ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ MG Maxus 9 ប្រភេទ MPV ចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសថៃ តម្លៃខ្ទង់ ៨ មុឺនដុល្លារ

[បរទេស] បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងនៅពិព័រណ៌រថយន្ត Bangkok international Auto Show នាពេលកន្លងមក ខណះពេលនេះ ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅប្រទេសថៃ បានធ្វើការប្រកាសចេញតម្លៃលក់ជាផ្លូវការនៅរថយន្ត MG Maxus 9 ជារថយន្តប្រភេទ MPV អគ្គិសនីសុទ្ធ មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស Model X និង Model Y ជាមួយតម្ទៃលក់ចាប់ពី ៧៣ ៤៣៨ ដុល្លារ ដល់ ៧៩ ៣១៥ ដុល្លារ ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ MG MAXUS 9 ត្រូវបានរចនាឡើងដសង្កត់ធ្ងន់ទៅលើភាពប្រណីត និងប្លែកជាមួយនឹងប៉ាណាខាងមុខបិទជិត ចង្កៀងមុខប្រភេទ LED មុខងារទម្លើង-ទម្ហាក់ដោយស្វ័យប្រវត្តិ ទ្វាររូតចំហៀងសងខាងបើក-បិទដោយថាមពលអគ្គិសនី ថាសកង់ស្ព័រទំហំ ១៩ អ៉ីញ សំណុំចង្កៀងក្រោយជាប្រភេទ LED និងទ្វារបើក-បិទដោយថាមពលអគ្គិសនីផងដែរ។

រីឯនៅផ្នែកខាងក្នុង បំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, កៅអីជួរទី ២ ជាប្រភេទ Captain seat មានមុខងារម៉ាស្សា និងអាចលៃតម្រូវសីតុណ្ហភាពតាមតម្រូវការ, ឧបករណ៍បំពងសំឡេង ១២ ចំនុច, រន្ធសាក USB ៩ ទីតាំង, កន្លែងសាកថ្មឥតខ្សែរ និងដំបូលកញ្ចក់ Panoramic sunroof ចំនួន ២ ទីតាំងជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន MG Maxus 9 ដំណើរការដោយម៉ូទ័រអគ្គិសនី ១ មានកម្លាំង ២៤៥ សេស និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៤០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ បន្ថែមពីនេះ រថយន្តនេះបានភ្ជាប់ជាមួយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ Advanced Synchronized Protection System ជាមួយនឹងមុខងារជំនួយការអ្នកបើកបរ ADAS ចំនួនដល់ ២៥ ឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz E-Class ស៊េរីថ្មីឆ្នាំ ២០២៤ បច្ចេកវិទ្យាទំនើប និងប្រណិតខ្លាំង បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការដាក់បង្ហាញចេញជាផ្លូវនៅរថយន្ត Mercedes-Benz E-Class ស៊េរីថ្មីចុងក្រោយជាលើកដំបូងទៅកាន់ពិភពលោកជាមួយរូបរាងថ្មីទាំងស្រុង ដែលរួមបញ្ចូលគ្នាបច្ចេកវិទ្យាទំនើប និងមានភាពប្រណិតខ្លាំង។

Mercedes-Benz E-Class ដែលមានលេខកូតតួខ្លួន W214 មានតួខ្លួនសរុប ៤ ៩៤៩ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១៤ ៦៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៦១ ម.ម ។  ត្រូវបានរចនាឡើងស្រដៀងទៅនឹងត្រកូល Mercedes-EQ ជាមួយនឹងចង្កៀងមុខដែលរចនាថ្មី ភ្ជាប់ជាមួយនឹងប៉ាណាដែលតុបតែងដោយស៊ុមពណ៌ខ្មៅ ដោយអាចជ្រើសរើសជាមួយរចនាខុសគ្នាគឺ Progressive និង Classic អាស្រ័យលើម៉ូដែល ប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ដល់ ២១ អ៉ីញ ។ ខណៈផ្នែកខាងក្រោយរបស់ E-Class W214 មានការរចនាចង្កៀងបានបន្ថែមជាមួយនឹងភ្លើងរូបរាងដូចទៅនឹងឡូហ្គោរបស់ Mercedes-Benz នៅសងខាង ។

