ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗ! ម៉ូដែលថ្មីស្រឡាង Lexus LBX ប្រភេទ Crossover ដ៏ប្រណិត បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តម៉ូដែលថ្មីគឺ Lexus LBX ប្រភេទ Crossover ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ hybrid គ្រោងនឹងធ្វើការចេញសម្រាប់ទីផ្សារអឺរ៉ុប ជប៉ុន និងទីផ្សារដ៏ទៃទៀត នៅចុងឆ្នាំ ២០២៣ នេះ ។

រថយន្តប្រភេទ B-segment SUV នេះ ផលិតឡើងនៅលើគ្រោងឆ្អឹង GA-B platform មានប្រវែងតួខ្លួនសរុប ៤ ១៩០ ម.ម ទទឹង ១ ៨២៥ ម.ម កពស់ ១ ៥៤៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៥៨០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ រថយន្តត្រូវបានឌីស្សាញក្រោមភាសារចនាឲ្យឈ្មោះថា Unified Spindle ដែលជាការវិវត្តនៃការរចនាយុគសម័យថ្មីរបស់ Lexus ដោយផ្នែកខាងមុខមានបំពាក់ប៉ាណារាងជាសំបុកឃ្មុំគ្មានស៊ុម ដែលជំនួយដល់ប្រព័ន្ធ aerodynamic យ៉ាងមានប្រសិទ្ធភាព ចង្កៀងមុខ bi-beam LED រាងស្រួចនៅគែមគម្របម៉ាស៊ីន ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ កាង spoiler ជាប់ដំបូលលយចេញក្រៅ និងចង្កៀងក្រោយរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុង តុបតែងកាន់ប្រណិត និងពោរពេញដោយបច្ចេកវិទ្យា មានបំពាក់នៅគ្រឿងបិរក្ខាគុណភាពខ្ពស់ ដោយ នៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩,៨ អ៉ីញស្របទៅនឹងកុងស៊ូលកណ្តាល ភ្ជាប់ដោយប្រព័ន្ធ Lexus Link Connect ដែលអាចប្រើបានជាមួយ Apple CarPlay/Android Auto និងប្រព័ន្ធ OTA ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ និងឧបករណ៍បំពងសំលេងម៉ាក Mark Levinson ចំនួន ១៣ ចំនុច។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ជាស្តង់ដារផងដែរ ។

ទាក់ទឹងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្កួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេស និងកម្លាំងរមួល ១៨៥ ញ៉ូតុបម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ E-CVT និងទទួលបានប្រព័ន្ធទប់លំនឹង MacPherson នៅផ្នែកខាងមុខ ខណះនៅផ្នែកខាងក្រោយទទួលបានប៉ូម Torison beam សម្រាប់ម៉ូដែលប៉ុង១ និង Double Wispon សម្រាប់ម៉ូដែលប៉ុង២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺថា Ford Ranger នឹងទទួលបានម៉ាស៊ីនកូនកាត់ “Plug-in Hybrid” នៅឆ្នាំក្រោយ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះក្រុមហ៊ុន Ford បានប្រកាសចេញនូវរថយន្ត Ford Ranger ជំនាន់ថ្មី សម្រាប់ទីផ្សារសហរដ្ឋអា​មេរិក ហើយក៏មានព័ត៌មានលេចលឺថារថយន្តនេះគ្រោង​នឹង​ទទួល​​​​បាន​នៅជម្រើស​​កូនកាត់ Plug-in Hybrid នៅ​​ក្នុងរយៈពេល ១២​ខែ​ខាង​មុខ​នេះ​ នេះបើយោងតាម Australia’s Drive ហើយក៏​បាន​អះអាង​ថា​​ជាផែនការ “សម្ងាត់បំផុត” របស់ក្រុមហ៊ុន Ford ក្នុងការផលិតរថយន្ត Ranger អគ្គិសនី។

ជាក់ស្តែងព័ត៌មានដែលស្រង់ចេញពី Drive បាននិយាយថាសម្រាប់កំណែ​លើរថយន្តភីកអាប់​អគ្គិសនី​ធុន​មធ្យម​នេះ នឹងមកដល់ក្នុងប្រទេសអូស្ត្រាលី​និងសហរដ្ឋអាមេរិក​នៅក្នុង​ឆ្នាំ ​២០២៤​នេះ ហើយ​មក​ជាមួយ​ម៉ាស៊ីន​សាំង​ជា​​ប្រភេទ EcoBoost មានចំណុះ ២,៣លីត្រ ព្រមទាំង​ប្រើ​ប្រាស់ម៉ូទ័រអគ្គីសនី​មួយឬ ពីរ។ ប៉ុន្តែក្រុមហ៊ុន Ford មិនទាន់បានបញ្ជាក់​អំពី​ព័ត៌មាននេះឲ្យ​​លម្អិតនៅឡើងទេ។

តួយ៉ាងសម្រាប់ ទិន្នផលថាមពលម៉ាស៊ីនសរុប ហើយរយៈពេលក្នុងការបើកបររថយន្តអគ្គសនីនេះក៏​មិន​​ទាន់​លេច​ឮ​នៅ​ឡើយ​ទេ។ ប៉ុន្តែសម្រាប់ម៉ាស៊ីនស្តង់ដារប្រើ​ប្រាស់​​ម៉ា​ស៊ីន ៤ស៊ីឡាំង មានចំណុះ ២,៣​លីត្រ​ ជំនួយ​ដោយ​ប្រពន្ធ័ Turbochanged អាចផលិតកម្លាំងបាន ២៧០​សេះ​នឹងមាន​កម្លាំ​ង​​រមួល ​​៤២០​ញ៉ូតុនម៉ែត្រ នៅក្នុង​ទីផ្សា​រប្រទេស​អាមេរិក។​

