ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផល ៤ចំនុចដែលធ្វើអោយ Royal Enfield Hunter 350 ទទួលបានជោគជ័យសម្រាប់ស្តុកទី២

Royal Enfield Cambodia បាន​ក្លាយ​ជា​ម៉ាកម៉ូតូដ៏​ល្បី​ក្នុង​ឆ្នាំ ២០២៣ ដោយសារ​តែម៉ូឌែល​​ទាក់ទាញបំផុត​របស់​ខ្លួន​នោះគឺ Hunter 350 ដែល​ទើប​នឹង​ចេញ​នៅ​ដើម​ឆ្នាំថ្មីនេះ។ Hunter 350 រក្សាជំហរនិង​ភាពពេញនិយមរបស់ខ្លួនបានយ៉ាងល្អនៅក្នុងទីផ្សារម៉ូតូធំដែលមានកម្លាំងម៉ាស៊ីន 350cc ប្រសិនបើប្រៀបធៀបទៅនឹងម៉ាកផ្សេងទៀតដែលមានកម្លាំងម៉ាស៊ីនដូចគ្នា។ សម្រាប់ស្តុកទី2នៃ Hunter 350 ដែលទើបតែមកដល់នៅចុងខែមេសានេះត្រូវបានលក់អស់ភ្លាមៗត្រឹមតែមួយប៉ព្រិចភ្នែក។ ដោយហេតុនេះទើបខ្វះស្តុកសម្រាប់អតិថិជនផ្សេងទៀតដែលបានរក្សាការកក់របស់ខ្លួនជាមួយ Hunter 350 និងរងចាំបន្តនៅក្នុងស្តុកទី៣ បន្ថែមទៀត។ មានកត្តាជាច្រើនដែលរួមចំណែកដល់ការលក់ដ៏ជោគជ័យនៃម៉ូឌែលមួយនេះ ខាង​ក្រោម​នេះ​ជា​ហេតុផល​មួយ​ចំនួន​

១. Hunter 350 គឺជាផលិតផលដ៏ល្អមួយសម្រាប់យុវវ័យសម័យថ្មី៖ ជាមួយនឹងតួរម៉ូតូមានទំហំតូច ប៉ុន្តែរក្សាម៉ាស៊ីនធំដដែល គឺបង្ហាញពី រាងម៉ូតូដ៏កម្រ ដែលម៉ាកម៉ូតូដ៏ទៃទៀតមិនអាចធ្វើបាន។ Royal Enfield Hunter 350 ត្រូវបានបំពាក់ដោយម៉ាស៊ីន 349cc ដ៏ទំនើប និងល្បីល្បាញទូទាំងពិភពលោកដើរដោយខ្យល់ត្រជាក់ air/oil-cooled ជាមួយនឹងម៉ាស៊ីនស៊ីឡាំងមួយនិងប្រើប្រាស់ប្រព័ន្ធបិច electronically fuel-injected ៣៤៩cc ផលិតកម្លាំងសេស ២០,២ bhp នៅ ៦១០០ rpm និង ២៧ Nm នៃកម្លាំងបង្វិលជុំ ៤០០០ rpm ដែលធ្វើឱ្យមានសន្ទុះខ្លាំង ព្រមទាំងជាការសម្រួលមួយយ៉ាងរលូននិងល្អបំផុត។

២. ផ្តល់ជូនម៉ូតូបើកបរសាកល្បងគ្រប់ម៉ូឌែលទាំងអស់៖ Royal Enfield Cambodia គឺជាម៉ាកយីហោតែមួយគត់ដែលមានម៉ូតូគ្រប់ម៉ូឌែលសម្រាប់អតិថិជនដើម្បីសាកល្បងជិះមុននឹងសម្រេចចិត្តទិញម៉ូតូ Royal Enfield. តាមរយៈការធ្វើបែបនេះ អតិថិជនអាចមានជម្រើសជាច្រើនសម្រាប់ការជ្រើសរើសសម្រាប់ម៉ូឌែល Royal Enfield ណាមួយដែលគាត់ពេញចិត្ត។