ចំពោះនៅខាងក្នុងវិញត្រូវបានបំពាក់ដោយអេក្រង់ MBUX Superscreen ដ៏ធំដែលរួមបញ្ចូលនៅមុខងារឆ្លាតវៃទំនើបៗចុងក្រោយដូចជា tiktok ជាដើម ។  លើសពីនេះ ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធ Digital Vehicle Key ដែលដំណើរការជាមួយ iPhone និង Apple Watch ដែលអាចឱ្យអ្នកបើកបរចាក់សោ, ភ្លើងលម្អ Active Ambient Lighting ដំណើរការជាមួយឧបករណ៍បំពងសំឡេងដែលអាចផ្លាស់ប្តូរពន្លឺដោយស្វ័យប្រវត្តិតាមចង្វាក់ភ្លេង​ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនរួមមានដូចជា៖

  • ម៉ាស៊ីនកូនកាត់ mile hybrid ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ផលិតកម្លាំងបាន ២០៤ សេស និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ១ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ។
  • ម៉ាស៊ីនកូនកាត់ mile-hybrid 48v ដំណើរការដោយម៉ាស៊ូតចណុះ ២,០ លីត្រ turbo ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៩៧ សេស និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ 4Matic 4wheel-drive
  • ម៉ាស៊ីន plug-in hybrid ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ផលិតកម្លាំងបាន ២០៤ សេស ដល់ ២៥២ សេស និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រដល់ ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ប្រភេទបើកបរប៉ុង ២ 4Matic 4wheel-drive ផ្គួបជាមួយអាគុយទំហំ ២៥,៤ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី MG Comet EV សាកភ្លើងពេញម្តងជិះបាន ២៣០ គីឡូម៉ែត្រ ឯតម្លៃវិញ អត់ដល់ ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានជ្រើសរើសប្រទេសឥណ្ឌាជាទីផ្សារដំបូងដើម្បីជាការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនី MG Comet EV ដែលជាម៉ូដែលអគ្គិសនីទីពីររបស់ខ្លួនបន្ទាប់ពី ZS EV ជាមួយតម្លៃលក់ត្រឹមតែ ៩ ៨០០ ដុល្លារប៉ុណ្ណោះ ។

រថយន្តអគ្គិសនីនេះ ផ្អែកលើគ្រោងឆ្អឹង Wuling Air EV platfrom មានការរចនារាងជាជ្រុងជាមួយនឹងការរំលេចដូចជាអំពូល LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ដែល MG ឲ្យឈ្មោះថា Extended Horizon connected light រន្ធសាកថ្មមានទីតាំងនៅខាងមុខ និងឡូហ្គោ MG, ប្រើប្រាស់នៅថាសកង់ទំហំ ១២ អ៉ីញ និងចង្កៀងខាងក្រោយមានការរចនាដូចគ្នាទៅនឹងផ្នែកខាងមុខផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ បានតុបតែងជាពីរពណ៌ រួមមានពណ៌ប្រផេះ និងស បានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងបានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាពស្តង់ដារដែលរួមបញ្ចូលដូចជា ប្រព័ន្ធមិនជាប់គាំងហ្វ្រាំង ABS, EBD ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់, កាមេរ៉ាជំនួយពេលថយក្រោយ សេនស័រជំនួយពេលចុលចត និងពោងសុវត្ថិភាពចំនួន ២ ចំនុច។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៤២ សេស និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ផ្គួវជាមួយអាគុយទំហំ ១៧,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសចិនឈរលើគេ ក្នុងការលក់រថយន្តអគ្គិសនីបានច្រើនជាងគេនៅក្នុងឆ្នាំ ២០២២

[បរទេស] យោងតាមរបាយការណ៍ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា ការ​លក់​រថយន្ត​អគ្គិសនី​ដែល​រួម​មាន​ទាំង​រថយន្ត​អគ្គិសនី​សុទ្ធ​ និង​រថយន្ត​ Plug-in Hybrid នៅក្នុងឆ្នាំ ២០២២ បាន​កើន​ឡើង ៥៥% ពីឆ្នាំ ២០២១ និង​លើស​ពី ១០ លាន​គ្រឿង​ ដោយ​ប្រទេស​ចិន​នាំ​មុខ​គេដែលមានចំនួន ៦០% នៃការលក់នៅក្នុងទីផ្សារពិភពលោក ហើយការលក់សរុបលើសកលត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ១៤ លានគ្រឿងនៅឆ្នាំ ២០២៣ ។

