ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ប្រកាសចេញឡានអគ្គិសនី EX90 នៅប្រទេសចិនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Volvo បានបង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនី៧កៅអីម៉ូដែល EX90 សម្រាប់ប្រទេសចិន ក្រោយពីបានបង្ហាញរូបរាងរថយន្តនេះម្ដងរួចកាលពីខែវិច្ឆិកានៅឯប្រទេសស៊ុយអែត។

នៅឆ្នាំ២០២៣ រថយន្ត EX90 នឹងផលិតនៅសហរដ្ឋអាមេរិកជាមួយការលក់នឹងធ្វើឡើងជាលក្ខណៈសកលលោក ហើយបន្ទាប់មកនៅឆ្នាំ២០២៤ ការផលិតនៅប្រទេសចិននឹងចាប់ផ្ដើមនៅឯរោងចក្រ Daqing ជារោងចក្រដែលមានផលិតរថយន្តត្រកូល 90។

Volvo EX90 គឺជាប្រភេទអគ្គិសនីនៃរថយន្ត XC90 ដោយវាគឺជារថយន្តអគ្គិសនីទីបីរបស់ Volvo បន្ទាប់ពីរថយន្ត XC40 Recharge និង C40 recharge។

រថយន្តនេះត្រូវបានផលិតលើគ្រោងឆ្អឹង SPA2 ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ ដែលអាចផ្ដល់កម្លាំងបានចាប់ពី ៤០៧សេះ ដល់ ៥០៣សេះ ទៅតាមប្រភេទនៃរថយន្ត។ វាក៏មានបំពាក់មកជាមួយអាគុយចំណុះ ១១១kWh ដែលអាចបើកបរបានចម្ងាយពី ៤៦៧គ.ម ទៅ ៦០០គ.ម អាស្រ័យទៅតាមប្រភេទផ្សេងគ្នានៃរថយន្ត។

រថយន្ត EX90 ក៏មានគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលអាចសាកអាគុយពី ១០% ឡើងដល់ ៨០% ក្នុងពេលត្រឹម៣០នាទី។ ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីដំបូងរបស់តូយ៉ូតា Toyota bZ4X ២០២៣ ដឹកមកដល់កម្ពុជាតម្លៃជាង ១០មុឺនដុល្លារ

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីទំព័រភ្នាក់ងារទិញរថយន្តពីបរទេស Auto US Direct Cambodia បានធ្វើការបង្ហាញចេញនូវតម្លៃលម្អិតនៃរថយន្តអគ្គិសនីដំបូងរបស់តូយ៉ូតា ម៉ូដែល Toyota bZ4X Limited ឆ្នាំ២០២៣ ជាមួយតម្លៃសរុប $108,289 ដែលបានរួមបញ្ចូលនូវ៖

រូបភាព Auto US Direct Cambodia
  • តម្លៃឡាន $72,000
  • តម្លៃពន្ធនាំចូល $27,240
  • តម្លៃដឹកជញ្ជូន $2,450
  • តម្លៃកាត់ឈ្មោះនៅអាមេរិក $899
  • តម្លៃឯកសារនៅខ្មែរ $700
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា $​250
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច $4,750
  • តម្លៃសរុបទាំងអស់ $108,289
រូបភាព Auto US Direct Cambodia

សូមបញ្ជាក់ផងដែរថា រថយន្ត bz4x ប្រភេទ Limited ប្រើម៉ូទ័រអគ្គិសនីមួយទំហំ ១៥០គីឡូវ៉ាត់ ដែលអាចផលិតកម្លាំងបាន ២០១សេះ និងមានសមត្ថភាពអាចបើកបរបានចម្ងាយប្រមាណ ៣៩០គីឡូម៉ែត្រ។

សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់ តាមរយៈលេខទូរស័ព្ទ 098 288 687៕

រូបភាព Auto US Direct Cambodia
រូបភាព Auto US Direct Cambodia
រូបភាព Auto US Direct Cambodia
រូបភាព Auto US Direct Cambodia
រូបភាព Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្លាំងបាត់! ទាហានអ៊ុយក្រែនយក Ford F-150 Raptor សម្រាប់បាញ់គ្រាប់មីស៊ីល