៣. បង្កើតការជឿទុកចិត្ត និងការផលិតមានគុណភាពខ្ពស់៖ អ្នកគាំទ្ររបស់ Royal Enfield ជាច្រើនដឹងយ៉ាងច្បាស់ថាម៉ាកយីហោនេះមានដើមកំណើតមកពីប្រទេសអង់គ្លេស ដែលមានទីស្នាក់ការកណ្តាលបច្ចុប្បន្ននៅក្នុងប្រទេសឥណ្ឌា។ Royal Enfield បានបង្កើតកេរ្តិ៍ឈ្មោះដ៏រឹងមាំ ជាផលិតផលអន្តរជាតិ ហើយត្រូវបានជ្រើសរើសប្រើប្រាស់នៅជុំវិញពិភពលោក។ គុណភាព​ផលិត​ចេញ​ពី​លោហធាតុ​ដែល​ធានា​​នូវ​ការ​ប្រើ​ប្រាស់បាន​យូរ​អង្វែង។

៤. ការផ្តល់សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ៖ អតិថិជន Royal Enfield អាចទិញម៉ូតូថ្មីដោយមិនមានការព្រួយបារម្ភ និងមិនដូចការជ្រើសរើសទិញម៉ូតូមួយទឹកនោះទេ។ រៀងរាល់ ៥០០ គីឡូម៉ែត្រភ្នាក់ងារផ្នែកសេវាកម្មរោងជាងរបស់ Royal Enfield មានសេវាកម្មអតិថិជនថ្មីគ្រប់ៗគ្នាសម្រាប់ការប្តូរប្រេងម៉ាស៊ីនលើកដំបូង ហើយរៀងរាល់ ២៤ ម៉ោង ឬយ៉ាងហោចណាស់ ៣ ថ្ងៃ អតិថិជននឹងទទួលបានការទាក់ទងត្រឡប់មកវិញសម្រាប់បញ្ហាផ្សេងៗ ឬអ្វីដែលកើតឡើងជាបន្ទាន់ទាក់ទងនឹងការថែទាំសេវាកម្មម៉ូតូរបស់ពួកគេ។

ជារួមមក Royal Enfield Cambodia បាននាំមកនូវការពេញចិត្តរបស់អតិថិជនទាក់ទងនឹងផលិតផល កេរ្តិ៍តំណែល គុណភាព តម្លៃ និងការថែទាំសេវាកម្ម។ គោលដៅរបស់ Royal Enfield គឺដើម្បីសម្របតាមតម្រូវការ អតិថិជន ផ្តល់ព័ត៌មានត្រឹមត្រូវ និងឆ្លើយតបភ្លាមៗពោរពេញដោយសក្តានុពល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមពេល ១ខែប៉ុណ្ណោះ! កូនឡានអគ្គិសនី Wuling Bingo អាចលក់បានចំនួនច្រើនជាង ១ មុឺនគ្រឿងឯណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SAIC-GM-Wuling បានធ្វើការដាក់លក់រថយន្តអគ្គិសនី Wuling Bingo ដំបូងនៅក្នុងខែមេសា ឆ្នាំ ២០២៣ ជាមួយតម្លៃលក់ចាប់ពី ១០ ០៤៧ ដុល្លារ ដល់ ១៤ ៣៥៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ខណះពេល ក្រុមហ៊ុនបានធ្វើការប្រកាសថា ត្រឹមតែមួយខែអាចលក់បានជាង ១៦ ៣៨៣ គ្រឿង ។

រថយន្តអគ្គិសនី Wuling Bingo ត្រូវបានផលិតដោយ SAIC-GM-Wuling ដែលជារថយន្តអគ្គិសនីប្រកួតប្រជែងជាមួយ NETA V មកជាមួយការរចនាប្លែកដែលមានប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៥ អ៊ីញស្រោបដោយសំបកកង់ 185/60 R15 និងចង្កៀងក្រោយក៏ប្រើប្រាស់ជាមួយអំពូល LED ផងដែរ ។

