតនៅ ព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូនសេវាកម្មលក់រថយន្ត ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនប្រេងឥន្ធនៈ និងក្រុមហ៊ុនសេវាកម្មសន្តិសុខ។

Great Wall Motor – GWM

ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) ជាក្រុមហ៊ុនដែលផ្តោតលើការផលិតរថយន្តប្រភេទ SUV និងភីកអាប់ធំបំផុតនៅក្នុងប្រទេសចិនអស់រយះពេល ៣២ ឆ្នាំ ដែលបានចែកចាយទៅកាន់ទីផ្សារជាង ១៧០ ប្រទេស ជាមួយការលក់ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការលក់រថយន្ត SUV របស់ប្រទេសចិនក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា។ ខណះរថយន្តភីកអាប់ GWM បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងប្រទេសចិនរយៈពេល ២៤ ឆ្នាំជាប់ៗគ្នា ។

ក្រុមហ៊ុន GWM Group មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ១០០ ក្រុមហ៊ុន, ដៃគូក្រុមហ៊ុនផលិតរថយន្ត ៦ និងក្រុមហ៊ុនគ្រឿងបន្លាស់រថយន្តចំនួន ៤ ក្នុងការបង្កើតខ្សែសង្វាក់ឧស្សាហកម្មរថយន្តពេញលេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CR-V ជំនាន់ថ្មី បន្ថែមម៉ូដែល Sport-L ប្រើម៉ាស៊ីន Hybrid តម្លៃជិត ៤ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានបន្ថែមម៉ូដែលថ្មីរបស់ CR-V គឺ Honda CR-V Sport-L ដែលស្ថិតនៅចន្លោះ​ម៉ូដែល EX-L និង Sport Touring ប្រើប្រាស់ម៉ាស៊ីនកូនកាត់ Hybrid ជាមួយតម្លៃលក់ចាប់ពី ​៣៧ ៦៤៥ ដុល្លារ នៅទីផ្សារអាមេរិកខាងជើង ។

សម្រាប់ម៉ូដែល Honda CR-V Sport-L មានព័ត៌មានលំអិតជាច្រើនដែលអាចសម្គាល់បាន ដូចជាបន្ថែមការតុបតែងផ្នែកខាងក្រៅពណ៌ខ្មៅរលោង ថាសកង់ស្ព័រតុបតែងពណ៌ខ្មៅទំហំ ១៨ អ៉ីញ និងបំពង់ស៊ីមាំងរចនារាងជាជ្រុងជាដើម។

រីឯនៅផ្នែកខាងក្នុងវិញ ម៉ូដែលថ្មីនេះត្រូវបានបំពាក់ដោយអេក្រង់កម្សាន្តកណ្តាលទំហំ ៩ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay / Android Auto កន្លែងសាកថ្មឥតខ្សែ និងឧបករណ៍បំពងសំឡេង ៨ ចំនុច ខណះឧបករណ៍ផ្សេងទៀតនៅលើ CR-V Sport-L គឺមិនមានអ្វីខុសគ្នាពីម៉ូដែលផ្សេងទេ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Honda CR-V Sport L ប្រើប្រាស់ម៉ាស៊ីនដូចគ្នាទៅនឹងម៉ូដែល Sport និង Sport Touring ពោលគឺម៉ាស៊ីន Hybrid ចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ២០៤ សេស និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ ។ បន្ថែមពីលើម៉ាស៊ីនកូនកាត់ ក៏មានម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ  turbocharged ដែលមានកម្លាំង ១៩០ សេស និងកម្លាំងរមួល ២៤២ ញ៉ូតុនម៉ែត្រផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលថ្មីទើបចេញចំនួន ៥ កំពុងអង្រួនបេះដូងអ្នកប្រើប្រាស់នៅកម្ពុជា

ជាមួយការឈានចូលដល់ពាក់កណ្តាលនៃឆ្នាំ ២០២៣ ពួកយើងសង្កេតឃើញថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានធ្វើការដាក់បង្ហាញចេញម៉ូដែលថ្មីរបស់ខ្លួនជាបន្តបន្ទាប់ ជាពិសេសក្រុមហ៊ុនផលិតរថយន្ត Toyota និង Lexus ហើយខាងក្រោមនេះជាម៉ូដែលថ្មី ដែកំពុងអង្រួនបេះដូងអ្នកប្រើប្រាស់ ៖

