ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! តោះមកដឹងពីតម្លៃលក់ជាផ្លូវការរបស់ Toyota Grand Highlander ទាំង ១០ ម៉ូដែល នៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បាន​ធ្វើការដាក់បង្ហាញចេញតម្លៃលក់ជាផ្លូវការរបស់រថយន្ត Toyota Grand Highlander ស៊េរីឆ្នាំ ២០២៤ ដែលមានរហូតដល់ទៅ ១០ ម៉ូដែលនៅទីផ្សារសហរដ្ឋអាមេរិកមានដូចជា៖

  • XLE ប៉ុង១ តម្លៃលក់ ៤៣ ០៧០ ដុល្លារ (43,070$)
  • XLE ប៉ុង២ តម្លៃលក់ ៤៤ ៦៧០ ដុល្លារ (44,670$)
  • Limited ប៉ុង១ តម្លៃលក់ ៤៧ ៨៦០ ដុល្លារ (47,860$)
  • Limited ប៉ុង២ តម្លៃលក់ ៤៩ ៤៦០ ដុល្លារ (49,460$)
  • Platinum តម្លៃលក់ ៥៣ ៥៤៥ ដុល្លារ (53,545$ )
  • XLE Hybrid ប៉ុង ១ តម្លៃលក់ ៤៤ ៦៧០ ដុល្លារ (44,670$)
  • XLE Hybrid ប៉ុង ២ តម្លៃលក់ ៤៦ ២៧០ ដុល្លារ (46,270$)
  • Limited Hybrid តម្លៃលក់ ៥១ ០៦០ ដុល្លារ (51,060$)
  • Limited Hybrid Max តម្លៃលក់ ៥៤ ០៥០ ដុល្លារ (54,050$)
  • Platinum Hybrid Max តម្លៃលក់ ៥៨ ១២៥ ដុល្លារ (58,125$)

ចំពោះការឌីស្សាញ Grand Highlander ត្រូវបានរចនាឡើងថ្មីប្លែក និងទាក់ទាញ មានប៉ាណាមុខមួយផ្ទាំងធំ ប្រើប្រាស់នៅចង្កៀងមុខប្រភេទ LED ភ្ជាប់ជាមួយមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវតិ្ត, ថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ដល់ ២០ អ៉ីញ, កាង spoiler ជាប់ដំបូលលយចេញមកក្រៅ បំពង់ស៊ីមាំងភ្លោះ, ចង្កៀងក្រោយ LED និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនីផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័រប្រភេទឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto និងប្រព័ន្ធ OTA ជំនាន់ថ្មីដែលអាចបញ្ជាដោយសំឡេង, អេក្រង់បង្ហាញលើកញ្ចក់ទំហំ ៧ អ៉ីញ, ឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន ១១ចំនុច, ដំបូលកញ្ចក់បែប Panoramic moonroof, កន្លែងសាកថ្មឥតខ្សែរចំនួន ២ កន្លែង រន្ធUSB ៦កន្លែង, កន្លែងដាក់ដបទឹកចំនួន ១៣ កន្លែង។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Toyota បានផ្តល់អោយរថយន្តនៅជម្រើសម៉ាស៊ីនចំនួន​ ៣ជម្រើសគឺ៖

  • ម៉ាស៊ីនចំណុះ ២,៤ លីត្រ turbocharged ៤ ស៊ីឡាំង មានកម្លាំង ២៦៥ សេស និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៨ វគ្គ កម្រិតស៊ីប្រេង ៩-១០ លីត្រ/១០០ គីឡូម៉ែត្រ
  • ម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ២៤៥ សេស កម្រិតស៊ីប្រេងត្រឹមតែ ៧ លីត្រ/១០០ គីឡូម៉ែត្រ ។
  • ម៉ាស៊ីនកូនកាត់ Hybrid max ចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ៣៦២ សេស និងកម្លាំងរមួល ៥៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ កម្រិតស៊ីប្រេងចន្លោះពី ៨-៩ លីត្រ/១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac CT6 ជំនាន់ថ្មី បង្ហាញខ្លួនឡើងវិញនៅក្នុងប្រទេសចិន ជាមួយតម្លៃខ្ទង់ ៥ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] បន្ទាប់ពីបានបញ្ចប់ការផលិតនៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០២០ មក ពេលនេះ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SAIC-GM បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Cadillac CT6 ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ប្រភេទ sedan ដែលមានភាពប្រណិតខ្លាំង និងពោលពេញទៅដោយបច្ចេកវិទ្យាជាច្រើន ជាមួយតម្លៃលក់ចាប់ពី ៥០ ៨៣០ ដុល្លារ (50,830$) ដល់ ៦៦ ៣៧៥ ដុល្លារ (66,375$) នៅលើទីផ្សារប្រទេសចិន។

