ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Toyota ប្រចាំអឺរ៉ុបថា ២០២២ ជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់ Lexus ព្រោះហេតុផលនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទ្វីបអឺរ៉ុប បាននិយាយថាឆ្នាំ ២០២២ គឺជាឆ្នាំ “ដ៏លំបាក” សម្រាប់ Lexus ដោយសារការលក់របស់ខ្លួនក្នុងឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្នគឺ “ទាបជាង” ខ្លាំងជាងឆ្នាំមុន មូលហេតុចម្បងមួយគឺសង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែន។

ដូចក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀត ដោយ Lexus បានដកខ្លួនចេញពីប្រទេសររុស្សីទាំងស្រុង ហើយវាមានឥទ្ធិពលខ្លាំងលើរថយន្ត Lexus ជាងវាទៅលើគូប្រជែងមួយចំនួន។ ប្រទេសរុស្ស៊ីគឺជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុនផលិតប្រណីតនៅក្នុងតំបន់ដែលមានចំនួនជាង ២៥% នៃការលក់របស់ខ្លួននៅអឺរ៉ុប។

នៅឆ្នាំ ២០២១ ក្រុមហ៊ុន Lexus បានលក់រថយន្តចំនួន ៧២ ៤៤១ គ្រឿងនៅក្នុងទ្វីបអឺរ៉ុប ជាមួយនឹងចំនួន ១៩ ៦៣៨ គ្រឿងទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២២ Lexus លក់បានត្រឹមតែ ១ ៧៣៨ គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសរុស្ស៊ី មានការធ្លាក់ចុះនៅក្នុងតំបន់ដល់ ៧៦% ។  ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានផ្អាកការលក់ជាបណ្ដោះអាសន្នក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាលោក Harrison បានកត់សម្គាល់ថាការលក់បានចាប់ផ្តើមឡើងវិញដោយជោគជ័យនាពេលថ្មីៗនេះ។

ទន្ទឹមនឹងនេះ លោក Harrison បាននិយាយថា ឆ្នាំ ២០២២ គឺជាឆ្នាំដ៏លំបាកមួយរបស់ Lexus ដោយការលក់ទាបជាងឆ្នាំមុនយ៉ាងខ្លាំង” ។ ទោះជាយ៉ាងណាក៏ដោយការបាត់បង់ការលក់របស់រុស្ស៊ីមិនមែនជាកត្តាតែមួយគត់ដែល Lexus រងផលបិបាកពេញមួយឆ្នាំនោះទេ។

Harrison បានបន្តទៀតថា “មានជម្លោះនៅភាគខាងកើត [នៃទ្វីបអឺរ៉ុប] ហើយនៅភាគខាងលិច ពួកយើងមិនអាចរក្សាការផ្គត់ផ្គង់ឲ្យស្របតាមតម្រូវការបានទេ ដោយសារកង្វះគ្រឿងបន្លាស់ ហើយជាមួយនឹងរថយន្ត Lexus ទាំងអស់ដែលផលិតសម្រាប់អឺរ៉ុបនៅប្រទេសជប៉ុន។ យើង​បាន​ជួប​ប្រទះ​នឹង​ការ​កាត់​បន្ថយ​ការ​ផលិត​យ៉ាង​ខ្លាំង រួម​ទាំង​រថយន្ត Lexus NX ជំនាន់​ថ្មី ដែល​ជា​គំរូ​សំខាន់​សម្រាប់​​កំណើន​របស់​យើង​នៅ​ឆ្នាំ​នេះ»។