ភីកអាប់ Toyota Tacoma ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ភីកអាប់ខ្នាតកណ្តាលនេះស្ថិតក្នុងជំនាន់ទី៤ ប្រើប្រាស់គ្រោងឆ្អឹង TNGA-F platform ដែលបានផ្លាស់ប្តូររូបរាងថ្មី មានរហូតដល់ទៅ ៨ ម៉ូដែល រំពឹងថាមានតម្លៃលក់ចាប់ពី ២៨ ០០០ ដុល្លារ ដល់ ៥០ ០០០ ដុល្លារនៅទីផ្សារបរទេស ។

ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីន i-Force ចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបានពី​ ២២៨ សេស ដល់  ២៧៨ សេស និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ដល់ ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ១ វិលកង់ក្រោយ ។
  • ម៉ាស៊ីនកូនកាត់ i-Force MAX hybrid ចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣២៦ សេស និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ បំពាក់អគុយទំហំ ១,៨៧ គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់ ជាមួយប្រព័ន្ធចាក់សោរប៉ុងនៅកណ្តាល ។ មិនត្រឹមតែប៉ុណ្ណោះ Toyota Tacoma ជំនាន់ថ្មីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 សម្រាប់ម៉ូដែលទាំងអស់ជាស្តង់ដារទៀតផង

Lexus GX ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ រថយន្តប្រភេទ SUV ខ្នាតកណ្តាលនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform ត្រូវបានរងចាំអស់រយះពេលជិត ១៤ ឆ្នាំ ទើបទទួលបានរូបរាងថ្មី មាន ៦ ម៉ូដែលសម្រាប់ជ្រើសរើស ដែលមានតម្លៃលក់ចាប់ពី ៦០ ០០០ ដុល្លារ ដល់ ៨០ ០០០ ដុល្លារ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៤ លីត្រ Twin-turbo V6 អាចផលិតកម្លាំងបាន ៣៤៩ សេស និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ និងបានបំពាក់ប្រព័ន្ធទប់លំនឹង double-wishbone នៅផ្នែកខាងមុខ និង Multi-link នៅផ្នែកខាងក្រោយ និងប្រព័ន្ធចាក់សោរប៉ុងអេឡិចត្រូនិច ។ លើសពីនេះ ក៏ទទួលបាន រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0 ជាស្តង់ដារទៀតផង ។

Lexus LBX ស៊េរីឆ្នាំ ២០២៤ រថយន្តប្រភេទ Crossover នេះ គឺម៉ូដែលថ្មីស្រឡាងរបស់ក្រុមហ៊ុន Lexus ដែលបានផលិតឡើងក្នុងយុគ្គសម័យថ្មី ដែលគ្រោងនឹងធ្វើការចេញសម្រាប់ទីផ្សារអឺរ៉ុប ជប៉ុន និងទីផ្សារដ៏ទៃទៀត នៅចុងឆ្នាំ ២០២៣ នេះ ដែលរំពឹងមានតម្លៃចាប់ពី ៤០ ០០០ ដុល្លារ ។

ផលិតឡើងនៅលើគ្រោងឆ្អឹង GA-B platform ជាមួយរួបរាងថ្មីប្លែកខុសពីម៉ូដែល Lexus ដ៏ទៃ ដោយបានប្រើប្រាស់ភាសារចនា Unified Spindle ដែលជាការរចនាជំនួយដល់ប្រព័ន្ធ Aerodynamic ជួយឲ្យរថយន្តជ្រែកខ្យល់បានល្អ ។ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្កួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេស និងកម្លាំងរមួល ១៨៥ ញ៉ូតុបម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ E-CVT ។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ជាស្តង់ដារផងដែរ ។

