ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលួចសំបុកឃ្មុំ នៅតែមានការកើនឡើង ដែលម្ចាស់ចាយលុយខ្ទង់ ២ពាន់ទិញថ្មី

[បរទេស] យោងតាមគេហទំព័រមួយបាននិយាយថា៖ ចោរកម្មដែលលួច Catalytic (សំបុកឃ្មុំ)​លើរថយន្ត ​Toyota Prius នៅរដ្ឋកាលីហ្វ័រញ៉ា (Californian) ដែលត្រូវបានម្ចាស់ទុកក្នុង​ទីធ្លារខាង​ក្រៅ​នៅតែ​បន្តកើនឡើងឥត​ឈប់។ ជាក់ស្តែងខណៈពេលដែលម្ចាស់រថយន្ត Toyota Prius នៅរដ្ឋកាលីហ្វ័រញ៉ា (Californian) ត្រូវបាន​កំណត់ថា ចោរដែលបានលួច Catalytic​(សំបុកឃ្មុំ) គឺមាន​មនុស្សជាច្រើន​កំពុង​រង់​ចាំទទួលទិញអញ្ជឹង​​ ស្របពេលម្ចាស់រថយន្តជាច្រើន​នាក់បាន​ចំណាយ​ជារៀង​រាល់ពេល​រាប់​ខែទៅលើបញ្ហានេះ​។

តួយ៉ាងការលួចសំបុកឃ្មុំ ​បានកើន​ឡើងយ៉ាងខ្លាំង​នៅក្នុងរយៈពេ​លថ្មី​ៗ​នេះ។​ ជាចម្បងដោយសារតែមានលោហធាតុដ៏មានតម្លៃនៅខាងក្នុងមានដូចជា៖ រ៉ូដ្យូម ប៉ាឡាដ្យូម និងប្លាទីន ​ហើយរថយន្ត Toyota Prius គឺម៉ូដែលមួយដែលត្រូវបានលួចច្រើនជាងគេ ដោយសារតែរថយន្តនេះមានសារ​ធាតុទាំងនេះច្រើន​ជាង​រថយន្ត​ផ្សេងៗទៀត ។

បន្ថែមពីនេះ កង្វះខាតនៃឧបករណ៏បំប្លែងCatalytic​ (សំបុកឃ្មុំ) បានជំរុញឱ្យតម្លៃថ្លៃ​កើនឡើងក្នុងការផ្លាស់ប្តូរធ្វើឲ្យម្ចាស់រថយន្ត Prius ជាច្រើនអស់លុយក្នុងកាផ្លាស់ប្តូរម្តងៗចំណាយជាច្រើនធ្វើឲ្យពួកគេពិបាកចិត្ត​ ជាពិសេស​​ក្រុមហ៊ុនធានារ៉ាប់រងក៏កំពុង​ទទួល​ឥទ្ធិពល​នេះ​ផង​ដែរ ដោយសារប្រឈមមុខនឹងការកើនឡើងលួចឧបករណ៍បំប្លែងមាន​កា​រ​កើន​ឡើង​ខ្លាំងគួរឲ្យកត់សម្គាល់​​។ សម្រាប់រថយន្ត Toyota ដាក់​លក់​​ប្រហែល ១ ៨០០ដុល្លារ ខណៈខ្លះ​តម្លៃឈានដល់ ២ ៨០០ដុល្លារ។

ជាមួយករណីដែលកើតឡើងនេះ ម្ចាស់រថយន្តមួយចំនួនបាននាំគ្នាក៏បានរកទិញនៅឧបករណ៍​​កាពារសុវត្ថិភាព ដើម្បីទប់ស្កាត់ការលួចដោយពួកគេ​សង្ឃឹម​ថានឹងការពារ​យាន​យន្ត​របស់​ពួក​​​គេ​ពី​រឿងរ៉ាវដែលអាចកើតមានផងដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hongqi នាំយក Hongqi H6 ស៊េរីថ្មីចុងក្រោយ ប្រភេទ sedan តួវែងដ៏ប្រណិត ទៅកាន់ពិព័រណ៌រថយន្ត Shanghai Auto Show