ជាសំណាងល្អធនាគារបញ្ជាទិញ “នៅតែមានកម្រិតខ្ពស់” ដោយបន្ថែមថាគាត់ “មានទំនុកចិត្ត” ម៉ាកយីហោនឹងត្រលប់មករកការរីកចម្រើនវិញនៅពេលដែលបញ្ហាប្រឈមនៃសង្វាក់ផ្គត់ផ្គង់មានភាពធូរស្រាល។ មិនត្រឹមតែប៉ុណ្ណោះ Lexus បានស៊ូទ្រាំនឹងឆ្នាំដ៏លំបាកមួយ ប៉ុន្តែជាមួយនឹងម៉ាកយីហោនេះបន្តទទួលបានពិន្ទុខ្ពស់ក្នុងការសិក្សាការពេញចិត្តរបស់អតិថិជន ហើយរំពឹងថាក្រុមហ៊ុនផលិតរថយន្តប្រណីតនឹងបន្តធ្វើឲ្យមានភាពទាក់ទាញជាច្រើនឆ្នាំទៅមុខទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Apple ពន្យាពេលការដាក់បង្ហាញរថយន្តអគ្គិសនីរបស់ខ្លួនដល់ឆ្នាំ ២០២៦

[បរទេស] ក្រុមហ៊ុន Apple កំពុងតែកែប្រែផែនការផលិតរថយន្តអគ្គិសនីរបស់ខ្លួនម្តងទៀត ដោយបានអះអាងថា ខ្លួនមិនអាចផលិតរថយន្តបែបនេះជាមួយនឹងបច្ចេកវិទ្យាបច្ចុប្បន្នបានទេ។ ដូច្នេះ Apple ត្រូវបានគេនិយាយថាបានពន្យារពេលកាលបរិច្ឆេទនៃការដាក់បង្ហាញរថយន្តដែលបានកំណត់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៦ ហើយក៏គ្រោងនឹងអភិវឌ្ឍរថយន្តនេះជាមួយនឹងដៃចង្កូត និងឈ្នាន់ផងដែរ។

ក្នុងនោះ គេហទំព័រ Bloomberg បានបន្ថែមថា រថយន្តនេះនឹងផ្តល់ការគាំទ្រសម្រាប់ការបើកបរដោយស្វ័យប្រវតិ្តពេញលេញនៅលើផ្លូវហាយវេ និងអនុញ្ញាតឱ្យអ្នកបើកបរបំពេញការងារផ្សេងទៀតខណៈពេលដែលរថយន្តបើកបរដោយខ្លួនឯង។ ជាមួយគ្នានេះ អ្នកដឹកនាំគម្រោងរថយន្តរបស់ក្រុមហ៊ុន Apple លោក Kevin Lynch គឺជាអ្នកជំរុញដំបូងសម្រាប់រថយន្តស្វ័យប្រវត្តិកម្រិត ៥ ដែលនឹងដាក់បង្ហាញនៅឆ្នាំ ២០២៥ ។

គួរឲ្យដឹងថា កញ្ចប់បច្ចេកវិទ្យាស្វយ័តរបស់ Apple គឺប្រព័ន្ធ onboard computer system ដែលមានឈ្មោះថា Denali ។ ត្រូវបានគេនិយាយថានឹងផ្តល់នៅដំណើរការស្មើនឹងប្រហែល ៤ នៃបន្ទះឈីប Mac កម្រិតខ្ពស់បំផុតរបស់ក្រុមហ៊ុន Apple រួមបញ្ចូលគ្នា ហើយសម្រាប់ការផលិតដែលត្រូវបានបង្កើតឡើងដោយក្រុមវិស្វកម្មស៊ីលីកុនរបស់ក្រុមហ៊ុន។ Apple ក៏​មាន​បំណង​លក់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ជាមួយ​នឹង​កាមេរ៉ា រ៉ាដា និង lidar។ ប្រព័ន្ធរបស់ Apple ក៏មានប្រព័ន្ធ cloud-based សម្រាប់ដំណើរការបញ្ញាសិប្បនិម្មិតដែលពឹងផ្អែកលើ Amazon Web Services ផងដែរ។

