ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ចុះប៉ាតង់នៃត្រកូលរថយន្តថ្មី ដែលអាចប្រើសម្រាប់រថយន្តអគ្គិសនីនាពេលអនាគតរបស់ខ្លួន

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Subaru បាន​ចុះ​ឈ្មោះ​កម្ម​សិទ្ធ​បញ្ញា​​សម្រាប់នាមត្រកូល”STe”នៅការិយ៉ាល័យប៉ាតង់​នឹងកម្មសិទ្ធបញ្ញានៅអាឡឺម៉ង់។ដែល​បាន​បង្ហាញថាត្រកូលSTIជាទីស្រឡាញ់របស់ខ្លួនត្រូវបានផ្លាស់ទៅជា​ Ste ជំនួសដោយនាមត្រកូល ថ្មីនៅលើម៉ូឌែលអគ្គិសនីទាំងអស់។

យោងតាមគេហទំព័រ Car Buzz បានឲ្យដឹងថា កាលពីមួយឆ្នាំមុននេះក្រុមហ៊ុន Subaru បាន​ប្រកាស​ថានឹងមិនមានរថយន្ត WRX STI សម្រាប់ជំនាន់បច្ចុប្បន្ននេះទៀតទេ។​ ដោយបញ្ជាក់​ថា​ត្រកូល​​នេះកំពុងសម្លឹងមើល ទៅអនាគត​ដោយប្រើប្រាស់​នៅអគ្គិសនី​ជំនួស​វិញ​។​ មុនពេលការប្រកាសក្នុងពេលនោះ ក្រុមហ៊ុនចង់បង្ហាញនូវគំរូរថយន្តអគ្គិសនីកម្លាំងរហូតដល់ ១០០០ សេះ ដែលមានឈ្មោះថា STI E-RA ដែលមានពាក្យពេញថា Electric-Record Attempt ដែលបង្ហាញថារថយន្ត Subarus នឹង​រក្សា​ត្រកូល STI របស់ខ្លួន​។ តួរយ៉ាងវា​ហាក់​បី​ដូច​ជា​ យីហោនេះបានផ្លាស់ប្តូរ​ត្រកូលរថយន្តពួកគេជា STe ជំនួសវិញ ដែលមានពាក្យពេញថា Subaru Solterra STe ។

គួររំលឹកផងដែលថានាមត្រកូល STe នឹងត្រូវបានផ្តល់ឫប្រើប្រាស់ចំពោះរថយន្តអគ្គិសនី និងមិនសម្រាប់ប្រភេទ រថយន្ត Plug-in Hybrid នោះទេ។ ប្រសិនបើជារថយន្ត Plug-in hybrid ដែលប្រើប្រាស់នៅម៉ាស៊ីន turbocharged 2.5-liter flat-four នឹងរក្សានូវការរចនា STI ដ៏ល្បីល្បាញដដែល។ ក្នុងនោះSubaruបាននិយាយថា នៅពេលវាយលុកទីផ្សារ នឹងមាន​រយៈ​ពេល​ខ្លីបំផុត ព្រោះ​ដោយ​សារ​តែ​ច្បាប់​បញ្ចេញ​ឧស្ម័ន​ដ៏តឹងរឹងនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប​ជាដើម​​។​​​ ខណៈដែលក្រុមហ៊ុនToyotaបច្ចុប្បន្នកំពុង​បង្កើត​រថយន្តអគ្គីសនីជាមួយក្រុមហ៊ុនSubaru ហើយSubaru ក៏នឹងសាងសង់រោងចក្រផលិតរថយន្ត អគ្គិសនី នៅក្បែររោងចក្រ Oizumi ដែលមានស្រាប់របស់ខ្លួន។​

ជាក់ស្តែងពាក្យ STI តំណាងឱ្យ Subaru Tecnica International ដែល​ជា​​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Subaru បានបង្កើតឡើងក្នុងឆ្នាំ ១៩៨៨។ STI គឺជាផ្នែករថយន្តស្ព័រដែលកា​ខិត​ខំប្រឹង​ប្រែង​​រ​បស់​Subaruហើយវិស្វកររបស់ខ្លួនក៏ត្រូវបានប្រគល់ភារកិច្ចឱ្យបង្កើតគំរូដូចគ្នាដើម្បីការប្រណាំង និយាយឱ្យខ្លីឈ្មោះមានន័យថាជាផ្នែក M របស់ប្រទេសជប៉ុន។ មុនឆ្នាំ ២០០៦ STi ត្រូវបា​ន​សរសេ​រ​ដោយ​អក្សរតូច i ខណៈពេលក្រោយមកទៀតក៏ប្តូរទៅជាអក្សរធំទាំងអស់។ ហើយ​សម្រាប់​ពាក្យ​​STe គ្មានន័យទេ​វាគ្រាន់តែការរួមបញ្ចូលគ្នានៃអ​ក្សរ “e”ដែលត្រូវបានដាក់នៅ​ចុង​ តែប៉ុណ្តោះ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Cambodia ធ្វើ​សន្និសីទ​កាសែត​ដើម្បី​បង្ហាញការប្រើប្រាស់ទៅកាន់អតិថិជន Range Rover ឲ្យកាន់តែប្រសើរ

ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តនូវម៉ាកល្បីៗលើពិភពលោក និង ចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក។ Land Rover គឺផ្អែកលើម៉ាករថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តទំនើបគ្រប់ស្ថានភាពផ្លូវឈានមុខគេលើពិភពលោក។ ថ្ងៃនេះ ក្រុមហ៊ុន Land Rover Cambodia នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីការប្រើប្រាស់រថយន្ត Range Rover អោយកាន់តែប្រសើរឡើង។

ក្រុមហ៊ុន Land Rover តែងតែនាំមុខគេជានិច្ចនូវបច្ចេកវិទ្យា និងការបង្កើតថ្មីដោយផ្តោតលើការយកចិត្តទុកដាក់អតិថិជនជាស្នូល។

យោងតាមព័ត៌មានក្នុងស្រុក មានករណីឆេះរថយន្ត Range Rover នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន Land Rover Cambodia នឹងធ្វើសន្និសីទសារព័ត៌មានបង្ហាញនិងស្វែងយល់ពីរបៀបថែទាំយានយន្តឲ្យបានត្រឹមត្រូវមុនពេលបើកបរផ្លូវឆ្ងាយ។

ការជាវរថយន្តគ្រប់ម៉ូដែល Land Rover ឥឡូវនេះនឹងទទួលបានការថែទាំ ដោយឥតគិតថ្លៃរយៈពេល ៥ ឆ្នាំ ឬ ៦៥ ០០០ គីឡូម៉ែត្រ ។ ចន្លោះពេលសេវាកម្មនេះ រៀងរាល់ ១៣ ០០០ គីឡូម៉ែត្រ ឬ ១២ ខែ តាមការប្រើប្រាស់របស់អតិថិជន នឹងមានការថែទាំរថយន្តចាំបាច់ត្រូវតែឆែក។ ម្ចាស់រថយន្តមួយចំនួនប្រហែលជាចង់ផ្លាស់ប្តូរប្រេងម៉ាស៊ីនរបស់ពួកគេញឹកញាប់ជាងតម្រូវការ ប្រសិនបើរថយន្តមានបរិមាណខ្ពស់នៃការធ្វើដំណើរខ្លី ឬដំណើរឆ្ងាយៗ។

តាមការពន្យល់របស់ប្រធានផ្នែកសេវាកម្មជួលជុលរបស់ក្រុមហ៊ុន លោក Sajai Nalupurakkal បានប្រាប់ថា៖ «ហេតុផលជាច្រើននៅពីក្រោយការឆេះនេះដែលអាចមកពី (១) មូលហេតុសំខាន់គឺកង្វះការថែទាំតាមកាលកំណត់ជាមួយនឹងការផ្លាស់ប្តូរគ្រឿងបន្លាស់ដែលមិនមែនជាគ្រឿងបន្លាស់សុទ្ធពីរោងចក្រ(non-genuine spare parts) រឺជួសជុលផ្លាស់ប្តូរជាមួយជាង ដែលគ្មានការបញ្ជាក់ពីក្រុមហ៊ុន (uncertified technician), (២) ការប្រើប្រាស់គ្រឿងបន្លាស់ផ្នែកភ្លើងមិនពិតប្រាកដ (non-genuine electrical parts) ដូចជា: អាគុយ ឬគ្រឿងបរិក្ខាអគ្គិសនីផ្សេងទៀតក៏អាចនាំឱ្យមានគ្រោះថ្នាក់ដល់រថយន្តផងដែរ និង (៣) ការកែប្រែយានយន្តពីស្ថានភាពដើម ដូចជាការកែប្រែប្រព័ន្ធខ្សែភ្លើងដើម្បីដំឡើងគ្រឿងបន្លាស់បន្ទាប់បន្សំផ្សេងៗ»។