សម្រាប់នៅផ្នែកខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៧ អ៊ីង និងអរក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ​រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ប្រអប់លេខអេឡិចត្រូនិក អាចភ្ជាប់ជាមួយប្រព័ន្ធ LING OS system និង Bluetooth, ដៃចង្កូត double-width steering, កៅអីស្បែក, កាមេរ៉ាមើលក្រោយ និងប្រព័ន្ធជំនួយពេលចតរថយន្តដោយស្វ័យប្រវត្តិជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Wuling Bingo ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ មានកម្លាំង ៤០ សេះ ដល់ ៦៨ សេះ អាចបើកបរបានចម្ងាយ ២០៣ គីឡូម៉ែត្រ ដល់ ៣៣៣ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW i7 M70 xDrive រថយន្តអគ្គិសនីមានកម្លាំងខ្លាំងផុតលេខរបស់ BMW បង្ហាញខ្លួននៅឯ Shanghai Auto Show

[បរទេស] បន្ទាប់​ពី​ការ​រង់ចាំ​ជា​យូរ​មក ពេលនេះក្រុមហ៊ុនផលិតរថយន្ត BMW បាន​ធ្វើការដាក់​បង្ហាញ​ចេញជា​ផ្លូវ​ការ​នៅ​រថយន្ត​អគ្គិសនី​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ម៉ាក BMW i7 M70 xDrive នៅ​ក្នុង​កម្មវិធីពិព័រណ៌រថយន្ត Shanghai Auto Show 2023 ដែលរំពឹងថាមានតម្លៃលក់ចាប់ពី ១១៩ ៣០០ ដុល្លារ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥៣៩១ មម ទទឹង ១៩៥០ មម កំពស់ ១៥៤៤ និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣២១៥ មម ។ បើនិយាយពីរូបរាងវិញ BMW i7 M70 xDrive មានការរចនាបែបស្ព័រ ហើយនៅតែប្រើប្រាស់នៅប៉ាណាមុខដែលជាអត្តសញ្ញាតិរបស់ខ្លួនជាមួយឡូហ្គោអក្សរ M, កាងខាងមុខរចនាលក្ខណះ aerodynamic ប្រើប្រាស់ថាសកង់ស្ព័រទំហំ ២១ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED ។

ចំពោះនៅផ្នែកខាងក្នុងវិញ BMW i7 M70 xDrive មានរចនាបទបែបស្ព័រ ជាមួយនឹងគ្រឿងបន្លាស់ M ដូចជា ដៃចង្កូត អេក្រង់កោង ។ លើសពីនេះ មានជម្រើស ៩ ពណ៌សម្រាប់កៅអីរថយន្ត BMW Individual ជាមួយនឹងគ្រឿងបរិក្ខគុណភាពខ្ពស់ជាច្រើនដូចជាធ្វើពីស្បែកសត្វចាម, carbon fiber ឬបន្ទះឈើបែបក្តាចុច Piano ជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ២៥៨ សេស និង ៤៨០ សេស បន្ថែមជាមួយនឹងមុខងារ M Sport Boost ឬ M Launch Control កម្លាំងរបស់រថយន្តអាចមានដល់ ៦៦០ សេស និងកម្លាំងរមួល ១១០០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមរយះពេល ៣,៧ វិនាទី និង Top Speed ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ លើសពីនេះ ផ្គួបជាមួយអាគុយទំហំ ១០១,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៧២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ហើយ! ភីកអាប់ Toyota Tacoma ស៊េរីឆ្នាំ ២០២៤ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែនេះហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser ថ្មី របស់ភីកអាប់ Toyota Tacoma ស៊េរីឆ្នាំ ២០២៤ ដែលបង្ហាញពីទម្រង់ចំហៀង ហើយក្រុមហ៊ុនផលិតរថយន្តបញ្ជាក់ថា Toyota Tacoma ជំនាន់ថ្មីនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៩ ខែឧសភាឆ្នាំនេះ។