Lexus TX ស៊េរីឆ្នាំ ២០២៤ ជារថយន្តប្រភេទ SUV កៅអី ៣ជួរ ចុងក្រោយបង្អស់ដែលផលិតឡើងនៅលើគ្រោងឆ្អឹង GA-K platform  មានការចែករំលែកការឌីស្សាញមួយចំនួនពីរថយន្ត Grand Highlander មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើសគឺ Standard, Premium, Luxury និង F Sport ផលិតឡើងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៣ នេះ ជាមួយតម្លៃរំពឹងចាប់ពី ៥០០០០ ដុល្លារ ដល់ ៧៥០០០ ដុល្លារ ទទួលបានជម្រើសម៉ាស៊ីនហូតដល់ទៅ ៣ ជម្រើសរួមមាន ៖ម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ Turbo, ម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ២,៤ លីត្រ Turbo និង ម៉ាស៊ីន Plug-in hybrid ៣,៥ លីត្រ V6 ។

 

All New Toyota Yaris Cross 2023 ជារថយន្តប្រភេទ B-SUV ឬ Crossover ដែលមកជាមួយគ្រោងឆ្អឹងចុងក្រោយរបស់ DNGA-Platform ខណះកាលពីពេលថ្មីនេះ ក្រុមហ៊ុន Toyota Cambodia គ្រោងនឹងនាំយករថយន្តនេះមកទីផ្សារប្រទេសកម្ពុជា ជាមួយការទទួលការកក់មុនតម្លៃ ៣០ ០០០ ដុល្លារ ។ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន 2NR-VE ទំហំ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលផ្តល់កម្លាំងសេះបានរហូតទៅដល់ ១០៦ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Colt ជំនាន់ថ្មី បំពាក់ម៉ាស៊ីន Hybrid បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi COLT ស៊េរីឆ្នាំ ២០២៤ ជំនាន់ទី ៧ ប្រភេទ hatchback ប្រើប្រាស់ម៉ាស៊ីនកូនកាត់ Hybrid គ្រោងនឹងចេញលក់នៅទីផ្សារតំបន់អឺរ៉ុបនៅក្នុងខែតុលា ឆ្នាំ ២០២៣ ។

Mitsubishi COLT ជំនាន់ថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង CMB-F platform ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Renault-Nissan-Mitsubishi ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅមានលក្ខណះបែបស្ព័រ ដែលផ្អែកទៅលើរថយន្ត Renault Clio ដោយបានផ្លាស់ប្តូរការចនាថ្មី ប្រើប្រាស់ភាសារចនា Dynamic Shield ដែលមានប៉ាណាតុបតែងជាក្រូម៉េជាប់សងខាងចង្កៀងមុខ full-LED និងអំបូលបំភ្លឺពេលថ្ងៃ LED រាងជាអក្សរ L និងការបឹតខ្យល់ជាដើម ខណៈផ្នែកខាងក្រោយត្រូវបានរចនារចនាបន្ថែមទៀត ដែលក្រុមហ៊ុន Mitsubishi និយាយថា ផ្តល់ឲ្យរថយន្តនៅរូបរាងរឹងមាំ និងមានស្ថេរភាពជាងមុន។

ចំពោះនៅផ្នែកខាងក្នុងវិញ រៀបចំ និងតុបតែងបានស្អាត នៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៉ីញ និងជម្រើសទំហំ ៩,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាស្តង់ដារ និងទំហំ ១០ អ៉ីញជាជម្រើសផងដែរ ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែរ កាំម៉េរា ៣៦០ ដឹក្រេ និងមួយចំនួនទៀត ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តដំណើរការដោយម៉ាស៊ីនរួមមាន៖

  • កូនកាត់ hybrid ចំណុះ ១,៦ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ១៤១ សេស និងកម្លាំងរមួល ២០៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១,២ គីឡូវ៉ាតម៉ោង ប្រអប់លេខអូតូ
  • ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ naturally aspirated ទំហំ ៣ ស៊ីឡាំង មាន ៦៦ សេស និងកម្លាំងរមួល ៩៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥ វគ្គ
  • ម៉ាស៊ីនសាំងចំណុង ១,០ លីត្រ Turbocharged មានកម្លាំង ៩០ សេស និងកម្លាំងរមួល ១៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+