លោក BIJU NARAYANAN នាយកគ្រប់គ្រងទូទៅរថយន្ត LAND ROVER CAMBODIA បានជម្រាបដល់អតិថិជនថា៖ «បញ្ហាខាងលើអាចបញ្ចៀសបានតាមការជាវរថយន្តម៉ាក Land Rover ពីក្រុមហ៊ុន Land Rover Cambodia ព្រោះថាការជាវផ្ទាល់ពីក្រុមហ៊ុនអតិថិជននឹងទទួលបានការធានាទៅលើបច្ចេកទេស និងស្តង់ដារសុវត្តិភាពរថយន្តពីរោងចក្រដើម រួមទាំងសេវាថែទាំ និងជួសជុលពីអ្នកបច្ចេកទេសដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ដោយទទួលបានការវឹកហាត់ពីរោងចក្ររថយន្តផ្ទាល់ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារសុវត្ថិភាពខ្ពស់ជូនអតិថិជន។ អតិថិជនក៏នឹងទទួលបាននូវការរំលឹកកាលបរិច្ឆេទនៃការថែទាំតាមកាលកំណត់ និង ជួយអតិថិជនក្នុងការកក់កាលបរិច្ឆេទសេវាកម្ម ក្រុមហ៊ុនក៏ផ្តល់ជូនការធានារយៈពេល ៣ ឆ្នាំ ហើយអាចពន្យាដល់ទៅ ២ ឆ្នាំជាមួយនឹង កញ្ចប់សេវាកម្មឥតគិតថ្លៃរយៈពេល ៥ ឆ្នាំសម្រាប់យានយន្តទាំងអស់»។

“យើងខ្ញុំសប្បាយចិត្ត នៅពេលឃើញប្រជាពលរដ្ឋកម្ពុជាជាច្រើនប្រើប្រាស់រថយន្ត Range Rover។ ក៏ប៉ុន្តែយើងឃើញថារថយន្តទាំងនោះមួយចំនួនមិនបានជាវពីយើងដែលតំណាងចែកចាយជាផ្លូវការនោះទេ។ រាល់រថយន្តដែលមិនបាននាំចូលពីតំណាងចែកចាយជាផ្លូវការគឺមិនមានការបំពាក់មកនូវស្ពិករថយន្ត គ្រឿងម៉ាស៊ីន កម្មវិធី និងការបញ្ចេញឧស្ម័នឱ្យបានត្រឹមត្រូវដែលមានការទទួលស្គាល់ពីរោងចក្រផ្ទាល់ក្នុងការប្រើប្រាស់សម្រាប់ទីផ្សារប្រទេសកម្ពុជានោះឡើយ។ ពួកយើងសូមបញ្ជាក់ថា រថយន្តដែលជួបឧបទ្ទវហេតុឆេះនៅលើផ្លូវល្បឿនលឿន គឺមិនមែននាំចូលពីក្រុមហ៊ុន RMA Cambodia ដែលជាតំណាងចែកចាយផ្លូវការនោះឡើយ។ ពួកយើងបានពិនិត្យមើលក្នុងប្រព័ន្ធផ្លូវការរបស់ Jaguar Land Rover (JLR) ហើយយើងបានរកឃើញថា យានយន្តទាំងនោះត្រូវបានចែកចាយពីប្រទេសផ្សេង។ លើសពីនេះទៅទៀត រថយន្តទាំងនោះ គឺមិនដែលមានប្រវត្តិត្រួតពិនិត្យនៅមជ្ឈមណ្ឌលថែទាំរថយន្តរបស់ JLR នោះទេ។ កង្វះការថែទាំឱ្យបានត្រឹមត្រូវ ការមិនប្រើគ្រឿងបន្លាស់ពិតប្រាកដ និងជាងជំនាញបច្ចេកទេស ដែលមានសមត្ថភាព អាចបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង»។

“ក្រុមហ៊ុនរបស់យើងខ្ញុំ ផ្តល់នូវការថែទាំយ៉ាងយកចិត្តទុកដាក់សម្រាប់អតិថិជនដូចជា ការជួសជុល និងថែទាំរថយន្ត ជាមួយជាងបច្ចេកទេស ដែលបានទទួលការបណ្តុះបណ្តាលដោយផ្ទាល់ចេញពីរោងចក្រ អមមកជាមួយនិងគ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗ។ ពួកយើងស្វាគមន៍ជានិច្ច ចំពោះម្ចាស់រថយន្ត Land Rover ទាំងអស់ មិនថាពួកគេបានទិញយានយន្តពីក្រុមហ៊ុន ឬពីប្រភពណានោះឡើយគឺអាចយករថយន្តមកទទួលសេវាកម្មនៅ Land Rover Cambodia ដើម្បីធ្វើការត្រួតពិនិត្យយានយន្តដោយឥតគិតថ្លៃ ឬសម្រាប់ការជួសជុលណាមួយ។ យើងខ្ញុំចង់ឱ្យប្រាកដថា រថយន្ត Land Rover ទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងដាក់ឱ្យដំណើការ ប្រកបដោយភាពធន់ និងសុវត្ថិភាពខ្ពស់។ យើងសង្ឃឹមថា អ្នកដែលស្រលាញ់រថយន្ត Land Rover ទាំងអស់ ក៏ដូចជាអ្នក ដែលត្រៀមនឹងទិញនាពេលអនាគត នឹងពិចារណាលើកត្តាខាងលើ មុននឹងធ្វើការសម្រេចចិត្ត”។

