ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមៗ! រថយន្ត Mitsubishi Xpander Cross ឆ្នាំ២០២៣ ត្រៀមខ្លួនវាយលុកទីផ្សាររថយន្តកម្ពុជាឆាប់ៗនេះហើយ

[ក្នុងស្រុក] បន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវការក្នុងបណ្តាប្រទេសអាស៊ានដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ពេលនេះលេចលឺដំណឹងថារថយន្តប្រភេទ MPV/SUV ចំនុះ ៧កៅអី Mitsubishi Xpander Cross ស៊េរីថ្មី ២០២៣ ត្រូវបានរំពឹងថានឹងមានវត្តមានជាផ្លូវការក្នុងប្រទេសកម្ពុជាយើងក្នុងពេលឆាប់ៗនេះផងដែរ។

រថយន្ត Xpander Cross ស៊េរីថ្មីឆ្នាំ ២០២៣ នេះ នឹងមានការរចនាថ្មីទាំងស្រុង ជាពិសេសចង្កៀងមុខនិងក្រោយនឹងត្រូវផ្លាស់ប្តូរទៅជាការរចនារាងអក្សរ T ការរចនាយ៉ាន់ថ្មីទំហំ ១៧អុីង ព្រមទាំងមានជម្រើសពណ៌ថ្មីផងដែរ។

ក្រៅពីការរចនារូបរាងខាងក្រៅថ្មីទាំងស្រុង រថយន្តនេះក៏នឹងមានបំពាក់នូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតដែរដូចជា កុងទ័រឌីជីថល ដែលអាចប្តូរម៉ូតបានរហូតដល់៣ម៉ូត ចង្កូតត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង និងមានបំពាក់ប្រព័ន្ធ Active Yaw Control ផងដែរ។

រថយន្ត ​Xpander Cross នេះនឹងបំពាក់ជាមួយនឹងម៉ាស៊ីនសាំងទំហំ ១,៥លីត្រ ផ្តល់កម្លាំងសេសបានចំនួន ១០៥PS កម្លាំងរមួលបានចំនួន ១៤១NM មានប្រអប់លេខ ៤វគ្គអូតូ ដែលមានកម្រិតស៊ីសាំងត្រឹមតែ ៥-៦L ប៉ុណ្ណោះក្នុង​ ១០០km។

លើពីនេះរថយន្ត ​Xpander Cross នេះក៏មានបំពាក់មកជាមួយនូវប្រព័ន្ធសុវត្ថិភាពជាច្រើនសម្បូរបែបផងដែរដូចជា ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូវនិច ប្រព័ន្ធ Auto Hold ប្រព័ន្ធហ្វ្រាំង ABS និងEBD ប្រព័ន្ធជំនួយដល់ការជាន់ហ្វ្រាំងBA ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោងរឺរអិល ប្រព័ន្ធជំនួយពេលឡើងចំណោត និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។

មិនទាន់មានព័ត៌មានទាក់ទងនឹងតម្លៃនៅឡើយទេ ដោយរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុន Mitsubishi សិន។ តើលោកអ្នកយល់យ៉ាងណាដែរចំពោះរថយន្តMitsubishi ម៉ូដែលនេះ?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡានអគ្គិសនី Wuling Bingo តម្លៃខ្ទង់ ១មុឺនដុល្លារ សាកភ្លើងម្តងជិះបាន ៣៣៣ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Wuling Bingo ជាផ្លូវការ ជាមួយតម្លៃលកើចាប់ពី ១០ ០៤៧ ដុល្លារ ដល់ ១៤ ៣៥៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តអគ្គិសនី Wuling Bingo មានប្រវែងតួខ្លូនសរុប ៣ ៩៥០ ម.ម ទទឹង ១ ៧០៨ ម.ម កំពស់ ១ ៥៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥៦០ ម.ម ។ ត្រូវបានផលិតដោយ SAIC-GM-Wuling ដែលជារថយន្តអគ្គិសនីប្រកួតប្រជែងជាមួយ NETA V មកជាមួយការរចនាប្លែកដែលមានប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៥ អ៊ីញស្រោបដោយសំបកកង់ 185/60 R15 និងចង្កៀងក្រោយក៏ប្រើប្រាស់ជាមួយអំពូល LED ផងដែរ ។