បន្ថែមពីនេះ ព័ត៌មានចេញដោយ CarBuzz ពីមុនបាននិយាយថារថយន្ត Ford Ranger អគ្គិសនីនេះ ត្រូវបាន​គេរំពឹង​ថា​បង្កើនថាមពលដែលអាចផលិតកម្លាំងបាន ៣៦២សេះ និង​កម្លាំ​ងរមួល ៦៩១ញ៉ុតុន​ម៉ែត្រ​ហើយ​​តួលេខនេះមិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ។ម៉្យាងទៀតបើយើង​ត្រលប់ទៅមើលក្នុងខែមេសាឆ្នាំ២០២២វិញ លោកប្រធានវិស្វករសកលរបស់ក្រុមហ៊ុន Ford មាន​ឈ្មោះ Ian Foston បាននិយាយថា Ford មានលទ្ធភា​ព​ក្នុងការផ្តល់ជូនរថយន្ត Ford Ranger អគ្គិសនី។ លោកបានបន្តទៀត​ថាម៉ាក​យីហោ Blue Oval នឹង​ពិចារ​ណា​​ក្នុង​ការ​ផលិត​​រថយន្ត Hybrid និង Ranger​ អគ្គសនីឡើង បើសិនជាមាន​ការគាំទ្រ​ក្នុង​ទីផ្សារ​ច្រើន​៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងពេល Hyundai Palisade ជំនាន់ថ្មី បង្ហាញខ្លួនហើយ ដោយអាចទាំងនាំម៉ាស៊ីនកូនកាត់មកជាមួយទៀត

[របាយការណ៍] ក្រុមហ៊ុន Hyundai បានធ្វើការបញ្ចេញនូវរថយន្ត Palisade តាំងពីឆ្នាំ២០១៨ មកម្លេះ ក្នុងពិពណ៌រថយន្ត Los Angeles Auto Show និងបញ្ចេញនូវម៉ូឌែលកំណែប្រែថ្មី(Facelifted) នៅឆ្នាំ២០២២។ ជាក់ស្តែង បើយោងតាមការរាយការណ៍ថ្មីពី ETNews បានបង្ហាញថារថយន្តជំនាន់ទី២នឹងត្រូវបង្ហាញខ្លួននៅក្នុងខែ មករា ឆ្នាំ២០២៥ ដោយស្ថិតក្រោមវិស្វកម្ម ដែលមានកូដឈ្មោះ”LX3”។

ជាមួយការផលិតឡើងដោយប្រើប្រាស់នូវកូដ “LX3” ថ្មីនេះ គេជឿជាក់ថា រថយន្ត Palisade នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី ដែលនឹងផ្តល់អោយនូវប្រវែងនៃគម្លាតកង់វែងជាងម៉ូឌែលបច្ចុប្បន្ន ដែលមានប្រវែង ៤ ៩៩៥មីលីម៉ែត្រ ហើយបន្ថែមពីនេះ Hyudai ក៏នឹងអាចផ្តល់អោយនូវជម្រើសម៉ាស៊ីនប្រភេទកូនកាត់ ២,៥លីត្រ ផងដែរ។

ក្នុងនោះ ETNews ក៏បានលើកឡើងដែរថា Hyundai មានបំណងបោះបង់ចោលនូវម៉ាស៊ីន Natural Aspirated ៣,៨លីត្រ V6 ដោយចង់ផ្តោតនូវម៉ាស៊ីន Turbocharged ៣,៥លីត្រវិញ ដោយជួយអោយកាន់តែសន្សំសំចៃ និងថាមពលច្រើនជាងមុន ដែលអាចលើសពី ២៩១សេះ។

បន្ថែមពីនេះ បើយោងតាមប្រភពដដែលបានបន្ថែមថា Hyundai មានបំណងចង់ផ្តល់អោយ Palisade ជំនាន់ថ្មីនេះ នូវប្រព័ន្ធជំនួយការបើកបរដោយខ្លួនឯង Level 3 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti ធ្វើតេស្តល្បឿន ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោងរបស់ Chiron នៅសហរដ្ឋអាមេរិក (មានវីដេអូ)

[បរទេស] Bugatti បានរៀបចំកម្មវិធីបទពិសោធន៍ Bugatti 400 Drive នៅមជ្ឈមណ្ឌល Kennedy Space Center សហរដ្ឋអាមេរិក ដោយបានអញ្ចើញអតិថិជនរបស់ខ្លួនចំនួន ១៨ នាក់ ត្រូវបានបណ្តុះបណ្តាលជាមួយអ្នកជំនាញ Pilote Officiel ដើម្បីទទួលបាទពិសោធន៍អាចឈានដល់ល្បឿនលើសពី ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ទន្ទឹមនឹងនេះ លោក Christophe Piochon ប្រធានក្រុមហ៊ុន Bugatti Automobiles បាននិយាយថា “កាលពីប៉ុន្មានឆ្នាំមុនការសម្រេចបាន ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោងតម្រូវឲ្យមានការរៀបចំយ៉ាងប្រុងប្រយ័ត្នបំផុត។ ប៉ុន្តែបច្ចុប្បន្ន នៅក្នុងពិភពនៃរថយន្តស្ព័រទំនើប Bugatti ដែលត្រូវបានផលិតឡើងដោយវិស្វកម្ម និងរចនាយ៉ាងល្អិតល្អន់របស់យើង យើងបានបើកដំណើរការនេះដល់អតិថិជនរបស់យើងដោយសុវត្ថិភាពទាំងស្រុង និងអនុញ្ញាតឲ្យពួកគេនៅអ្វីមួយដែលមនុស្សតិចតួចបំផុតមិនធ្លាប់មាន ។