រាល់ម្ចាស់រថយន្ត Land Rover អាចអញ្ជើញយករថយន្តមកត្រួតពិនិត្យបានជាមួយមជ្ឈមណ្ឌលសេវាកម្ម Jaguar Land Rover ។ អតិថិជនអាចថែរក្សារយានយន្តរបស់អ្នកបានដោយគ្រាន់តែកក់ទុកឥឡូវនេះតាមរយៈ 070 999 222/ 017 999 539 ឬទំនាក់ទំនងតាមរយៈទំព័រ Facebook របស់ Jaguar ឬ Land Rover Cambodia ឬចូលទៅកាន់អគារតាំងបង្ហាញរថយន្ត Land Rover Cambodia នៅលើផ្លូវសហព័ន្ធរុស្សី។

អំពី Land Rover

ចាប់តាំងពីឆ្នាំ ១៩៤៨ Land Rover បានផលិតរថយន្ត 4x4s ដែលតំណាងឱ្យ ‘វិសាលភាពនៃសមត្ថភាព’ សំរាប់គ្រប់ម៉ូដែលទាំងអស់។ Land Rover ម៉ូដែល Defender, Discovery, Discovery Sport, Range Rover, Range Rover Sport, Range Rover Velar និង Range Rover Evoque នីមួយៗតំណាងអោយផ្នែករថយន្ត SUV របស់ពិភពលោក ដោយ ៨ឥ ភាគរយនៃជួរម៉ូដែលនេះត្រូវបាននាំចេញទៅកាន់ជាង ១០០ ប្រទេសលើពិភពលោក៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូឡានអគ្គិសនីសុទ្ធ Mitsubishi Moonstone ប្រភេទ SUV បែបអនាគតកាល បង្ហាញខ្លួននៅប្រទេសអ៉ីតាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញគំរូរថយន្ត Mitsubishi Moonstone ដែលជាការរចនាបានមកពីនិស្សិតនៃ Istituto Europeo di Design (IED) ដែលបានផលិតរថយន្តជាប្រភេទ SUV អគ្គិសនីសុទ្ធ នៅក្នុងប្រទេសអ៉ីតាលី។

គោលដៅនៃគម្រោងនេះគឺដើម្បីផលិតរថយន្តប្រភេទ SUV សម្រាប់ឆ្នាំ ២០៣៥ ដោយគិតគូរពីបរិស្ថាន រួមទាំងការប្រើប្រាស់វត្ថុធាតុដើមប្រកបដោយនិរន្តរភាព។ Mitsubishi Moonstone មានរចនាបថរថយន្តប្រភេទ Coupe-SUV ទ្វារ ២ ដែលរូបរាងបែប Aerodynamic ។ ផ្នែកខាងមុខត្រូវបានបំពាក់ជាមួយប៉ាណាបិទជិត ជាប់ជាមួយចង្កៀង LED ដូចគ្នាទៅនឹងគំរូ Mitsubishi XFC របាំងការពារភុកទំហំធំពណ៌ ថាស កាង spoiler ខាងក្រោយ និងចង្កៀងក្រោយប្រភេទ LED រាងជាអក្សរ Y ជាដើម ។

បច្ចុប្បន្នក្រុមនិស្សិតមកពី IED មិនបានផ្តល់ព័ត៌មានលម្អិតអំពីថាមពលអគ្គិសនីទេ ប៉ុន្តែបានសន្យាថា “ដំណើរការគួរឱ្យភ្ញាក់ផ្អើល” និងសមត្ថភាពបើកបរប៉ុង ២ all-wheel-driver។