Apple សង្ឃឹម​ថា​នឹង​ផលិតរថយន្ត​នេះ​នៅលើគ្រោងឆ្អឹង EV platform ដែល​មាន​ស្រាប់ ប៉ុន្តែ​ត្រូវ​បាន​គេ​និយាយ​ថា​នឹង​នៅ​តែ​ស្វែងរក​ដៃគូ។ ផែនការបច្ចុប្បន្នបានសុំឲ្យរថយន្តមានតម្លៃតិចជាង ១០០ ០០០ ដុល្លារ ដែលធ្វើឱ្យវាក្លាយជាគូប្រជែងផ្ទាល់ជាមួយ Tesla Model S និង Mercedes-Benz EQS ។ ការ​រចនា​រថយន្ត​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ​ទេ ហើយ​នឹង​មិន​ត្រូវ​បាន​បញ្ចប់​រហូត​ដល់​ឆ្នាំ ២០២៣។

លើសពីនេះ ត្រូវបានគេយល់ថាក្រុមរថយន្តរបស់ក្រុមហ៊ុន Apple មានបុគ្គលិកប្រហែល ១ ០០០ នាក់ ហើយកំពុងចំណាយទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការធ្វើតេស្តដ៏សំខាន់នៃរថយន្តនេះកំពុងត្រូវបានធ្វើឡើងនៅអតីតផ្លូវ Chrysler ក្បែរទីក្រុង Phoenix ដែលអាជីវកម្មតំណាងឱ្យ Apple បានទិញក្នុងតម្លៃ ១២៥ លានដុល្លារក្នុងឆ្នាំ ២០២១ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទើបចេញលក់សោះ ឡានភីកអាប់អគ្គិសនីចិន LDV លក់ដាច់អស់ស្តុករហូតដល់ឆ្នាំក្រោយ

[ទីផ្សារបរទេស] តម្រូវការសម្រាប់រថយន្តភីកអាប់អគ្គិសនីដំបូងលើទីផ្សារអូស្ត្រាលីគឺរថយន្ត LDV eT60 ដែលមានប្រភពមកពីប្រទេសចិន មានសន្ទុះខ្លាំងក្លាគួរកត់សម្គាល់ ដោយអាចលក់ដាច់អស់រហូតដល់ខែមេសា ឆ្នាំ២០២៣ ត្បិតថាមានតម្លៃខ្ពស់ចាប់ពី ៦២ ១០០ដុល្លារ។



Dinesh Chippappa អ្នកចាត់ការទូទៅនៃក្រុមហ៊ុន LDV ប្រចាំនៅអូស្ត្រាលី លើកឡើងថា ៖ “យើងទទួលបានការកុម្ម៉ង់ទិញច្រើនជាងរថយន្តដែលយើងមាន”។ យ៉ាងណាលោកបានសង្កត់ធ្ងន់ថារថយន្តការកុម្ម៉ង់ទិញមិនមានច្រើនដល់រាប់រយគ្រឿងនោះទេ។

អ្នកចាត់ការរូបនេះបានបន្ថែមថា តម្រូវការគឺមានពីអាជីវកម្មច្រើនប្រភេទ ចាប់តាំងពីអាជីវកម្មរ៉ែ រហូតដល់ក្រុមហ៊ុនថាមពលបៃតង រួមទាំងតម្រូវការពីជួររដ្ឋាភិបាលផងដែរ ដោយពួកគេចង់ដឹងអំពីរថយន្តប្រើប្រាស់ថាមពលថ្មី។

បន្ថែមពីនេះដែរ រថយន្តអគ្គិសនីវ៉ែនដឹកទំនិញ eDeliver 9 របស់ក្រុមហ៊ុន LDV ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ជាមួយតម្លៃចាប់ពីប្រមាណ ៦៦ ៨០០ដុល្លារ ស័ក្តិសមសម្រាប់ក្រុមហ៊ុនដែលចង់បានរថយន្តដឹកទំនិញដែលបើកបរបានឆ្ងាយក្នុងទីក្រុង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងប្រកាសចេញឡានអគ្គិសនីត្រកូល BZ ៦ម៉ូដែលនៅអឺរ៉ុប ត្រឹមឆ្នាំ២០២៦