ដើម្បីឈានទៅដល់ល្បឿនរបស់ Chiron អ្នកបើកបរត្រូវប្រើប្រាស់ត្រូវភ្ជាប់ជាមួយ Top Speed Key នៅពេលនោះ រថយន្តនឹងបន្ទាបកំពស់ទៅដី និងកាង spoiler បើកឡើងដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយភាពធន់នៃខ្យល់ និងកាត់បន្ថយសម្ពាធលើប៉ុងសខាងមុខ ដោយផ្លាស់ប្តូរទីតាំងនៃស្លាបទាំងពីរនៅកង់ខាងមុខ។

គួរឲ្យដឹងថា ទោះបីជា Bugatti Chiron ប្រើពេលត្រឹមតែ ១១ វិនាទី អាចរត់បានចម្ងាយ ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងឈានឡើងដល់ ៤០២ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែរថយន្តមានសមត្ថភាពលើសពីនេះទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការជ្រើសរើសម៉ូតូ Scooter 150cc ដែលសាកសមបំផុតសម្រាប់អ្នក

ប្រសិនបើអ្នកកំពុងស្វែងរកម៉ូតូ Scooter ដែលមានកម្លាំង 150cc អ្នកប្រាកដជាចូលចិត្តជាមួយម៉ូតូដែលមានការរចនាយ៉ាងល្អ ស្ទាយប្លែកពីគេ គុណភាពល្អ និងតម្លៃសមរម្យ។ នេះជាឱកាសដ៏ល្អមួយប្រសិនបើលោកអ្នកចង់បានម៉ូតូថ្មីព្រោះ Peugeot Django & Vespa Primavera គីជាជម្រើសម៉ូតូ Scooter ដ៏ល្អបំផុតដែលអ្នកអាចពិចារណាបាន។

Peugeot Django គឺជាម៉ូតូ Scooter ថ្មីដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាសម្រាប់ស្តុកដំបូងរបស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣។ អរគុណចំពោះការរចនាក្នុងទំរង់ជាសិល្បះកេរ្តិ៍តំណែលរបស់ប្រទេសបារាំងដែលអនុញ្ញាតឱ្យ Peugeot Django ទទួលបានការគាំទ្រយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងស្តុកទីពីរនៅចុងខែឧសភា ម៉ូតូ Peugeot Django នឹងអាចបំពេញតម្រូវក្នុងការបញ្ជាទិញរបស់អតិថិជនជាមួយនឹងពណ៌យ៉ាងស្រស់ស្អាតទាំង ៦ ។ Peugeot មានវិធីក្នុងការបង្ហាញនិងការធ្វើផ្ទាល់ខ្លួន ភស្តុតាងត្រូវបង្ហាញរបស់ Django 150 បានបំផុសគំនិតដោយការឃើញមានការប្រើប្រាស់នៅលើដងវិថីនៃ ទីក្រុងប៉ារីសក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ។ ទោះបីជាមានការបំផុសគំនិតបែបអតីតកាលក៏ដោយ Peugeot Django នៅតែជាម៉ូតូដែលទំនើប តួខ្លួនជាប្រភេទផ្លាស្ទិចជ័រជំនួសដោយលោហៈងាយស្រួលថែរទាំ ជាម៉ាស៊ីនដែលដំណើរការដោយប្រព័ន្ធប៊ិចសាំងផងដែរ ប៉ុន្តែអ្វីដែលពិសេសបំផុតនោះគឺ រូបរាងស្បែកកែបដ៏ទាក់ទាញនិង​ ស្រស់ស្អាត​ធំទូលាយ។ ការ​រចនា​មាន​លក្ខណៈ​ប្លែក​ពី​គេ Django ​មាន​រូបរាង​ស្ទាយ​បែប Classic នៃប្រទេស​បារាំង ទាន់សម័យ​​។

និយាយពីម៉ាស៊ីន និងដំណើរការវិញ Peugeot Django ត្រូវបានបំពាក់ដោយមុខងារសុវត្ថិភាពដូចជា ហ្វ្រាំងឌីស ប្រព័ន្ធABS កម្រិតខ្ពស់ និងភ្លើង LED ដែលជួយធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព ភ្លើងដឺមីខាងមុខនិង semi-digital dashboard ផ្ទាំងគ្រប់គ្រងពាក់កណ្តាលឌីជីថល, អាចចាក់សោសុវត្តិភាពបាន និងរន្ធដោត USB។ អ្នកក៏អាចស្វែងរក Django ជាមួយនឹងជម្រើសជាច្រើននៃពណ៌ដូចជា Adventure green, Deep ocean blue, Dragon red, Milky white, Matte black និង Racing green។ ម៉ូតូបង្ហាញពីរបៀបរស់នៅដែលលើសពីមធ្យោបាយធ្វើដំណើរ។

Vespa គឺជា​ប្រេនរបស់​ប្រទេស​អ៊ីតាលី​ទើប​តែ​ចេញ​ម៉ូតូម៉ូឌែល Primavera 150cc ថ្មី​របស់​ខ្លួន​ក្នុង​ខែ​មេសា ឆ្នាំ ២០២៣ ជាមួយ​នឹង​តម្លៃប្រហាក់ប្រហែល ៤ ៣០០ ដុល្លារ (4,300$) ។ Vespa Primavera ជា​ម៉ូឌែល​ដ៏​ល្បី​ច្រើន​ឆ្នាំ​មក​ហើយដែលបំពេញសេចក្តីត្រូវការសម្រាប់​អ្នក​ចូលចិត្តម៉ូតូប្រភេទ ​Scooter ​ The limited-edition Color Vibe របស់ Vespa  នាំយកការរចនាបែបបុរាណទៅកម្រិតបន្ទាប់ជាមួយនឹងពណ៌មានភាពរស់រវើកនិង ភាពរំភើបញាប់ញ័ររបស់វា។