គួរឲ្យដឹងថា គំរូនេះត្រូវបានរចនាឡើងដោយក្រុមនិស្សិតអន្តរជាតិចំនួន ១៨ នាក់មកពីប្រទេសអ៉ីតាលី ដែលមានមានការគាំទ្រពីក្រុមហ៊ុន Mitsubishi ។ ជាមួយគ្នានេះ គំរូ Mitsubishi Moonstone មិនមានគោលដៅសម្រាប់ផលិតទេ ហើយនឹងនៅតែជាការសិក្សារចនាតែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បង្ហាញរថយន្ត Hyundai Sonata ស៊េរីថ្មីចុងក្រោយ មុខមាត់ថ្មី ជាមួយរូបរាងទាក់ទាញខ្លាំង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Sonata ជំនាន់ថ្មី ហើយគ្រោងនឹងបង្ហាញនៅក្នុងកម្មវិធី Seoul Mobility Show ដែលដំណើរការចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ៩ ខែមេសា ហើយនឹងបង្ហាញខ្លួនជាលើកដំបូងនៅលើទឹកដីសហរដ្ឋអាមេរិកនៅឯពិព័រណ៍រថយន្ត New York International Auto Show នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ ។

ជាមួយនឹងការរចនាភាសា Sensuous Sportiness ថ្មី Sonata ស៊េរីឆ្នាំ ២០២៤ ទទួលបានការបំផុសគំនិតពី Kona ជំនាន់ទី ២ ជាមួយនឹងកាបំពាក់របាពន្លឺប្រភេទ LED អូសកាត់ដល់ផ្នែកសងខាង ប៉ាណាមួយផ្ទាំងធំជាមួយរន្ធខ្យល់ទំហំធំ ជាប់ជាមួយចង្កៀងបំភ្លឺផ្លូវប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED ត្រូវបានរចនាថ្មីផងដែរ ។

ផ្នែកខាងក្នុងនៃរថយន្ត Hyundai Sonata ស៊េរីឆ្នាំ ២០២៤ មានការផ្លាស់ប្តូរជាច្រើនផងដែរ។ ការផ្លាស់ប្តូរជាក់ស្តែងបំផុតគឺការបំពាក់នូវចង្កោមឧបករណ៍ឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ រួមបញ្ចូលគ្នាជាអេក្រង់កោងបែប Panoramic ។ លើសពីនេះ ផ្ទៃខាងក្នុងក៏ត្រូវបានរចនាឡើងយ៉ាងប្រណិតជាងមុន ជាមួយនឹងការរចនាប្រអប់លេខនៅខាងក្រោយដៃចង្កូត ដំបូលកញ្ចក់ Panorama sunroof និងភ្លើងលម្អជាដើម ។

Hyundai មិនទាន់បានប្រកាសអំពីលក្ខណៈពិសេសសម្រាប់ Sonata ដែលបានអាប់ដេតនោះទេ។ បើយោងតាមគេហទំព័រ CarScoops បានឲ្យដឹងាថា រថយន្តនេះនឹងដំណើរដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំងជាស្តង់ដារ ជំនួសម៉ាស៊ីនចំណុះ ១,៦ លីត្រ turbocharged ដែលផ្តល់ជូននៅក្នុងទីផ្សារមួយចំនួន។ ដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ២៩០ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ជាមួយប្រភេទបើកបរប៉ុង ២ All-wheel drive ដែលនឹងក្លាយជារថយន្តដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ Sonata ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Wildtrak ជំនួយការដ៏ឆ្លាតវៃសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង

មនុស្សជាច្រើនតែងគិតថា​ រថយន្ត Pickup ជារថយន្តដែលប្រើសម្រាប់តែការដឹកទំនិញ លើកដាក់ឥវ៉ាន់តែប៉ុណ្ណោះ តែធាតុពិតទៅ រថយន្ត Pick​up អាចប្រើប្រាស់ក្នុងគោលបំណងច្រើនយ៉ាង ជាពិសេសសម្រាប់អ្នកដែលចង់សម្រាកពីការងារ បំបាត់ភាពស្មុគស្មាញ និងបរិយាកាសដ៏អាប់អួរនៅក្នុងទីក្រុង មកផ្លាស់ប្តូររសជាតិជីវិតជាមួយនឹងការរស់នៅជាមួយធម្មជាតិ ព្រៃព្រឹក្សាដោយការទៅបោះតង់ក្នុងព្រៃ ឬរមណីយដ្ឋានធម្មជាតិនានា។​ យ៉ាងណាមិញ ដើម្បីអោយដំណើរកម្សាន្តនេះប្រព្រឹត្តទៅបានរលូន ទាមទារអោយលោកអ្នកជ្រើសរើសជំនួយការដែលស័ក្តិសមមួយ។