រថយន្តរបស់ប្រទេសចិននេះ មានប្រវែងតួខ្លួនសរុប ៥ ២២៣ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៧៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១០៩ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ CT6 ទទួល​បានការរចនាប័ទ្ម​ដែល​បំផុស​គំនិត​ដោយ​ Cadillac Escala ឆ្នាំ ២០១៦ ជាមួយផ្នែកខាងមុខត្រូវបានការផ្លាស់ប្តូរទាំងស្រុង ដែលប៉ាណាមុខមួយផ្ទាំងធំ អបសងខាងចង្កៀងមុខ LED បញ្ឈរ ដែលជំនួយដល់ប្រព័ន្ធ Aerodynamic បានយ៉ាងល្អ ។ ផ្នែកខាងក្រោយមានបំពង់ស៊ីមាំងភ្លោះ កាង spoiler ជាប់ទ្វារក្រោយលយចេញមកក្រៅ និងចង្កៀង LED រាងជាអក្សរ L ។

ចំពោះនៅផ្នែកខាងក្នុង ផ្តល់នៅភាពប្រណិតខ្លាំង ដោយបានតុបតែងជាមួយគ្រឿងបរិក្ខាមានតម្លៃថ្លៃដូចជា ឈើ ពូកស្បែកប្រភេទ Fina Nappa និងបំពាក់អេក្រង់កោងទំហំដល់ទៅ ៣៣ អ៉ីញ កម្រិត 9K គាំទ្រដោយឈីប Qualcomm 8155 ឧបករណ៍បំពងសំឡេងម៉ាក AKG ចំនួន ១៩ ចំនុច និងប្រព័ន្ធកាត់បន្តយសំលេងរំខាងចូលទៅក្នុងជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ​ រថយន្តនេះដំណើរការដោយម៉ាស៊ីនដូចទៅនឹងជំនាន់មុន ពោលគឺម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៣៣ សេស ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ។ លើសពីនេះ ម៉ូដែលជំនាន់ថ្មីនេះ ក៏បានអាប់ឌេតនៅប្រព័ន្ធ MRC magnetic suspension 4.0 ផ្តល់នៅភាពបើកបរប្រសើរជាងមុន ៤៥% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Maxus Mifa 6 ស៊េរីឆ្នាំ ២០២៣ ចេញលក់ជាផ្លូវការនៅទីផ្សារកំណើត តម្លៃខ្ទង់ ៣ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា​ SAIC និង MAXUS បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Maxus Mifa 6 ស៊េរីឆ្នាំ ២០២៣ ប្រភេទ SUV អគ្គិសនីសុទ្ធ មាន ២ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ២៨ ១៧០ ដុល្លារ (28,170$) ដល់ ៣១ ៩៧៧ ដុល្លារ (31,977$) នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងសរុប ៤ ៧៣៥ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៧៣៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦០ ម.ម ។ SAIC MAXUS MIFA 6 ផ្នែកខាងក្រៅមានការរចនាស្រដៀងទៅនឹងរថយន្ត EUNIQ 6 ដោយមានប៉ាណាមុខបិទជិតជាមួយឡូហ្គោអក្សរ MAXUS លេចធ្លោនៅចំកណ្តាល ចង្កៀងមុខ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងក្រោយ LED រចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះនៅខាងក្នុងអាចកំណត់ជា ៥ កៅអី និង ៦ កៅអី មានបំពាក់កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen រចនាបញ្ឈរទំហំ ១០,៤ អ៉ីញ  និងអេក្រង់ទំហំ ១៤ អ៊ីញគឺជាជម្រើសសម្រាប់ម៉ូដែលកម្រិតខ្ពស់ផងដែរ ។ លើសពីនេះ ក៏មានមកជាមួយកៅអី និងដៃចង្កូតស្រោបដោយស្បែក ប្រអប់លេខអគ្គិសនី ឧបករណ៍បំពងសំលេង ៦ ចំនុច អេក្រង់បង្ហាញលើកញ្ចក់ និងដំបូលកញ្ចក់ panoramic sunroof ជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ១៥៨ សេស និងកម្លាំងរមួល ២២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រ និងអាគុយទំហំ ៧០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Ford Explorer Kunlun Peak Edition ចេញលក់ជាផ្លូវការនៅប្រទេសចិន តម្លៃខ្ទង់ ៥ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅប្រទេសចិន បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Ford Explorer Kunlun Peak Edition Timberline ដែលផ្តោតលើការបើកបរលើផ្លូវ Off-Road មាន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ ៥៦ ៤៨៩ ដុល្លារ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៦៣ ម.ម ទទឹង ២ ០០៤ ម.ម កំពស់ ១ ៧៧៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០២៥ ម.ម ។ សម្រាប់ការរចនាត្រូវបានភ្ជាប់មកការឌីស្សាញផ្អែកលើរថយន្ត Timberline ដោយផ្នែកខាងមុខមានប៉ាណាដែលភ្ជាប់ទៅនឹងកាង និងបានបន្ថែមសំណុំចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង, បន្ទះដែកការពារផ្នែកខាងក្រោមធ្វើពីអាលុយមីញ៉ូម ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ផ្នែកខាងក្រោយមានចង្កៀង LED រាងជាអក្សរ C និងឡូហ្គោអក្សរ Timberline ផងដែរ  ។