Vespa Primavera 150 ត្រូវបានបំពាក់ដោយម៉ាស៊ីន 150 cc ដែលបំពាក់ដោយប្រព័ន្ធអេឡិចត្រូនិចស្វ័យប្រវត្តិ និងតួខ្លួនបំពាក់ដោយលោហ មិនត្រឹមតែបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានភាពខុសប្លែកយ៉ាងមានប្រសិទ្ធភាពនៅពេលនិយាយអំពីការកាត់បន្ថយការបំពុលពីផ្សែងឥន្ទនៈ។ Vespa Primavera មកជាមួយ I-get (Italian Green Experience Technology) ទំហំ ៤ ស៊ីឡាំង , 3-valve per cylinder, ប្រព័ន្ធប៊ិចសាំងនិង air-cooled. សម្រាប់កែបរបស់ Vespa ការរចនាជាមួយនឹងទំហំរាងតូចជាង បើធៀបទៅនឹង Peugeot Django 150cc ។ បើប្រៀបធៀបទៅនឹងតម្លៃ អ្នកអាចសន្សំបានជិត ១ ០០០ ដុល្លារ (1,000$) ប្រសិនបើការជ្រើសរើសម៉ូតូរបស់អ្នកនោះគឺ Peugeot Django​ 150 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

KG Mobility Tivoli ទទួលបានការកែកុនថ្មី មានតម្លៃលក់ខ្ទង់ ១ មុឺនដុល្លារជាង នៅប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិត KG Mobility ដែលបានទិញយក និងបានប្តូរឈ្មោះពីក្រុមហ៊ុន SsangYong បានធ្វើការកែមុខមាត់ថ្មីទៅលើរថយន្ត Tivoli នឹងបានបន្ថែមម៉ូដែលចំនួន ២ គឺ Tivoli Air និង Tivoli XLV ជាមួយតម្លៃលក់ចាប់ពី ១៣ ៦៥២ ដុល្លារ នៅទីផ្សារប្រទេសកូរ៉េខាងត្បូង ។

SsangYong Tivoli មានតាំងពីឆ្នាំ ២០១៥ ហើយទទួលបានការកែមុខមាត់ថ្មីនៅក្នុងឆ្នាំ ២០១៩ ។ សម្រាប់ការកែមុខមាត់ថ្មីនៅក្នុងឆ្នាំ ២០២៣ មានភាពទូលំទូលាយជាងមុន ដែលផ្តល់ឲ្យរថយន្ត SUV ខ្នាតតូចនេះ ទទួលបានការរចនាឡើងវិញ រួមមានប៉ាណាមុខ ជាមួយអក្សរ Tivoli និងកាងបឹតខ្យល់ទំហំធំស្រោបដោយអាលុយមីញ៉ូម ថាសកង់ទំហំ ១៨ អ៉ីញរចនាថ្មី បន្ទះដែកការពារចំហៀង-ខាងក្រោយរចនាថ្មី និងឡូហ្កោ SsangYong ត្រូវបានដកចេញ ជំនួសមកចេញនៅឡូហ្គោ KG Mobility នៅផ្នែកខាងក្រោយ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធ Infoconn ។ លើសពីនេះ ក៏មានការរចនាថ្មីទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់ជាមួយ touch-sensitive កៅអីស្បែកថ្មីជាដើម។ សម្រាប់ ប្រព័ន្ធសុវត្ថិភាពរួមមានពោងសុវត្ថិភាពចំនួន ៧ ចំនុច និងប្រព៏ន្ធជំនួយការអ្នកបើកបរ ADAS ចំនួន ១៤ មុខងារ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្តនេះ ដំណើរការដោយម៉ាស៊ីន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីន naturally-aspirated ចំណុះ ១,៦ លីត្រ អាចផលិតកម្លាំងបាន ១២៤ សេស និងកម្លាំងរមួល ១៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២
  • ម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៦១ សេស និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover Sport SV ស៊េរីឆ្នាំ ២០២៤ ខ្ចីម៉ាស៊ីនកូនកាត់ពី BMW មានកម្លាំងរហូតដល់ទៅ ៦២៦ សេស

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Land Rover បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Range Rover Sport SV ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ mild-hybrid ប្រភេទ high-performance SUV ដោយជំនួសរថយន្ត Range Rover Sport SVR ដែលបានបញ្ចប់ការផលិត ។

រថយន្តនេះ បានដកម៉ាស៊ីនចំណុះ ៥,០ លីត្រ Supercharge V8 ដែលផលិតដោយក្រុមហ៊ុន Jaguar Land Rover ចេញ ជំនួសមកវិញនៅម៉ាស៊ីនកូនកាត់ mild-hybrid របស់ BMW ចំណុះ ៤,៤ លីត្រ twin-tubor អាចផលិតកម្លាំងបាន ៦២៦ សេស និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ជាមួយរបៀបបើកបរ Dynamic Launch Mode អាចផលិតកម្លាំងបានដល់ ៧៥០ សេស អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ ប្រើរយះពេល ៣,៦ វិនាទី និងមាន top speed ២៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

រថយន្តនេះ បានបំពាក់នៅថាសកង់ធ្វើការពី Carbon fiber ទំហំ ២៣ អ៉ីញ អាចកាត់បន្ថាយទម្ងន់បាន ៣៦ គីឡូក្រាម និងមានជម្រើសបំពាក់ដុំហ្វ្រាំងធ្វើពី carbon ceramic អាចកាត់បន្ថយទម្ងន់ ៣៤ គីឡូក្រាម និងកម្របម៉ាស៊ីនធ្វើពីកាបូន អាចកាត់បន្ថយទម្ងន់បានដល់ ៧៦ គីឡូក្រាមផងដែរ ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើឡើងនៅប្រព័ន្ធជើងក្រោមជាមួយប្រព័ន្ធ new 6D Dynamics suspension system ថ្មីរបស់ Land Rover ដែលមានបំពាក់នៅប៉ូម air-spring និងប៉ូម hydraulically cross-linked damper ដែលអាចទម្លាក់-ទម្លាក់ឲ្យសមស្របតាមស្ថានភាពផ្លូវបានយ៉ាងល្អ ។

