ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi បង្ហាញ​ផែនការ​ដាក់បង្ហាញ​រថយន្ត​អគ្គិសនី និង​ភីកអាប់​អគ្គិសនី​ថ្មី​ៗ​នៅ​ពេល​អនាគត

[បរទេស] កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្ត Mitsubishi Motors Corporation បានធ្វើការប្រកាសផែនការអាជីវកម្មពាក់កណ្តាលអាណត្តិឆ្នាំ ២០២៥ គោលបំណងសម្រាប់កំណើនជំនាន់ថ្មី ការសង្កត់ធ្ងន់លើការផលិតរថយន្តអគ្គិសនីកូនកាត់ hybrid Plug-in hybrid និងរថយន្តអគ្គិសនីសុទ្ធ។

ដោយក្នុងនោះ ក្រុមហ៊ុន Mitsubishi Motors បានប្រកាសផែនការអាជីវកម្មពាក់កណ្តាលអាណត្តិរយៈពេល ៣ ឆ្នាំរវាងឆ្នាំសារពើពន្ធ ២០២៣ និង ២០២៥ ក្រោមផែនការ Challenge 2025 ដើម្បីដោះស្រាយបញ្ហាប្រឈមនៃកំណើន និងការផលិតរថយន្តថ្មីនាពេលអនាគត ដោយសង្កត់ធ្ងន់លើរថយន្តប្រភេទកូនកាត់ Hybrid ក្រុមហ៊ុន Mitsubishi កំពុងពន្លឿនការផលិតរថយន្តចំនួន ១៦ ម៉ូដែលក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលក្នុងនោះ ៩ ម៉ូដែលនឹងប្រើប្រាស់អគ្គិសនីសុទ្ធទាំងស្រុង ។

តាមរូបភាពបង្ហាញឲ្យឃើញថា ផែនការនេះផ្តោតលើរថយន្តប្រភេទ Crossover និងគ្របដណ្តប់លើរថយន្តភីកអាប់អគ្គិសនី ហើយក៏នឹងមានរថយន្ត PPV ថ្មីដែលនឹងចេញបន្ទាប់ពីភីកអាប់ Triton ត្រូវបានកែមុខមាត់ថ្មីផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ នៅឆ្នាំ ២០២៨ ក្រុមហ៊ុន Mitsubishi មានបំណងបង្ហាញចេញនៅរថយន្តអគ្គិសនីជាច្រើនប្រភេទដូចជា រថយន្តភីកអាប់, SUV កៅអី ២ ជួរ និងរថយន្ត ២ ម៉ូដែលដែលសហការផលិតជាមួយក្រុមហ៊ុន Renault និង Nissan ព្រមទាំងរថយន្ត MINI VAN និង Xpander ប្រភេទកូនកាត់ hybrid ថ្មីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CR-V ជំនាន់​ចុងក្រោយ គ្រោងនឹងបង្ហាញខ្លួននៅប្រទេសថៃចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅប្រទេសថៃ គ្រោងនឹងធ្វើការប្រកាស​ដាក់​បង្ហាញ​រថយន្ត Honda CR-V ជំនាន់​ចុងក្រោយ ​ក្នុង​កម្មវិធី Bangkok Motor Show 2023 ដែល​នឹង​ប្រារព្ធ​ឡើង​​នៅ​ថ្ងៃ​ទី ២២ ខែ​មីនា ដល់​ថ្ងៃ​ទី ២ ខែ​មេសា ឆ្នាំ ២០២៣។

Honda CR-V ស៊េរីថ្មីត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក ដែលមានម៉ាស៊ីន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥  លីត្រ Turbo ទំហំ  ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ២៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT
  • ម៉ាស៊ីនកូនកាត់ Hybrid  ដែលដំណើរការជាមួយម៉ាស៊ីនសាំងចណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT។