សម្រាប់នៅផ្នែកខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៧ អ៊ីង និងអរក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ​រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ប្រអប់លេខអេឡិចត្រូនិក អាចភ្ជាប់ជាមួយប្រព័ន្ធ LING OS system និង Bluetooth, ដៃចង្កូត double-width steering, កៅអីស្បែក, កាមេរ៉ាមើលក្រោយ និងប្រព័ន្ធជំនួយពេលចតរថយន្តដោយស្វ័យប្រវត្តិជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Wuling Bingo ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ មានកម្លាំង ៤០ សេះ ដល់ ៦៨ សេះ អាចបើកបរបានចម្ងាយ ២០៣ គីឡូម៉ែត្រ ដល់ ៣៣៣ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Alphard ចិន សាកភ្លើងពេញម្តងជិះបាន ២០០ គីឡូម៉ែត្រ តម្លៃលក់ចាប់ពីខ្ទង់ ៥ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត HONRI Automobile China បានធ្វើដាក់បង្ហាញចេញរថយន្តអគ្គិសនីខ្នាតតូច HONRI BOMA ថ្មី ដែលមានតម្លៃចាប់ពី ៥ ៧៣៤ ដុល្លារ ដល់ ៧ ៤៥៩ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តអគ្គិសនីនេះ មានប្រវែងតួខ្លួនសរុប ៣ ៥១៧ ម.ម ទទឹង ១ ៤៩៥ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៤៩៥ ម.ម ។ ការរចនាផ្នែកខាងក្រៅ ជាពិសេសនៅផ្នែកខាងមុខ Weiao BOMA មានប៉ាណាស្រដៀងទៅនឹងរថយន្ត Toyota Alphard អបជាមួយចង្កៀងប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រប្រភេទអាលុយមីញ៉ូម និងចង្កៀងក្រោយ LED អូសកាត់ពេញផ្ទៃសងខាង។

ចូល​ទៅមើលនៅផ្នែកខាងក្នុងកាប៊ីនវិញ រថយន្តនេះអាចរៀបជាកៅអី ៤-៥ កៅអីដោយតុងតែងជា ២ ពណ៌ បំពាក់ដោយដៃចង្កូត multi-function sterring កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្តរួមបញ្ចូលជាអេក្រង់ភ្លោះ។ លើសពីនេះ ក៏បានមកជាមួយប្រព័ន្ធសុវត្ថិភាពដូចជា ABS ផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្ត Honri Boma បំពាក់ដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ៤០ សេះ និងកម្លាំងរមួល ៨៤ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១១,៩ អ៊ីញ ប្រភេទ ternary lithium ដែលអាចបើកបរបានចម្ងាយ ១៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងអាគុយទំហំ ១៨,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជាឡានអគ្គីសនី ១០ ម៉ូដែល ដែលត្រៀមចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៣ នេះ

[ទីផ្សារបរទេស] សម្រាប់ឆ្នាំ ២០២៣ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ជា​ឆ្នាំ​ដែល​មាន​ការ​រីក​ចម្រើន​សម្រាប់​រថយន្ត EVs ដែល​ជា​ពេល​ដែល​រថយន្ត​អគ្គិសនី​ជា​ច្រើន​នឹង​ត្រូវ​បាន​លក់​លើ​ទីផ្សារ។ ខាងក្រោមនេះ ជារថយន្តអគ្គិសនីត្រៀមចេញលក់នៅក្នុង ២០២៣ ៖

Rolls-Royce Specter រថយន្តអគ្គិសនីនេះអាចបើកបរចម្ងាយ ៤៨២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្កង មានតម្លៃលក់ខ្ទង់ ៤០០ ០០០ ដុល្លារឡើងទៅ។

Kia EV9 រថយន្តអគ្គិសនីនេះអាចបើកបរចម្ងាយចន្លោះពី ៣៥៤ គីឡូម៉ែត្រ ដល់ ៤៦៧ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្កង ដោយតម្លៃមិនត្រូវបានបង្ហាញទេ។

BMW iX1 រថយន្តអគ្គិសនីនេះអាចបើកបរចម្ងាយ ៤៣៧ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្កង មានតម្លៃលក់ខ្ទង់ ៦២ ៥៣០ ដុល្លារ ដល់ ៨២៩០០ ដុល្លារ។

Audi A6 e-tron រថយន្តអគ្គិសនីនេះអាចបើកបរចម្ងាយ ៦៤៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្កង ដោយតម្លៃមិនត្រូវបានបង្ហាញទេ។