ចំពោះ នៅផ្នែកខាងក្នុង មានភាពស្រដៀងគ្នាទៅនឹងម៉ូដែល Sport ធម្មតាដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន មានបំពាក់កៅអីបែបស្ពរប្រភេទ BASS ដែលមានកម្មវិធីតាមដានសុខភាពដូចជាចង្វាក់បេះដូងជាដើមសម្រាប់នៅផ្នែកខាងមុខ ។ លើសពីនេះ កៅអីផ្នែកខាងមុខក៏បានបំពាក់ជាមួយប្រព័ន្ធបំពងសំឡេងពី SUBPAC ដែលធ្វើការរួមគ្នាជាមួយឧបករណ៍បំពងសំលេងម៉ាក Meridian Signature sound system ២៩ ចំនុច ដែលអាចឲ្យកៅអីមានចរនាតាមភ្លេងផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Range Rover Sport SV ស៊េរីឆ្នាំ ២០២៤ ក្រុមហ៊ុនមិនទាន់បញ្ចេញតម្លៃលក់នៅឡើយទេ ប៉ុន្តែរំពឺងថាមានតម្លៃ ១៤០ ០០០ ដុល្លារ ។ ចំពោះ អ្នកចង់បានរថយន្តនេះ ទាល់តែជាអតិថិជន VIP របស់ក្រុមហ៊ុន Land Rover ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ាស់មកហើយ! ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកទទួលការកក់រថយន្ត Yaris Cross សម្រាប់ទីផ្សារកម្ពុជា ដោយតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

[ទីផ្សារក្នុងស្រុក] ក្តៅក្តៅ! យោងតាមទំព័រផ្លូវការក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហាញថាក្រុមហ៊ុនតូយ៉ូតាកំពុងតែនាំយករថយន្ត Crossover មួយម៉ូឌែលទៀតមកកាន់ទីផ្សារកម្ពុជា ជាមួយការបើកទទួលការកក់ទុកមុននៃរថយន្ត All New Toyota Yaris Cross ឆ្នាំ២០២៤ សម្រាប់ទីផ្សារប្រទេសកម្ពុជា ជាមួយតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ។

ទាក់ទងទៅនឹងរថយន្ត All New Toyota Yaris Cross កាលពីពេលកន្លងទៅនេះ ខេមបូអូតូ ក៏ធ្លាប់បានធ្វើការចេញផ្សាយនូវព័ត៌មាននៃរថយន្តនេះផងដែរ ដែលជារថយន្ត Crossover ម៉ូឌែលថ្មី ដែលទើបតែបង្ហាញខ្លួនដំបូងកាលពីថ្មីៗនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយការទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

រូបភាពនៃបង្ហាញខ្លួននៅទីផ្សារប្រទេសឥណ្ឌូនេស៊ី

ចំពោះលក្ខណ:បច្ចេកទេសមួយចំនួននៃរថយន្តនេះវិញគឺត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹង DNGA platform ដែលមានប្រវែងសរុប ៤ ៣១០ មីលីម៉ែត្រ, ទទឹង ១ ៧៧០ មីលីម៉ែត្រ, កម្ពស់ ១ ៦១៥ មីលីម៉ែត្រ, ប្រវែងគម្លាតកង់មុខក្រោយ ២ ៦២០  មីលីម៉ែត្រ និងកម្ពស់ពីបាតដី ២១០ មីលីម៉ែត្រ។

ចំណែកឯម៉ាស៊ីន រថយន្ត The All-New Toyota Yaris Cross ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ប្រភេទ Dual VVT-I អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT ៥វគ្គ។

ការរចនានៃរថយន្តថ្មីនេះគឺផ្តោតទៅលើភាពស៊ីវីល័យ និងទាន់សម័យ ជាមួយការបំពាក់នូវប៉ាណាមួយផ្ទាំងធំ អមដោយសំណុះចង្កៀង LED និងប្រើប្រាស់នូវថាសកង់ទំហំកង់ ១៨ អ៉ីញ។

សំរាប់ផ្នែកខាងក្នុងវិញមានការរចនាតាប្លូស្លីមស្រោបដោយស្បែកទន់ផ្តល់នូវលក្ខណះស្ព័រ និង ប្រណិតភាព បន្ថែមជាមួយភ្លើងលំអនៅលើដៃទ្វារក៏ដូចជាកុងសូល (Console) កណ្តាលដ៏ស្រស់ស្អាត, កុងទ័រឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្តទំហំ ១០,១ អ៉ីញ ដែលអាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto ដោយ​មិនចាំបាច់ប្រើខ្សែរ។

យ៉ាងណាមិញសម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទំនាក់ទំនងសាកសួរក្រុមហ៊ុនដោយផ្ទាល់បានតាមរយៈទំព័រ Facebook: Toyota Cambodia និងទីស្នាក់ការលក់គ្រប់សាខារបស់តូយ៉ូតាផងដែរ។