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hongqi H6 ប្រភេទ sedan តួវែងនៅឯពិព័រណ៌រថយន្ត Shanghai Auto Show ជាមួយតម្លៃលក់ចាប់ពី ២៧ ៩៤០ ដុល្លារ ដល់ ៣៤ ៧៥១ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៩០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៤៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ។ សម្រាប់ការរចនារបស់ Hongqi H6 នៅតែប្រើប្រាស់ប៉ាណាអត្តសញ្ញាតិរបស់ក្រុមហ៊ុន ជាប់ជាមួយចង្កៀងមុខរាងស្រួច និងឡូហ្គោអូសកាត់នៅលើគម្របម៉ាស៊ីន និងផ្នែកខាងក្រោយ មានចង្កៀងប្រភេទ LED ជាមួយការរចនារាងអក្សរ Y ។

ផ្នែកខាងក្នុងមានការរចនាផ្តោតលើប្រណិតភាព ដោយផ្ទៃតាឡូមានរាងកោង និងរុំព័ទ្ធទៅនឹងភ្លើងលម្អ ក៏ដូចជាអេក្រង់កំសាន្ត touchscreen បញ្ឈរដ៏ធំនៅកណ្តាលកុងសូល ។ លក្ខណៈពិសេសផ្សេងទៀតរួមមានការភ្ជាប់បណ្តាញ 5G, កៅអីមានខ្យល់ និងការម៉ាស្សា, ដៃចង្កូតមុខងារកំដៅ, អេក្រង់បង្ហាញលើកញ្ចក់ និងសមត្ថភាពបើកបរពាក់កណ្តាលស្វ័យប្រវត្តិ semi-autonomous driving ផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តមានមកជាមួយជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbo  អាចផលិតកម្លាំងបាន ២២១ សេស និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ២៤៨ សេស និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ម៉ាស៊ីនទាំងនេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗថ្មីៗនេះក្រុមហ៊ុន Subaru បានធ្វើការដាក់ចេញនូវម៉ូឌែល Subaru Wilderness សេរីឆ្នាំ២០២៤ ដែលបានបោះជំហានជើងចូលកាន់ល្អខ្លាំង ។

[ទីផ្សារបរទេស] សម្រាប់រថយន្ត Subaru Wilderness នេះត្រូវបានដាក់បង្ហាញខ្លួនក្នុងកម្មវិធី New York Auto Show កាលពីដើមខែនេះ​។ រីឯអ្នកគាំទ្រត្រកូល Crosstrek បានធ្វើការមិនពេលចិត្តនៅពេលដែលបានដឹងថាការរចនា​រថយន្តប្រភេទ Crossover តូចមួយនេះ គឺត្រូវបានបំពាក់ដោយម៉ាស៊ីន៤ស៊ីឡាំងជាBoxer ២.៥ លីត្រជាប្រភេទ Natural Aspirated ​ រឺ ម៉ាស៊ីនបែបធម្មជាតិដូចគ្នាទៅនឹងជំនាន់មុនដ៏ដែល។

ជាក់ស្តែងសម្រាប់ជំនាន់នេះមកជាមួយប្រអប់លេខ CVT  ដែលអាចបង្កើតកម្លាំងសេះបាន ១៨២សេះ នឹង​មានកម្លាំងរមួល ២៣៨ញ៉ូតុនម៉ែត្រ ព្រមទាំងបំពាក់គ្រោងឆ្អឹងដែលក្រុមហ៊ុនហៅថា Subaru Global Platform ជាដើម។

តួយ៉ាងសម្រាប់ត្រកូលCrosstrek Wilderness ចូលរួមក្នុងត្រកូល Wilderness ដែលជាត្រកូលសមា​ជិ​ក​ដែលមានតម្លៃសមរម្យបំផុត។ ម្យ៉ាងទៀតលក្ខណៈប្រពន្ធ័បច្ចេកទេសសំខាន់ៗនៃរថ​យន្តនេះក៏ត្រូវបានជ្រើសរើ​សយ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ផ្ត​ល់នូវភាពផាសុខភាពដើម្បីឱ្យមានសមត្ថភាពក្នុងការOff Road កាន់តែល្អប្រសើរឡើងនេះបើតាមអ្នកនាំពាក្យ​​​Subaru បានកាន់ Car Buzz ។