Tesla Cybertruck រថយន្តអគ្គិសនីនេះអាចបើកបរចម្ងាយ ៨០៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្កង មានតម្លៃលក់ខ្ទង់ ៤០ ០០០ ដុល្លារ។

Hyundai Ioniq6 រថយន្តអគ្គិសនីនេះអាចបើកបរចម្ងាយច្រើនជាង ៥៤៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្កង មានតម្លៃលក់ខ្ទង់ ៤១ ៦០០ ដុល្លារឡើងទៅ ។

Toyota Prius ២០២៣ រថយន្តកូនកាត់ hybrid អាចបើកបរដោយប្រើថាមពលអគ្គិសនីបានចម្ងាយ ៤០ គីឡូម៉ែត្រ មានតម្លៃលក់ចាប់ពី ២៧ ៤៥០ ដុល្លារឡើងទៅ ។

Jeep Avenger រថយន្តអគ្គិសនីនេះអាចបើកបរចម្ងាយ ៤០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្កង មានតម្លៃលក់ខ្ទង់ ៤២ ២២៤ ដុល្លារ ។

Volkswagen ID.7 រថយន្តអគ្គិសនីនេះអាចបើកបរចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្កង មានតម្លៃលក់ចាប់ពី ៣៨ ៩៩៥ ដុល្លារឡើងទៅ ។

Polestar 3 រថយន្តអគ្គិសនីនេះអាចបើកបរចម្ងាយ ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្កង មានតម្លៃលក់ចាប់ពី ៨៣៩០០ ដុល្លារឡើងទៅ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាព Honda City ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រូបភាពនៃរថយន្ត Honda City ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មី ត្រូវបានលេចធ្លាយមុនពេលដាក់បង្ហាញចេញជាផ្លូវការនៅប្រទេសឥណ្ឌាខាងមុខនេះ ។

តាមរូបភាពដែលបានបង្ហាញ គេអាចមើលឃើញថា Honda City Minor Change ស៊េរីឆ្នាំ ២០២៣ នឹងនៅតែមានរូបរាងស្ទើរតែទាំងស្រុងពីម៉ូដែលដើម តែ​មាន​តែ​ការ​កែ​តម្រូវ​ការ​រចនា​ប៉ាណាខាង​មុខ​ឲ្យ​មាន​របារក្រូម៉េស្តើង​ជាង​មុន រួមទាំងការកែសម្រួលការរចនាថ្មីនៃកាងខាងមុខ និងខាងក្រោយ ជាមួយនឹងការប្រើប្រាស់នៅថាសកង់ស្ព័ររចនាថ្មី ដែលរួមផ្តល់ឲ្យ Honda City Minor Change មានលក្ខណៈស្ព័រជាងមុន។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញ មិនមានខុសគញនាពីម៉ូដែលមុននោះទេ ដោយម៉ូដែលរបស់ទីផ្សារឥណ្ឌានឹងនៅតែប្រើការតុបតែងពណ៌ខ្មៅ-ត្នោត កុងសូលខាងមុខរំលេចជាមួយឈើ ខណៈដែលលក្ខណៈពិសេសផ្សេងទៀតស្ទើរតែដូចគ្នាទាំងអស់ ទាំងអេក្រង់កំសាន្ត touchscreen ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ដៃចង្កូត 3-spoke multi-function ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ិនវិញ រថយន្ត Honda City នៅក្នុងទីផ្សារប្រទេសឥណ្ឌាត្រូវបានបំពាក់ដោយម៉ាស៊ីន ២ ជម្រើសដូចជា

  • សាំងចំណុះ ១,៥ លីត្រ i-VTEC ទំហំ ៤ ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខអូតូ CVT និងប្រអប់លេខដៃ ៦ វគ្គ
  • ម៉ាស៊ីនកូនកាត់ e:HEV hybrid ចំណុះ ១,៥ លីត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ e-CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Impreza ស៊េរីថ្មីចុងក្រោយ ឡើងថ្លៃ ៣២០០ ដុល្លារ ជាមួយតម្លៃចាប់ពីខ្ទង់ ២ មុឺនដុល្លារជាងឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Impreza ប្រភេទ hatchback ដែលត្រូវបានរចនាឡើងវិញ មកជាមួយ ៣ ម៉ូដែលរួមមាន Base, Sport និហ RS តម្លៃលក់ចាប់ពី ២៤ ០៨៥ ដុល្លារ ដល់ ២៨ ៩៧៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