ក្នុងនោះ បើក្រឡេកមើលរថយន្តដែលកំពុងទទួលបាននូវការចាប់អារម្មណ៍មួយនេះកំពុងត្រៀមមកកាន់ទីផ្សារកម្ពុជា យើងឃើញថាក៏មានម៉ូឌែលមួយម៉ូឌែលទៀតផងដែរ គឺរថយន្ត Toyota Agya ដែលជារថយន្តប្រភេទ A-Hatchback ដែលទទួលបាននូវការគាំទ្រខ្លាំងផងដែរនៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ីផងដែរ ដូច្នេះតើអាចដែរទេថារថយន្តមួយម៉ូឌែលនេះក៏នឹងមានវត្តមាននៅកម្ពុជាក្នុងពេលឆាប់ៗដូចគ្នាដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Chevrolet Colorado ZR2 Bison ស៊េរីឆ្នាំ ២០២៤ សមត្ថិភាពខ្លាំងមិនគួរឲ្យជឿ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ខ្នាតកណ្តាល Chevrolet Colorado ZR2 Bison ដែលផ្តោតលើផ្លូវលំបាកៗ ឬ Off-Road ជាមួយសមត្ថិភាពខ្លាំងជាងភីកអាប់ខ្នាតដូចគ្នា ដែលមានមូលដ្ឋាននៅលើភីកអាប់ Chevrolet Colorado ZR2 គ្រោងនឹងធ្វើការចេញលក់នៅចុងឆ្នាំ ២០២៣ នេះ ។

ភីកអាប់នេះ ត្រូវបានផលិតដោយផ្អែកនៅលើគ្រោងឆ្អឹងដូចទៅនឹងភីកអាប់ ZR2 មានកម្ពស់ពីបាត ៣១០ មម ហើយទទួលបានកញ្ចប់គ្រឿងបន្លាស់ពីក្រុមហ៊ុន American Expedition Vehicles ដែលជាអ្នកជំនាញខាងផ្នែក Off-Road ផ្តល់ឲ្យភីកអាប់កាន់តែមានសមត្ថិភាពខ្លាំងជាងមុនដែលមានដូចជា ថាសកង់ទំហំ ១៧ អ៉ីញ ស្រោបដោយសំបកក្រាស់ទំហំ ៣៥ អ៉ីញប្រភេទ Off-Road និងកង់សាគួរចំនួន១ ក៏ដូចជាកាងការពារមុខ-ក្រោយដ័រឹងមាំ, របាំងការពារភុក និងបន្ធះដែកការពារបាតក្រោមជំនួន ៥ ទីតាំង។

លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធទប់លំនឹងជើងក្រោម ដោយមានបំពាក់ប៉ូម Multimatic jounce control dampers, Shock absorber Multimatic DSSV និងប្រព័ន្ធចាក់សោរប៉ុងមុខ-ក្រោយអគ្គិសនី ធ្វើឲ្យការបើកបរគ្រប់ស្ថានភាពផ្លូវកាន់តែរលូត ។

ចំពោះនៅផ្នែកខាងក្នុងវិញ មើលទៅស្ទើរតែដូចគ្នាទៅនឹង ZR2 ធម្មតា ដោយភាពខុសគ្នាគឺបពាក់កៅអីស្បែកដែលមានឡូហ្គោ AEV ។ ភីកអាប់ទាំង​ពីរ​មានបំពាក់កុងទ័របង្ហាញព័ត៌មាន​​ឌីជីថល​ និង​អេក្រង់​កំសាន្ត touchscreen ​ទំហំ ១១,៣ អ៉ីញ​ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ទទួលបានម៉ាស៊ីនដូចគ្នាទៅនឹងភីកអាប់ ZR2 ពោលគឺម៉ាស៊ីនចំណុះ ២,៧ លីត្រ Turbocharged អាចផលិតកម្លាំងបាន ៣១០ សេស និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង២ ជាមួយរបៀបបើកបរចំនួន ៥ គឺ Normal. Tow/Haul, Off-Road, Terrain និង Baja នឹងមានសមតិ្ថភាពអូសសណ្តោង ២៤៩៤ គីឡូក្រាម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជាក្រុមហ៊ុនរថយន្តផ្លូវការកំពុងមានប្រូម៉ូសិនពិសេសយ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជា

[ទីផ្សារក្នុងស្រុក] សម្រាប់បងប្អូនដែលកំពុងពិចារណាក្នុងការទិញរថយន្តថ្មីយកទៅប្រើប្រាស់ នេះជាឪកាសពិសេស ជាមួយការឈានចូលដល់ពាក់កណ្តាលនៃឆ្នាំ ២០២៣ ក្នុងនោះក្រុមហ៊ុននាំចូលរថយន្តផ្លូវការជាច្រើនបានធ្វើការបញ្ចុះតម្លៃ ក៏ដូចជាប្រូម៉ូសិនពិសេសយ៉ាងសន្ធឹកសន្ធាប់ ។ ខាងក្រោមនេះជាក្រុមហ៊ុនកំពុងធ្វើការបញ្ចុះតម្លៃ ៖

Kia Cambodia មានការបញ្ជុះតម្លៃទៅលើរថយន្តរបស់ខ្លួនចំនួន ៤ម៉ូឌែលដោយក្នុងមាន៖

  • Kia picato ដែលតម្លៃពេញ ២២ ៩៩៩ ដុល្លារ ចុះមកនៅ ១៩ ៥០០ ដុល្លារ
  • Kia Sonet ដែលតម្លៃពេញ ៣៨ ៩៩៩ ដុល្លារ ចុះមកនៅ ៣២ ៩០០ ដុល្លារ
  • Kia Seltos ដែលតម្លៃពេញ ៤៥ ៩៩៩ ដុល្លារ ចុះមកនៅ ៣៧ ៩០០ ដុល្លារ
  • Kia Sorento ដែលតម្លៃពេញ ៧៧ ៩៩៩ ដុល្លារ ចុះមកនៅ ៦៧ ៩០០ ដុល្លារ

Toyota Cambodia ដោយក្នុងដើម្បីអបអរសាទរដល់ខួប ៣០ឆ្នាំ Toyota បានផ្តល់ជូនពិសេសសម្រាប់អតិថិជនរបស់ខ្លួន និងការថែមជូនខ្សែកមានដែលអាចមានទម្ងន់ ៥ជី រហូតទៅដល់ ១តម្លឹង និងប័ណ្ណចាក់សាំងស្មើនឹងតម្លៃរហូតដល់ ៥៥៥ ដុល្លារ នៅពេលដែលបងប្អូនទិញរថយន្ត៖