រីឯកាឌីសាញផ្នែកខាងក្រៅវិញត្រូវបានគេនិយាយថា។ តើអ្នករចនា Subaru poach មកពីនាយកដ្ឋានសិល្បៈ Tonka Toy ដែលរឺទេ? ហេតុផលមួយចំនួនដែលក្រុមហ៊ុន Subaru មានម្ចាស់រាប់លាននាក់ពាក់កណ្តាលដែល ពួក​គេ​​រស់នៅក្នុងទីក្រុង Boulder រដ្ឋ Colorado គ្រាន់តែនិយាយថាគឺជាការចនាប័ទ្មដ៏មានរូបរាងចម្លែកប៉ុន្តែមិន​អាក្រក់​ខ្លាំង​នោះ​ទេ​។ ក្រុមហ៊ុន Subaru មិនឈ្នះការប្រលងសម្រស់នោះទេ​ប៉ុន្តែពួកគេមាន​សក្តានុពល​ក្នុងការរចនាប័​ទ្មរថយន្តដែល​មាន​ឥទ្ធិ​ពល​លើ​ផ្នែក​ផ្សងព្រេងទៅវិញ ដែលគ្មានក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតណាធ្វើនោះឡើយ។

មិនតែប៉ុណ្តោះសម្រាប់ ការតុបតែងខាងក្នុងមានពណ៌លឿងនៅលើដំបូលនិងកាងខាងមុខគឺល្អរឹងមាំ ហើយសម្រាប់​កា​ឌីសាញ​​បែបនេះប្រើប្រាស់បាន​យូនិងការរចនាបែបចាស់ទុំផងដែល។ បន្ថែមជាមួយ​​​សំបកកង់បំពាក់ដោយ All-Terrain Ties និងផ្លាកសញ្ញា WRX ដែលអ្នកណាម្នាក់អាចទទួលបានពី eBay ហើយអ្នកទទួលបានរថយន្ត hatchback មួយនេះនឹងទទួលបានបំផុសគំនិតមិនគួរឱ្យជឿផងដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មែន ឬ អត់! Ford ត្រៀម​ផលិតរថយន្ត​ Mustang Raptor និង Raptor R

[បរទេស] ក្រុមហ៊ុនផលិត Ford ហាក់ដូចជាកំពុងស្ថិតក្នុងការអភិវឌ្ឈន៍រថយន្ត Mustang បែប Safari-Style ពាក់ឡូហ្គោ Raptor ។ ក្នុងនោះ បើយោងតាមរបាយការណ៍ពីគេហទំព័រ Car and Driver បានអះអាងថា ក្រុមហ៊ុន Ford កំពុងផលិត ‘Raptorize’ នៅម៉ូដែលជាច្រើនតាមដែលអាចធ្វើបាន។

ទន្ទឹមនឹងនេះ ត្រូវបានគេអះអាងថាក្រុមហ៊ុន Ford នឹងបំពាក់រថយន្ត Mustang Raptor ជាមួយនឹងម៉ាស៊ីនចំណុះ ៥,០ លីត្រ  V8 នឹងភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង២ all-wheel drive និងប្រព័ន្ធចាក់សោរប៉ុងកណ្តាលដែលដើរដោយអេឡិចត្រូនិចទៀតផង។

ប្រសិនបើរថយន្ត Ford Mustang Raptor មិនទាន់គ្រប់គ្រាន់សម្រាប់អតិថិជនទេ វាក៏ត្រូវបានគេអះអាងផងដែរថាក្រុមហ៊ុននឹងផលិតរថយន្ត Ford Mustang Raptor R ដែលបំពាក់ម៉ាស៊ីនចំណុះ ៥,២ លីត្រ Supercharged V8 ដែលមានកម្លាំងជាង ៧០០ សេស។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរនៅប្រព័ន្ធទប់លំនឹងដោយបំពាក់ប្រព័ន្ធប៉ូម Fox Dampers និង suspension lift 2.0 ផងដែរ។

