ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Ford Mustang Mach-E ស៊េរីថ្មីចុងក្រោយ ចេញតម្លៃលក់នៅទីផ្សារអូស្ត្រាលីជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅប្រទេសអូស្រ្តាលី បានធ្វើការបញ្ចេញព័ត៌មានលម្អិតអំពីតម្លៃលក់នៃរថយន្តអគ្គិសនី Ford Mustang Mach-E ដែលមាន ៣ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៥៤ ០៩៤ ដុល្លារ សម្រាប់ម៉ូដែល Select, តម្លៃ ៥៧ ៧៨១ ដុល្លារសម្រាប់ម៉ូដែល Premium និង ម៉ូដែល GT មានតម្លៃលក់ ៦៧ ៣៤៨ ដុល្លារ យោងតាមអត្រាប្តូរប្រាក់បច្ចុប្បន្ន ។

លក្ខណៈពិសេសជាច្រើនមានស្តង់ដារនៅលើ Mustang Mach-E ស៊េរីឆ្នាំ ២០២៣ មានដូចជា ចង្កៀងប្រើប្រាស់ជាប្រភេទ LED ថាសកង់ស្ព័រទំហំ ១៩ អ៉ីញ  អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៥ អ៉ីញ កាមេរ៉ា ៣៦០ ដឺក្រេ ឧបករណ៍បំពងសំឡេងម៉ាក B&O ១០ ចំនុច កន្លែងសាកថ្មឥតខ្សែ និងដំបូលកញ្ចក់បែប Panoramic ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីនេះដំណើរការដោយ៖

  • Mustang Mach-E select ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផ្គូបជាមួយអាគុយទំហំ ៧១ គីឡូវ៉ាត់ម៉ោងជាស្តង់ដារ អាចផលិតកម្លាំងបាន ២៦៦ សេស និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • សម្រាប់ម៉ូដែល Premium ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផ្គូបជាមួយអាគុយទំហំ ៩១ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ២៩០ សេស និងកម្លាំងរមួល ៤៣០  ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • ម៉ូដែល GT ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ផ្គូបជាមួយអាគុយទំហំ ៩១ គីឡូវ៉ាត់ម៉ោងជាស្តង់ដារ អាចផលិតកម្លាំងបាន ៤៨០ សេស និងកម្លាំងរមួល ៨៦០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Ford Ranger និង Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ បង្ហាញខ្លួនជាផ្លូវការ

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តភីកអាប់ Ford Ranger និង Ford ranger raptor ស៊េរីឆ្នាំ ២០២៤ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៣៤ ១៦០ ដុល្លារ សម្រាប់ Ford Ranger និង Raptor មានតម្លៃ ៥៦ ៩៦០ ដុល្លារ បូកទាំង ១៥៩៥ ដុល្លារថ្លៃដឹកជញ្ចូន។

សម្រាប់ការរចនានៅផ្នែកខាងក្រៅវិញ បានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ ជាប់សងខាងដោយសំណុំចង្កៀង Matrix LED projector ប្រភេទ C-clamp មានឡូហ្គោអក្សរ Ford ទំហំធំ សម្រាប់ Raptor និងមានរបារត់កាតប៉ាណាសម្រាប់ Ford  Ranger ធម្មតា ប្រើប្រាស់នៅថាសកង់ទំហំ ១៧ អ៉ីញជាស្តង់ដារ និងជម្រើសថាសកង់ទំហំ ២២ អ៉ីញ​ ស្រោបដោយសំបកកង់ប្រភេទ all-terrain KO3 Tire និងចង្កៀងក្រោយ LED ប្រភេទ C-clamp ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ តុបតែងជាមួយពណ៌ទឹកក្រូចសម្រាប់ Ranger Raptor បានបំពាក់ដៃចង្កូតបែបស្ព័រ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៤ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញ​ ភ្ជាប់ប្រព័ន្ធប្រតិបត្តិការ SYNC4A រួមជាមួយនឹង Apple CarPlay និង Android Auto ។ លក្ខណៈពិសេសស្ដង់ដាររួមមាន កាំមេរ៉ា ៣៦០ ដឺក្រេនៅផ្នែកខាងមុខ និងឧបករណ៍បំពងសំឡេងម៉ាក Bose ជាដើម។ លើសពីនេះ សម្រាប់ប្រព័ន្ធជើងក្រោមរបស់ Raptor ទទួលបានប៉ូម Fox 2.5 live valve shock ទៀតផង។