ថ្ងៃនេះយើងសូមណែនាំនូវ រថយន្ត Pick​up មួយប្រភេទដែលកំពុងទទួលបានការពេញនិយម ពីសំណាក់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នោះគឺរថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ​ ២០២៣ ដែលត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងបានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពថ្មីៗជំនាន់ចុងក្រោយ ហើយជារថយន្តដែលអាចប្រើបានគ្រប់គោលបំណងជាពិសេសសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង​។​

រថយន្ត Ford Ranger Wildtrak​ ស៊េរីឆ្នាំ ២០២៣ នេះ ត្រូវបានរចនាម៉ូដថ្មីស្រឡាង ធំជាងមុន​​ ទូលាយជាងមុន។​ មិនតែប៉ុណ្ណោះ ឃ្លុបខាងក្រោយនៃរថយន្តនេះក៏មានទំហំធំ ហើយធូរងាយស្រួលបិទ/បើកជាងមុនផងដែរ ជាមួយនឹងតែមអក្សរផុស Ranger​ ធ្វើអោយរថយន្តមួយនេះកាន់តែមានអំណាច។ ​បន្ថែមលើនេះទៅទៀត ឃ្លុបខាងក្រោយនៃរថយន្តនេះក៏បានប្រើប្រាស់នូវជ័រក្រាលបាតស៊េរីថ្មី (Bedliner) ទំហំធំជាងមុនអាចដាក់ប៉ាឡែតឈើ ស្តង់ដារអឺរ៉ុប (Full-sized Euro Pallet) និងមានទម្ពក់សម្រាប់ថ្ពក់ខ្សែចងរឹតឥវ៉ាន់ថែមទៀតផង។

ជាងនេះទៅទៀត ឃ្លុបខាងក្រោយនៃរថយន្តនេះក៏មានបន្ទាត់ម៉ែត្រក្រិត និងអាចភ្ជាប់ជាមួយឧបករណ៍គ្រីបឈើប្រៀបបានដូចជារោងជាងចល័តមួយនៅក្បែរលោកអ្នក។ រថយន្តនេះក៏បានបំពាក់មកជាមួយនូវឈ្នាន់ជាន់ផ្នែកចំហៀងខាងក្រោយ ដែលកាន់តែផ្តល់ភាពងាយស្រួលខ្លាំងជាងមុន ​សម្រាប់ការឡើង និងចុះរថយន្ត ដោយមិនចាំបាច់ឡើងតាមកង់រថយន្តទៀតទេ។

គួរបញ្ជាក់ផងដែរថា​ ឃ្លុបក្រោយរបស់រថយន្តនេះក៏បានបំពាក់មកជាមួយនូវ រន្ធសម្រាប់សាកថ្មដែលមានកម្លាំង 12V/180W និងរន្ធព្រីភ្លើងកម្លាំង ដល់ទៅ 220V/400W អាចភ្ជាប់ជាមួយនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ជាពិសេសងាយស្រួលក្នុងការងារ និងដំណើរកម្សាន្តបែបផ្សងព្រេងជាដើម។

ចំណុចដែលកាន់តែពិសេសលើសរថយន្ត Pickup ដទៃនោះគឺ ឃ្លុបខាងក្រោយនៃរថយន្តនេះ ក៏មានទំហំធំទូលាយ អាចដាក់សម្ភារបានកាន់តែច្រើនជាងមុន និងមានកន្លែងសម្រាប់ភ្ជាប់ជាមួយរបាឈើសម្រាប់បែងចែកសម្ភារផ្នែកខាងក្រោយ និងជួយមិនអោយសម្ភាររមៀលចុះឡើងពេលរថយន្តជាន់ហ្វ្រាំងថែមទៀតផង។​ ​

ដំណើរកម្សាន្តដ៏អស្ចា្យ តែងតែមានជំនួយការដ៏ឆ្លាតវៃនោះគឺ រថយន្ត​ Ford Ranger Wildtrak​ ស៊េរីឆ្នាំ ២០២៣ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហាញរូបភាព Teaser របស់ភីកអាប់ Tacoma មុនពេលបង្ហាញខ្លួនជាផ្លូវការនៅដើមខែក្រោយនេះ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota នៅសហរដ្ឋអាមេរិក បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser របស់ភីកអាប់ Toyota Tacoma មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ ។

យោងតាមគណនី Instagram របស់ Toyota USA បានបង្ហោះរូបភាពបែប Panorama នៃ Tacoma ដែលបានបង្ហាញនៅផ្នែកចំហៀង និងផ្នែកខាងក្រោយ ប៉ុន្តែ​មិនមានអ្វីគួរគត់សម្គាល់ពេកនោះទេ ។