ចំពោះនៅខាងផ្នេកក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ២៧ អ៉ីញ ដែលមានលក្ខណៈបែប unique សម្រាប់ម៉ូដែលពិសេសរបស់ចិន ។ លក្ខណះពិសេសផ្សេងទៀតរួមមាន ឧបករណ៍បំពងសំឡេងម៉ាក B&O ១៤ ចំនុច, កុងទ័របង្ហាញលើកញ្ចក់ និងអាចកំណត់ជា ៦ កៅអី ឬ​ ៧កៅអី ។ លើសពីនេះ ក៏បានមកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិត ២ ផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ជំនួយដោយ Turbocharged អាចផលិតកម្លាំងបាន ២៧៦ សេស និងកម្លាំងរមួល ៤២៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ all-wheel drive ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញវត្តមានរថយន្តអគ្គិសនី MG4 ក្នុងកម្មវិធីរាត្រី MG EV Night

ក្រុមហ៊ុន MG Cambodia បានបង្ហាញនូវវត្តមានរថយន្តអគ្គិសនីសុទ្ធ ១០០% ក្នុងកម្មវិធីរាត្រី MG EV Night នោះគឺរថយន្ត MG4 ដែលមាន២ជម្រើសសម្រាប់ជ្រើសរើសគឺ MG4 Luxury និង Standard។ ព្រឹត្តិការណ៏ដ៏អស្ចារ្យនេះជាផ្នែកមួយនៃការបង្ហាញពីវត្តមានរថយន្តអគ្គិសនីរបស់ MG ដែលស័ក្តសមនឹងតម្រូវការប្រើប្រាស់ក៏ដូចជាស្ទីលរបៀបនៃការរស់នៅដ័ទាន់សម័យរបស់ប្រជាជនកម្ពុជា ដោយចាប់ផ្តើមជាមួយចំណាប់អារម្មណ៏ដំបូងនៃរូបរាងយ៉ាងទាក់ទាញនិងប្រណិតរបស់រថយន្ត MG4 ដែលត្រូវបានរចនាឡើងជាមួយគំនិតថ្មីនៃរថយន្តបែបអនាគតព្រមទាំងផ្តល់ជូននូវដំណើរការបើកបរយ៉ាងរលូនល្អ និងមានការសន្សំសំចៃខ្ពស់ ដោយមិនមានការប្រើប្រេងឥន្ធនៈ។