Ford Ranger Raptor
Ford Ranger

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់ស៊េរីឆ្នាំ ២០២៤ របស់ Ford នៅទីផ្សារសហរដ្ឋអាមេរិកដំណើរការដោយ៖

  • Ranger Raptor ស៊េរីឆ្នាំ ២០២៤ នឹងប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ EcoBoost Twin-turbocharged V6 ដូចទៅនឹងរថយន្តនៅលើទីផ្សារសកល អាចផលិតកម្លាំងបាន ៤០៥ សេស និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ SelectShift ១០ វគ្គ របស់ Ford ដែលជាប្រអប់លេខតែមួយគត់ដែលមាននៅលើ Ranger ស៊េរីថ្មី និងប្រភេទបើកបរប៉ុង២ របៀបើកបរ Normal, Tow/Haul, Sport, Slippery, Off-Road, Rock Crawl និង Baja និងប្រព័ន្ធចាក់សោរប៉ុងមុខ-ក្រោយ  ។
  •  Ford Ranger ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំង ២៧០ សេស និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ។ លើសពីនេះ Ford ក៏ផ្តល់ជូននៅម៉ាស៊ីនចំណុះ ២,៧ លីត្រ EcoBoost V6 អាចផលិតកម្លាំងបាន ៣១៥ សេស និងកម្លាំងរមួល ៥៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ១ ជាស្តង់ដារ និងផ្តល់ជូនជម្រើសប៉ុង ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo បញ្ចេញរូបភាពប៉ាតង់ និងវីដេអូ teaser នៃ​ SUV អគ្គិសនីសុទ្ធរបស់ខ្លួន មុនពេលបង្ហាញខ្លួនជាផ្លូវការ (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បញ្ចេញវីដេអូ Teaser ជាមួយរួបភាពប៉ាតង់ថ្មីមួយនៃរថយន្ត Volvo EX30 ប្រភេទ SUV អគ្គិសនីតូច ដោយបង្ហាញនៅរូបរាងកាន់តែច្បាស់ មុខពេលបង្ហាញជាផ្លូវការនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ។

គួរឲ្យដឹងដថា រថយន្តអគ្គិសនីខ្នាតតូចនេះ ត្រូវបានដាក់បញ្ចេញ teaser ជាលើកដំបូងនៅខែវិច្ឆិកា ឆ្នាំ ២០២២ រួមជាមួយនឹងរថយន្តអគ្គិសនី Volvo EX90 ។ ជាមួយគ្នានេះ រថយន្តអគ្គិសនីនេះ ត្រូវបានគេរំពឺងថា នឹងមានការរចនាស្រដៀងគ្នាទៅនឹងរថយន្តអគ្គិសនី Volvo EX90 ផងដែរ ។

Volvo EX90

លើសពីនេះ រូបភាពប៉ាតង់នៃការរចនាផ្នែកខាងក្រៅរបស់ Volvo EX30 បានបង្ហាញនៅលើអ៊ីនធឺណិត ដោយផ្តល់នៅរូបភាពនៃរូបរាងតួខ្លួនទាំងមូលរបស់រថយន្តអគ្គិសនីនេះទៀតផង។

ទន្ទឹមនឹងនេះ Volvo EX30 ក៏រំពឹងផលិតនៅលើគ្រោងឆ្អឹង SEA Platform របស់ Geely ដែលគាំទ្ររថយន្តប្រភេទ SUV ដែលមានទំហំស្រដៀងគ្នា រួមទាំង Smart #1 និង Zeekr X ជាដើម ហើយទំនងជានឹងផ្តល់នូវជម្រើសម៉ូទ័រអគ្គិសនីមួយ និងពីរ រួមជាមួយនឹងកញ្ចប់អាគុយដែលមានទំហំខុសៗគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Toyota bZ4x លក់បានចំនួនជិត ៥ ពាន់គ្រឿង ជាមួយការកាត់បន្ថយតម្លៃលក់ ៤ ពាន់ដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសចិន បានធ្វើការប្រកាសពីការកាត់បន្ថយតម្លៃលក់របស់រថយន្ត SUV អគ្គិសនីរបស់ខ្លួននៅក្នុងខែកុម្ភៈ bZ4X ដើម្បីជំរុញការលក់នៅក្នុងប្រទេសចិន ដោយតម្លៃឥឡូវនេះចាប់ផ្តើមពី ២៤ ៨០០ ដុល្លារ ដែលកាត់ ១៥% ស្មើនឹងទឹកប្រាក់ ៤ ៣០០ ដុល្លារ ។

ទោះបីជាមានលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍ និងការលក់មានការចាបផ្តើមកើនឡើងចាប់ពិខែកុម្ភះក៏ដោយ ក៏ការលក់របស់រថយន្តអគ្គីសនី bZ4X របស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសចិនគឺទាបជាងការរំពឹងទុករបស់ Toyota ដោយលក់រថយន្តអគ្គិសនី Toyota bZ4X បានចំនួន ៤ ៧៨៤ គ្រឿងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នៅក្នុងទីផ្សារប្រទេសចិន រួមទាំងលក់បាន ១ ០៥៤ គ្រឿងនៅក្នុងខែមករា, ១ ៥៤៩ គ្រឿងនៅក្នុងខែកុម្ភៈ និង ២ ១៩១ គ្រឿងនៅក្នុងខែមីនា។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនី Toyota bZ4X មាន​ ២ ម៉ូដែលសម្រាប់ជ្រើសរើសសម្រាប់ទីផ្សារប្រទេសចិនរួមមាន៖

  • ម៉ូដែលប្រើប្រាស់ប៉ុង ១ ដែលដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ២០៣ សេស និងកម្លាំងរមួល ២៦៦ ញ៉ូតុនម៉ែត្រ
  • ម៉ូដែលប៉ុង ២ ដំណើការដោយម៉ូទ័រអគ្គិសនី ២ មានកម្លាំង ២១៦ សេស និងកម្លាំងរមួល ៣៣៧ ញ៉ូតុនម៉ែត្រ ម៉ូដែលទាំង ២ នេះ បំពាក់អាគុយទំហំ ៥០,៣ គីឡូវ៉ាត់ម៉ោង និង ៦៦,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៦១៥ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ាស់! Lexus ត្រៀមចេញឡាន SUV ម៉ូឌែលថ្មីមួយទៀត ប្រភេទកៅអី ៣ជួរ

[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus បានបញ្ចេញនៅរូបភាព​ពញ្ញាក់អារម្មណ៍ថ្មីនេះម៉ូឌែលរថយន្តថ្មីរបស់ខ្លួន ដែលអោយឈ្មោះថា TX ជាមួយការត្រៀមបង្ហាញចេញក្នុងពេលឆាប់ៗនេះ។

ជាក់ស្តែងក្រុមហ៊ុន Lexus បាន​ផលិតរថយន្តប្រភេទ​ SUV កៅអី ៣ជួរស្ទើរគ្រប់ម៉ូឌែលទាំងអស់ ដូចនេះម៉ូឌែលថ្មីនេះពិតជាធ្វើអោយយើង​ងឿង​ឆ្ងល់​ថាតើ​ម៉ូឌែល​​​​ថ្មី​នេះ​អាច​ស្រដៀងជាមួយ​​នឹងរថយន្ត​ប្រភេទ​ណា។ យ៉ាងណាមិញ Lexus LX ក៏ជារថយន្ត Off-Road មួយដ៏ប្រណិតដែលមានកៅអីបីជួរដូចនឹង Lexus GX ដែលមាន​រាង​តូច​ជាង​តែបន្តិចប៉ុន្តែក៏ជារថយន្តប្រភេទ Off-road ផងដែរ​ ខណ: RX ក៏ជារថយន្តប្រភេទកៅអី ៣ជួរដែលផលិតឡើងនៅតួរគ្រោង body-on-frame​ ​ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ Lexus បានចែករំលែកតួរគ្រោងជាមួយម៉ូឌែលរថយន្ត Toyota ដូចនេះសម្រាប់ម៉ូឌែល​ Lexus TX នេះនឹងអាចក្លាយជារថយន្តដូចទៅនឹង Toyota Grand Highlander ផងដែរ បន្ទាប់ពីធ្វើការប្រៀប​ធៀបនូវរូបរាងខាងក្រៅផ្នែកចំហៀងជាមួយរថយន្ត toyota Grand Highlander ដែលបង្ហាញមានភាពស្រដៀងគ្នា​ ហើយក៏មានរូបរាងផ្នែកចំហៀងស្រដៀងទៅនឹង Toyota Fortuner ផងដែរ។