ខណៈពេលដែលឧបករណ៍ស្តង់ដារផ្សេងទៀតរួមមាន ចង្កៀងមុខ-ក្រោយប្រើប្រាស់ប្រភេទ ថាសកង់ស្ព័រទំហំ ១៨ ដល់ ១៩ អ៊ីញ កុងទ័របង្ហាញព័ត៌មានអំពីការបើកបរទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ដល់ ៩ អ៊ីញ​ ភ្ជាប់មុខងារ Apple CarPlay និង Android Auto រន្ធដោត USB-A / USB-C កម្លាំង ១៥ វ៉ាត់ និងឧបករណ៍បំពងសំឡេងម៉ាក BOSE ចំនួន ១២ ចំនុច ។ បន្ថែមពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing system ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កុំច្រលំ! នេះគឺជាឡាន Suzuki Jimny មិនមែន Mercedes-Benz G-Class ទេ

[បរទេស] ក្រុមហ៊ុនកែច្នៃរថយន្តដ៏ល្បី Brabus បានបំពាក់តួខ្លួនទៅរថយន្ត Suzuki Jimny ដែលបំផុសគំនិតដោយរថយន្ត Mercedes-Benz G-Class ធ្វើឲ្យរថយន្ត Jimny ពិសេសនេះកាន់តែមានភាពទាក់ទាញភ្នែកខ្លាំង ជាមួយតម្លៃលក់ ៤៤ ៩២១ ដុល្លារ ថ្លៃជាងម៉ូដែលស្តង់ដារ ១៩ ៨៧៤ ដុល្លារ នៅទីផ្សារប្រទេសអារ៉ាប់។

សម្រាប់ផ្នែកខាងមុខរបស់ Suzuki Jimny ត្រូវបានផ្លាស់ប្តូរជាមួយនឹងចង្កៀងមុខថ្មី,ប៉ាណារចនាប័ទ្មតាមរថយន្ត Mercedes-Benz, ពង្រីករន្ធខ្យល់ និងគម្របម៉ាស៊ីនជាមួយនឹងមានរន្ធខ្យល់ នឹងរបារអំពូល LED នៅលើដំបូលចំនួន ២។ ការ​កែប្រែ​ផ្សេង​ទៀត​រួម​មាន​ថាសកង់​​ថ្មី​ពណ៌​ខ្មៅ និង​ឈ្នាន់ជើង​ចំហៀង​ធំ កាង spoiler ខាងក្រោយធ្វើពី carbon fiber ដែលភ្ជាប់ទៅនឹងដំបូល គម្របកង់រថយន្តម៉ាក Brabus និងចង្កៀងខាងក្រោយថ្មីផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានកែថ្នៃ ដោយកៅអី ផ្ទៃតាឡូ ប្រអប់លេខ បន្ទះទ្វារ និងដៃចង្កូតត្រូវបានស្រោបដោយស្បែកពណ៌ខៀវ ខណៈដែលផ្នែកផ្សេងៗនៃកាប៊ីនត្រូវបានតុបតែងដោយស្បែក Alcantara ។ បន្ថែមពីនេះ ផ្នែកម៉ាស៊ីនមិនត្រូវបានកែថ្នៃនោះទេ ។

គួរបញ្ជាក់ផងដែរ រថយន្ត Suzuki ពិសេសនេះត្រូវបានចុះបញ្ជីសម្រាប់លក់តាមរយៈក្រុមហ៊ុន Al Ain Class Motors ក្នុងទីក្រុងឌូបៃ និងជារថយន្ត Jimnys ដែលត្រូវបានធ្វើឲ្យប្រសើរឡើងខ្លាំងបំផុតមួយព្រោះវាមើលទៅពិតជាដូចរថយន្ត G-Class ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមៗ ! ឡានអគ្គិសនីប្រភេទ Crossover ថ្មីរបស់ Ford នឹងបង្ហាញខ្លួននៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញរូបភាពថ្មីរបស់រថយន្តប្រភេទ Crossover ថ្មីដែលមានមូលដ្ឋានលើគ្រោងឆ្អឹង MEB platform នឹងគ្រោងត្រូវបានដាក់បង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០២៣ ។

ខណៈពេលដែលម៉ូដែលនេះត្រូវបានគ្របដណ្តប់ដោយក្រណាត់ ប៉ុន្តែយើងអាចមើលឃើញនៅប៉ាណាមុខបិទជិតជាមួយនឹងឡូហ្គោ Ford កាងខាងមុខរាងជាជ្រុងមានរន្ធបឹតខ្យល់ធំជាមួយនឹងសេនស័រចាប់សញ្ញានៅកណ្តាល។