តាមរូបភាព teaser គឺពិបាកក្នុងការប្រាប់អំពីការរចនាភីកអាប់នេះ ប៉ុន្តែយ៉ាងហោចណាស់យើងឃើញរូបរាងជាមូលដ្ឋានមួយចំនួន ដោយនៅផ្នែកខាងមុខ មានកាងបញ្ឈរយ៉ាងរ៉ឹងមាំ ក៏ដូចជា​​រូបរាង​អំពូលបំភ្លឺពេលថ្ងៃជាប្រភេទ LED ជាដើម ។

គេនៅមិនអាចបញ្ជាក់ថាតើ Tacoma ថ្មីនឹងមានទំហំប៉ុនណានោះទេ ប៉ុន្តែភីកអាប់នឹងត្រូវបានគាំទ្រដោយស្ថាបត្យកម្ម TNGA-F platform របស់ក្រុមហ៊ុន Toyota ដែលចែករំលែកជាមួយ Tundra និងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធទប់លំនឹងជើងក្រោមផងដែរ ។

បើនិយាយពីម៉ាស៊ីនវិញ គេជឿថា Tacoma ឆ្នាំ ២០២៤ នឹងបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៤ លីត្រ V6 មានកម្លាំង ២៦៥ សេស  និងជម្រើសម៉ាស៊ីនចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំងដែលបំពាក់ដោយម៉ូទ័រអគ្គិសនី ផលិតកម្លាំបាន ៣៦៦ សេស ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Acura Integra Type S ស៊េរីឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការ តម្លៃខ្ទង់ ៥ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Acura បានធ្វើការដាក់ប្រកាសនៅតម្លៃលក់របស់រថយន្ត Acura Integra Type S ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ៥០ ៨០០ ដុល្លារ បូករួមថ្លៃដឹកជញ្ចូន ១១៩៥ ដុល្លារ និងបើកទទួលការកក់ទុកមុននៅថ្ងៃទី ១១ ខែឧសភា​ ឆ្នាំ ២០២៣ ជាមួយចំនួនមានកំណត់ត្រឹមតែ ២០០ គ្រឿងប៉ុណ្ណោះ ។

Acura មិនត្រឹមតែផ្តោតទៅលើការបើកបរនោះទេ រថយន្តត្រូវបានផ្តល់ភាពទាន់សម័យបែបស្ព័រផងដែរ។ ដោយនៅផ្នែកខាងមុខ កាងមានការរចនាបែប Unique ជាមួយប៉ាណាធំផ្តល់នៅភាពអំណាច គម្របម៉ាស៊ីនអាលុយមីញ៉ូមដែលមានខ្យល់ចេញចូល របាំងការពារធំទូលាយ និងសំណុំចង្កៀងប្រភេទ LED ។ ផ្នែកខាងក្រោយ មានបំពងស៊ីមាំងពណ៌ខ្មៅចំនួន ៣ នៅកណ្តាល ចំណុចលេចធ្លោផ្សេងទៀតរួមមាន កាង spoiler ពណ៌ខ្មៅ និងថាសកង់ទំហំ ១៩ អ៉ីង ស្រោបដោយសំបកកង់ប្រភេទ Michelin Pilot Sport 4s high-performance ។

ចំពោះ នៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្តទំហំ ៩ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ។ លក្ខណះពិសេសផ្សេងទៀតរួមមាន អេក្រង់បង្ហាញលើកញ្ចក់ កន្លែងសាកថ្មឥតខ្សែរ ឧបករណ៍បំពងសំឡេងម៉ាក ELS Studio 3D ១៦ ចំនុច និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Acura Integra Type S ស៊េរីឆ្នាំ ២០២៤ ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៣២០ សេស និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ ដែលមានមុខងារភ្ជាប់ចូលលេខអូតូផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Great Wall ដាក់បង្ហាញចេញរថយន្តអគ្គិសនី ដើម្បីប្រជែងជាមួយ Tesla Model 3