គួររំលឹកផងដែរថា Lexus មិនទាន់បានប្រាប់អំពីព័ត៏មាននៃរថយន្តនេះឲ្យបានច្បាស់ការឡើយទេ ប៉ុន្តែគេរំពឹងថារថយន្តនេះនឹង បង្ហាញខ្លួននៅឆ្នាំ២០២៤ ហើយនឹងប្រជែងជាមួយនឹងរថយន្ត Mercedes-Benz GLS និង BMW X7៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Ferrari ប្រកាសថាត្រកូលរថយន្ត Ferrari Purosangue របស់ខ្លួនចាប់ផ្តើមទទួលការកក់ឡើងវិញហើយ

[​​ទីផ្សារបរទេស] ​ក្រុមហ៊ុន Ferrari បានប្រកាសបង្ហាញអំពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន​ក្នុង​ត្រីមាស​​​ទីមួយ​ក្នុងឆ្នាំ ២០២៣​​​ រួមជាមួយការទទួលកាកក់ឡើងវិញសម្រាប់​ត្រកូលរថយន្ត Purosangue ដែលពីមុនត្រូវបានលក់អស់។

ជាក់ស្តែងប្រធានបទដែលបានដកស្រង់ចេញអំពីលទ្ធផលហិរញ្ញវត្ថុដែលបានបង្ហាញចេញពី Maranello ជាមួយប្រាក់ចំណូលកើនឡើងរហូត ២៧%​ បើប្រៀបធៀបទៅនឹងត្រីមាសកាលមុន។ លោក Benedetto Vigna ជា​នាយក​ប្រតិ​បត្តិ​ក្រុមហ៊ុន Ferrari បានពណ៌នាអំពី​លទ្ធផលនៃត្រីមាសនេះថា “ពិសេសខ្លាំង” ហើយ​បាននិយាយថាប្រាក់ចំណេញមានរហូតទៅដល់ ២៩៧ លានអឺរ៉ូផងដែល។

តួរយ៉ាងក្រុមហ៊ុនបានប្រកាសបើកទទួលការកត់រថយន្តនេះឡើងវិញ​សម្រាប់ត្រកូល​ Ferrari Purosangue ដែលជារថយន្តមានទ្វារបួនដំបូងគេរបស់​របស់ខ្លួន​។ ជាមួយការបង្ហាញ​ថា​កាល​ពី​ឆ្នាំ​មុន​នេះរថយន្ត Ferrari បានក្លាយជារថយន្តដែលទាក់ទាញចំណាប់​អារម្មណ៍របស់អ្នកទិញ​ដែល​មាន​តម្រូវ​ការខ្លាំងសម្រាប់រថយន្ត SUV ទំនើបមួយនេះ​ បើទោះបីជាតម្លៃចាប់ផ្តើមពី ៤០០ ០០០ដុល្លារ ក៏ដោយក៏អតិថិជន​រង់ចាំការ​ពន្យាពេលនៃរថយន្តនេះមកដល់ដៃខ្លួនរហូតដល់ពីរឆ្នាំ រហូតធ្វើអោយក្រុមហ៊ុន​ផលិត​រថយន្ត Ferrari បានសម្រេចចិត្តឈប់ទទួល​ការកក់។

ជាមួយលទ្ធផលនេះ Ferrari ក៏បានប្តេជ្ញាចិត្តថានឹងរក្សារអត្តសញ្ញាណត្រកូលមួយនេះព្រមទាំង​កំណត់​នៃការ​លក់​ឱ្យ​តិចជាង២០%នៃនាំចេញរថយន្តសរុបរបស់ខ្លួន ។​ Ferrari ធ្វើបែបនេះ​ដើម្បី​រក្សា​ត្រកូល​រថយន្ត​របស់ខ្លួន​ឲ្យបានល្អ និងជារថយន្តដែលមានគេចង់បានផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ Ferrari បាននិយាយថាដំណើរការប្រចាំត្រីមាសនេះជំរុញដោ​យរ​ថយន្ត​ Ferrari 296 GTB ព្រមទាំង Ferrari 812 Competizione និងរថយន្ត Ferrari Portofino M ជាដើម។ ហើយខណៈការ​ចែកចាយថយចុះ ១២% នៅ​ក្នុង​តំបន់​ EMEA (អឺរ៉ុប មជ្ឈិមបូព៌ា និង អាហ្វ្រិក) ក្នុងនោះ​អាមេរិក​បានកើនឡើង​​ខ្លាំងដល់​ ៤៦,​២​%។ ជាពិសេសក្នុង ប្រទេសចិនក៏កើនដល់ ៣៨,៩% ព្រមទាំងនៅ​តំបន់ APAC (អាស៊ីប៉ាស៊ី​ហ្វិក​)កើន ១៩,៥% ផងដែរ។

