ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Mitsubishi បញ្ចេញប្រូម៉ូសិនពិសេសថែមជូនម៉ូតូ សំរាប់ការទិញរថយន្ត Triton

ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលបានកំពុងតែខិតចូលមកដល់នេះ ក្រុមហ៊ុនរថយន្ត Mitsubishi បានធ្វើការប្រកាសនូវការផ្តល់ជូននូវប្រូម៉ូសិនពិសេសរបស់ខ្លួន ដោយផ្តោតទៅលើរថយន្ត Triton ប្រភេទ GLS និង​ GLS Plus ស៊េរីថ្មី ២០២៣ ដោយរាល់ការជាវរថយន្តណាមួយក្នុងចំណោមទាំង ២ ម៉ូដែលនេះ អតិថិជននឹងទទួលបានម៉ូតូ Honda Scoopy Club12 ស៊េរីថ្មី ២០២៣ មួយគ្រឿងផងដែរ។

គួរបញ្ជាក់ផងដែរថា រថយន្ត Pickup របស់​ Mitsubishi ទាំង២ម៉ូដែលនេះ ជារថយន្តដែលកំពុងទទួលបានការពេញនិយមពីសំណាក់អតិថិជន ដោយសារតែតម្លៃសមរម្យ រួមជាមួយនឹងបច្ចេកវិទ្យាទំនើបដ៏សម្បូរបែបរបស់រថយន្តនេះផងដែរដូចជា:

  • Mitsubishi Triton GLS ស៊េរីឆ្នាំ ២០២៣ តម្លៃ ៤០ ៩០០ ដុល្លារ ជាមួយបច្ចេកវិទ្យាដូចជាប្រព័ន្ធ Smart Key​ ប្រព័ន្ធកាពីតាស់ ប្រព័ន្ធជំនួយពេលឡើងចំណោត កៅអីចុចអូតូ កៅអីស្បែក កាំមេរ៉ាក្រោយ ពោងសុវត្ថិភាពមួយជុំរថយន្ត ប្រព័ន្ធទប់លំនឹងពេលបើកបរផ្លូវកោងរឺរអិល ប្រព័ន្ធហ្វ្រាំង​ ABS/EBD និងបច្ចេកវិទ្យាជាច្រើនទៀត។
  • Mitsubishi Triton GLS Plus ស៊េរីឆ្នាំ ២០២៣ តម្លៃ ៤៤ ៥០០ ដុល្លារ ជាមួយបច្ចេកវិទ្យាដូចជាសែនស័រមុខក្រោយ8គ្រាប់ ប្រព័ន្ធ Smart Key​ ប្រព័ន្ធកាពីតាស់ ៤ វគ្គ កៅអីចុចអូតូ កៅអីស្បែក កាំមេរ៉ាមួយជុំរថយន្ត ប្រព័ន្ធ Off-road mode ប្រព័ន្ធបញ្ចៀសការបន្ថែមល្បឿនដោយចៃដន្យ ប្រព័ន្ធជំនួយពេលឡើងចំណោត ប្រព័ន្ធជំនួយពេលចុះចំណោត ប្រព័ន្ធទប់លំនឹងពេលបើកបរផ្លូវកោងរឺរអិល ប្រព័ន្ធហ្វ្រាំង​ ABS/EBD និងបច្ចេកវិទ្យាជាច្រើនទៀត។

សំរាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកក្រុមហ៊ុន Mitsubishi ទាំង ៣ ទីតាំងដូចជា:

  • ភ្នំពេញ: តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ម្តុំស្ពានអាកាសផ្សារដីហ៊ុយ។​ លេខទូរស័ព្ទ 011 999 892 / 010 999 892
  • សៀមរាប: តាមបណ្តោយផ្លូវជាតិលេខ6 ម្តុំការាសសាំង PTT សៀងណាំ។​ លេខទូរស័ព្ទ 010 999 815
  • បាត់ដំបង: តាមបណ្តោយផ្លូវជាតិលេខ5 ជិតរង្វង់មូលតាដំបងក្រញ៉ូង។​ លេខទូរស័ព្ទ 010 999 676