[បរទេស] ក្រុមហ៊ុន Orca ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ Great Wall នឹងធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីខ្នាតតូច Orca Lightning Cat ដែលនឹងបង្ហាញខ្លួននៅអឺរ៉ុបនៅដើមឆ្នាំ ២០២៤ ដែលជាប្រកួតប្រជែងដោយផ្ទាល់ជាមួយ Tesla Model 3 និងរថយន្តអគ្គិសនីផ្សេងទៀតបនៅតំបន់អឺរ៉ុប ។

នៅក្នុងប្រទេសចិន រថយន្ត Orca Lightning Cat មានរាងជារថយន្តប្រភេទ Coupe ស្រដៀងទៅនឹងរថយន្ត Porsche Panamera ។ ផ្នែកខាងមុខរបស់រថយន្តមានរូបរាងស្រដៀងទៅនឹង Volkswagen Beetle ។ ខណះ នៅផ្នែកខាងក្នុងលំហនៅខាងក្នុង Lightning Cat ពិតជាស្រស់ស្អាតជាមួយនឹងការតុបតែងពណ៌ត្នោតដ៏លេចធ្លោ ហើយមិនធ្វើតាមរចនាប័ទ្មតានរថយន្តអគ្គិសនីបច្ចុប្បន្នណាមួយទេ។

ក្នុងនោះ ក្រុមហ៊ុន Orca បាននិយាយថា រថយន្តថ្មីនៅក្នុងទ្វីបអឺរ៉ុបនឹងមានមុខងារផាសុកភាពស្តង់ដារមួយចំនួនដូចជា ដំបូលបែប Panoramic Sunroof កៅអីស្រោបដោយស្បែក និងភ្លើងលម្អខាងក្នុងផងដែរ ។ អ្នកគ្រប់គ្រង Orca នៅចក្រភពអង់គ្លេសបាននិយាយថាតម្លៃមិនទាន់ត្រូវបានប្រកាសទេ ប៉ុន្តែរថយន្តសន្យាថានឹងមានតម្លៃប្រកួតប្រជែងបើធៀបនឹងផលិតផលពីប្រទេសកូរ៉េ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ  រថយន្តថ្មីនេះនឹងបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៣៨៤ សេស និងកម្លាំងរមួល ៦៨០ ញ៉ូតុនម៉ែត្រ នឹងអាចបើកបរបានចម្ងាយប្រហែល ៤៨៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ all-wheel drive ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Lexus RZ ចេញលក់ជាផ្លូវការនៅប្រទេសហ្វីលីពីន តម្លៃជិត ៩ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសហ្វីលីពីន បានធ្វើការដាក់បង្កាញចេញជាផ្លូវការនៅរថយន្ត Lexus RZ ជារថយន្ត SUV អគ្គិសនី ដំបូងរបស់ក្រុមហ៊ុន ជាមួយតម្លៃលក់ចាប់ពី ៨៧ ៤១២ ដុល្លារ ។

RZ នៅ​តែ​ពាក់​ប៉ាណាខាងមុខបិទជិត​ឲ្យឈ្មោះថា spindle grille ដែលជាអត្តសញ្ញាតិ្តរបស់ខ្លួន​ អបជាមួយចង្កៀងប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។