IEA ពិពណ៌នាប្រទេសចិនថាជា “អ្នកដឹកនាំ” នៅក្នុងវិស័យនេះ ដោយបន្ថែមថាជាង ៥០% នៃរថយន្តអគ្គិសនីនៅលើដងផ្លូវគឺនៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនេះដែរ នៅអឺរ៉ុប ការលក់រថយន្តអគ្គិសនីក៏នឹងកើនឡើងជាង ១៥% នៅឆ្នាំ ២០២២។ ខណះ កំណើននៅសហរដ្ឋអាមេរិកគឺខ្ពស់ជាងនេះ គឺ ៥៥%។

កាល​ពី​ឆ្នាំ​មុន​មាន​កំណើន​ទាំង​ក្នុង​ប្រទេស​ឥណ្ឌា ថៃ និង​ឥណ្ឌូនេស៊ី ដោយការ​លក់​រថយន្ត​អគ្គិសនី​សរុប​នៅ​ក្នុង​ប្រទេស​ទាំង​នេះ​បាន​កើន​ឡើង​ ៣ដង​ធៀប​នឹង​ឆ្នាំ ២០២១ ដែល​ឈាន​ដល់​ចំនួន ៨០ ០០០ គ្រឿង។ ជាពិសេស ប្រទេសឥណ្ឌាតែមួយគត់បានកើនឡើងទាំងរថយន្តអគ្គិសនី ក៏ដូចជាការផលិតគ្រឿងបន្លាស់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកក៏បានឃើញប្រទេសសេដ្ឋកិច្ចធំៗមួយចំនួនប្រកាសពីផែនការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ។ ជាឧទាហរណ៍ ចក្រភពអង់គ្លេសចង់បញ្ឈប់ការលក់រថយន្តសាំង និងម៉ាស៊ូតថ្មីនៅចុងឆ្នាំ ២០៣០ ហើយចាប់ពីឆ្នាំ ២០៣៥ រថយន្តថ្មីទាំងអស់ដែលត្រូវបានលក់នឹងត្រូវកាត់បន្ថយមកត្រឹមសូន្យការបំភាយឧស្ម័ន។ នៅសហរដ្ឋអាមេរិក រដ្ឋកាលីហ្វ័រញ៉ាក៏បានហាមឃាត់ការលក់រថយន្តដែលប្រើសាំងថ្មីក្រោយឆ្នាំ ២០២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ford Ranger Raptor ជាប់ជារថយន្តដែលមានសុវត្ថិភាពខ្ពស់នៅឯកម្មវិធី Repco Supercars Championship

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ អ្នករៀបចំកម្មវិធី Repco Supercars Championship របស់ប្រទេសអូស្ត្រាលីបាន បានសម្រេចចិត្តជ្រើសរើសរថយន្ត Ford Ranger Raptor ជារថយន្តដែលមានសុវត្ថិភាព ដែលបង្កជាការភ្ញាក់ផ្អើលមួយសម្រាប់មនុស្សជាច្រើន ដោយសារតែទីតាំងនេះជាធម្មតាត្រូវបានបម្រុងទុកសម្រាប់តែរថយន្តស្ព័រប៉ុណ្ណោះ។

ក្នុងនោះ ភីកអាប់ Ranger Raptor នេះក៏មានការធ្វើឲ្យប្រសើរឡើងដូចជាប្រព័ន្ធភ្លើង warning light system ដែលបានដំឡើងនៅលើដំបូល និងបានតុបតែងជាមួយសំណុំនៃតែមពណ៌ត្រួយចេកដ៏លេចធ្លោ។

ព័ត៌មានលម្អិតអំពីម៉ាស៊ីននៃកំណែរថយន្តសុវត្ថិភាព Ranger Raptor មិនត្រូវបានប្រកាសនោះទេ វាទំនងជានឹងមានភាពប្រសើរឡើងបើប្រៀបធៀបទៅនឹងរថយន្តដើម។ ទន្ទឹមនឹងនោះ លោក John Hatzimanolis អ្នកគ្រប់គ្រងទូទៅ ផ្នែកទំនាក់ទំនង និងទីផ្សារ ក្រុមហ៊ុន Ford Australia បាននិយាយថា “យើងទន្ទឹងរង់ចាំធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពបើកបររបស់ Ranger Raptor ដែលជារថយន្តប្រណាំងមានសុវត្ថិភាពខ្ពស់”។