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនគួរឲ្យជឿទេ!! ម៉ូតូកម្លាំង 350 មួយនេះ ធ្វើឲ្យអ្នកជិះម៉ូតូធំរាប់រយនាក់ក្នុងស្រុកខ្មែរ លង់ស្នេហ៍ខ្លាំង

កាលពីបីឆ្នាំមុន Royal Enfield បានកំណត់គោលដៅរបស់ខ្លួនលើទីផ្សារដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះត្រូវបានគេស្គាល់ជាយូរមកហើយសម្រាប់ម៉ូតូដ៏រឹងមាំ និងគួរឱ្យទុកចិត្តរបស់ខ្លួន ហើយពួកគេជឿថាការណែនាំនៃម៉ូឌែលថ្មីមួយទៀតរបស់ពួកគេនោះគឺ Royal Enfield Hunter ទៅកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍នេះ។

Hunter គឺជាម៉ូតូមួយដែលមានរូបរាងខុសប្លែកពីម៉ូតូផ្សេងទៀត ជាមួយនឹងការរចនាបែបបុរាណ វាបានប្រែក្លាយទៅសម័យកាលនៃការនិយមជិះម៉ូតូដែលមិនអាចខ្វះបាននៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។ បន្ថែមពីនេះ Hunter បានសម្រិតសម្រាំងមកជាមួយនឹងគ្រឿងបរិក្ខារទំនើបៗ ដែលអ្នកនិយមប្រើប្រាស់ត្រូវការម៉ូតូ នាពេលបច្ចុប្បន្ននេះ ។ វាមានម៉ាស៊ីនកម្លាំង 350cc, ប្រើប្រាស់ប្រព័ន្ធប្រេង EFI និងហ្វ្រាំងឌីសលើកង់ទាំងពីរ។ ម៉ូតូនេះ ត្រូវបានផលិតឡើងមកតម្រូវបានគ្រប់ស្ថានភាពផ្លូវ ចាប់ពីផ្លូវដែលមានមនុស្សកកកុញ ឬផ្លូវស្ទះក្នុងទីក្រុង រហូតដល់ផ្លូវផ្សេងៗតាមលំនៅដ្ឋានជនបទនានា ដូចជាបែប Off-Road, ឡើងភ្នំ និងផ្សងព្រេងជាដើម។

មុនពេលការសម្ពោធជាផ្លូវការមកដល់ក្រុមហ៊ុន Royal Enfield Cambodia បានចាប់ផ្តើមទទួលការបញ្ជាកក់ទុកជាមុនសម្រាប់ Hunter ហើយការឆ្លើយតបគឺច្រើនលើសលប់ នឹកស្មានមិនដល់សម្រាប់ការកក់ទិញស្តុកដំបូងយ៉ាងច្រើនពីសំណាក់បងប្អូនចូលវិស័យម៉ូតូបែប Classic ដូចជា Hunter នេះជាដើម។

ក្រោយពេលការសម្ពោធម៉ូដែល Hunter រួចរាល់យើងឃើញថាមានអតិថិជនបន្ថែមទៀតដែលបានធ្វើការកក់ទិញសម្រាប់ស្តុកទីពីរនៃម៉ូឌែលមួយនេះ។ Royal Enfield Hunter  បានត្រួសត្រាយផ្លូវឲ្យប្រភេទម៉ូតូម៉ាស៊ីនកម្លាំង 350cc កាន់តែមានអ្នកគាំទ្រច្រើន ជាពិសេសស្រលាញ់ជ្រើសរើសម៉ាកយីហោ Royal Enfield ។