មួយវិញទៀតរថយន្ត Ferrari Prancing Horse នឹងមានគម្រោងបង្ហាញរថយន្តចំនួន ១១ គ្រឿង​ក្នុងចន្លោះ​ឆ្នាំ ២០២៣ ដល់ ២០២៦។ ហើយ Ferrari ក៏បានសន្យាថានឹងបញ្ចេញ​រថយន្តថ្មីចំនួន ៤ ម៉ូឌែល​ក្នុងនៅឆ្នាំ ២០២៣នេះផងដែរ។ សម្រាប់ Ferrari Roma Spider ត្រូវបានបង្ហាញកាលពីខែមីនា ក្នុងនាម​ជា​រថយន្ត​ជំនួសឲ្យ Ferrari Portofino M ហើយរថយន្ត Ferrari SF90 Versione Speciale ក៏នឹងត្រូវមកដល់ក្នុងពេលឆាប់ៗនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger និង Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃស្អែកនេះហើយ (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford នឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Ford Ranger និង Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ថ្មី នៅទី ១០ ខែឧសភា ឆ្នាំ ២០២៣ សម្រាប់ទីផ្សារសហរដ្ឋអាមរិក។

សម្រាប់ពេលនេះ ក្រុមហ៊ុន Ford កំពុងរក្សាព័ត៌មានលម្អិត ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តបានបញ្ចេញវីដេអូ Teaser មានរយះពេល ១៥ វិនាទី ដោយ​មិន​បង្ហាញ​អ្វី​ច្រើននោះ​ទេ ប៉ុន្តែ​ឃើញមានបំពាក់​ចង្កៀង​មុខ​រាង​អក្សរ C ចង្កៀង​ក្រោយ​រាងបញ្ឈរ និងទ្វារឃ្លុបក្រោយដែលមានអក្សរ Ranger និង Raptor ជាដើម ។

ក្រៅ​ពី​ការ​រចនា​ដ៏ហាប់ណែន និង​ធំ​ជាង​មុន យើង​អាច​រំពឹង​ថា​ផ្នែកខាងក្នុង​​ត្រូវ​បាន​កែ​លម្អ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​គ្រឿងបរិក្ខា​ដែល​មាន​គុណភាព​ខ្ពស់ ​និង​ទំនើបៗ គេរំពឹងថានឹងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ​ ១០,១ អ៉ីញ ឬ​ ១២ អ៉ីញ និងកន្លែងសាកថ្មឥតខ្សែរជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ត្រូវបានគេរំពឹងថា៖

  • Ford Ranger នឹងបំពាក់ម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៣០០ សេស និងកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រ។
  • សម្រាប់ភីកអាប់ Ford Ranger Raptor វានឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Twin-turbo V6 អាចផលិតកម្លាំងបាន ៤១៨ សេស និងកម្លាំងរមួល ៥៩៦ ញ៉ូតុនម៉ែត្រ ។ បន្ថែមពីនេះ ភីកអាប់នេះ ក៏ត្រូវបានផ្តល់ជូនសម្រាប់ទីផ្សារសហរដ្ឋអាមេរិកខាងជើងផងដែរ ដោយដំណើរការដោយម៉ាស៊ីនថ្មីចំណុះ ២,៧ លីត្រ Ecoboost V6 មានកម្លាំង ៣៣០ សេស និងកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រ ។

ទាក់ទងនឹងតម្លៃវិញ សម្រាប់ភីកអាប់ Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ អាចមានតម្លៃលក់ ៥៥ ០០០ ដុល្លារ  ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានបន្ថែម យើងនឹងចាំមើលនៅថ្ងៃទី ១០ ស្អែកនេះទាំងអស់គ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