MG កំពុងផ្តល់ជូននូវរថយន្តអគ្គិសនីដំបូងគេក្នុងប្រទេសកម្ពុជាដែលកំពុងពេញនិយមនិងវាយលុកទីផ្សាររថយន្តអគ្គិសនីខ្លាំងជាមួយរថយន្ត MG4 ដែលបានឈ្នះពានរង្វាន់ចំនួន ៩ ពីអ្នកជំនាញខាងផ្នែករថយន្តរបស់ចក្រភពអង់គ្លេសដោយទទួលស្គាល់អំពីគ្រឿងបរិក្ខារកម្រិតខ្ពស់, ប្រសិទ្ធភាពនៃការបើកបរគឺមានភាពរលូននិងមានផាសុកភាពខ្ពស់, ប្រព័ន្ធសុវត្ថិភាពនិងការគ្រប់គ្រងប្រកបដោយស្តង់ដារ និងជាពិសេសគឺ ជារថយន្តអគ្គិសនីដែលមានតម្លៃល្អបំផុតនាពេលបច្ចុប្បន្ននេះ។ MG4 ពិតជារថយន្តដែលមានការបើកបរបែបសប្បាយៗនិងជារថយន្តអគ្គិសនីប្រភេទ hatchback ដែលមានរូបរាងដ៏ទាក់ទាញ ព្រមទាំងមានតម្លៃយ៉ាងពិសេសចាប់ពី ៣៦ ៩៩៩ ដុល្លារ (36,999$) តែប៉ុណ្ណោះនិងមានការធានារយៈពេល ៥ ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រទៀតផង។

បើនិយាយពីដំណើរការបើកបរ និងការសាកថាមពលវិញ, រថយន្តអគ្គិសនី MG4 ផ្តល់ជូនអតិថិជននូវជម្រើសពីរគឺទំហំអាគុយ ៥១ គីឡូវ៉ាត់ម៉ោង និង ៦៤ គីឡូវ៉ាត់ម៉ោង ដែលបង្កើតកម្លាំងបាន ១៧០ សេស និង ២០៣ សេស ជាមួយនឹងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ។ ការសាកថាមពលដោយប្រើឆ្នាំងសាកល្បឿនលឿនកម្លាំង ៧ គីឡូវ៉ាត់ ថ្មអាចបញ្ចូលបានចាប់ពី ១០% ទៅ ១០០% ក្នុងរយៈពេល ៧,៥ម៉ោង។ ចំណែកការសាកថាមពលជាមួយឆ្នាំងសាក DC កម្លាំង ១៥០ គីឡូវ៉ាត់ អាចសាកបានពី ១០% ទៅ ៨០% ក្នុងរយៈពេល ៣៥នាទី ឬ ៣៩នាទី។ MG ក៏បានបង្ហាញ​ថា​ប្រភេទអាគុយទំហំ ៥១ គីឡូវ៉ាត់ម៉ោង​អាចបើកបរបាន​ចម្ងាយ​ដល់​ទៅ ៣៥០ គីឡូម៉ែត្រ និង ៤៥២ គីឡូម៉ែត្រ សម្រាប់ប្រភេទអាគុយទំហំ ៦៤ គីឡូវ៉ាត់ម៉ោង ។

លោកអ្នកអាចទទួលបានបទពិសោធន៏ថ្មីជាមួយការបើកបរបានរហូតដល់ចម្ងាយ ៤៥២ គីឡូម៉ែត្ររបស់រថយន្ត MG4 ដែលបំពាក់ដោយមុខងារប្រើប្រាស់ទំនើបៗដូចជា:

  • Automatic LED headlights and rear lights
  • MG Modular Scalable Platform (MSP)
  • MG Pilot Driver Safety Technology ~
  • Reverse Camera
  • Rear/Roof Spoiler
  • 17″ alloy wheels with two-tone aero covers
  • 10.5W Wired USB C/A
  • Fabric Seat
  • 4 Speaker Audio
  • 3 Regenerative Braking Modes (1,2,3)
  • Auto Hold & Electric Parking Brake
  • Adaptive Cruise Control
  • កុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៉ីញ​ (7″ Instrument Cluster)
  • 3 Driving Modes (Eco, Normal, Snow, Sport and Custom)

នៅក្នុងព្រឹត្តិការណ៏នេះដែរ លោក អ៊ុំ គឹម នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា “កម្មវិធីរាត្រី MG EV Night នេះនឹងបង្ហាញឱ្យមនុស្សជាច្រើនបានស្គាល់និងមើលឃើញផ្ទាល់ពីរថយន្តអគ្គិសនីជំនាន់ថ្មីគឺ MG4 ដែលមានការរចនាបែបថ្មីជាបែបអនាគត និងភាពស័ក្តសមសម្រាប់អ្នកដែលចង់បង្កើនភាពទាន់សម័យនៃ lifestyle របស់ពួកគេឱ្យទាន់សម័យកាស ហើយយើងខ្ញុំជឿជាក់ថារថយន្តអគ្គិសនី MG4 ស៊េរីថ្មីនេះនឹងក្លាយជាជម្រើសដ៏ទាក់ទាញមួយសម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ និងភាពត្រឹមត្រូវនៃការសម្រេចចិត្តជ្រើសរើសរថយន្តអគ្គិសនីដែលមានមជ្ឈមណ្ឌលសេវាកម្មស្តង់ដារក្នុងការថែទាំ និងមើលថែរក្សាអតិថិជនរបស់យើងកំឡុងពេលប្រើប្រាស់រថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Nissan Z មួយនេះមានកម្លាំងរហូតដល់ទៅ ៦០០សេះ

[ទីផ្សារបរទេស]រថយន្ត Nissan Z គឺជា​ម៉ូឌែលរថយន្តស្ព័រ​ចុងក្រោយ​បំផុត​ក្នុង​ត្រកូលនៃក្រុម ​Nissan ហើយ វាក៏ជារថយន្តមានកម្លាំងខ្លាំងបំផុតផងដែរ។ ក្នុងនោះ Z1 Motorsports បានធ្វើការកែប្រែរថយន្តនេះថ្មីអោយឈ្មោះថា 600R ដែលឈ្មោះ 600R របស់វានេះគឺមកពីកម្លាំង ៦០០​សេះរបស់វាបន្ទាប់ធ្វើកែប្រែវារួច។

ជាក់ស្តែងសម្រាប់រថយន្ត Nissan Z នេះប្រើប្រាស់ម៉ាស៊ីន VR30 មានចំណុះ ៣.០លីត្រជំនួយ​ដោ​យ​ប្រពន្ធ័​T win Turbo Changed ហើយបានធ្វើការអប់ដេតរបាStrut ​រឺដងទប់លំនឹងម៉ាស៊ីន​ជាប្រភេទ​កាបូន នឹង​បាន​ធ្វើ​ការ​អប់ដេតនៅប្រព័ន្ធបឺតបញ្ចូលខ្យល់ Intake ព្រមទាំងនូវ​ប្រពន្ធ័ Engine Cooling កាន់តែ​​ល្អប្រសើរផងដែរ។ ទោះបីជាយ៉ាងណា Z1 Motorsports ​នេះ​បាន​និយាយថា​ការផ្តល់​នូវ​ថមពល​​​កម្លាំងខ្លាំងមួយនេះ​កាន់តែ​ល្អ​ប្រសើរ​​ដោយ​​ត្រូវបាន​បង្កើត​ឡើង​ដោយផ្ទាល់ពី Z1 Motorsports ផងដែរ ។