[បរទេស] សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំងទៅ​លើ​ឧស្សាហកម្ម​រថយន្ត ដែលជាមូលហេតុធ្វើឲ្យតម្លៃប្រេងឥន្ធនៈមិនស្ថិតស្ថេរ និងកង្វះខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក ហើយការលក់រថយន្តថ្មីបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៊ីជាពិសេស។ ខណៈកាលពីពេលថ្មីៗ​នេះ ប្រទះឃើញរថយន្តភីកអាប់ Ford F-150 Raptor ដែលត្រូវបានទាហាន​យកទៅដាក់ម៉ាស៊ីន​បាញ់​គ្រាប់មីស៊ីល។

Raptor បានបង្ហាញខ្លួននៅក្នុងការបង្ហោះនៅលើគេហទំព័រ Reddit បង្ហាញពីកងទ័ពអ៊ុយក្រែនដែលប្រើវានៅក្នុងសមរភូមិ ជាមួយប្រព័ន្ធបាញ់បង្ហោះនៅលើឃ្លុបខាងក្រោយ។ យោង​តាម​ខ្សែ​សង្វាក់ អាវុធ​ប្រភេទ​​គឺ​ជា​គ្រាប់​រ៉ុក្កែត S-8 ។ ប្រភេទគ្រាប់រ៉ុក្កែតទាំងនោះ ជាទូទៅត្រូវបានបាញ់ចេញពីឧទ្ធម្ភាគចក្រវាយប្រហារ ប៉ុន្តែទាហានអ៊ុយក្រែនហាក់ដូចជាមានលក្ខណៈច្នៃប្រឌិត ដើម្បីបាញ់ពួកគេចេញពីឡានដឹកទំនិញ។

រូបភាពនេះមិនត្រឹមតែបង្ហាញពីគ្រាប់រ៉ុក្តែតដែលដាក់នៅលើឃ្លុបរបស់ F-150 Raptor ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីកាំជ្រួចដែលបានបាញ់ចេញពីឡានដឹកទំនិញផងដែរ។ ខណៈដែរ ប្រព័ន្ធ suspension របស់ Raptor ស្ទើរតែដាច់ចេញពីរថយន្តពេលដែលរ៉ុក្កែតមួយត្រូវបានបាញ់ចេញពីផុត។

នេះមានន័យថា Ford F-150 Raptor មិនត្រឹមតែមានសមត្ថិភាពបើកបរលើផ្លូវពិបាកនោះទេ បើទោះបីជារថយន្ត F-150 Raptor R ដែលប្រើម៉ាស៊ីន V-8 ថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CIVIC e:HEV និង TYPE R ឈ្នះពាន”Performance Car of the Year”ប្រចាំឆ្នាំ ២០២២-២០២៣ នៅប្រទេសជប៉ុន

[បរទេស] រថយន្ត Honda “Civic e:HEV និង Civic Type R” បានឈ្នះពានរង្វាន់រថយន្តបើកបរល្អដាច់គេ ឬ Performance Car of the Year 2022-2023 នៅប្រទេសជប៉ុន ដែលជាពានរង្វាន់ខ្ពស់បំផុតរបស់ប្រទេសជប៉ុន។

គួរឲ្យដឹងថា សម្រាប់រថយន្តដែលមានរង្វាន់ខ្ពស់បំផុត Car of the Year ឆ្នាំនេះ គឺរថយន្ត NISSAN SAKURA បានឈ្នះពានរង្វាន់ជារថយន្តមានការឌីស្សាញល្អជាងគេ ដោយទទួលបានពិន្ទុ ៣៩៩ ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងរថយន្តប្រចាំឆ្នាំរបស់ប្រទេសជប៉ុន ហើយ CIVIC e:HEV និង TYPE R ជាប់ចំណាត់ថ្នាក់លេខ ២ មាន ​​៣២០ ពិន្ទុ។