សម្រាប់រថយន្ត Subaru Impreza ស៊េរីថ្មីចុងក្រោយមានការរចនាទៅលើប៉ាណាមុខធំជាងមុន អបដោយចង្កៀងមុខ LED និងកំពូលកាត់អ័ព្ទប្រភេទ​ LED ប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ និងចង្កៀងក្រោយប្រភេទ LED ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញតុបតែងជាមួយពណ៌ខ្មៅលាយក្រហម

  • ដៃចង្កូតស្បែក
  • កៅអីស្បែកជាមួយមុខងារកំដៅ បំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ
  • អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ដល់ ១១,៦ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto
  • ម៉ាស៊ីនត្រជាក់ ២ តំបន់
  • ឧបករណ៍បំពងសំលេង ៦ ចំនុច
  • កន្លែងសាកថ្មឥតខ្សែ
  • កន្លែងដាក់ដបទឹក ២ ទីតាំង

លើសពីនេះក៏មានកញ្ចប់តម្លៃ ២ ០៧០ ដុល្លារដែររួមបញ្ចូលនៅ ឧបករណ៍បំពងសំលេងម៉ាក Harman Kardon ១០ ចំនុច ដំបូលកញ្ចក់ panoramic moonroof និងកៅអីអ្នកបើកបរអាចលៃតម្រូវបាន ១០ ទិសដៅជាដើម។

រថយន្តនេះដំណើរការដោយម៉ាស៊ីន ២ ជម្រើសរួមមាន ៖

  • ម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ​ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥២ សេះ និងកម្លាំងរមួល ១៩៧ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ ភ្ជាប់ដោយប្រលេខអូតូ CVT
  • ម៉ាស៊ីនចំណុះ​២,៥ លីត្រ ៤ ស៊ីឡាំង មានកម្លាំង ១៨២ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រលេខអូតូ CVT ។ បន្ថែមពីនេះ គ្រប់ម៉ូដែលទាំងអស់នឹងមានមកជាមួយប្រព័ន្ធដ៏ឆ្លាតវៃ EyeSight driver assist technology ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! ភីកអាប់ Ford F-150 ត្រលប់មកកាន់ទីផ្សារប្រទេសអូស្ត្រាលីវិញជាផ្លូវការ

[បរទេស] បន្ទាប់ពីការរង់ចាំអស់ជាច្រើនទស្សវត្សរ៍មក ខណៈពេលនេះក្រុមហ៊ុន Ford ប្រចាំនៅប្រទេសអូស្ត្រាលី ត្រៀមនាំភីកអាប់ Ford F-150 មកវិញជាមួយការចែកចាយចាប់ផ្តើមនៅក្នុងត្រីមាសទី ៣ នៅក្នុងទីផ្សារមួយនេះ។

សម្រាប់រថយន្តភីកអាប់ Ford F-150 នៅក្នុងទីផ្សារអូស្តា្រលីមាន ២ ម៉ូដែលរួមមាន XLT និង Lariat មានតម្លៃលក់ចាប់ពី៖

  • ប្រភេទ F-150 XLT SWB មានតម្លៃលក់ចាប់ពី ៧៣ ០៣៨ ដុល្លារ និងប្រភេទ F-150 XLT LWB មានតម្លៃលក់ចាប់ពី ៧៣ ៧១៨ ដុល្លារ
  • ប្រភេទ F-150 Lariat SWB មានតម្លៃលក់ចាប់ពី ៩៥ ៥៧៥ ដុល្លារ និងប្រភេទ F-150 Lariat LWB មានតម្លៃលក់ចាប់ពី ៩៦ ២៥៤ ដុល្លារ

F-150 XLT ភ្ជាប់មកជាមួយលក្ខណៈពិសេស រួមបញ្ចូលកៅអីអ្នកបើកបរដែលអាចលៃតម្រូវថាមពលបាន ១២ ទិសដៅ និងអ្នកដំណើរ ១០ ទិសដៅ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨ អ៊ីញ និងអេក្រង់កំសាន្តទំហំ ៨ អ៊ីញ ប្រព័ន្ធបំពង់សំឡេង ៧ ចំនុច ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ ប្រព័ន្ធកំណត់ល្បឿនបើកបរ ប្រព័ន្ធជំនួសអូសសណ្តោង Ford Pro-Trailer Back-Up Assist និងមុខងារសុវត្ថិភាពជាច្រើន។

