[បរទេស] ក្រុមហ៊ុន Toyota Gazoo Racing បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota GR Supra 45th anniversary Edition ដើម្បីអបអរខួបលើកទី ៤៥ ឆ្នាំ ដែលរំពឹងដល់ម៉ូដែល Mk IV Supra នៅក្នុងឆ្នាំ ៩០ មាន ២ពណ៌ ផលិតតែ ៩០០ គ្រឿងប៉ុណ្ណោះ ដោយក្នុងមួយពណ៌ទទួលបាន ៤៥០ គ្រឿង សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។
ម៉ូដែលពិសេស Toyota GR Supra នេះ ទទួលបានថាសកង់ទំហំ ១៩ អ៉ីញពណ៌ខ្មៅ ដុំហ្រ្វាំង GR ពណ៌ខ្មៅ និងក្រាហ្វិកអក្សរ Supra ពណ៌ខ្មៅនៅចំហៀងរថយន្ត។ ខណះ នៅផ្នែកខាងក្រោយនៃម៉ូដែលនីមួយៗ ទទួលបានកាង spoiler ពណ៌ខ្មៅដែលអាចលៃតម្រូវបានដោយដៃ និងរបានៅផ្នែកកម្របម៉ាស៊ីនផងដែរ ។
Toyota GR Supra ផលិតឡើងផ្អែកលើម៉ូដែល 3.0 Premium grade ដំណើរការដោយម៉ាស៊ីនចំណុះ ៣,០ លីត្រ Twin-turbocharged inline-six (៦ ស៊ីឡាំង) អាចផលិតកម្លាំងបាន ៣៨២ សេះ និងកម្លាំងរមួល ៤៩៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ឬប្រអប់លេខដៃ ៦វគ្គ ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota គ្រោងនឹងធ្វើការដាក់លក់នៅរថយន្តម៉ូដែលពិសេសនេះនៅចុងឆ្នាំ ២០២៣ នេះ ខណះតម្លៃនឹងធ្វើការប្រកាសនៅពេលរថយន្តនេះចេញលក់៕
[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Toyota Prius Prime XSE ឆ្នាំ២០២៣ ប្រភេទ plug-in hybrid ជាមួយតម្លៃសរុប ៧៥ ៤២៩ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។
សម្រាប់រថយន្ត Toyota Prius Prime ស៊េរីឆ្នាំ ២០២៣ ម៉ូដែល XSE ដំណើរការដោយម៉ាស៊ីន plug-in hybrid ដែលអាចបើកបរបានចម្ងាយ ៦៧ គីឡូម៉ែត្រក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ។
រូបភាពពី Auto US Direct Cambodiaរូបភាពពី Auto US Direct Cambodia
សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 077 288 687 (Telegram) ៕
រូបភាពពី Auto US Direct Cambodiaរូបភាពពី Auto US Direct Cambodia