រីឯនៅផ្នែកខាងក្នុងបានប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Tazuna cockpit concept តបានបំពាក់កៅអីស្បែកគុណភាពខ្ពស់ អេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងអេក្រង់បង្ហាញលើកញ្ចក់ដែលអាចជ្រើសរើសបានពី ៣ របៀបបង្ហាញជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Lexus RZ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៣០៨ សេស ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៩៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota Motor Philippines បានបញ្ជាក់កាលពីមុនថា ខ្លួននឹងដាក់លក់រថយន្តអគ្គិសនី Lexus RZ រួមជាមួយនឹង Toyota bZ4X នៅក្នុងប្រទេសនេះនៅក្នុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot ដាក់បង្ហាញរថយន្ត Peugeot 2008 មុខមាត់ថ្មី សាកភ្លើងម្តងជិះបាន ៤០៦ គីឡូម៉ែត្រ សម្រាប់ទីផ្សារអឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Peugeot 2008 មុខមាត់ថ្មីទៅកាន់ទីផ្សារសកលជាមួយថាមពលម៉ាស៊ីនខ្លាំងជាងមុន សម្រាប់នៅទីផ្សារក្នុងតំបន់អឺរ៉ុប ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៤៧ ម.ម ទទឹង ១ ៨៤១ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៧៥ ម.ម ។ Peugeot 2008 មុខមាត់ថ្មី មានការរចនារូបរាងថ្មីទាំងស្រុងនៅផ្នែកខាងមុខ ដូចជាប៉ាណា និងឡូហ្គោថ្មី បានបន្ថែមការចនាអំពូលបំភ្លឺពេលថ្ងៃដែលឲ្យឈ្មោះថា 3-cat claw ប្រើប្រាស់នៅថាសកង់ថ្មីទំហំ ១៦ អ៉ីញ ដល់ ១៨ អ៉ីញ និងផ្នែកខាងក្រោយបានធ្វើការកែប្រែទៅលើសំណុំចង្កៀងដោយប្រើប្រាស់ជាប្រភេទ LED ទាំងអស់  ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ទទួលបានការតុបតែងថ្មីផងដែរ ដោយមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលប្រភេទ i-cockpit 3D ទំហំ ១០ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០ អ៉ីញថ្មីផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ Peugeot ក៏បានបន្ថែមមុខងារបន្ថែមទៀតទៅកាន់កម្មវិធី MyPeugeot ទៀតផង ។

ការផ្លាស់ប្តូរធំគឺនៅផ្នែកម៉ាស៊ីន សម្រាប់ម៉ូដែល E-2008 ដោយទទួលបានម៉ូទ័រអគ្គិសនីដែលមានកម្លាំងលើសមុន ១៥% អាចផលិតកម្លាំងបានដល់ ១៥៦ សេស ផ្គួបជាមួយអាគុយទំហំ​ ៥០គីឡូវ៉ាត់ម៉ោង ដល់ ៥៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៦ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover Sport ស៊េរីឆ្នាំ ២០២៣ រូបរាងថ្មីទាំងស្រុង ជាមួយតម្លៃលក់ខ្ទង់ ២០មុឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Land Rover បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Range Rover Sport ស៊េរីឆ្នាំ ២០២៣ រូបរាងថ្មីទាំងស្រុង ជាមួយតម្លៃលក់ចាប់ពី ២៥៤ ៤០៨ ដុល្លារ ។

Range Rover Sport ស៊េរីឆ្នាំ ២០២៣ ថ្មីត្រូវបានផលិតឡើងជាជំនាន់ទី ៣ ដោយផ្អែកលើគ្រោងឆ្អឹង MLA-Flex platform។ សម្រាប់នៅទីផ្សារថៃត្រូវបានដាក់លក់ដំបូងជាមួយនឹងម៉ាស៊ីន Plug-in Hybrid ដែលធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គីសនី អាចផលិតកម្លាំងបាន ៥១០ សេស បំពាក់អាគុយទំហំ ៣៨,២ គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៧៤០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

ការរចនាផ្នែកខាងក្រៅត្រូវបានរចនាឡើងដើម្បីបញ្ជាក់ពីភាពប្រណីត បំពាក់សំណុំចង្កៀងមុខប្រភេទ Digital LED ឌីជីថល ជាប់នឹងប៉ាណារាងស្លីម និងភ្លើងក្រោយប្រភេទ LED រាងផ្ដេកថ្មីដែលភ្ជាប់គ្នាជាមួយនឹងបន្ទះតុបតែងពណ៌ខ្មៅដែលមានអក្សរ RANGE ROVER ជាដើម ។ រថយន្តនេះ​ មានកម្រិតការកកិតត្រឹមតែ ០,២៩ ប៉ុណ្ណោះ ។