គួរជំរាបផងដែរថា គិតត្រឹមរយះពេល ៣ឆ្នាំមកនេះ Royal Enfield គឺជាម៉ាកយីហោម៉ូតូធំតែមួយគត់ ដែលបានលក់ដាច់យ៉ាងជោគជ័យលើផ្នែកម៉ូតូធំនៅក្នុងប្រទេសកម្ពុជាប្រសិនបើប្រៀបធៀបទៅនឹងម៉ូតូធំផ្សេងទៀត។ ប្រជាជននៅក្នុងប្រទេសកម្ពុជាត្រូវបានទាក់ទាញទៅនឹងការរចនាបែបបុរាណ និងភាពជឿជាក់ដ៏រឹងមាំនៃម៉ូតូរបស់ Royal Enfield ហើយ Hunter បានក្លាយជាចំណាប់អារម្មណ៍ចុងក្រោយសម្រាប់អ្នកនិយមជិះម៉ូតូធំ និងអ្នកកំពុងមានគម្រោងទិញនាពេល អនាគត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធីប្រកាស និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ការប្រកួតប្រជែង “គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៦”

ស្នាមញញឹមកុមារា កុមារី បានបង្ហាញនូវភាពស្រស់ស្រាយ និងមោទនះភាពបំផុតសម្រាប់ពួកគេ នៅក្នុងកម្មវិធីប្រកាស និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ប្រកួតប្រជែងគូរគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៦ របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលបានប្រារព្ធឡើងនៅ ផ្សារទំនើប អ៊ីអន មានជ័យ នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣។

កម្ម វិធី ប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៦“ អញ្ជើញចូលរួមក្រោមអធិបតីភាពរបស់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក រីអូជិ ហ្វូជីតា (Ryoji Fujita) ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភីជាច្រើនទៀត។

ស្នាដៃគំនូរពោរពេញទៅដោយគំនិតច្នៃប្រឌិត និង ក្តីស្រម៉ៃដែលមនុស្សពេញវ័យភាគច្រើនមិនអាចធ្វើបានដូចប្អូនៗនេះ ត្រូវបានឆ្លងកាត់ពីការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងពិភាក្សាយ៉ាងលម្អិតក្នុងចំណោមអ្នកជំនាញផ្នែកសិល្បៈគំនូរ និងអ្នកជំនាញលើការច្នៃប្រឌិត បានរកឃើញគំនូរ ៩រូប ល្អបំផុតដែលឈ្នះជ័យលាភីថ្នាក់ជាតិជាផ្លូវការដើម្បីយកទៅប្រកួតប្រជែងក្នុងការប្រកួតបន្តនៅប្រទេសជប៉ុន។ ក្រៅពី ៩ រូបគំនូរនេះ ៣គំនូរផ្សេងទៀត ក៏ទទួលបានពានរង្វាន់ National Best Finalist ក្នុងប្រភេទក្រុមគូរគំនូនីមួយៗផងដែរ ។ អ្វីដែលសំខាន់បំផុតនោះ មានស្នាដៃសិល្បៈគំនូរចុងក្រោយមួយដែលត្រូវបានជ្រើសរើសដោយលោកអគ្គនាយកផ្ទាល់ក្នុងនាមជាពានរង្វាន់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផងដែរ។

សម្រាប់ការប្រកួតប្រជែងនាឆ្នាំ២០២៣ នេះ ក្រុមហ៊ុនទទួលបានផ្ទាំងគំនូរពីបេក្ខជនដែលដាក់ពាក្យចូលរួមប្រកួតចំនួន ១ ១០៧ ផ្ទាំង ដែលប្រមូលបានពីការប្រកួតប្រជែងគូរគំនូរនៅតាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានា ដែលនេះគឺជាលទ្ធផលមួយដែលគួរឲ្យភ្ញាក់ផ្អើល ហើយនេះក៏បញ្ជាក់ឲ្យឃើញកាន់តែច្បាស់ផងដែរថាក្មួយៗជំនាន់ក្រោយ កំពុងតែចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគតតាមរយៈការគូរគំនូររថយន្ត ។ កម្មវិធីប្រកួតប្រជែងគូរគំនូរនេះត្រូវបានចាប់ផ្តើមរៀបចំឡើងតាំងពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងចំណោមរូបគំនូរទាំង ១,១០៧ ផ្ទាំងនេះត្រូវបានបែងចែកជាបីក្រុមអាយុរួមមាន៖  ក្រុមអាយុក្រោម ៨ ឆ្នាំ មានចំនួន ១២២ ផ្ទាំង ក្រុមអាយុ ពី ៨-១១ឆ្នាំ មានចំនួន ៥០២ ផ្ទាំង និងក្រុមអាយុ១២-១៥ឆ្នាំ មានចំនួន ៤៨៣ ផ្ទាំង។