មូលហេតុដែលឈ្នះពានរង្វាន់គឺ e:HEV ដែលជារថយន្តកូនកាត់ Hybrid ដោយបានវាយតម្លៃថាជារថយន្តស្ព័រដែលមានដំណើរការបើកបរដ៏ទំនើប និងឆ្លាតវៃ នឹងកម្លាំងម៉ាស៊ីនដ៏ខ្លាំង ជាមួយតួខ្លួនជំនួយដល់ប្រព័ន្ធ aerodynamic ដែលដំណើរការបានយ៉ាងល្អឥតខ្ចោះ និងម៉ាស៊ីន VTEC Turbo ដែលធ្វើឲ្យរថយន្ត Honda Civic Type R ដំណើរការដ៏ខ្លាំងខ្លាពីការបើកបរក្នុងទីក្រុង និងការប្រណាំងផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះ ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំង ដែលវាផ្តល់អោយអ្នកបើកបរ ជាហេតុធ្វើឲ្យរថយន្តនេះសក្តិសមនឹងឈ្នះពានរង្វាន់រថយន្ត Performance Car of the Year 2022-2023 នៅប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota គ្រោងនឹងផ្តាច់ពូជ Toyota C-HR នៅសហរដ្ឋ​អាមេរិក​​ក្រោយ​ឆ្នាំ ២០២២

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានបញ្ជាក់ថារថយន្ត Toyota C-HR នឹងត្រូវបញ្ឈប់ជីវិតបន្ទាប់ពីឆ្នាំ ២០២២ នឹងត្រូវជំនួសដោយជាមួយរថយន្ត Toyota Corolla Cross សម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក និងកាណាដានៅឆ្នាំ ២០២៣ ។

 

 

Toyota C-HR Prologue concept ត្រូវបានបង្ហាញខ្លួនកាលពីប៉ុន្មានថ្ងៃមុន ជារថយន្ត Toyota C-HR ជំនាន់ថ្មី ដែលត្រៀមនឹងមកដល់អឺរ៉ុបក្នុងឆ្នាំ ២០២៣ ដែលផ្តល់ជូនទាំងកូនកាត់ Hybrid និង Plug-in hybrid។ គួរឲ្យស្តាយ ជំនាន់ថ្មីនៃរថយន្ត SUV ខ្នាតតូចនឹងមិនត្រូវបានផ្តល់ជូនដល់អតិថិជនអាមេរិក និងកាណាដានោះទេ ដោយត្រូវជំនួសវិញនៃ​ Toyota Corolla Cross ប្រសិនបើពួកគេចង់បានរថយន្ត SUV ខ្នាតតូចរបស់ Toyota ។

Toyota C-HR Prologue concept

ជាមួយគ្នានេះ ក្រុមហ៊ុន Toyota USA បាននិយាយទៅកាន់គេហទំព័រ MotorTrend  នេះគឺជាការបញ្ចប់ជីវិតនៃរថយន្ត Toyota C-HR នៅអាមេរិកខាងជើង និងកាណាដាបន្ទាប់ពីម៉ូដែលឆ្នាំ ២០២២។ ហើយយើងនៅតែនាំយកផ្នែករថយន្ត SUV ខ្នាតតូច ជាមួយនឹងការដាក់បង្ហាញរថយន្ត Toyota Corolla Cross និង Corolla Cross Hybrid ដែលផ្តល់នៅការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃការប្រើប្រាស់ និងប្រសិទ្ធភាព និង RAV4 ដែលលក់ដាច់បំផុត ហើយយើងកំពុងផ្តល់នៅជម្រើសជាច្រើនសម្រាប់អតិថិជនរថយន្ត SUV ខ្នាតតូចនេះផងដែរ។

Toyota Corolla Cross

គួរឲ្យដឹងថា Toyota C-HR ជំនាន់ទី ១ ត្រូវបានដាក់បង្ហាញនៅអាមេរិកខាងជើងនៅក្នុងឆ្នាំ ២០១៨ ហើយទទួលបានការកែមុខមាត់ថ្មីសម្រាប់ម៉ូដែលឆ្នាំ ២០២០ ដោយផ្តោតលើរចនាប័ទ្ម និងគ្រឿងបរិក្ខា។ ខុសពីម៉ូដែលនៅអឺរ៉ុប និងជប៉ុន ដែល C-HR អាចប្រើបានជាមួយម៉ាស៊ីនកូនកាត់ hybrid សាកថ្មដោយខ្លួនឯង សហរដ្ឋអាមេរិក និងកាណាដាត្រូវបានបំបពាក់ម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៤ ​សេះ ដោយមិនប្រើថាមពលអគ្គិសនី។