រូបភាព Teaser មិនបង្ហាញច្រើននោះទេ ប៉ុន្តែម៉ូដែលនេះមានរន្ធបឹតខ្យល់បញ្ឈរ និងថាសកង់ដែលជំនួយដល់ប្រព័ន្ធ aerodynamic ផងដែរ។ គួរឱ្យចាប់អារម្មណ៍ មានរថយន្តប្រភេទ Crossovers ចំនួន ២ នៅក្នុងរូបភាព Teaser ហើយមួយក្នុងចំណោមពួកគេអាចជាម៉ូដែល “ទំហំមធ្យម” ខណៈដែលមួយទៀតអាចជា “ប្រភេទ Sport Crossover” ។

ម៉ូដែលនេះត្រូវបានគេរំពឹងថាដូចទៅនឹងរថយន្តអគ្គិសនី Volkswagen ID.4 និង ID.5 ដែលមានន័យថាពួកគេអាចបំពាក់ដោយកញ្ចប់អាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៦២ សេះ ប្រព័ន្ធបើកប៉ុង ២ all-wheel drive system អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦,៩ វិនាទី និងអាចបើកបរបានចម្ងាយរហូតដល់ ៥១៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Hyundai Kona ឆ្នាំ ២០២៤ សាកភ្លើងពេញម្តងជិះបានជិត ៥០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការបង្ហាញព័ត៌មានលម្អិតថ្មីរបស់រថយន្តអគ្គិសនី Hyundai Kona ស៊េរីឆ្នាំ ២០២៤ ដែលផ្តល់ជូននៅកញ្ចប់អាគុយចំនួន ២ និងម៉ាស៊ីនចំនួន ២ ផ្សេងគ្នាផងដែរ ។

ចាប់ផ្តើមជាមួយនឹងថាមពលម៉ាស៊ីន សម្រាប់ម៉ូដែល Euro-spec នឹងត្រូវបានផ្តល់ជូនក្នុងការកំណត់រចនាសម្ព័ន្ធ Standard Range និង Long Range ដោយម៉ូដែលមុនមានកញ្ចប់អាគុយទំហំ ៤៨,៤ គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២៥៥ ញ៉ូតុនម៉ែត្រ ។

លើសពីនេះ ក្រុមហ៊ុនក៏បានផ្តល់ជូន Kona Electric Long Range ដែលមានកញ្ចប់អាគុយទំហំ ៦៥,៤ គីឡូវ៉ាត់ម៉ោង ផ្គួបដោយម៉ូទ័រអគ្គិសនីដែលបានធ្វើឱ្យប្រសើរឡើងដែលមានកម្លាំង ២១៥ សេះ និងកម្លាំងរមួល ២៥៥ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៤៩០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

ក្រៅ​ពី​​បង្ហាញសមត្ថភាព​អាកុយ និង​លក្ខណៈ​ពិសេស​នៃ​ការ​បើកបរ ក្រុមហ៊ុន Hyundai បាន​បង្ហាញ​ថារថយន្តអគ្គិសនី Kona ស៊េរីឆ្នាំ ២០២៤ ក៏មាន​បច្ចេកវិទ្យា 400V technology ដែលអាចរំពឹងថានឹងមានការសាកថ្មពី ១០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ៤១ នាទីជាមួយនឹងឆ្នាំងសាកលឿន ។ ក្រុមហ៊ុន Hyundai ក៏បានកត់សម្គាល់ផងដែរនូវម៉ូដែលនេះបំពាក់នៅមុខងារបើកបថ្មីគឺមុខងារ Vehicle-to-Load (V2L) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Toyota Highlander Cavalier Edition តម្លៃជិត ៥ មុឺនដុល្លារ នៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា GAC Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Toyota Highlander Cavalier Edition ជាមួយតម្លៃលក់ចាប់ពី ៤៨ ០៤២ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform មានប្រវែងសរុប ៤ ៩៦៥ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៧៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅបានតុបតែងជាមួយពណ៌ខ្មៅ ប៉ាណាមុខទំហំធំ អបសងខាងដោយចង្កៀង LED ថាសកង់ស្ព័រពណ៌ខ្មៅ និងចង្កៀងក្រោយប្រភេទ LED ផងដែរ។