សំរាប់ពានរង្វាន់កិត្តិយសអគ្គនាយកក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានទៅលើ កុមារី ឆន ស្រីមាស

សំរាប់អាយុក្រោម ៨ឆ្នាំ:

  •  រូបគំនូរល្អបំផុតចុងក្រោយគឺ ម៉ុន សុចិត្រភិមាន
  •  ចំណាត់ថ្នាក់លេខ១ : អុឹង ចាន់សុខលី
  •  ចំណាត់ថ្នាក់លេខ២ : កែវ មុនីរ័ត្ន
  •  ចំណាត់ថ្នាក់លេខ៣ : គឹម ចាន់វណ្ណាស័ក្ត

សំរាប់អាយុ ៨ឆ្នាំ ដល់ ១១ឆ្នាំ:

  •  រូបគំនូរល្អបំផុតចុងក្រោយគឺ លីម ស៊ូជីន
  •  ចំណាត់ថ្នាក់លេខ១ : សេន សុីណាហ្វីលីព
  •  ចំណាត់ថ្នាក់លេខ២ : ឈូ យូហ៊ុយ
  •  ចំណាត់ថ្នាក់លេខ៣ : ថាន់ ចំរើនរីអារីយ៉ា

សំរាប់អាយុ ១២ឆ្នាំ ដល់ ១៥ឆ្នាំ:

  •  រូបគំនូរល្អបំផុតចុងក្រោយគឺ ជា ខេមរិន្ទ
  •  ចំណាត់ថ្នាក់លេខ១ : អុឹង ឆោមចាន់ដាវីន
  •  ចំណាត់ថ្នាក់លេខ២ : កែវ ឆដាវត្តី
  •  ចំណាត់ថ្នាក់លេខ៣ : អុឹង ចោមចាន់ដាណែត

ប្អូនៗកុមារដែលឈ្នះជាជ័យលាភីថ្នាក់ជាតិនេះ បានទទួលរង្វាន់ជាច្រើនដូចខាងក្រោម៖

  • ជ័យលាភីលេខ ១ ទទួលបាន Ipad 10th និងនាឡិកាឆ្លាតវៃមួយ
  • ជ័យលាភីលេខ ២ ទទួលបាន Ipad 9th និងនាឡិកាឆ្លាតវៃមួយ
  • ជ័យលាភីលេខ ៣ ទទួលបាន Huawei mate Pad
  • ជ័យលាភីកិត្តិយស President award : Huawei mate Pad

សូមបញ្ជាក់ផងដែរនេះជាកម្មវិធីប្រកួតដ៏ពិសេសមួយរបស់ក្រុមហ៊ុន តូយ៉ូតា ដែលអនុញ្ញាតិអោយប្អូនកុមារៗបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេតាម គំនូររថយន្តក្នុងក្តីស្រម៉ៃ។ រាល់ការស្រម៉ៃរបស់គេ ដែលបានជាប់ជ័យលាភី នឹងត្រូវបញ្ជូនទៅកាន់ប្រទេសជប៉ុនដើម្បីប្រកួតជាមួយប្រទេសផ្សេងៗ។ អ្នកឈ្នះនឹងមានឱកាសធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជារង្វាន់ពិសេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បញ្ចេញគំរូរថយន្ត Hyundai MUFASA ប្រភេទ Off-Road ជាមួយរូបរាងទាក់ទាញខ្លាំង