HONDA Brio ទទួលបានការអាប់ឌេតមុខមាត់ថ្មី មានតម្លៃលក់ត្រឹមតែជាង ១ មុឺនដុល្លារឡើងទៅប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត HONDA ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានធ្វើការប្រកាសដាក់បង្ហាញចេញនៅរថយន្ត HONDA Brio ស៊េរីឆ្នាំ ២០២៣ ដែលទទួលបានការអាប់ឌែតមុខមាត់ថ្មី មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១១ ២៧៨ ដុល្លារ ដល់ ១៦ ៥៨០ ដុល្លារ  ។

Honda Brio ទទួលបានការអាប់ដេតផ្តោតលើផ្នែកខាងមុខដូចជា កាងការពារត្រូវបានបានរចនាឡើងវិញរួមទាំងប៉ាណាមួយផ្ទាំងធំជាមួយអក្សរ RS ជាប់សងខាងដោយចង្កៀងមុខប្រភេទ Full-LED រចនាថ្មី ត្រឡោកកញ្ចក់មុខងារក្តោបអូតូបំពាក់អំពូល LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៥ អ៉ីញ កាង spoiler ខាងក្រោយជាប់ដំបូលលយចេញក្រៅ និងចង្កៀងក្រោយប្រភេទ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ បានតុបតែងមកជាមួយពណ៌ខ្មៅ មានបំពាក់កុងទ័របង្ហាញព័ត៌មានប្រភេទ LCD និងអេក្រង់កំសាន្ត touch screen ថ្មី​ទំហំ ៧ អ៉ីញ ភ្ជាប់មុខងារ Apple Carplay និង Android Auto ។ លើសពីនេះ ក៏បានបន្ថែមប៊ូតុង Start/Stop ប្រព័ន្ធម៉ាស៊ីនត្រជាក់បែបឌីជីថល ដៃចង្កូតអាចសារេឡើង-ចុះបាន និងឧបករណ៍បំពងសំឡេងម៉ាក twitter ជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៨៩ សេស និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥ វគ្គ ឬប្រអប់លេខអូតូ CTV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែចង់ឃើញច្បាស់ៗ! បែកធ្លាយរូបរាងឡានភីកអាប់ Toyota Tacoma មុនពេលចេញផ្លូវការ

រូបភាពបញ្ចេញដោយ 4th Gen Tacoma Forum

[បែកធ្លាយ] រថយន្តភីកអាប់ Toyota Tacoma ជំនាន់ថ្មី ២០២៤ នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនាថ្ងៃទី១៩ ក្នុងខែនេះ ដែលមានរយ:ពេលត្រឹមតែ ១សប្តាហ៍ទៀតប៉ុណ្ណោះ ប៉ុន្តែជាមួយការត្រៀមបង្ហាញខ្លួននេះក៏មានរូបភាពបែកធ្លាយនៃរថយន្តនេះ តាមអ៊ីនធឺណិតដែលបង្ហាញពីរថយន្តភីកអាប់ថ្មីជាមួយរចនាបទដ៏ទាក់ទាញ។

ផ្នែកចង្កៀងមុខចែកចាយដោយ Tacoma4G

រូបភាពនេះត្រូវបានគេរកឃើញនៅក្នុងគេហទំព័រ Toyota របស់សហរដ្ឋអាមេរិក ហើយត្រូវបានចែករំលែកជាលើកដំបូងតាមអ៊ីនធឺណិតដោយ 4th Gen Tacoma Forum។ ហើយក៏មានរូបថតថតផ្ទាល់ថ្មីមួយសន្លឹកទៀតដែលបានថតផ្នែកចង្កៀងមុខចែកចាយដោយ Tacoma4G​​ ផងដែរ។

ជាមួយរូបភាពបែកធ្លាយនេះបានបង្ហាញអោយឃើញពីការរចនាថ្មីនៃរថយន្តភីកអាប់នេះ ដែលមានភាពទាក់ទាញខ្លាំងហើយក៏ទំនងជាម៉ូឌែល TRD Pro ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota ក៏បានធ្វើការបញ្ជាក់រួចហើយអំពីលក្ខណៈពិសេសថ្មីដែលមាននៅលើរថយន្តភីកអាប់ជំនាន់ថ្មីនេះ ជាក់ស្តែងដូចម៉ូឌែល TRD Pro ទទួលបាននូវបូមរ៉ឺស័រផ្នែកខាងក្រោយ និងបូម Fox QS3 រួមទាំងហ្រ្វាំងឌីសផ្នែកខាងក្រោយជាដើម។