ប្រសិនបើអ្វីៗទាំងអស់នេះក្លាយជាការពិត រថយន្តអាចនឹងមានតម្លៃថ្លៃ ដោយអាចមានតម្លៃលក់ប្រហែលចាប់ពី ៩០ ០០០ ដុល្លារ ។ យ៉ាងណាមិញ មានតែរងចាំមើលបន្តទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BYD Seagull ទទួលបានការបញ្ជាទិញទុកមុនដល់ទៅ ១ មុឺនគ្រឿងក្នុងថ្ងៃចេញលក់ដំបូង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី BYD Seagull និងដាក់លក់នៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2023 ដោយត្រឹមរយះពេលមួយថ្ងៃប៉ុណ្ណោះ រថយន្តអគ្គិសនីនេះទទួលបានការបញ្ជាទិញទុកមុនបានដក់ទៅ ១០ ០០០ គ្រឿងជាមួយតម្លៃលក់ចាប់ពី ១១ ៤០០ ដុល្លារ ។

រថយន្តអគ្គិសនី BYD Seagull ផលិតនៅលើគ្រោងឆ្អឹង BYD e-Platform 3.0 បំពាក់ជាមួយម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខ មានកម្លាំង ៧៤ សេស ផ្គួបជាមួយអាគុយ BYD Blade LFP ទំហំ ៣០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រ និងអាគុយទំហំ ៣៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រ ភ្ជាប់ដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ០ ដល់ ៨០% ត្រឹមរយះពេល ៣០ នាទី ។

រថយន្តប្រភេទ hatchback មានការរចនាបែបទំនើប បំពាក់ជាមួយប៉ាណាមុខ អបសងខាងដោយចង្កៀងមុខប្រភេទ LED កញ្ចក់ទំហំធំមានផ្លិតទឹកចំនួនមួយ, កាង spoiler លយចេញ និងចង្កៀងក្រោយប្រភេទ LED ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងរបស់ BYD Seagull មានមកជាមួយកុងទ័របង្ហាញព័ត៌មានចទំហំ ៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ, ដៃចង្កូតបែបស្ព័រ, កន្លែងសាកថ្មឥតខ្សែ និងកន្លែងដាក់ទឹកចំនួន ២ ។ គួរឲ្យដឹងថា សម្រាប់ BYD Seagull អ្នកវិភាគបានប្រាប់គេហទំព័រ Reuter ថា រថយន្តនេះអាចក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនក្នុងរយៈពេល ៦ ខែបន្ទាប់ពីការដាក់បង្ហាញខ្លួនរបស់រថយន្តនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC បន្ថែមម៉ូឌែលអគ្គិសនីថ្មី GMC Hummer EV 3X មានទាំងភីកអាប់ និង SUV ផ្តោតលើការបើកបរខ្លាំងជាងមុន

[បរទេស] ក្រុមហុនផលិតរថយន្ត GMC កំពុងពង្រីកត្រកូល Hummer ជាមួយនឹងការរចនាម៉ូឌែល GMC Hummer EV 3X ថ្មីសម្រាប់ទាំងរថយន្តភីកអាប់ និងប្រភេទ SUV នៃរថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ។ ការ​តុបតែង​ថ្មី​នេះ​បន្ថែម​ចម្ងាយនៃបើកបរមួយ​ចំនួន និង​ព័ត៌មាន​លម្អិត​នៃ​ការ​រចនា​ថ្មី​មួយ​ចំនួនផងដែរ ។