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តយក្សជប៉ុន Toyota បានប្រកាសផែនការប្រកាសចេញរថយន្តអគ្គិសនីយ៉ាងតិច ៦ម៉ូដែលនៅលើទីផ្សារអឺរ៉ុប ត្រឹមឆ្នាំ២០២៦ខាងមុខ ដែលនឹងមានរថយន្ត SUV ខ្នាតតូច និងរថយន្តទំហំធំផងដែរ។

សាខា Toyota នៅអឺរ៉ុបបានបញ្ជាក់ថារថយន្តអគ្គិសនីទាំង៦នឹងចូលរួមជាចំណែកនៃម៉ាកសាខា BZ “Beyond Zero Emissions” ដែលវានឹងចូលរួមជាមួយរថយន្ត BZ4X ជារថយន្ត SUV ខ្នាតកណ្ដាលដែលបានប្រកាសចេញកាលពីឆ្នាំមុន។

ផ្អែកតាម Automotive News Europe បានឲ្យដឹងថាប្រភពផ្ទៃក្នុងរបស់ Toyota បានអះអាងថារថយន្ត BZ ម៉ូដែលបន្ទាប់ដែលនឹងប្រកាសចេញនៅអឺរ៉ុបនឹងជា SUV ខ្នាតតូច រួចតាមពីក្រោយដោយ SUV ចំនួនពីរម៉ូដែល និងរថយន្តទំហំធំចំនួនបីម៉ូដែល។

គិតត្រឹមពេលនេះមានតែរថយន្ត BZ ចំនួនពីរម៉ូដែលប៉ុណ្ណោះដែលបានបង្ហាញរូបរាងគឺមានរថយន្ត BZ4X និងរថយន្ត BZ3 ដែលផលិតសម្រាប់ប្រទេសចិនជាពិសេស ប៉ុន្តែ Toyota បានបង្ហើបថាគ្រោងប្រកាសចេញរថយន្តអគ្គិសនីឲ្យបានយ៉ាងតិច ១៦ម៉ូដែល នៅទូទាំងពិភពលោក ត្រឹមឆ្នាំ២០៣៥។

គួរដឹងដែរថា Toyota មានគោលដៅឲ្យរថយន្តថ្មីដែលលក់ចេញនៅអឺរ៉ុបមាន ៥០% គឺជារថយន្តអគ្គិសនី ជាគោលដៅដែលចង់សម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០ រយៈពេល៥ឆ្នាំមុនពេលដែលសហគមន៍អឺរ៉ុបហាមឃាត់ការលក់រថយន្តប្រេងសាំង និងម៉ាស៊ូត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ដូចថ្ងៃ! ថ្ងៃប្រកាសចេញតម្លៃឡាន Toyota Prius ស៊េរីឆ្នាំ ២០២៣

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងធ្វើការដាក់បង្ហាញចេញនៅតម្លៃរបស់រថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៣ ជំនាន់ទី ៥ ជាផ្លូវការនៅក្នុងប្រទេសជប៉ុន នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ សម្រាប់ម៉ូដែលកូនកាត់ Hybrid ខណៈម៉ូដែល PHEV ថ្មីនឹងដាក់បង្ហាញនៅខែមីនា ឆ្នាំ ២០២៣។

រថយន្តនេះត្រូវបានផ្អែកលើគ្រោងឆ្អឹង Toyota New Global Architecture (TNGA platform) ជំនាន់ទី ២ របស់ក្រុមហ៊ុន Toyota ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅត្រូវបានរចនាថ្មីទាំងស្រុង បានពង្រីកនៃប្រវែងគម្លាតកង់កាន់តែវែងជាងមុន និងបានបំពាក់ជាមួយថាសកង់ទំហំ ១៧ អ៊ីញ ដល់ ១៩ អ៊ីញជាស្តង់ដារ។  ជាពិសេសនូវផ្នែកខាងមុខមានចង្កៀងមុខប្រភេទ LED ស្រដៀងគ្នាទៅនឹងរថយន្ត Toyota Crown និងមានស្តុបក្រោយឌីស្សាញជាខ្សែបន្ទាត់ប្រវែងវែងផងដែរ។