បន្ថែមពីនេះរថយន្ត 600R នេះមិនមែនគ្រាន់តែធ្វើការអប់ដេតថាមពលនោះទេ ប៉ុន្តែ​ត្រូវបានកែប្រែនៅ​ប្រពន្ធ័ទប់លំនឹងកាន់តែល្អ នឹង​​យក​ចិត្តទុកដាក់ជា​ពិសេស​ទៅ​លើ​ប្រពន្ធ័​ហ្វ្រាំង។ ហើយសម្រាប់ប្រពន្ធ័ហ្វ្រាំង​ត្រូវបានផ្តល់​ជូន​នៅ​​ ៣​ជម្រើសមានដូចជា៖ 4G Performance, Track Brakes និង Competition Brake ព្រមទាំង​ថាសហ្វ្រាំង​ធំ ១៥អ៊ីញ នឹងបំពាក់ហ្វ្រាំង៦​ប៊ីស្តុង​ដែល​ក្រុម​ហ៊ុន​បាន​អះអាង​វា​ធ្វើការបានកាន់​តែ​ល្អនឹងសុវត្ថិភាព​ក្នុង​ការចាប់ហ្វ្រាំង ដែលត្រូវបំពាក់លើ​រថយន្ត Nissan GT-R ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រធានក្រុមហ៊ុន Ford ថា ក្រុមហ៊ុនផលិតរថយន្តចិនគួរឲ្យខ្លាចជាងក្រុមហ៊ុន GM និង Toyota

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានច្រានចោលក្រុមហ៊ុន GM និង Toyota ពីបញ្ជីគូប្រជែងរថយន្តអគ្គិសនីរបស់ខ្លួន ហើយជំនួសមកវិញនៅការព្រួយបារម្ភអំពីក្រុមហ៊ុនដូចជា Geely, BYD, Great Wall និង SAIC ទើបជាដៃគូប្រកួតប្រជែងខ្លាំង ដោយសារតែតម្លៃ និងបច្ចេកវិទ្យាថ្មអាគុយទំនើបជាង។

ក្នុងនោះលោក Farley បាននិយាយថា ក្រុមហ៊ុនផលិតរបស់ចិនកំពុងបន្តទៅមុខជាមួយនឹងបច្ចេកវិទ្យា EV ដោយ BYD កំពុងតែប្រជែងគ្នាក្នុងការលក់រថយន្តអគ្គិសនីកាន់តែច្រើននៅទូទាំងពិភពលោកនៅឆ្នាំនេះ ពោលគឺលក់បានច្រើនជាង Tesla ។ លើសពីេនះប្រទេស​ចិន​តំណាង​ឲ្យ​ទីផ្សារ​រថយន្ត​ធំ​ជាង​គេ​របស់​ពិភពលោក ហើយ​បាន​ប្រើប្រាស់​ការ​ផលិត​អាគុយ​ដ៏​ទំនើប​រួច​ទៅ​ហើយផងដែរ​។

លោកបានបន្ថែមទៀតថា ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​នេះ​កំពុង​ស្វែង​រក​ផ្លូវ​ចូល​ក្នុង​ទ្វីប​អឺរ៉ុប​ផង​ដែរ។ ក្រុមហ៊ុនផលិតរថយន្តចិនបាននាំចេញរថយន្តចំនួន ២ លានគ្រឿងក្នុងឆ្នាំ ២០២២ កើនឡើង ៤ ដងធៀបនឹងឆ្នាំ ២០២០ ហើយការនាំចេញរថយន្តរបស់ចិនអាចឈានដល់ចំនួន ៣លានគ្រឿងនៅឆ្នាំនេះ។