Hummer EV ជួរវែងបំផុតនឹងក្លាយជារថយន្តភីកអាប់នៅក្នុង 3X trim ។ បំពាក់ជាស្តង់ដារជាមួយនឹងថាសកង់ទំហំ ២២ អ៉ីញ និងសំបកកង់ទំហំ ៣៥ អ៉ីញ ។ ដូចរថយន្ត Edition 1 Pickup ដែរ 3X នឹងបំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ១០០០ សេស អាចបើកបរបានចម្ងាយប ៥៧១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ជាមួយកំលាំងអូសសណ្តោងដល់ទៅ ៣៨៥៥ គីឡូក្រាម ដែលច្រើនជាងម៉ូដែល Edition 1 ៤៥៣ គីឡូក្រាម ។ លើសពីនេះ GMC ក៏ជូននៅកញ្ចប់ Extreme Off-Road Package ផងដែរ ។

សម្រាប់ប្រភេទ SUV នៃ Hummer EV SUV ទាំង Edition 1 និង 3X trims ក៏នឹងត្រូវបានផ្តល់ជូនជាមួយនឹងកញ្ចប់ Extreme Off-Road Package ផងដែរ។ យោងតាម ​​EPA បានឲ្យដឹងថា ម៉ូដែលទាំង ២ អាចបើកបរបានចម្ងាយ ៤៨០ គីឡូម៉ែត្រ ។ ក្នុងនោះ បើសិនមិនបំពាក់កញ្ចប់នេះទេ នោះ ម៉ូដែល Edition 1 និង 3X trim អាចបើកបរបានចម្ងាយដល់ទៅ ៥០៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

ទាក់ទងនឹងថាមពលម៉ាស៊ីន ម៉ូដែលទាំង ៤ នឹងទទួលបានម៉ូទ័រអគ្គិសនីចំនួន ៣ ដូចគ្នា ប៉ុន្តែរថយន្ត SUV មានកម្លាំងត្រឹមតែ ៨៣០ សេស និងកម្លាំងអូសសណ្តោង ៣ ៤០២ គីឡូក្រាម ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន GMC បានឲ្យដឹងថា GMC Hummer EV 3X សម្រាប់ម៉ូដែលភីកអាប់ទទួលបានការកក់ទុកគឺពេញហើយ ប៉ុន្តែសន្យាថាវានឹងចែករំលែកព័ត៌មានបន្ថែមអំពីបញ្ហានេះក្នុងពេលឆាប់ៗនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ​បង្ហាញគំរូ​រថយន្តអគ្គិសនី​ត្រកូល bZ ស៊េរី​ថ្មី ​ចំនួន ២ នៅឯពិព័រណ៌រថយន្ត Shanghai Auto Show 2023 

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីចំនួនគឺ Toyota bZ Sport ប្រភេទ Crossover និង Toyota bZ FlexSpace ជាលើកដំបូងនៅឯពិព័រណ៌រថយន្ត Auto Shanghai 2023  ។

សម្រាប់រថយន្ត Toyota bZ Crossover Concept ជារថយន្តអគ្គិសនីចូលរួមសហការផលិតដោយក្រុមហ៊ុន Toyota BYD Toyota EV Technology Co.,LTD FAW Toyota ជាដើម ។ គំរូររថយន្ត ត្រូវបានបង្កើតឡើងក្រោមគំនិត “Roboot” ដោយសង្កត់ធ្ងន់លើការរចនាផ្នែកខាងក្រៅប្រកបដោយថាមពល និងមានអត្តសញ្ញាណផ្ទាល់ខ្លួន ជាមួយនឹងកាប៊ីនដែលសាកសមសម្រាប់អតិថិជន Gen Z វ័យក្មេង រួមទាំងអាចធ្វើបច្ចុប្បន្នភាពមុខងារផ្សេងៗដូចជា ប្រព័ន្ធជំនួយការបើកបរ និងជំនួយការចតដោយស្វ័យប្រវត្តិ ជាលទ្ធផល អតិថិជនអាចរីករាយជាមួយមុខងារផ្សេងៗ។