[បរទេស] ក្រុមហ៊ុនផលិរថយន្ត Hyundai ប្រចាំនៅប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Hyundai MUFASA off-road concept ដោយគ្រោងបង្ហាញជាផ្លូវការក្នុង​កម្មវិធី Shanghai Auto Show នៅ​ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ ២០២៣ ហើយ​នឹង​ត្រូវ​បាន​លក់​ក្នុង​ប្រទេស​ចិន​ក្នុង​ខែ​កក្កដា។

Hyundai MUFASA Concept មានប្រវែងតួខ្លួនសរុប ៤ ៤៧៥ ម.ម ទទឹង ១ ៨៥០ ម.ម កំពស់ ១ ៦៦៥ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៦៨០ ម.ម ។ គំរូរថយន្តនេះ មានការរចនាដ៏ទាក់ទាងដែលផ្តោតលើផ្លូវពិបាកៗ ឬ Off-Road ដែលមានប៉ាណាមុខឲ្យឈ្មោះថា Parametric grill អបសងខាងជាមួយចង្កៀង LED រចនាបែបបញ្ឈរ ប្រើប្រាស់នៅថាសកង់ស្ព័ស្រោបដោយសំបកកង់ប្រភេទ Off-Road ពណ៌ខ្មៅ និងឈ្នាន់ជើងចំហៀងប្រភេទ stainless steel និងដំបូលខាងលើរចនាបែបអនាគត ។ ផ្នែកខាងក្រោយ មានចង្កៀងត្រូវបានរចនាឡើងជារង្វង់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ជុំវិញឡូហ្គៅ HYUNDAI និងភ្លើងហ្រ្វាំងដែលបានដំឡើងខ្ពស់នៅលើកាង spoiler ខាងក្រោយ បន្ថែមរូបរាងកាន់តែស្ព័រ។

រីឯនៅផ្នែកខាងក្នុងវិញ តាមរូបភាពមួយចំនួននៃផ្នែកខាងក្នុងនៃកាប៊ីន ជារថយន្តដែលអាចដាក់បាន ៥ កៅអី បំពាក់ជាមួយអេក្រង់ភ្លោះ ដៃ​ចង្កូត​ និងកៅអី​ស្រោបដោយ​ស្បែក​ជាមួួយថ្នេដេរពណ៌ក្រហមជាដើម។

គំរូរថយន្តនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនចំ​ណុះ ២,០ លីត្រ ផលិតដោយក្រុមហ៊ុន Beijing Hyundai ដែលផលិតកម្លាំងបាន ១៦១ សេស នឹងត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធកូនកាត់ Hybrid នាពេលអនាគតផងដែរ។ សម្រាប់ព័ត៌មានបន្ថែមមានតែរងចាំមើលទាំងអស់គ្នា​ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VinFast នឹងចាប់ផ្តើមចែកចាយឡានអគ្គិសនី VF 9 នៅចុងខែនេះ ក្នុងប្រទេសកំណើតរបស់ខ្លួន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត VinFast បានប្រកាសថានឹងចាប់ផ្តើមចែកចាយរថយន្តអគ្គិសនី VF 9 នៅទីក្រុងហាណូយ ដាណាង និងទីក្រុងហូជីមិញ នៅថ្ងៃទី ២៧ ខែមីនា ហើយបន្តនៅហាងផ្សេងទៀតនៅទូទាំងប្រទេសក្នុងថ្ងៃបន្ទាប់នៅក្នុងទីផ្សារប្រទេសវៀតណាម។

VF 9 ដំបូងនឹងត្រូវបានបំពាក់ដោយកញ្ចប់អាគុយទំហំ ៩២ គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤០២ សេះ និងកម្លាំងរមួល ៦២០ ញ៉ូតុនម៉ែត្រ អាចសាកថ្មពី ១០% ទៅ ៧០% ក្នុងរយៈពេលត្រឹមតែ ២៦ នាទី និងអាចបើកបរបានចម្ងាយ ៤៣៨ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង។