ទន្ទឹមនឹងនេះ កាលពីខែកុម្ភះ ក្រុមហ៊ុន Ford ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតអាគុយរបស់ចិន CATL ជាមួយទឹកប្រាក់ប្រមាណ ៣,៥ ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រអាគុយដែលមានតម្លៃទាបថ្មីមួយនៅរដ្ឋ Michigan ខណៈដែលរតនាគារសហរដ្ឋអាមេរិកមិនទាន់មានការសម្រេចចិត្តថាតើភាពជាដៃគូរបស់ Blue Oval របស់ចិន – Ford SAIC នៅឡើយទេ ដោយកំពុងតាមដានលើការបំពានបទប្បញ្ញត្តិប្រឆាំងនឹងបជាមួយឥណទានផ្តល់ជូនរថយន្តអគ្គិសនីចំនួន ៧ ៥០០ ដុល្លាររបស់ក្រុមហ៊ុនទាំងពីរនេះ។

គួរឲ្យដឹងថា មិនត្រឹមតែក្រុមហ៊ុន Ford ទេដែលមាន​ការ​ព្រួយ​បារម្ភ​​ចំពោះ​ប្រទេស​ចិន​ ក្នុងនោះលោក Elon Musk ប្រធានក្រុមហ៊ុន Tesla ក៏បានទទួលស្គាល់ថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ខណៈដែលលោករំពឹងថា ក្រុមហ៊ុនផលិតរថយន្តពីប្រទេសចិននឹងឈរនៅលំដាប់ទីពីរបន្ទាប់ពីក្រុមហ៊ុន Tesla ក្នុងការប្រណាំងគ្នាក្នុងទីផ្សាររថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai និង LG បណ្តាក់ទុនរួមគ្នានៅទឹកប្រាក់ ៤,៣ ពាន់លានដុល្លារក្នុងការបង្កើតរោងចក្រអាគុយនៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai និងក្រុមហ៊ុន LG Energy Solution បានបណ្តាក់ទុនរួមគ្នា ៥០% នៅទឹកប្រាក់ចំនួន ៤,៣ ពាន់លានដុល្លារក្នុងការសាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីដែលមានសមត្ថិភាព ៣០ GWH  នឹងអាចផ្គត់ផ្គង់រថយន្តអគ្គិសនី ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំនៅឯសហរដ្ឋអាមេរិក ។

លោក Jaehoon Chang ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Hyundai បាននិយាយថា “ក្រុមហ៊ុន Hyundai Motor Group កំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងផ្នែកអគ្គិសនីរបស់ខ្លួន ដើម្បីទទួលបានតំណែងជាអ្នកដឹកនាំនៅក្នុងឧស្សាហកម្មរថយន្តពិភពលោក តាមរយៈការបង្កើតរោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីជាមួយ LG Energy Solution ដែលជាអ្នកផលិតថ្មសកលឈានមុខគេ និងជាដៃគូយូរអង្វែង។”

សម្រាប់រោងចក្រថាមពលអាគុយដែលបានប្រកាសថ្មីនេះនឹងមានទីតាំងនៅជាប់រោងចក្រ Meta Plant ដែលមានតម្លៃ ៥,៥ ពាន់លានដុល្លារ ដែលក្រុមហ៊ុន Hyundai កំពុងសាងសង់នៅទីក្រុង Savannah ទីតាំងនោះនឹងផលិតរថយន្ត Hyundai Ioniq 7 ក៏ដូចជា Kia EV9 ក្នុងចំណោមរថយន្តផ្សេងទៀតដែលមានមូលដ្ឋានលើគ្រោងឆ្អឹង E-GMP platform ។

រោងចក្រ​អាគុយ​ថ្មី​នេះ​គឺ​ជា​រោងចក្រ​ថ្មី​បំផុត​ដែល​ក្រុមហ៊ុន Hyundai Group បាន​សាងសង់​នៅ​រដ្ឋ Georgia ដោយ​បាន​ប្រកាស​ពី​រោងចក្រតម្លៃ ៥ ពាន់លានដុល្លារនៅក្នុង​ខែ​មេសា។ របាយការណ៍បង្ហាញថា រោងចក្រមួយទៀតក៏កំពុងដំណើរការផងដែរ ហើយទាំងអស់មានគោលបំណងចាប់ផ្តើមផលិតអាគុយសម្រាប់រថយន្តក្នុងត្រីមាសទី ២ ឆ្នាំ ២០២៥ នៅពេលដែលរោងចក្រ Meta Plant រួចរាល់ដើម្បីចាប់ផ្តើមផលិតរថយន្ត។