ជាក់ស្តែងផ្នែកខាងក្នុងវិញគឺត្រូវបានផ្លាស់ប្តូរថ្មីដូចគ្នា ដោយត្រូវបានឌីស្សាញឡើងបែប Island Architecture Styling Language ដែលទាន់សម័យ និងទំនើបជាងមុន និងបានបំពាក់ដោយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ និងកុងទ័របង្ហាញព័ត៌មានបញ្ឈប្រភេទឌីជីថលផងដែរ។

សម្រាប់ទីផ្សារប្រទេសជប៉ុន Toyota Prius ជំនាន់ទី៥ នេះទទួលបាននូវជម្រើសម៉ាស៊ីនចំនួន ២ជម្រើស ដោយជម្រើសទី១ ជាមប្រភេទ PHEV ដំណើរការផ្គួបគ្នារវាងម៉ាស៊ីន Dynamic Force ចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបាន ២២០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ហើយបន្ថែមពីនេះជម្រើសម៉ាស៊ីននេះក៏នឹងបង្កើននៅចម្ងាយនៃការបើកបរឆ្ងាយជាងមុន ៥០% ផងដែរ។

ចំនែកឯជម្រើសទី២ គឺជាម៉ាស៊ីនប្រព័ន្ធកូនកាត់ Parallel Hybrid ចំណុះ ២,០ លីត្រ របស់ Toyota ដែលអាចផលិតកម្លាំងរហូតបានទៅ ១៩៣ សេះ និងបំពាក់មកជាមួយប្រព័ន្ធបើកបរ E-Four ដែលជួយបង្កើននូវប្រសិទ្ធភាពនៃការបើកបរកាន់តែប្រសើផងដែរ។

ចំពោះប្រព័ន្ធសុវត្ថិភាពនៃរថយន្តត្រូវបានភ្ជាប់មកជាមួយកញ្ចប់សុវត្ថិភាព Toyota Safety Sense រួមជាមួយ កាំម៉េរា Monocular នៅផ្នែកខាងមុខ, កញ្ចក់មើលក្រោយជាប្រភេទឌីជីថល និងប្រព័ន្ធជំនួយការចតរថយន្ត Advanced Park ជាមួយមុខងារ Remote ពីចម្ងាយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ GMC Canyon ស៊េរីឆ្នាំ ២០២៣ ឡើងថ្លៃជាមួយតម្លៃចាប់ពីជិត ៤ មុឺនដុល្លារ

[បរទេស] នៅក្នុងខែសីហា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញភីកអាប់ GMC Canyon ស៊េរីឆ្នាំ ២០២៣ ដែលត្រូវបានរចនាថ្មីទាំងស្រុង ជាមួយនឹងម៉ាស៊ីនថ្មី និងប្រអប់លេខ​ ហើយ​តម្លៃក៏​ថ្លៃ​ជាង​ម៉ូដែលមុនផងដែរ។

ជាមួយគ្នានេះ បើយោងតាមក្រុមហ៊ុន GMC សម្រាប់ព័ត៌មានផ្លូវការ ភីកអាប់ GMC Canyon ស៊េរីឆ្នាំ ២០២៣ មានតម្លៃចាប់ផ្តើមពី ៣៨ ០៨៥ ដុល្លារជាមួយនឹងតម្លៃដឹកជញ្ចូន ១ ៤៩៥ ​ដុល្លារ សម្រាប់ម៉ូដែល Elevation 2WD trim ដែលមានតម្លៃថ្លៃជាងម៉ូដែលឆ្នាំ ២០២២ ដល់ទៅ ៧ ៦០៥ ដុល្លារ ។

ប្រសិនបើយើងក្រឡេកមើលទៅលើម៉ូដែលខ្ពស់ជាងគេរបស់ភីកអាប់ GMC Canyon ស៊េរីឆ្នាំ ២០២៣ មានតម្លៃយ៉ាងហោចណាស់ចាប់ពី ៦៦ ​២៩០ ដុល្លារសម្រាប់ប្រភេទ AT4X Edition ខណៈដែលម៉ូដែលឆ្នាំ​ ២០២២ មានតម្លៃចាប់ផ្តើមពី ៥៤ ១៤០ ដុល្លារ សម្រាប់ Denali ជាមួយនឹងម៉ាស៊ូតចំណុះ ២,៨ លីត្រ។