គួររំលឹកផងដែរថា រូបភាពដែលថតបានពីមុនរបស់ភីកអាប់ Toyota Tacoma បង្ហាញពីផ្នែកខាងក្នុងដែលបានរចនាថ្មីទៅលើ ដៃចង្កូត និងកុងសូលកណ្តាល។ កុងទ័របង្ហាញព័ត៌មានប្រភេទឌីជីថល និងអេក្រង់កំសាន្ត touchscreen ថ្មីត្រូវបានគេរំពឹងថានឹងមានទំហំ ៨ អ៊ីញ។

ជាក់ស្តែងសម្រាប់រថយន្ត Tacoma Pickup ថ្មីដែលត្រូវបានអភិវឌ្ឍក្រោមស្ថាបត្យកម្ម TNGA-F platform រថយន្តនេះអាចត្រូវបានបំពាក់ដោយម៉ាស៊ីនដូចទៅនឹងរថយន្ត Land Cruiser ថ្មី ចំណុះ ៣,៥ លីត្រ V6 Twin-Turbo អាចផលិតកម្លាំងបាន ៤១៥ សេស និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានសម្អិតបន្ថែម មានតែរងចាំនៅពេលរថយន្តភីកអាប់នេះបង្ហាញខ្លួនជាផ្លូវការ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បង្ហាញរូបភាពរថយន្ត Geely Boyue Cool ប្រភេទ SUV ខ្នាតតូច មុនពេលបង្ហាញខ្លួនជាផ្លូវ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាកបង្ហាញរថយន្ត Geely Boyue Cool ប្រភេទ SUV ខ្នាតតូច ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាជាផ្លូវការនៅឆមាសទី ១ ឆ្នាំ ២០២៣ នៅក្នងទីផ្សារប្រទេសចិន។

​រថយន្ត Geely Boyue Cool ប្រើប្រាស់នៅភាសារចនា “Starburst Vision” របស់ Geely ដោយផ្តល់ឲ្យរថយន្តនះមានរូបរាងបែបជាជ្រុងៗ ដោយនៅផ្នែកខាងមុខត្រូវបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ ជាប់ជាមួយចង្កៀងប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាមួយឡូហ្គោនៅចំកណ្តាល ប្រើប្រាស់នៅថាសកង់ស្ព័រប្រភេទ 5-spoke និងផ្នែកខាងក្រោយមានកាង spoiler លយចេញពីដំបូង ចង្កៀងក្រោយប្រភេទ LED រចនាស៊ីគ្នាទៅផ្នែកខាងមុខ និងបំពង់ស៊ីមាំងភ្លោះចំនួន ២ នៅផ្នែកសងខាង ។

ចំពោះនៅផ្នែកខាងក្នុងរបស់រថយន្តប្រភេទ SUV ខ្នាតតូចនេះ ក្រុមហ៊ុនផលិតរថយន្ត Geely មិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ។

បើនិយាយពីកម្លាំងវិញ រថយន្តស៊េរីថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំ​ងបាន ១៧៨ សេស ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គីសនី MG ES EV ទទួលបានការកក់ទុកមុន ៧០០ គ្រឿងហើយ ក្នុងរយះពេល ១ សបា្តហ៍ដំបូង

[ទីផ្សារបរទេស] ក្រុមហ៊ុន SAIC Motor-CP Co., Ltd. និង MG Sales (Thailand) Co., Ltd., ដែលជាក្រុមហ៊ុនផលិត និងចែកចាយរថយន្ត MG នៅប្រទេសថៃ បានបង្ហាញចំនួនបន្ទាប់ពីការដាក់លក់រថយន្តអគ្គិសនីស៊េរីថ្មី NEW MG ES ដោយបច្ចុប្បន្ននេះមានការកក់ទុកជាង ៧០០ គ្រឿង នៅក្នុងពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកលើកទី ៤៤ ។