ចំពោះនៅខាងផ្នែកក្នុងកាប៊ីនដែលអាចដាក់បាន ៧ កៅអី តុបតែងដោយស្បែកពណ៌ខ្មៅជាមួយនឹងថ្នេរដេពណ៌មាស បំពាក់ដោយកុងទ័របង្ហាញព័ត៌មាន TFT ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ OTA អេក្រង់បង្ហាញលើកញ្ចក់ និងឧបករណ៍បំពងសំលេងម៉ាក JBL ១១ ចំនុច ។ បន្ថែមពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.0 ផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តម៉ូដែលពិសេសនេះដំណើរការដោយប្រព័ន្ធ Toyota Hybrid System-II ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ផលិតកម្លាំងបាន ២៣៦ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជម្រើសប៉ុង ១ និងប៉ុង ២ ជាមួយនឹងរបៀបបើកបរ Normal, Sport, Eco ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទៀតហើយ! បែកធ្លាយរូបភាព Land Cruiser LC300 របស់ក្រុមហ៊ុនផលិតរថយន្តចិន

[បរទេស] កាលពីពេលថ្មីៗនេះ រូបភាពរបស់រថយន្ត Kuluze ប្រភេទ SUV ខ្នាតតូច របស់ក្រុមហ៊ុនផលិតរថយន្តប្រទេសចិន ដែលមានរូបរាងដូចទៅនឹងរថយន្ត Toyota Land Cruiser LC300 បានលេចចេញនៅលើបណ្តាញសង្គមចិន Weibo ។

តាមរូបភាពអ្នកអាចមើលឃើញថាការរចនាផ្នែកខាងមុខរបស់ Kuluze គឺស្ទើរតែដូចគ្នាទៅនឹងរថយន្ត Land Cruiser LC300 ទោះបីជាមានទំហំតូចជាងបន្តិចក៏ដោយ ដោយមានមាន​ចង្កៀង​មុខ​​ជាមួយ​នឹង​អំពូលបំភ្លឺពេល​ថ្ងៃ LED ​​ព្រម​ទាំង​ប៉ាណាមុខ​ធំ​គ្រប​ដណ្ដប់​ដោយ​បន្ទះ​ប្រាក់​ដែល​រត់កាត់រាង​ផ្ដេក។

ខណះផ្នែកចំហៀងនៃរថយន្តប្រភេទ SUV នេះស្ទើរតែដូចរថយន្ត Land Cruiser ពិតប្រាកដ ប៉ុន្តែបានបំពាក់ថាសកង់ និងសំបកកង់ទំហំតូច និងផ្នែកខាង​ក្រោយ​ក៏មានចង្កៀង ដូចទៅនឹងរថយន្ត ​ LC300 ​ទាំង​ស្រុងផងដែរ។

គួរបញ្ជាក់ផងដែរ គេនៅមិនទាន់ដឹងថា រថយន្តនេះជាគំរូផលិតកម្ម ឬជាការផលិតឡើងសម្រាប់មានតែមួយ ឬការផលិតម៉ូដែលពិសេសរបស់ក្រុមហ៊ុនកែច្នៃនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើរថយន្ត MG ម៉ូឌែលមួយណាដែលត្រូវនឹងស្ទីលរបស់អ្នក?

ការជ្រើសរើសរថយន្តថ្មឺគឺជាការសម្រេចចិត្តដ៏ធំបំផុត ហើយមុនពេលអ្នកចាប់ផ្ដើមទិញរថយន្ត វាពិតជាចាំបាច់ណាស់ក្នុងការចំណាយពេលដើម្បីស្វែងយល់អ្វីដែលជាស្ទីលរបស់អ្នក មុខរបររបស់អ្នកជាអ្វី? ស្ទីលអ្នកបែបណា? ការប្រើប្រាស់សម្រាប់លក្ខខណ្ឌអ្វី? ដើម្បីទទួលបាននូវអ្វីដែលស័ក្តសមនឹងអ្នក។ រថយន្ត MG អាចផ្ដល់នូវជម្រើសជាច្រើប្រភេទនៃស្ទីលរបស់អ្នកប្រើប្រាស់ដើម្បីបង្កើតការសម្រេចចិត្តកាន់តែងាស្រួយនិងត្រឹមត្រូវជាមួយការងារក៏ដូចជាស្ទីលរបស់អ្នក។

