[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន Changan Autobobile បានធ្វើការប្រកាសថា ខ្លួនបានដឹកជញ្ជូនរថយន្ត Changan Dark Blue SL03 ច្រើនជាង ៥០ ០០០ គ្រឿងទៅកាន់ទីក្រុងជាង ២១៥ នៅទូទាំងប្រទេសចិន។
រថយន្តអគ្គិសនី Changan Dark Blue SL03 មានបំពាក់ជាមួយប៉ាណាមុខបិទ ចង្កៀងមុខប្រភេទ matrix LED ភ្ជាប់ដោយមុខងារឡើងចុះដោយស្វ័យប្រវត្តិ អមជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED។ ខណៈ ផ្នែកខាងក្រោយត្រូវបានបំពាក់ចង្កៀងប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងភ្ជាប់ជាមួយកាង spoiler ផងដែរ។
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota Gazoo Racing បានធ្វើការាដាក់បង្ហាញចេញនៅរថយន្ត Toyota Supra GR GT4 Special Edition ផលិតតែ ១០០ គ្រឿងប៉ុណ្ណោះ នឹងបើកទទួលការកក់នៅថ្ងៃទី ៨ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា នៅក្នុងទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ៥៥ ៨១៤ ដុល្លារ ។
លើសពីនេះ Toyota នឹងផលិតគំរូរថយន្តប្រណាំងចំនួន ៣ ទៀតរគឺ GR Supra GT4 EVO ដែលមានពណ៌ទឹកក្រូចដូចគ្នា។ ម៉ូដែលទាំងនេះក៏នឹងទទួលបានតួខាងមុខពិសេស និងឡូហ្គោពិសេសផងដែរ។ សម្រាប់តម្លៃរបស់ម៉ូដែលពិសេសនេះមិនត្រូវបានគេបញ្ជាក់ច្បាស់ទេ ប៉ុន្តែតម្លៃសម្រាប់រថយន្តប្រណាំងចាប់ពី ២០៤ ៥៤៨ ដុល្លារ ។
គួរបញ្ជាក់ផងដែរថា នៅចន្លោះឆ្នាំ ២០២២ ដល់ចុងឆ្នាំ ២០២២ រថយន្ត Toyota supra GT4 ត្រូវបានចូលក្នុងការប្រណាំងចំនួន ៣១៧ លើក កត់ត្រា class victories ចំនួន ៧៩លើក ឈ្នះ ២០លើក និងចំណាត់ថ្នាក់កំពូល ២០៧ នៅក្នុងព្រឹត្តិការណ៍ជុំវិញពិភពលោក៕
[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្ស BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ BYD Song L ជាប្រភេទ coupe-style crossover នៅឯពិព័រណ៌រថយន្ត Shanghai Auto Show នឹងគ្រោងចេញលក់នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ។
ម៉ូដែលនេះត្រូវបានផលិតឡើងនៅលើតួគ្រោងរថយន្តអគ្គិសនី 3.0 ដែល BYD ប្រើប្រាស់សម្រាប់ផលិតផលជាច្រើនរបស់ខ្លួន ។ សម្រាប់នៅផ្នែកខាងក្រៅ មានបំបាក់ប៉ាណាជាប់ជាមួយចង្កៀងមុខប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រួមផ្សំជាមួយកាងទំហំធំ។ នៅខាងក្រោយដែលមានកាង spoiler ចំនួន ២ និងបំពង់ស៊ីមាំងទំហំធំធ្វើពី carbon-fiber ជាដើម។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ធ BYD Song L នេះ នឹងគូប្រជែងរបស់ខ្លួននឹងមាន Tesla Model Y ដែលគ្រោងនឹងទទួលបានការអាប់ដេតជាច្រើនក្នុងឆ្នាំ ២០២៤៕