សម្រាប់រថយន្ត Toyota Corolla Cross មានប្រវែង ១០០ ម.ម វែងជាងរថយន្ត Toyota C-HR ហើយឥឡូវនេះមានលក់ទាំងម៉ូដែលដើរដោយថាមពលចំហេះក្នុង និងកូនកាត់ hybrid ដោយផ្តល់ជម្រើសកាន់តែទូលំទូលាយសម្រាប់អតិថិជននៅសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Innova ជំនាន់ថ្មី ទទួលបានការកក់ទុកមុនចំនួន ៤ ០០០ គ្រឿងហើយ

[បរទេស] កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត​ Toyota Innova ជំនាន់ថ្មី ខណៈពេលេនះ រថយន្តប្រភេទ MPV នេះទទួលបានការកក់ទុកមុនបានចំនួន ៤០០០ គ្រឿងក្នុងរយៈពេល ១៦ ថ្ងៃ ដែល ៧៥%​ ជាប្រភេទកូនកាត់ Hybrid ។

រថយន្តនេះបានបង្ហាញខ្លួនជាផ្លូវការនៅប្រទេសឥណ្ឌូនេស៊ីជាមួយតម្លៃលក់ចាប់ពី ២៦ ៦៥៤ ដុល្លារ ដល់ ៣៨ ៨៦៨ ដុល្លារ។ ប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី TNGA platform មានការចនានៅផ្នែកខាងមុខ មានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ រាងជាសំណាញ់ អមដោយចង្កៀងប្រភេទ LED ផ្នែកចំហៀងមានថាសកង់ទំហំ ១៨ អ៊ីញ ប្រភេទ alloy wheels និងផ្នែកខាងក្រោយបានបំពាក់ជាមួយចង្កៀងប្រភេទ LED ផងដែរ។

រីឯនៅផ្នែកខាងក្នុងវិញ សម្រាប់​រថយន្ត Toyota Innova បានបំពាក់ជាមួយ​ដំបូល​កញ្ជក់ panoramic sunroof ទំហំធំ, កៅអីទំហំធំដែលអាចលៃតម្រូវបានដោយថាមពលអគ្គិសនីជាមួយនឹងកន្លែងដាក់ជើង, ភ្លើង LED mood lighting, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ និងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto hold។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានម៉ាស៊ីន ២ ប្រភេទរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥២ ​សេះ និងកម្លាំងរមួល ១៨៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ជាមួយរបៀបបើកបរចំនួន ៣ រៀប Eco, Normal និង Power Drive system ។
  • ម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ​ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំងសរុប ១៨៦ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ​ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយរ​បៀបបើកបរចំនួន ៤ រួមមាន EV, Eco, Normal និង Power Drive system ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla វាយលុកទីផ្សារប្រទេសថៃ ជាមួយឡានតម្លៃចាប់ពី ៥ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានជ្រើសរើសប្រទេសថៃជាប្រទេសទីពីរនៅអាស៊ីអាគ្នេយ៍ (សិង្ហបុរីដំបូងគេ) សម្រាប់ការដាក់លក់រថយន្តអគ្គិសនីរបស់ខ្លួនជាផ្លូវការ ដោយចាប់ផ្ដើមជាមួយផលិតចំនួនពីរគឺរថយន្ត Model 3 និង Model Y។

សម្រាប់រថយន្ត Model 3 មានដាក់លក់ជាបីប្រភេទរួមមាន Standard Range មានតម្លៃ ៥ម៉ឺនដុល្លារ, ប្រភេទ Long Range មានតម្លៃប្រមាណ ៥៧ ០០០ដុល្លារ និងប្រភេទ Performance មានតម្លៃប្រមាណ ៦៦ ០០០ដុល្លារ។ បន្ថែមពីនេះរថយន្តក៏មានជម្រើសបន្ថែមមុខងារបើកបរស្វ័យប្រវត្តិ Autopilot ផងដែរ។