– រថយន្ត MG ZS: ប្រសិនបើអ្នកចូលចិត្តស្ទីលដែលទាន់សម័យនិងគិតគូអំពីតម្លៃជាពិសេស, លោកអ្នកអាចធ្វើការពិចារណាទៅលើម៉ូឌែល MG ZS បាន ជាមួយនឹងតម្លៃត្រឹមតែ ៣០ ៥០០ ដុល្លារតែប៉ុណ្ណោះ។ វាជារថយន្តប្រភេទ Crossover ដែលជាជម្រើសដ៏ល្អសម្រាប់គូស្វាមីភរិយាថ្មី ឬគ្រួសារដែលមានសមាជិកតិច ឬលោកអ្នកជាម្ចាស់អាជីវកម្មខ្នាតតូចនិងអ្នកជំនួញជាដើម ពីព្រោះរថយន្តនេះអាចពិពណ៍នាពីជីវិតនៃការរស់នៅបែបស៊ីវិល័យរបស់អ្នក និងស័ក្តសមបំផុតក្នុងការបើកបរក្នុងទីក្រុង ហើយ MG ZS ក៏បានផ្តល់ជូននូវផាសុកភាពខ្ពស់និងមានលក្ខណះពិសេសជាច្រើនក្នុងការជំនួយក្នុងពេលបើកបរឱ្យកាន់តែមានសុវត្ថិភាព។

– រថយន្ត MG GT & MG 6: ជារថយន្តដ៏ល្អមួយសម្រាប់សិស្សនិស្សិត ឬក៏សហគ្រិនវ័យក្មេងដែលកំពុងស្វែងរករថយន្តបែបស្ព័រនិងរីករាយ នោះរថយន្ត MG GT និង MG 6 គឺស្ថិតក្នុងការពិចារណារបស់អ្នក ពីព្រោះរថយន្តទាំងពីរបាននាំមកនូវជាមួយការរចនាយ៉ាងប្រណិតនៃពូកស្បែក អមជាមួយមុខងារប្រើប្រាស់ដ៏ទាន់សម័យ និងមានគ្រឿងតុបតែងជាច្រើនដើម្បីលេងស្ទីលលើរថយន្តរបស់អ្នក ដើម្បីបង្កើនឱ្យមានភាពជឿជាក់ និងបានបង្កើតនូវភាពទាក់ទាញដ៏មានតម្លៃដល់របស់អ្នក។ លោកអ្នកអាចក្លាយជាម្ចាស់រថយន្តទាំងពីរម៉ូឌែលនេះជាមួយតម្លៃយ៉ាងពិសេសចាប់ពី ៣០ ៥០០ ដុល្លារ សម្រាប់រថយន្ត MG 6 និង ៣៨ ៩៩០ ដុល្លារ សម្រាប់រថយន្ត MG GT។

 

– រថយន្ត MG RX5 Reborn & MG HS Trophy: ភាពប្រណិតនៃរថយន្តប្រភេទ SUV ទាំងពីរម៉ូឌែលនេះបានរចនាយ៉ាងលេចធ្លោសម្រាប់ម្ចាស់រថយន្ត។ រថយន្ត MG RX5 Reborn និង MG HS Trophy ពិតជាស័ក្តសមជាមួយស្ទីលនិងតម្រូវការរបស់លោកជាពិសេសគឺ សាស្រ្តាចារ្យ, វេជ្ផបណ្ឌិត, អ្នកធ្វើការក្រុមហ៊ុន, តារាល្បីៗ, អ្នកមានឥទ្ធិពលក្នុងសង្គម, អ្នកជំនួញខាងអចលនទ្រព្យ, ម្ចាស់អាជីវកម្មតូចធំ, មេគ្រួសារ, ឬក៏គ្រួសារដែលមានសមាជិកច្រើន ជាមួយជ្រើសរើសដែលត្រឹមត្រូវដូចទៅនឹងរថយន្ត MG RX5 Reborn និង MG HS Trophy ពីព្រោះរថយន្តទាំងពីរម៉ូឌែលនេះកំពុងផ្ដល់ផ្ទុះនូវការចាប់អារម្មណ៏ជាខ្លាំងសម្រាប់អ្នកដែលប្រើប្រាស់ជាលក្ខណះគ្រួសារ ដោយសារមានកម្លាំងខ្លាំង និងសន្សំសំចៃខ្ពស់ អមជាមួយការរចនាបែបថ្មីយ៉ាងទាក់ទាញ និងមានភាពប្រណិត។