គួរឲ្យដឹងថា រោងចក្រអាគុយដែលបានប្រកាសថ្មីនេះ ទំនងជាអាចជួយក្រុមហ៊ុន Hyundai និងរថយន្តអគ្គិសនី Kia EVs មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការឧបត្ថម្ភធនពន្ធសហព័ន្ធដែលមានតម្លៃរហូតដល់ ៧ ៥០០ ដុល្លារ (7500$) សម្រាប់អ្នកទិញរថយន្តអគ្គិសនីថ្មីរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជាសម្ថភាពពិត! យកភីកអាប់ ៧ម៉ូឌែលប្រណាំងគ្នា ដើម្បីដឹងថាមួយណាលឿនជាងគេ (មានវីដេអូ)

[ការប្រណាំង] ក្រុមការងារ Car.co.za របស់អាហ្រិចខាងត្បូងបានធ្វើការប្រមូលរថយន្តភីកអាប់ ៧ម៉ូឌែល ធ្វើការប្រណាំងគ្នាដើម្បីស្វែងរកជើងខ្លាំងដែលមានល្បឿនលឿនជាងគេ។

ដោយក្នុងការប្រណាំងនេះគឺមានការចូលរួមពីរថយន្ត

  • Ford Ranger និង Volkswagen Amarok មានថាមពលកម្លាំងដូចគ្នា ២០៦សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ
  • Toyota Hilux មានថាមពល ២០១សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ
  • Mitsubishi Triton មានថាមពលកម្លាំង ១៧៨សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ
  • Great Wall Motor P-Series មានថាមពលកម្លាំង ១៦១សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ
  • Nissan Navara និង Isuzu D-Max មានថាមពលកម្លាំង ១៨៨សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ

ដូច្នេះចង់ដឹងថារថយន្តភីកអាប់មួយណាទៅដល់ទីមុនគេ ទស្សនាវីដេអូខាងក្រោម

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Dongfeng Hurricane Edition T5 EVO រូបរាងកាត់រក Lamborghini Urus បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Dongfeng Hurricane Edition T5 EVO ជាផ្លូវការ មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១៤ ១៤០ ដុល្លារ ដល់ ១៩ ៨០២ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន  ។

Dongfeng Hurricane Edition T5 EVO មានប្រវែងតួខ្លួនសរុប ៤ ៥៩៥ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១៥ ម.ម ។ Dongfeng Forthing T5 EVO ថ្មីមានការរចនាផ្នែកខាងមុខដូចទៅនឹងរថយន្ត Lamborghini Urus ជាមួយការផ្លាស់ប្តូរសំខាន់គឺនៅលើប៉ាណាមុខ ចង្កៀងមុខប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវតិ្ត ប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ អ៉ីញ ផ្នែកខាងក្រោយមានបំពង់ស៊ីមាំងភ្លោះសងខាង និងចង្កៀងក្រោយប្រភេទ LED ។

ចំពោះនៅខាងផ្នែកក្នុងកាប៊ីនមានការរចនាបែប T-shaped Classic បំពាក់ជាមួយកុងទ័របង្ហាញព័ត៌មាន LCD និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះទំហំ ១០,២៥ អ៉ីញ កៅអីស្បែកបែបស្ព័រ, រន្ធម៉ាស៊ីនត្រជាក់រចនារាងមូល, ដំបូលកញ្ចក់ Panoramic sunroof កាមេរ៉ាក្រោយ ៣៦០ ដឺក្រេ និងរ៉ាដាខាងក្រោយ។ លើសពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរកម្រិត ២ និងប្រព័ន្ធ ADAS ជាមួយប្រព័ន្ធសុវត្ថិភាពដល់ទៅ ១៥ មុខងារ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged មានកម្លាំង ១៩៧ សេស និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គប្រភេទ dual-clutch ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+