ចំពោះ នៅផ្នែកខាងក្នុងត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិជ្ជា Range Rover Command Driving Position បំពាក់ដោយអេក្រងកំសាន្ត touchscreen ទំហំ ១៣,១  អ៉ីញ ។ លើសនេះ ក៏មានប្រព័ន្ធដែលអាចកំណត់រថយន្ត និងអាចរៀនពីការបើកបររបស់អ្នកបើកបរ និងផ្តល់នៅបទពិសោធន៍បើកបរដ៏អស្ចារ្យដូចជាជំនួយការផ្ទាល់ខ្លួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធទប់លំនឹងជើងក្រោមទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺថា ឡានអគ្គិសនីសុទ្ធដំបូងបង្អស់ BMW iX2 ប្រភេទ Crossover ​នឹង​បង្ហាញខ្លួននៅ​ក្នុង​ឆ្នាំនេះ

[បរទេស] យោងតាមក្រុមហ៊ុន BMW  ថ្មីៗនេះបាននិយាយជាមួយលោក Carsten Regent ប្រធានរោងចក្រ Regensburg របស់ក្រុមហ៊ុនដែលបានបញ្ជាក់ថាក្រុមហ៊ុននឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីសុទ្ធ BMW iX 2 នៅចុងឆ្នាំនេះ រួមជាមួយដូចជា​រថយន្ត SUV អគ្គិសនី iX1 និង​រថយន្ត X1 និង X2 ប្រើថាមពលចំហេះក្នុងផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់ចំនួន ៣៨៤ លានដុល្លារ នៅក្នុងរោងចក្រនៅចុងឆ្នាំ និងបន្ថែមបុគ្គលិកថ្មីចំនួន ៥០០ នាក់។ លើសពីនេះ iX2 ជា​ដំណឹង​ដ៏​ធំ​មួយ​សម្រាប់ BMW ប្រសិនបើលក់នៅសហរដ្ឋអាមេរិក វានឹងក្លាយជាប្រភេទ Crossover អគ្គិសនីដំបូងបង្អស់ដែលផ្តល់ជូននៅទីផ្សារនេះ។

គួរឲ្យដឹងថា រោងចក្រ Regensburg បានស្ថិតនៅជួរមុខនៃការជំរុញអគ្គិសនីរបស់ក្រុមហ៊ុន BMW ដោយផលិតរថយន្តអគ្គិសនី និងសមាសធាតុ e-drive ហើយរោងចក្រនេះបានផលិតគ្រឿងបន្លាស់អគ្គិសនីជាង ៣០ ០០០ គ្រឿង ជាមួយនឹងការគ្រោងទុកជាច្រើនទៀតសម្រាប់អនាគតទៀតផង។

សម្រាប់ iX2 យើងនៅតែមិនបានឃើញរថយន្តនេះត្រូវបានគេបង្ហាញទេ ប៉ុន្តែពីរូបភាពដែលថតបានទាំងអស់ដែលបានបង្ហាញ និង X2 ធម្មតា វានឹងប្រើប្រាស់ការរចនាប្រភេទ Crossover ដែលមានល្បឿនលឿន ដែលមានទំហំធំជាងបើធៀបនឹង X2 ជំនាន់មុន ។ ទាក់ទឹងនឹងផ្នែកម៉ាស៊ីន សម្រាប់ម៉ូដែល xDrive30 មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣០៨ សេស និងកម្លាំងរមួល ៤៩៤ ញ៉ូតុនម៉ែត្រ ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានបន្ថែមមានតែរងចាំមើលទាំងអស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+