ចំពោះ Toyota bZ FlexSpace Concept រថយន្តអគ្គិសនីចូលរួមសហការផលិតដោយក្រុមហ៊ុន Toyota និង GAC នៅប្រទេសចិន ។ Toyota bZ FlexSpace Concept ត្រូវ​បាន​ផលិតឡើង​ជា​ប្រភេទ SUV អគ្គិសនី​ដែល​ស័ក្តិសម​សម្រាប់​ការ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​ក្រោម​​គំនិត​នៃ “Cozy Home” ដែលមានភ្ជាប់មកជាមួយកាប៊ីនទំហំធំ មានប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ អាចបើកបរផ្លូវឆ្ងាយ រួមទាំងមុខងារឆ្លាតវៃជាច្រើន ។

គួរឲ្យដឹងថា Toyota bZ Sport Crossover Concept និង bZ FlexSpace Concept គ្រោង​នឹង​ចេញ​លក់​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០២៤ ហើយ​ជា​រថយន្ត​អគ្គិសនី​ពីរ​ក្នុង​ចំណោម​រថយន្ត​ទាំង ១០ ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ឆ្នាំ ២០២៦ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG HS ស៊េរីថ្មីចុងក្រោយ ផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង តម្លៃជិត ៣ មុឺនដុល្លារ នៅទីផ្សារប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិត MG បានធ្វើការប្រកាសពីការអាប់ដេតមួយចំនួនសម្រាប់រថយន្ត MG HS ប្រភេទ SUV ម៉ូដែលខ្ពស់បំផុត អាចបញ្ជាទិញបាននៅទីផ្សារចក្រភពអង់គ្លេស ជាមួយតម្លៃលក់ចាប់ពី ២៩ ២៣៣ ដុល្លារ។

The redesigned MG HS (left) compared to its predecessor (right).

ក្រុមហ៊ុនបានបង្ហាញរូបភានៃរថយន្ត MG HS ស៊េរីឆ្នាំ ២០២៣ ដែលរំលេចផ្នែកខាងមុខដែលបានរចនាឡើងវិញជាមួយនឹងប៉ាណាមុខធំ និងចង្កៀងមុខថ្មី ប្រភេទ Bi-function LED ។ ការផ្លាស់ប្តូរផ្សេងទៀតរួមមានផ្នែកខាងក្រោយដែលបានកែប្រែជាមួយនឹងបំពង់ស៊ីមាំងចំនួន ២ និងចង្កៀងខាងក្រោយ LED និងថាសកង់ទំហំ ១៨ អ៊ីញថ្មីជាមួយនឹងការរចនាថ្មីឲ្យឈ្មោះថា daimond-cut design ។

ចំពោះនៅផ្នែកខាងក្នុង តុបតែងកាន់តែទាន់សម័យ បានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជិថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៉ីញ ។ ខណៈពេលដែលការណែនាំសម្ភារៈ Soft-Touch ថ្មីផងដែរ ។ គ្រឿងបរិក្ខារស្តង់ដារមានដូចជា ប្រព័ន្ធកាមេរ៉ាមើលក្រោយ សេនស័រខាងក្រោយ និងកញ្ចប់ជំនួយការបើកបរ MG Pilot ADAS និងបានបន្ថែម កៅអីស្បែកមុខងារកម្តៅ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ ភ្លើងលម្អ និងឧបករណ៍បំពងសំឡេង ៦ ចនុចជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីន MG HS មុខមាត់ថ្មីនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៦០ សេស ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ និងប្រអប់លេខអូតូ dual-clutch ៧ វគ្គជាជម្រើស និងម៉ាស៊ីន Plug-in hybrid ដែលបំពាក់ដោយថាមពលអគ្គិសនីដែលមានកម្លាំង ២៥៤ សេស និងអាចបើកបរបានចម្ងាយ ៥១ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Defender ម៉ូដែលខួប ៧៥ ឆ្នាំ ផលិតតែ ១០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ជាង ២២ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Land Rover បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Land Rover Defender 75th Limited Edition គឺជាការបោះពុម្ពពិសេស ដើម្បីអបអរសាទរខួបលើកទី ៧៥ឆ្នាំ របស់ Land Rover ផលិតតែ ១០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ២២១ ៤៨០ ដុល្លារនៅក្នុងប្រទេសថៃ ។