គួរឲ្យដឹងថា Repco Supercars Championship គឺជាព្រឹត្តិការណ៍ប្រណាំង FIA ដែលធ្វើឡើងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ រថយន្ត​ដែល​ចូល​រួម​ដោយ​ប្រើ​ម៉ាស៊ីន V8 ដូច​ជា Mustang GT, Camaro Z1 ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ចំណុច​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ការ​ប្រណាំង​នេះ​គឺ​ថា​រថយន្ត​ដែល​ចូល​រួម​ទាំង​អស់​ប្រើ​ប្រេង​ប្រណាំង E75 របស់​ក្រុមហ៊ុន​ឧបត្ថម្ភ BP (British Petroleum) ដោយប្រភេទឥន្ធនៈនេះមាន ២០% BP Ultimate 98 សាំង និង ៨០% ជាជីវឥន្ធនៈ (biofuel) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nio គ្រោងដណ្តើមចំណែកទីផ្សារពី Volkswagen នៅអឺរ៉ុប ជាមួយគម្រោងលក់ឡានអគ្គិសនីម៉ូឌែលថ្មី តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ប្រធានក្រុមហ៊ុនផលិតចិនបានប្រាប់ទស្សនាវដ្តីអាល្លឺម៉ង់ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Nio មានគោលបំណងដណ្តើមចំណែកទីផ្សារពីក្រុមហ៊ុន Volkswagen ដោយបង្ហាញគំរូរថយន្តអគ្គិសនីថ្មីសម្រាប់ទីផ្សារអ៊ឺរ៉ុប ដែលនឹងត្រូវលក់ក្នុងតម្លៃតិចជាង ៣០ ០០០ អឺរ៉ូ ឬ ៣៣ ០៦០ ដុល្លារ។

លោក Der Spiegel បានដកស្រង់សម្តីលោក William Li ដែលជាស្ថាបនិកក្រុមហ៊ុន Nio ផងដែរដោយបាននិយាយថា “បាទ ទាក់ទងនឹងតម្លៃ មានន័យថាយើងក៏កំពុងវាយលុក Volkswagen កាន់តែខ្លាំងជាងមុនផងដែរ” ។

យោងតាមប្រភពដែលបានប្រាប់រ៉យទ័រកាលពីខែកុម្ភៈថា Nio គ្រោងនឹងសាងសង់រោងចក្រដើម្បីផលិតរថយន្តអគ្គិសនីក្រោមម៉ាកយីហោថ្មីសម្រាប់ការនាំចេញទៅកាន់អឺរ៉ុបចាប់ពីដើមឆ្នាំក្រោយ។ ថ្លែងនៅក្នុងកម្មវិធី Shanghai Autoshow កាលពីដើមខែនេះ លោក Li បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន គួរតែត្រៀមខ្លួនសម្រាប់វិធានការការពារដែលអាចធ្វើទៅបានដោយរដ្ឋាភិបាលបរទេស ខណៈដែលពួកគេចាប់យកអត្ថប្រយោជន៍ចេញពីតម្លៃរបស់ពួកគេដើម្បីពង្រីកការនាំចេញ។

គាត់បាននិយាយថាគាត់បានប៉ាន់ប្រមាណថាក្រុមហ៊ុននិងក្រុមហ៊ុនផ្សេងទៀតរបស់គាត់ដែលផលិត អគ្គិសនីនៅក្នុងប្រទេសចិនមានប្រៀបច្រើនដល់ទៅ ២០ភាគរយលើគូប្រជែងដូចជា Tesla ដោយសារការក្តាប់របស់ចិនលើខ្សែសង្វាក់ផ្គត់ផ្គង់ និងវត្ថុធាតុដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សោកស្តាយ! ឡានអគ្គិសនី Chevolet Bolt EV នឹងត្រូវឈប់ផលិតនៅចុងឆ្នាំនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិត General Motors ដែលជាក្រុមហ៊ុនធំរបស់ Chevrolet បានប្រកាសថា នឹងឈប់ផលិត ក៏ដូចជាការលក់រថយន្ត Chevy Bolt EV ជារថយន្តអគ្គិសនីខ្នាតតូចនៅសហរដ្ឋអាមេរិកនៅចុងឆ្នាំ ២០២៣ បើទោះបីជាពួកគេបានលក់ដាច់បំផុតក៏ដោយ ដែលមានតម្លៃលក់ចាប់ពី ១៩ ៩៩៥ ដុល្លារ ដល់ ២១ ២៩៥ ដុល្លារប៉ុណ្ណោះ ។