  • TOYOTA HILUX REVO RALLY
  • TOYOTA HILUX PREMIUM PLUS
  • TOYOTA HILUX V-EDITION
  • TOYOTA COROLLA CROSS
  • TOYOTA FORTUNER
  • TOYOTA FORTUNER LEGENDER
  • TOYOTA RUSH
  • TOYOTA RUSH TA
  • TOYOTA RUSH GR

ចំណែកការទិញរថយន្ត Toyota Raize នឹងទទួលបាននៅកាតចាក់សាំងចំនួន ៣៣៣ ដុល្លារ ។

Ford Cambodia គឺផ្តល់ជូននៅការបញ្ជុះតម្លៃទៅលើរថយន្ត៖

  • Ford Ranger Wildtrak ស៊េរីឆ្នាំ ២០២៣ តម្លៃពេញ ៥៨ ៥០០ ដុល្លារ ចុះនៅសល់ ៥៥ ៩០០ ដុល្លារ ។
  • Ford Everest ស៊េរីឆ្នាំ ២០២៣ តម្លៃពេញ ៧៩ ៩០០ ដុល្លារ ចុះនៅសល់ ៧៥ ៩០០ ដុល្លារ ។

MG Cambodia ជាមួយការផ្តល់ជូនពិសេសទៅលើម៉ូឌែល៖

  • MG GT ចុះតម្លៃនៅត្រឹម ៣២ ៩៩៩ ដុល្លារ សម្រាប់ចំនួន ១២គ្រឿង
  • MG RX8 GT ចុះតម្លៃនៅត្រឹម ៥០ ៩៩៩ ដុល្លារ សម្រាប់ចំនួន ៣គ្រឿង
  • MG HS ចុះតម្លៃនៅត្រឹម ៣៥ ៩៩៩ ដុល្លារ សម្រាប់ចំនួន ១៨គ្រឿង
  • MG6 ចុះតម្លៃនៅត្រឹម ២៨ ៩៩៩ ដុល្លារ សម្រាប់ចំនួន ១៥គ្រឿង
  • MG ZS ចុះតម្លៃនៅត្រឹម ២៨ ៩៩៩ ដុល្លារ សម្រាប់ចំនួន ២៥គ្រឿង
  • ម៉ូឌែលអគ្គិសនី MG Marvel R គឺមានការថែមជូននាឡិការដៃម៉ាក Mont Blanc ។

Mitsubishi Motor Cambodia បានធ្វើការបញ្ចុះតម្លៃទៅលើម៉ូដែល ៖

  • Mitsubishi Triton GLS 2023 តម្លៃពេញ ៤០ ៩០០ ដុល្លារ ចុះនៅសល់ ៣៦ ៥០០ ដុល្លារ ។
  • Mitsubishi Triton GLS Plus 2023 តម្លៃពេញ ៤៤ ៥០០ ដុល្លារ ចុះនៅសល់ ៤១ ៥០០ ដុល្លារ ។

Mazda Cambodia បានធ្វើការបញ្ចុះតម្លៃទៅលើម៉ូដែល ៖

  • Mazda CX-3 ស៊េរថ្មីចុងក្រោយ តម្លៃពេញ ៣៥ ៩០០ ដុល្លារ ចុះនៅសល់ ២៩៩០០ ដុល្លារ ។
  • Mazda CX-60 ស៊េរថ្មីចុងក្រោយ តម្លៃពេញ ៦៩ ៩០០ ដុល្លារ ចុះនៅសល់ ៦៥ ០០០ ដុល្លារ ។
  • Mazda BT-50 Kensho តម្លៃពេញ ៤៨ ៩០០ ដុល្លារ ចុះនៅសល់ ៤២ ០០០ ដុល្លារ ។
  • Mazda BT-50 Thunder Pro តម្លៃពេញ ៥១ ៩០០ ដុល្លារ ចុះនៅសល់ ៤២ ០០០ ដុល្លារ ។

Hyundai Cambodia បានធ្វើការបញ្ចុះតម្លៃទៅលើម៉ូដែល ៖

  • Hyundai Santa Fe 2023 SUV 7 seat តម្លៃពេញ ៦១ ៥០០ ដុល្លារ ចុះនៅសល់ ៥៨ ៥០០ ដុល្លារ ។
  • Hyundai Venue 2023 SUV 5 seat តម្លៃពេញ ៣០ ០០០ ដុល្លារ ចុះនៅសល់ ២៧ ៥០០ ដុល្លារ ។
  • Hyundai Palisade Premium SUV 7 seat តម្លៃពេញ ៨២ ៩០០ ដុល្លារ ចុះនៅសល់ ៧៩ ៩០០ ដុល្លារ ។
  • Hyundai Tucson 2023 តម្លៃពេញ ៥២ ០០០ ដុល្លារ ចុះនៅសល់ ៤៧ ៥០០ ដុល្លារ ។

Ssangyong Cambodia បានធ្វើការប្រមូសិនពិសេសសម្រាប់ Midyear sale promotion ទៅលើរថយន្ត

  • SsangYong Torres ស៊េរីថ្មីចុងក្រោយ តម្លៃពេញ ៤៤ ៩០០ ដុល្លារ ចុះនៅសល់ ៤៣ ៩០០ ដុល្លារ ។
  • SsangYong Tivoli 2023 តម្លៃពេញ ៣៣ ៩០០ ដុល្លារ ចុះនៅសល់ ២៩ ៩០០ ដុល្លារ ។