គួរបញ្ជាក់ផងដែរថា រថយន្តភីកអាប់ស៊េរីឆ្នាំ ២០២៣ នេះមានជម្រើសម៉ាស៊ីនតែមួយប៉ុណ្ណោះ គឺម៉ាស៊ីនម៉ាស៊ីនចំណុះ ២,៧ លីត្រ turbocharged ដែលមានកម្លាំង ៣១០ សេះ និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ អាស្រ័យលើការម៉ូដែល។

សម្រាប់ភីកអាប់ GMC Canyon ស៊េរីឆ្នាំ ២០២៣ ត្រូវបានកែលម្អយ៉ាងខ្លាំង គ្រោងនឹងចាប់ផ្តើមផលិតនៅថ្ងៃទី ២៥ ខែមករា នៅរោងចក្រ GM Wentzville ក្នុងរដ្ឋ Missouri សហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទះឃើញឡាន Honda Breeze ស៊េរីថ្មី នៅតាមផ្លូវ មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ប្រទះឃើញរថយន្ត Honda Breeze នៅតាមផ្លួវ បន្ទាប់ពីរូបភាពប៉ាតង់របស់រថយន្ត Honda Breeze ថ្មី បានបញ្ចេញតាម​រយៈ​ក្រសួង​ឧស្សាហ​កម្ម​និង​បច្ចេក​វិទ្យា​ព័ត៌មាន​របស់​ប្រទេស​ចិន ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មានលក់​នៅ​ក្នុងខែ​ធ្នូ ឆ្នាំ ២០២២​ សម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ។

តាមរួបភាពនេះ GAC HONDA BREEZE មានកាង​ខាងមុខ​ទំហំធំពណ៌​ខ្មៅ​ ចង្កៀងមុខប្រភេទ LED តុបតែងជាមួយក្រូម៉េអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ កញ្ចក់ចំហៀងតុបតែងជា ២ ពណ៌ ខ្មៅ និងស និងកាង​ចំហៀង​ត្រូវ​បាន​តុបតែងដោយ​ពណ៌​ខ្មៅ។ ខណៈចង្កៀង​ក្រោយប្រភេទ LED, បំពង់ស៊ីមាំងចំនួន ២ ស្រោបដោយក្រូម៉េ និងថាសកង់ស្ព័រទំហំ ១៨ ដល់ ១៩ អ៊ីញជាដើម។

គួរឲ្យដឹងថា រថយន្ត HONDA BREEZE ស៊េរីថ្មីត្រូវបានផលិតឡើងដោយផ្អែកលើស្ថាបត្យកម្ម Honda Architecture platform ដែលមានពោងសុវត្ថិភាពចំនួន ៦ ចំនុចជាស្តង់ដារ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​សាំងចំណុះ ១,៥ លីត្រ Turbo ផលិត​កម្លាំងបាន ១៩០ សេះ ​ភ្ជាប់​ជាមួយ​ប្រអប់លេខ​ស្វ័យប្រវត្តិ CVT ។ បន្ថែមពីនេះ ម៉ូដែលនេះក៏មានប្រភេទកូនកាត់ hybrid និង PHEV plug-in hybrid ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត Toyota C-HR Prologue ប្រើម៉ាស៊ីន​ Hybrid នឹងបង្ហាញខ្លួននៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញគំរូរថយន្ត C-HR Prologue concept ដែលជាការបង្ហាញដំបូងនៃរថយន្ត Toyota C-HR ជំនាន់ទី ២ ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៣ ជារថយន្ត SUV ខ្នាតតូចជាមួយរចនាបថបែបអនាគត ហើយនឹងមានមកជាមួយនឹងប្រព័ន្ធកូនកាត់ Hybrid និង Plug-in hybrid ។