គួរឲ្យដឹងថា រថយន្តអគ្គិសនីនេះ មានតម្លៃទាបបំផុតរបស់អាមេរិក ការលក់រថយន្ត Chevy Bolt របស់សហរដ្ឋអាមេរិកនឹងកើនឡើង ៥០ ភាគរយនៅឆ្នាំ ២០២២ ហើយ GM និយាយថា វានឹងឈានដល់កំណត់ត្រា ៧០ ០០០ គ្រឿងនៅឆ្នាំ ២០២៣ ដែលជាឆ្នាំចុងក្រោយដែលវាត្រូវបានផលិត ។

ទន្ទឹមនឹងនោះ នាយកប្រតិបត្តិក្រុមហ៊ុន GM លោក Mary Barra បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តនឹងបញ្ចប់ការផលិតរថយន្តនៅចុងឆ្នាំនេះ។ Chevrolet Bolt EV ដែលប្រើអគ្គិសនីសុទ្ធត្រូវបានគាំទ្រយ៉ាងពេញលេញដោយក្រុមហ៊ុន General Motors ជារថយន្តអគ្គិសនីដែលមានតម្លៃទាបថោកល្អបំផុតនៅអាមេរិក ប៉ុន្តែជំនួសឲ្យការពឹងផ្អែកលើភាពជោគជ័យថ្មីៗរបស់រថយន្ត និងការបង្កើនផលិតកម្ម នាយកប្រតិបត្តិក្រុមហ៊ុន GM Mary Barra បានសម្រេចចិត្តបញ្ឈប់ការផលិតនៅចុងឆ្នាំ ២០២៣ ។

បន្ថែមពីនេះ លោក Barra បាន​ប្រាប់​វិនិយោគិន​ថា​៖ យើង​បាន​រីកចម្រើន​រហូត​ដល់​ពេល​ត្រូវ​រៀបចំ​ផែនការ​បញ្ចប់​ការ​ផលិត​រថយន្ត Chevrolet Bolt EV និង EUV ដែល​នឹង​កើតឡើង​នៅ​ចុង​ឆ្នាំ​នេះ​។ លើសពីនេះ សម្រាប់ម៉ូទ័រអគ្គិសនី ពួកគេចង់ធ្វើឲ្យរថយន្តអគ្គិសនីទទួលបានប្រាក់ចំណេញនៅឆ្នាំ ២០២៥ នៅពេលដែលនឹងមានសមត្ថភាពរថយន្តអគ្គិសនីមួយលានគ្រឿងនៅអាមេរិកខាងជើង។ ដើម្បីសម្រេចបាននៅគោលដៅទាំងនោះ ក្រុមហ៊ុន GM ត្រូវការសមត្ថភាព ប្រាក់ចំណេញ និងទីតាំងទីផ្សារនៃរថយន្តអគ្គិសនីជំនាន់ក្រោយរបស់ខ្លួន ដោយមិនចាំបាច់ពឹងផ្អែកលើរថយន្តតម្លៃទាបដូចរថយន្ត Chevrolet Bolt ។

ក្រុមហ៊ុនកំពុងចំណាយដើម្បីជួសជុលរោងចក្រដែលផលិតរថយន្ត Chevrolet Bolt របស់ខ្លួននៅរដ្ឋ Michigan ដើម្បីផលិតរថយន្តអគ្គិសនីដូចជារថយន្តភីកអាប់អគ្គិសនី GMC Sierra និង Chevrolet Silverado ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររថយន្តអគ្គិសនីរបស់ GM ដើម្បីធ្វើឲ្យប្រសើរឡើងនៅរោងចក្រដែលមានស្រាប់ជំនួសឲ្យការសាងសង់ថ្មីដែលជាការកាត់បន្ថយការចំនាយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

នាថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣នេះ ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក​ បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.កដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត​ ហ្វដ ប្រចាំប្រទេសកម្ពុជា​ និងធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឈានមុខគេនៅកម្ពុជា។​

លោក ហាន ប៉េង ក្វាង អគ្គនាយក ធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នាផ្តល់ដំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់អតិថិជន” ។