Land Rover Defender 75th Limited Edition បានបង្ហាញខ្លួនជាលើកដំបូងនៅឯពិព័រណ៍រថយន្ត Amsterdam Auto Show ក្នុងឆ្នាំ ១៩៤៨ ។ ម៉ូដែលពិសេសនេះ ត្រូវបានតុបតែងជាមួយពណ៌ប៉ៃតង Grasmere Green បន្ថែមជាមួយក្រាហ្វិកខាងក្រៅដែលជាការប្រារព្ធខួបលើកទី ៧៥ ឆ្នាំ។

Land Rover Defender 75th Limited Edition គឺផ្អែកលើ Defender 110 ភ្ជាប់មកជាមួយចង្កៀងមុខប្រភេទ Matrix LED, ដំបូលបែប Panoramic, កៅអីខាងមុខដែលអាចលៃតម្រូវបាន ១៤ ទិសដៅ, អេក្រង់ Pivi Pro ទំហំ ១១,៤ អ៉ីញ, ឧបករណ៍បំពងសំលេងម៉ាក Meridian Sound , កន្លែងសាកថ្មឥតខ្សែ, អេក្រង់បង្ហាញលើកញ្ចក់, ម៉ាស៊ីនត្រជាក់ ៣ តំបន់ , កាមេរ៉ាប្រភេទ 3D Surround និងប្រើប្រាស់នៅសំបកកង់ប្រភេទន all-season tire សម្រាប់ការបើកបរលើផ្លូវពិបាក ឬ Off-Road ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន  ៣០៤ សេស និងអាគុយទំហំ ១៩,២ គីឡូវ៉ាត់ម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូឡានអគ្គិសនី Lexus RZ concept បន្ថែមរូបរាងកាន់ទាក់ទាញ បង្ហាញខ្លួននៅ Shanghai Auto Show

ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើកានាំយកគំរូរថយន្ត Lexus RZ Outdoor concept ទៅដាក់បង្ហាញខ្លួនដំបូងនៅ Shanghai Auto Show ។ ក្នុងនោះ ក្រុមហ៊ុនបានបង្ហាញពីអ្វីដែលអាចធ្វើទៅបាននៅពេលកែកុនសម្រាប់ការបើកបរលក្ខណះផ្សងព្រេងបែប Off-Road ផងដែរ។

Lexus បានធ្វើការដាក់បង្ហាញគំរូរថយន្តនេះ មានភាពខុសគ្នាពីគំរូរថយន្តនៅឯពិព័រណ៌រថយន្ត Tokyo Auto Salon ។ ចំពោះគំរូដែលបានដាក់បង្ហាញនេះវិញ បានបំពាក់​​ចង្កៀង​បន្ថែម​ជា​ច្រើន រួម​មាន​របារ​នៅ​ផ្នែក​ខាង​ក្រោម ចង្កៀងប្រភេទ KC lampe នៅ​គែម​ខាង​ក្រៅ​ផ្នែកខាងមុខ និង​បន្ទះ LED នៅ​ខាង​លើ​កញ្ចក់ ។ លើសពីេនះ បានតុបតែងជាមួយពណ៌ត្នោតពណ៌ខ្មៅរលោង ប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៉ីញ ស្រោបដោយសំបក BFGoodrich all-terrain tires និងរបាំងការពារផ្នែកខាងក្រោមមុខ-ក្រោយផងដែរ ។

រថយន្តអគ្គិសនី Lexus RZ450e បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ២០៨ សេស និងកម្លាំងរមួល ៤៣៥ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៥ វិនាទី ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ភ្ជាប់ជាមួយឆ្នាំងសាក​​ល្បឿនលឿន DC កម្លាំង ១៥០ គីឡូវ៉ាត់។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនី Lexus RZ450e ប្រភេទ SUV នេះ មានតម្លៃលក់ចាប់ពី ៥៨ ៦៥០ ដុល្លារ ដល់ ៧២ ២០៩ ដុល្លារសម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+