– រថយន្តអគ្គិសនី MG Marvel R: វាមិនមែនត្រឹមតែជារថយន្តទេ, ប៉ុន្តែវាជាដៃគូរក្នុងការបង្ហាញពីស្ទីលផ្ទាល់ខ្លួនរបស់លោកអ្នក ដែលពិតជាប្រណិតនិងទាន់សម័យ។ សម្រាប់ សហគ្រិន, បុរសជោគជ័យ, អ្នកជំនួញបែបគ្រួសារ, ស្ថាបនិក,វេជ្ជបណ្ឌិត, អ្នកមានមុខមាត់ក្នុងសង្គមុំ តារាល្បីៗ, អ្នកមានឥទ្ធិពលក្នុងសង្គម ឬអ្នកដែលស្រលាញ់បរិស្ថាន ដែលកំពុងស្វែងរករថយន្តថ្មីទីពីរសម្រាប់ការប្រើប្រាស់ក្នុងទីក្រុងដោយមិនមានការចំណាយលើថ្លៃសាំង ឬអ្នកដែលចង់បង្ហាញពីការភាពស៊ីវិល័យនៃការរស់នៅផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះរថយន្ត MG Marvel R នឹងក្លាយជាជម្រើសទីមួយ ពីព្រោះថាវាបានរចនាបែបអនាគតកាលដែលអាចពណ៍នាពីជីវិតដ៏ទាន់សម័យនិងលេចធ្លោរបស់អ្នកបានយ៉ាងល្អ ហើយជំហ៊ានដំបូងដែលអ្នកបានចូលទៅក្នុងរថយន្ត Marvel R អ្នកនឹងទទួលបាននូវអារម្មណ៍ប្លែកនិងល្អខ្លាំងពីប្រណិតភាពនៃផ្នែកខាងក្នុង និងភាពអស្ចារ្យនៃដំណើរការបើកបរ រួមនឹងស្តង់ដារភាពនៃសម្ភារៈដែលបានបំពាក់លើរថយន្ត MG Marvel R។

– រថយន្ត MG RX8: ភាពស័ក្តសមសម្រាប់សហគ្រិនជំនាន់ថ្មី, អ្នកជំនួញអាជីវកម្ម, នាយកប្រតិបត្តិ, ក្រុមប្រឹក្សាភិបាល ឬអ្នកដែលត្រូវការរថយន្តថ្មីដែលអាចពណ៍នាពីការរស់នៅលំដាប់ជាន់ខ្ពស់របស់ពួកគេ ក៏ដូចជាការបង្ហាញពីទំនុកចិត្តផងដែរ។ ដូច្នេះរថយន្ត MG RX8 អាចផ្ដល់នូវអ្វីដែលពួកគេត្រួវការជាមួយរូបរាងដ៏មានអំណាច, ភាពធំទូលាយ, កម្លាំងខ្លាំងពីម៉ាស៊ីនតួបូចំណុះ 2.0T, ការសន្សំសំចៃនិងបន្ថែមជាមួយលក្ខណះពិសេសនៃកៅអីពូកស្បែកដ៏ប្រណីតដែលមានភាពល្អច្រើនចំណុចដើម្បីផ្ដល់នូវភាពងាយស្រួលក្នុងការបើកបរហើយមើលទៅពិតជាទាន់សម័យស័ក្តសមសម្រាប់មនុស្សជំនាន់ថ្មី។ កាន់តែពិសេសគឺការចំណាយប្រចាំខែចាប់ពី ៥១៦ ដុល្លារ ប៉ុណ្ណោះ។