លោក ហាន ប៉េង ក្វាង អគ្គនាយក ធនាគារ វីង

“យើងជឿជាក់ថាគ្រប់គ្នាស័ក្កិសមនឹងទទួលបានឱកាសក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់ពួកគេ។ ហើយយើងចង់ធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជនមិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា នោះគឺអតិថិជនមិនបារម្មណ៍លើការចំណាយប្រាក់កក់ ហើយថែមទាំងមិនចំណាយបង់ការប្រាក់រហូតដល់ ១២ ខែ”។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត ឥឡូវនេះយើងមានការផ្តល់ជូនពិសេសគឺ ការទិញរថយន្តដោយមិនតម្រូវមានប្រាក់កក់ និងការបង់រំលស់ដោយមិនចំណាយការប្រាក់ពេញមួយឆ្នាំពេញសម្រាប់រថយន្តម៉ូដែល Ford Ranger Wildtrak,  Everest, EcoSport, Territory ស៊េរីឆ្នាំ ២០២២ ដែលនេះជាលើកទី១ ដែលមានការសហការបែបនេះកើតឡើងរវាង អ អិម អេ (ខេមបូឌា) ជាមួយធនាគារ​ វីង ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ

ឆ្លៀតក្នុងឱកាសនេះដែរ លោក លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានបន្ថែមថា “ បច្ចុប្បន្នក្រុមហ៊ុន ហ្វដ បានពង្រីកនូវវិសាលភាពនៃគ្រឿងបន្លាស់ និងសេវាកម្មជួសជុលរថយន្តនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយយើងក៏មានយានដ្ឋានដៃគូសហការជាច្រើននៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ ជាពិសេស ថ្មីៗនេះយើងក៏បានបង្កើតនូវ ការិយាល័យផ្នែកទំនាក់ទំនងអតិថិជន (Call Center) ដើម្បីផ្តល់នូវសេវាកម្មឆាប់រហ័ស និងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ក៏ដូចជាធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញរបស់យើង។”

  • សម្រាប់អតិថិជនដែលចង់សាកសួរព័ត៌មាន ឬមានបំណងចង់ទិញរថយន្ត Ford អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 333 975 ឬ 077 666 357 ឬ 078 999 883
  • សម្រាប់លោកអ្នកដែលមានតម្រូវការកម្ចីឥណទានតាមរយៈធនាគារ វីង សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 078 989 767/078 989 511 ឬអញ្ជើញមកកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ត្រូវបានដាក់សម្ពោធជាផ្លូវការ

ជួបគ្នាម្តងទៀតហើយជាមួយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក​ ផ្នែករថយន្ត Ford នោះគឺពិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ២០២៣ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង ៣ ០០០នាក់។

កម្មវិធីនេះប្រារពឡើងក្នុងគោលបំណងដើម្បីណែនាំនូវជម្រើសម៉ាស៊ីនថ្មីមួយទៀតដល់អតិថិជន នោះគឺម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ ២០២៣ ដែលជាប្រភេទម៉ាស៊ីនដែលមានកម្លាំងខ្លាំង សន្សំសំចៃខ្ពស់ និងទទួលបានការពេញនិយមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន​។​ ចំណុចដែលកាន់តែពិសេសគួរអោយភ្ញាក់ផ្អើលនោះគឺ តម្លៃបង់ពន្ធផ្លូវសម្រាប់រថយន្តទំនើប Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២៣ ម៉ាស៊ីនម៉ាស៊ូតមួយនេះ​គឺត្រឹមតែ ២០ ម៉ឺនរៀលតែប៉ុណ្ណោះ។

អតិថិជនក៏នឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ ២០២៣នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស​Ford ដើម្បីសាកល្បងនូវមុខងារនៃប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ។

ជាពិសេសនោះគឺអតិថិជនពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២៣ ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) Inline4 ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ ២១០ PS និងកម្លាំងរមួលកង់រហូតដល់ទៅ ៥០០ Nm ដែលផ្តល់នូវសន្ទុះដ៏ខ្លាំងក្នុងការបើកបរ។