រថយន្ត Toyota C-HR ជំនាន់ដំបូង ត្រូវបានដាក់បង្ហាញក្នុងឆ្នាំ ២០១៦ និងទទួលបានការកែមុខមាត់ថ្មីនៅឆ្នាំ ២០១៩ ដោយបានបង្ហាញនៅភាពពេញនិយមយ៉ាងខ្លាំងសម្រាប់អតិថិជននៅអឺរ៉ុប ជាមូលហេតុ Toyota សម្រេចចិត្តរចនាដូចគ្នាជាមួយនឹងម៉ូដែលដើមរបស់ខ្លួនទាក់ទងនឹងការរចនាផ្នែកខាងក្រៅ ។ ក្នុងនោះ C-HR Prologue ត្រូវបានឌីស្សាញដោយស្ទូឌីយ៉ូ ED2 របស់ Toyota នៅប្រទេសបារាំង ដូចទៅនឹងជំនាន់មុនរបស់វាដែរ។

សម្រាប់ផ្នែកខាងក្រៅ មានប៉ាណាត្រូវបានរចនាឲ្យឈ្មោះថា “hammerhead” អបជាមួយនឹងចង្កៀងមុខប្រភេទ full-LED ដែលស្រដៀងទៅនឹងរថយន្តអគ្គិសនី និង hybrid ផ្សេងទៀតដែលជាភាសារចនាថ្មីរបស់ក្រុមហ៊ុន Toyota ។ កាងខាងមុខមានរន្ធបឺតខ្យល់ទំហំធំ ដែលជាជំនួយនៃប្រព័ន្ធ aerodynamics។ ថាសកង់ទំហំធំ និងកញ្ចក់ខាងក្រោយរាងកោង ធ្វើឲ្យរថយន្តនេះមើលទៅមានលក្ខណៈកាន់តែស្ព័រ និងបានដាក់កាំមេរ៉ាជំនួសកញ្ចក់ចំហៀងផងដែរ។

ទន្ទឹមនឹងនេះ Toyota មិន​បាន​បង្ហាញ​រូបភាព ឬ​ការ​បង្ហាញ​ផ្នែក​ខាង​ក្នុង​ទេ ប៉ុន្តែ​បាន​អះអាង​ថា រថយន្ត SUV នេះ​មាន​ទំហំ​ធំ​ទូលាយជាង​មុន នឹងមានបច្ចេកវិទ្យាកាន់តែច្រើនជាមួយនឹងអេក្រង់ធំសម្រាប់កាប៊ីនបែបឌីជីថល ។

សម្រាប់គំរូ C-HR ថ្មីនឹងមាននៅក្នុងទម្រង់កូនកាត់ Hybrid និង plug-in hybrid ដែលមានន័យថា វានឹងក្លាយជាម៉ូដែលទី ៣ ដែលបានផ្តល់ប្រព័ន្ធនេះរបស់ក្រុមហ៊ុន Toyota នៅអឺរ៉ុបបន្ទាប់ពី RAV4 និង Prius ហើយត្រូវបានរំពឹងថារថយន្តនេះ នឹងផ្អែកលើស្ថាបត្យកម្ម TNGA-C architecture ។ ជាមួយគ្នានេះ គេនៅមិនច្បាស់ទេថា Toyota នឹងផលិតរថយន្ត C-HR អគ្គិសនីសុទ្ធដូចរថយន្តដែលផលិតនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះឬអត់ទេ។

គួរឲ្យដឹងថា ការផលិតរថយន្ត Toyota C-HR ថ្មីនឹងធ្វើឡើងនៅក្នុងប្រទេសទួរគី ដូចទៅនឹងជំនាន់បច្ចុប្បន្នដែរ ហើយអាគុយនឹងត្រូវបានផលិតនៅក្នុងរោងចក្រដែលមិនទាន់មានឈ្មោះនៅអឺរ៉ុប។ ម៉ូដែលនេះនឹងនៅតែស្ថិតក្នុងផ្នែក C-SUV ដោយដាក់ចន្លោះរវាង Yaris Cross និង Corolla Cross នៅក្នុងត្រកូល SUV របស់ Toyota ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចាប់ផ្ដើមការផលិតឡាននៅវៀតណាម