សរុបមក លោកអ្នកអាចជ្រើសរើសភាពស័ក្តសមដោយផ្គូរផ្គងរបៀបរស់នៅរបស់អ្នកជាមួយការងាររបស់អ្នក ហើយការងាររបស់អ្នកផ្សារភ្ផាប់ជាមួយរថយន្ត MG ថ្មីរបស់អ្នក។ ជាការពិតណាស់ វាមានកត្តាជាច្រើនដើម្បីធ្វើការពិចារណាមុនពេលសម្រេចចិត្តទិញរថយន្ត ដូចជា យីហោ, ម៉ូឌែល, ការសន្សំសំចៃប្រេងឥន្ធនះ, លក្ខណះពិសេសនៃរថយន្ត, ទំហំម៉ាស៊ីន, ប្រព័ន្ធសុវត្ថិភាពជាដើម។ ប៉ុន្តែកត្ដាតែមួយគត់ដែលតែងតែមើលអាចមើលរំលងបាននោះគឺស្ទីលរថយន្តដែលស័ក្តសមជាមួយការងាររបស់អ្នក ឬក៏ការប្រើប្រាស់ប្រចាំថ្ងៃ។ ហើយកុំបារម្ភប្រសិនបើអ្នកមិនមានថវិកាគ្រប់គ្រាន់ដើម្បីទិញរថយន្ត MG, ពីព្រោះអតិថិជនអាចធ្វើការបង់រំលោះជាមួយធនាគារជាដៃគូរដែលផ្ដល់នូវអត្រាការប្រាក់ទាប និងដំណើរការឯកសារឆាប់រហ័ស។ ដូច្នេះ, លោកអ្នកអាចអញ្ផើញទៅទស្សនា ឬបើកបរសាកល្បងនៃរថយន្ត MG គ្រប់ម៉ូឌែលនៅតាំងបង្ហាញរថយន្តទាំង២សាខា ដើម្បីជួយអ្នកឱ្យស្វែងរកបាននូវរថយន្តដែលមានស្ទីលស័ក្តសមបំផុតជាមួយនឹងថវិការបស់អ្នក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda City ឆ្នាំ ២០២៣ ថ្មី បំពាក់ប្រព័ន្ធ Hybrid ស៊ីសាំងតិច និងទំនើបជាងមុន បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda City ស៊េរីឆ្នាំ ២០២៣ ថ្មី រូបរាងស្ព័រជាងមុនជាមួយតម្លៃលក់ចាប់ពី ១៤ ០៦១ ដុល្លារ ដល់ ២៤ ៩៥៣ ដុល្លារ​នៅ​ក្នុងទីផ្សារ​ប្រទេស​ឥណ្ឌា។

សម្រាប់រថយន្ត Honda City ឆ្នាំ ២០២៣ ថ្មី​ បានរចនាប៉ាណាមុខថ្មីជាមួយនឹងបន្ទះក្រូម៉េស្តើងមុន អបសងខាងចង្កៀងមុខរចនាថ្មី ការរចនាកាងខាងមុខ-ខាងក្រោយថ្មីដែលតុបតែងដោយកាបូន បន្ថែមកាង spoiler លយចេញក្រៅ ប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៦ អ៊ីញ ក៏ដូចជាជម្រើសពណ៌តួខ្លួន (ខៀវ) Obsidian Blue Pearl ជាជម្រើសលើកដំបូងនៅក្នុងទីផ្សារប្រទេសឥណ្ឌាទៀតផង។

ចំពោះនៅផ្នែកខាងក្នុង បានតុបតែងជាពីរពណ៌ បំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្តទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមជាមួយនឹងការភ្ជាប់ Honda Connect ផងដែរ ការធ្វើឲ្យប្រសើរឡើងនៅកាមេរ៉ាជំនួយពេលថយក្រោយ កន្លែងសាកថ្មឥតខ្សែ និងផ្លិតទឹកអូតូ។ លើសពីនេះ Honda City ស៊េរីឆ្នាំ ២០២៣ របស់ឥណ្ឌា ត្រូវបានបំពាក់ដោយឧបករណ៍បំពងសំឡេងចំនួន ៨ ចំនុច និងដំបូលបើកដោយថាមពលអគ្គិសនី ហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងបានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing Safety system ផងដែរ។