ចំពោះម៉ូដែល F-150 Lariat វិញ​ រួមបញ្ចូលនៅប៉ាណាមុខរាងជាសំណាញ់ដ៏ប្រណិតដំបូលកញ្ចក់ភ្លោះប្រភេទ moonroof កៅអីស្រោបស្បែកដោយខាងមុខមានមុខងារកម្ដៅ/ត្រជាក់ និងកៅអីខាងក្រោយមានមុខងារកម្ដៅ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២ អ៊ីញ និងអេក្រង់កំសាន្តទំហំ  ១២ អ៊ីញ ឧបករណ៍បំពងសំឡេងម៉ាក Bang & Olufsen ១៨ ចំណុច , ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ និងប្រព័ន្ធកំណត់ល្បឿនបើកបរតាមរថយន្តខាងមុខឆ្លាតវៃជាមួយនឹងការឈប់ និងទៅ ក្នុងចំណោមមុខងារផ្សេងៗទៀត។

ម៉ូដែលទាំងអស់ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៣,៥ លីត្រ EcoBoost Twin-turbo V6 អាចផលិតកម្លាំងបាន ៣៩៩ សេះ និងកម្លាំងរមួល ៦៧៨ ញ៉ូតុនម៉ែត្រភ្ជាប់ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គជាស្ដង់ដារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Edge SUV ៧កៅអី ជំនាន់ថ្មី ប្រភេទកូនកាត់ Hybrid ស៊ីសាំងតិច បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Changan-FORD បានធ្វើការប្រកាសចេញនៅរថយន្ត Ford Edge ជំនាន់ថ្មីប្រភេទកូនកាត់ Hybrid នឹងគ្រោងចេញតម្លៃលក់ជាផ្លូវការនៅខែមេសា ឆ្នាំ ២០២៣ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០០០ ម.ម ទទឹង ១ ៩៦១ ម.ម កំពស់ ១ ៧៧៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅ បានបំពាក់ជាមួយប៉ាណាមុខឲ្យឈ្មោះថា Sharp World L ស្រដៀងរថយន្ត Explorer អបដោយចង្កៀងរាងស្តើង LED និងអំពូល Daytime running light ប្រភេទ LED ផងដែរ ។ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៊ីញ ដៃទា្វរបង្គប់ កាង Spoiler ខាងក្រោយ និងចង្កៀងរាងជាអក្សរ L ប្រភេទ LED ជាដើម។

ចូលទៅមើលនៅផ្នែកខាងក្នុងវិញ រថយន្តប្រភេទ SUV កៅអី ៣ ជួរ មាន ៧ កៅអី ឃើញមានបំពាក់ជាមួយអេក្រង់ភ្លោះទំហំ ២១ អ៊ីញដ៏ធំ ដែលរួមមានកុងទ័របង្ហាញព័ត៌មានបើកបរ Full LCD និងអេក្រងកំសាន្ត touchscreen  ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការដ៏ឆ្លាតវៃ SYNC+ និងគ្រឿងបរិក្ខាទំនើបៗមួយចំនួនទៀតផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញសាំងចំណុះ ២,០ លីត្រ EcoBoost Twin-turbo អាចផលិតកម្លាំងបាន ២៥២ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ ជាមួយកម្រិតស៊ីសាំងជាមធ្យម ៦ ទៅ ៧ លីត្រ/ ១០០ គីឡូម៉ែត្រ អាចរត់ស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយះពេល ៧,១ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ថានីយដោះដូរអាគុយនៅចិនដុះដូចផ្សិត បន្ទាប់ពី Nio ត្រៀមថែម ១ពាន់ស្ថានីយបន្ថែមទៀត