Model 3 នេះអាចបើកបរបានចម្ងាយចន្លោះពី ៥៥៩គីឡូម៉ែត្រ ដល់ ៦៨១គីឡូម៉ែត្រ អាស្រ័យលើប្រភេទនីមួយៗ និងអាចផលិតកម្លាំងបានចន្លោះពី ២៧៩សេះ ដល់ ៤៥០សេះ ផងដែរ។

ចំណែករថយន្ត Model Y មានចែកចេញជាបីប្រភេទដូចគ្នាជាមួយតម្លៃចន្លោះពីប្រមាណ ៥៦ ០០០ដុល្លារ ដល់ប្រមាណ ៧១ ៧០០ដុល្លារ ជាមួយចម្ងាយបើកបរចន្លោះពី ៥១០គីឡូម៉ែត្រ ដល់ ៦២៣គីឡូម៉ែត្រ អាស្រ័យទៅតាមប្រភេទរបស់វា។

បន្ថែមពីលើរថយន្ត Model 3 និង Model Y ក្រុមហ៊ុន Tesla ក៏នឹងដាក់ដំណើរការស្ថានីយសាកភ្លើង Supercharge នៅត្រីមាសដំបូងនៃឆ្នាំ២០២៣ ហើយអតិថិជននឹងអាចទទួលបានរថយន្តប្រើប្រាស់ចាប់ពីដើមឆ្នាំ២០២៣ ជាមួយការកុម្ម៉ង់ទិញបានបើកកាលពីថ្ងៃទី៧ ខែធ្នូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW Group ប្រកាសចេញគ្រោងឆ្អឹងថ្មីសម្រាប់ឡានអគ្គិសនីជិះបាន ៧០០គ.ម

[ទីផ្សារបរទេស] Volkswagen Group បានប្រកាសចេញគ្រោងឆ្អឹងរថយន្តអគ្គិសនីថ្មី MEB+ ដែលអាចផ្ដល់ចម្ងាយបើកបរបានឆ្ងាយជាងមុន និងអាចសាកភ្លើងបានលឿនជាងមុនថែមទៀតផង។

គ្រោងឆ្អឹងថ្មីនេះផ្ដល់សេរីភាពដល់ VW ក្នុងការឌីហ្សាញរថយន្ត ដោយតាមរយៈការដាក់អាគុយនៅខាងក្រោមតួខ្លួនរថយន្តអាចផ្ដល់ទំហំបន្ថែមទៀតទៅដល់កាប៊ីនរថយន្ត។ បើតាម VW បានឲ្យដឹងថាគ្រោងឆ្អឹង MEB+ អាចផ្ដល់ចម្ងាយបើកបរបានដល់ ៧០០គ.ម និងមានសមត្ថភាពសាកភ្លើងកម្លាំង ១៧៥ ទៅ ២០០គីឡូវ៉ាត់។

គ្រោងឆ្អឹងថ្មីនេះគឺជាការដុសខាត់ចេញពីគ្រោងឆ្អឹង MEB ដែលបានប្រកាសចេញដំបូងកាលពីឆ្នាំ២០១៩ ជាមួយរថយន្ត ID.3 ហើយមកទល់ពេលនេះមានរថយន្តជាង ៦៧ម៉ឺនគ្រឿង ប្រើប្រាស់គ្រោងឆ្អឹង MEB ដោយមានចំនួន ៥០ម៉ឺនគ្រឿង គឺជារថយន្តម៉ូដែល VW។

ជាមួយគ្រោងឆ្អឹងថ្មីនេះ VW Group មិនបាននិយាយថានឹងដាក់ប្រើប្រាស់នៅពេលណានោះទេ ប៉ុន្តែក្រុមហ៊ុនមានផែនការប្រកាសចេញរថយន្តអគ្គិសនីឲ្យបាន ១០ម៉ូដែលបន្ថែមទៀតនៅត្រឹមឆ្នាំ២០២៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានឡាន Peugeot 3008 ជំនាន់ថ្មី កំពុងធ្វើតេស្តបើកបរសាកល្បងតាមផ្លូវ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការអភិវឌ្ឍន៍លើរថយន្ត Peugeot 3008 ជំនាន់ថ្មី ខណៈដែលគំរូរថយន្តដំបូងគេត្រូវបានប្រទះឃើញបើកបរសាកល្បងតាមផ្លូវជាមួយការបិទបាំងតួខ្លួនដែលជាការបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួន។