[ទីផ្សារបរទេស] ក្រុមហ៊ុន BMW បានពង្រីកការផលិតលើសកលលោករបស់ខ្លួនជាមួយការបន្ថែមរោងចក្រផលិតថ្មីនៅអាស៊ី ដែលមានទីតាំងនៅក្នុងប្រទេសវៀតណាម។

ក្រុមហ៊ុនអាល្លឺម៉ង់នេះបានប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកវៀតណាម  Truong Hai Auto Corporation (THACO) សម្រាប់ការផលិតរថយន្តនៅវៀតណាម។ នេះគឺជារោងចក្រទី៦របស់ BMW នៅអាស៊ី បន្ទាប់ពីរោងចក្រនៅថៃ ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី និងឥណ្ឌា។

រោងចក្រថ្មីនេះនឹងមានផលិតរថយន្តដូចជា 3 Series, 5 Series, X3 និងរថយន្ត X5 ផងដែរ ដោយការផលិតនឹងមានគោរពទៅតាមស្តង់ដាររបស់ BMW ដើម្បីធានាលើគុណភាព។

ក្រុមហ៊ុន THACO បានបង្កើតក្នុងឆ្នាំ១៩៩៧ ហើយពេលនេះកំពុងជាក្រុមហ៊ុនឈានមុខគេផ្នែកអាជីវកម្មយានយន្តនៅប្រទេស​វៀតណាម។ ក្រុមហ៊ុននេះមានប្រតិបត្តិការរួចគ្នាជាមួយ Kia នៅរោងចក្រធំរបស់ខ្លួន ហើយក៏មានលក់រថយន្ត Mazda តាមរយៈក្រុមហ៊ុនសាខាឈ្មោះថា VinaMazda ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia កត់ត្រាខែវិច្ឆិកាល្អបំផុតមិនធ្លាប់មានសម្រាប់ទីផ្សារអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុន Kia បានចាប់ផ្ដើមការផលិតរថយន្ត Sportage នៅអាមេរិកជាលើកដំបូងកាលពីដើមឆ្នាំ ហើយពេលនេះវាបានជះឥទ្ធិពលធំលើការលក់របស់ក្រុមហ៊ុន។

តាមការប្រកាសរបស់ Kia បានឲ្យដឹងខែវិច្ឆិកាកន្លងទៅ បានក្លាយជាខែល្អបំផុតក្នុងប្រវត្តិសាស្ត្រលើទីផ្សារអាមេរិក ដោយខ្លួនអាចលក់រថយន្តបាន ៥៦ ៧០៣គ្រឿង។ ចំនួននេះគឺកើនឡើង ៨% ធៀបនឹងកំណត់ត្រាពីមុនដែលទទួលបានកាលពីឆ្នាំ២០១៦ និងកើនឡើង ២៥,១% ធៀបនឹងឆ្នាំ២០២១។

ចំនួនលក់នេះបាននាំមុខដោយរថយន្ត Kia Sportage ស៊េរីឆ្នាំ២០២៣ ដែលលក់បានសរុប ១០ ៥៥៤គ្រឿង ជាការកើនឡើងខ្លាំងធៀបនឹងចំនួនលក់ ៤ ៣៣០គ្រឿង កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ គិតមកទល់ខែវិច្ឆិកានេះ Kia អាចលក់រថយន្ត Sportage បានចំនួន ១១២ ១៧០គ្រឿង ធ្វើឲ្យវាក្លាយជារថយន្តពេញនិយមជាងគេក្នុងសែស្រឡាយរថយន្ត Kia។

ងាកទៅមើលរថយន្តអគ្គិសនី Kia EV6 អាចលក់ចេញបានត្រឹម ៦៤១គ្រឿង កាលពីខែវិច្ឆិកា ខណៈដែលចំនួនសរុបគិតត្រឹមខែវិច្ឆិកានេះ មានចំនួន ១៩ ៣៩១គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+