មិនតែប៉ុណ្ណោះនៅមានមុខងារជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖

  • ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ ៧ ជម្រើសរួមមាន៖ ផ្លូវធម្មតា ស្ព័រ រអិល ភក់ ខ្សាច់ BAJA (ផ្លូវឧបសគ្គ)​ និងផ្លូវមានថ្ម
  • បំពាក់នូវបូម Fox Racing Shocks ទំហំ ៥ អ៊ីញ ដែលផ្តល់នូវផាសុកភាពក្នុងពេលបើកបរជាពិសេសសម្រាប់ការបើកបរលើផ្លូវដែលមានឧបសគ្គ និងផ្លូវ Off-Road​ Performance
  • អ្វីដែលអតិថិជនមានការភ្ញាក់ផ្អើល និងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី ១០ វគ្គអូតូ (E-Shifter) បូករួមជាមួយនឹង Paddle Shift ដែលអាចថែមថយលេខនៅនឹងដៃចង្កូតពិតជាធ្វើឲ្យការចូលរលូនខ្លាំងមែនទែន
  • បំពាក់ជូននូវប្រព័ន្ធគ្រប់គ្រងប៉ុងអេឡិចត្រូនិចជំនាន់ថ្មី (2H, 4H, 4L, 4A)
  • អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២៣ ម៉ាស៊ីនម៉ាស៊ូតនេះ បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត ដែលវានឹងដំណើរការហ្វ្រាំង ហ្គ៊ែរ ចង្កូត និងការចូលលេខពីប្រអប់លេខអេឡិចត្រូនិចដោយខ្លួនឯង និងអ្នកបើកបរអាចទស្សនាប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត នៅលើអេក្រង់ Touchscreen ១២ អ៊ីញបានយ៉ាងងាយស្រួល
  • ប្រព័ន្ធផ្តលសញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់
  • ប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូតដោយស្វ័យប្រវត្ត​ និងអាចបែងចែកពន្លឺដោយស្វ័យប្រវត្ត
  • ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត
  • ក្រៅពីនេះគឺនៅមានប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែលអាចឲ្យរថយន្តនេះជំនះបានគ្រប់ឧបសគ្គនៃការបើកបរ និងស័ក្តិសមជាកំពូលរថយន្តភីកអាប់ Off-Road Performance។

រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ ២០២៣​ ម៉ាស៊ីនម៉ាស៊ូតនេះ មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូររហូតដល់ទៅ ៨ ជម្រើសរួមមាន៖ ពណ៌ក្រហម ទឹកក្រូច ខៀវ ខ្មៅ ប្រផេះស្ងួត ប្រផេះរលោង ទឹកប្រាក់ និងពណ៌ស។ ជាមួយនឹងតម្លៃពិសេសត្រឹមតែ ៧៥ ៩០០ ដុល្លារតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ ២០២៣ នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773​
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999 | 011 255 229
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបួមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Changan Dark Blue SL03 លក់បានច្រើនជាង ៥ មុឺនគ្រឿងនៅទូទាំងប្រទេសចិន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន Changan Autobobile បានធ្វើការប្រកាសថា ខ្លួនបានដឹកជញ្ជូនរថយន្ត Changan Dark Blue SL03 ច្រើនជាង ៥០ ០០០ គ្រឿងទៅកាន់ទីក្រុងជាង ២១៥ នៅទូទាំងប្រទេសចិន។

រថយន្តអគ្គិសនី Changan Dark Blue SL03 មានបំពាក់ជាមួយប៉ាណាមុខបិទ ចង្កៀងមុខប្រភេទ matrix LED ភ្ជាប់ដោយមុខងារឡើងចុះដោយស្វ័យប្រវត្តិ អមជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED។ ខណៈ ផ្នែកខាងក្រោយត្រូវបានបំពាក់ចង្កៀងប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងភ្ជាប់ជាមួយកាង spoiler ផងដែរ។

សម្រាប់ផ្នែកខាងក្នុងនៃរថយន្តនេះ បានភ្ជាប់មកជាមួយការរចនាដ៏ប្រណិត អេក្រង់កំសាន្តបញ្ឈរទំហំ ១៤,៦ អ៉ីញ អាចបង្វិលបាន និងកុងទ័រព័ត៌មាន full LCD, ដៃចង្កូត កៅអី បន្ទះទ្វារ កន្លែងទម្រដៃ ត្រូវបានស្រោបដោយស្បែក និងដំបូលកញ្ចក់បែប Panoramic roof។

គួរបញ្ជាក់ផងដែរថា រថយន្ត Changan Dark Blue SL03 ចេញលក់ជា ៣ ប្រភេទសម្រាប់ជ្រើសរើស៖ ប្រភេទអគ្គិសនីសុទ្ធ (All-electric BEV),​ ម៉ាស៊ីន Hybrid (HEV), និងម៉ាស៊ីនដើរដោយថាមពល Hydrogen (FCEV) ដែលមានតម្លៃចាប់ពី ២៤ ៩៩៨ ដុល្លារ ដល់ ១០៣ ៥៩៦ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+