Geely Cambodia បានធ្វើការបញ្ចុះតម្លៃទៅលើម៉ូដែល៖

  • Geely GX3 PRO ស៊េរីថ្មីចុងក្រោយ តម្លៃពេញ ២២ ៩០០ ដុល្លារ ចុះនៅសល់ ២១ ៩០០ ដុល្លារ ។
  • Geely Okavango ស៊េរីថ្មីចុងក្រោយ តម្លៃពេញ ៤៦ ៩០០ ដុល្លារ ចុះនៅសល់ ៤៣ ៩០០ ដុល្លារ ។
  • Geely Coolray GF+ ស៊េរីថ្មីចុងក្រោយ តម្លៃពេញ ៣៣ ០០០ ដុល្លារ ចុះនៅសល់ ៣២ ០០០ ដុល្លារ ។
  • Geely Coolray GC ស៊េរីថ្មីចុងក្រោយ តម្លៃពេញ ៣០ ៥០០ ដុល្លារ ចុះនៅសល់ ២៨ ០០០ ដុល្លារ ។

Changan Cambodia បានធ្វើការប្រមូសិនពិសេសសម្រាប់រថយន្ត៖

  • Changan CS75 Plus គឺនឹងទទួលបានការថែមម៉ូតូ Honda Dream សេរ៊ីឆ្នាំ២០២៣ ភ្លាមៗ
  • Changan CS55 Plus គឺនឹងទទួលបាននូវការបញ្ជុះតម្លៃនៅសល់ត្រឹម ៣៦ ៩០០ ដុល្លារ

GAC Motor Cambodia បានធ្វើការបញ្ចុះតម្លៃទៅលើម៉ូដែល ៖

  • GAC GS8 ស៊េរីឆ្នាំ ២០២៣ តម្លៃពេញ ៦២ ៥០០ ដុល្លារ ចុះនៅសល់ ៥៩ ៩៩៩ ដុល្លារ ។
  • GAC GS5 ស៊េរីឆ្នាំ ២០២៣ តម្លៃពេញ ៤២ ៥០០ ដុល្លារ ចុះនៅសល់ ៣៨ ៩៩៩ ដុល្លារ ។

Ram Trunk Cambodia បានធ្វើការបញ្ចុះតម្លៃទៅលើម៉ូដែល ៖

  • RAM 1500 Rebel Crew Cab តម្លៃពេញ ៩៩ ៩០០ ដុល្លារ ចុះនៅសល់ ៧៧ ០០០ ដុល្លារ ។
  • RAM 1500 Limited Longhorn Crew Cab តម្លៃពេញ ១២០ ០០០ ដុល្លារ ចុះនៅសល់ ៨៨ ០០០ ដុល្លារ ។
  • RAM 1500 TRX Crew Cab តម្លៃពេញ ១៨០ ០០០ ដុល្លារ ចុះនៅសល់ ១៥០ ០០០ ដុល្លារ ។
  • RAM 1500 TRX Sandblast Edition តម្លៃពេញ ១៩៩ ៩០០ ដុល្លារ ចុះនៅសល់ ១៧០ ០០០ ដុល្លារ ។

Jaguar Land Rover Cambodia

  • Land Rover Defender 130 S ស៊េរីឆ្នាំ ២០២៣ តម្លៃពេញ ២៥០ ០០០ ដុល្លារ ចុះនៅសល់ ២៣០ ០០០ ដុល្លារ ។

Isuzu Cambodia សម្រាប់ការទិញរថយន្តម៉ូឌែលណាមួយរបស់​ ISUZU នឹងទទួលបាននៅកញ្ចប់ពិសេសភ្លាមៗដូចជា: កញ្ចប់ទឹកប្រាក់បងពន្ធផ្លូវរហូតដល់ទៅ ៥ ឆ្នាំ, កាំមេរ៉ា​ Record មុខ ក្រោយមួយឆុត, ស្ទីកគ័រ​បិតកញ្ចក់ការពារកំដៅមួយជុំរថយន្ត, ស្លាកលេខវែង ។

Subaru Cambodia ដោយនៅពេលទិញរថយន្ត Subaru Forester ស៊េរីឆ្នាំ ២០២៣  និងទទួលបានប្រូម៉ូសិនពិសេស ថែមជូន ៥ មុខ ក្នុងកញ្ចប់តែមួយសម្រាប់ខែ មិថុនា ២០២៣ ផ្តល់ជូនការធានា ៥ ឆ្នាំ និងសេវាថែទាំរយៈពេល ៥ ឆ្នាំដោយឥតគិតថ្លៃ រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតដូចខាងក្រោម៖

  • ថែម កម្រាលជើង ដោយឥតគិតថ្លៃ
  • ថែម ផ្លាកលេខវែង
  • ថែម ស្ទីគ័រការពារកំដៅថ្ងៃ និងការពារឆ្គូត
  • ធានាការរ៉ាប់រង ៥ ឆ្នាំ ឬ ១០០ ០០០ គីឡូម៉ែត្រ
  • ថែមជូនសេវាប្តូរប្រេងម៉ាស៊ីន និងតម្រង់ប្រេង ៥ ឆ្នាំ ឬ ១០ ដង ព្រមទាំងមានការត្រួតពិនិត្យលក្ខណៈពិសេស ប្រព័ន្ធសុវត្ថិភាព ១០០ មុខងារថែមទៀតផង។

គួរបញ្ជាក់ផងដែរ ក្រៅពីការបញ្ចុះតម្លៃហើយ ក្រុមហ៊ុនក៏មានការផ្តល់ជូនសេវាកម្មផ្សេងៗទៀតផងដែរ ។ លើសពីនេះ ក៏មានក្រុមហ៊ុននាំចូលរថយន្តផ្លូវការជាច្រើនទៀតកំពុងធ្វើការ Promotion ពិសេសជាច្រើនទៀតដែរ ។ ដូច្នេះសម្រាប់ព័ត៌មានផ្សេងៗអំពីការផ្តល់ជូនពិសេសនេះ បងប្អូនអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+