រថយន្តអគ្គិសនីនេះ មានកៅអី ៣ ជួរ មានមុខងារកំដៅ/ខ្យល់ត្រជាក់ និងម៉ាស្សាសម្រាប់ផ្នែកខាងមុខ ព្រមទាំងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ និងអេក្រង់ទំហំ ៨ អ៉ីញ សម្រាប់អ្នកដំណើរជួរទី ២ ។ ចំណុចលេចធ្លោផ្សេងទៀតរួមមានដំបូលកញ្ចក់បែប Panoramic អេក្រង់បង្ហាញលើកញ្ចក់ និងប្រព័ន្ធជំនួយអ្នកបើកបរជាច្រើនប្រភេទ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថតន្ត VF 9 របស់សហរដ្ឋអាមេរិកត្រូវបានគេគ្រោងនឹងចាប់ផ្តើមនៅតម្លៃ ៨៣ ០០០ ដុល្លារ ហើយមានកញ្ចប់អាគុយទំហំធំរហូតដល់ ១២៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៩៤ គូឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អែមបាត់! Toyota Prius ជំនាន់ថ្មីចុងក្រោយ បង្ហាញវត្តមាននៅពិរព័ណ៌រថយន្តក្នុងប្រទេសថៃ

[បរទេសង] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ បាននាំយករថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៣ ជំ​នាន់ចុងក្រោយ រូបរាងថ្មីទាំងស្រុង ទៅដាក់បង្ហាញខ្លួនជាលើកនៅឯពិរព័ណ៌រថយន្ត Bangkok International Show 2023 ។

គួរឲ្យគាត់សំម្គាល់ថា Toyota ក្នុង​ពិព័រណ៍​រថយន្ត​ឆ្នាំ​នេះ បាន​នាំ Toyota Prius ជំនាន់​ទី ៥ មកទីផ្សារប្រទេសថៃ​ជា​លើក​ដំបូង ដោយគេរំពឹងថា Toyota កំពុងស្ថិតក្នុងដំណើរការសិក្សាពីលទ្ធភាពនៃការនាំយកម៉ូដែល Hybrid មកដាក់លក់ម្តងទៀតនៅក្នុងទីផ្សារមួយនេះ បន្ទាប់ពីបានឈប់ធ្វើទីផ្សារក្នុងជំនាន់ទី ៣ នៅចន្លោះឆ្នាំ ២០១២-២០១៣ ហើយរំពឹងថានឹងនាំចូលរថយន្តពីប្រទេសជប៉ុនមកលក់ក្នុងចំនួនមានកំណត់។

Toyota Prius បច្ចុប្បន្ន​បាន​ដាក់​លក់​នៅ​ប្រទេស​ជប៉ុន​កាលពីឆ្នាំដើម​ ២០២៣ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំង ២,០ លីត្រ ផលិតកម្លាំងបាន ១៩៣ សេស ភ្ជាប់ជាមួយប្រអប់លេខអូតូ E-CV T និងមកជាមួយប្រព័ន្ធបើកបរ E-Four ដែលជួយបង្កើននៅប្រសិទ្ធក្នុងការបើកបរផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Prius រូបរាងថ្មីទាំងស្រុង ជំនាន់ចុងក្រោយនេះ មានតម្លៃលក់ចាប់ពី ២២ ៩៨៧ ដុល្លារ ដល់ ៣០១ ៣៧ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។ យ៉ាងណាមិញ នៅទីផ្សារប្រទេសថៃគេនៅមិនទាន់ដឹងនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ MG Maxus 9 ស៊េរីឆ្នាំ ២០២៣ ប្រភេទ MPV បង្ហាញខ្លួននៅប្រទេសក្បែរកម្ពុជា

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើកាដាក់បង្ហាញនៅរថយន្តអគ្គិសនីសុទ្ធដ៏ប្រណិត MG Maxus 9 ស៊េរីឆ្នាំ ២០២៣ ប្រភេទ MPV នៅឯពិរព័ណ៍រថយន្ត Bangkok International Motor Show ជាមួយការបើកទទួលការកក់ទុកមុននៅក្នុងទីផ្សារប្រទេសថៃ ។