ទ​ន្ទឹមនឹងនេះ លោក Pongsak Lertrudee Watthanawong នាយករងគ្រប់គ្រងនៃក្រុមហ៊ុន MG Sales ប្រចាំនៅប្រទេសថៃ បាននិយាយថា “ចាប់តាំងពីការដាក់បង្ហាញរថយន្តអគ្គិសនី NEW MG ES និងរថយន្តអគ្គិសនី NEW MG MAXUS9 ដែលជារថយន្ត MPV ដ៏ប្រណីត ដែលត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូងនៅក្នុងតំបន់អាស៊ាន ដោយទទួលបានការកក់ទុកច្រើនជាង ១ ៥០០ គ្រឿង នៅក្នុងព្រឹត្តិការណ៍នេះ ហើយវាត្រូវបានចាត់ទុកថាជាជំហានមួយទៀតនៃភាពជោគជ័យរបស់អ្នកត្រួសត្រាយផ្លូវ និងជាអ្នកដឹកនាំរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន MG ប្រចាំនៅប្រទេសថៃ នឹងឆ្ពោះទៅមុខជាមួយនឹងផែនការនាំចូលរថយន្តអគ្គិសនីចំនួន ១ ០០០ គ្រឿង សម្រាប់ម៉ូដែលនីមួយៗក្នុងត្រីមាសទី ២  ដើម្បីបន្តចែកចាយរថយន្តអគ្គិសនីដល់អតិថិជនរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា កម្មវិធីពិព័រណ៍ Bangkok International Motor Show លើកទី ៤៤ បានកំពុងធ្វើឡើងចាប់ពីថ្ងៃទី ២២ ខែមិនា រហូតដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ នៅក្នុងប្រទេសថៃ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Lexus RZ 450e ស៊េរីថ្មីចុងក្រោយ ចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus បានធ្វើដាក់បង្ហាញរថយន្តអគ្គិសនី Lexus RZ 450e ស៊េរីឆ្នាំ ២០២៣ និងលក់ជាផ្លូវការជាលើកដំបូងនៅក្នុងប្រទេសថៃក្នុងព្រឹត្តិការណ៍ Bangkok International Motor Show ឆ្នាំ ២០២៣ ជាមួយតម្លៃលក់ចាប់ពី ១១២ ៨៧៤ ដុល្លារ ដល់ ១២២ ២០៧ ដុល្លារ ។

Lexus RZ 450e គឺជារថយន្តអគ្គិសនីទី ២ របស់ Lexus ហើយបានប្រើប្រាស់គំនិតរចនា Seamless E-Motion ដោយមានប៉ាណាខាងមុខបិទជិត​ថ្មី​ អបជាមួយចង្កៀងប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ដល់ ២០ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។

រីឯនៅផ្នែកខាងក្នុងបានប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Tazuna cockpit concept តបានបំពាក់កៅអីស្បែកគុណភាពខ្ពស់ អេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងអេក្រង់បង្ហាញលើកញ្ចក់ដែលអាចជ្រើសរើសបានពី ៣ របៀបបង្ហាញជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Lexus RZ 450e ស៊េរីថ្មីចុងក្រោយ ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២  អាចផលិតកម្លាំងសរុបបាន ៣០៨ សេស និងកម្លាំងរមួល ៣៩៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៥,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយជាមធ្យម ៤៧០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ជាមួយមុខងារសាកថ្មល្បឿនលឿនមានកម្លាំង ១៥០ គីឡូវ៉ាត់ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាបកម្រិតខ្ពស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូភីកអាប់អគ្គិសនីសុទ្ធ Toyota Hilux REVO BEV បង្ហាញវត្តមាននៅពិរព័ណ៌រថយន្តក្នុងប្រទេសថៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បាននាំយកគំរូភីកអាប់អគ្គិសនីសុទ្ធ Toyota Hilux REVO BEV ដាក់តាំងបង្ហាញនៅឯពិរព័ណ៌រថយន្ត Bangkok International Motor Show 2023 ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ២២ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ នៅក្នុងប្រទេសថៃ ។

គំរូភីកអាប់ Toyota Hilux REVO BEV ត្រូវបានបង្កើតឡើងដោយផ្អែកលើម៉ូដែល Hilux Revo single cab ដោយផ្តោតលើអតិថិជនដែលមានតម្រូវការខ្ពស់សម្រាប់រថយន្តប្រភេទនេះ។

បច្ចុប្បន្ន Toyota មិនទាន់បង្ហាញព័ត៌មានលម្អិតរបស់ Toyota Hilux REVO BEV នៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា ត្រូវបានបង្កើតឡើងរួមគ្នារវាង Toyota Daihatsu Engineering & Manufacturing Thailand និង Toyota Motor Corporation Japan ដោយក្នុងនោះ ប្រព័ន្ធ suspension ខាងក្រោយត្រូវបានផ្លាស់ប្តូរទៅជា “Rigid Rear Axle” ដើម្បីទ្រទ្រង់ទម្ងន់នៃម៉ូទ័រ និងកញ្ចប់អាគុយដែលបានបន្ថែមផងដែរ។

គំរូរថយន្ត Toyota Hilux REVO BEV ក៏អាចត្រូវបានធ្វើឲ្យប្រសើរបន្ថែមលើរថយន្តជាច្រើនម៉ូដែលដែលប្រើតួគ្រោង Ladder frame chassis ដែលអាចត្រូវបានបង្ហាញនៅពេលខាងមុខនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+