លើសពីនេះ Toyota Tacoma TRD Pro ជំនាន់ថ្មីនេះក៏នឹងបំពាក់ជាមួយម៉ាស៊ីនកូនកាត់ i-Force Max ដែលដូចគ្នានឹងបងធំ Tundra TRD Pro ដែលម៉ាស៊ីនចំណុះ ៣,៥លីត្រ Twin-turbocharged V6 ដំណើរការរួមគ្នាជាមួយម៉ូទ័រ ដែលអាចផលិតកម្លាំងសរុប ៤៣៧សេះ និងកម្លាំងរមួល ៧៩០ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC បញ្ចេញភីកអាប់គីឡូធ្ងន់ឆ្នាំ ២០២៤​របស់ខ្លួន ដែលបើក Off-road កាន់តែខ្លាំងជាងមុន

[ទីផ្សារបរទេស] ក្រុមហ៊ុន GMC បាន​បញ្ជេញនៅម៉ូឌែលត្រកូល GMC Siena 2500HD AT4X និង Extreme AEV Edition ឆ្នាំ២០២៤ ដែលជា​រថយន្តភីកអាប់​ធុនធ្ងន់ដែលបានបន្ថែមនូវសមត្ថភាពក្នុង​Off Road ​មិន​ធ្លាប់​មានផងដែល។

ជាក់ស្តែងសម្រាប់រថយន្តនេះ AT4X ដែលផ្តោតទៅលើ Off Road ដែលមានសម្ថភាពអូសសណ្តោងបានរហូតដល់​ ៨ ៣៩១​ គីឡូក្រោម និងអាចផ្ទុកទម្ងន់បានរហូត ១៤ ៥០០ គីឡូក្រាមផងដែរ។ បន្ថែមជាមួយនឹងសំបកកង់ Goodyear Territory Mud-Terrain មានទំហំ ៣៥ អ៊ីញ បន្ថែមពីនេះ AT4X ក៏បានបង្កើននូវកម្ពស់នៃប្រពន្ធ័ទប់លំនឹង ១,៥ អ៊ីញ ជាមួយបន្ទះកាពារបាតក្រោម​ និងបានបន្ថែមជា​មួយប្រពន្ធ័ចាក់សោប៉ុងក្រោយ Locking Rear Differential ជាប្រភេទអេឡិចត្រូនិច ។

តួយ៉ាងរថយន្តនេះបានបំពាក់ជាមួយម៉ាស៊ីន៨ស៊ីឡាំង មានចំណុះ ៦,៦លីត្រ ជាប្រភេទ Duramax Diesel ដែលអាចបង្កើតកម្លាំងបាន ៤៧០ សេះ នឹងមានកម្លាំងរមួលរហូតដល់ ១៣២២ ញ៉ូតុនម៉ែត្រ ​ភ្ចាប់ជាមួយនឹងប្រអប់​លេខ Allison ១០វគ្គអូតូ មកជាមួយស្តង់ដាសម្រាប់ទាំង ២ម៉ូដែលនេះផងដែល។​ មួយវិញទៀតសម្រាប់ Extreme AEV Edition បន្ថែមនៅកាងដែក ហើយបង្កើតកម្លាំងបាន ៣៦៨សេះ​ ប៉ុន្តែផលិតកម្លាំងរមួលបានត្រឹមតែ​ ៥១២​ញ៉ូតុន​ម៉ែត្រ​ ហើយប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៊ីញខ្មៅរលោងសម្រាប់ Extreme AEV Edition​ មួយនេះ។

សម្រាប់ផ្នែកខាងក្នុង AT4X និង Extreme AEV Edition​ ទាំងពីរក៏ទទួលបា​ន​នៅ​ការអាប់ដេតផ្នែកខាងក្នុង​ដោយបានបំពាក់មកជាមួយអេក្រង់បង្ហាញព៏ត័មាន ១២,៣អ៊ីញ និងអេក្រង់កំសាន្ត Touchscreen កណ្តាលទំហំ ១៣,៤ អ៊ីញ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+