MG MAXUS 9 ត្រូវ​បាន​បង្កើត​ឡើង​ជា​រថយន្ត MPV ប្រណីត​ដែល​មាន​កាប៊ីន ៧ កៅអី ដែលមានប្រវែងតួខ្លួនសរុប ៥២៧០ មម, ទទឹង ២០០០ មម, កម្ពស់ ១៨៤០ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣២០០ មម។ សម្រាប់នៅផ្នែកខាងមុខមានបំពាក់ដោយប៉ាណាមុខបិតជិត ចង្កៀងមុខប្រភេទ LED មុខងារទម្លើង-ទម្ហាក់ដោយស្វ័យប្រវត្តិ ទ្វាររូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ សំណុំចង្កៀងក្រោយជាប្រភេទ LED និងទ្វារបើក-បិទដោយថាមពលអគ្គិសនីផងដែរ។

រីឯនៅផ្នែកខាងក្នុង បំពាក់ជាមួយកៅអីស្បែក និងកៅអី Captain seat នៅជួរទី ២ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ឧបករណ៍បំពងសំឡេង ១២ ចំនុច រន្ធសាក USB ៩ ទីតាំង និងដំបូលកញ្ចក់ Panoramic sunroof ចំនួន ២ ទីតាំងជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន MG Maxus 9 ដំណើរការដោយម៉ូទ័រអគ្គិសនី ១ មានកម្លាំង ២៤៥ សេស និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៤០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ បន្ថែមពីនេះ រថយន្តនេះបានភ្ជាប់ជាមួយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ Advanced Synchronized Protection System ជាមួយនឹងមុខងារជំនួយការអ្នកបើកបរ ADAS ចំនួនដល់ ២៥ ឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ទើបតែបង្ហាញខ្លួនសោះ Hyundai Verna ទទួលបានការកក់ទុកមុនច្រើនជាង ៨ ០០០ គ្រឿងទៅហើយ

[ទីផ្សារបរទេស] កាលពីពេលថ្មីកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Verna ជាមួយតម្លៃលក់ចាប់ពី ១៣ ៣២១ ដុល្លារ ដល់ ២១ ២៤៤ ដុល្លារ ។ ខណះពេលនេះ ក្រុមហ៊ុនប្រកាសថា ទទួលបានការកក់ទុកមុនច្រើនជាង ៨ ០០០ គ្រឿងក្នុងរយះពេល ២ ថ្ងៃប៉ុណ្ណោះ ។

Hyundai Verna ជំនាន់ថ្មី ដោយបានបំពាក់ជាមួយប៉ាណាមុខឲ្យឈ្មោះថា Parametric Jewel grille ថ្មី ជាប់សងខាងចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃត្រូវបានរចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ថាសកង់ស្ព័រទំហំ ១៦ អ៉ីញ ពណ៌ខ្មៅ​ និងចង្កៀងខាងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។

ផ្នែកខាងក្នុងរបស់រថយន្ត បានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីដល និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះបញ្ឈរទំហំ ១០,២៥ អ៉ីញ ភ្ជាប់មុខងារ Apple Carplay និង Android Auto ឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ៨ ចំនុច ដៃចង្កូតស្រោបដោយស្បែក និងភ្លើងលម្អជាច្រើនពណ៌ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីន Hyundai Verna ស៊េរីឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌា មានជម្រើសម៉ាស៊ីនចំនួន ២ គឺ