ទាក់នឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Honda City ស៊េរីឆ្នាំ ២០២៣ ថ្មី មាន ២ ជម្រើសរួមមាន ៖

  • ម៉ាស៊ីនសាំងចំណុះ​ ១,៥ លីត្រ ប្រភេទ i-VTEC ផលិតកម្លាំងបាន ១២១ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT និងប្រអប់លេខដៃ ៦ វគ្គ កម្រិតស៊ីសាំងជាមធ្យម ៥ ទៅ ៦ លីត្រ/១០០ គីឡូម៉ែត្រ។
  • ម៉ាស៊ីនកូនកាត់ Hybrid ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបាន ១២៦ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT  កម្រិតស៊ីសាំងជាមធ្យម ៣ ទៅ ៤ លីត្រ/១០០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បង្ហាញរូបភាព Toyota Corolla ជំនានទី ១៣ ដែលប្រើប្រាស់នៅ DNA របស់រថយន្ត Toyota Crown

[បរទេស] កាលពីពេលថ្មីៗនេះ សិល្បករឌីជីថលឯករាជ្យ Theottle បានធ្វើការដាក់បង្ហាញរូបរាព render របស់រថយន្ត Toyota Corolla ម៉ូដែលជំនាន់ទី ១៣ ដែលប្រើប្រាស់នៅ DNA របស់រថយន្ត Crown ជាមួយរូបរាងដ៏ទាក់ទាញ​ មុនពេលបង្ហាញខ្លួនជាផ្លូវការ។

អ្នករចនាបានជ្រើសរើសរចនាបថរថយន្តប្រភេទ Sedan ទ្វារ ៤ ជំនួសឲ្យរថយន្ត hatchback ទ្វារ ៥ ដែលផ្តល់នូវរចនាបន្ថែមទៀតដើម្បីធ្វើការទាក់ទងនឹងភាសារចនាប័ទ្មចុងក្រោយបំផុតរបស់ក្រុមហ៊ុន Toyota ។ ពិសេសជាងនេះទៅទៀត គាត់បានបញ្ចូលគ្នានៅផ្នែកជាច្រើនពី Crown SUV concept និងប្រភេទ Crown Crossover ដែលផលិតឡើងដោយប្រើប្រាស់វាទៅនឹងតួរថយន្ត Corolla កាន់តែតូចជាងមុន។

រថយន្ត Toyota Corolla Sedan ជំនាន់ទី ១៣ មើលទៅមានភាពប្រណិតជាងម៉ូដែលបច្ចុប្បន្ន ដោយសារផ្ទៃខាងក្រៅរលោងជាងមុន ផ្នែក​ខាង​មុខ​មើល​ទៅ​ស្រដៀង​នឹង​ម៉ូដែល bZ របស់ Toyota ជាមួយរន្ធបឺតខ្យល់ធំ ចង្កៀងបំភ្លឺផ្លូវរចនាអូសកាត់ទៅដល់ផ្នែកសងខាង និងរូប​រាង​មាន​លក្ខណៈជំនួយដល់ប្រព័ន្ធ​ aerodynamic ​ជាងមុនផងដែរ។

និយាយអំពីផ្នែកម៉ាស៊ីន ខណៈពេលដែលគេនៅទាន់មិនមានព័ត៌មានណាមួយអំពី Corolla ប៉ុន្តែ Toyota នឹងរក្សាជម្រើស Hybrid សម្រាប់ជំនាន់មួយទៀតផងដែរ។គួរឲ្យដឹងថា បច្ចុប្បន្ន Toyota ផ្តល់ជូននៅការរចនាផ្សេងៗគ្នាសម្រាប់រថយន្ត Corolla sedan អាស្រ័យលើទីផ្សារ ដោយម៉ូដែល EU-spec មើលទៅមានភាពខុសគ្នាពីរថយន្ត sedan អាមេរិកខាងជើង ដែលស្រដៀងទៅនឹងរថយន្ត hatchback ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+