[បរទេស] ខណៈពេលដែលគំនិតនៃការផ្លាស់ប្តូរអាគុយត្រូវបានពិចារណាដោយ Tesla ជាច្រើនឆ្នាំមុន ប៉ុន្តែជាក្រុមហ៊ុនផលិតរថយន្តចិន Nio ប៉ុន្តែដែលបានបង្កើតវាចេញជារូបរាង។ ឥឡូវនេះ ក្រុមហ៊ុននេះមានគម្រោងបន្ថែមស្ថានីយប្តូរអាគុយរាប់រយកន្លែងទៀត ទៅកាន់បណ្តាញដែលពង្រីករួចហើយនៅទូទាំងប្រទេសចិន។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Nio លោក William Li ថ្មីៗនេះបានបង្ហាញនៅលើ Nio App ជាមួយការបញ្ជាក់ពីគម្រោងសាងសង់កន្លែងផ្លាស់ប្តូរអាគុយថ្មីចំនួន ១ ០០០នៅក្នុងប្រទេសចិននៅឆ្នាំនេះ។ Nio នឹងផ្តោតលើទីក្រុង និងស្រុកលំដាប់ទី ៣ និងទី៤ របស់ប្រទេស ហើយនៅចុងឆ្នាំនេះនឹងមានស្ថានីយ៍ផ្លាស់ប្តូរអាគុយប្រហែល ២ ៣០០កន្លែងដែលកំពុងដំណើរការ។ ក្នុងចំណោមស្ថានីយ៍ថ្មីចំនួន ១ ០០០ដែលគ្រោងនឹងសាងសង់ ៤០០នឹងមានទីតាំងនៅតាមបណ្តោយផ្លូវហាយវេ ខណៈដែល ៦០០ ទៀតនឹងស្ថិតនៅក្នុងតំបន់ទីក្រុង។

បំណងដំបូង Nio មានគម្រោងបន្ថែមស្ថានីយ៍ផ្លាស់ប្តូរអាគុយថ្មីចំនួន ៤០០នៅឆ្នាំនេះ ប៉ុន្តែបន្ទាប់ពីបានធ្វើដំណើរទៅកាន់ភាគឦសាននៃប្រទេសចិន និងទីក្រុងនានាក្នុង Zhejiang លោក Li បាននិយាយថា ត្រូវការស្ថានីយ៍បន្ថែមទៀត។

ការប្តូរអាគុយគឺជាសេវាកម្មមួយដែលត្រូវបានទទួលនូវការប្រើប្រាស់ច្រើនដោយអតិថិជន Nio នៅក្នុងប្រទេសចិនជាមួយនឹងការផ្លាស់ប្តូររាប់លានដែលបានប្រើប្រាស់ជារៀងរាល់ឆ្នាំចាប់តាំងពីសេវាកម្មបានចាប់ផ្តើម។ ដើម្បីធ្វើការដោះដូរ ម្ចាស់ Nio គ្រាន់តែត្រូវបើកកម្មវិធីស្មាតហ្វូនរបស់ក្រុមហ៊ុន ហើយស្វែងរកស្ថានីយ៍ថាមពលនៅក្បែរនោះ។ កម្មវិធីនេះបញ្ជាក់អំពីចំនួនអាគុយដែលសាកពេញដែលមាននៅស្ថានីយនោះ និងចំនួនរថយន្តដែលកំពុងរង់ចាំការប្តូរអាគុយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីទីតាំងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរាជធានី-ខេត្ត ដែលកំពុងដាក់អោយបញ្ជូល

[ក្នុងស្រុក] បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ចំនួន០៣ទីតាំង និង​០១ទីតាំងទៀត គ្រោងនឹងសម្ភោធជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ក្នុងនោះ មានចំនួន០៧ម៉ាស៊ីន ០៤ម៉ាស៊ីន ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន និង ០៣ម៉ាស៊ីនទៀត ស្ថិតនៅក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង រួមទាំងគម្រោងដំឡើងតាមបណ្ដាខេត្តនានាថែមទៀតផងដែរ ដើម្បីដាក់បម្រើជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់យានយន្តបញ្ចូលថាមពលយានយន្តអគ្គិសនី(EV)៖

១. ក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន

  • អាស័យដ្ឋាន៖ វិថីជាសុផារ៉ា (៥៩៨) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
  • ផែនទី៖ https://goo.gl/maps/TnopwrMwoCtD1gMi8

២. ក្រុងសៀមរាប(ខេត្តសៀមរាប)

  • អាស័យដ្ឋានៈ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ផ្លូវមាត់ស្ទឹង, ក្រុងសៀមរាប ខេត្តសៀមរាប
  • ផែនទី៖ https://goo.gl/maps/WchM2tQATApmoTem8

៣. ផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល (ខេត្តព្រះសីហនុ)

  • អាសយដ្ឋាន៖ ខាងត្បូងវិមានឯករាជ្យ វិថីឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
  • ផែនទី៖ https://goo.gl/maps/5BGp7gsp6AMCmfQB7

៤. ខេត្តបាត់ដំបង (គ្រោងនឹងសម្ភោធជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ)

  • អាសយដ្ឋាន៖ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
  • ផែនទី៖ https://goo.gl/maps/LtrMBvUwU1VZZzSK6

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+