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ MPi ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៥ សេះ និងកម្លាំងរមួល ១៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយលេខអូតូ iVT និងលេខដៃ ៦ វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ និងលេខដៃ ៦ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BYD Tang EV ស៊េរីថ្មីចុងក្រោយ សាកភ្លើងម្តងជិះបាន ៧៣០ គីឡូម៉ែត្រ តម្លៃលក់ចាប់ពីខ្ទង់ ៤ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ចិន BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី BYD Tang EV ស៊េរីឆ្នាំ ២០២២ ជាមួយតម្លៃលក់ចាប់​ពី ៤១ ៤៤៧ ដុល្លារ ដល់ ៥០ ២៤១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តអគ្គិសនីនេះ មានប្រវែងតួខ្លួនសរុប ៤ ៩០០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៧២៥ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៨២០ ម.ម។ ប្រើប្រាស់នៅរចនានៅផ្នែកខាងមុខឲ្យឈ្មោះថា Dragon Face ដែលមានប៉ាណាមុខបិទជិត ជាប់សងខាងជាមួយសំណុះចង្កៀងប្រភេទ LED មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ ដំបូល Roof Rack ប្រភេទអាលុយមីញ៉ូម ចង្កៀងក្រោយប្រភេទ LED រចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងទ្វារបើក-បិទដោយថាមពលអគ្គិសនី ឬ​ ការក្រវាសជើង ។

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ជាមួយកៅអីពូកស្បែកគុណភាពកម្រិតខ្ពស់ កុងទ័របង្ហាញព័ត៌មាន Full-LCD ទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំធំ ១៥,៦ អ៉ីញ អាចបង្វិលបាន ភ្ជាប់មុខងារដ៏សម្បូរបែប ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតខ្សែរ ឧបករណ៍បំពងសំឡេង ១២ ចំនុច ដំបូលបើក Panoramic sunroof ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣ តំបន់ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើករដ៏ឆ្លាតវៃ DiPilot intelligent driving assist ផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្តអគ្គិសនី BYD Tang EV ដំណើរការដោយម៉ូទ័រអគ្គិសនី មានកម្លាំង ២២៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ជាមួយឆ្នាំងសាកល្បឿនលឿន ដែលអាចសាកពី ៣០%​ ដល់ ៨០% ត្រឹមរយះពេល ៣០ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ចាស់ថ្មីក្រុមហ៊ុន SsangYong បានប្តូរឈ្មោះទៅជាក្រុមហ៊ុន KG Mobility វិញ

[បរទេស] កាលពីឆ្នាំមុនកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត SsangYong Motor ត្រូវបានក្រុមហ៊ុន KG Group ទិញយក ហើយបានប្តូរឈ្មោះទៅជា KG Mobility ដែលជាសញ្ញានៃការចាប់ផ្តើមនៃយុគសម័យថ្មី នឹងផ្តោតលើរថយន្តអគ្គិសនី បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុត រួមទាំងគ្រោងឆ្អឹងថ្មីសម្រាប់រថយន្តអគ្គិសនីផងដែរ ។

ការសម្រេចចិត្តចុងក្រោយអំពីការផ្លាស់ប្តូរឈ្មោះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ម្ចាស់ភាគហ៊ុនទូទៅដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះ ក្រុមហ៊ុន KG Mobility នឹងបង្ហាញកំណែថ្មីនៃឡូហ្គោ Twin-Ring របស់ SsangYong ដែលត្រូវបានបំពាក់នៅលើរថយន្ត SUV ដែលមានស្រាប់មួយចំនួនផងដែរ។

យោងតាមសេចក្តីប្រកាស ក្រុមហ៊ុន KG Mobility ចង់ពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយក្លាយជាក្រុមហ៊ុនចល័ត។ ពិសេសជាងនេះទៅទៀត ក្រុមហ៊ុននឹងផ្តោតលើបច្ចេកវិទ្យាថ្មីដែលកំណត់ដោយនិន្នាការចុងក្រោយបំផុតនៅក្នុងឧស្សាហកម្មរថយន្ត ។

គួរឲ្យដឹងថា ក្រុមហ៊ុន KG Mobility នឹងដាក់បង្ហាញនៅគំរូ និងរថយន្តច្រើនជាង ១៦ ម៉ូដែលនៅក្នុងកម្មវិធីពិរព័ណ៌រថយន្ត Seoul Mobility Show នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ នៅប្រទេសកូរ៉េខាងត្បូង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+