តាមរូបភាព នៅផ្នែកខាងមុខ រថយន្ត SUV មានបំពាក់ចង្កៀងមុខរាងស្លីមងជាងមុន កាងបឺតខ្យល់ខាងក្រោមទំហំធំ ខណៈដែរ​ ប៉ាណាមុខត្រូវបានគ្របបិទបាំងទាំងស្រុង និងថាសកង់ដែលរំពឹងថាត្រូវបានជំនួសដោយថាសកង់ស្ព័រសម្រាប់ម៉ូដែលចុងក្រោយដែលមានលក្ខណៈពិសេសខ្ពស់ផងដែរ។

ការផ្លាស់ប្តូរធំបំផុតបើប្រៀបធៀបទៅនឹងម៉ូដែល 3008 ជំនាន់មុន គឺកញ្ចក់ខាងក្រោយរាងកោងខ្លាំង ហើយ​មើល​ឃើញ​ផ្នែក​មួយ​នៃ​ចង្កៀងខាងក្រោយ LED ស្រដៀង​​នៅនឹងរថយន្ត Peugeot 308 hatchback និង Peugeot 408 ផងដែរ។

សម្រាប់ព័ត៌មានលម្អិតបច្ចេកទេសនៃរថយន្ត Peugeot 3008 ជំនាន់ក្រោយ នៅមិនទាន់ដឹងនៅឡើយទេ។ ក្នុងនោះរថយន្ត SUV នេះត្រូវបានគេរំពឹងថានឹងផលិតលើគ្រោងឆ្អឹង EMP2 platform ហើយនឹងត្រូវបានផ្តល់ជូនជាទម្រង់កូនកាត់ mild-hybrid, plug-in hybrid និងអគ្គិសនីសុទ្ធផងដែរ។

គួរឲ្យដឹងថា រថយន្ត Peugeot 3008 ជំនាន់ទី ២ បច្ចុប្បន្នបានបង្ហាញខ្លួននៅឆ្នាំ ២០១៦ និងទទួលបានការកែមុខមាត់ថ្មីនៅឆ្នាំ ២០២០។ កាលពីខែមុន ក្រុមហ៊ុន Peugeot បានប្រកាសពីការពង្រីកត្រកូលរថយន្តប្រភេទ SUV ជាមួយនឹងម៉ាស៊ីន Mild-hybrid ថ្មីនៅម៉ូដែលថ្មី។ បន្ថែមពីនេះ រថយន្ត Peugeot 3008 ជំនាន់ទី ៣ ថ្មីនេះ ទំនងជានឹងបង្ហាញខ្លួនជាលើកដំបូងនៅចុងឆ្នាំ ២០២៣ ឬឆ្នាំ ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី MG 4 ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ENCAP (មានវីដេអូ)

[បរទេស] កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ រថយន្តអគ្គិសនី MG 4 ស៊េរីឆ្នាំ ២០២២ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី MG 4 បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៣ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨០ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៨ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៥ ភាគរយ

សម្រាប់ការធ្វើតេស្តបុកប៉ះបានទទួលពិន្ទុទៅលើការ៖

  • ការធ្វើតេស្តបុកប៉ះផ្នែកខាងមុខ ៥០ភាគរយ ក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកប៉ះផ្នែកទទឹងខាងមុខក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកប៉ះនៅផ្នែកចំហៀងក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកជាមួយបង្គោលរឹងក្នុងល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថាទ្បានអគ្គិសនី MG 4  ភ្ជាប់មកជាមួយតួខ្លួនសុវត្ថិភាព FSF (Full Space Frame) safety body structure system, ប្រព័ន្ធ EURO TUNING SUSPENSION និងបានបំពាក់ប្រព័ន្ធសុវត្ថិភាពជុំវិញរថយន្តជាមួយនឹង Advanced Synchronized Protection System ប្រព័ន្ធសុវត្ថិភាពស្តង់ដារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+